ប្រធានអាស៊ាន Archives - Kampuchea Thmey Daily

កម្ពុជារំពឹងលើហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំនេះ នឹងបន្តដោះស្រាយបញ្ហាក្នុងតំបន់
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បង្ហាញនូវក្ដីរំពឹងទៅលើប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានប្ដូរវេន ក្នុងឆ្នាំ២០២៦នេះ នឹងបន្តរិះរកដំណោះស្រាយសម្រាប់បញ្ហាដែលកំពុងកើតមានឡើងនៅក្នុងតំបន់ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។

ក្ដីរំពឹងរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងពេលដែលទទួលជួបពិភាក្សាការងារជាទ្វេភាគីជាមួយលោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅឯក្រៅកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានសម្ដែងនូវការអបអរសាទរចំពោះលោកស្រី Ma. Theresa P. Lazaro ដែលបានទទួលតំណែងជាប្រធានអាស៊ាន ឆ្នាំនេះ ដោយលោកជឿជាក់ថា តាមរយៈបទពិសោធន៍ដ៏ជ្រាលជ្រៅ និងជំនាញការទូតដ៏ប៉ិនប្រសប់របស់លោកស្រី នឹងជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលដ៏ស្មុគស្មាញ បានយ៉ាងជោគជ័យ។

បើយោងខ្លឹមសារចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីចំពោះស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកស្រី Ma. Theresa P. Lazaro បានបង្ហាញទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈដែលលោកស្រី និងលោក ប្រាក់ សុខុន ក៏បានផ្លាស់ប្តូរទស្សនៈលើស្ថានភាពជម្លោះព្រំដែនកម្ពុជា និងថៃ។

ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃនេះ បានក្លាយជាប្រធានបទដ៏សំខាន់ ដែលត្រូវបានប្រធានអាស៊ាន លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។ កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានលាតត្រដាងពីសកម្មភាពឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា ក្រោយថ្ងៃឈប់បាញ់។ តែយ៉ាងណា បើយោងតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលរាយការណ៍ពីកោះសេប៊ូ ជាទីរៀបចំកិច្ចប្រជុំ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងគិតកែវ បានបង្វែរការចាប់អារម្មណ៍ ដោយមិនទទួលស្គាល់នូវសកម្មភាពរបស់ទាហាខ្លួន ដែលបាននិងកំពុងឈ្លានពានមកលើកម្ពុជា។

ប៉ុន្តែ ក្នុងនាមជាប្រធានអាស៊ាន លោកស្រី Ma. Theresa P. Lazaro បានថ្លែងក្នុងកិច្ចប្រជុំនោះអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦ ដោយលោកស្រីបានសង្កត់ធ្ងន់លើការជំរុញឱ្យអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ដែលស្របនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា”។

លោក ប្រាក់ សុខុន បានប្រើវេទិកាការទូតអាស៊ាននេះបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជារំពឹងលើហ្វីលីពីន ដែលជាប្រធានអាស៊ានឆ្នាំនេះ នឹងបន្តដោះស្រាយបញ្ហាក្នុងតំបន់ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ផ្តល់យោបល់ឲ្យកងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ីប្រមូលព័ត៌មានតាមផ្កាយរណបដើម្បីបញ្ជាក់ថា រវាងកម្ពុជា និងថៃ តើភាគីណាជាអ្នកបាញ់មុន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់យោបល់ទៅប្រធានាធិបតីសរដ្ឋអាមេរិក លោក Donald Trump និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថា ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងកម្ពុជា និងថៃ កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ខ្លួន។ សម្ដេចថា ពួកគេអាចប្រមូលរូបភាពដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើរវាងកម្ពុជា និងថៃ ភាគីណាជាអ្នកបាញ់មុន។

តាមរយៈសំណេរនៅលើហ្វេសប៊ុកផេកផ្លូវការនាវេលាទាបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ថា វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។

