ប្រទេសអេស្បាញ Archives - Kampuchea Thmey Daily

នាយករដ្ឋមន្ត្រីអេស្ប៉ាញ ធានាថា អេស្ប៉ាញជាសមាជិកណាតូដ៏គួរឲ្យទុកចិត្ត
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាន​​លើក​ឡើង​ថា​ ប្រទេសអេស្ប៉ាញគឺជា «សមាជិកណាតូដ៏គួរឲ្យទុកចិត្ត» បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណា​ព្យួរ​សមាជិកភាព​​របស់​ខ្លួន​ ក្នុងនាមជាសម្ព័ន្ធមិត្តនៅក្នុងសម្ព័ន្ធភាពយោធា​នៃ​អង្គការ​ណា​​តូ (NATO)។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក  Pedro Sanchez (រូបភាព៖Reuters)

យោងតាមការចុះផ្សាយដោយ BBC លោក Sanchez បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសស៊ីប (Cyprus) កាលពីថ្ងៃទី២៤ខែមេសាថា «ប្រទេសអេស្ប៉ាញគឺជាសមាជិកដែលអាចទុកចិត្តបានរបស់អង្គការណាតូ» ដោយសង្កត់ថា ទីក្រុង​ម៉ាឌ្រីដ​កំពុងបំពេញកាតព្វកិច្ចពេញលេញរបស់ខ្លួន! ដូច្នេះហើយ ខ្ញុំមិនមានការព្រួយបារម្ភទាល់តែសោះ»។

ការអត្ថាធិប្បាយរបស់លោក Sanchez បានកើតឡើងភ្លាមៗ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា មន្ទីរបញ្ចកោណមានអ៊ីមែលផ្ទៃក្នុងដែលគូសបញ្ជាក់ពីវិធានការដែលអាចធ្វើទៅបានប្រឆាំងនឹងសម្ព័ន្ធមិត្តដែលមិនគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក រួមទាំងប្រឆាំងនឹងប្រទេសអេស្ប៉ាញផងដែរ។

លោក Sanchez បានបន្តថា «យើងមិនធ្វើសកម្មភាពលើអ៊ីមែលដែលលេចធ្លាយទេ ប៉ុន្តែផ្អែកលើឯកសារផ្លូវការ និងជំហររបស់រដ្ឋាភិបាល ដែលក្នុងករណីនេះគឺសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា ទីក្រុងម៉ាឌ្រីដរក្សាជំហរនៃ កិច្ចសហប្រតិបត្តិការដាច់ខាតជាមួយសម្ព័ន្ធមិត្ត ប៉ុន្តែតែងតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post នាយករដ្ឋមន្ត្រីអេស្ប៉ាញ ធានាថា អេស្ប៉ាញជាសមាជិកណាតូដ៏គួរឲ្យទុកចិត្ត appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីអេស្ប៉ាញ អំពាវនាវ​ឲ្យ​ចិនដើរតួនាទីកាន់តែសកម្មលើឆាកអន្តរជាតិ
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងកាលពីថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ថា ប្រទេសចិនគួរតែបង្កើនតួនាទីឲ្យ​កាន់តែសំខាន់ក្នុងកិច្ចការសកល រួមទាំងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ សន្តិសុខ ការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងវិសមភាព។ នេះ​បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Pedro Sanchez និង​លោក ស៊ី ជីនពីង (រូបថត៖ Reuters)

លោក Sanchez បានបញ្ជាក់ថា អឺរ៉ុបក៏នឹងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាទ្វេ​ដងផងដែរ នៅពេលដែលសហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីតួនាទីជាអ្នកដឹកនាំលើវិស័យសំខាន់ៗជាច្រើន។

ការថ្លែងរបស់លោក Sanchez ដែលជាដំណើរទស្សនកិច្ចលើកទីបួនក្នុងរយៈពេលបួនឆ្នាំមកនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលលោកខាងលិចជាច្រើន កំពុងព្យាយាមរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មក៏ដោយ។ អេស្ប៉ាញ ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលគាំទ្រយ៉ាងខ្លាំងដល់ការពង្រីកពាណិជ្ជកម្ម និងចាត់ទុកចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងការចាត់ទុកជាគូប្រជែងផ្នែកសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយ។

ក្នុងសុន្ទរកថានោះ លោក Sanchez បានលើកឡើងថា ចិនអាចធ្វើបានច្រើនជាងនេះក្នុងការចូលរួមដោះស្រាយវិបត្តិអាកាសធាតុ ការលើកកម្ពស់សុខភាពសកល ការគ្រប់គ្រងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ដោយការទទួលខុសត្រូវ ក៏ដូចជាបញ្ហាអាវុធនុយក្លេអ៊ែរផងដែរ។ លោកបានកោតសរសើរចំពោះការដែលចិនបានទាមទារ​​ឲ្យ​មានការគោរពច្បាប់អន្តរជាតិ និងការបញ្ចប់ជម្លោះនៅលីបង់ អ៊ីរ៉ង់ ហ្គាហ្សា តំបន់វេសប៊ែង និងអ៊ុយក្រែន។

