ប្រទេស ប្រេស៊ីល Archives - Kampuchea Thmey Daily

វ័យ៦១ឆ្នាំមិនបញ្ហា តារាម៉ូដែលប្រេស៊ីល ប្រាប់អាថ៌កំបាំងរក្សាភាពក្មេងជារៀងរហូត
តារាម៉ូដែលប្រេស៊ីល  Nil Marino បានចាប់ផ្តើមអាជីពជាតារាម៉ូដែលរបស់គាត់នៅអាយុ ២៥ ឆ្នាំ។ មក​ដល់​ពេល​នេះ ក្នុង​វ័យ​៦១​ឆ្នាំ គាត់​នៅ​តែ​មាន​រូប​រាង​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។ កាលពីឆ្នាំមុន លោកក៏បានបង្កភាពចលាចលនៅលើបណ្ដាញសង្គមផងដែរ នៅពេលដែលគាត់បានចែករំលែកវីដេអូដែលទទួលបានការអនុញ្ញាតចតរថយន្តសម្រាប់មនុស្សចាស់ ដោយទាក់ទាញអ្នកចូលមើលជាង ៨លានដង។ មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលនៅពេលដឹងអាយុពិតរបស់គាត់ ដោយនិយាយថា តារាម៉ូដែលប្រុសមើលទៅមានអាយុមិនដល់៤០ឆ្នាំទេ។

ទាក់ទងនឹងបញ្ហានេះ Nil Marino  ក៏មិនលាក់បាំងអ្វីដែរ ផ្ទុយទៅវិញ លោកបានចែករំលែកនូវគន្លឹះ ៥យ៉ាង ដើម្បីជួយរក្សាសម្រស់ឲ្យក្មេងជាងវ័យ និងការពារភាពចាស់ ដែលបុរសៗអាចអនុវត្តបាន។

ធ្វើការនិងសម្រាកទាន់ពេលវេលា

តារាម៉ូដែលវ័យ៦១ឆ្នាំតែងរក្សាទម្លាប់រស់នៅយ៉ាងតឹងរ៉ឹង។ គាត់​ក្រោក​ពី​ម៉ោង ៦ ព្រឹក ហើយ​ចូល​គេង​ពី​ម៉ោង ៩ យប់​ឬ១០ យប់។ ទម្លាប់នេះជួយឲ្យរាងកាយរក្សាលំនឹងកម្រិតអរម៉ូន រួមទាំងអ័រម៉ូនតេស្តូស្តេរ៉ូន និងអ័រម៉ូនលូតលាស់ ជំនួយសាច់ដុំ និងការពារភាពចាស់នៃស្បែក។

ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

ចាប់តាំងពីឆ្នាំ ១៩៨៣ មក Nil បានចាប់ផ្តើមហាត់កាយសម្ព័ន្ធ ហើយនៅតែរក្សាទម្លាប់នេះរហូតមកដល់សព្វថ្ងៃនេះ។ លើសពីនេះទៀត គាត់ក៏ដើរ ជិះកង់ និងអង្គុយ ៥ ថ្ងៃក្នុងមួយសប្តាហ៍។ លំហាត់ប្រាណទាំងនេះមិនត្រឹមតែជួយបង្កើនម៉ាសសាច់ដុំប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសុខភាពឆ្អឹង និងសន្លាក់ប្រសើរឡើង កាត់បន្ថយដំណើរការនៃភាពចាស់។

អាហារពេលព្រឹកបែបវិទ្យាសាស្ត្រ

លោកចាប់ផ្តើមជារៀងរាល់ថ្ងៃជាមួយនឹងទឹកមួយកែវដែលមានរមៀត វីតាមីន C និង glutamine ដើម្បីបង្កើនភាពស៊ាំ និងសុខភាពពោះវៀន។ អាហារពេលព្រឹករបស់គាត់រួមមាន ស៊ុត​ នំបុ័ង​ គ្រាប់ល្ង គ្រាប់ល្ពៅ សាឡាត់ផ្លែបឺរ និងប្រេងអូលីវ ដែលសុទ្ធតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារភាពចាស់នៃស្បែក។

ប្រើផ្លែឈើ និងទឹកឃ្មុំជំនួសឲ្យជាតិស្ករចម្រាញ់

Nil ចូលបង្អែមណាស់ ប៉ុន្តែជំនួសឲ្យការប្រើស្ករចម្រាញ់ គាត់ជ្រើសយកផ្លែឈើ និងទឹកឃ្មុំ។ ទឹកឃ្មុំមានសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយគាំទ្រដល់ប្រព័ន្ធរំលាយអាហារ បន្សុទ្ធរាងកាយ និងពង្រឹងប្រព័ន្ធការពាររាងកាយ ដោយហេតុនេះបន្ថយដំណើរការនៃភាពចាស់។

ការថែរក្សាស្បែក

មិនត្រឹមប៉ុណ្ណឹងទេ គាត់តែងយកចិត្តទុកដាក់ជាពិសេសដើម្បីការពារស្បែកពីខាងក្រៅ។ គាត់ធ្វើតាមទម្លាប់ថែរក្សាស្បែកពេលព្រឹកជាមួយហ្វូមលាងមុខ ផ្តល់សំណើមដែលមានសារធាតុ aloe vera និងអាស៊ីត hyaluronic អមដោយឡេការពារកម្តៅថ្ងៃ។ នេះជួយការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV និងការពារភាពចាស់នៃស្បែកយ៉ាងមានប្រសិទ្ធភាព។

