ប្រទេសអេត្យូពី Archives - Kampuchea Thmey Daily

លោកត្រាំ ប្រកាស​ចេញ​មុខ​ជួយ​សម្របសម្រួលក្នុងវិវាទទំនប់ទឹកទន្លេនីលរវាងអេហ្ស៊ីប និងអេត្យូពី
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ផ្តល់ការសម្របសម្រួលជាថ្មីរវាងប្រទេសអេហ្ស៊ីប និងអេត្យូពី ដើម្បីដោះស្រាយវិវាទដ៏រ៉ាំរ៉ៃជុំវិញការបែងចែកទឹកទន្លេនីល។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ចុះ​ផ្សាយ​នា​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០២៦ ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi និងត្រូវបានបង្ហោះលើបណ្តាញសង្គមផងដែរ​នោះ លោកត្រាំ​បានបង្ហាញឆន្ទៈក្នុងការដោះស្រាយបញ្ហានេះ​ឲ្យ​ដាច់ស្រឡះតែម្តង។ កាយវិការការទូតនេះ បានកើតឡើងបន្ទាប់ពីទីក្រុង Addis Ababa បានសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ទំនប់វារីអគ្គិសនី Grand Ethiopian Renaissance (GERD) កាលពីថ្ងៃទី៩​ខែកញ្ញា​ឆ្នាំ​២០២៥​ ដែលជាទង្វើបង្ក​ឲ្យមានភាពតានតឹងខ្លាំងជាមួយទីក្រុងគែរ។

ប្រទេសអេត្យូពីបានចាត់ទុកគម្រោងដែលមានតម្លៃ​៥ពាន់លានដុល្លារនេះថាជាកត្តាសំខាន់សម្រាប់មហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលមានប្រជាជនរស់នៅជាង ១២០​លាននាក់។ ទោះជាយ៉ាងណាក៏ដោយ អេហ្ស៊ីប​ដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ បានអះអាងថា ការសាងសង់ទំនប់នេះបានរំលោភលើសន្ធិសញ្ញាអន្តរជាតិ និងអាចបង្ក​ឲ្យ​មានទាំងគ្រោះរាំងស្ងួត និងទឹកជំនន់។ ទោះបីជាអេត្យូពីបានបដិសេធការចោទប្រកាន់ទាំងនេះក៏ដោយ ក៏លោកត្រាំ កន្លងមកធ្លាប់បានបង្ហាញការគាំទ្រចំពោះក្តីបារម្ភរបស់ទីក្រុងគែរ។

ការផ្តល់ជូនរបស់​លោក​ត្រាំ​លើក​នេះ សរបញ្ជាក់​ឲ្យ​ឃើញពីការត្រឡប់មកវិញនៃតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដ៏ស្មុគស្មាញនេះ បន្ទាប់ពីលោក​ត្រាំ​បានពង្រឹងទំនាក់ទំនងជាមួយលោក Sisi ក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនឹងជម្លោះនៅហ្គាហ្សានាពេលថ្មីៗនេះ៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

The post លោកត្រាំ ប្រកាស​ចេញ​មុខ​ជួយ​សម្របសម្រួលក្នុងវិវាទទំនប់ទឹកទន្លេនីលរវាងអេហ្ស៊ីប និងអេត្យូពី appeared first on Kampuchea Thmey Daily.

អេត្យូពី ផ្ទុះភ្នំភ្លើងលើកដំបូង បន្ទាប់ពីស្ងាត់ជាង ១២ ០០០ ឆ្នាំ
មជ្ឈមណ្ឌលប្រឹក្សាយោបល់ផេះភ្នំភ្លើង Toulouse (VAAC) នាថ្ងៃទី២៥វិច្ឆិកា បាននិយាយថា ភ្នំភ្លើងមួយនៅតំបន់ភាគឦសាននៃប្រទេសអេត្យូពី បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ១២,០០០ ឆ្នាំ ដោយបញ្ចេញផ្សែងក្រាស់ៗ និងជះកម្អែលរហូតដល់កម្ពស់ ១៤ គីឡូម៉ែតទៅលើមេឃ។