ក្រៅពីកិច្ចការនយោបាយ ដំណើរទស្សនកិច្ចនេះក៏ផ្តោតសំខាន់លើសេដ្ឋកិច្ចផងដែរ។ លោក Sanchez បានលើកឡើងថា ចិនបានរួមចំណែកដល់ទៅ ៧៤ភាគរយនៃឱនភាពពាណិជ្ជកម្មសរុបរបស់អេស្ប៉ាញ។ អេស្ប៉ាញ​សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលបានកើនឡើងទ្វេដងក្នុងរយៈពេលបួនឆ្នាំទៅដល់​ជិត ៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ អេស្ប៉ាញកំពុងសម្លឹងមើលការបង្កើនការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មទៅកាន់ប្រទេសចិន ដើម្បីទូទាត់ជាមួយបរិមាណនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ពីចិនវិញ។

តាមគម្រោង លោក Sanchez នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះ ដើម្បីផ្តោតលើបញ្ហាភូមិសាស្ត្រនយោបាយ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងបង្ហាញពីមាគ៌ាដ៏ទូលំទូលាយសម្រាប់ទំនាក់ទំនងដ៏រឹងមាំរវាងចិន និងអឺរ៉ុប ក្នុងគ្រាដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង៕

ប្រែសម្រួល៖ ឈាង

The post នាយករដ្ឋមន្ត្រីអេស្ប៉ាញ អំពាវនាវ​ឲ្យ​ចិនដើរតួនាទីកាន់តែសកម្មលើឆាកអន្តរជាតិ appeared first on Kampuchea Thmey Daily.

នៅខែមេសា អេស្ប៉ាញ​​បើក​​ការ​ដាក់​ពាក្យ​ទទួល​យកជនអន្តោប្រវេសន៍​​​​​ដល់​៥០ម៉ឺននាក់​​
ក្រោយ​ការ​វិល​ចូល​កាន់​អំណាច​​​​​​ប្រធានាធិបតីសហរដ្ឋអាមេរិក​​លើក​ទី២​ ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ចេញ​គោល​ការណ៍​ដ៏តឹង​រឹង​មួយ​​ ក្នុងការ​បណ្តេញ​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ខ្លួន ខណៈ​មាន​របាយ​ការណ៍​ផ្សេងៗទៀត​ថា​ អាមេរិក​​​ពើប​ប្រទះ​​នូវ​​អត្រាចំនួន​ប្រជា​ជន​ធ្លាក់​ចុះ​ខ្លាំង​ជាលើក​ដំបូង​​។

ឆ្លៀតក្នុង​​ឱកាសនេះ ​​ប្រទេស​អេស្ប៉ាញ​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ផ្តល់​ការ​រស់​នៅ​​ស្រប​ច្បាប់​ដល់​ជន​ចំណាក​ស្រុក​​​ចំនួន ៥០០ ០០០នាក់​ ក្នុង​ការ​ផ្លាស់​ប្តូរ​​ប្រឆាំង​នឹង​និន្នា​ការ​ និង​គោល​នយោបាយ​​ជន​អន្តោ​ប្រវេសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

លោកស្រី Elma Saiz រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​របស់​ប្រទេស​អេ​ស្ប៉ាញ។

យោង​តាម CNN, ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ គឺ​សំដៅដល់​ការ​​កាត់​​​បន្ថយ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​​​ សេដ្ឋកិច្ច​របស់​ប្រទេស​អេស្ប៉ាញ​។

គួរ​បញ្ជាក់​ថា ធនាគារ​កណ្តាល​របស់​ប្រទេស​អេស្ប៉ាញ​​ និង​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ធ្លាប់​បាន​លើក​ឡើង​ពី​មុន​ថា ប្រទេស​អេស្ប៉ាញ​ត្រូវ​ការ​កម្ម​ករ​ចំណាក​ស្រុក​ប្រហែល​ ៣០០ ០០០នាក់ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ទ្រទ្រង់​ស្ថាន​ភាព​សុខុមាល​ភាព​របស់​ប្រទេស​នេះ​។

