​ប្រទេសអ៊ីរ៉ង់ Archives - Kampuchea Thmey Daily

ក្រុម​​សម្របសម្រួល ប្រាប់​ថា អ៊ីរ៉ង់​អត់​បាន​ស្នើ​ឲ្យ​ត្រាំ​ផ្អាក​វាយ​ប្រហារ​លើ​ទីតាំង​ថាមពល​ទេ
ក្រុមអ្នកសម្របសម្រួលបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មិនបានស្នើសុំឲ្យ​ផ្អាកការវាយប្រហារលើទីតាំងថាមពលរបស់ខ្លួននោះទេ ដែលនេះគឺ​ផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថា ការផ្អាករហូតដល់ថ្ងៃទី៦​ខែមេសា​ខាង​មុខ​ ធ្វើឡើងតាមសំណើរបស់ទីក្រុងតេហេរ៉ង់។ នេះ​បើ​យោង​តាម​​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ចុះ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មីនា​ឆ្នាំ​២០២៦។

ដ្បិត​មន្ត្រីអ៊ីរ៉ង់បង្ហាញចំណាប់អារម្មណ៍លើការចរចា ប៉ុន្តែមេដឹកនាំប្រទេសនេះមិនទាន់ផ្តល់ចម្លើយចុងក្រោយចំពោះផែនការ​១៥ចំណុចរបស់អាមេរិក ដែលផ្តល់ការលើកលែងទណ្ឌកម្មជាថ្នូរនឹងការធ្វើសម្បទាននោះឡើយ។

សំណើរបស់​អាមេរិករួមមានលក្ខខណ្ឌពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ សកម្មភាពមីស៊ីល និងការចូលពាក់ព័ន្ធក្នុងតំបន់ ដែលមន្ត្រីអ៊ីរ៉ង់បានពណ៌នាថាជា «ការទាមទារហួសហេតុ»។ ភាគីអ៊ីរ៉ង់បានបដិសេធការយកបញ្ហាមីស៊ីលធ្វើជាចំណុចចាប់ផ្តើមនៃការពិភាក្សា និងមិនចង់សន្យាបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមជាអចិន្ត្រៃយ៍ទេ។ ក្រុមអ្នកសម្របសម្រួលបានលើកឡើងទៀត​ថា លទ្ធភាពនៃការឈានទៅរកការឈប់បាញ់នៅមានកម្រិតទាប ដោយសារភាគីទាំងពីរនៅតែប្រកាន់ជំហររៀងៗខ្លួនដែលមិនអាចទទួលយកបាន៕

ប្រែសម្រួល៖ ឈាង

ត្រាំ ប្រកាស បន្តផ្អាកវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ ១០ថ្ងៃទៀត

The post ក្រុម​​សម្របសម្រួល ប្រាប់​ថា អ៊ីរ៉ង់​អត់​បាន​ស្នើ​ឲ្យ​ត្រាំ​ផ្អាក​វាយ​ប្រហារ​លើ​ទីតាំង​ថាមពល​ទេ appeared first on Kampuchea Thmey Daily.

​មេដឹកនាំ អាមេរិក អ៊ីរ៉ង់ ​រុស្ស៊ី ចិន និយាយអ្វីខ្លះ​​ជុំវិញ​សង្គ្រាម​អ៊ីរ៉ង់នៅ​ថ្ងៃនេះ និង ព្រឹត្តិការណ៍​សំខាន់ជុំវិញសង្គ្រាម​​នេះ​​​
សង្គ្រាម​នៅអ៊ីរ៉ង់​ដោយសារ​ការ​​​​បើក​ការ​​​​វាយ​ប្រហារ​មុន​​ពីសំណាក់​​​អ៊ីស្រាអែល​និងសហរដ្ឋអាមេរិក បាន​បណ្តាល​​ឲ្យ​ជនស៊ីវិល​​អ៊ីរ៉ង់​ស្លាប់​​​ប្រមាណ​១៤០០នាក់​ និង​​ ការ​​​​វាយប្រហារ​នៅលីបង់​ដែលបណ្តាល​ឲ្យ​ជនស៊ីវិល​​​​លីបង់ជិត​៣០០នាក់​​ត្រូវ​បានសម្លាប់​។​

​​កា​រវវាយ​ប្រហារ​​ដែល​​​ផ្តើ​ម​​ឡើង​​ដំបូង​កាល​ពីថ្ងៃ​សៅរ៍សប្តាហ៍​មុន បាន​​បង្កវិនាសកម្ម​​​​​យ៉ាងធ្ងន់ធ្ងរ និង​ជម្លោះ​​រីករាលដាល់​ពាសពេញ​តំបន់​មជ្ឈិមបូព៌ា និង​ ជម្លោះ​ការ​ទូត​​​ជុំវិញ​ពិភពលោក​។ ​​

ខាងក្រោម​នេះ​ជា​​​ព្រឹត្តិការណ៍​វិវឌ្ឍន៍​ចុងក្រោយ​​​​នៃ​​ជម្លោះ​​​អ៊ីរ៉ង់​តទល់​ជាមួយ​អាមេរិក​រួម​គ្នា​ជាមួយអ៊ីស្រាអែល​