ការលើកឡើងរបស់សម្ដេចធិបតីនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។

ថ្លែងកាលពីថ្ងៃអង្គារទី៥ ខែសីហា ឆ្នាំ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ បញ្ជាក់ថា ម៉ាឡេស៊ី បានដាក់ផ្កាយរណបរួចហើយ ដើម្បីតាមដានមើលបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា ភាគីទាំងពីរក៏ឯកភាពដែរថា អនុព័ន្ធយោធាម៉ាឡេស៊ី និងអាស៊ាន នឹងជួយសម្របសម្រួលសម្រាប់ការឃ្លាំងមើលពីចម្ងាយ៕

The post សម្ដេចធិបតី ផ្តល់យោបល់ឲ្យកងទ័ព ឬស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ីប្រមូលព័ត៌មានតាមផ្កាយរណបដើម្បីបញ្ជាក់ថា រវាងកម្ពុជា និងថៃ តើភាគីណាជាអ្នកបាញ់មុន appeared first on Kampuchea Thmey Daily.

អគ្គមេបញ្ជាការទ័ព អរគុណម៉ាឡេស៊ីដែលជួយឱ្យកម្ពុជា-ថៃ សម្រេចបានបទឈប់បាញ់ និងអាស៊ានដែលឱ្យអនុព័ន្ធយោធាចុះសង្កេតការណ៍
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន អរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការងារសម្របសម្រួលឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) អនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។  លោក វង្ស ពិសេន ថ្លែងអរគុណម៉ាឡេស៊ីប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥ដូច្នេះ  នៅក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ( ACDFM-22 ) ដែលរៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា។

គូររម្លឹកថា រដ្ឋាភិបាល និងកងទ័ពរបស់ម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានបទឈប់បាញ់លើបញ្ហាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ​ កាលពីចុងខែកក្កដា កន្លងទៅ។ ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ បានចាប់ផ្ដើមឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីថៃជាអ្នកបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន នៅទីតាំងប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្ដរមានជ័យ និងពង្រីកទីតាំងប្រយុទ្ធរហូតដល់តំបន់មុំបី។

បន្ទាប់ពីថៃ បានបើកការវាយប្រហារទាំងកម្រោល ខុសច្បាប់អន្តរជាតិ និងប្រើប្រាស់សុទ្ធតែសព្វាវុធធន់ធ្ងន់ យន្តហោះចម្បាំងមកលើកម្ពុជា នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ២០២៥លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ បណ្ដោះអាសន្ន លោក ភូមិថាំ តាមទូរស័ព្ទ ដោយចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ។ ភ្លាមៗនាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពថានឹងឈប់បាញ់នៅម៉ោង១២៖០០នាទីយប់ឈានចូលថ្ងៃទី២៥ ហើយភាគីថៃក៏ឯបានឯកភាពដូចគ្នា ប៉ុន្តែឈានចូលម៉ោង១ រំលងអាធាត្រថៃ ប្រែជំហរ បន្តបាញ់ប្រហារលើកម្ពុជាម្ដងទៀត។

នៅថ្ងៃទី២៧ ខែកក្កដា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ក៏ទូរស័ព្ទមកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន  ម៉ាណែត ដោយចង់ឱ្យកម្ពុជា និងថៃ ឈប់បាញ់គ្នា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ជាការឆ្លើយតបសម្ដេច ហ៊ុន ម៉ាណែត បានឯកភាពនឹងសំណើរបែបនេះ ជាថ្មីម្ដងទៀត។ ជាមួយគ្នា​ ប្រធានាធិបតីអាមេរិក ក៏បានដាក់សម្ពាធទៅលើភាគីថៃ ឱ្យទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ទើបថៃព្រមទៅចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី។

ដូចការគ្រោងទុកនៅថ្ងៃទី២៨ ខែកក្កដា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ បានជួបគ្នានៅលើទឹកដីម៉ាឡេស៊ី នៅក្នុងកិច្ចចរចាដោយមានការសង្កេតការណ៍ពីសំណាក់តំណាងសហរដ្ឋអាមេរិក និងចិន ហើយកិច្ចព្រមព្រៀងបទបាញ់បានកើតឡើង ដោយកំណត់ឱ្យភាគីកងទ័ពកម្ពុជា-ថៃ ឈប់ប្រយុទ្ធនៅម៉ោង១២៖០០នាទីយប់។ ដូចការព្រមព្រៀង កងទ័ពទាំងពីរបានឈប់ប្រយុទ្ធនៅម៉ោង០០ ប៉ុន្តែនៅម៉ោង០៧៖៥០ព្រឹកថ្ងៃទី២៩ ខែកក្កដា កងទ័ពថៃបានរំលោភបទឈប់បាញ់ ដោយចាប់ឃុំខ្លួនយោធិនកម្ពុជាជាង២០នាក់។