លោកស្រី Elma Saiz រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​របស់​ប្រទេស​អេ​ស្ប៉ាញ ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រទេស​របស់​យើង​។ យើង​កំពុង​ពង្រឹង​គោល​ការណ៍​​ចំណាក​ស្រុក​ដោយ​ផ្អែក​លើ​សិទ្ធិ​មនុស្ស សមា​ហរ​ណកម្ម ការ​រួម​រស់​ជា​មួយ​គ្នា​ ​និង​ភាព​យោគយល់​អធ្យាស្រ័យ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច ពិសេស​ទំនាក់​ទំនង​សង្គម»​។

លោកស្រី Saiz បាន​បន្ត​ថា៖«វិធាន​ការ​ថ្មី​គឺចាំ​បាច់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ពិត​ដែល​មាន​នៅ​លើ​ដៃ​​របស់​យើង ហើយ​អ្នក​ទាំង​នោះ​​នឹង​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​​ប្រទេសយើង​ជា​ពុំ​ខាន​»។

រដ្ឋ​មន្ត្រី​​រូប​នេះ​បន្ថែម​​​ថា​៖ «វិធាន​ការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ជីវិតថ្លៃ​ថ្នូរ​សម្រាប់​ជន​ចំណាក​ស្រុក​»។

គួរ​បញ្ជាក់​ ជន​បរទេស​ដែល​បាន​មក​ដល់​ប្រទេស​អេស្ប៉ាញ​មុន​ថ្ងៃ​ទី៣១ខែធ្នូ ឆ្នាំ ២០២៥ អាច​បញ្ជាក់​ថា ​ខ្លួន​​បាន​រស់​នៅ​ក្នុង​ប្រទេស​នេះ ​យ៉ាង​ហោច​ណាស់៥ខែ បន្ទាប់​មក​ពួកគេ​នឹង​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​ស្រប​ច្បាប់​រហូត​ដល់​១ឆ្នាំ​ ជា​ពិសេស​មាន​លិខិត​អនុញ្ញាត​ការងារ​ដែល​មាន​សុពល​ភាព​សម្រាប់​គ្រប់​វិស័យ និង​ទូទាំង​ប្រទេស​។ ជាងនេះ​ទៅ​ទៀត ជន​បរទេស​ទាំង​អស់​នោះ​​នឹង​​ត្រូវ​​បញ្ជាក់​​ថា​​ «ខ្លួន​មិនធ្លាប់​បទល្មើស​​នានា»​។

ប្រជា​ពលរដ្ឋនឹង​អាច​ដាក់​ពាក្យ​ចូល​មក​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ ចាប់​ពី​ដើម​ខែ​មេសា រហូត​ដល់​ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦៕

ប្រែសម្រួល៖ ណឺ មិនា

The post នៅខែមេសា អេស្ប៉ាញ​​បើក​​ការ​ដាក់​ពាក្យ​ទទួល​យកជនអន្តោប្រវេសន៍​​​​​ដល់​៥០ម៉ឺននាក់​​ appeared first on Kampuchea Thmey Daily.

ជន​​រង​គ្រោះស្លាប់​​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​រថភ្លើង​​​​នៅអេស្ប៉ាញ​នឹងទទួលសំណង​ជិត​២៦ម៉ឺនដុល្លារ​ក្នុងម្នាក់​
រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ប្រទេស​អេស្ប៉ាញ​​ លោក Oscar Puente បាន​និយាយ​ កាល​ពីថ្ងៃ​អង្គារ​ថា​ ប្រទេស​អេស្ប៉ាញ​នឹង​ចំណាយ​ប្រាក់ចំនួន ២៤​លានដុល្លារ ជា​សំណង​ដល់​ជន​រង​គ្រោះ​នៃ​ការ​ធ្លាក់​រថ​ភ្លើង​ល្បឿន​លឿន​កាល​ពី​សប្តាហ៍​មុន ​សម្លាប់​មនុស្ស​ ៤៥​នាក់ និង​មនុស្ស​ជាង​១៥០​នាក់​រង​របួស។

ធ្លាក់​រថភ្លើងនៅ​អេស្ប៉ាញ។ Reuters

យោង​តាម​រ៉យទ័រ ប្រទេស​នេះ​នៅ​តែជួប​គ្រោះ​ថ្នាក់​ដោយ​សារធ្លាក់​​រថ​ភ្លើងជា​ញឹក​ញាប់ ​ជាក់​ស្តែង​នៅ​​ថ្ងៃទី១៨​ ខែមករា ក្នុង​រដ្ឋ Adamuz ជិត​ទី​ក្រុង Cordoba ភាគ​ខាង​ត្បូង​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ជាច្រើន​​នោះ​​។

មិន​តែ​ប៉ុណ្ណោះ ​ប្រទេស​អេស្ប៉ាញមាន​អ្នក​ស្លាប់​ដោយ​សារ​​តែឧបទ្ទវហេតុ​​​រថភ្លើង​​ខ្ពស់​បំផុត​ ក្នុង​ប្រវត្តិ​សាស្ត្រ​អឺរ៉ុប​ និង​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើន​​​ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មក​​​នោះ​​។