ភ្នំភ្លើង Hayli Gubbi បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យអស់រយៈពេលជាច្រើនម៉ោង។ ( រូបភាពពី X/The Informant)

នៅក្នុងរបាយការណ៍ដែលចុះផ្សាយដោយ Yahoo ភ្នំភ្លើង Hayli Gubbi មានទីតាំងនៅតំបន់ Afar ប្រទេសអេត្យូពី ក្នុងចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Addis Ababa ជិតព្រំដែនអេរីទ្រា បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ និងអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង។ ភ្នំភ្លើងនេះដែរ មានកម្ពស់ប្រហែល ៥០០ ម៉ែត្រ ស្ថិតនៅក្នុងជ្រលងភ្នំ Rift Valley ដែលជាតំបន់នៃសកម្មភាពភូគព្ភសាស្ត្រខ្លាំង ដែលបន្ទះតិចតូនិចពីរជួបគ្នា។

មជ្ឈមណ្ឌលប្រឹក្សា VAAC បាននិយាយទៀតថា ការផ្ទុះនេះបានបញ្ចេញផេះ និងផ្សែងពណ៌សក្រាស់ៗពីភ្នំភ្លើង ដោយឆ្លងកាត់សមុទ្រក្រហម ហើយបានផ្លាស់ទីចូលទៅក្នុងឧបទ្វីបអារ៉ាប់ឆ្ពោះទៅកាន់ប្រទេសយេម៉ែន និងអូម៉ង់ និងភាគខាងជើងប្រទេសប៉ាគីស្ថាន។ កម្អែលផេះនេះដែរ ទំនងជានឹងទៅដល់ទីក្រុងដេលី រដ្ឋ Punjab និងរដ្ឋ Haryana ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃចន្ទ។

លោក Simon Carn អ្នកជំនាញខាងភ្នំភ្លើង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Michigan បានបញ្ជាក់នៅលើ Bluesky ថា Hayli Gubbi មិនមានកំណត់ត្រានៃការផ្ទុះឡើយ ចាប់តាំងយុគសម័យទឹកកកចុងក្រោយ Holocene ប្រហែល ១២,០០០ឆ្នាំមុន។

ដោយឡែក មន្ត្រីមូលដ្ឋាន Afar បាននិយាយថា មកទល់ពេលនេះ មិនមានរបាយការណ៍បញ្ចាក់ចំនួនអ្នកស្លាប់ និងរបួសពីការផ្ទុះ ឬចំនួនអ្នកផ្លាស់ទីលំនៅនៅឡើយទេ។ ប៉ុន្តែអ្នកចិញ្ចឹមសត្វនៅក្នុងតំបន់នោះ អាចរងផលប៉ះពាល់ដោយសារតែម្អែលផេះគ្របដណ្តប់លើស្មៅនិងផលដំណាំពួកគេ៕

រូបភាពFile Image

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

បង់ក្លាដែស ស្នើជាលើកទី៣ ឲ្យ ឥណ្ឌា បញ្ចូនអតីតនាយករដ្ឋមន្ត្រី មកទទួលទោសប្រហារជីវិត

The post អេត្យូពី ផ្ទុះភ្នំភ្លើងលើកដំបូង បន្ទាប់ពីស្ងាត់ជាង ១២ ០០០ ឆ្នាំ appeared first on Kampuchea Thmey Daily.