ជាមួយនឹងអាថ៌កំបាំងទាំង ៥ នេះ Nil Marino មិនត្រឹមតែរក្សារូបរាងក្មេងប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវសុខភាពល្អទៀតផង។ លោក​បាន​ជំរុញ​ឲ្យ​មនុស្ស​បង្កើត​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​មុន​អាយុ​ ដើម្បី​មាន​សុខភាព​ល្អ និង​អាយុ​វែង រាងកាយ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត ចូរ​វិនិយោគ​វា​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពេល​ចាស់​ទៅ អ្នក​នឹង​នៅ​មាន​សុខភាព​ល្អ និង​ពោរពេញ​ដោយ​ថាមពល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Selena អរគុណ​ដែលបានងារជាមហាសេដ្ឋី តែខកចិត្តយករឿងលុយកាក់មកវែកញែក

The post វ័យ៦១ឆ្នាំមិនបញ្ហា តារាម៉ូដែលប្រេស៊ីល ប្រាប់អាថ៌កំបាំងរក្សាភាពក្មេងជារៀងរហូត appeared first on Kampuchea Thmey Daily.

អាថ៍កំបាំងអាយុវែងពីលោកតា ប្រេស៊ីល វ័យ ១១៤ ឆ្នាំ ទម្លាយប្រាប់មហាជនឲ្យដឹង
លោកតា Bernando LaPallo កើតនៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ១៩០១ នៅ Vitoria ប្រទេសប្រេស៊ីល បន្ទាប់មកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។ គ្រួសាររបស់គាត់ទាំងអស់មានហ្សែនអាយុវែង ខណៈដែលឪពុក​រ​បាន​រស់​នៅ​ដល់​អាយុ ៩៩ ឆ្នាំ​ ហើយ​ម្តាយ​រស់​នៅ​ដល់ ១០៥ ឆ្នាំ ចំណែកឯរូបគាត់ផ្ទាល់​ គឺ​ជា​មនុស្ស​ដែល​មាន​អាយុ​ចំណាស់​បំផុត​ក្នុង​គ្រួសារ​ បច្ចុប្បន្ន​មានវ័យ១១៤ ឆ្នាំ។

លោកតា Bernardo បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាច្រើនដង​ ដើម្បីចែករំលែកអាថ៌កំបាំងដើម្បីរស់នៅបានយូរ ថា បន្ថែមពីលើហ្សែនដ៏ល្អដែលទទួលមរតកពីគ្រួសារ។ គាត់ដឹកនាំជីវិតសាមញ្ញ អានសៀវភៅ ធ្វើល្បែងផ្គុំពាក្យឆ្លង និងតែងតែបន្ថែមខ្ទឹមសទៅក្នុងអាហារប្រចាំថ្ងៃរបស់គាត់។ វាបានក្លាយជាគ្រឿងទេសដែលមិនអាចខ្វះបានទៅហើយក្នុងជីវិតរបស់គាត់។

ទន្ទឹមនឹងនោះដែរ មហាជនជាច្រើនក្រោយពេលបានអាននិងទស្សនានូវឃ្លិបវីដេអូរបស់លោកតាវ័យ១១៤ ឆ្នាំរួច គ្រប់គ្នាហាក់មានការភ្ញាក់ផ្អើលជាខ្លាំងនូវអាថ៍កំបាំងដែលធ្វើឲ្យគាត់មានអាយុវែង។ ជាពិសេសគ្រឿងទេសនេះ​ ជារបស់ងាយស្រួលស្វែងរក និងងាយរកបាននៅលើទីផ្សារដែលគ្រប់គ្នាតែងមើលរំលង ហើយចំណែកមនុស្សមួយចំនួនធំ គឺមិនចូលចិត្តក្លិនរបស់វាទាល់តែសោះ។

យ៉ាងណាមិញ សម្រាប់ខ្ទឹមស ក្រៅពីរសជាតិនិងក្លិនរបស់វា វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ជួយបន្ថយជាតិស្ករក្នុងឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងជំងឺគ្រុនផ្តាសាយ ជួយកាត់បន្ថយសម្ពាធឈាម និងធ្វើឲ្តកូឡេស្តេរ៉ុលប្រសើរឡើង។ ជាពិសេសវាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង រួមទាំងជួយសម្លាប់កោសិកាមហារីក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តី ជប៉ុន អាយុ ១១០ឆ្នាំ ប្រាប់អាថ៌កំបាំងរស់បានយូរ មិនមែនការធ្វើលំហាត់ប្រាណមួយមុខ

The post អាថ៍កំបាំងអាយុវែងពីលោកតា ប្រេស៊ីល វ័យ ១១៤ ឆ្នាំ ទម្លាយប្រាប់មហាជនឲ្យដឹង appeared first on Kampuchea Thmey Daily.

