ប្រទេស នេប៉ាល់ Archives - Kampuchea Thmey Daily

​​រដ្ឋាភិបាលថ្មី​របស់​នេប៉ាល់ បង្កក​លិខិត​ឆ្លងដែន​​ ថ្នាក់ដឹកនាំកំពូលៗ​ផ្នែកសន្តិសុខ​​​ ​​​ជុំវិញ​ការសម្លាប់​ដ៏ហិង្សា​
រដ្ឋាភិបាល​​បណ្តោះអាសន្ន​​​​​របស់​ប្រទេស​នេប៉ាល់ បានបង្កកលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រី​នេប៉ាល់​ លោក KP Sharma Oli និងមន្ត្រី៤​រូប​​ផ្សេងទៀត ពាក់ព័ន្ធនឹងការគាបសង្កត់ដោយហិង្សានៃការតវ៉ារបស់យុវជន​នេប៉ាល់ ដែល​​ហៅ​ខ្លួន​ឯងថា«Gen Z»​ នៅទូទាំងប្រទេសកាលពីថ្ងៃទី ៨ និង ៩ខែកញ្ញា ដែល​បណ្តាល​​ឲ្យ​​យុវជន​រាប់សិប​នាក់​បាត់​បង់​ជីវិត​​និង​រង​របួស​​។

អតីតនាយករដ្ឋមន្ត្រី​នេប៉ាល់​ លោក KP Sharma Oli បង្ហាញ​ខ្លួន​លើក​ដំបូង​ក្រោយ​ផ្ទុះ​​​ការ​​តវ៉ា​ រហូតដល់​ដូរ​រដ្ឋាភិបាល​​។ Routine of Nepal banda

​​យោង​តាមការ​ផ្សាយ​របស់​ kathmandupost ​ដែល​មាន​មូលដ្ឋាន​នៅរដ្ឋធានី​របស់​ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​អាទិត្យ ក្រសួង​​​​​សន្តិសុខ​មាតុភូមិ​​​​​នៃ​រដ្ឋាភិបាល​បណ្តោះអាសន្នបច្ចុប្បន្ន​ បាន​សម្រេច​​បង្កក​លិខិត​ឆ្លង​ដែន​មន្ត្រី​សំខាន់​ៗ​ ​​ដែល​ធ្វើ​ឡើង​​​តាម​អនុសាសន៍​របស់​គណៈកម្មការ​យុត្តិធម៌​ដែល​ស៊ើប​អង្កេត​ការ​បង្ក្រាប។

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃទី ៨ខែកញ្ញា យុវជនចំនួន១៩​នាក់ត្រូវបានសម្លាប់នៅក្នុង និងជុំវិញអគារសភាសហព័ន្ធ​ នៅពេលដែលប៉ូលីសបានប្រើគ្រាប់កាំភ្លើងពិត​​ដើម្បីរារាំង​ការ​ឈានទៅមុខរបស់យុវជនដែលកំពុងតវ៉ាប្រឆាំងនឹងអំពើពុករលួយ​ដ៏ទូលំទូលាយ​ និងការហាមប្រាម​​​ដោយ​បិទ​​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​​ដ៏​មាន​ប្រជា​ប្រិយ​ក្នុងចំណោម​យុវជន​​​​។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៥​នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។

មន្ត្រី​គ្រាក់ៗ​​​​នៃ​រដ្ឋាភិបាល​​មុន ដែលប្រឈមមុខនឹងការបង្កកលិខិតឆ្លងដែនរួមមាន លោក Ramesh Lekhak នៅ​ពេល​នោះ​ជារដ្ឋមន្ត្រីក្រសួង​សន្តិសុខ​​ ​លោក Gokarna Mani Duwadi​ រដ្ឋលេខាធិការ​​ក្រសួងសន្តិសុខ​ជាតិ, លោក Hutaraj Thapa​ ប្រធាននាយកដ្ឋានស៊ើបអង្កេតជាតិ  និង លោក Chhabi Rijal ជាប្រធាន​មន្ត្រី​​​​​​ខ័ណ្ឌ​​កដ្ឋម៉ាន់ឌូ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយ Bigyan Raj Sharma សមាជិកនៃគណៈកម្មការតុលាការ។

តាមរយៈ​ការ​សម្រេច​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នេះ​​ ​មន្ត្រី​​ទាំង​៥​ជា​ក្បាលម៉ាស៊ីន​ក្នុង​រដ្ឋាភិបានមុន​ និង​​​ក្រសួង​​​​សន្តិសុខ​​​​ និង​មន្ត្រីទទួលផែន​សន្តិសុខ​នឹង​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​នេប៉ាល់​បាន​ឡើយ៕​

រ៉ាន់ រើយ​

អតីតនាយករដ្ឋមន្ត្រី​នេប៉ាល់​ លោក KP Sharma Oli។ FB

The post ​​រដ្ឋាភិបាលថ្មី​របស់​នេប៉ាល់ បង្កក​លិខិត​ឆ្លងដែន​​ ថ្នាក់ដឹកនាំកំពូលៗ​ផ្នែកសន្តិសុខ​​​ ​​​ជុំវិញ​ការសម្លាប់​ដ៏ហិង្សា​ appeared first on Kampuchea Thmey Daily.

នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​នេប៉ាល់ មានប្រវត្តិសិក្សា និងនយោបាយលេចធ្លោ
នាយករដ្ឋមន្ត្រីថ្មីបណ្តោះអាសន្នរបស់នេប៉ាល់ លោកស្រី Sushila Karki បានចូលកាន់តំណែងកាលពីថ្ងៃទី១៤​ ខែកញ្ញា ដោយជំរុញឲ្យមានភាពស្ងប់ស្ងាត់ និងកិច្ចសហប្រតិបត្តិការដើម្បីកសាងប្រទេសឡើងវិញ។ ការឡើងកាន់អំណាចរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីភាពចលាចលដ៏ហិង្សា បានបង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រី Khadga Prasad Oli លាលែងពីតំណែងភ្លាមៗ។

ថ្វីដ្បិតតែលោកស្រីគឺជាមេដឹកនាំបណ្តោះអាសន្នដែលតែងតាំងមនុស្សជំនាន់ Gen Z ក្ដី ប៉ុន្តែគាត់បានក្លាយជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នេប៉ាល់  ពោលគឺលោកស្រីទទួលបានកេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ សម្រាប់ជំហរដ៏តឹងរឹងរបស់ខ្លួន ដែលប្រឆាំងនឹងអំពើពុករលួយ។

ដូច្នេះហើយ តើស្រ្តីវ័យ៧៣ឆ្នាំ និងជាមេដឹកនាំជាមនុស្សស្រីដំបូងរបស់នេប៉ាល់មានប្រវត្តិសិក្សានិងនយោបាយបែបណា?

ជីវិត និងតួនាទីនយោបាយ

លោកស្រី កើតនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩៥២ នៅ Shankarpur ស្រុក Morang ប្រទេសនេប៉ាល់ភាគខាងកើត នៅក្នុងគ្រួសារមួយដែលមានគាត់គឺជាកូនស្រីច្បងក្នុងចំណោមកូន៧នាក់។

លុះចម្រើនវ័យពេញរូបពេញរាង លោកស្រី Karki បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈ នៅមហាវិទ្យាល័យ Mahendra Morang និងសាកលវិទ្យាល័យ Tribhuvan ក្នុងឆ្នាំ១៩៧២។

ក្រោយមក គាត់បានថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Banaras Hindu ប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៧៥ ព្រមទាំងផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Tribhuvan ក្នុងប្រទេសនេប៉ាល់ នាឆ្នាំ ១៩៧៨។ ជាងនេះទៀត គាត់បានចូលរួមក្នុងបដិវត្តនេប៉ាល់ឆ្នាំ ១៩៩០ ប្រឆាំងនឹងប្រព័ន្ធ Panchayat ហើយត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចលនានេះ មុនពេលការផ្លាស់ប្តូររបស់ប្រទេស ទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។

​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ប្រធាន​ចៅក្រម​ស្ត្រី​ទីមួយ​របស់​នេប៉ាល់

មិនយូរប៉ុន្មាន គាត់បានក្លាយជាប្រធានចៅក្រមនៃប្រទេសនេប៉ាល់ក្នុងឆ្នាំ ២០១៦ រហូតដល់ ឆ្នាំ ២០១៧ ។ នាងគឺជាស្ត្រីដំបូងគេដែលកាន់តំណែងនោះ។

ក្នុង​នាម​ជា​ប្រធាន​ចៅក្រម លោកស្រី Karki បាន​ដោះស្រាយ​សំណុំរឿង​ដ៏​ល្បី​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​បំពាន​លើ​នាយក​ប្រតិបត្តិ។ ឧទាហរណ៍៖ គាត់​បាន​សម្រេច​លើ​ការ​តែង​តាំង​មេ​ប៉ូលិស ដោយ​រុញ​ច្រាន​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល។

ការតវ៉ាបានកើតចេញពីការហាមឃាត់របស់រដ្ឋាភិបាលលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ២៦ រួមទាំង Facebook, Instagram និង WhatsApp ដែលត្រូវបានគេមើលឃើញថា ជាការរារាំងសេរីភាពនៃការបញ្ចេញមតិ។ នេះបានបង្កើនទៅជាប្រតិកម្មប្រឆាំងនឹងវណ្ណៈនយោបាយ និងកូនរបស់អ្នកនយោបាយ ដោយបានរិះគន់ចំពោះរបៀបរស់នៅដ៏ប្រណិតរបស់ពួកគេមិនដូចមនុស្សទូទៅទេ។

លោកស្រី Sushila  ទទួលបានការគាំទ្រយ៉ាងសំខាន់ពីក្មេងជំនាន់ក្រោយ ជាពិសេសមនុស្សជំនាន់ Gen Z ដែលមើលឃើញថា គាត់គឺជាមនុស្សស្មោះត្រង់ និងទៀងត្រង់ និងជានិមិត្តរូបនៃនយោបាយថ្មី ដែលនឹងដឹកនាំប្រទេសចេញពីវិបត្តិមួយនេះ។