បាក់រលំវិហារនៅប្រទេសអេត្យូពីសម្លាប់មនុស្ស៣០នាក់
មនុស្សយ៉ាងហោចណាស់៣០ នាក់បានស្លាប់ និងជាង ២០០ នាក់រងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់បាក់រលំព្រះវិហារ Arerti Mariam ក្នុងតំបន់ Amhara នៃប្រទេសអេត្យូពី ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ St. Mary ប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Businessday NG នៅថ្ងៃទី០២ខែតុលា។

(រូបភាព៖ Businessday NG )

ក្នុងអំឡុពេលកើតហេតុមាន គ្រិស្តបរិស័ទគ្រិស្តអូស្សូដក់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ខណៈដោយមានធ្នឹម ដែលមិនទាន់សាងសង់រួចរាល់និងកំទេចកំទីធ្លាក់មកលើហ្វូងមនុស្សភ្លាមៗបង្កចលាចល។

ប្រតិបត្តិការជួយសង្គ្រោះបានបន្តពេញមួយថ្ងៃនិងប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង។ ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សជាច្រើនទៀតនៅតែជាប់នៅក្រោមគំនរបាក់បែក។ មេដឹកនាំក្នុងតំបន់បានហៅការបាក់រលំនេះថាជាការបាត់បង់ដ៏បំផ្លិចបំផ្លាញ ខណៈដែលរដ្ឋាភិបាលបានសម្តែងការសោកស្ដាយ និងបានជំរុញឱ្យមានការរឹតបន្តឹងការអនុវត្តស្តង់ដារសុវត្ថិភាពសំណង់៕

(រូបភាព៖ Local Media )

(រូបភាព៖ Local Media )

អត្ថបទ៖ ប៊ុន សុភាព

The post បាក់រលំវិហារនៅប្រទេសអេត្យូពីសម្លាប់មនុស្ស៣០នាក់ appeared first on Kampuchea Thmey Daily.

WFP ផ្អាក​ជំនួយ​ដល់​មនុស្ស៦៥ម៉ឺននាក់នៅ​អេត្យូពី ដោយសារកង្វះថវិកា​
ការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី២៣ខែមេសានេះបានឲ្យដឹងថា កម្មវិធីស្បៀងអាហារពិភព​លោក (WFP) បា​ន​ប្រកាស​​ផ្អាកជំនួយសម្រាប់ស្ត្រី និងកុមារដែលខ្វះអាហារូបត្ថម្ភចំនួន​៦៥ម៉ឺននាក់ នៅក្នុងប្រទេស​អេត្យូពី​ក្នុង​តំបន់​អាហ្រិ្វក​ដោយសារតែ​កង្វះថវិកា បន្ទាប់​ពីសហរដ្ឋអាមេរិក​​ប្រកាស​ផ្តាច់ជំនួយ​​ពីកម្មវិធី​ជាច្រើន​​របស់​​អង្គការសហប្រជាជាតិ​។

WFP កំពុងត្រូវបានបង្ខំឱ្យបញ្ឈប់ការព្យាបាលសម្រាប់ស្ត្រី និងកុមារដែលខ្វះអាហារូបត្ថម្ភចំនួន ៦៥០០០០នាក់ នៅក្នុងខែឧសភា ដោយសារតែមូលនិធិមិនគ្រប់គ្រាន់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បានព្រមានកាលពីថ្ងៃអង្គារថា ប្រជាជន ៣.៦ លាននាក់នៅក្នុងប្រទេសអេត្យូពីនឹងមានមានហានិភ័យបាត់បង់សិទ្ធិទទួលបានជំនួយស្បៀងអាហារក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ លុះត្រាតែមានជំនួយហិរញ្ញវត្ថុថ្មី។

លើសពីនេះទីភ្នាក់ងារនេះបានព្រមានថាជំនួយជាសាច់ប្រាក់ និងអាហារសម្រាប់ជនភៀសខ្លួនរហូតដល់មួយលាននាក់នឹងផ្អាកនៅខែមិថុនា ប្រសិនបើមិនទទួលបានមូលនិធិបន្ថែម។

​បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ ជម្លោះ អស្ថិរភាព និងគ្រោះរាំងស្ងួតធ្វើឲ្យប្រជាជនអេត្យូពីជាង ១០ លាននាក់នៃប្រជាជន ១៣០ លាននាក់ប្រឈមមុខនឹងការគំរាមកំហែងនៃភាពអត់ឃ្លាន។