​មហាសេដ្ឋី​ក្មេង​បំផុត​ក្នុង​លោក គឺជានារី ប្រេស៊ីល ម្នាក់នេះ
Livia Voigt និស្សិតចិត្តវិទ្យាប្រេស៊ីលអាយុ ១៩ ឆ្នាំ បច្ចុប្បន្ននេះនាងត្រូវបានទស្សនាវដ្តី Forbes ចាត់ទុកថាជាបុគ្គលមានទ្រព្យសម្បត្តិសុទ្ធ ១.១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ ហើយនាងក៏ជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោកមួយរូបផងដែរ។

ក្មេងជំទង់រូបនេះ ស្ថិតក្នុងចំណោមអ្នកស្នងមរតកទាំង ១៨នាក់នៃទ្រព្យសម្បត្តិម៉ូទ័រអគ្គិសនី WEG ។ នាង និងបងស្រីរបស់នាងឈ្មោះ Dora Voigt de Assis អាយុ ២៦ ឆ្នាំ ម្នាក់ៗបានទទួលមរតកភាគហ៊ុន ៣.១% នៅក្នុងក្រុមហ៊ុនពីជីតារបស់ពួកគេ និងសហស្ថាបនិក WEG លោក Werner Ricardo Voigt ដែលបានទទួលមរណភាពនៅឆ្នាំ ២០១៦។

ថ្វីបើយ៉ាងណាក៏ដោយ ​បងប្អូនស្រីទាំងពីររូបនេះមិនមានកៅអីក្រុមប្រឹក្សាភិបាល ឬតំណែងប្រតិបត្តិនៅក្នុងក្រុមហ៊ុន WEG ទេ។ ជំនួសវិញពួកគេជ្រើសរើសដឹកនាំជីវិតស្ងប់ស្ងាត់ជាមួយគ្រួសាររបស់ពួកគេ នៅ Florianópolis ប្រទេសប្រេស៊ីលឯណោះទៅវិញ។

ប៉ុន្តែដើម្បីដាក់ទ្រព្យសម្បត្តិរបស់ Livia ទៅក្នុងទស្សនវិស័យ ប្រសិនបើ ១.១ ពាន់លានដុល្លាររបស់នាង ត្រូវបានរីករាលដាលស្មើៗគ្នាក្នុងប៉ុន្មានឆ្នាំនៃជីវិតរបស់នាង វានឹងមានចំនួនជាមធ្យម ១៥២,២០០ ទៅ១៥៨,៥០០ ដុល្លារក្នុងមួយថ្ងៃ ចាប់តាំងពីនាងកើតក្នុងឆ្នាំ ២០០៤ ដូចដែលបានរៀបរាប់ដោយគេហទំព័រព័ត៌មានដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ .

ទោះយ៉ាងនេះក្ដី Livia និង Dora គឺជាមនុស្សចំណូលថ្មីពីររូបក្នុងចំណោម៧ រូបដែលចូលក្នុងបញ្ជីរបស់ Forbes នៃមហាសេដ្ឋីវ័យក្មេងបំផុតទាំង ២៥ ក្នុងឆ្នាំ២០២៤នេះប៉ុណ្ណោះ។ បងប្អូនជីដូនមួយពីរនាក់របស់ពួកគេ Eduardo Voigt Schwartz និង Mariana Voigt Schwartz Gomes ក៏មានភាគហ៊ុននៅក្នុង WEG ហើយត្រូវបានបញ្ចូលក្នុងបញ្ជីមហាសេដ្ឋីឆ្នាំ ២០២៤ របស់ទស្សនាវដ្តីដូចគ្នាដែរ។

សូមបញ្ចាក់ដែរថា WEG  មានទីស្នាក់ការកណ្តាលនៅ Jaraguá do Sul ប្រទេសប្រេស៊ីល គឺជាក្រុមហ៊ុនផលិតម៉ូទ័រអេឡិចត្រិច ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបំលែង អង្គភាពប្រអប់លេខ និងម៉ូទ័រប្រអប់លេខធំជាងគេមួយនៅលើពិភពលោក។ ជាមួយនឹងផលិតផលរបស់ខ្លួនបានទៅដល់ជាង ១៣៥ ប្រទេស ក្រុមហ៊ុនមានប្រាក់ចំណូលលើសពី ៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋី Paulson ភ្ជាប់ពាក្យជាមួយស្រីក្មេង ចំពេលផ្ទុះជម្លោះលែងលះភរិយាមិនទាន់ដាច់ស្រេច

The post ​មហាសេដ្ឋី​ក្មេង​បំផុត​ក្នុង​លោក គឺជានារី ប្រេស៊ីល ម្នាក់នេះ appeared first on Kampuchea Thmey Daily.