ការសន្យារបស់មេដឹកនាំស្ត្រីដំបូង

បន្ទាប់ពីឡើងកាន់តំណែង លោកស្រី Sushila បានរំលឹកឡើងវិញថា រដ្ឋាភិបាលរបស់លោកស្រីនឹងមានរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ ដើម្បីស្តារស្ថិរភាព និងរៀបចំការបោះឆ្នោតឡើងវិញ ពោលគឺ គាត់បានបញ្ចាក់ជំហររបស់ខ្លួនថា នឹងមិនកាន់អំណាចលើសពី៦ខែនោះទេ ដោយសន្យាប្រគល់ឲ្យសភា និងរដ្ឋមន្ត្រី បើកាលណាជ្រើសរើសអ្នកដឹកនាំថ្មីបានភ្លាម។

លោកស្រីត្រូវបានគេរំពឹងថានឹងបង្កើតរដ្ឋាភិបាលចាំផ្ទះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយការបោះឆ្នោតទូទៅទំនងជានឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

ដោយឡែក ចំពោះជីវិតឯកជនរបស់លោកស្រី Sushila Karki វិញ គាត់បានរៀបការជាមួយលោក Durga Prasad Subedi ដែលមានទំនាក់ទំនងជាមួយសភានេប៉ាល់ និងធ្លាប់ជាប់ពាក់ព័ន្ធក្នុងនយោបាយយុវជន។ មិនតែប៉ុណ្ណោះ ប្រជាជននេប៉ាល់ទូទាំងប្រទេស ស្គាល់គាត់ដោយសុចរិតភាពរឹងមាំ គ្មានការអត់ឱនចំពោះអំពើពុករលួយ ការវិនិច្ឆ័យមិនលំអៀង ដែលនេះបានធ្វើឲ្យលោក​ស្រី​សាង​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​ច្បាប់​ដែល​មាន​គំនិត​កែទម្រង់​រឹងមាំ និងលេចធ្លោមួយរូបក្នុងប្រទេសកំណើតខ្លួន៕

លោកស្រី Sushila Karki (រូបថត៖ Reuters)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាយក​រដ្ឋមន្ត្រី​ស្ត្រី​​ដំបូង ​នេប៉ាល់ សន្យា​ប្រគល់​អំណាច​ក្នុងពេល​៦​ខែ​ បើរកមេដឹកនាំថ្មីបានភ្លាម

The post នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​នេប៉ាល់ មានប្រវត្តិសិក្សា និងនយោបាយលេចធ្លោ appeared first on Kampuchea Thmey Daily.

​យុវជន«Gen Z​» នេប៉ាល់ ប្រើ​បណ្តាញសង្គម​Discord​ ដំណើរការ​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​
ក្រុមយុវជន​​​នេប៉ាល់ បានប្រើប្រាស់​បណ្តាញ​សង្គម Discord ដែល​​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​របស់​សហរដ្ឋអា​មេរិក ដើម្បីដំណើរ​ការ​​បោះឆ្នោត​​ស្ទង់មតិ​​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្នដែល​​​​លទ្ធផល​បង្ហាញថា លោកស្រី Sushila Karki ​អតីតប្រធានចៅក្រម​​នៃ​ប្រទេសនេប៉ាល់​បាន​ជាប់​ការបោះឆ្នោត​ស្ទង់មតិនេះ​។​

លោកស្រី Sushila Karki។ FB

ក្រុម​​​យុវ​​បាតុករ​ហិង្សា​ ដែលហៅ​ខ្លួន​ឯងថា «ជំនាន់​ Z (​Gen Z)​»​​​ បាន​ផ្ទុះ​ការ​តវ៉ា​បណ្តេញ​នាយករដ្ឋមន្ត្រី​ឲ្យ​ចុះ​ចេញ​ពីអំណាច​ ដោយ​ចោទ​ប្រកាន់​​​​រដ្ឋាភិបាល​​​​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ K.P. Sharma Oli ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ និង​ផ្តាច់​ការ​​ ក្រោយ​ពី​​រដ្ឋាភិបាល​នេះ​បាន​ព្យាយាម​បិទ​បណ្តាញសង្គម​ពេញនិយម​​​ពីការ​ប្រើប្រាស់​​ក្នុងប្រទេសនេប៉ាល់​។​

​​​​​ក្នុងការ​តវ៉ា​ដ៏​ហិង្សា​​​ប៉ុន្មាន​ថ្ងៃ​​​រហូត​ដល់​​​អាច​បង្ខំ​​លោក​ K.P. Sharma Oli ​​លាលែង​​ពី​កៅអី​​នាយករដ្ឋមន្ត្រី​ នៅថ្ងៃ​ទី​៩​ខែ​​កញ្ញា ក្រុម​​​​​​​បាតុករ​ដែលគ្រប់គ្រងលែង​បាននោះ​ បានដុត​​បំផ្លាញ​វិមាហរដ្ឋសភា ​អគាររដ្ឋាភិបាល ព្រម​ទាំង​សណ្ឋាគារ​ប្រណីត​​ៗ​​វិនិយោគ​ដោយ​​បរទេស​ជាច្រើន​កន្លង​នៅទីក្រុង​កដ្ឋមណ្ឌូ (Kathmandu)។