ប្រធានាធិបតី​សហរដ្ឋអអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ​បាន​ព្រមាន​នៅថ្ងៃសៅរ៍​នេះ​ ​អ៊ីរ៉ង់នឹង​រង​ការ​វាយប្រហារយ៉ាងខ្លាំង​​មិនធ្លាប់​មាន​នៅថ្ងៃនេះ​ ដោយតំបន់នានានៃប្រទេសអ៊ីរ៉ង់​កំពុងស្ថិតក្រោមការពិចារណាសម្រាប់ «ការបំផ្លិចបំផ្លាញទាំងស្រុង និងការស្លាប់ជាក់លាក់»។

នៅ​ថ្ងៃសៅរ៍​នេះ​ដែរ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលបានថតទុកជាមុននៅលើប្រព័ន្ធផ្សព្វផ្សាយ​​នានា​របស់​រដ្ឋ​  ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសុំទោសដល់​ប្រទេស​​ជិតខាង​​​​នៅ​តំបន់ឈូងសមុទ្រ ដោយ​​លោកបាននិយាយថា ទីក្រុងតេអេរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើបណ្តា​រដ្ឋ​ជិតខាង លុះត្រាតែការវាយប្រហារលើអ៊ីរ៉ង់មានប្រភពមកពីប្រទេសទាំងនោះ​ត្រូវបាន​បញ្ឈប់​ដូច​គ្នា​។

តាមការ​ផ្សាយរបស់ Al Jazeera បន្ទាប់ពីការ​ចេញ​ផ្សាយវីដេអូ​របស់ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ Pezeshkian កងកម្លាំង​​ឆ្មាំបដិវត្តន៍​​​​អ៊ីរ៉ង់​ (IRGC) បាន​ចេញសេចក្តីថ្លែងការណ៍ថា៖«​ពួកគេគោរពផលប្រយោជន៍ និងអធិបតេយ្យភាពជាតិរបស់ប្រទេសជិតខាង ហើយរហូតមកដល់ចំណុចនេះ មិនទាន់បានប្រព្រឹត្តការឈ្លានពានប្រឆាំងនឹងពួកគេនៅឡើយទេ»​។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នោះ​បានបន្ថែមថា «ប្រសិនបើសកម្មភាពអរិភាពពីមុននៅតែបន្ត» កងកម្លាំងយោធា និងទ្រព្យសម្បត្តិទាំងអស់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់នឹងត្រូវបានចាត់ទុកថាជាគោលដៅចម្បង​នៃ​កា​រវាយ​ប្រហារ​​ឆ្លើយ​តប​សង​សឹក​​។

យោង​ CNN កា​រវាយប្រហារ​​លើ​ប្រទេសអ៊ីរ៉ង់​នៅតែ​ខ្លាំង ដោយ​​ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងតេហេរ៉ង់ប៉ុន្មានម៉ោងបន្ទាប់ពីវីដេអូបានបង្ហាញពីអាកាសយានដ្ឋាន Mehrabad នៃរដ្ឋធានីអ៊ីរ៉ង់កំពុងឆេះ។

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំងជាង៨០គ្រឿងដើម្បីធ្វើ «ការវាយប្រហារទ្រង់ទ្រាយធំ» លើអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងស្ទាក់ចាប់ការវាយប្រហារជាច្រើនលើកច្រើនសាររបស់អ៊ីរ៉ង់។

យោងតាមអាជ្ញាធររបស់ប្រទេស​​អារ៉ាប់រួម (UAE) យ៉ាងហោចណាស់មានមីស៊ីលផ្លោង​រយៈចម្ងាយឆ្ងាយបាលិស្ទិក​ចំនួន ១៦គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១២១ គ្រឿង ត្រូវបានបាញ់បង្ហោះទៅកាន់ប្រទេស​នេះ​​នៅថ្ងៃនេះ។

យោអា​អ៊ីស្រាអែល​បាន​បាញ់​ប្រហារលើមូលដ្ឋាន​កង​ទ័ព​​មូកខៀវ​របស់​​​អង្គការ​សហប្រជាជាតិ (UNIFIL) មួយនៅភាគខាងត្បូងប្រទេសលីបង់ ដែលបានធ្វើឱ្យកងកម្លាំងរក្សាសន្តិភាពហ្គាណាជាច្រើននាក់រងរបួស។ ប្រទេស​អាល្លឺម៉ង់​បាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍​​ថ្កោលទោសការវាយប្រហារដោយ អះអាង​ថា​ «មិនអាចទទួលយកបាន»។​