​ចំពោះសំណង​នេះ គ្រួសារ​នៃ​អ្នកដំណើរ​ដែលបាន​ស្លាប់​នឹង​ទទួល​បាន​ប្រាក់សំណង​​​ចំនួន​ ២៥៩ ១១២ ដុល្លា​រក្នុង​ម្នាក់ៗ​ មាន​សុពល​ភាព​​រយៈ​ពេល​ ៣​ខែ ដែល​ស្មើ​នឹង​ ៨៦ ៣៧០ដុល្លារ ជា​ជំនួយ​លើក​លែង​ពន្ធ​ពី​រដ្ឋា​ភិបាល និង​ការ​ទូទាត់​ធានា​រ៉ាប់​រង​​មុន ​ចំនួន ៨៦ ៣៧០​ដុល្លា ចំណែក​ប្រាក់​ ៨៦ ៣៧០​ដុល្លារទៀត​នឹង​ត្រូវ​បង់ក្រោយ​​ពី​ការ​ធានារ៉ាប់​រង។ ​

លោក Puente បាន​និយាយ​ដោយ​បន្ថែម​ថា​៖«ជន​រង​គ្រោះ​មិន​អាច​មាន​លទ្ធភាព​រង់​ចាំ​ច្រើន​ឆ្នាំ ​ដើម្បី​ទទួល​បាន​ការ​គាំទ្រពី​ភាគី​រដ្ឋាភិបាល​ទេ។ យើង​ដឹង​ថា​នីតិ​វិធី​ធម្មតា និង​ពេល​វេលា​ផ្លូវ​ច្បាប់​មិន​​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ភាព​ត្រូវ​ការ​បន្ទាន់​ នៃ​សោក​នាដ​កម្ម​បែប​នេះ​ទេ។​ ចំណែក​ភាព​មិន​ប្រាកដ​ប្រជា​ខាង​សេដ្ឋកិច្ច​ មិន​អាច​ត្រូវ​បាន​បូក​បន្ថែម​ពី​​លើ​​ការ​​ឈឺ​ចាប់​ផ្លូវ​ចិត្ត​នោះ​ទេ»។

រដ្ឋ​មន្ត្រី​រូប​នេះ ស្ថិត​នៅ​ក្រោម​សម្ពាធ​សាធារណៈ​ចាប់​តាំង​ពី​ការ​ធ្លាក់រថភ្លើង​នៅ​រដ្ឋ​​ Adamuz ​និង​ឧប្បត្តិ​ហេតុ​ផ្សេង​ទៀត​ក្នុង​សប្តាហ៍​ដដែល​ រួម​ទាំង​ការ​ស្លាប់​របស់​អ្នក​បើក​បរ​រថភ្លើង​នៅរដ្ឋ​ Catalonia និង​គ្រោះ​ថ្នាក់​ពីរ​ផ្សេង​ទៀត​​ តែ​មិន​មាន​មនុស្ស​ស្លាប់​ទេ​។ គណ​បក្ស​ប្រឆាំង​​ដ៏​សំខាន់​​ក្នុង​ប្រទេស បាន​​ទាម​ទារ​​ឱ្យ​​លោក ​​Puente លា​លែង​​ពី​​តំណែង​។

តែ​យ៉ាងណា នៅ​ពេលគេ​​សួរ​ពី​អនាគតរបស់​ខ្លួន លោក Puente បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា​ លោក​មាន​មន​សិការ​ស្ងប់​ស្ងាត់ អនុវត្ត​ការងារ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ និង​ខិត​ខំ​ប្រឹង​ប្រែងធ្វើ​​ទំនាក់​ទំនង ដែល​ខ្លួន​បាន​ដឹង​​​ដឹង​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​៕

ប្រែសម្រួល៖ ណឺ មិនា

The post ជន​​រង​គ្រោះស្លាប់​​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​រថភ្លើង​​​​នៅអេស្ប៉ាញ​នឹងទទួលសំណង​ជិត​២៦ម៉ឺនដុល្លារ​ក្នុងម្នាក់​ appeared first on Kampuchea Thmey Daily.