នៅល្ងាចថ្ងៃទី២៩ ខែកក្កដា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយបានជួបជាមួយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងបញ្ជាក់ថានឹងថា ម៉ាឡេស៊ី បង្កើតក្រុមសង្កេតការណ៍ ដែលមានអនុព័ន្ធយោធារបស់ខ្លួន  គឺជាប្រធាន ដើម្បីចេញសង្កេតការណ៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែកក្កដា ក្រោយមានបទឈប់បាញ់។ ក្រោយពីជជែកជាមួយមេបញ្ជាការកងយោធពលខេមរភូមិរួចភ្លាម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចុះទៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់ថ្ងៃទី២៩ ខែកក្កដា តែម្ដង ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ របស់កម្ពុជា។ ក្រោមកិច្ចប្រឹង​​ប្រែងនេះហើយ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលមកពីប្រទេសជាសមាជិកអាស៊ាន បានចុះទៅសង្កេតការណ៍ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ នៅតាមព្រំដែនកម្ពុជា-ថៃ។

ជុំវិញការចុះទៅសង្កេតការណ៍ពីសំណាក់អ្នកសង្កេតការណ៍អន្តរកាលតាមបទឈប់បាញ់នេះ, នៅក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន នាថ្ងៃទី១០ ខែកញ្ញា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ាន ដែលបានអនុញ្ញាតឱ្យអនុព័ន្ធយោធា ចូលរួមសង្កេតការណ៍សម្រាប់ការអនុវត្តបទឈប់បាញ់ និងបានគាំទ្រពេញទំហឹងពីតួនាទី និងសកម្មភាពរួមរបស់ប្រទេសជាសមាជិក និងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយរួមគ្នាលើកកម្ពស់ស្ថិរភាពក្នុងតំបន់៕

ដោយ៖ ង៉ិល ណារ៉ាត់

The post អគ្គមេបញ្ជាការទ័ព អរគុណម៉ាឡេស៊ីដែលជួយឱ្យកម្ពុជា-ថៃ សម្រេចបានបទឈប់បាញ់ និងអាស៊ានដែលឱ្យអនុព័ន្ធយោធាចុះសង្កេតការណ៍ appeared first on Kampuchea Thmey Daily.

ប្រធានអាស៊ាន ជជែកអំពីជម្លោះព្រំដែន«កម្ពុជា-ថៃ»ជាមួយប្រធានាធិបតីហ្វីលីពីនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នៅថ្ងៃទី០៨ ខែកញ្ញា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទ អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ស្របពេលដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសដូច្នេះតាមរយៈទំព័រ facebook ផ្លូវការនាល្ងាចថ្ងៃដដែល។

ប្រធានអាស៊ានឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សរសេរលើទំព័រហ្វេសប៊ុកថា លោកបានជជែកជាមួយបេក្ខភាពប្រធានអាស៊ានឆ្នាំ២០២៦ ប្រធានាធិបតីហ្វីលីពីន ដូច្នេះ៖«យើងក៏បានពិភាក្សាផងដែរអំពីការអភិវឌ្ឍនៃជម្លោះថៃ-កម្ពុជា និងបន្តខិតខំប្រឹងប្រែងរួមគ្នាប្ដេជ្ញាចិត្តធ្វើឲ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។»។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានជជែកជាមួយប្រធានាធិបតីហ្វីលីពីន អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមក្របខណ្ឌអាស៊ាន និងបញ្ហាសន្តិសុខក្នុងតំបន់ ការអភិវឌ្ឍ សេដ្ឋកិច្ច និងតម្រូវការក្នុងការពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងការប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។