បុរស ប្រេស៊ីល ម្នាក់ត្រូវគ្រាប់កាំភ្លើងបៀមក្នុងខួរក្បាល ៤ ថ្ងៃតែមិនស្លាប់
បុរសជនជាតិប្រេស៊ីលម្នាក់ ចេះតែមានអារម្មណ៍មិនស្រួលក្នុងខ្លួន ខណៈដែលដៃរបស់លោកចេះតែខ្សោយទៅៗលែងមានចលនា ក្រោយមកនៅពេលដែលក្រុមគ្រូពេទ្យពិនិត្យមើល ទើបប្រទះឃើញគ្រាប់កាំភ្លើងមួយគ្រាប់បង្កប់ក្នុងខួរក្បាលមិនដឹងតាំងពីពេលណាមក។

នៅថ្ងៃទី ២២ ខែមករា គេហទំព័រ Audi City Central រាយការណ៍អំពីរឿងរ៉ាវរបស់លោក Matheus Fazio ជនជាតិប្រេស៊ីលវ័យ ២១ ឆ្នាំ ដែលធ្លាប់ប្រារព្ធពិធីជប់លៀងឆ្លងឆ្នាំសកលកាលពីចុងឆ្នាំ២០២៣ ។ នៅពេលកំពុងសប្បាយភ្លេចខ្លួន បុរសវ័យក្មេងរូបនេះបានឮសំលេងអ្វីម៉្យាងខ្លាំង និងមានអារម្មណ៍ឈឺចាប់នៅខាងក្នុងក្បាល​ខាង​ក្រោយ។

លោក Matheus Fazio

មួយសន្ទុះក្រោយមក ឈាមបានហូរចេញពីក្បាលរបស់គាត់ ហើយ​ភ្លាមៗក្រុមគ្រូពេទ្យ​ដែល​នៅ​ក្នុង​ពិធី​ជប់លៀង​បាន​ទៅ​ផ្តល់​ជំនួយ​តាមដែលអាចធ្វើទៅបាន។ ដំបូង​ឡើយ គាត់​គិត​ថា​គាត់​ប្រហែល​ជា​ត្រូវ​អ្នកណាម្នាក់គប់​របស់​មួយ​ទៅម្ខាងទៀតតែប៉ុណ្ណោះ។ បន្ទាប់​ពី​ព្យាបាលរបួស លោក Fazio បាន​ប្រារព្ធ​ពិធី​ជប់លៀង​បន្ត មុនពេលត្រឡប់ទៅជីវិតធម្មតាដោយគ្មានបញ្ហាណាមួយកើតឡើងឡើយ។

ទោះយ៉ាងណាក៏ដោយ គាត់បានបើកឡានចម្ងាយ ៣០០ គីឡូម៉ែត្រទៅផ្ទះ និងទៅធ្វើការ រួមទាំងការបើកបរទៅកាន់ទីក្រុង Rio de Janeiro ដើម្បីទៅលេងមិត្តភក្តិផងដែរ។ ប៉ុន្តែ​គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​ខុស​ប្រក្រតី នៅ​ថ្ងៃ​ទី ០៤ ខែ​មករាឆ្នាំ២០២៤។

បុរសប្រេស៊ីលរូបនេះចាប់ផ្ដើមមានអារម្មណ៍ថាដៃរបស់គាត់ចុះខ្សោយ។ ទោះបីជាគាត់អាចផ្លាស់ទីទៅតាមកម្លាំងក៏ដោយ។ ប៉ុន្តែគាត់មានអារម្មណ៍ចម្លែ​កថា ខ្លួនមិនអាចលើករបស់របរបានដូចពីមុន ទើប​​សម្រេចចិត្ត​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ​។ គាត់​បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់​ត្រូវ​បាន​ដុំថ្ម​វាយ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​  ហើយគ្រូពេទ្យបានធ្វើការ CT scan និងបានរកឃើញថា អ្វីដែលបានបុកក្បាលរបស់គាត់មិនមែនជាថ្មទេ ប៉ុន្តែជាគ្រាប់កាំភ្លើងទៅវិញ។

ក្នុងពេលជាមួយគ្នានោះ ម្តាយ​របស់​អ្នក​របួស​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេស៊ីល​យ៉ាង​ថា គ្រូពេទ្យនិងគិលានុបដ្ឋាយិកាស្ទើរតែមិនជឿថាគ្រាប់កាំភ្លើងនៅក្នុងក្បាលរបស់គាត់អស់រយៈពេល ៤ ថ្ងៃ ហើយស្ទើរតែមិនមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ វាដូចជាគាត់បានកើតសាជាថ្មី។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកគ្រាប់កាំភ្លើង ៩ មីលីម៉ែត្រចេញដោយជោគជ័យ ហើយឥឡូវនេះ លោក Fazio កំពុងជាសះស្បើយជាបណ្ដើរៗ។ ជាសំណាងល្អ គ្រាប់នោះបានជាប់ក្នុងផ្នែកមិនសំខាន់នៃខួរក្បាល។ ប៉ុន្តែ​ប្រសិន​បើ​គ្រាប់​កាំភ្លើង​ត្រូវ​បាន​បញ្ចេញនៅក្នុងខួរក្បាល​​​ វានឹងប៉ះពាល់ដល់រាងកាយរបស់គាត់នាពេលអនាគតជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

The post បុរស ប្រេស៊ីល ម្នាក់ត្រូវគ្រាប់កាំភ្លើងបៀមក្នុងខួរក្បាល ៤ ថ្ងៃតែមិនស្លាប់ appeared first on Kampuchea Thmey Daily.