គួរបញ្ជាក់ថាដូចទីភ្នាក់ងារផ្តល់ជំនួយជាច្រើន WFP ត្រូវបានជាប់គាំងក្នុងការកាត់បន្ថយការផ្តល់មូលនិធិដែលបង្កើតឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់លោកក្នុងខែមករា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយបង្កកជំនួយបរទេសទាំងអស់៕

អត្ថបទ៖ ប៊ុន សុភាព

The post WFP ផ្អាក​ជំនួយ​ដល់​មនុស្ស៦៥ម៉ឺននាក់នៅ​អេត្យូពី ដោយសារកង្វះថវិកា​ appeared first on Kampuchea Thmey Daily.

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី
នាវាចម្បាំងអេហ្ស៊ីបមួយគ្រឿងបានប្រគល់ឃ្លាំងអាវុធសំខាន់ទីពីរដល់ប្រទេសសូម៉ាលី រួមទាំងកាំភ្លើងធំ ក្នុងសកម្មភាពដែលទំនងជាបង្កឱ្យមាន​អរិភាព​បន្ថែមទៀតរវាងប្រទេសទាំងពីរ និងអេត្យូពី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែកញ្ញានេះ។

(រូបភាព៖ X)

ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មានការដឹកជញ្ជូនជំនួយយោធារបស់​អេហ្ស៊ីប បានមកដល់រដ្ឋធានី Mogadishu ប្រទេសសូម៉ាលី ដើម្បីគាំទ្រនិងកសាងសមត្ថភាពរបស់កងទ័ព​របស់​ប្រទេស​សូម៉ាលី។

ក្រសួងនេះថា ការដឹកជញ្ជូននេះ «បញ្ជាក់ឡើងវិញការកាំទ្ររបស់អេហ្ស៊ីបជួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សូម៉ាលីក្នុងការអភិវឌ្ឍសមត្ថភាពជាតិដែលចាំបាច់ដើម្បីបំពេញសេចក្តីប្រាថ្នារបស់ប្រជាជនសូម៉ាលីសម្រាប់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍»។

​ការផ្ដល់ជំនួយ​យោធា​ជុំ​ដំបូង​កាលពីខែសីហារបស់អេហ្ស៊ីបដល់​ប្រទេស​សូម៉ាលី​នេះគឺជាលើកដំបូងក្នុង​រយៈពេល​ជាង​បួន​ទសវត្សរ៍ ខណៈទំនាក់ទំនងរវាងអេហ្ស៊ីប និងសូម៉ាលីបានកើនឡើងនៅឆ្នាំនេះ ដោយសារការមិនទុកចិត្តរួមគ្នារបស់ពួកគេចំពោះប្រទេសអេត្យូពី ដែលជំរុញឱ្យទីក្រុងគែរបញ្ជូនអាវុធជាច្រើនទៅកាន់ទីក្រុង Mogadishu រដ្ឋធានីរបស់ប្រទេសសូម៉ាលី បន្ទាប់ពីប្រទេសទាំងនោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាកាលពីខែសីហា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នាវាចម្បាំងអេហ្ស៊ីប បានចាប់ផ្តើមផ្ទុកអាវុធកាលពីថ្ងៃអាទិត្យ ហើយកងកម្លាំងសន្តិសុខបានបិទមាត់ផ្លូវសមុទ្រ និងផ្លូវជុំវិញកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ខណៈដែលក្បួនរថយន្តបានដឹកអាវុធទៅកាន់អគារក្រសួងការពារជាតិ និងមូលដ្ឋានយោធានៅក្បែរនោះទៅកាន់កំពុងផែ ។

(រូបភាព៖ Getty )

គួរបញ្ជាក់ថាប្រទេសអេត្យូពីបានខឹង ប្រទេសសូម៉ាលី ជុំវិញកិច្ចព្រមព្រៀងបឋមក្នុងខែមករាជាមួយតំបន់ដាច់ចេញពីប្រទេសសូម៉ាលី ដើម្បីជួលដីសម្រាប់កំពង់ផែជាថ្នូរនឹងការទទួលស្គាល់ឯករាជ្យរបស់ខ្លួនពីប្រទេសសូម៉ាលី។