តាមសេចក្តី​រាយការណ៍​​​​ ប្រជាជន​ស៊ីវិល​​លីបង់​​ជាង​៤០នាក់​ត្រូវ​បានសម្លាប់​​ដោយ​ការ​វាយប្រហារ​​របស់​អ៊ីស្រាអែល​​ក្នុង​ប្រទេសលីបង់​នៅថ្ងៃសៅរ៍​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេសរចិន​ លោក វ៉ាង យី នឹ​ងធ្វើសន្និសីទ​​សារព័ត៌មាន​ក្នុងជំនួប​ជាមួយ​អ្នកកាសែត​នៅថ្ងៃទី​៨ខែ​មីនា ដោយ​បញ្ជាក់​ពី​ជំហរ​​គោលនយោបាយ​ការបរទេស​ចិន​ ក្នុងសង្គ្រាម​​អ៊ីរ៉ង់​កំពុង​ឆាបឆេះ​ ខណៈ​មានការ​ចោទ​ប្រកាន់​​ជាច្រើន​លើចំណាត់​ការ​របស់ចិន​​​គ្មានប្រសិទ្ធភាព​ក្នុងការ​ជួយ​​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​។ ​

ពាក់​ព័ន្ធ​សង្គ្រាម​អ៊ីរ៉ង់នេះដែរ ប្រធានាធិបតី​រុស្ស៊ី លោក  វ្ល៉ាឌីមៀរ ពូទីន និងសមភាគី​អ៊ីរ៉ង់ លោក Masoud Pezeshkian ​បាន​ជួបសន្ទនា​​តាមទូរស័ព្ទ​​ដ៏​កម្រ​​ក្នុងកាលៈទេសៈដ៏លំបាក​​​ ដោយ​ភាគី​ទាំងពីរ​​បានយល់ព្រមបន្តទំនាក់ទំនងរវាងប្រទេសរបស់ពួកគេតាមរយៈបណ្តាញផ្សេងៗ។​ វិមានក្រឹមឡាំង មិន​បាន​លម្អិត​​​​​អំពីការពិភាក្សា​របស់​ប្រមុខរដ្ឋ​ដែលជាសម្ព័ន្ធមិត្តសំខាន់​ចុងក្រោយ​នេះ​ទេ​​។

The post ​មេដឹកនាំ អាមេរិក អ៊ីរ៉ង់ ​រុស្ស៊ី ចិន និយាយអ្វីខ្លះ​​ជុំវិញ​សង្គ្រាម​អ៊ីរ៉ង់នៅ​ថ្ងៃនេះ និង ព្រឹត្តិការណ៍​សំខាន់ជុំវិញសង្គ្រាម​​នេះ​​​ appeared first on Kampuchea Thmey Daily.

សមាជិក​សភា​អាមេរិក​​​ឲ្យ​​បញ្ចេញ​អាវុធ​​​ដល់​អ៊ុយក្រែន ក្រោយ​រុស្ស៊ី​បញ្ជាដ្រូន​​​ច្រើន​ចូលជ្រៅ​ក្នុង​ទឹកដី​ប៉ូឡូញ
សមាជិកសភាអាមេរិកម្នាក់បានចោទប្រកាន់រុស្ស៊ី​ជា​ចំហរ​ថា ​បានបង្ក​សង្រ្គាម​ជាចំហរ​ និង​យ៉ាងខ្លាំងក្លា​​ប្រឆាំង​ប្រទេស​ប៉ូឡូញ​​ បន្ទាប់​ពី​​យោធា​​​ប៉ូឡូញ​បាញ់ទម្លាក់​​យន្តហោះ​គ្មាន​មនុស្ស​បើក​​របស់​រុស្ស៊ីក្នុង​ដែន​អាកាសរបស់ខ្លួន​​ដែលជាសមាជិក​​អង្គការ​ណាតូ​ សមាជិក​សហភាពអឺរ៉ុប និង​ជា​​អ្នក​ជួយ​ជ្រុមជ្រែង​អ៊ុយក្រែន​យ៉ាងខ្លាំងនោះ​​។

លោក Joe Wilson​ តំណាងរាស្រ្ត​​មកពីគណបក្ស​​​​សាធារណរដ្ឋ។ (File/Sean Rayford via Getty Images)

​សមាជិកសភា លោក Joe Wilson (R-SC) ​តំណាង​​​រាស្រ្ត​​នៃ​បក្ស​​សាធារណៈរដ្ឋ​​​ មក​ពី​រដ្ឋ South Carolina ​បានសរសេរ​​បង្ហោះ​​នៅ​លើ​បណ្តាញសង្គម X ​របស់​លោក ដោយ​​ព្រមានថា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ​ Shahed ផលិតដោយ​ប្រទេស​អ៊ីរ៉ង់ របស់រុស្ស៊ី នៅខាងក្នុងដែនអាកាសប៉ូឡូញ គឺជា «ទង្វើនៃសង្រ្គាម (act of war)»។

​លោក Joe Wilson បានសរសេរ​ថា៖«រុស្សីកំពុងវាយប្រហារប្រទេសប៉ូឡូញដែលជាសម្ព័ន្ធមិត្តណាតូជាមួយនឹងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់តិចជាងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ត្រាំ ធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតី​ប៉ូឡូញ​ លោក​​ Nawrocki នៅសេតវិមាន»​។

