ប្រទេសអ៊ុយរូហ្គាយ Archives - Kampuchea Thmey Daily

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ
អតីតប្រធានាធិបតីអ៊ុយរូហ្កាយ លោក Jose Mujica ដែលមានរហស្សនាមថា «ប្រធានាធិបតីក្របំផុតនៅលើពិភពលោក» បានទទួលមរណភាពក្នុងអាយុ ៨៩ឆ្នាំ បន្ទាប់ពីព្យាបាលជំងឺមហារីកអស់រយៈពេលមួយឆ្នាំជាង។

រូបភាព៖ AP

លោក Yamandu Orsi ជាប្រធានាធិបតី​អ៊ុយរូហ្គាយបច្ចុប្បន្ន បាន​ប្រកាស​មរណភាព​របស់​លោក Jose Mujica ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​អង្គារ ថា អតីតប្រធានាធិបតីរូបនេះបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកបំពង់ក ចាប់តាំងពីឆ្នាំ ២០២៤មកម៉្លេះ។

យ៉ាងណា ដំណឹងនៃការស្លាប់របស់លោក Mujica ត្រូវបានឆ្លើយតបដោយការគោរពពីបុគ្គលជុំវិញពិភពលោក ដូចជាប្រធានាធិបតីម៉ិកស៊ិកលោក Claudia Sheinbaum,  ប្រធានាធិបតីឈីលី លោក Gabriel Boric ព្រមទាំងប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ដែលសុទ្ធតែសរសេរចែករំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

លោក Jose Mujica គឺជាអតីតយុទ្ធជនទ័ពព្រៃដែលពេលនោះគេហៅលោកថា «Pepe» បានក្លាយជាប្រធានាធិបតីអ៊ុយរូហ្គាយពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកត្រូវបានគេដាក់រហ័សនាមថា «ប្រធានាធិបតីក្រីក្របំផុតរបស់ពិភពលោក» ដោយសារតែលោកចំណាយប្រាក់ភាគច្រើនលើការងារសប្បុរសធម៌ ហើយរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះបាក់បែកមួយកន្លែងជាមួយភរិយា។

ថ្វីដ្បិតតែជាប់ឆ្នោតក្លាយជាប្រធានាធិបតីក្ដី ប៉ុន្តែលោក Mujica បានគេចចេញពីលំនៅដ្ឋានប្រធានាធិបតី ហើយរស់នៅក្នុងកសិដ្ឋានផ្កា នៅជាយក្រុងនៃរដ្ឋធានី Montevideo។ ជារឿយៗ គាត់តែងតែបើកឡានចាស់ៗ យីហោ Volkswagen Beetle ពណ៌ខៀវរាល់ពេលធ្វើដំណើរ ។ របៀបរស់នៅសមរម្យរបស់គាត់នេះហើយ បាននាំឲ្យមនុស្សជាច្រើនដាក់ឈ្មោះលោកថា ជា «ប្រធានាធិបតីក្រីក្របំផុតរបស់ពិភពលោក» ។

លោកបានក្លាយជានិមិត្តសញ្ញាមួយសម្រាប់អ្នកដឹកនាំនយោបាយជំនាន់មួយ ដែលជួយដឹកនាំប្រទេសចេញពីរបបផ្តាច់ការយោធាក្នុងកំឡុងពាក់កណ្តាលចុងក្រោយនៃសតវត្សទី ២០ ។ ដូច Petro ដែរលោកក៏ជាអតីតយុទ្ធជនឧទ្ទាមដែរ។

ក្នុងនាមជាយុវជនក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ គាត់បានដឹកនាំក្រុមយុទ្ធជនប្រដាប់អាវុធ ដែលជាផ្នែកមួយនៃចលនា Tupamaros ឆ្វេងនិយម។ លោកត្រូវបានចាប់ខ្លួនជាច្រើនដង និងចំណាយពេលជិតមួយទសវត្សរ៍នៅក្នុងការឃុំឃាំងតែម្នាក់ឯងនៅក្នុងគុកមួយដែលគាត់បានស៊ូទ្រាំនឹងការធ្វើទារុណកម្ម។