ប្រទេសអេត្យូពីក៏មានទាហានយ៉ាងហោចណាស់៣០០០នាក់ដែលឈរជើងនៅក្នុងប្រទេសសូម៉ាលីដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរក្សាសន្តិភាពដែលហៅថាបេសកកម្មផ្លាស់ប្តូរសហភាពអាហ្រ្វិកនៅសូម៉ាលី (ATMIS) ដែលកំពុងធ្វើការដើម្បីបង្ក្រាបការបះបោរប្រដាប់អាវុធដែលមានទាហានប្រមាណ៥០០០-៧០០០ នាក់ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ផ្សេងទៀតក្រោម កិច្ចព្រមព្រៀងទ្វេភាគី ខណៈសូម៉ាលីចង់​ឱ្យ​ទាហាន​អេត្យូពី​ទាំងអស់​ចាកចេញ​នៅ​ចុង​ឆ្នាំ​នេះ​ និងលុបចោល​កិច្ចព្រមព្រៀង​នោះ។

ទន្ទឹមនឹងនេះដែរ ប្រទេសអេហ្ស៊ីបដែលមានជម្លោះជាមួយប្រទេសអេត្យូពីអស់រយៈពេលជាច្រើនឆ្នាំជុំវិញការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំល្វឹងល្វើយរបស់ Addis Ababa នៅលើផ្នែកក្បាលទឹកនៃទន្លេ Nile បានថ្កោលទោសកិច្ចព្រមព្រៀងរបស់ប្រទេស Somaliland ។

គួររម្លឹកថានៅក្នុងខែមករាឆ្នាំនេះ ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi បាននិយាយថាប្រទេសលោកឈរជាមួយសូម៉ាលី។ លោក El-Sisi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក Hassan Sheikh Mohamud ខណៈពេលដែលលោកមកសួរសុខទុក្ខប្រធានាធិបតីសូម៉ាលីថា «អេហ្ស៊ីបនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់គំរាមកំហែងសូម៉ាលី ឬប៉ះពាល់ដល់សន្តិសុខរបស់ខ្លួនឡើយ»។

លើសពីនេះទីក្រុងគែរក៏បានផ្តល់ជូនផងដែរក្នុងការរួមចំណែកដល់ទាហានក្នុងបេសកកម្មរក្សាសន្តិភាពថ្មីមួយនៅក្នុងប្រទេសសូម៉ាលី ទោះបីជាខ្លួនមិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះជាសាធារណៈក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

The post អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី appeared first on Kampuchea Thmey Daily.

រកឃើញមនុស្សស្លាប់ឡើងដល់ជាង ២០០នាក់ ក្នុងសោកនាដកម្មបាក់ដី នៅ អេត្យូពី
តាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃពុធ​ ទី២៤ ខែកក្កដា​​ ឆ្នាំ២០២៤, មកទល់ពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ដល់២២៩នាក់ហើយ ក្នុងសោកនាដកម្មបាក់ដីដ៏រន្ធត់នៅក្នុងតំបន់ដាច់ស្រយាល ភាគខាងត្បូងប្រទេសអេត្យូពី ខណៈគេគិតថា តួលេខជនរងគ្រោះនឹងបន្តកើនឡើងទៀត។

(រូបថត៖ AP)

បំណាក់ដីលើកដំបូង ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ Gofa កាលពីថ្ងៃចន្ទ ហើយមូលហេតុដែលធ្វើឲ្យតួលេខមនុស្សស្លាប់ហក់ឡើងលឿនបែបនេះ គឺព្រោះតែបំណាក់ដីលើកទីពីរ បានកប់ក្រុមមនុស្សដែលកំពុងចូលរួមក្នុងការជួយសង្គ្រោះអ្នកកប់ដោយសារបំណាក់ដីលើកទីមួយ។