​​យោង​ការ​ផ្សាយ​របស់ ​South China Morning Post (SCMP) ​ដោយ​បាន​ស្រង់​សម្តី​ សមាជិក Gen Z ម្នាក់ដែលស្ថិតនៅក្នុង​កម្មវិធី​​ជជែក Discord បានពណ៌នាដំណើរការបោះឆ្នោតថា «មាន​កំហុស»​។ សមាជិក​រូបនោះ បាន​លើក​ឡើង​ថា កម្មវិធី​ជជែក​នោះ​មានសមាជិក ៤០០០០​នាក់ ប៉ុន្តែការបោះឆ្នោតជ្រើសរើសតំណាងសម្រាប់រដ្ឋាភិបាល​បណ្តោះអាសន្នបាន​​បញ្ឈប់​ បន្ទាប់ពី​​​​លោកស្រី Sushila Karki ​អតីត​ប្រធានចៅក្រម​ បាន​ទទួលបានសំឡេងគាំទ្រ ៥០​ភាគរយ។ មានតែ ៧៧១៣ នាក់​ ប៉ុណ្ណោះដែលត្រូវបានកត់ត្រានៅ​ក្នុង​ការ​បោះឆ្នោត​នា​​​ពេលនោះ។

បេក្ខភាព​​លោកស្រី Sushila Karki បាន​យកឈ្នះលើ​បុគ្គល​សំខាន់ៗ ដូចជា  លោក​ Rastra Bimochan Timilsina ជា​អ្នក​​មាន​ឥទ្ធិពលក្នុងសង្គម ​លោក Sagar Dhakal ជា​អ្នកនយោបាយវ័យក្មេង លោក​ Dharan Harka Sampang មេដឹកនាំ​ការ​តវ៉ា​ម្នាក់ និង លោក Mahabir Pun ដែលជាឥស្សរជនសង្គមឈានមុខគេដែលគេស្គាល់ថាសម្រាប់ការជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ជនបទ។

លោកស្រី Karki វ័យ​៧៣​ឆ្នាំ ដែលបានក្លាយជាស្ត្រីឆ្នើម​ប្រកាន់​​​យក​គោលការ​យុត្តិធម៌ ដែល​មិនអត់ឱន​ចំពោះ​អំពោះ​ពុក​រលួយ ហើយ​លោកស្រី​​​ដំបូង​​មាន​ប្រវត្តិកាន់​កាប់​​ស្ថាប័ន​អនុវត្តច្បាប់​​​កំពូល​របស់ប្រទេសនេប៉ាល់ក្នុងឆ្នាំ ២០១៦។

យោង​ The Kathmandu Post លោកស្រី​ Karki ក៏ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចេតនាក្នុងការដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន​នេះ ប្រសិនបើក្រុមយុវជន Gen Z ទទួលស្គាល់​គាត់​ជាផ្លូវការថាជាអ្នកតំណាងរបស់ពួកគេ។

លោកស្រី ត្រូវបានស្រង់សម្តី​ដូច​និយាយថា៖«ប្រសិនបើយុវជនជាង ១០០០នាក់ផ្តល់​ការគាំទ្រ​ដល់​ខ្ញុំ​​ជាលាយលក្ខណ៍អក្សរ នោះ​ខ្ញុំនឹងដឹកនាំក្រុម»។ ក្រោយ​មក លោកស្រី​​ Karki ត្រូវបានគេដឹងថាបានប្រាប់មេដឹកនាំ Gen-Z ថា គាត់​ត្រូវបានផ្តល់ឱ្យហត្ថលេខារបស់បុគ្គល Gen-Z ជាង ២៥០០​នាក់​​។

​យោង SCMP លោក​ Balendra Shah ដែលបច្ចុប្បន្ន​ជា​​អភិបាល​ក្រុងកដ្ឋមណ្ឌូនិង​ជា​បេក្ខភាព​ឈានមុខ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​បណ្តាអាសន្ននេះ ក៏បាន​យល់​ព្រម​លើ​បេក្ខភាព​លោកស្រី Karki ផងដែរ។

​ទោះបី​ជាបែបណា រហូតដល់​ពេលនេះបេក្ខភាព​របស់​លោកស្រី​ មិនទាន់​ត្រូវ​បានប្រកាស​​និង​ការ​ទទួលយក​ជាផ្លូវការ​ទេ ដោយសារ​តែ​មិនទាន់​មានការ​ឯកភាព​​​ពីគ្រប់ភាគី​ពាក់​ព័ន្ធ​ត

ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៣០​នាក់ និង​ការ​បណ្តេញ​​​​នាយករដ្ឋមន្ត្រី​ផ្លូវការ​ចេញពីអំណាច​​ ក្រុមយោធានេប៉ាល់​ដែលកំពុង​អនុវត្តច្បាប់បម្រាម​គោចរ និង​ក្រុម​​​បាតុករ​ដែលហៅ​ខ្លួន​ឯងថា «ជំនាន់​ Z (​Gen Z)​» បាន​ជួប​ជជែក​​គ្នា​​កាល​ថ្ងៃទី​​ពុធ​ ដើម្បី​ជ្រើស​រើស​មេដឹកនាំ​​​​បណ្តោះអាសន្ន​​។ សភាព​ការណ៍​នៅ​​ប្រទេស​នេប៉ាល់ បានងាកទៅ​រកស្ថានភាព​ប្រក្រតី​វិញក្រោយ​ផ្ទុះ​ហិង្សា​ដ៏សាហាវក្នុងរយៈពេលមួយដ៏ខ្លី​បំផុត៕​

រ៉ាន់ រើយ​

លោកស្រី Sushila Karki។ FB

The post ​យុវជន«Gen Z​» នេប៉ាល់ ប្រើ​បណ្តាញសង្គម​Discord​ ដំណើរការ​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​ appeared first on Kampuchea Thmey Daily.

