ប្រទេស អាហ្វហ្គានីស្ថាន Archives - Kampuchea Thmey Daily

រូបភាព និងវីដេអូ អំពីផលប៉ះពាល់ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លានៅ អាហ្វហ្គានីស្ថាន
ការរញ្ជួយដីដ៏ខ្លាំងក្លា បានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដោយសម្លាប់មនុស្សជាង ១០០០នាក់ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី ២៣ខែមិថុនា។

ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ ដែលជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បានបំផ្លាញផ្ទះយ៉ាងតិច ២០០០ខ្នង និងកម្ទេចភូមិរាប់រយភូមិ។

មនុស្សប្រហែល ១៥០០ នាក់ បានរងរបួសនៅក្នុងការរញ្ជួយដី ដែលវាយប្រហារខេត្ត Paktika កាលពីយប់ថ្ងៃអង្គារទី២១ខែមិថុនា។

វីដេអូពីខេត្ត Paktika នៅជិតព្រំដែនប៉ាគីស្ថាន បានបង្ហាញជនរងគ្រោះត្រូវបានគេសែងចូល ឧទ្ធម្ភាគចក្រ ដើម្បីដឹកចេញពីតំបន់នោះ។

ស្របពេលជាមួយគ្នានោះដែរ រូបភាពដែលចែកចាយយ៉ាងទូលំទូលាយតាមអ៊ីនធឺណិតពីខេត្តនេះ បានបង្ហាញផ្ទះថ្ម ត្រូវខ្ទេចខ្ទី ខណៈប្រជាពលរដ្ឋស្វែងរករបស់នានា តាមគំនរបាក់បែក។

តោះទៅទស្សនារូបភាពនិងវីដេអូ អំពីផលប៉ះពាល់ ក្រោយការរញ្ជួយដីនេះទាំងអស់គ្នា!

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់

The post រូបភាព និងវីដេអូ អំពីផលប៉ះពាល់ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លានៅ អាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.

តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់ (មានវីដេអូ)
ក្រុមតាលីបង់របស់ អាហ្វហ្គានីស្ថាន បានអំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈដែលប្រទេសនេះ កំពុងដោះស្រាយជាមួយនឹងផលវិបាកក្រោយគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ។

មន្ត្រីក្នុងតំបន់និយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៣ខែមិថុនានេះ មានមនុស្សជាង ១០០០ នាក់ហើយបានបាត់បង់ជីវិត និងយ៉ាងតិច ១៥០០ នាក់រងរបួស។

ខេត្ត Paktika នៅ​ភាគ​អាគ្នេយ៍​ គឺជា​កន្លែងរង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។

អង្គការសហប្រជាជាតិកំពុងព្យាយាមផ្តល់ទីជម្រកបន្ទាន់ និងជំនួយស្បៀងអាហារ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់អាហ្វហ្គានីស្ថាន ត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង។

ការរញ្ជួយដីសាហាវបំផុតដែលវាយប្រហារប្រទេសនេះក្នុងរយៈពេលពីរទសវត្សរ៍ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមតាលីបង់ ដែលជាចលនាឥស្លាមនិយម ដណ្តើមអំណាចកាលពីឆ្នាំមុនបន្ទាប់ពីរដ្ឋាភិបាលគាំទ្រដោយលោកខាងលិច ដួលរលំ។

លោក Abdul Qahar Balkhi មន្ត្រីជាន់ខ្ពស់តាលីបង់បាននិយាយថា “គួរឲ្យសោកស្ដាយ រដ្ឋាភិបាលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដូច្នេះផ្នែកហិរញ្ញវត្ថុមិនអាចជួយប្រជាជនក្នុងកម្រិតដែលត្រូវការបាននោះទេ។ ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិកំពុងជួយ។ ប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងប្រទេសនានាក្នុងពិភពលោកបានផ្តល់ជំនួយរបស់ពួកគេ។ ជំនួយចាំបាច់ ត្រូវតែមានទំហំធំ ពីព្រោះនេះគឺជាការរញ្ជួយដីដ៏សាហាវដែលមិនធ្លាប់មានសោះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ”។