ការបង្រ្កាបរបស់រដ្ឋាភិបាលលើក្រុមអ្នកប្រយុទ្ធឆ្វេងនិយម បានជួយត្រួសត្រាយផ្លូវសម្រាប់រដ្ឋប្រហារនៅឆ្នាំ ១៩៧៣ បន្តដោយរបបផ្តាច់ការយោធាដ៏ឃោរឃៅដែលបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សដូចជាការបាត់ខ្លួនដោយបង្ខំ។ ប៉ុន្តែនៅឆ្នាំ ១៩៨៥ អ៊ុយរូហ្គាយបានចាប់ផ្តើមការផ្លាស់ប្តូររបស់ខ្លួន ទៅកាន់លទ្ធិប្រជាធិបតេយ្យ ហើយលោក Mujica និងយុទ្ធជនឧទ្ទាមផ្សេងទៀតត្រូវបានដោះលែងក្រោមច្បាប់លើកលែងទោស។ ពេលនោះ គាត់បានចាប់ផ្តើមក្លាយជាកម្លាំងនៅក្នុងនយោបាយរបស់អ៊ុយរូហ្គាយ ដោយចូលរួមជាមួយគណបក្យ Frente Amplio ឬ Broad Front ដែលជាសម្ព័ន្ធកណ្តាលឆ្វេងជាមួយអតីតយុទ្ធជនផ្សេងទៀត។

បន្ទាប់ពីគាត់បានជាប់ឆ្នោតជាប្រធានាធិបតីនៅអាយុ ៧៤ ឆ្នាំ លោក Mujica បានប្រកាន់ជំហររីកចម្រើនលើសេរីភាពស៊ីវិល និងបញ្ហាសង្គម រួមទាំងការរំលូតកូន និងអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ហើយគាត់ថែមទាំងបានជំរុញឲ្យមានការធ្វើឲ្យស្របច្បាប់នៃកញ្ឆាផងដែរ។ លោកក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍន៍ការអនុវត្តថាមពលបៃតង ដោយដាក់ប្រទេសអ៊ុយរូហ្គាយ នៅជួរមុខក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។

យ៉ាងណាមិញ បើទោះបីជាលោក Mujica បានចាកចេញពីតំណែងប្រធានាធិបតី លោកនៅតែជាបុគ្គលសាធារណៈដ៏លេចធ្លោមួយរូបក្នុងដួងចិត្តប្រជាជនជាច្រើន។ កន្លងមក លោកបានចូលរួមក្នុងពិធីសម្ពោធមេដឹកនាំនយោបាយនៅទូទាំងអាមេរិកឡាទីន និងផ្តល់ការគាំទ្រដល់បេក្ខជននៅអ៊ុយរូហ្គាយ ក្នុងចំណោមពួកគេគឺលោក Orsi ដែលត្រូវបានបោះឆ្នោតជ្រើសរើសកាលពីឆ្នាំ ២០២៤៕ Reuters

លោក Yamandu Orsi ជាប្រធានាធិបតី​អ៊ុយរូហ្គាយបច្ចុប្បន្ន  រូបភាព៖Reuters

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជប៉ុនជាប់ចំណាត់ថ្នាក់ទី ១៤ ជាប្រទេសមាន សុខុមាលភាពសម្រាប់កុមារ

The post អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក  ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ appeared first on Kampuchea Thmey Daily.

