ប្រធានរដ្ឋសភា Archives - Kampuchea Thmey Daily

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត
​ភ្នំពេញ ​៖ ​ថ្លែង​នៅក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​រដ្ឋសភា​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមាជិក​សភា​សហរដ្ឋអាមេរិក​ បាន​សន្យា​ជំរុញ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​អាមេរិកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត បន្ទាប់ពីមើល​ឃើញ ទីផ្សារ​រថយន្ត​អា​មេ​រិ​ក ម៉ាក Ford Chevrolet និង​ម៉ាកយីហោ​រថយន្ត​របស់​អា​មេ​រិក​ផ្សេង​ទៀត​ កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា ធ្វើ​ឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិ​ជ្ជ​កម្ម​ទ្វេភាគី​កាន់តែ​ប្រសើរ​ឡើងមួយកម្រិត។

លោកJimmy Panetta សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា មក​ពី​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​, លោក Salud Carbajal សមាជិក​សភា​ប្រចាំ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា មក​ពី​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​, លោក Darin Lahood សមាជិក​សភា​ប្រចាំ​រដ្ឋ​អ៉ី​លី​ណ​យ មក​ពី​គណបក្ស​សាធារ​ណ​រដ្ឋ និង​សហការី​ ក៏​បាន​សន្យា​នាំ​យក​ការ​ពិត​ពី​កម្ពុជា ទៅ​ជម្រាប​ជូន​សភា ​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។

លោកJimmy Panetta បាន​បញ្ជាក់​ពី​គោលបំណង​ នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទាំង​ទំនាក់ទំនង​សភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និង​ការ​អប់រំ ជាដើម ​។

លោក ក៏​ដូច​ជា​សមាជិក​គណៈប្រតិភូ វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជា​ច្រើន ដែល​កើត ចេញពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។ គណៈប្រតិភូ​បាន​កោត​សរសើរ ចំពោះ​តួនាទី​ដ៏​សំខាន់ របស់​កម្ពុជា​ក្នុង​កា​រស​ម្រប​សម្រួល​ទំនាក់ទំនង​អា​មេរិ​ក​និង​អាស៊ាន​។

សម្តេច​ប្រធានរដ្ឋសភា ក៏​ដូច​ជា​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក មាន​ជំនឿ​មុតមាំ​ថា​កម្ពុជា​ និង​សហរដ្ឋ អាមេ​រិ​ក បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​បន្ត​ពង្រឹងពង្រីក​កិច្ច​សហ​ប្រតិបត្តិ ការ​លើ​គ្រប់​វិស័យ មាន​ទាំង​ទំនាក់ទំនង​សភា វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និង​មនុស្សធម៌ ជាដើម។ ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ សភា​អា​មេ​រិ​ក នៅ​ក្នុង​ឱកាស​នេះ ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ក្នុង​ការ​ពង្រឹង ពង្រីក​ចំណ​ង​មិត្តភាព កិច្ច​សហប្រតិបត្តិការ ប្រទេស​ទាំង​ពីរ ​បន្ថែម​ទៀត ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ ។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បញ្ជាក់​ថា ទំនាក់ទំនង​កម្ពុជា​ និង​អា​មេ​រិ​ក នៅក្នុងរយៈពេល​៧៥​ឆ្នាំ​មកនេះ បាន​ផ្តល់​ផលប្រយោជន៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក។ សម្តេច បាន​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ជូន​វត្ថុ​បុរាណ ប្រមាណ​ជា​១៥០​មុខ​ ដែល​កម្ពុជា ​បាន​បាត់​កាលពី​សម័យ​សង្គ្រាម​មក​វិញ​។

ជាមួយ​គ្នា​នេះ កម្ពុជា​មាន​ឆន្ទៈ​មោះមុត ជា​ប្រទេស​មួយ​នាំមុខ​គេ​ក្នុង​តំបន់ ដែល​បាន​សហការ​ជាមួយ​សហរដ្ឋ អា​មេ​រិ​ក ក្នុង​ការ​ស្វែងរក និង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក ដែល​បាន​បាត់បង់​អាយុជីវិត ក្នុង​សង្គ្រាម​ឥណ្ឌូចិន​ ទៅ​កាន់​មាតុប្រទេស​វិញ​។ សូម​ជម្រាប​ថា​ កាលពី​ឆ្នាំ​២០២៤ គណៈ​ប្រតិភូ​សហរដ្ឋអាមេរិក​មក​ពី​គ្រប់​វិស័យ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ចំនួន​៩​ក្រុម​មក​ហើយ៕

ដោយ ៖ នាគព័ន្ធ

The post សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត appeared first on Kampuchea Thmey Daily.