ទារកធ្វើមុខមាំល្បីពេញពិភពលោកកាល ៣ ឆ្នាំមុន ពេលនេះទៅជាយ៉ាងណាហើយ
ប្រាកដណាស់ថាអ្នកលេងអ៊ីនធឺណិតជាច្រើននៅតែចាំថា កាលឆ្នាំ ២០២០ ទារកម្នាក់បានកើតមកក្នុងពិភពលោកនេះ។ វាជា​រូបភាពដ៏ល្បីល្បាញ​ដោយសារ​ទឹក​មុខ​ដ៏​គួរ​ឲ្យ​រន្ធត់​របស់ទារក​បង្ហាញអាការមិនពេញចិត្តនឹងគ្រូពេទ្យ ដែលយកចេញពីផ្ទៃម្ដាយ​ក្រោយពេល​សម្រាល។

បន្ទាប់ពីនោះ រូបថតរបស់ជនជាតិប្រេស៊ីលតូចដែលមានឈ្មោះថា isa_bravinha បានរីករាលដាលពាសពេញបណ្ដាញអ៉ិនធើណេតលើពិភពលោក។ ទារកមុខមាំបានកាន់កាប់តំណែងមួយនៃ memes ពេញនិយមបំផុតនៅលើអ៊ីនធឺណិត រហូតដល់ពេលនេះនាងមានអាយុ៣ឆ្នាំហើយ។

នាងតូច isa_bravinha  ធំឡើងគឺផ្ទុយពីពេលដែលកើតមកភ្លាមៗ ហើយពេលនេះក្លាយ​ជា​កុមារីញញឹម​ស្រស់​ស្រាយ​ដោយ​មាន​អារម្មណ៍​ល្អ។ រាងកាយមានសុខភាពល្អ មានមិត្តជាច្រើននៅសាលា នាង​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ជា​សកម្មជន​ដ៏​ពេញ​ចិត្ត។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើននៅលើ Instagram  ដែលមានអ្នកគាំទ្រជាង ១០,០០០នាក់ វាពោរពេញទៅដោយរូបភាពនៃស្នាមញញឹមរបស់ Isabela វ័យក្មេង។ មិនថាលេងទឹកទេ, រុករកសត្វ ដើរកាត់សួនច្បារ ឬសូម្បីតែចូលរួមក្នុងសកម្មភាពសាលា។ ក្មេងស្រីតូចតែងតែមានស្នាមញញឹមនៅលើមុខរបស់នាង បានលុប​បាត់​ទាំង​ស្រុង​នូវ​ការ​ចង​ចាំ​របស់​ទារក​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​តាំង​ពី​៣​ឆ្នាំ​មុន៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖គូ Tono-Nychaa ត្រូវមហាជនចាប់អារម្មណ៍រូប​ភាព​ផ្អែម​ល្ហែម ក្នុងមង្គល​ការ​មិត្ត​សម្លាញ់

The post ទារកធ្វើមុខមាំល្បីពេញពិភពលោកកាល ៣ ឆ្នាំមុន ពេលនេះទៅជាយ៉ាងណាហើយ appeared first on Kampuchea Thmey Daily.

សម្រង់សម្ដីរបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele គួររៀនសូត្រតាម
Edson Arantes do Nascimento ឬ Pele គឺជាកីឡាករបាល់ទាត់ជើងចាស់ប្រេស៊ីល​ ដែលលេងជាខ្សែប្រយុទ្ធ  និងត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុត ហើយក៏បានដាក់ស្លាកថា “អស្ចារ្យបំផុត” ដោយ FIFA​ ដែរ។

នៅប្រទេសប្រេស៊ីល Pele​ ត្រូវបានគេសរសើរថាជាវីរបុរសជាតិក្នុងវិស័យបាល់ទាត់ ខណៈ World Cup ឆ្នាំ ១៩៥៨ គាត់បានក្លាយជាកីឡាករស្បែកខ្មៅ និងជាបុគ្គលនៃការបំផុសគំនិតដ៏ខ្លាំងក្លា។ ពេញមួយអាជីព  និងនៅក្នុងការចូលនិវត្តន៍  Pele បានទទួលពានរង្វាន់បុគ្គល និងក្រុមជាច្រើនសម្រាប់ការប្រកួតនៅក្នុងវិស័យនេះ ទាំងសមិទ្ធិផលបំបែកកំណត់ត្រា​ និងកេរ្តិ៍ដំណែលនៅក្នុងពិភពកីឡា។

យ៉ាងណាមិញដោយសារតែ Pele​ ជាកីឡាករជើងចាស់របស់ប្រេស៊ីល ទើបរូបលោកក្លាយជាបុគ្គលនៃការបំផុសគំនិតសម្រាប់មនុស្សជាតិ​ ជាពិសេសគឺអ្នកស្នេហាកីឡលាបាល់ទាត់។

១ ជោគជ័យមិនមែនចៃដន្យទេ។ វាគឺជាការខិតខំប្រឹងប្រែង ការតស៊ូ ការរៀនសូត្រ ការសិក្សា ការលះបង់ ហើយភាគច្រើនបំផុតគឺការស្រឡាញ់នូវអ្វីដែលអ្នកកំពុងធ្វើ ឬរៀនធ្វើ។

២ ជោគជ័យ​មិន​កំណត់​ដោយ​ចំនួន​ដង​ដែល​អ្នក​ឈ្នះ​នោះ​ទេ ប៉ុន្តែ​ដោយ​របៀប​លេង​មួយ​សប្ដាហ៍​បន្ទាប់​ពី​អ្នក​ចាញ់។