អាយុជាង១០០ លោកយាយអេស្បាញមួយរូប ប្រាប់អាថ៌​កំបាំង​៤យ៉ាង ជាទម្លាប់សាមញ្ញបំផុត
លោកយាយ Felisa González Domínguez កើតក្នុងឆ្នាំ ១៩២៤ នៅ O Irixo, Galicia  ភាគពាយ័ព្យនៃប្រទេសអេស្បាញ ឥឡូវនេះគាត់មានអាយុ ១០១ ឆ្នាំ ហើយនៅតែមានសុខភាពល្អ និងតែងតែធ្វើការនៅកសិដ្ឋាន ហើយតែងតែដោតម្ជុលដោយមិនពាក់វ៉ែនតាទាល់តែសោះ។

លោកយាយអាយុ ១០១ឆ្នាំ ទម្លាយអាថ៌កំបាំង ៤យ៉ាង ងាយៗ​ដើម្បី​រស់នៅ​បាន​អាយុ​យឺនយូរ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​៤​ដែល​ដូនចាស់បាន​អនុវត្ត​ពេញ​មួយ​ជីវិត ។

រូបភាព៖: Instagram/concellooirixo

គាត់​បាន​លាតត្រដាង​ថា គន្លឹះ​នៃ​អាយុ​វែង​គឺ «ការ​ប្រឹងប្រែង ញ៉ាំ​អាហារ​ឲ្យ​បាន​ល្អ និង​ចៀសវាង​គ្រឿង​ស្រវឹង​» និងកាត់បន្ថយការប្រើប្រាស់អំបិល។ លើសពីនេះ លោកយាយមានវិន័យយ៉ាងតឹងរ៉ឹងក្នុងជីវិត ភ្ញាក់ពីគេងរៀងរាល់ព្រឹកនៅម៉ោងប្រហែល ៨ និង៣០នាទីព្រឹក ហើយចាប់ផ្តើមថ្ងៃជាមួយនឹងអាហារពេលព្រឹកដដែលៗ ជារៀងរាល់ថ្ងៃ គឺទឹកដោះគោលាយជាមួយកាកាវ និងនំប៉័ង ទោះបីជាភេសជ្ជៈកាកាវមានជាតិស្ករច្រើន ប៉ុន្តែកាកាវសម្បូរទៅដោយសារធាតុ flavanols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការរត់ឈាម សម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។

បន្ទាប់ពីអាហារពេលព្រឹក លោកយាយ Felisa នឹងចេញទៅធ្វើការនៅវាលស្រែ និយាយជាមួយអ្នកជិតខាង ហើយត្រឡប់ទៅផ្ទះវិញសម្រាប់អាហារថ្ងៃត្រង់ចន្លោះម៉ោង ១:០០ ដល់ ១:3៣០ រសៀល។ ដែលជាធម្មតាជាសាច់ បន្លែពីសួនរបស់គាត់ និងស៊ុតចិញ្ចឹមដោយខ្លួនឯង។ បន្ទាប់មកគាត់នឹងសម្រាកយកកម្លាំង ហើយវិលត្រឡប់ទៅធ្វើការនៅកសិដ្ឋានវិញរហូតដល់ម៉ោងប្រហែល ៨ យប់ ដែលជាទម្លាប់ប្រចាំថ្ងៃដ៏សាមញ្ញ ប៉ុន្តែមានថាមពល។ ពេលមកដល់ផ្ទះ គាត់នឹងញ៉ាំអាហារពេលល្ងាច មើលទូរទស្សន៍មួយម៉ោងឬពីរម៉ោង ទើបចូលគេងនៅម៉ោង ១០ យប់ឬ ១១:០០ យប់ ។

មិនតែប៉ុណ្ណោះ លោកយាយ Felicia ក៏គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ កាលពីពេលថ្មីៗនេះ គាត់បានសម្រេចចិត្តទិញកសិដ្ឋានបន្ថែម ដើម្បីបើកកសិដ្ឋានចំនួនពីរទៀត។ ផលិតផលដែលដាំដុះរួមមាន ខ្ទឹម ដំឡូង ស្ពៃក្តោប សណ្តែក និងប៉េងប៉ោះ ដែលខ្លះមានទម្ងន់ជាងកន្លះគីឡូក្រាម។ ជារឿយៗស្រ្តីអាយុវែងនេះតែងតែចែករំលែកផលិតផលរបស់គាត់ជាមួយអ្នកជិតខាងដើម្បីបង្កើតមិត្តភាព និងថែរក្សាគ្នាទៅវិញទៅមក។

ថ្វីដ្បិតតែលោកយាយមានវ័យចំណាស់​ក៏​ដោយ ក៏​គាត់អាច​កាប់​ឈើ ដោតម្ជុ ដោយ​អំបោះ​ស ដោយមិន​បាច់​ពាក់​វ៉ែនតា​ទេ។ កត្តាមួយទៀតដែលធ្វើឲ្យជីដូនរស់រវើក គឺជីវិតសង្គម។ គាត់​ក៏​រក្សា​ទំនាក់ទំនង​ជាមួយ​កូនប្រសា ចៅស្រី និង​អ្នក​ជិតខាង​ដោយ​និយាយថា ​ការ​និយាយ​ជាមួយ​គ្រួសារ មិត្តភក្តិ និង​អ្នកជិតខាង​ធ្វើឲ្យខ្ញុំ​សប្បាយចិត្ត​ណាស់​។