​នៅ​ក្នុងសារ​នោះ លោក Joe Wilson​ សរសេរ​បន្ត​ថា​៖«​​ខ្ញុំជំរុញឱ្យប្រធានាធិបតី ត្រាំ​ ឆ្លើយតបជាមួយនឹងទណ្ឌកម្មជាកាតព្វកិច្ចដែលនឹងធ្វើឱ្យម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ីក្ស័យធន និងផ្តល់អាវុធដល់អ៊ុយក្រែនជាមួយនឹងអាវុធដែលមានសមត្ថភាពវាយប្រហាររុស្ស៊ី»​។

ការអំពាវនាវរបស់តំណាងរាស្រ្ត​​រូប​នេះ​​ ហាក់​បាន​បង្ហាញ​យ៉ាងច្បាស់ណាស់ថា សហរដ្ឋអាមេរិកត្រូវតែបង្កើន​​​ការ​គាំទ្រ​ដល់​អ៊ុយក្រែន ដោយផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធដែល​ពួក​គេ​ត្រូវការ ដោយ​​មិនត្រឹមតែដើម្បីការពារទីក្រុងរបស់អ៊ុយក្រែន​​ប៉ុណ្ណោះទេ ថែមទាំងវាយប្រហារគោលដៅយោធាដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

ដ្រូនរុស្ស៊ី​ដែល​ត្រូវប្រទះឃើញ​ហោះចូលជ្រៅ​ទៅក្នុងទឹកដី​​​ប៉ូឡូញ​។

ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បាន​បរាជ័យ​ក្នុងការ​​បញ្ចុះ​បញ្ចូល​​ប្រធានាធិបតីរុស្ស៊ី​​និង​អ៊ុយក្រែន​​ងាក​ទៅរក​ការ​បញ្ចប់សង្គ្រាម បើទោះបី​ជា​ លោក បាន​ជួប​សន្ទនា​តាមទូរស័ព្ទ​ជាមួយ​​​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន និង ការ​ជួប​ផ្ទាល់​​នៅ​​រដ្ឋអាឡាស្កា​​កាលពីថ្ងៃទី​១៥​ខែសីហា​​។

​ក្រោយ​ជំនួបនោះ ភាគី​សហរដ្ឋអាមេរិក និង​ រុស្ស៊ី​ហាក់​បាន​​បង្ហាញ​សញ្ញា​វិជ្ជមានខ្លះ​ក្នុងការ​បន្តការចរចា ដែល​ភាគី​សហរដ្ឋអាមេរិក​អះអាងថា អាច​ធ្វើ​ឡើង​ក្នុងរង្វង់​២សប្តាហ៍​ក្នុងការ​ចរចា​ត្រីភាគី ដែល​មាន​ សហរដ្ឋអាមេរិក រុស្ស៊ី និង អ៊ុយក្រែន ប៉ុន្តែ​រហូតដល់​ពេលនេះ​​ គ្មាន​​ឡើយ​​ព័ត៌មាន​អំពី​​លទ្ធភាព​នៃ​«ការ​ចរចា​​ត្រីភាគី​។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក កាំជ្រួច​ផ្លោង​ និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានរំលោភលើដែនអាកាស​​របស់​​ប្រទេស​ជាសមាជិក​​អង្គការ​ណាតូម្តងហើយម្តងទៀត។ ប៉ុន្តែ​​រាល់ពេលដែលលោកខាងលិចបានឆ្លើយតប គឺ​បាន​ត្រឹមតែ​​​សម្តែងក្តី​ព្រួយបារម្ភ ការព្រមាន និងការជូនដំណឹងបណ្តោះអាសន្ន។

​បស្ចឹមលោក បានចាត់ទុក​​ទង្វើ​​​បង្ហោះ​ដ្រូន​ចូល​ដែន​អាកាស​នេះ​​ ជា​សញ្ញា​នៃ​ការ​បង្កហេតុ​របស់​ក្រុង​មូស្គូ​​ដោយ​ចេតនា​ពេញ​ទី​​ ហើយ​​វាគឺជាការសាកល្បង ដែលត្រូវបានរៀប​​ចំ​ឡើងដើម្បីរុញច្រានព្រំដែននៃអ្វីដែលណាតូនឹងអត់ធ្មត់​លែង​បាន​។

នៅពេលដែលយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែន​អាកាស​​របស់ប៉ូឡូញ វាមិនមែនគ្រាន់តែជាអ៊ុយក្រែនដែលកំពុងរងការវាយប្រហារនោះទេ ប៉ុន្តែ​​វា​គឺជាអឺរ៉ុប​ និង​ជាអង្គការណាតូ ហើយ​វា​​ជាបញ្ជាសន្តិសុខ​អន្តរ​​​អាត្លង់ទិក៕​

​រ៉ាន់ រើយ​​

The post សមាជិក​សភា​អាមេរិក​​​ឲ្យ​​បញ្ចេញ​អាវុធ​​​ដល់​អ៊ុយក្រែន ក្រោយ​រុស្ស៊ី​បញ្ជាដ្រូន​​​ច្រើន​ចូលជ្រៅ​ក្នុង​ទឹកដី​ប៉ូឡូញ appeared first on Kampuchea Thmey Daily.