៣ បាល់ទាត់​គឺ​ជា​កីឡា​តែ​មួយ​គត់​ដែលអ្នកដាក់មនុស្សរួមគ្នា វាមិនសំខាន់ថាអ្នកជាអ្នកមាន ឬក្រ ឬ​ខ្មៅ ឫស​នោះ​ទេ។ វា​គឺ​ជា​ប្រជាជាតិ​មួយ។ នេះគឺជាភាពស្រស់ស្អាតនៃបាល់ទាត់។

៤ តែងតែមាននរណាម្នាក់ដែលពូកែជាងអ្នក ដោយការ​ហ្វឹកហាត់​ខ្លាំង​ជាងអ្នក។

៥ ក្រុមមួយមិនត្រូវបានបង្កើតឡើង​ដោយ​បុគ្គល​ឯកោទេ។ តែងតែនៅក្នុងហ្គេម កុំអកម្ម។ បាល់ទាត់​គឺ​ជា​ការ​ប្រកួត​ជា​ក្រុម  គ្មាន​នរណា​ម្នាក់​លេង​តែ​ម្នាក់​ឯង​ទេ។

៦ ជ័យជម្នះ កាន់​តែ​លំបាក សុភមង្គល​កាន់​តែ​ធំ​ក្នុង​ការ​ឈ្នះ។

៧ មនុស្ស​ជា​ច្រើន​នៅ​ពេល​ដែល​បុរស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​គិត​ថា ‘គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ’ ព្រោះ​គ្រាប់​បាល់​សំខាន់​ណាស់ ប៉ុន្តែ​កីឡាករ​ឆ្នើម​គឺ​ជា​កីឡាករ​ដែល​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​នៅ​លើ​ទីលាន។ គាត់​អាច​ធ្វើជំនួយ លើក​ទឹកចិត្ត​មិត្ត​រួមការងារ ផ្តល់​ទំនុកចិត្ត​ឲ្យ​ពួកគេ​ឆ្ពោះ​ទៅ​មុខ។ ​នៅពេលដែលក្រុមមួយធ្វើមិនបានល្អ គាត់នឹងក្លាយជា​អ្នកដឹកនាំ​ម្នាក់។

៨ ក្រុម​ដ៏​អស្ចារ្យ​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡាករ​ល្អ​ច្រើន​ទេ។ ក្រុមដ៏អស្ចារ្យ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡាករ​ជា​ច្រើន ដែល​ម្នាក់ៗ​មាន​ភាព​ខ្លាំង​រៀងៗ​ខ្លួន។

៩ ខ្ញុំកើតមកដើម្បីលេង​បាល់ទាត់ ដូច Beethoven កើត​ដើម្បី​សរសេរភ្លេង ហើយ Michelangelo កើត​មក​ដើម្បីគូរ។

១០ បាល់ទាត់​គឺ​ដូចជា​សាសនា​សម្រាប់ខ្ញុំ។ ខ្ញុំ​ថ្វាយ​បង្គំ​បាល់ ហើយ​ខ្ញុំចាត់ទុក​វា​ដូចជា​ព្រះ។ អ្នក​លេង​ច្រើន​ពេក​គិត​ថា​បាល់ទាត់​ជាអ្វី​ដែល​ត្រូវ​ទាត់។ ពួកគេ​គួរ​តែ​ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​ថែរក្សា​វា និង​ចាត់​ទុក​វា​ដូចជា​ត្បូង​ដ៏​មាន​តម្លៃ។

១១ ខ្ញុំគិតថាក្មេងៗតែងតែទន្ទឹងរង់ចាំក្លាយជាតារាល្បី។ មិន​ត្រឹម​តែ​បាល់ទាត់​ទេ អាជីព​ណា​ក៏​ដោយ  គេចង់ពូកែជាងគេ គេចង់ធ្វើនយោបាយល្អបំផុត។ ប៉ុន្តែខ្ញុំគិតថា ពេលខ្លះជីវិតផ្តល់​ឱកាស​ឲ្យ​អ្នក ហើយ​យូរដើម្បីក្លាយជាតារាល្បី ប៉ុន្តែអ្នកមិនចាំបាច់ក្លាយជាតារាល្បី​នោះទេ អ្នក​ត្រូវ​ជា​បុរស​ដ៏​អស្ចារ្យ។

១២ នៅពេលអ្នកគ្រប់គ្រងបាល់ អ្នកគ្រប់គ្រងពិន្ទុ។

១៣ ការ​ប្រកួតបាល់ទាត់ពិភពលោក គឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការវាស់វែងកីឡាករល្អ និងកីឡាករឆ្នើម។ វា​គឺ​ជា​ការ​សាកល្បង​របស់​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់។

១៤ Nelson Mandela គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមានឥទ្ធិពលបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ គាត់គឺជាវីរៈបុរសរបស់ខ្ញុំ មិត្តរបស់ខ្ញុំ ហើយក៏ជាដៃគូរបស់ខ្ញុំក្នុងការប្រយុទ្ធរបស់​យើងដើម្បីប្រជាជន និង​ដើម្បី​សន្តិភាព​ពិភពលោក។ ចូរយើងទាំងអស់គ្នាបន្តកេរដំណែល​របស់គាត់​ដោយគោលបំណង និងចំណង់ចំណូលចិត្ត។