ទោះបីជាមនុស្សជាច្រើនដែលមានអាយុដូចគ្នាចាប់ផ្តើមមានបញ្ហាការស្តាប់ក៏ដោយ ពួកគេក្លាយជាមនុស្សចាស់ដែលឯកោ។ ប៉ុន្តែលោកយាយ Felicia ទទូចថា គាត់នៅតែមានសវនាការល្អឥតខ្ចោះ  ហើយគាត់មិនមានបញ្ហាក្នុងការស្តាប់សូម្បីតែនៅអាយុ ១០១ឆ្នាំ បានក្លាយជាគំរូមួយផ្សេងទៀតរបស់មនុស្សចាស់ដែលរស់នៅក្នុងជីវិតដ៏មានន័យ។

ជាពិសេស វា​ឆ្លុះ​បញ្ចាំង​ថា អាថ៌កំបាំង​នៃ​សុខភាព​ល្អ និង​អាយុ​វែង​ប្រហែល​ជា​មិន​ស្មុគស្មាញ​ទេ។ ប៉ុន្តែវាអាស្រ័យលើវិន័យ ការភ្ជាប់ទំនាក់ទំនងសង្គម និងការរស់នៅសាមញ្ញជាមួយនឹងគោលបំណងជារៀងរាល់ថ្ងៃ ដែលគាត់សន្និដ្ឋាន៖ថា អាយុវែងក៏អាចជាហ្សែនដែរ ព្រោះជីតារបស់គាត់បានស្លាប់នៅអាយុ ៩០ ឆ្នាំ និងមានធ្មេញទាំងអស់គឺនៅដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាប់ជាសិស្សពូកែ ទោះធ្លាក់ខ្លួនជាអ្នកដឹកជញ្ជូន ក៏បុរសចិន តស៊ូ និងលើកទឹកចិត្តអ្នកដទៃ

The post អាយុជាង១០០ លោកយាយអេស្បាញមួយរូប ប្រាប់អាថ៌​កំបាំង​៤យ៉ាង ជាទម្លាប់សាមញ្ញបំផុត appeared first on Kampuchea Thmey Daily.

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​របួស​​៤​នាក់​
យ៉ាងហោចណាស់មនុស្ស​៥នាក់បានស្លាប់និង៤នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​​អណ្តូងរ៉ែមួយនៅ​ភាគ​ខាង​ជើង​ប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១ខែមេសានេះ។

(រូបភាព៖​ Reuters)

ការផ្ទុះនេះបានកើតឡើងនៅអណ្តូងរ៉ែ Cerredo ក្នុងទីក្រុង Degana ក្នុងតំបន់សហគមន៍ Asturias ប្រហែលម៉ោង ០៩:៣០ ព្រឹកកាលពីថ្ងៃចន្ទ។ យោង​តាម​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ ពួកគេត្រូវបាន​ប្រាប់​​ឲ្យ​ទៅអណ្តូងរ៉ែក្នុងទីក្រុង Degana ដោយសារមានបញ្ហាជាមួយម៉ាស៊ីនក្នុងអណ្តូងរ៉ែ។ រថយន្តសង្គ្រោះ ភ្នាក់ងារពន្លត់អគ្គីភ័យ និងសង្គ្រោះត្រូវបានបញ្ជូនទៅភ្លាមៗ ក្រោយ​​ទទួល​បាន​ដំណឹង​នោះ​​។

នៅក្នុងហេតុការណ៍នេះមនុស្ស៥នាក់បានស្លាប់ និងមនុស្ស​បួន​នាក់​ផ្សេង​ទៀត​បាន​រង​របួស។ ជនរងគ្រោះទាំងប្រាំនាក់គឺជាអ្នករស់នៅក្នុងខេត្ត Leon ភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ និងមានអាយុចន្លោះពី ៣២ ទៅ៥៤ឆ្នាំ។

ចំណែកអ្នក​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ដោយ​ពីរ​នាក់​ជិះ​ឧទ្ធម្ភាគចក្រ និង​ពីរ​នាក់​ទៀត​ត្រូវ​បាន​​បញ្ជួន​តាមរថយន្ត​សង្គ្រោះ។ កម្មករពីរនាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុអណ្តូងរ៉ែនេះមិនមានរបួសទេ ហើយ​អាជ្ញាធរបញ្ជាក់ថាមិនមានកម្មករបាត់ខ្លួន​នោះ​ទេ។

ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំតំបន់ Asturias លោក Adrian Barbon បានប្រកាស​កាន់​ទុក្ខរយៈពេលពីរថ្ងៃ ហើយនាយករដ្ឋមន្ត្រី Pedro Sanchez បានចូលរួមរំលែកទុក្ខដល់សាច់ញាតិជនរងគ្រោះនៅលើ Xផងដែរ៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​របួស​​៤​នាក់​ appeared first on Kampuchea Thmey Daily.