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​
ក្រោយ​៣ថ្ងៃ​នៃ​ការ​​​​ផ្លោង​ដាក់​គ្នា​រវា​ង​​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​​ដែល​ត្រូវ​បាន​គេ​ចោទ​ថា សហរដ្ឋអាមេរិក​​​ជួយ​អ៊ីស្រាអែល​ក្នុង​ការ​វាយប្រហារ ​ប៉ុន្តែ​ហាក់​ធ្វើពើ​មិន​ជាប់​ពាក់​ព័ន្ធ​​ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ចេញ​​​​មក​​អះអាង​ពីការ​ត្រៀម​ខ្លួន​ទទួលយក​លក្ខ​​​ខណ្ឌ​​​​កិច្ចព្រម​ព្រៀង​​នុយក្លេអ៊ែរ​​ដែល​ខ្លួន​បាន​ចរចា​​៥លើក​រួចមក​ហើយ​។

កា​រលើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​នេះ​កើត​ឡើង​១ថ្ងៃ​ ក្រោយ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បាន​និយាយតាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ​ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ​បំផុតរបស់​អ៊ីរ៉ង់ ដោយ​អាមេរិក​ទាមទារ​ លោក​ពូទីន បញ្ចប់សង្គ្រាម​នៅ​អ៊ុយក្រែន និង ការផ្ទុះ​អាវុធ​នៅ​អ៊ីរ៉ង់​គួរបញ្ចប់​ដូចគ្នា។​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi។ Reuters

​ការ​វាយប្រហារ​​របស់អ៊ីស្រាអែល​​លើ​​​​ប្រទេសអ៊ីរ៉ង​ ត្រូវ​បាន​​ប្រកាសថា សំដៅ​លើ​​ហេដ្ឋារចនាសម្ព័ុន្ធ​ចម្រាញ់​ធាតុអ៊ុយរ៉ាញ៉ូម​ដែ​ល​​​នឹង​ផលិត​អាវុធ​មហាប្រល័យ​នុយក្លេអ៊ែរ ដែល​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក​​យល់​ថា ជាការគំរាម​កំហែង​ដល់សន្តិសុខ​របស់​ពួកគេ​។​

​ទីភ្នាក់ងារ​​​សារ​ព័ត៌មាន​​​​រុស្សី TASS ​បាន​ផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៥មិថុនា​នេះ​ថា ​អ៊ីរ៉ង់​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​កិច្ច​ព្រម​ព្រៀង​ធានា​ពី​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​នៅ​តំបន់​មជ្ឈិមបូព៌ា​មួយនេះ ដោយ​​សម្ភាស​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អ៊ីរ៉ង់​ លោក លោក Abbas Araghchi ក៏​ប៉ុន្តែ​អឺរ៉ង់​​នឹង​មិន​ទទួលយក​​នូវ​លក្ខខណ្ឌ​ទាំងឡាយ​ណា​​ដែលបិទ​សិទ្ធិអ៊ីរ៉ង់​ក្នុងការ​ទទួល​​បាន​សិទ្ធិស្រប​​ច្បាប់​​ក្នុងដំណើរការ​ថាមពល​នុយក្លេអ៊ែរនោះទេ​។

តាមសេចក្តីរាយការណ៍​នោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បី​​​បញ្ចប់​កិច្ចព្រមព្រៀងមួយក្នុងគោលបំណងទប់ស្កាត់ការទទួលបានអាវុធនុយក្លេអ៊ែរ ប៉ុន្តែនឹងមិនទទួលយកលក្ខខណ្ឌដែលកំណត់សិទ្ធិស្របច្បាប់របស់សាធារណរដ្ឋក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរដោយសន្តិវិធីនោះទេ។

លោករដ្ឋមន្ត្រី Abbas Araghchi ត្រូវ​បានស្រង់សម្តី​ដូច​បាននិយាយថា៖«យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងណាមួយដែលមានគោលបំណង​ទប់ស្កាត់​អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីដកហូតសិទ្ធិស្របច្បាប់របស់ខ្លួន [ដើម្បីបង្កើតអាតូមដោយសន្តិវិធី] នោះយើងមិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងបែបនេះទេ»​។

លោក Araqchi បានបន្ថែមថា នៅក្នុងជុំទីប្រាំមួយនៃការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ទីក្រុងតេអេរ៉ង់ នឹងបង្ហាញសំណើររបស់ខ្លួន។ យោងតាមរដ្ឋមន្ត្រី​ ការបរទេស​ វាអាចបើក​ចំហ​មធ្យោបាយ​ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបាននឹងកំពុងធ្វើការចរចាសម្របសម្រួលដោយប្រទេសអូម៉ង់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ចាប់តាំងពីខែមេសា។ បន្ទាប់ពីការប៉ុនប៉ងជាច្រើនដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីមួយ ការចរចាបាន​ឈាន​ដល់ភាពជាប់គាំងជុំវិញការខ្វែងគំនិតគ្នាលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ជុំទីប្រាំមួយត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី១៥​ខែមិថុនានៅប្រទេសអូម៉ង់ ប៉ុន្តែបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់វាត្រូវបានលុបចោល។