គ្រូពេទ្យក្នុងតំបន់បានប្រាប់ BBC ថា រហូតមកដល់ពេលនេះ ភាគច្រើននៃអ្នកស្លាប់ និងរបួសគឺស្ថិតនៅក្នុងស្រុក Gayan និង Barmal នៃខេត្ត Paktika។ ភូមិទាំងមូលនៅស្រុក Gayan ត្រូវបានកម្ទេចទាំងស្រុង។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន ងាយនឹងកើតមានការរញ្ជួយដីណាស់ ដោយសារតែប្រទេសនេះ មានទីតាំងស្ថិតនៅលើតំបន់ឧស្សាហ៍មានការ​ទង្គិចគ្នា​នៃ​ផ្លាក​តិកតូនិក​ឥណ្ឌា និង​អឺរ៉ាស៊ី។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មនុស្សជាង ៧០០០ នាក់ត្រូវបានសម្លាប់ក្នុងការរញ្ជួយដីនៅប្រទេសនេះ។ មានអ្នកស្លាប់ជាមធ្យម ៥៦០នាក់ក្នុងមួយឆ្នាំពីការរញ្ជួយដី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រញ្ជួយដីនៅ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ២៥០នាក់

The post តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

រញ្ជួយដីនៅ​ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ២៥០នាក់ (មានវីដេអូ)
ការរញ្ជួយដីដ៏ខ្លាំងមួយ បានសម្លាប់មនុស្សយ៉ាងតិច ២៥០នាក់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុង​ខេត្ត Paktika នៃប្រទេស អាហ្វហ្គានីស្ថាន។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ BBC ថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងលើសនេះទៀត ខណៈជាង ១៥០នាក់ រងរបួស។

យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប មេឌីទែរ៉ាណេ បានឲ្យដឹងថា ការរញ្ជួយបានញ័រដល់ចម្ងាយជាង ៥០០គីឡូម៉ែត្រ ចូលទៅក្នុងប្រទេស ប៉ាគីស្ថាន និង ឥណ្ឌា​ឯណោះ។

មជ្ឈមណ្ឌលនេះបន្តថា ការរញ្ជួយបានញ័រទៅដល់ រដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជារដ្ឋធានី ឥស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថានផងដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានវាយប្រហារនៅព្រឹកព្រលឹម ខណៈដែលមនុស្សជាច្រើនកំពុងដេកលក់។ ការរញ្ជួយដីនេះ មានកម្រិត ៦.១ រ៉ិចទ័រ និងមានជម្រៅប្រហែល ៥១ គីឡូម៉ែត្រ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រញ្ជួយដី រង្គើទីក្រុង មែលប៊ន ទាំងព្រឹក

The post រញ្ជួយដីនៅ​ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ២៥០នាក់ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅអាហ្វហ្គានីស្ថានសម្លាប់មនុស្ស ២២ នាក់, បំផ្លាញផ្ទះរាប់រយខ្នង
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៥ខែឧសភាថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្សចំនួន២២នាក់ បំផ្លាញផ្ទះរាប់រយខ្នង ហើយបណ្តាលឲ្យខូចខាតដំណាំក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌រួចទៅហើយ។

យោងតាមក្រុមមន្ត្រី, រដ្ឋាភិបាលតាលីបង់ នឹងទាក់ទងទៅអង្គការសង្គ្រោះអន្តរជាតិ ដើម្បីសុំជំនួយ។

លោក Hassibullah Shekhani ប្រធានផ្នែកទំនាក់ទំនង និងព័ត៌មាននៅអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថានបាននិយាយថា “ដោយសារតែទឹកជំនន់ និងព្យុះនៅក្នុងខេត្តចំនួន១២ មនុស្ស២២នាក់បានស្លាប់ និង៤០នាក់រងរបួស”។

