ប្រទេស ប៉ាណាម៉ា Archives - Kampuchea Thmey Daily

ចិនព្រមានថា ប៉ាណាម៉ានឹងចំណាយច្រើន បើទាមទារកំពង់ផែទៅវិញ
ចិនបានចេញការព្រមានថា ប្រទេសប៉ាណាម៉ានឹងត្រូចំណាយច្រើន បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការនៅទីនោះបានដកហូតសិទ្ធិរបស់ក្រុមហ៊ុន CK Hutchison ដែលមានមូលដ្ឋាននៅហុងកុង ដោយបើកកិច្ចសន្យាថ្មីដើម្បីដំណើរការកំពង់ផែពីរនៅព្រែកប៉ាណាម៉ា។ នេះបើយោងតាមភ្នាក់ងារ Reuters កាលពីថ្ងៃអង្គារទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

រូបភាព៖Reuters

ការិយាល័យកិច្ចការហុងកុង និងម៉ាកាវក្នុងប្រទេសចិន បានហៅការសម្រេចរបស់តុលាការកំពូលនៃប្រទេសប៉ាណាម៉ាថា «មិនសមហេតុផល គួរឲ្យអាម៉ាស់ និងគួរឲ្យអាណិត» ហើយសន្យា នឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ទីក្រុងប៉េកាំងថែមទាំងលើកឡើងថា សេចក្តីសម្រេចនេះ «គ្មានមូលដ្ឋានច្បាប់ទេ» ប៉ាណាម៉ាកំពុងបំផ្លាញភាពជឿជាក់របស់ខ្លួន ហើយនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសអាជីវកម្មក្នុងប្រទេស។ ចលនានេះ ធ្វើឲ្យខូចច្បាប់ពាណិជ្ជកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ការិយាល័យកិច្ចការនៅក្នុងប្រទេសចិនក៏បានព្រមានទៀតថា «ការទទូចរបស់អាជ្ញាធរប៉ាណាម៉ាក្នុងការគាំទ្រសេចក្តីសម្រេចនេះ ទោះបីជាមានការព្រួយបារម្ភក៏ដោយ គឺស្មើនឹងការបាញ់ចំជើងខ្លួនឯង»។

ទីភ្នាក់ងារដដែលបានបន្ថែមថា កិច្ចសន្យារបស់ក្រុមហ៊ុន CK Hutchison ក្នុងការគ្រប់គ្រងកំពង់ផែនៅក្នុងព្រែកប៉ាណាម៉ាបានចូលជាធរមានអស់រយៈពេលជិត ៣០ឆ្នាំមកហើយ ចាប់តាំងពីការចុះហត្ថលេខារបស់ខ្លួន។ អាជ្ញាធរប៉ាណាម៉ាបានបញ្ជាក់មុន និងក្រោយការបន្តកិច្ចសន្យាថា គម្រោងនេះ គោរពយ៉ាងពេញលេញតាមលក្ខខណ្ឌនៃកិច្ចសន្យា និង បំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនយ៉ាងពេញលេញ។ ប្រសិនបើអាជ្ញាធរប៉ាណាម៉ាបន្តធ្វើសកម្មភាពបែបនេះ ពួកគេនឹងត្រូវចំណាយថ្លៃនយោបាយ និងសេដ្ឋកិច្ចយ៉ាងច្រើនជាមិនខាន។

PPC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CK Hutchison បានចុះហត្ថលេខាលើកិច្ចសន្យាទាំងនេះជាមួយរដ្ឋាភិបាលប៉ាណាម៉ាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនដំណើរការស្ថានីយកុងតឺន័រ Balboa នៅចុងប៉ាស៊ីហ្វិកនៃព្រែក និងកំពង់ផែ Cristobal នៅចុងមហាសមុទ្រអាត្លង់ទិក។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២១ ដែលអនុញ្ញាតឲ្យ PPC ដំណើរការកំពង់ផែយុទ្ធសាស្ត្រទាំងពីរនេះសម្រាប់រយៈពេល ២៥ឆ្នាំបន្ថែម។ ប៉ុន្តែ ប្រធានាធិបតីត្រាំ បានដាក់សម្ពាធលើប៉ាណាម៉ាឲ្យកំណត់ឥទ្ធិពលរបស់ចិន និងបង្កើនការគ្រប់គ្រងរបស់អាមេរិក លើព្រែកជីកនេះវិញ។