ក្រោយ​ការ​វាយប្រហារ​​របស់​​អ៊ីស្រាអែល កាល​ព្រឹក​ព្រលឹមថ្ងៃសុក្រដោយ​​​ផ្លោង​លើក​ទីតាំង​​​ដែល​សង្ស័យថា ​អ៊ីរ៉ង់​តំឡើង​​សម្ភារៈចម្រាញ់​ធាតុអ៊ុយរ៉ាញ៉ូម​​ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ដូណាល់​ ត្រាំ​ បាន​ព្រមាន​អឺរ៉ង់​ឲ្យ​ទទួ​យក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ មុន​អ្វី​ៗ​ត្រូវបាត់បង់​ទាំង​ស្រុង។

​​ក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល​ មេបញ្ជា​ការ​​កំពូល​អឺរ៉ង់យ៉ាងហោច​៣រូប​ត្រូវ​បានសម្លាប់ ហើយអ្នកវិទ្យាសាស្រ្ត​​នុយក្លេអ៊ែរ​​យ៉ាងហោច​​៦រូប​ត្រូវ​បាន​សម្លាប់។​  ក្នុងការវាយប្រហារ​​៣ថ្ងៃកន្លងមកនេះ យ៉ាងហោចណាស់​មនុស្សជិត​១០០​នាក់ត្រូវបានសម្លាប់ និង​ជាង​៣០០នាក់​រងរបួស​នៅខាងភាគី​អ៊ីរ៉ង់។

ចំណែក​ភាគី​អ៊ីស្រាអែល ក៏រងការ​វាយប្រហារ​ស្រោច​​មីស៊ីល​បាលិស្ទិកពី​ភាគី​អឺរ៉ង់​ដោយសម្លាប់មនុស្ស​ជាង​១០​នាក់ និង​ជាង​២០០នាក​រងរបួស​ ដែលសុទ្ធសឹង​ជាជនស៊ីវិល​៕

​មេដឹកនាំ​អន្តរជាតិ​ជាច្រើន អំពាវនាវ​ឲ្យភាគី​អ៊ីស្រាអែល និង​អ៊ីរ៉ង់​បង្កើន​ការ​អត់ធ្មត់​ឲ្យដល់​កំពូល និង​ងាក​ទៅរកការចរចា​​តាមមធ្យោបាយការទូត​វិញ៕

ដោយ រ៉ាន់ រើយ​​

​ការ​វាយប្រហារ​របស់​អ៊ីស្រាអែលលើ​ទីតាំងចម្រាញ់ប្រេង​របស់​អ៊ីរ៉ង់។ REUTERS

The post TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល អាចវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅប៉ុន្មានខែទៀត
តាមព័ត៌មានដែលទទួលបានដោយ Wall Street Journal និង Washington Post បានបង្ហាញថា អ៊ីស្រាអែលអាចវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងរង្វង់៦ខែទៀតនៃឆ្នាំ២០២៥នេះ។

(រូបថត៖ AP)

ដ្បិតមិនបកស្រាយលម្អិត តែប្រភពខាងលើអះអាងថា របាយការណ៍នានាត្រូវបានទីភ្នាក់ងារចារកម្មអាមេរិក លាតត្រដាងជាបន្តបន្ទាប់ ដែលបង្ហាញថា មេដឹកនាំអ៊ីស្រាអែល កំពុងពិចារណាវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំនេះតែម្តង។ ក្នុងនោះរោងចក្រធំទាំង២ដូចជា Fordow និង Natanz អាចនឹងត្រូវកំណត់គោលដៅក្នុងរង្វង់ពេល៦ខែដំបូងនៃឆ្នាំ២០២៥។

ចំពោះការវាយប្រហារវិញ អ៊ីស្រាអែល អាចបាញ់មីស៊ីលបាលីស្ទិកចេញពីខាងក្រៅដែនអាកាសអ៊ីរ៉ង់ ឬអាចទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង ហើយអ្វីដែលសំខាន់គឺថា ប្រតិបត្តិការនោះក៏អាចមានជំនួយពីសហរដ្ឋអាមេរិកផងដែរ។

ម្យ៉ាងវិញទៀត ប្រភពដដែលលើកឡើងថា ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងមានទំនុកចិត្តខ្ពស់មែនទែនចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រោះជឿជាក់ថា បុរសម្នាក់នេះ មានការគាំទ្រអ៊ីស្រាអែល ម៉ឺងម៉ាត់ជាងលោក ចូ បៃដិន ទៅទៀត។

(រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ភាគីខាងអ៊ីស្រាអែល មិនទាន់ចេញមុខនិយាយអ្វីនោះទេ។