អេស្បាញ៖ ប៉ូលិសរកឃើញឃាតករតាមរយៈតម្រុយរូបភាពពី Google Maps
ប៉ូលិស​អេស្ប៉ាញបានចាប់​មនុស្សពីរនាក់ ពាក់ព័ន្ធនឹងករណីបាត់ខ្លួនរបស់បុរសម្នាក់ បន្ទាប់ពីGoogle Maps បានថតជាប់រូបភាពរបស់មនុស្សម្នាក់ដែលទំនងជារៀបចំដាក់សាកសពចូលទៅក្នុងគូថរថយន្ត។ នេះបើយោងតាមការចេញគផ្សាយរបស់សារព័ត៌មាន​ CNN​។

(រូបភាព៖ Google Maps )

ប៉ូលិសស បាននិយាយថា សាច់ញាតិរបស់បុរសម្នាក់នេះ បានរាយការណ៍ថា គាត់បានបាត់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានទទួលសារគួរឱ្យសង្ស័យពីទូរស័ព្ទរបស់គាត់។ ស្រ្តីដែលត្រូវបានចាប់ខ្លួនគឺជាគូរស្នេហ៍របស់បុរសរូបនោះ។ ​នៅ​មុនពេលបាត់ខ្លួន បុរសម្នាក់នោះ​បាន​ប្រាប់សាច់ញាតិរបស់គាត់តាមសារថា គាត់បានជួបដៃគូថ្មី ហើយនឹងផ្លាស់ទៅរស់នៅប្រទេសផ្សេង។

បន្ទាប់ពីប៉ូលិស បានរកឃើញរូបភាព Google Maps បានជំរុញឱ្យមានការស៊ើបអង្កេតមួយ ខណៈរូបភាពនោះអាចបង្ហាញយានយន្តដែលប្រើប្រាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម។ រូបភាពដែលបង្ហាញនៅលើ Google Maps ត្រូវបានគេថតនៅតាមផ្លូវនៃ Tajueco ដែលជាភូមិតូចមួយក្នុងខេត្ត Soria ក្នុងតំបន់ Castile និង Leon ភាគខាងជើងប្រទេសអេស្ប៉ាញកាល​ពី​ខែតុលា។ វា​បង្ហាញ​ពី​មនុស្ស​ម្នាក់​ដែល​អោន​ចូល​ទៅ​ខាងក្រោយគូទរថយន្ត​ពណ៌​ក្រហម​ដែល​មាន​វត្ថុ​ធំ​មួយ​រុំ​ដោយ​ក្រណាត់​ពណ៌​ភ្លឺ​​។

កាលពីថ្ងៃទី១២​ខែវិច្ឆិកា ប៉ូលិសបានចាប់ខ្លួនអតីតមិត្តស្រីរបស់បុរសដែលបាត់ខ្លួន ក៏ដូចជាបុរសម្នាក់ទៀតដែលធ្លាប់មានទំនាក់ទំនងជាមួយនារីនោះ ដោយចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធក្នុងការស្លាប់ និងការបាត់ខ្លួនរបស់បុរសនោះ។ ប៉ូលិសក៏បានរកឃើញសាកសពបាក់បែកយ៉ាងធ្ងន់ធ្ងរមិនទាន់ស្គាល់អត្តសញ្ញាណនៅទីបញ្ចុះសពក្នុងភូមិក្បែរនោះកាលពីថ្ងៃទី ១១ ខែធ្នូផងដែល ដែលប៉ូលិសអះអាងថាអាចជាសាកសពរបស់ជនរងគ្រោះ ខណៈការស៉ើបអង្គេតកំពុងបន្ត។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលយានជំនិះ Google Maps បានទៅថតនៅផ្លូវ Tajueco ដើម្បីធ្វើបច្ចុប្បន្នភាពរូបភាពនៃភូមិចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០៩។ នេះបើយោងតាមទិន្នន័យ Google Maps៕

(រូបភាព៖ Google Maps )

អត្ថបទ៖ ប៊ុន សុភាព

The post អេស្បាញ៖ ប៉ូលិសរកឃើញឃាតករតាមរយៈតម្រុយរូបភាពពី Google Maps appeared first on Kampuchea Thmey Daily.