បវរកញ្ញាអ៊ុយរូហ្គាយ បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារជំងឺកាចសាហាវ
កញ្ញា Sherika De Armas ជាបវរកញ្ញាអ៊ុយរូហ្គាយ ឆ្នាំ ២០១៥ បានបាត់បង់ជីវិតកាលពីថ្ងៃទី១៣ ខែតុលា ដោយសារជំងឺមហារីកមាត់ស្បូន នៅអាយុ ២៦ ឆ្នាំ ប៉ុន្តែដំណឹងនេះទើបត្រូវគេផ្សព្វផ្សាយប៉ុណ្ណោះ ។

យោងតាមសារព័ត៌មាន New York Post បានឲ្យដឹងថា កញ្ញា De Armas បានរស់នៅជាមួយជំងឺនេះអស់រយៈពេល ២ ឆ្នាំមកហើយ ។ ទន្ទឹមនោះបងប្រុសរបស់នាងបានបង្ហោះក្នុងបណ្ដាញសង្គមថា “ហោះទៅឋានសួគ៌ឲ្យខ្ពស់ប្អូនស្រី ។ ជានិច្ច និងជារៀងរហូត” ។

ចំណែកឯមិត្តភក្តិជិតស្និទ្ធ និងអ្នកស្គាល់គ្នារបស់ De Armas រួមទាំងបវរកញ្ញាអ៊ុយរូហ្គាយម្នាក់ទៀតឈ្មោះ Carla Romero បានចូលរួមរំលែកទុក្ខគ្រប់ៗគ្នា បន្ទាប់ពីទទួលដំណឹងមរណភាពរបស់នាង ។

គួរបញ្ជាក់ថា De Armas តំណាងឲ្យប្រទេសអ៊ុយរូហ្គាយ ក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៥ ។ គណៈកម្មការវិនិច្ឆ័យក៏មានចំណាប់អារម្មណ៍ចំពោះរូបសម្បត្តិ និងបុគ្គលិកលក្ខណៈរបស់នាងដែរ ទោះបីថា De Armas មិនបានជាប់ក្នុងកំពូលទាំង ៣០ នាក់ក៏ដោយ ។

ក្រៅពីនេះ នាងបានបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរដូចជា លក់ផលិតផលថែរក្សាសម្រស់ និងធ្វើការជាអ្នកស្ម័គ្រចិត្ដនៅមូលនិធិ Pérez Scremini ដែលជាអង្គការជួយកុមារមានជំងឺមហារីកទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ តួអង្គនាយកសាលាក្នុងរឿង Harry Potter ទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ

The post បវរកញ្ញាអ៊ុយរូហ្គាយ បាត់បង់ជីវិតទាំងវ័យក្មេង ដោយសារជំងឺកាចសាហាវ appeared first on Kampuchea Thmey Daily.

អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 រួមគ្នា ជាផ្លូវការ
ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាងត្បូង ចំនួន ៤ នឹង​ប្រកួតប្រជែង​លើ​ការ​ដេញថ្លៃ​រួមគ្នា ជាមួយ អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup) ក្នុង​ឆ្នាំ​ទី ១០០ របស់​ខ្លួន។

បណ្ដា​ប្រទេស​នៅ​អាមេរិក​ខាងត្បូង អា​ហ្ស​ង់​ទីន ឈី​លី ប៉ា​រ៉ា​ហ្គា​យ និង​អ៊ុយ​រូ​ហ្គា​យ បាន​ដាក់​ដេញ​ថ្លៃ​រួមគ្នា ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ដែល​នឹង​ប្រព្រឹត្តទៅ ១០០ ឆ្នាំ បន្ទាប់ពី​ការ​ប្រកួត​លើកដំបូង​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង Montevideo ប្រទេស​អ៊ុយ​រូ​ហ្គា​យ ឆ្នាំ ១៩៣០។

មន្ត្រី​មកពី​ប្រទេស​ទាំង ៤ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ ជាមួយ លោក Alejandro Dominguez ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ខាងត្បូង (CONMEBOL) ដើម្បី​ប្រកាស​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​នាំ​យក​ការ​ប្រកួត​ត្រឡប់​ទៅ “កន្លែង​ដែល​បាល់ទាត់​បាន​កើត”។