សម្តេច ឃួន សុដារី ជំរុញឱ្យទូតកម្ពុជាត្រូវការពារប្រយោជន៍​ជាតិ លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភាកម្ពុជា ណែនាំឱ្យឯកអគ្គរាជទូតកម្ពុជាដែលត្រូវបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា ណែនាំដូច្នេះក្នុងពេលអនុញ្ញាតឱ្យទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។

ឯកអគ្គរាជទូត ដែលទើបតាំងទាំងបួនរូប ដែលបានចូលជួបសម្តែងការគួរនិងជម្រាបលា សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មាន លោក ជា ច័ន្ទបរិបូរណ៌ ទូតកម្ពុជាប្រចាំប៊ុលហ្គារី និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប លោក ជ័យ រដ្ឋា ទូតក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ លោកស្រី គឹមសួគ៌ សុវណ្ណារី ទូតកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួរ និង លោក ស៊ិន សារៀម ទូតកម្ពុជាប្រចាំហ្វីលីពីន។

ក្នុងនាមរដ្ឋសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែងនូវក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំងចំពោះលោកជំទាវ លោក ឯកអគ្គរាជទូតទាំងបួនរូប ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយឋាមវ័ន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្តាប្រទេសនានា។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន មានចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ បន្តដឹកនាំប្រទេសពីសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាហើយដែលអន្តរជាតិទទួលស្គាល់។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត មានឆន្ទៈមោះមុត បន្តបេសកកម្មពីសម្តេចតេជោ ហ៊ុន សែន នៅក្នុងការអភិវឌ្ឍលើកកម្ពស់ជីវភាពពលរដ្ឋ ពិសេសសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ក្នុងការនាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន ជាដើម។

សម្តេចប្រធានរដ្ឋសភា អះអាងថា ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។

លោក ជា ច័ន្ទបរិបូរណ៌ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូន លោក និងលោកជំទាវ ទំាងអស់ បានចូលជួប សម្តែងការគួរសម ជម្រាបលា ពិសេសទទួលបានអនុសាសន៍ល្អៗនៅក្នុងឱកាសនេះ។

លោកឯកអគ្គរាជទូត បានលើកឡើងពីការតាំងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា៕

The post សម្តេច ឃួន សុដារី ជំរុញឱ្យទូតកម្ពុជាត្រូវការពារប្រយោជន៍​ជាតិ លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ appeared first on Kampuchea Thmey Daily.

សប្ដាហ៍នេះ ប្រធានសភាវៀតណាម​ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកម្ពុជា ក្នុងសប្ដាហ៍នេះ ប្រធានសភាវៀតណាម នឹងអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ប្រតិភូជាន់ខ្ពស់សភាវៀតណាម ដឹកនាំដោយលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅកម្ពុជា ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល។

ក្នុងអំឡុងពេលទស្សនកិច្ច លោក ជិន ថាញ់មិន និងគណៈប្រតិភូ នឹងមានជំនួបចរចាទ្វេភាគីជាមួយសម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ បន្ទាប់មក ប្រធានរដ្ឋសភាទាំងពីរ រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាអំណោយរបស់វៀតណាម ជូនដល់រដ្ឋសភាកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

លើសពីនេះ លោក ជិន ថាញ់មិន និងគណៈប្រតិភូ​ គ្រោងនឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គណៈប្រតិភូសភាវៀតណាម ក៏គ្រោងចូលជួបសម្តែងការគួរសមជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេច ម៉ែន សំអន សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ក្នុងឱកាសនេះដែរ ប្រធានសភាវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងថ្លែងសុន្ទរកថាក្នុងពិធីបើកសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

The post សប្ដាហ៍នេះ ប្រធានសភាវៀតណាម​ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា-គុយបា បង្ហាញក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញនូវក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម និងសុខាភិបាល។ ការបង្ហាញនេះ ធ្វើឡើងនាឱកាសដែល សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យ​ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបាទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនង​ និងមិត្តភាពដ៏ល្អ​ នៃប្រទេសទាំងពីរ ដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្ត​នេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល។

ជំនួបនេះដែរ សម្តេចប្រធានរដ្ឋសភា បានលើកឡើងអំពីគុណតម្លៃសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ថាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងបរិបទស្ថានការណ៍ពិភពលោកប្រែប្រួលឆាប់រហ័ស និងមានហានិភ័យខ្ពស់ដូចសព្វថ្ងៃនេះ។ សម្តេចបន្ថែមថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា-គុយបាប៉ុណ្ណោះទេ តែបានរួមចំណែកធានាដល់ការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ពិភពលោក និងការលើកកម្ពស់យន្តការពហុភាគីនិយម។