ប្រសិនបើការវាយប្រហារនេះកើតឡើងមែននោះ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានឹងកាន់តែក្តៅរោលរាលជាក់ជាមិនខានឡើយ ព្រោះ អ៊ីរ៉ង់បានព្រមានរួចទៅហើយថា សង្គ្រាមធំច្បាស់ជានឹងផ្ទុះឡើងបើសិនជាទីក្រុងហ្ស៊េរុយសាឡិម បើកការវាយប្រហារទីក្រុងតេហេរ៉ង់។

សូមជម្រាបថា កាលពីឆ្នាំ២០២៤ អ៊ីរ៉ង់និងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នាជាច្រើនលើកច្រើនសា ធ្វើឲ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាឡើងកម្តៅ ប្រៀបបាននឹងគ្រាប់បែករៀបនឹងផ្ទុះ។

(រូបថត៖ Reuters)

នៅថ្ងៃទី១ខែមេសា អ៊ីស្រាអែលបានវាយប្រហារតាមអាកាស លើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង ដាម៉ាស នៃប្រទេសស៊ីរី បណ្តាលស្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ពីរនាក់ និងមន្រ្តីកងឆ្មាំបដិវត្តឥស្លាម (IRGC) ជាច្រើននាក់ទៀត។

១២ថ្ងៃក្រោយមក អ៊ីរ៉ង់ក៏សងសឹកវិញ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ បាញ់សន្ធាប់លើអ៊ីស្រាអែល ក្នុងទំហំដែលគេមិនធ្លាប់ឃើញពីមុន។

(រូបថត៖ Reuters)

លុះមកដល់ថ្ងៃទី៣១ខែកក្កដា មេដឹកនាំនយោបាយក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុងតេហេរ៉ង់ ក្នុងការវាយប្រហារដែលគេសន្មតថាជាស្នាដៃអ៊ីស្រាអែល។

នៅថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ជាលើកទីពីរលើអ៊ីស្រាអែល ដោយបាញ់មីស៊ីលផ្លោងប្រមាណ២០០គ្រាប់។ យ៉ាងណា នៅថ្ងៃទី២៦ខែតុលា អ៊ីស្រាអែលក៏បើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់វិញ ដោយបង្កការខូចខាតយ៉ាងដំណំលើបន្ទាយទ័ព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ

The post អ៊ីស្រាអែល អាចវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅប៉ុន្មានខែទៀត appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ កោះហៅអ្នកខ្លាំងៗក្នុងជួរកងឆ្មាំបដិវត្តន៍នៅ ស៊ីរី ឲ្យចូលប្រទេសវិញ
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានកោះហៅទីប្រឹក្សាយោធាកំពូលៗរបស់ខ្លួនពីគ្រប់ទីកន្លែងនៅស៊ីរីឲ្យចូលមកប្រទេសវិញ ស្របពេលដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់កំពុងរៀបក្បាច់ទប់ទល់នឹងការវាយប្រហារសងសឹកថ្មីមួយទៀតរបស់អ៊ីស្រាអែល ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតអាមេរិក The Wall Street Journal (WSJ) កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅ ។

ដំណឹងនេះកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រមាណ ៣០០ គ្រឿង និងមីស៊ីលរាប់រយគ្រាប់ទៅលើគោលដៅក្នុងប្រទេសអ៊ីស្រាអែលកាលពីចុងសប្ដាហ៍ ដើម្បីជាការសងសឹកទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលថ្លើមធំហ៊ានបើកការវាយប្រហារសម្លាប់មន្ត្រីរបស់ IRGC ចំនួន ៧ រូបដែលកំពុងស្នាក់នៅស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសាកន្លងទៅ ។

កាសែត WSJ បានរាយការណ៍ទៀត អ៊ីរ៉ង់កំពុងរៀបផែនចំនួន ២ សម្រាប់ក្បួនយុទ្ធសាស្ត្រទប់ទល់នឹងការវាយប្រហារថ្មីមួយទៀតរបស់អ៊ីស្រាអែល ក្នុងនោះរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បញ្ជាឲ្យរៀបចំកងកម្លាំងដែនអាកាសរបស់ខ្លួនប្រុងជើងការសម្រាប់ស្ទាក់ចាប់មីស៊ីល ខណៈផែនមួយទៀតគឺកងទ័ពជើងទឹកត្រូវការពារនាវាពាណិជ្ជកម្មអ៊ីរ៉ង់នៅក្នុងសមុទ្រក្រហម ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីខាងអ៊ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយអំពីលក្ខណៈនៃការសងសឹកដ៏មានសក្តានុពលណាមួយមកលើអ៊ីរ៉ង់នោះទេ ប៉ុន្តែបានចេញការធានាដល់មិត្តភក្តិបរទេសដូចជា អាមេរិក និងអឺរ៉ុបថា រាល់ថ្នាំខ្លាំងដែលអ៊ីស្រាអែលឲ្យអ៊ីរ៉ង់ភ្លក់ នឹងមិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ពួកគេនោះទេ ហើយទំនងជាក៏មិនមានវិសាលភាពធំធេងនោះដែរ ។