លោក Dominguez បាន​និយាយ​ក្នុង​អំឡុងពេល​ពិធី​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​សមាគម​បាល់ទាត់​អាហ្សង់ទីន នាទី​ក្រុង Ezeiza ភាគ​ខាងត្បូង នៃ​ទីក្រុង Buenos Aires ថា “ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០៣០ មិនមែន​គ្រាន់តែ​ជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​មួយ​ផ្សេងទៀត​នោះ​ទេ វា​សម​នឹង​ទទួល​បាន​ការ​អបអរសាទរ​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​រយៈពេល ១០០ ឆ្នាំ”។

“​យើង​ជឿជាក់​ថា FIFA មាន​ការ​គោរព​ដល់​ការ​ចងចាំ​របស់​អ្នក​ដែល​បាន​មក​មុន ហើយ​ជឿជាក់​លើ​ភាព​អស្ចារ្យ និង​បាន​បង្កើត​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ជា​លើកដំបូង​”។

ជាមួយ​នោះ FIFA គ្រោង​នឹង​ជ្រើសរើស​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០៣០ នៅ​ឆ្នាំក្រោយ ការ​ប្រកួតប្រជែង​រវាង​ប្រទេស​ដែល​សង្ឃឹម​ថា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ដ៏​ពេញ​និយម​បំផុត​របស់​ពិភពលោក​កាន់​តែ​មាន​កាន់តែ​ខ្លាំង។

ប្រទេស​អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ុយ​ក្រែ​ន ក៏បាន​យល់ព្រម​លើ​ការ​ដេញថ្លៃ​រួមគ្នា​ដែល​មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ផង​ដែរ ខណៈ​ប្រទេស​ផ្សេងទៀត​រួមមាន អា​រ៉ា​ប៊ី​សា​អូឌីត ម៉ា​រ៉ុ​ក ក្រិច និង​អេ​ហ្ស៊ី​ប ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ដាក់​សំណើ​នេះ។

ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ត្រូវ​បាន​ប្រារព្ធ​ឡើង​រៀងរាល់ ៤ ឆ្នាំ​ម្ដង ដោយ​កាតា បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​មជ្ឈិមបូព៌ា​ដែល​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កាលពី​ចុង​ឆ្នាំ​មុន។

ការ​ប្រកួត​បន្ទាប់ នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​ដោយ សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា ក្នុង​ឆ្នាំ​២០២៦ ដែល​ជា​លើក​ទី ១ ហើយ​ដែល​ប្រទេស​ចំនួន ៣ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា។

ការ​ប្រកួត​បាល់ទាត់​ពិភពលោក​លើកទីមួយ​ត្រូវ​បាន​ធ្វើឡើង​នៅ​ឆ្នាំ ១៩៣០ នៅ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ជា​កន្លែង​ដែល​ប្រទេស​ម្ចាស់ផ្ទះ​បាន​ផ្ដួល​គូប្រជែង​អា​ហ្ស​ង់​ទីន ក្នុង​លទ្ធផល ៤-២ ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​ដំបូង​គេ។ អា​ហ្ស​ង់​ទីន បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ប្រទេស​កាតា បន្ទាប់ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​រំភើប​ជាមួយ​នឹង​បារាំង ដែល​បាន​បញ្ចប់​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាលពី​ខែ​ធ្នូ៕

ប្រភព ៖ aljazeera.com

អត្ថបទ ៖ មន្នីរ័ត្ន

The post អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 រួមគ្នា ជាផ្លូវការ appeared first on Kampuchea Thmey Daily.

មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងក៏ស្មើគ្នា ចុះហេតុអ្វី កូរ៉េខាងត្បូងឡើង អ៊ុយរូហ្គាយធ្លាក់?
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ បានយកឈ្នះហ្គាណា ២-០ ប៉ុន្តែត្រូវធ្លាក់ចេញពីពានរង្វាន់ World Cup ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទី។

អ៊ុយរូហ្គាយ ឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងពូល H ទោះពួកគេមានពិន្ទុស្មើ និងគ្រាប់បាល់កាត់កងទៅដូចគ្នាជាមួយនឹងកូរ៉េខាងត្បូងក៏ដោយ។

ការ​ទទួល​ជ័យ​ជម្នះ ២-១ របស់​កូរ៉េ​ខាង​ត្បូង ​លើ​ក្រុម​ព័រទុយហ្គាល់​ គឺ​គ្រប់​គ្រាន់​ក្នុង​ការឲ្យ​ពួក​គេជាប់ចំណាត់​ថ្នាក់​លេខ​២ ក្នុងពូល H ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ជាមួយក្រុមលេខ១ ព័រទុយហ្គាល់។

តើកូរ៉េខាងត្បូងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ដោយសារអ្វី?

ទាំងអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង សុទ្ធតែមាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងទៅស្មើគ្នា ប៉ុន្តែអ្វីដែលធ្វើកូរ៉េខាងត្បូងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយគឺដោយសារតែ ពួកគេស៊ុតបញ្ចូលទីលើគូប្រជែងបាន៤គ្រាប់ក្នុងការប្រកួត៣លើករបស់ពួកគេ ខណៈអ៊ុយរូហ្គាយស៊ុតបានពីរគ្រាប់ប៉ុណ្ណោះ។

៣ប្រកួតរបស់កូរ៉េខាងត្បូងគឺ ស្មើអ៊ុយរូហ្គាយ ០-០, ចាញ់ហ្គាណា ៣-២ និងឈ្នះ ព័រទុយហ្គាល់ ២-១ ចំណែក៣ប្រកួតរបស់អ៊ុយរូហ្គាយគឺ ស្មើកូរ៉េខាងត្បូង០-០, ចាញ់ព័រទុយហ្គាល់ ២-០ និងឈ្នះហ្គាណា ២-០។

តាមច្បាប់ World Cup ប្រសិនបើក្រុមមានពិន្ទុស្មើគ្នា នោះគេនឹងគិតទៅលើគ្រាប់បាល់ (Goal Difference) ហើយបើគ្រាប់បាល់ស្មើគ្នាទៀត គេនឹងគិតទៅលើថាតើក្រុមណាស៊ុតបញ្ចូលទីគេបានច្រើនជាង៕

អត្ថបទ៖ Vann Vann

ចុចអាន៖ មិនថោកទេ តម្លៃសំបុត្រ ចូលទស្សនា World Cup នៅ កាតា

The post មាន៤ពិន្ទុដូចគ្នា គ្រាប់បាល់កាត់កងក៏ស្មើគ្នា ចុះហេតុអ្វី កូរ៉េខាងត្បូងឡើង អ៊ុយរូហ្គាយធ្លាក់? appeared first on Kampuchea Thmey Daily.

អ្នកគាំទ្រ កាន់ទង់ឥន្ទធនូ រត់ចូលទីលាន ដើម្បីតវ៉ា ក្នុងជំនួប ព័រទុយហ្គាល់-​អ៊ុយរូហ្គាយ
អ្នកគាំទ្រម្នាក់​ បានកាន់​ទង់​ឥន្ទធនូ រត់ចូល​ទីលាន​ប្រកួត​ក្នុងជំនួបរវាង​ព័រទុយហ្គាល់ និង​អ៊ុយរូហ្គាយ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០២២។

អ្នកគាំទ្រ បានពាក់អាវយឺតដែលមានអក្សរ “ជួយសង្គ្រោះអ៊ុយក្រែន” នៅខាងមុខ និង “គោរពស្រ្តីអ៊ីរ៉ង់” នៅខាងក្រោយខ្នង។

សន្តិសុខ បានដេញគាត់ ហើយគាត់បានទម្លាក់ទង់ចុះ មុនពេលត្រូវបាននាំចេញពីទីលានក្នុងកីឡដ្ឋាន Lusail ដែលជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ខែធ្នូ។

កាតា ជាប្រទេសដែល​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ខុស​ច្បាប់ ហើយការ​សម្រេច​ចិត្ត​រៀបចំ​ព្រឹត្តិការណ៍ World Cup នៅទីនោះ ត្រូវ​បាន​ក្រុម LGBTQ+ រិះគន់យ៉ាងខ្លាំង។