តាមការបញ្ជាក់ពីនាយកដ្ឋានកិច្ចការទំនាក់ទំនងក្នុងតំបន់, ក្នុងចំណោមអ្នកស្លាប់ មាន១៤៨នាក់ជាមនុស្សប្រុស និង៨១នាក់គឺជាមនុស្សស្រី ហើយអ្វីដែលធ្វើឲ្យគេកាន់តែសង្វេគគឺថា មនុស្សស្លាប់ក៏រួមមានទាំងស្រ្តីពោះធំ និងកុមារផងដែរ។

(រូបថត៖ AP)

សូមជម្រាបថា តំបន់ភាគខាងត្បូងប្រទេសនេះ ក៏ធ្លាប់កើតមានគ្រោះធម្មជាតិបំណាក់ដីពីមុនមកដែរ ពោលគឺក្នុងឆ្នាំ២០១៨ ដោយសម្លាប់មនុស្សចំនួន៣២នាក់។

បច្ចុប្បន្ន អេត្យូពី មិនមែនរងគ្រោះត្រឹមការបាក់ដីប៉ុណ្ណោះទេ ជាក់ស្តែងប្រទេសនេះ ក៏ត្រូវវាយប្រហារដោយទឹកជំនន់ ហើយសូម្បីតែប៉ែកផ្សេងទៀតនៃប្រទេសនេះ ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរ ហើយអង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សរាប់លាននាក់នៅក្នុងប្រទេសអេត្យូពី កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ ដោយសារតែបញ្ហាទាក់ទងនឹងអាកាសធាតុ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី

The post រកឃើញមនុស្សស្លាប់ឡើងដល់ជាង ២០០នាក់ ក្នុងសោកនាដកម្មបាក់ដី នៅ អេត្យូពី appeared first on Kampuchea Thmey Daily.

មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប្រាប់ទៅ AP នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤, តួលេខមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ដីភក់ដ៏រន្ធត់ នៅតំបន់ដាច់ស្រយាលនៃប្រទេសអេត្យូពី បានកើនឡើងដល់ ១៤៦នាក់ហើយ។

(រូបថត៖ AP)

អភិបាលស្រុក Kencho Shacha Gozdi និយាយថា បំណាក់ដីនេះ កើតឡើងក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ ហើយអ្វីដែលកាន់តែសង្វេគគឺថា ក្នុងចំណោមអ្នកស្លាប់ ក៏មានស្រ្តីពោះធំនិងកុមារផងដែរ។

តាមពិតទៅ តួលេខមនុស្សស្លាប់គិតត្រឹមល្ងាចថ្ងៃចន្ទ មានត្រឹម៥៥នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក្រុមជួយសង្គ្រោះ បានរកឃើញសាកសពជាបន្តបន្ទាប់ ក្នុងចំនួនគួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សចំនួន៥នាក់ ត្រូវបានគេជួយសង្គ្រោះចេញពីដីភក់ ទាំងនៅរស់រានមានជីវិតផងដែរ។

(រូបថត៖ AP)

មកទល់ពេលនេះ អាជ្ញាធរមូលដ្ឋានកំពុងតាមដានស្ថានការណ៍ ហើយចេញការព្រមានអំពីលទ្ធភាពនៃបំណាក់ដីបន្ថែមទៀត ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តស្វែងរកជនរងគ្រោះជាបន្ត។

សូមបញ្ជាក់ថា បំណាក់ដីមិនមែនជារឿងចម្លែកឡើយ ក្នុងរដូវភ្លៀងនៅប្រទេសអេត្យូពី ដែលចាប់ផ្តើមពីខែកក្កដា រហូតដល់ពាក់កណ្តាលខែកញ្ញា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួលេខមនុស្សកប់ទាំងរស់ ក្រោមបំណាក់ដីនៅ ប៉ាពូអាស៊ីនូវែលហ្គីណេ ឡើងដល់ជាង ២ ០០០នាក់

The post មនុស្ស១៤៦នាក់ កប់ស្លាប់ក្រោមបំណាក់ដីភក់ នៅប្រទេស អេត្យូពី appeared first on Kampuchea Thmey Daily.