ជម្លោះព្រំដែនកម្ពុជា ថៃ ចាប់ផ្ដើមតានតឹង ប្រឈមដាក់គ្នាខ្លាំងឡើង ក្រោយពីយោធាថៃបាញ់សម្លាប់យោធិនកម្ពុជាមួយរូប នៅវេលាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបីក្នុងដីកម្ពុជា។ ចាប់តាំងពីពេលនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានជជែកជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែទោះបីមានការអន្តរាគមន៍ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងណា ក៏ភាគីថៃនៅតែបំពាន និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការបាញ់ប្រហារទ្រង់ទ្រាយធំ  ប្រើប្រាស់អាវុធធន់ធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល ដែលអន្តរជាតិហាមឃាត់ យន្តហោះចម្បាំងង ពង្រីកភូមិសាស្ត្រនៃការប្រយុទ្ធជាច្រើនទីតាំង។

ក្រោយមានការអន្តរាគមន៍ជាថ្មីពីសំណាក់ប្រធានអាស៊ានម៉ាឡេស៊ី និងពីសំណាក់ប្រធានាធិបតីអាមេរិក ទើបថៃ ព្រមទៅប្រជុំនៅម៉ាឡេស៊ីជាមួយភាគីកម្ពុជា ហើយឈាន់ដល់សម្រេចបានកិច្ចព្រមព្រៀងនៃបទឈប់បាញ់មួយជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕

The post ប្រធានអាស៊ាន ជជែកអំពីជម្លោះព្រំដែន«កម្ពុជា-ថៃ»ជាមួយប្រធានាធិបតីហ្វីលីពីនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជាគាំទ្រហ្វីលីពីនយ៉ាងពេញទំហឹងក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៦
កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះហ្វីលីពីន ក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៦ខាងនេះ។ នេះគឺជាការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos JR ក្រោយពីបញ្ចប់កិច្ចប្រជុំទ្វេភាគី និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា នេះ ក្នុងពេលប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសេចក្ដីថ្លែងការណ៍រួមដូច្នេះ៖ «ខ្ញុំបានបញ្ជាក់នូវការប្ដេជ្ញាចិត្តជាថ្មីនូវការគាំទ្រពេញទំហឹងរបស់កម្ពុជា ចំពោះហ្វីលីពីនដែលនឹងធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។ យើងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន។»។

ជាការឆ្លើយតបប្រធានាធិបតី Ferdinand Marcos JR បានអរគុណចំពោះកម្ពុជាដែលបានគាំទ្រហ្វីលីពីនក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៦ខាងមុខ ក៏ដូចជាការគាំទ្រចំពោះហ្វីលីពីនស្នើសុំធ្វើជាសមាជិកមិនអាចអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន មានប្រទេសជាសមាជិកចំនួន១០។ តំណែងជាប្រធានអាស៊ាន មានគឺរយៈពេលមួយឆ្នាំ ហើយត្រូវផ្លាស់ប្ដូរទៅប្រទេសបន្ទាប់តាមរយៈលំដាប់អក្ខរក្រមឈ្មោះជាភាសាអង់គ្លេសរបស់ប្រទេសជាសមាជិក។ នៅឆ្នាំ២០២៥ នេះ ប្រទេសម៉ាឡេស៊ី (Malaysia)កំពុងធ្វើជាប្រធានអាស៊ាន  ហើយបើតាមលំដាប់អក្ខរក្រមជាភាសាអង់គ្លេសនៅឆ្នាំ២០២៦ ប្រទេសមីយ៉ាន់ម៉ា (Myanmar) នឹងត្រូវធ្វើជាប្រធានអាស៊ាន ប៉ុន្តែបច្ចុប្បន្នមីយ៉ាន់ម៉ាកំពុងមានសង្គ្រាមស៊ីវិលនៅឡើយ ដែលគំរាមកំហែងដល់សន្តិសុខ។

នៅក្នុងខែតុលាខាងមុខ ម៉ាឡេស៊ី នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយនឹងសម្រេចឱ្យទីម័រក្លាយជាសមាជិកអាស៊ានទី១១ជាផ្លូវការ និងជាប្រគល់ញញួរអាស៊ានឱ្យទៅប្រទេសបន្ទាប់៕​