មុនប្រកួត, FIFA បានប្រាប់ទៅកាន់ក្រុមប្រកួតទាំង៣២ ឲ្យពួកគេ “ផ្តោតតែលើបាល់ទាត់បានហើយ”។

មុនពេលប្រកួតនេះដែរ លោក Khalid Salman ឯកអគ្គរាជទូត World Cup កាតា បានហៅការស្រឡាញ់ភេទដូចគ្នាថា ជា “ការប៉ះពាល់ផ្លូវចិត្ត” ដោយមតិយោបល់បែបនេះ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា “មានគ្រោះថ្នាក់ និងមិនអាចទទួលយកបាន”។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតយប់មិញ ព័រទុយហ្គាល់ បានកក់កៅអីវគ្គ១៦ក្រុមនៃពានរង្វាន់ World Cup ក្រោយយកឈ្នះ​អ៊ុយរូហ្គាយ ២-០ ក្នុងពូល H៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដឹងទេ World Cup នៅកាតា អ្នកឈ្នះពាន បានលុយប៉ុន្មាន?

The post អ្នកគាំទ្រ កាន់ទង់ឥន្ទធនូ រត់ចូលទីលាន ដើម្បីតវ៉ា ក្នុងជំនួប ព័រទុយហ្គាល់-​អ៊ុយរូហ្គាយ appeared first on Kampuchea Thmey Daily.

ប្រទេសមួយទៀតនៅអាមេរិកឡាទីន មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី
លោក Daniel Castillos ឯកអគ្គរដ្ឋទូត អ៊ុយរូហ្គាយ ប្រចាំប្រទេសរុស្ស៊ី បាននិយាយថា ប្រទេស អ៊ុយរូហ្គាយ មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រឆាំង រុស្ស៊ី ឡើយ។

លោកឯកអគ្គរដ្ឋទូតបាននិយាយថា “ទោះបីជាស្ថានភាពបច្ចុប្បន្ន និងមានការរិះគន់ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ ក៏អ៊ុយរូហ្គាយមិនដាក់ និងមិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុណាមួយប្រឆាំង រុស្ស៊ី ដែរ ហើយរក្សាផលប្រយោជន៍ក្នុងការពង្រឹងពាណិជ្ជកម្ម និងរក្សាទំនាក់ទំនងល្អ”។

អ្នកការទូតរូបនេះបន្តថា “វាចាំបាច់ណាស់​ ក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយអាជ្ញាធរ និងក្រុមហ៊ុនរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបង្កើតឡើងដោយទណ្ឌកម្ម និងដើម្បីលើកកម្ពស់ឱកាសថ្មីណាមួយដែលអាចកើតឡើង”។

លោក​ Castillos និយាយថា “នៅឆ្នាំ២០២១ ក្រុមហ៊ុនអ៊ុយរូហ្គាយ សរុប៨០ បានផ្គត់ផ្គង់ផលិតផលដែលមានតម្លៃ១១៨លានដុល្លារដល់រុស្ស៊ី ខណៈការនាំចូលមានទំហំទឹកប្រាក់ ១០១លានដុល្លារ។ ប្រទេសរុស្ស៊ីគឺជាទីផ្សារលេខមួយរបស់យើង សម្រាប់ការផ្គត់ផ្គង់បឺរ និងជាទីផ្សារទីបី សម្រាប់ការផ្គត់ផ្គង់ឈីសនៅឆ្នាំ២០២១។ ហើយ ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ គឺជាទីផ្សារនាំចេញធំបំផុតលំដាប់ទីបួន សម្រាប់ផលិតផលទឹកដោះគោ និងសាច់”។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងទី​ក្រុងមូស្គូ បន្ទាប់​ពី​រុស្ស៊ី ​បើក​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែនក្នុងខែកុម្ភៈ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា យុទ្ធនាការនេះគឺចាប់ផ្តើមឡើង ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅតំបន់ Donbass ដែលប្រព្រឹត្តដោយទីក្រុង កៀវ ហើយសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងមូស្គូគឺដើម្បីលុបបំបាត់គោលគំនិតណាស៊ី និងភាពគ្មានយោធារបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តើលោក Putin និងប្រមុខ UN និយាយអ្វីខ្លះ ក្នុងកិច្ចពិភាក្សានៅ មូស្គូ?