១៥ នៅពេលអ្នកលេងជាមួយអ្នកលេងកខ្វក់ ឬអ្នកលេងដែលតឹងតែង នោះវាងាយស្រួលក្នុងការរត់គេចព្រោះអ្នកដឹងពីអ្វីដែលពួកគេនឹងធ្វើ។ ប៉ុន្តែ​ពេល​កីឡាករ​រឹង​ប៉ឹង ប៉ុន្តែ​ឆ្លាត វា​ពិបាក​ជាង​។

១៦ បើថ្ងៃ​ណា​មួយ​ខ្ញុំ​លាចាក​លោក ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​ខ្ញុំ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព។ កីឡារបស់ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំធ្វើបានច្រើន ព្រោះវាជាកីឡាដ៏ធំបំផុតនៅក្នុងពិភពលោក។

១៧ តើត្រូវហ្វឹកហាត់បាល់ទាត់ប៉ុន្មាន ដើម្បីក្លាយជាកីឡាករកំពូល? វាអាស្រ័យ​លើ​ប្រសិទ្ធភាព​នៃ​ទម្លាប់ហ្វឹកហាត់របស់អ្នក។ ការកំណត់គោលដៅរយៈពេលវែង និងរយៈពេលខ្លី គឺជាកត្តាចាំបាច់។ នៅពេលរៀបចំផែនការហ្វឹកហាត់បាល់ទាត់ ត្រូវតែខិតខំ​សម្រាប់កម្មវិធី​ជាក់ស្តែង និងស្របដែលនឹងកាត់បន្ថយភាពទន់ខ្សោយជាក់លាក់។ វិចារណញ្ញាណដ៏ទូលំទូលាយនៃ​ជំនាញបាល់ទាត់ គឺជាព្រះនិព្វានរបស់សិក្ខាកាមគ្រប់រូប។

១៨ ខ្ញុំតំណាងឲ្យប្រេស៊ីលទូទាំងពិភពលោក។ គ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកុំឲ្យប្រជាជនប្រេស៊ីលខកចិត្ត  ហើយ​ដែល​ខ្ញុំ​បាន​ធ្វើវា។

១៩ អ្វីគ្រប់យ៉ាងនៅលើផែនដីគឺជាល្បែងមួយ។ រឿងឆ្លងកាត់មួយ យើងទាំងអស់គ្នាត្រូវស្លាប់។ យើងទាំងអស់គ្នាបញ្ចប់ដូចគ្នា គ្មាននរណាម្នាក់រួចខ្លួនឡើយ។

សូមជម្រាបដែរថា ស្តេចបាល់ទាត់ប្រេស៊ីល Pele បានទទួលមរណភាពកាលពីថ្ងៃទី ២៩​ ខែធ្នូ។ ដំណឹងនៃការស្លាប់របស់កីឡាករជើងចាស់នេះ បានធ្វើឲ្យអ្នកស្រលាញ់បាល់ទាត់ប្រកាស់កាន់ទុក្ខ និងមានការសោកស្ដាយជាខ្លាំងនូវការបាត់បង់រូបលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Tono ប្រកាសកាន់ទុក្ខមរណភាពកីឡាករ បាល់ទាត់ជើងចាស់ Pele

The post សម្រង់សម្ដីរបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele គួររៀនសូត្រតាម appeared first on Kampuchea Thmey Daily.

ប្រេស៊ីល​ វាយឆ្មក់ប្លុកក្រុមបងធំ សម្លាប់មនុស្ស ១៨នាក់
មនុស្សចំនួន១៨នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់ ប្រឆាំងនឹងក្រុមបងធំជាឧក្រិដ្ឋជនដែលគ្រប់គ្រងប្លុកសំណង់អនាធិបតេយ្យដ៏ឃោរឃៅបំផុតមួយរបស់ទីក្រុង Rio de Janeiro។

ប៉ូលិស​​ប្រដាប់ដោយ​អាវុធ​ធុន​ធ្ងន់ប្រមាណ ៤០០​នាក់ ​ត្រូវ​បាន​​ដាក់​ពង្រាយ​ទៅ​កាន់ប្លុកសំណង់អនាធិបតេយ្យ​ Alemão កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ទី ២១ខែកក្កដា។

មន្ត្រីនិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន១៦នាក់ គឺជាជនសង្ស័យឧក្រិដ្ឋកម្ម ខណៈមន្ត្រីប៉ូលិស និងពលរដ្ឋ គឺជាជនរងគ្រោះពីរនាក់ផ្សេងទៀត ។

ប្រតិបត្តិការ​នេះ ​បាន​ធ្វើឡើង​ពេញ​មួយ​ថ្ងៃ ហើយ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ជាប់​ក្នុង​ផ្ទះ​របស់​ពួកគេ។