អតីត​ប្រធានចៅក្រម​ Sushila Karki ​ទំនង​​​កាន់​អំណាច​​បណ្តោះអាសន្ន​​នៅនេប៉ាល់​
ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៣០​នាក់ និង​ការ​បណ្តេញ​​​​នាយករដ្ឋមន្ត្រី​ផ្លូវការ​ចេញពីអំណាច​​ ពេលនេះ​​​​ក្រុមយោធានេប៉ាល់​ដែលកំពុង​អនុវត្តច្បាប់បម្រាម​គោចរ និង​ក្រុម​​​បាតុករ​ដែលហៅ​ខ្លួន​ឯងថា «ជំនាន់​ Z (​Gen Z)​» បាន​ជួប​ជជែក​​គ្នា​ដើម្បី​ជ្រើស​រើស​មេដឹកនាំ​​​​បណ្តោះអាសន្ន​​សម្រាប់​ប្រទេសនេះ​។

​​​យោ​ងការ​ផ្សាយ​របស់​រ៉យទ័រ អ្នកនាំពាក្យកងទ័ពនេប៉ាល់បាននិយាយថា កងទ័ពនេប៉ាល់នឹងបន្តកិច្ចចរចានៅថ្ងៃព្រហស្បតិ៍ទី​១១​កញ្ញា​ ជាមួយក្រុមបាតុករ «Gen Z»​។ ​​​​លោកស្រី Sushila Karki ​អតីតប្រធានចៅក្រម​​នៃ​ប្រទេសនេប៉ាល់​ បាន​ក្លាយ​ជា​បេក្ខភាព​​​ឈាន​មុខ​​ក្នុងការ​រដឹកនាំ​រដ្ឋាភិបាល​បណ្តោះអាសន្ននៃ​ប្រទេសនេះ ក្រោយ​អំពើ​ហិង្សា​​ដ៏ស្រួច​ស្រាល​។

​លោកស្រី Sushila Karki។ FB

សេចក្តីរាយការណ៍​បាន​ពណ៌នា​ថា ទីក្រុង​ប្រទេសនេប៉ាល់បាន​វិល​ទៅរកភាព​ស្ងប់ស្ងាត់វិញ ដោយ​ពេលនេះ​​ ទាហានបានដើរល្បាតតាមដងផ្លូវស្ងាត់នៃទីក្រុង​កដ្ឋមណ្ឌូ​ (Kathmandu) បន្ទាប់ពីមានការតវ៉ាដ៏អាក្រក់បំផុត​រយៈពេល​ប៉ុន្មានថ្មីចុងក្រោយដែល​ជា​ហេតុការណ៍​ហិង្សា​អាក្រក់​បំផុត​ក្នុងរយៈពេលជាច្រើនឆ្នាំដែលបង្កឡើងដោយការ​​បិទ​​ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។

​ចាប់តាំងពីថ្ងៃទី​១០ខែ​​កញ្ញា​ ក្រុមបាតុករបានអំពាវនាវឱ្យអតីតប្រធានចៅក្រម ​គឺ​លោកស្រី Sushila Karki ​កាន់​តំណែង​​នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ប៉ុន្តែ​ក៏​នៅ​មាន​​​បេក្ខជន​មួយរូប​ទៀត​ស្ថិត​នៅក្នុងការ​ចង់បាន​ដែរ គឺ​លោក​ Balendra Shah ដែលបច្ចុប្បន្ន​ជា​​អភិបាល​ក្រុងកដ្ឋមណ្ឌូ។​ នេះ​យោងតាមការចេញផ្សាយ​របស់ India Times​។

តាមការ​ដកស្រង់របស់​រ៉យទ័រ លោក Raman Kumar Karna លេខាធិការនៃគណៈមេធាវីនៃតុលាការកំពូល ដែលពួកគេបានពិគ្រោះយោបល់ បាននិយាយថា ក្រុមបាតុករបានអំពាវនាវឱ្យអតីតប្រធានចៅក្រម Sushila Karki ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។

​លោកស្រី Karki បានប្រាប់ទូរទស្សន៍ឥណ្ឌា CNN-News18 ថា «នៅពេលដែលពួកគេស្នើសុំខ្ញុំ ខ្ញុំទទួលយក»​។