បន្ទាប់ពីលោកត្រាំ ឡើងកាន់តំណែង អគ្គសវនកររបស់ប៉ាណាម៉ា នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ បានចាប់ផ្តើមការធ្វើសវនកម្មជាមួយ PPC។ មន្ត្រីប៉ាណាម៉ានិយាយថា សម្បទាននេះបាននាំមកនូវប្រាក់ចំណូលចំនួន ៣.៧៨ ពាន់លានដុល្លារសម្រាប់ប្រតិបត្តិករកំពង់ផែ Balboa និង Cristobal រវាងឆ្នាំ ១៩៩៧ និង ២០២៣ ខណៈដែលរដ្ឋាភិបាលប៉ាណាម៉ាទទួលបានត្រឹមតែ ២៣៦ លានដុល្លារប៉ុណ្ណោះ។ តែ PPC បានបដិសេធការរកឃើញរបស់ការធ្វើសវនកម្ម ដោយអះអាងថា ខ្លួនបានវិនិយោគជាង ១.៨ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែទាំងពីរ និងបានគោរពតាមកាតព្វកិច្ចតាមកិច្ចសន្យា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូឡុំប៊ី និង អាមេរិក បង្ហាញកាយវិការល្អូកល្អិនក្រោយទើបបោះសម្ដីឌឺដងគ្នាទៅមក

The post ចិនព្រមានថា ប៉ាណាម៉ានឹងចំណាយច្រើន បើទាមទារកំពង់ផែទៅវិញ appeared first on Kampuchea Thmey Daily.

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន​ឲ្យ​ដឹង​​​ថា នាវា​​របស់​សហរដ្ឋអាមេរិក​ឥឡូវនេះអាចឆ្លងកាត់ព្រែកជីក​«ប៉ាណាម៉ា»​ដោយមិនចាំបាច់​បង់ថ្លៃសេវា​ និង​អាចសន្សំ​លុយ​បាន​រាប់​លាន​ដុល្លារ បន្ទាប់​ពីការ​ចរចា​​​​​​ដើម្បី​​​គ្រប់​គ្រង​ព្រែក​​ជែក​នេះ​ជា​ថ្មី​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ​។​

​​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​លោក Marco Rubio និង​ប្រធានាធិបតី​ប៉ាណាម៉ា លោក Jose Raul Mulino ក្នុងជំនួប​កាល​ថ្ងៃអាទិត្យ​កន្លងទៅ។

​ក្រសួង​​​ការបរទេស​សហរដ្ឋអាមេរិក ​បាន​លើក​ឡើង​​នៅក្នុងការបង្ហោះនៅលើ​បណ្តាញសង្គម X ​ថា «រដ្ឋាភិបាលនៃប្រទេសប៉ាណាម៉ាបានយល់ព្រមមិន​យក​ថ្លៃសម្រាប់នាវារដ្ឋាភិបាល​របស់សហរដ្ឋអាមេរិកដែល​​ឆ្លង​កាត់ព្រែកជីកប៉ាណាម៉ា»​​។

​ការ​ឆ្លង​កាត់​​ព្រែកជីកប៉ា​ណា​ម៉ា​ដោយមិនចាំបាច់បង់ថ្លៃ​នេះ​ នឹង​នាំ​​ឲ្យ​អាមេរិក​​​សន្សំបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ នេះ​​បើ​យោង​​​តាម​ការ​ប្រកាស​របស់​​​​​ក្រសួង​ការបរទេស​​អាមេរិក​។

​​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​លោក Marco Rubio និង​ប្រធានាធិបតី​ប៉ាណាម៉ា លោក Jose Raul Mulino បាន​បើក​ការ​ចរចា​​​​ជុំវិញ​ការ​​​ទិញ​សិទ្ធិ​កាន់​កាប់​ព្រែក​ជីក​ប៉ាណាម៉ា​នេះ​​​កាល​ពីថ្ងៃ​អាទិត្យ បន្ទាប់​ពី​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​បាន​ព្រមាន​ជាបន្តបន្ទាប់​​ នៃ​បំណង​កាន់​កាប់​​ព្រែក​ជែក​​ឡើង​វិញ​ក្រោម​រដ្ឋបាល​របស់​លោក​។

ការចោទប្រកាន់ពីមុនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីថ្លៃសេវាហួសប្រមាណបានធ្វើឱ្យមានការផ្តោតអារម្មណ៍កាន់តែខ្លាំងលើបញ្ហានេះ។ ប្រទេសចិន​បាន​​​​ទម្លាក់​ទុន​​​ពីគម្រោង​​​ខ្សែក្រវ៉ាត​និង​ផ្លូវ​ទិញ​​ភាគហ៊ុន​នៅ​ក្នុង​​​គម្រោង​ព្រែក​ជែក​​ដ៏ល្បីល្បាញ​​និង​មានតម្រូវការ​ចាំបាច់​សម្រាប់​ការដឹកទំនិញ​​ឆ្លងកាត់ភ្ជាប់​មហា​សមុទ្រពីរគឺ ប៉ាស៊ីហ្វិក និង​ អាត្លង់ទិក​​។