យោងតាមប៉ូលិស, គោលបំណងនៃការវាយឆ្មក់នេះគឺដើម្បីកំណត់ទីតាំង និងចាប់ខ្លួនឧក្រិដ្ឋជន ដែលគ្រោងធ្វើប្រតិបត្តិការនៅក្នុងតំបន់អនាធិបតេយ្យ ជាគូប្រជែង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក O Dia បានរាយការណ៍ថា គោលដៅមួយចំនួន បានស្លៀកឯកសណ្ឋានស្រដៀងនឹងប៉ូលិស ដែលជាហេតុធ្វើឲ្យក្រុមមន្ត្រីពិបាកប៉ាន់ស្មាន។

មន្ត្រីទាំង ៤០០នាក់ ត្រូវបានគាំទ្រដោយរថយន្តការពារគ្រាប់កាំភ្លើងចំនួន ១០ គ្រឿង និងឧទ្ធម្ភាគចក្រ ៤ គ្រឿង។

គួរបញ្ជាក់ថា ការវាយឆ្មក់ដ៏សាហាវបែបនេះ មិនមែនជារឿងចម្លែកទេ នៅក្នុងទីក្រុង Rio de Janeiro ព្រោះប៉ូលិស តែងតែតាមប្រមាញ់ក្រុមជួញដូរគ្រឿងញៀន។

កាលពីខែឧសភា មនុស្សចំនួន២២នាក់ ត្រូវបានសម្លាប់ រួមទាំងអ្នកឈរមើលភេទស្រីម្នាក់ផងដែរ នៅក្នុងប្លុកអនាធិបតេយ្យ Vila Cruzeiro។

ដោយឡែក កាលពីឆ្នាំមុន មនុស្សយ៉ាងតិច ២៥ នាក់ រួមទាំងមន្រ្តីប៉ូលិសម្នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារ នៅតំបន់ Jacarezinho៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកពន្លត់អគ្គិភ័យ ៩នាក់ស្លាប់ក្នុង សោកនាដកម្មដ៏រន្ធត់ នៅ ប្រេស៊ីល

The post ប្រេស៊ីល​ វាយឆ្មក់ប្លុកក្រុមបងធំ សម្លាប់មនុស្ស ១៨នាក់ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីប្រេស៊ីល និយាយថា មានផែនការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា លោកមានវិធីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែលោកនឹងមិនចែករំលែកផែនការរបស់លោក ជាមួយនរណាម្នាក់ឡើយ រហូតដល់លោកពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែន Volodymyr Zelensky នៅសប្តាហ៍ក្រោយ។

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro

លោក​​ Bolsonaro បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែកក្កដាថា “ខ្ញុំនឹងប្រាប់គាត់ពីគំនិតរបស់ខ្ញុំ អ្វីដែលខ្ញុំគិត។ ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ខ្ញុំ​ដឹង​ថា​ ​វា​អាច​ដោះស្រាយ​បានដោយរបៀប​ណា ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ប្រាប់​នរណា​ម្នាក់​ឡើយ”។

មេដឹកនាំប្រេស៊ីលរូបនេះ គ្រោងនិយាយជាមួយលោក Zelensky តាមទូរស័ព្ទនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

លោកបានបដិសេធ ផ្តល់ព័ត៌មានលម្អិតអំពីផែនការសន្តិភាពដែលលោកស្នើឡើង ប៉ុន្តែលោក និយាយថា ជម្លោះអាចត្រូវបានដោះស្រាយ ដូចជារបៀបដែលសង្រ្គាមរបស់អាហ្សង់ទីនជាមួយចក្រភពអង់គ្លេស បានបញ្ចប់ក្នុងឆ្នាំ ១៩៨២ដែរ។

មេដឹកនាំអ៊ុយក្រែន Volodymyr Zelensky

អាហ្សង់ទីន បានឈ្លានពានកោះ Falkland ដែលគ្រប់គ្រងដោយអង់គ្លេសនៅខែមេសា ឆ្នាំ ១៩៨២ ជាហេតុជំរុញឲ្យចក្រភពអង់គ្លេសដាក់ពង្រាយកងនាវាចរដ៏ធំមួយ។ កងកម្លាំង​អាហ្សង់ទីន​ចាញ់​ប្រៀប ហើយ​ទីក្រុង ប៊ុយណូស៊ែរ បាន​ចុះចាញ់​នៅ​ខែ​មិថុនា ឆ្នាំ ១៩៨២។

លោក Bolsonaro ក៏បានលើកឡើងផងដែរ ពីការខឹងសម្បារបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងអ្នករិះគន់ផ្សេងទៀតនៅក្នុងខែកុម្ភៈ នៅពេលដែលលោកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ប៉ុន្មានថ្ងៃមុនពេលរុស្ស៊ីចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

លោកបានប្រកាន់ជំហរអព្យាក្រឹតចំពោះជម្លោះ ហើយបានបដិសេធ ចូលរួមក្នុងការប៉ុនប៉ងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីផ្តាច់ខ្លួន និងធ្វើឲ្យទីក្រុងមូស្គូនៅឯកោ តាមរយៈទណ្ឌកម្មអន្តរជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី៖ ការដាក់ទណ្ឌកម្មឯកតោភាគី ដោយលោកខាងលិច នឹងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល

The post ប្រធានាធិបតីប្រេស៊ីល និយាយថា មានផែនការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន appeared first on Kampuchea Thmey Daily.