ភ្លៀង និងទឹកជំនន់មានសភាពធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តភាគខាងលិច Badghis និង Faryab និងខេត្តភាគខាងជើង Baghlan។

លោក Shekhani និយាយថា ផ្ទះចំនួន ៥០០ខ្នងត្រូវបានបំផ្លាញទាំងស្រុង, ២០០០ខ្នងរងការខូចខាត, សត្វពាហនៈ៣០០ក្បាលបានស្លាប់, និងដំណាំប្រហែល៣០០០ហិកតាត្រូវបានខូចខាត។

លោក​ថា គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​កំពុង​ជួយ ហើយក្រុម​មន្ត្រី​អាហ្វហ្គាស្ថាននឹង​ទៅ​រក​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត ​ដើម្បី​សុំ​ជំនួយ។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាន បានទទួលរងនូវគ្រោះរាំងស្ងួត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកាន់តែអាក្រក់ទៅៗដោយសារការប្រែប្រួលអាកាសធាតុ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន

The post ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅអាហ្វហ្គានីស្ថានសម្លាប់មនុស្ស ២២ នាក់, បំផ្លាញផ្ទះរាប់រយខ្នង appeared first on Kampuchea Thmey Daily.

ផ្ទុះគ្រាប់បែកក្នុងវិហារអាហ្វហ្គានីស្ថាន ស្លាប់មនុស្ស៥០នាក់ របួសរាប់រយនាក់ (មានវីដេអូ)
ការបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់អ្នកគោរពបូជាយ៉ាងតិច៥០នាក់ អំឡុងពេលអធិស្ឋានថ្ងៃសុក្រ នៅឯវិហារឥស្លាមមួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្នុងវិហារ Khalifa Sahib ភាគខាងលិចទីក្រុងកាប៊ុល នៅពេលការផ្ទុះដ៏ធំបានកើតឡើង។

ចំនួនអ្នកស្លាប់ពីដំបូងគឺ១០នាក់ ប៉ុន្តែមេដឹកនាំវិហារឥស្លាមបញ្ជាក់ថា វាបានកើនដល់ ៥០ នាក់ហើយនៅរសៀលថ្ងៃដដែលខណៈ រាប់រយនាក់រងរបួស។

អ្នកគោរពបូជាឈ្មោះ Sayed Fazil Agha បានប្រាប់រ៉យទ័រថា លោកជឿថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានចូលរួមពិធី មុនពេលបំផ្ទុះគ្រាប់បែក។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសន្តិសុខ កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។

គួរបញ្ជាក់ថា ជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងការបំផ្ទុះគ្រាប់បែប ដែលការផ្ទុះខ្លះ ត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាម។

ការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅថ្ងៃសុក្រចុងក្រោយនៃខែរ៉ាម៉ាឌន ដែលប្រជាជនមូស្លីមភាគច្រើនតមអាហារ និងមុនថ្ងៃបុណ្យសាសនា Eid នៅសប្តាហ៍ក្រោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់

The post ផ្ទុះគ្រាប់បែកក្នុងវិហារអាហ្វហ្គានីស្ថាន ស្លាប់មនុស្ស៥០នាក់ របួសរាប់រយនាក់ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ទីបំផុត អាមេរិក បញ្ចេញវីដេអូ ការវាយប្រហារដោយដ្រូន សម្លាប់ជនស៊ីវិល១០នាក់ នៅ អាហ្វហ្គានីស្ថាន
មន្ទីរបញ្ចកោណបាន បញ្ចេញជាសាធារណនូវខ្សែអាត់វីដេអូនៃការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក ក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់ជនស៊ីវិល១០នាក់ ក្នុងនោះមានទាំងកុមារ៧នាក់ផងដែរ ប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលអាមេរិក ដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថានកាលពីឆ្នាំមុន។