ក្រុមអ្នកតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រី​នេប៉ាល់ លោក K. P. Sharma Oli ចុះចេញពីដំណែង ជុំវិញអំពើពុករលួយ និងវិសមភាព ហើយ​លោក Oli ក៏​បានលាលែងពីតំណែងនៅថ្ងៃដែលលោក​ដកបម្រាម​​​លើ​ការ​បិទ​​​​បណ្តាញសង្គម​នៅថ្ងៃទី​៩ខែ​កញ្ញា​នោះដែរ។ ​រដ្ឋមន្ត្រីមួយចំនួនទៀត​ក៏​បាន​​លាលែងពីអំណាច​ដូចគ្នា​។

​អំពើហិង្សា​ដ៏សាហាវ​នេះ បាន​​បណ្តាល​ឲ្យ​មាន​ការ​ដុត​បំផ្លាញ​​អគាររដ្ឋាភិបាល និង​ស្ថាប័ន​នីតិបញ្ញត្តិ ព្រមទាំង​រាលដាល​ដល់​គ្រឹះស្ថាន​អាជីវកម្ម​​ឯកជន រួម​មាន​សណ្ឋាគារ​មួយ​ចំនួន​ ដូចជា Pokhara និង Hilton ក្នុង​ក្រុងកដ្ឋមណ្ឌូ​៕​

រ៉ាន់ រើយ​

​លោកស្រី Sushila Karki។​ FB

The post អតីត​ប្រធានចៅក្រម​ Sushila Karki ​ទំនង​​​កាន់​អំណាច​​បណ្តោះអាសន្ន​​នៅនេប៉ាល់​ appeared first on Kampuchea Thmey Daily.

ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់
saostar ​បានរាយការណ៍ថា កាលព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅប្រទេស El Salvador ជាមួយនឹងការទន្ទឹងរង់ចាំរបស់ទស្សនិកជនសម្រស់ទូទាំងពិភពលោក។

ក្នុងនោះមានបវកញ្ញាជាង៨០ នាក់បានសម្តែងជាពីរផ្នែក​ គឺការប្រកួតឈុតប៊ីគីនីនិងឈុតពេលល្ងាច។ ក្នុង​ចំណោម​នោះ រាជិនីសម្រស់​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​គឺ​ ប្រទេស​នេប៉ាល់ នាង Jane Dipika Garrett។

នៅ​លើ​ឆាក បវកញ្ញាតំណាងឲ្យប្រទេស​នេប៉ាល់បាន​ស្លៀក​ឈុត​ហែល​ទឹក​ពណ៌​ទឹក​ប្រាក់​មួយ​ឈុតកាត់​​ត្រង់​ដើម​ទ្រូង អមនឹងម៉ូដ​សក់​រួញ។ Jane Dipika Garrett ដើរដោយទំនុកចិត្ត ចំពេលមានការអបអរសាទររបស់អ្នកទស្សនាទាំងអស់នៅក្នុងសាលប្រជុំ។

ទោះបីជានាងមានរូបរាងមិនស្រឡូនស្អាតដូចបវកញ្ញាដទៃទៀតក៏ពិតមែន ប៉ុន្តែ Jane Dipika Garrett នៅតែសម្តែងដោយស្មារតីពោរពេញដោយថាមពល។ នាង​គឺ​ជា​បវរកញ្ញា​ប្រទេស​នេប៉ាល់​ដែល​មាន​ទំហំ​ធំ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

ការសម្តែងប្រកបដោយទំនុកចិត្តរបស់នាង បានទទួលការសរសើរជាច្រើនពីសាធារណជន។ ទស្សនិកជនជាច្រើនបញ្ជាក់ថា Jane Dipika Garrett គឺជាទឹកចិត្តដ៏ល្អសម្រាប់ទស្សនិកជនទាំងសម្រស់ និងនារីដែលមិនមានរូបរាងស្តង់ដារ។

Jane Dipika Garrett មានអាយុ ២២ ឆ្នាំ បច្ចុប្បន្នជាគិលានុបដ្ឋាយិកា។ ក្នុងអំឡុងពេលប្រកួតប្រជែងនៅ Miss Universe Nepal 2023 នាងបាននិយាយថា “ក្នុងនាមជាស្ត្រីដែលមិនស្របតាមស្តង់ដារសម្រស់ជាក់លាក់ ខ្ញុំមកទីនេះដើម្បីតំណាងឲ្យស្ត្រីដែលតស៊ូជាមួយបញ្ហាឡើងទម្ងន់ ប្រយុទ្ធប្រឆាំងនឹងបញ្ហាអ័រម៉ូន។ ខ្ញុំ​ជឿ​ថា​មិន​មែន​មាន​សម្រស់​ស្ដង់ដារ​តែ​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ថា​មនុស្ស​ស្រី​គ្រប់​រូប​ស្អាត​តាម​របៀប​របស់​ខ្លួន”។

ក្រោយ​ពី​រាត្រី​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សម្រស់​នេ​ប៉ាល់​ទទួលបាន​អ្នកគាំទ្រ​យ៉ាងច្រើន​។ នាង​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​នឹង​អាច​សម្រេច​បាន​លទ្ធផល​ខ្ពស់​សម្រាប់​ប្រទេស​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្រវាល​ឆ្នាំ​នេះ ដោយសារ​ថាមពល និង​ភាព​ជឿជាក់​របស់​នាង។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយគឺពឹងផ្អែកភាគច្រើនទៅលើសមត្ថភាពរបស់បេក្ខជនក្នុងការយកឈ្នះលើចៅក្រមនៅក្នុងផ្នែកសម្ភាសន៍បិទទ្វារ។