ក្រោយ​ជំនួប​ជាមួយ​​​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​​អាមេរិក​​ លោក Marco Rubio ​​ប្រធានាធិបតី​ប៉ាណាម៉ា លោក Jose Raul Mulino ​បាន​ប្រកាសដក​ខ្លួន​ចេញ​ពីគម្រោង​​​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​របស់​​​​​មហាយក្ស​ចិន៕​

ដោយ រ៉ាន់ រើយ​

​​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​លោក Marco Rubio ជួប​ជាមួយ​ប្រធាន​អាជ្ញាធរ​ព្រែកជីក​ប៉ាណាម៉ា លោក Ricaurte Vasquez ក្នុងដំណើរទស្សនកិច្ច​ទៅ​ប៉ាណាម៉ា​​។

The post ​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​ appeared first on Kampuchea Thmey Daily.

គ្រួសារមួយនៅប៉ាណាម៉ា ខឹងយ៉ាងខ្លាំង ក្រោយបើកមឈូស​ចុងក្រោយ បែរមិនឃើញសពកូន​​
ឪពុករបស់កុមារគឺលោក Duvier Alexander Moral បាននិយាយថា កូនស្រីរបស់គាត់កើតនៅថ្ងៃទី ១០ ខែតុលានៅទីក្រុងប៉ាណាម៉ា  សាធារណរដ្ឋប៉ាណាម៉ា ហើយ​ក្រោយ​មក​បាន​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ គ្រួសារ​ក៏​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ថាទារកស្លាប់។

ទោះយ៉ាងណាក៏ដោយ  ដោយសារ​ការ​តវ៉ា​ដែល​បាន​អូសបន្លាយ​អស់​ជាច្រើន​សប្តាហ៍ ជាលទ្ធផលផ្លូវជាច្រើនត្រូវបានបិទ។ ដូច្នេះ​សព​ទារកមិន​អាច​ដឹក​ទៅ​ស្រុក​កំណើត​ធ្វើ​បុណ្យ​បានតាមការស្នើសុំរបស់ក្រុមគ្រួសារភ្លាមៗនោះទេ។

ក្រោយមកនៅ ​ថ្ងៃ​ទី​១៤ ធ្នូ ខាង​មន្ទីរពេទ្យ​បាន​បញ្ជូន​សព​ទៅ​ឲ្យក្រុម​គ្រួសារ។ ពួកគេគ្រោងនឹងរៀបចំពិធីបុណ្យសពឲ្យបានឆាប់។ ប៉ុន្តែនៅពេលដែលម្តាយរបស់លោក Duvier បានត្រួតពិនិត្យមឈូសគាត់បាន​រក​ឃើញ​ថា រូបរាងសពមិន​ដូចទារកសូម្បីតែបន្តិចណាឡើយ។ បន្ទាប់ពីពិនិត្យរួចក្រុមគ្រួសារប្រាកដណាស់ថា មឈូសនោះគ្រាន់តែជាតុក្កតា ទើបធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍តក់ស្លុត និងមានកំហឹងលើគ្រូពេទ្យយ៉ាងខ្លាំង។

លោក Duvier និយាយ “ខាងក្រុមគ្រូពេទ្យបាននិយាយថា កូនរបស់ខ្ញុំស្លាប់បីថ្ងៃបន្ទាប់ពីកើត។ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើងទេ។ តើ​ពួក​គេ​កំពុង​លេង​សើច​ជាមួយ​យើង​ឬ”?

ដោយឡែក លោក Carlos Ivan Gonzalez Morales ជាពូរបស់ក្មេងស្រីដែលបានស្លាប់ បាននិយាយដោយក្តីសោកស្ដាយ “ពួកយើងមាន​អារម្មណ៍​ថា ពួក​យើង​ត្រូវ​បាន​គេ​ចំអក​ចំពោះ​ការ​ឈឺ​ចាប់​។ យើង​កំពុង​អំពាវនាវ​រក​យុត្តិធម៌។ ហើយ​ពិត​ជា​ចង់​ស្វែង​រក​ទារកពិតប្រាកដ”។

បន្ទាប់មក ក្រុមគ្រួសារបានសុំមើលសំបុត្រកំណើតពីមន្ទីរពេទ្យ ប៉ុន្តែ​រក​មិន​ឃើញ​ភស្តុតាង​ដែល​បាន​កត់ត្រា​ទុក​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​ដែរ លោក Lucy Cordoba ជា​មន្ត្រី​ការពារ​សិទ្ធិ​កុមារ​ប្រចាំ​តំបន់ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ដើម្បីកំណត់ថា តើទារកនោះពិតជាបានស្លាប់ឬអត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ប្រពន្ធលួចលាក់ផិតក្បត់ជាង១២ឆ្នាំ ទើបដឹងការពិតពេលនាងមរណភាព

The post គ្រួសារមួយនៅប៉ាណាម៉ា ខឹងយ៉ាងខ្លាំង ក្រោយបើកមឈូស​ចុងក្រោយ បែរមិនឃើញសពកូន​​ appeared first on Kampuchea Thmey Daily.