វីដេអូនេះដែលរួមមានទាំងវីដេអូប្រហែល២៥នាទី ថតដោយយន្តហោះគ្មានមនុស្សបើកធុន MQ-9 Reaper ចំនួនពីរគ្រឿង បានបង្ហាញពីកន្លែងកើតហេតុនៃការវាយប្រហារកាលពីថ្ងៃទី ២៩ ខែសីហា មុនពេល អំឡុងពេល និងក្រោយពេល មីស៊ីលវាយប្រហាររថយន្តជនស៊ីវិលនៅក្នុងទីធ្លានៃលំនៅដ្ឋានមួយ។

វីដេអូបង្ហាញពីជនស៊ីវិលបន្លាស់ទីនៅក្នុង ឬនៅជិតតំបន់រងគ្រោះ រួមទាំងក្មេងៗដែលកំពុងប្រញាប់ប្រញាល់ចូលទៅក្នុងទីធ្លាមួយ ប៉ុន្មានវិនាទីមុនការវាយប្រហារផងដែរ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបង្ហោះវីដេអូនេះជាសាធារណៈកាលពីល្ងាចថ្ងៃពុធទី១៩ខែមករា បន្ទាប់ពីលោកប្រធានាធិបតី Joe Biden ធ្វើសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងរបស់ខ្លួនក្នុងរយៈពេល១០ខែមកនេះ។ ខ្សែអាត់​វីដេអូ​នេះ ​ត្រូវ​បាន​បញ្ចេញ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្ដឹង​របស់​កាសែត New York Times ដើម្បី​ទទួល​បាន​វីដេអូ។

គួរបញ្ជាក់ថា នេះជា​ការបញ្ចេញ​ជា​សាធារណៈ​លើក​ដំបូង​នៃវីដេអូ​វាយប្រហារ ដែលពីដំបូង​មន្ទីរ​បញ្ចកោណ​បាន​ការពារ ប៉ុន្តែ​ក្រោយ​មក​​ទទួល​ស្គាល់​ថា​ជា​កំហុស​សោកនាដកម្ម។

យោធានិយាយថា ការវាយប្រហារគឺសំដៅទៅលើអ្វីដែលខ្លួនគិតថាជាក្រុមជ្រុលនិយម ISIS-K ដែលអាចនឹងបំផ្ទុះគ្រាប់បែកនៅជិតអាកាសយានដ្ឋានក្រុងកាប៊ុល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទស្សនាវីដេអូនិងរូបភាពរន្ធត់ៗ បន្ទាប់ពីការវាយប្រហារអត្តឃាតនៅ អាហ្វហ្គានីស្ថាន

The post ទីបំផុត អាមេរិក បញ្ចេញវីដេអូ ការវាយប្រហារដោយដ្រូន សម្លាប់ជនស៊ីវិល១០នាក់ នៅ អាហ្វហ្គានីស្ថាន appeared first on Kampuchea Thmey Daily.

មេបញ្ជាការយោធាតាលីបង់ ត្រូវសម្លាប់ក្នុងការវាយប្រហារនៅ កាប៊ុល
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធទី៣ខែវិច្ឆិកានេះថា មេបញ្ជាការយោធាតាលីបង់ម្នាក់ ត្រូវបានសម្លាប់ នៅពេលក្រុមរបស់គាត់ ឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយកាំភ្លើងរបស់ពួករដ្ឋឥស្លាម លើមន្ទីរពេទ្យក្នុងរដ្ឋធានី អាហ្វហ្គានីស្ថាន។

មនុស្សយ៉ាងតិច១៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ លើមន្ទីរពេទ្យយោធាសំខាន់មួយរបស់ទីក្រុងកាប៊ុល។ នេះបើយោងតាមមន្ត្រីក្រសួងសុខាភិបាលដែលសុំមិនបញ្ចេញឈ្មោះ។