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជាគាំទ្រហ្វីលីពីនយ៉ាងពេញទំហឹងក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានតែងតាំងសម្តេច «ជាទីប្រឹក្សាលើកិច្ចការអាស៊ាន» និងថានេះជាកិត្តិយសដ៏ធំធេង
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលធ្លាប់ធ្វើជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអាស៊ានចំនួន៣ដង បានអរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានតែងតាំងសម្ដេចផ្ទាល់ជា«ទីប្រឹក្សាលើកិច្ចការអាស៊ាន»។ សម្ដេចតេជោ បានចាត់ទុកការតែងតាំងតួនាទីនេះ ថាគឺជាកិត្តិយសដ៏ធំធេងសម្រាប់សម្ដេចផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងបែបនេះ នៅក្នុងពេលអនុញ្ញាតឱ្យប្រធានរដ្ឋសភាម៉ាឡេស៊ី លោក តាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល (Tan Sri Dato Johari bin Abdul) ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែមករា នេះ នៅវិមានព្រឹទ្ធសភា។

គួរឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ នេះ ម៉ាឡេស៊ី ត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និង៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ មុនក្លាយជាប្រធានអាស៊ានជាផ្លូវការ ពោលគឺនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato Seri Anwar bin Ibrahim បានតែងតាំង សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ជាទីប្រឹក្សាលើកិច្ចការអាស៊ាន។

ឆ្លៀតឱកាសជំនួបជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី សម្តេចតេជោ បានសម្តែងនូវការចូលរួមអបអរសាទរ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ៤៦ និង៤៧។ សម្តេចតេជោ ក៏បានរំឭកអំពីទំនាក់ទំនងល្អរវាងសម្តេច និង លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato Seri Anwar bin Ibrahim តាំងពីឆ្នាំ១៩៩៥។

ក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់អាស៊ានរីកចម្រើនបន្ថែមទៀត។ តាមរយៈប្រធានសភាម៉ាឡេស៊ី ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ, សម្ដេចតេជោ ហ៊ុន សែន បានស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ។

គួរឱ្យដឹងថា សម្ដេចតេជោ​ ហ៊ុន សែន ធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន៣លើក ក្នុងនោះលើកទី១​ គឺកាលពីឆ្នាំ២០០២​ លើកទី២ កាលពីឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២៕

ដោយ៖ង៉ិល ណារ៉ាត់

The post សម្ដេចតេជោ អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានតែងតាំងសម្តេច «ជាទីប្រឹក្សាលើកិច្ចការអាស៊ាន» និងថានេះជាកិត្តិយសដ៏ធំធេង appeared first on Kampuchea Thmey Daily.

បណ្ឌិត សុខ ទូច អះអាងថា កម្ពុជាទទួលបានជោគជ័យ ៣ចំណុច ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២
ថ្លែងបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រកួតប្រជែង សមាហរណកម្ម និងពហុប៉ូល» នៅល្ងាចថ្ងៃទី២០ ខែធ្នូ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ទទួលបានជោគជ័យចំនួន ៣ ចំណុច។

បើតាមលោកបណ្ឌិត សុខ ទូច ជោគជ័យទាំង ៣ចំណុចរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ គឺកម្ពុជាបានអញ្ជើញមេដឹកនាំកំពូលៗនៃប្រទេសមហាអំណាចមកប្រជុំនៅកម្ពុជា ខណៈកន្លងទៅ មេដឹកនាំមហាអំណោចទាំងនោះមិនធ្លាប់ចូលរួមប្រជុំជាមួយអាស៊ានឡើយ។ ទន្ទឹមនេះ កម្ពុជាដែលជាប្រទេសតូចពិតមែន ប៉ុន្តែ កម្ពុជាអាចរក្សាបានសន្តិសុខដ៏ល្អ ដែលគ្មានអ្វីចោទជាបញ្ហាក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។

ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ក៏បានបង្ហាញដែរថា នៅពេលថ្មីៗនេះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានធ្វើដំណើរទៅកាន់អឺរ៉ុប និងបារាំង គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងយ៉ាងពេញមុខពេញមាត់ពីសំណាក់លោកប្រធានាធិបតីបារាំង ក៏ដូចជា មេដឹកនាំសហភាពអឺរ៉ុប ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់សម្រាប់ផលប្រយោជន៍រវាងអាស៊ាន-អឺរ៉ុប ក៏ដូចជា កម្ពុជា-អឺរ៉ុប។

គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងបាននាំមកនូវសមិទ្ធផលយ៉ាងច្រើន រួមទាំង មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន និងប្រទេសមហាអំណាចជាច្រើន ជាអាទិ៍ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក លោក លី ខឹឃាង នាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីកាណាដា អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

The post បណ្ឌិត សុខ ទូច អះអាងថា កម្ពុជាទទួលបានជោគជ័យ ៣ចំណុច ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ appeared first on Kampuchea Thmey Daily.

ស្វែងយល់អំពីភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នៅឆ្នាំ២០២២នេះជាលើកទី៣ នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា បន្ទាប់ពីកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។

ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ក្រោមមូលបទ៖ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ដើម្បីជាការឆ្លើយតបនឹងបញ្ហាប្រឈមដ៏ក្ដៅគគុកនៅក្នុងតំបន់ និងពិភពលោក ដូចជា ៖ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងជាពិសេសនោះ គឺសង្គ្រាមរុស្ស៊ីឈ្លានពានទៅលើអ៊ុយក្រែន ដែលកំពុងបង្កជាក្ដីព្រួយបារម្ភជាសកល ហើយតម្រូវឲ្យមានដោះស្រាយជាបន្ទាន់។ ​

តាមរយៈមូលបទនេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីរបស់អាស៊ាន ក្នុងការរួបរួមជាសហគមន៍តែមួយ និងប្រកប ដោយឆន្ទៈនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការដោះស្រាយ និងជំនះបញ្ហាប្រឈមដែលកំពុងប្រឈមនៅក្នុងតំបន់។ «ភាពរួបរួម» បានសង្កត់ធ្ងន់លើវិធីសាស្រ្តតម្រង់ទិសសកម្មភាពរបស់អាស៊ាន ផ្អែកលើការបើកចំហប្រកប ដោយភាពជំនឿ សាមគ្គីភាពល្អ និងភាពសុខដុមរមនានៅក្នុងគ្រួសារអាស៊ាន។

មួយវិញទៀតនោះ ក្រោមមូលបទ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» នេះដែរ កម្ពុជា ក៏មានកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ដើម្បីឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព និងវិបុលភាព។ ជាមួយគ្នានេះ កម្ពុជា បានគាំទ្រការចូលរួមរបស់អាស៊ានជាមួយនឹងការឆ្លើយតបក្នុងតំបន់ និងពិភពលោក ឲ្យកាន់តែទូលំទូលាយចំពោះផលប៉ះពាល់ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាប្រឈមទាំងនៅក្នុងតំបន់ និងពិភពលោក។

ដោយឈរលើសមិទ្ធផលនៃការធ្វើជាប្រធានមុនៗ កម្ពុជា នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗរបស់អាស៊ាន ពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ«ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។ ក្នុងស្មារតីនេះ កម្ពុជា បានគូសរំលេចពីអាទិភាពការងារមួយចំនួនសម្រាប់ឆ្នាំ២០២២ ដូចខាងក្រោម៖

ទី១. សសរស្តម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន ទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបតិ្តការជាមួយដៃគូខាងក្រៅ ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ។

ទី២. សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គំនិតផ្តួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចឲ្យបានឆាប់។ ជាមួយគ្នានេះ ដើម្បីធានាឲ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពទាក់ទាញ និងជីវភាព។

ទី៣. សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និងកសាងសន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ។

សរុបជារួម កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងបន្តកៀរគរការគាំទ្រ និងកិច្ចសហប្រតិបតិ្តការ ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ទន្ទឹមនេះ កម្ពុជា ក៏នឹងជំរុញផងដែរនូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥៕

ដោយ៖ ធឿន វ៉ាន់សុង

The post ស្វែងយល់អំពីភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២ appeared first on Kampuchea Thmey Daily.