លោក Ebrahim Raisi

ម៉្យាងវិញទៀត ទីក្រុងតេហេរ៉ង់ក៏បានព្រមានទៅដល់អ៊ីស្រាអែលផងដែរថា កុំឲ្យធ្វើការវាយប្រហារសងសឹកណាមួយមកលើអ៊ីរ៉ង់ឲ្យសោះ ខណៈលោកប្រធានាធិបតី លោក Ebrahim Raisi បញ្ជាក់ច្បាស់ៗថា “បើអ៊ីស្រាអែលហ៊ានវាយប្រហារចូលទឹកដីអ៊ីរ៉ង់សូម្បីប៉ុនក្រចកដៃ សូមពួកគេត្រៀមខ្លួនទទួលយកការសងសឹកដ៏ចាស់ដៃទៅវិញទៅ” ។

ស្របពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិបានសម្ដែងក្ដីភ័យព្រួយចំពោះវោហារសាស័ព្ទដុតបញ្ឆេះជម្លោះនៅមជ្ឈិមបូព៌ា ខណៈសម្ព័ន្ធមិត្តអ៊ីស្រាអែលដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏បានជំរុញឲ្យរដ្ឋាភិបាលរបស់លោក Netanyahu អត់ធ្មត់ និងត្រជាក់ចិត្តកុំវាយតបតទៅអ៊ីរ៉ង់ឲ្យសោះ ជាពិសេសទីក្រុងវ៉ាស៊ីនតោនលើកឡើងហើយថា នឹងមិនលូកដៃចូលក្នុងភ្នក់ភ្លើងមួយនេះឡើយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីស្រាអែល កំពុងរៀបជើងព្រួលត្រៀមភ្លក់រសជាតិសងសឹក​របស់ អ៊ីរ៉ង់

The post អ៊ីរ៉ង់ កោះហៅអ្នកខ្លាំងៗក្នុងជួរកងឆ្មាំបដិវត្តន៍នៅ ស៊ីរី ឲ្យចូលប្រទេសវិញ appeared first on Kampuchea Thmey Daily.

ក្រុមប្រទេស G7 ព្រមានដល់ អ៊ីរ៉ង់ កុំឲ្យផ្ដល់មីស៊ីលផ្លោងទៅ រុស្ស៊ី
ក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមដោយព្រមានថា ការឆ្លើយតបរបស់សហគមន៍អន្តរជាតិនឹងរួមបញ្ចូល វិធានការថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះបញ្ជូនមីស៊ីលផ្លោងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងភ្លើងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី​១៦ ខែ​មីនា​នេះ ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា G7 មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អ៊ីរ៉ង់កំពុងពិចារណាផ្ទេរមីស៊ីលផ្លោង និងបច្ចេកវិទ្យាពាក់ព័ន្ធទៅឲ្យរុស្ស៊ី បន្ទាប់ពីបានផ្គត់ផ្គង់យន្តហោះមិនមានមនុស្សបើកទៅឲ្យរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារឥតដកដៃប្រឆាំងនឹងប្រជាជនស្លូតត្រង់នៅអ៊ុយក្រែន ។

ប្រសិនបើប្រទេសអ៊ីរ៉ង់បន្តផ្តល់មីស៊ីលផ្លោង ឬបច្ចេកវិទ្យាពាក់ព័ន្ធដល់រុស្ស៊ីមែននោះ, ក្រុមប្រទេស G7 នឹងមិនទុកមុខឲ្យឡើយ ហើយត្រៀមខ្លួនដើម្បីឆ្លើយតបយ៉ាងចាស់ដៃប្រឆាំងនឹងអ៊ីរ៉ង់ ខណៈជម្រើសដំបូងដែលត្រូវបានពិភាក្សាជាមធ្យោបាយឆ្លើយតប គឺការបញ្ចប់ជើងហោះហើរពីក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Iran Air ទៅកាន់អឺរ៉ុប ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង រួមទាំងគ្រាប់បែកទម្លាក់ពីលើអាកាស និងគ្រាប់កាំភ្លើងធំផងដែរ ហើយការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអ៊ីរ៉ង់ផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែមដល់រុស្ស៊ីនេះបានកើតឡើង នៅពេលដែលរុស្ស៊ីកំពុងមានកម្លាំងសន្ទុះប្រយុទ្ធនៅលើសមរភូមិ ខណៈកញ្ចប់ជំនួយចំនួន ៦០ ពាន់លានដុល្លាររបស់អាមេរិកផ្ដល់ឲ្យអ៊ុយក្រែននៅជាប់គាំងក្នុងសភានៅឡើយ ៕

អត្ថបទ ៖ ប៊ុន សុភាព

The post ក្រុមប្រទេស G7 ព្រមានដល់ អ៊ីរ៉ង់ កុំឲ្យផ្ដល់មីស៊ីលផ្លោងទៅ រុស្ស៊ី appeared first on Kampuchea Thmey Daily.