The post ប្រទេសមួយទៀតនៅអាមេរិកឡាទីន មិនគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង រុស្ស៊ី appeared first on Kampuchea Thmey Daily.

ពិតជាមានប្រសិទ្ធភាព! អត្រាស្លាប់ដោយកូវីដក្នុងប្រទេសមួយនៅអាមេរិកឡាទីន ធ្លាក់ចុះជិត ១០០ ភាគរយ ក្រោយចាក់វ៉ាក់សាំង Sinovac
អត្រាស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងចំណោមជនជាតិអ៊ុយរូហ្គាយ ដែលមានអាយុពី ១៨ ទៅ ៦៩ ឆ្នាំដែលទទួលការចាក់វ៉ាក់សាំងចិន Sinova បានធ្លាក់ចុះជាង ៩៥ ភាគរយ ។

របាយការណ៍បានចេញផ្សាយកាលពីថ្ងៃពុធថា រយៈពេល ២ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង CoronaVac ដែលបង្កើតដោយក្រុមហ៊ុនផលិតឱសថចិន Sinovac ពេញ ២ ដូស ការស្លាប់បានធ្លាក់ចុះ ៩៥.៣ ភាគរយ ក្នុងចំណោមប្រជាជនដែលបានចាក់វ៉ាក់សាំង អាយុពី ១៨ ទៅ ៤៩ ឆ្នាំ និង ៩៥.២ ភាគរយ ក្នុងចំណោមអ្នកដែលមានអាយុពី ៥០ ទៅ ៦៩ ឆ្នាំ ។

ទន្ទឹមនឹងនេះ វ៉ាក់សាំង CoronaVac បានកាត់បន្ថយការចូលសម្រាកព្យាបាល ក្នុងបន្ទប់ ICU ចំនួន ៩៤.៤ ភាគរយ ក្នុងចំណោមអ្នកដែលមានអាយុក្រោម ៤៩ ឆ្នាំ និង ៩២.២ ភាគរយ ក្នុងចំណោមមនុស្សដែលមានអាយុពី ៥០ ទៅ ៦៩ ឆ្នាំ ។

លើសពីនេះទៀត ករណីឆ្លងជំងឺកូវីដ ១៩ បានធ្លាក់ចុះ ៦៤.៥ ភាគរយ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងលើកទី ២ ក្នុងរយៈពេល ១៤ ថ្ងៃ ចំពោះមនុស្សដែលមានអាយុពី ១៨ ទៅ ៤៩ ឆ្នាំ និង ៦១.៥ ភាគរយ ចំពោះមនុស្សដែលមានអាយុចន្លោះពី ៥០ ទៅ ៦៩ ឆ្នាំ ។

ចំណែកការសិក្សារបស់ក្រសួងឃ្លាំមើល អ៊ុយរូហ្គាយបានឲ្យដឹងថា “វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់ការពារវីរុស SARS-CoV-2 ប្រាកដមែន” ។

រហូតមកដល់ពេលនេះ ប្រជាជនអ៊ុយរូហ្គាយប្រមាណ ៣០ ភាគរយ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស ហើយ ៥៦ ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ពីក្រុមហ៊ុន Sinovac, Pfizer និង AstraZeneca ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអ៊ុយរូហ្គាយ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣២៦,៤០៥ ករណី និងមានអ្នកស្លាប់ចំនួន ៤,៨១៦ នាក់ ខណៈមានអ្នកជាសះស្បើយ ២៨៦,៤៧២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ មិនធម្មតា! ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយទៀតអះអាងថា វ៉ាក់សាំង Sinovac ការពារការស្លាប់ដោយកូវីដជិត ១០០ ភាគរយ

The post ពិតជាមានប្រសិទ្ធភាព! អត្រាស្លាប់ដោយកូវីដក្នុងប្រទេសមួយនៅអាមេរិកឡាទីន ធ្លាក់ចុះជិត ១០០ ភាគរយ ក្រោយចាក់វ៉ាក់សាំង Sinovac appeared first on Kampuchea Thmey Daily.