សូមបញ្ជាក់ដែរថា ការប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាលឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ទម្រង់នៃឆ្នាំនេះនឹងផ្លាស់ប្តូរបើប្រៀបធៀបទៅនឹងរដូវកាលមុន។ បេក្ខនារី​នឹង​ជាប់​ឈ្មោះ​ពី Top 20, Top 10, Top 5 និង Top ៣ រៀង​ៗ​ខ្លួនដូចដែលបានរៀបចំដោយកម្មវិធី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់

The post ទស្សនិកជនស្រែកពេញឆាក Miss Universe ក្រោយឃើញសម្រស់បវកញ្ញានេប៉ាល់ appeared first on Kampuchea Thmey Daily.

រញ្ជួយដីនៅ នេប៉ាល់ ខណៈអ្នកស្លាប់ឡើងដល់ ១៥៧នាក់និងរបួសជាច្រើន
អាជ្ញាធរនេប៉ាល់និយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយវាយប្រហារភាគខាងលិចនៃប្រទេស ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤០នាក់និងរបួសជាច្រើន ខណៈពេលនេះអ្នកស្លាប់កើនដល់ ១៥៧នាក់។

អាជ្ញាធរនេប៉ាល់ប៉ាន់បានស្មានថា គ្រោះរញ្ជួយដីនេះវាមានកម្លាំង ៥,៦ រ៉ិចទ័រ ស្តិតនៅចំណុចកណ្តាល Jajarkot និងតំបន់ជុំវិញ ដោយមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Kathmandu។ ​ស្របពេលដែល រញ្ជួយ​ដី​ក៏​មាន​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា រួម​ទាំង​រដ្ឋធានី​ញូវដែលី​ផង​ដែរ ។

មន្ត្រី​មូលដ្ឋាន​និយាយទៀត​ថា កាលពីថ្ងៃសុក្រទី៣ខែវិច្ឆិកា ​​អ្នក​ស្លាប់​ត្រឹមតែ១២៨នាក់និងមានអ្នករបួសតិចតួច។ក្រោយមកក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមរំដោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក និងរកឃើញអ្នកស្លាប់កើនឡើងដល់១៥៧នាក់។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីនេប៉ាល់ Pushpa Kamal Dahal មិននៅស្ងៀមឡើយ ដោយលោកបានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត។ លោក​បាន​ចល័ត​ភ្នាក់ងារ​សន្តិសុខ​ទាំងអស់​របស់​ប្រទេស​ដើម្បី​ជួយ​សង្គ្រោះ  ហើយកាលពី​ព្រឹក​ថ្ងៃ​សៅរ៍ លោក​ក៏បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុទៀតផង។

សូមរម្លឹកដែរថា ប្រទេសនេះធ្លាប់រងគ្រោះដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រក្នុងឆ្នាំ ២០១៥ ដែលបានសម្លាប់មនុស្សជិត ៩ ០០០ នាក់ និងបំផ្លាញផ្ទះជាងកន្លះលានខ្នង។ ហើយកាលពីឆ្នាំមុន មនុស្ស ៦ នាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីកម្រិត ៥.៦ រិចទ័រវាយប្រហារស្រុក Doti ជិត Jajarkot ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖ NHK

ចុចអាន៖ រញ្ជួយដីនៅនេប៉ាល់ សម្លាប់មនុស្សជាង ១០០នាក់

The post រញ្ជួយដីនៅ នេប៉ាល់ ខណៈអ្នកស្លាប់ឡើងដល់ ១៥៧នាក់និងរបួសជាច្រើន appeared first on Kampuchea Thmey Daily.

នេប៉ាល់ រកឃើញអ្នកស្លាប់ទាំងអស់ ពីការធ្លាក់យន្តហោះ
ក្រុមរុករក និងជួយសង្គ្រោះនេប៉ាល់នៅថ្ងៃអង្គារទី ៣១ខែឧសភានេះ បានរកឃើញសពមនុស្សទាំង២២នាក់ ពីការធ្លាក់យន្តហោះខ្នាតតូចក្នុងតំបន់ហិមាល័យកាលពី២ថ្ងៃមុន ហើយក៏បានរកឃើញប្រអប់ខ្មៅផងដែរ។

ជនជាតិអាល្លឺម៉ង់២នាក់ ឥណ្ឌា៤នាក់ និងនេប៉ាល់១៦នាក់បានជិះយន្តហោះប្រភេទ DHC-6-300 Twin Otter ផលិតដោយក្រុមហ៊ុន De Havilland ដែលបានធ្លាក់១៥នាទី ក្រោយពេលហោះចេញពីទីក្រុងទេសចរណ៍ Pokhara កាលពីព្រឹកថ្ងៃអាទិត្យទី២៩ខែឧសភា។