ប្រទះឃើញសត្វចម្លែកលើឆ្នេរខ្សាច់ប៉ាណាម៉ា ក្រោយទៅកៀក អ្នកទស្សនាហួសចិត្តគ្រប់គ្នា
វីដេអូ​ឃ្លិបមួយ​ល្បី​ពេញ​ពិភព​អ៊ីនធឺណិត បន្ទាប់ពីអ្នកប្រើប្រាស់គណនី TikTok ម្នាក់ឈ្មោះ lost_ptyer បានចែករំលែកវីហេតុការណ៍ដ៏គួរឲ្យ​រន្ធត់នៅលើឆ្នេរខ្សាច់ ដោយថតជាប់​សត្វចម្លែក​​មាន​រូបរាង​ពណ៌ខ្មៅ មើល​ទៅដូចជាអាថ៌កំបាំង​អរូបី។

គេហទំព័រ thedodo រាយការណ៍​​ហេតុការណ៍​ក្នុង​ឃ្លិប​ ដែលបានកើតឡើងនៅប្រទេសប៉ាណាម៉ា។ នា​រសៀលថ្ងៃមួយ​ស្រ្តី​ម្នាក់​ឈ្មោះ Brand Glaze កំពុងរីករាយនឹងការដើរលេងតាមឆ្នេរ ស្រាប់តែនាង​ងាក​ទៅដីខ្សាច់​ឃើញវត្ថុមានជីវិតពណ៌ខ្មៅ។ ប៉ុន្តែ​ពេល​ពង្រីក​មើល​ឲ្យ​ជិត ធ្វើឲ្យ​អ្នកទស្សនា​សឹងតែគ្រប់គ្នាបែរហួសចិត្ត​និង​អស់សំណើច​យ៉ាង​ខ្លាំង។

តាម​ពិត​វា​ជា​ឆ្កែ​ខ្មៅ​ជារបស់ Glaze​ ​​ដែលអោន​ចុះ​លេង​ខ្សាច់​នៅ​ឆ្នេរ ហើយ​រោម​របស់​វា​សើម​ដោយ​ទឹកសមុទ្រ និង​ប្រឡាក់​ដោយ​ខ្សាច់ ទើបធ្វើឲ្យរូបរាងរបស់ឆ្កែប្រែជាសត្វចម្លែកគួរឲ្យភ័យខ្លាច។

@lost_ptyer
Se tildeo lola ? #comedia #dogsoftiktok #panama?? #beachdays
♬ original sound – Spanish for Everyday

យ៉ាងណាមិញម្ចាស់ឆ្កែក៏បាន​បង្ហើប​ថា Lolita ចូលចិត្ត​លេង​នៅ​ឆ្នេរ ហើយ​នាង​មិន​គិត​ថា​ឃ្លិបនេះ​នឹង​ក្លាយ​ជា​ការ​បំភាន់​ដែល​មនុស្ស​ជា​ច្រើន​យល់​ខុស​នោះ​ទេ។ “ខ្ញុំ​ក៏​ភ្ញាក់​ផ្អើល ដែល​ឃើញ​មនុស្ស​ចាប់​អារម្មណ៍​តាម​ឃ្លិប​នេះ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​សហគមន៍ TikTok មានការ​ភ័យ​ខ្លាច ហើយ​ខ្ញុំ​មិនដឹងថា ​ពួក​គេ​ភ័យ​ខ្លាច​ប៉ុណ្ណាទេ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កម្រាលឥដ្ឋមាសក្នុងវិមានអធិរាជនៅ ចិន ដេញថ្លៃរាប់លានដុល្លារ សូម្បីមានលុយក៏មិនអាចធ្វើជាម្ចាស់

ចុចអាន៖ដោយសារចង់សងគុណភរិយា បុរស តៃវ៉ាន់ ចាយលុយខ្ទង់ម៉ឺនដុល្លារលើកុលាបធ្វើពីមាសសុទ្ធ ៩ ទង

The post ប្រទះឃើញសត្វចម្លែកលើឆ្នេរខ្សាច់ប៉ាណាម៉ា  ក្រោយទៅកៀក អ្នកទស្សនាហួសចិត្តគ្រប់គ្នា appeared first on Kampuchea Thmey Daily.