ជម្លោះ​បង្ហូរឈាម​បំផុត​ក្នុងពិភពលោក ​កាលពី​ឆ្នាំមុន មិនមែន​នៅ​អ៊ុយ​ក្រែ​ន​ទេ
ដោយដកស្រង់សម្តីលោកស្រី Comfort Ero ប្រធានអង្គការ Crisis Group, កាសែត The Economist បានអះអាងកាលពីដើមសប្តាហ៍នេះថា ជម្លោះ​បង្ហូរឈាម​បំផុត​ក្នុង​ពិភពលោក​កាលពី​ឆ្នាំមុន ​មិនមែន​នៅ​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​គឺនៅ​អេ​ត្យូ​ពី​។

លោកស្រី Comfort Ero (រូបថត៖ Crisis​ Group)

កាសែតខាងលើសន្និដ្ឋានថា ចំនួនអ្នកស្លាប់នៅអ៊ុយក្រែន មិនខ្ពស់ដូចអ្នកស្លាប់ចំនួន ៦០០ ០០០នាក់ ដែលត្រូវបានគេរាយការណ៍នៅក្នុងសង្គ្រាម Tigray ចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២២នោះទេ។

តួលេខពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបង្ហាញថា ជនស៊ីវិលប្រមាណ ២២០០០នាក់ត្រូវស្លាប់ និងរបួសនៅក្នុងប្រទេសអ៊ុយក្រែន គិតត្រឹមខែមីនាឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ បានរិះគន់សហគមន៍អន្តរជាតិថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិនៅ Tigray និងមិននាំអ្នកដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅនេះ មកកាត់ទោស។

(រូបថត៖ The New York Times)

ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានអំពាវនាវម្តងហើយម្តងទៀតផងដែរ ឲ្យមានការយកចិត្តទុកដាក់ជាសកលបន្ថែមទៀតចំពោះជម្លោះដែលបានបញ្ចប់នៅក្នុងខែវិច្ឆិកាឆ្នាំ២០២២ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា។

ទោះបីជាសង្រ្គាមនៅ Tigray បានបញ្ចប់ក៏ដោយ ប៉ុន្តែ The Economist បានសម្តែងការភ័យខ្លាចថា ជម្លោះជនជាតិភាគតិចនឹងផ្ទុះឡើងបន្ថែមទៀត។

ជម្លោះប្រដាប់អាវុធរយៈពេលពីរឆ្នាំនៅ Tigray បានបង្កឲ្យមានការបែងចែកផ្នែកនយោបាយ និងជនជាតិភាគតិចដ៏យូរអង្វែងរបស់អេត្យូពី ក៏ដូចជាប្រព័ន្ធសហព័ន្ធដ៏ស្មុគស្មាញរបស់ប្រទេសផងដែរ។

គួរបញ្ជាក់ថា ភាព​តានតឹង​រវាង​រដ្ឋាភិបាល​អេត្យូពី និង​រណសិរ្ស​រំដោះ​ប្រជាជន Tigray ​បាន​ពុះកញ្ជ្រោល​នៅ​ពេល​​កងជីវពល Amhara និង​កងទ័ព​អេរីទ្រា​ កាន់ជើង​រដ្ឋាភិបាល​អេត្យូពី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បែកធ្លាយ កាលបរិច្ឆេទ ដែលអ៊ុយក្រែន នឹងវាយបកទ័ព រុស្ស៊ី

The post ជម្លោះ​បង្ហូរឈាម​បំផុត​ក្នុងពិភពលោក ​កាលពី​ឆ្នាំមុន មិនមែន​នៅ​អ៊ុយ​ក្រែ​ន​ទេ appeared first on Kampuchea Thmey Daily.