យន្តហោះនេះ មានទិសដៅហោះទៅ Jomsom ដែលជាកន្លែងទេសចរណ៍ និងធម្មយាត្រាដ៏ពេញនិយម។

អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) និយាយថា យន្តហោះនេះ មានតែឧបករណ៍ថតសំឡេងប៉ុណ្ណោះ ដើម្បីរក្សាការសន្ទនាពីដីទៅអាកាស និងពីអាកាសទៅអាកាសខុសពីយន្តហោះទំនើបដែលមានប្រអប់ខ្មៅពីរប្រភេទ ដោយមួយជា ឧបករណ៍ថតទិន្នន័យហោះហើរ និង មួយទៀតជាម៉ាស៊ីនថតសំឡេង។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលនេប៉ាល់ បានបង្កើតក្រុមមួយ មានសមាជិក៥នាក់ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ និងស្នើវិធានការបង្ការសម្រាប់វិស័យអាកាសចរណ៍។

គួរបញ្ជាក់ជាថ្មីថា ប្រទេសនេប៉ាល់មានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសចរណ៍ជាញឹកញាប់ ដោយសារតែបញ្ហាអាកាសធាតុ និងអាកាសយានដ្ឋាន មានទីតាំងនៅតំបន់ភ្នំ ដែលពិបាកចូលទៅដល់។

នៅដើមឆ្នាំ ២០១៨ ជើងហោះហើរ អាមេរិក-Bangla ដែលដឹកមនុស្សចំនួន៧១នាក់ចេញពីទីក្រុង ដាកា ក្នុងប្រទេសបង់ក្លាដែស បានឆាបឆេះនៅពេលចុះចតក្នុងទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សចំនួន៥១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ រកឃើញអ្នកស្លាប់ និងបំណែកយន្តហោះ ដែលធ្លាក់នៅ នេប៉ាល់ ហើយ

The post នេប៉ាល់ រកឃើញអ្នកស្លាប់ទាំងអស់ ពីការធ្លាក់យន្តហោះ appeared first on Kampuchea Thmey Daily.

រកឃើញអ្នកស្លាប់ និងបំណែកយន្តហោះ ដែលធ្លាក់នៅ នេប៉ាល់ ហើយ
មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសនេប៉ាល់ បានរកឃើញសពមនុស្សចំនួន ១៤នាក់ហើយ ពីកន្លែងធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ដែលផ្ទុកមនុស្សចំនួន២២នាក់ ។

បំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air ត្រូវបានរកឃើញនៅក្នុងស្រុក Mustang ភាគខាងជើងប្រទេស នេប៉ាល់។

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ កំពុងធ្វើការហោះហើររយៈពេល២០នាទី នៅពេលបាត់បង់ទំនាក់ទំនងជាមួយ ផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ៥នាទីមុនពេល ត្រូវចុះចត។

អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ លោក Deo Chandra Lal Karn បានប្រាប់ AFP មួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុធ្លាក់ថា “មកទល់ពេលនេះ សពមនុស្សចំនួន១៤នាក់ ត្រូវបានរកឃើញហើយ ខណៈការស្វែងរកអ្នកផ្សេងទៀត នៅតែបន្ត”។

តាមរបាយការណ៍ ក្នុងយន្តហោះនោះ មានដឹកជនជាតិឥណ្ឌាចំនួន៤នាក់ អាល្លឺម៉ង់២នាក់ និង នេប៉ាល់១៦នាក់។ ប៉ុន្តែ​ប្រតិបត្តិការ​ស្វែងរក ​ត្រូវ​បាន​រារាំង​ដោយ​អាកាសធាតុ​អាក្រក់ ហើយទីនោះគឺ​តំបន់​ភ្នំ ជាហេតុបង្កឲ្យមានផលពិបាក។

យន្តហោះដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍កាណាដា de Havilland មួយគ្រឿងនេះ បានចាកចេញពីទីក្រុងទេសចរណ៍ Pokhara នៅម៉ោងប្រហែល ០៩:៥៥ ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យទី២៩ខែឧសភា។ យន្តហោះនេះ ត្រូវហោះទៅកាន់ទីក្រុង Jomsom ដែលជាកន្លែងទេសចរណ៍ និងធម្មយាត្រាដ៏ពេញនិយម។

គួរបញ្ជាក់ថា ប្រទេសនេប៉ាល់មានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសចរណ៍ជាញឹកញាប់ ដោយសារតែបញ្ហាអាកាសធាតុ និងអាកាសយានដ្ឋាន មានទីតាំងនៅតំបន់ភ្នំ ដែលពិបាកចូលទៅដល់។

នៅដើមឆ្នាំ ២០១៨ ជើងហោះហើរ អាមេរិក-Bangla ដែលដឹកមនុស្សចំនួន៧១នាក់ចេញពីទីក្រុង ដាកា ក្នុងប្រទេសបង់ក្លាដែស បានឆាបឆេះនៅពេលចុះចតក្នុងទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សចំនួន៥១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន

The post រកឃើញអ្នកស្លាប់ និងបំណែកយន្តហោះ ដែលធ្លាក់នៅ នេប៉ាល់ ហើយ appeared first on Kampuchea Thmey Daily.