លោក Hamdullah Mokhlis សមាជិកនៃបណ្តាញ Haqqani និងជាមន្ត្រីនៅក្នុងកងកម្លាំងពិសេស Badri Corps គឺជាឥស្សរជនជាន់ខ្ពស់បំផុត ដែលត្រូវបានសម្លាប់ ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល។

មន្ត្រីផ្នែកប្រព័ន្ធផ្សព្វផ្សាយតាលីបង់បាននិយាយថា “នៅពេលគាត់ទទួលបានព័ត៌មានថា មន្ទីរពេទ្យ Sardar Daud Khan រងការវាយប្រហារ លោក Maulvi Hamdullah (Mokhlis) ដែលជាមេបញ្ជាការនៃអង្គភាពទីក្រុង Kabul បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗ”។

លោក​បាន​បន្ថែម​ថា​ “​យើង​ព្យាយាម​ឃាត់​គាត់ដែរ ប៉ុន្តែ​គាត់មិនស្តាប់។ ក្រោយមក​យើង​បាន​ដឹង​ថា ​គាត់​ត្រូវ​បាន​ធ្វើ​ឃាត​ក្នុង​ការ​វាយប្រហារ​នៅ​មន្ទីរពេទ្យ”។

គួរបញ្ជាក់ថា ការវាយប្រហារនេះបានចាប់ផ្តើមដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត នៅច្រកចូលមន្ទីរពេទ្យ មុនពេលខ្មាន់កាំភ្លើង វាយលុកចូលទៅបរិវេណខាងក្នុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់

The post មេបញ្ជាការយោធាតាលីបង់ ត្រូវសម្លាប់ក្នុងការវាយប្រហារនៅ កាប៊ុល appeared first on Kampuchea Thmey Daily.

ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់
មនុស្សចំនួន១៩នាក់ត្រូវបានសម្លាប់ និង ៤៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារលើមន្ទីរពេទ្យយោធាដ៏ធំបំផុតរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងរដ្ឋធានីកាប៊ុល។

ក្រុមមន្ត្រីបាននិយាយថា ការផ្ទុះពីរលើកបានវាយប្រហារច្រកចូលមន្ទីរពេទ្យយោធា Sardar Mohammad Daud Khan កាលពីថ្ងៃអង្គារ បន្ទាប់មកមានការបាញ់កាំភ្លើងជាបន្ត។

ភ្លាមៗនោះ មិនមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅកណ្តាលរដ្ឋធានីនេះទេ ប៉ុន្តែអ្នកនាំពាក្យក្រុមតាលីបង់បានស្តីបន្ទោសទៅលើសម្ព័ន្ធក្រុម ISIL។

មន្ត្រី​ម្នាក់​បាន​និយាយក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា “​ការ​វាយ​ប្រហារ​នេះ បាន​ចាប់ផ្តើមឡើង​ដោយ​ជន​បំផ្ទុះ​អត្តឃាត​លើ​ម៉ូតូ ​ដែលបាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ច្រក​ចូល​មន្ទីរពេទ្យ”។

លោក Zabihullah Mujahid អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌ក្នុងជួររដ្ឋាភិបាលតាលីបង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុម ISIL ដែលជាសាខារបស់ក្រុមរដ្ឋឥស្លាមនៅក្នុងខេត្ត Khorasan ហៅកាត់ ISKP ឬ ISIS-K បានធ្វើការវាយប្រហារនេះ។ លោក​បន្ថែម​ថា កង​កម្លាំង​ពិសេស​តាលីបង់ ក៏​បាន​សម្លាប់​អ្នក​វាយ​ប្រហារ​ចំនួន៥នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ តាលីបង់ ព្រមានលោក បៃដិន ថា នឹងជួបផលវិបាក បើយន្តហោះគ្មានមនុស្សបើកអាមេរិក ចូលដែនអាកាស អាហ្វហ្គានីស្ថាន

The post ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់ appeared first on Kampuchea Thmey Daily.