មិនធម្មតា! ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយទៀតអះអាងថា វ៉ាក់សាំង Sinovac ការពារការស្លាប់ដោយកូវីដជិត ១០០ ភាគរយ
វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុនចិន Sinovac ជួយកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺកូវីដ ១៩ ចំនួន ៩៧ ភាគរយ ។ នេះបើយោងតាមលទ្ធផលដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅប្រទេសអ៊ុយរូហ្គាយ ។

ទន្ទឹមនោះ របាយការណ៍របស់ក្រសួងសុខាភិបាល នៃប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ បាននិយាយថា ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស វាបន្ថយការឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៧ ភាគរយ និងការចូលសម្រាកព្យាបាលនៅបន្ទប់ ICU ចំនួន ៩៥ ភាគរយ ។

បើប្រៀបធៀបទៅនឹងវ៉ាក់សាំងដទៃទៀត ដែលកំពុងប្រើនៅក្នុងប្រទេសរបស់ខ្លួន ប្រសិទ្ធភាព និងលទ្ធផលវ៉ាក់សាំង CoronaVac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac ដែលត្រូវបានរាយការណ៍ គឺខុសគ្នាយ៉ាងខ្លាំង ពោលវ៉ាក់សាំង CoronaVac មានអត្រាការពារការស្លាប់ជិត ១០០ ភាគរយ ខណៈវ៉ាក់សាំងអាមេរិក Pfizer ការពារការស្លាប់ចំនួន ៨០ ភាគរយ ។

ស្របពេលជាមួយគ្នានោះ ប្រទេសនៅតំបន់អាមេរិកខាងត្បូងដូចគ្នា គឺឈីលី ក៏បានរាយការណ៍កាលពីខែមុនដែរថា លទ្ធផលដំបូងពីយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន បង្ហាញថា វ៉ាក់សាំង CoronaVac មានប្រសិទ្ធភាព ៦៧ ភាគរយក្នុងការការពាររោគសញ្ញាឆ្លងជំងឺកូវីដ ១៩ និង ៨០ ភាគរយក្នុងការការពារការស្លាប់ ។

ចំណែកលទ្ធផលនៃការសាកល្បង ជាមួយវ៉ាក់សាំង CoronaVac នៅក្នុងប្រទេសប្រេស៊ីល បានបង្ហាញពីប្រសិទ្ធភាពប្រហែល ៥០ ភាគរយក្នុងការការពារការរោគសញ្ញាឆ្លង ខណៈដែលទិន្នន័យរបស់ទួរគីបាននិយាយថា វាមានប្រសិទ្ធភាពជាង ៨០ ភាគរយ ។

គួរបញ្ជាក់ថា អ៊ុយរូហ្គាយ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី ១ ខែមីនា បានប្រើប្រាស់វ៉ាក់សាំង CoronaVac ច្រើនជាង ៨០ ភាគរយឯណោះ ខណៈគិតត្រឹមពេលនេះ ប្រទេសនេះមានអ្នកជាសះស្បើយ ២៤២,៦៦១ នាក់ ហើយមានករណីឆ្លងសរុប ២៨២,១៩៨ ករណី និងស្លាប់ ៤,១១៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ឈីលី សរសើរវ៉ាក់សាំង Sinovac របស់ចិន ថា មានប្រសិទ្ធភាពអស្ចារ្យ!

The post មិនធម្មតា! ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយទៀតអះអាងថា វ៉ាក់សាំង Sinovac ការពារការស្លាប់ដោយកូវីដជិត ១០០ ភាគរយ appeared first on Kampuchea Thmey Daily.