បន្ថែមពីនេះសម្តេច បានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-គុយបា ដែលបានបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំប្រទេសទាំងពីរហើយត្រូវបានបន្តពូនជ្រំតាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអតីតលោកប្រធានាធិបតី ហ្វីដែល កាស្រ្តូ និងត្រូវបានបន្តថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ជាបន្តបន្ទាប់។ ជាក់ស្តែង ដំណើរទស្សនកិច្ច សម្តេចតេជោ នៅសាធារណរដ្ឋគុយបាជាបន្តបន្ទាប់នៅឆ្នាំ១៩៩៩ ឆ្នាំ២០០០ និងឆ្នាំ២០២២ កន្លងទៅនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុស្សរណៈជាច្រើន។​

ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសភានៃប្រទេសទាំងពីរវិញ បានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។ ក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគុយបា-កម្ពុជា បានដើរតួនាទីសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងសភា​ និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងគាំទ្របេក្ខភាពសភាគុយបា ជាប្រទេសសង្កេតការណ៍នៅក្នុងវេទិកាអន្តរសភាអាស៊ាន (AIPA) នៅក្នុងមហាសន្និបាតលើកទី៤៥ នៅប្រទេសឡាវ នាពេលខាងមុខនេះ។

ចំណែក លោកស្រី Milena Caridad Zaldivar Piedra បានជម្រាបជូន ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើប្រទេសគុយបា។ លោកស្រី បានសង្កត់ធ្ងន់ថា អ្វីដែលគុយបាប្រាថ្នាចង់បាន គឺសាមគ្គីភាព និងការធ្វើការរួមគ្នា។ លោកស្រី បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រ ឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា និងបានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តពូនជ្រំចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសការសម្រេចឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ជាមួយគ្នានោះ គុយបា បានថ្លែងអំណរគុណកម្ពុជា ដែលបានជួយគាំទ្រខ្លួនលើបញ្ហាសន្តិសុខស្បៀងដោយបានផ្តល់ជំនួយជាអង្ករជាច្រើនតោន ជាពិសេសនៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩ ហើយ លោកស្រី ក៏បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា គុយបានឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។

លើសពីនេះ លោកស្រី ឯកអគ្គរដ្ឋទូតបានពាំនាំនូវការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាគុយបាជូន សម្តេចរដ្ឋសភា ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា នៅពេលវេលាសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក​៕

The post កម្ពុជា-គុយបា បង្ហាញក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.

ប្រធានរដ្ឋសភា៖ ធនធានមនុស្ស គឺជាកត្តាសំខាន់ មិនអាចខ្វះបានសម្រាប់ កសាង និងអភិវឌ្ឍន៍សង្គមជាតិ
ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។​ ធនធានមនុស្ស គឺជាកត្តាសំខាន់ ដែលមិនអាចខ្វះបានសម្រាប់ កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ នេះបើតាមការអះអាងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ «វិស័យអប់រំ ជាវិស័យអាទិភាពមួយ នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»។ ប្រធានរដ្ឋសភា បានបន្តថា រាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដែលក្នុងនោះរួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀនឱ្យជិតនឹងប្រជាពលរដ្ឋ។ សម្តេច ហេង សំរិន បែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំត្បូងចំនួន ១២៤៩ នាក់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានរដ្ឋសភា បានអំពាវនាវពលរដ្ឋ ជាពិសេស យុវជន ជាសសរទ្រូងប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាការពារឱ្យខាងតែបាននូវសុខសន្តិភាព ដែលរកមកបានដោយលំបាកជាទីបំផុត ដោយការធ្វើពលីកម្មគ្រប់បែបយ៉ាង ហើយត្រូវជំរុញមនោសញ្ចេតនានៃក្តីមេត្តាស្រឡាញ់រាប់អានគ្នា ចេះមានការយល់ចិត្តចំពោះអ្នកដទៃ និងធ្វើការ ដើម្បីភាពកាន់តែល្អប្រសើរឡើងថែមទៀត សម្រាប់សង្គមជាតិ។

ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ​កម្ពុជា កំពុងមានសុខសន្តិភាព មានភាពសុខដុមរមនា គ្មានជម្លោះ ជាអំពើហិង្សា និងសង្គ្រាម ដែលអាចឲ្យយុជនទទួលបានសមិទ្ធផល តាមរយៈការអប់រំរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

The post ប្រធានរដ្ឋសភា៖ ធនធានមនុស្ស គឺជាកត្តាសំខាន់ មិនអាចខ្វះបានសម្រាប់ កសាង និងអភិវឌ្ឍន៍សង្គមជាតិ appeared first on Kampuchea Thmey Daily.