​អេ​ស្ប៉ា​ញ​ផ្តល់​សិទ្ធិ​ស្នាក់​នៅនិងការងារ​ដល់​ជន​ចំណាកស្រុកខុសច្បាប់​រាប់​សែន​នាក់
ប្រទេសអេស្ប៉ាញនឹងផ្តល់សិទ្ធិស្នាក់នៅ និងលិខិតអនុញ្ញាតការងារដល់ជនចំណាកស្រុកប្រហែល ៣០០០០០ នាក់ដែលរស់នៅក្នុងប្រទេសដោយខុសច្បាប់ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​APនៅថ្ងៃទី២១ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

រដ្ឋមន្ត្រីទេសន្តរប្រវេសន៍អេស្ប៉ាញ លោកស្រី Elma Saiz បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា ប្រទេសអេស្ប៉ាញត្រូវការពលករបរទេសដែលបានចុះឈ្មោះប្រហែល ២៥០០០០ នាក់ក្នុងមួយឆ្នាំ។ គោលនយោបាយនេះនឹងចូលជាធរមាននៅខែឧសភាខាងមុខ ហើយមានគោលបំណងពង្រីកកម្លាំងពលកម្មដែលមានវ័យចំណាស់របស់ប្រទេស។

អេស្បាញនៅតែបើកចំហរយ៉ាងទូលំទូលាយក្នុងការទទួលជនចំណាកស្រុក ទោះបីជាប្រទេសអឺរ៉ុបផ្សេងទៀតស្វែងរកការ​រឹតបន្តឹងព្រំដែនរបស់ពួកគេចំពោះការឆ្លងកាត់ខុសច្បាប់ និងអ្នកស្វែងរកសិទ្ធិជ្រកកោនក៏ដោយ។ក្នុងឆ្នាំ ២០២៣ ប្រទេសអេស្ប៉ាញបានចេញទិដ្ឋាការចំនួន ១.៣លានដល់ជនបរទេស។​ នេះបើយោងតាមរដ្ឋាភិបាល។

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ជារឿយៗបានពណ៌នាអំពីគោលនយោបាយការធ្វើចំណាកស្រុករបស់រដ្ឋាភិបាលរបស់គាត់ថាជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រាកំណើតទាបរបស់ប្រទេស។

គោលនយោបាយថ្មីដែលត្រូវបានអនុម័តកាលពីថ្ងៃអង្គារដោយរដ្ឋាភិបាលចម្រុះជនជាតិភាគតិចឆ្វេងនិយមរបស់លោក Sánchez សម្រួលដល់នីតិវិធីរដ្ឋបាលសម្រាប់ទិដ្ឋាការរយៈពេលខ្លី និងរយៈពេលវែង និងផ្តល់ឱ្យជនចំណាកស្រុកនូវការការពារការងារបន្ថែម។ វាក៏ពង្រីកទិដ្ឋាការដែលផ្តល់ជូនអ្នកស្វែងរកការងារពីមុនពីបីខែទៅជាមួយឆ្នាំផងដែរ។

(រូបភាព៖ AP)

កាលពីខែសីហា លោក Sánchez បានទៅលេងប្រទេសអាហ្វ្រិកខាងលិចចំនួនបីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការធ្វើចំណាកស្រុកមិនទៀងទាត់ទៅកាន់កោះ Canary របស់អេស្ប៉ាញ។ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ជនចំណាកស្រុកប្រហែល ៥៤០០០នាក់បានទៅដល់ប្រទេសអេស្ប៉ាញក្នុងឆ្នាំនេះតាមសមុទ្រ ឬផ្លូវគោក នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសនេះ ខណៈចំនួនពិតប្រាកដនៃជនបរទេសដែលរស់នៅក្នុងប្រទេសអេស្បាញដោយខុសច្បាប់គឺមិនច្បាស់លាស់នោះទេ។

ជនចំណាកស្រុកទៅប្រទេសអេស្ប៉ាញភាគច្រើនធ្វើការ ជាអ្នករើសផ្លែឈើ អ្នកមើលថែ អ្នកបើកបរដឹកជញ្ជូន ឬការងារដែលមានប្រាក់ខែទាប ប៉ុន្តែការងារសំខាន់ៗផ្សេងទៀតនៅតែធ្វើដោយជនជាតិអេស្ប៉ាញ។

គួរបញ្ជាក់ថាសេដ្ឋកិច្ចរបស់ប្រទេសអេស្បាញគឺស្ថិតក្នុងចំណោមកំណើនលឿនបំផុតនៅក្នុងសហភាពអឺរ៉ុបក្នុងឆ្នាំនេះ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាតរាតត្បាតកូវីត-១៩៕

អត្ថបទ៖ ប៊ុន សុភាព

The post ​អេ​ស្ប៉ា​ញ​ផ្តល់​សិទ្ធិ​ស្នាក់​នៅនិងការងារ​ដល់​ជន​ចំណាកស្រុកខុសច្បាប់​រាប់​សែន​នាក់ appeared first on Kampuchea Thmey Daily.