ប្រធានាធិបតី Yoon Suk Yeol Archives - Kampuchea Thmey Daily

លោក Yoon រង​ការ​ចោទ​ថា ញុះញង់​កូរ៉េខាងជើង ដើម្បី​​​​ដាក់ចេញ​ច្បាប់​អាជ្ញាសឹក​មានប្រសិទ្ធភាព​
ទីក្រុង​សេអ៊ូល៖ អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ លោក Yoon Suk Yeol​  បាន​ញុះ​ញង់​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង បើក​ការ​ឈ្លាន​ពាន​ដោយ​​អាវុធ ដើម្បី​បង្កើត​ឱ្យ​មាន​ហេតុផល​សមស្រប​ សម្រាប់​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​​ដើម​​ខែធ្នូ ឆ្នាំ ២០២៤ និង​ដើម្បី​លុប​បំបាត់ចោល​គូប្រជែង​នយោបាយរបស់​ខ្លួន។

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ​Yoon Suk Yeol។ Reuters

រដ្ឋ​អាជ្ញា​ពិសេស លោក Cho Eun-seok បាន​ប្រាប់​សន្និ​សីទ​សារព័ត៌​មាន​មួយ​កាលពី​ថ្ងៃ​ទី១៥​ខែ​ធ្នូ ​ថា ក្រុម​របស់​លោក​​បាន​ចោទ​ប្រកាន់​មនុស្ស២៤នាក់ រួម​ទាំង​អតីត​​ប្រធានាធិបតី​ Yoon និង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ចំនួន​៥នាក់ផ្សេងទៀត​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ អំឡុងពេល​​នៃ​ការ​​ស៊ើប​អង្កេត​រយៈ​ពេល​៦​ខែ​របស់​គាត់​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​«បះ​បោរ​»​។

លោក Cho បាន​និយាយ​ថា​៖ «យើង​បាន​ដឹង​​​ច្បាស់​ពី​បទ​ពិសោធន៍​ជា​​ប្រវត្តិសាស្ត្រ​តរួច​ហើយ​ថាវា​សមហេតុផល​​ ដែល​ផ្តល់​ទៅ​ឱ្យ​​អ្នក​កាន់​អំណាច​សម្រាប់​រដ្ឋ​ប្រហារ​ គឺ​ដើម្បី​​តែ​​មុខ​មាត់​​ប៉ុណ្ណោះ ហើយ​គោល​បំណង​តែ​មួយ​គត់​គឺ​ជា​កាន់​កាប់ ​ និង​រក្សាអំណាច​​ផ្តាច់​មុខ​​»។

រដ្ឋអាជ្ញា​​​ លោក Cho បាន​និយាយ​ថា​ ក្រុម​របស់​លោក​បាន​បញ្ជាក់​ពី​គម្រោង​ធំមួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ លោក​ Yoon ជា​មេក្លោង​​ និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​របស់​គាត់គឺ​លោក Kim Yong-hyun ដែល​នឹង​ត្រលប់​​ទៅ​​ខែតុលា ឆ្នាំ ២០២៣ វិញ​​ ដើម្បី​ព្យួរអំណាច​របស់​សភា ហើយ​ជំនួស​​ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​បន្ទាន់។

លោក​បាន​បន្ត​ថា​៖ «ដើម្បី​បង្កើត​ឱ្យ​សម​ស្រប​​តាម​ការ​​​ប្រកាស​​ច្បាប់​​អាជ្ញាសឹក ពួកគេ​បាន​​ព្យាយាម​​ជម្រុញ​​ឱ្យ​​កូរ៉េ​ខាងជើង​បង្ក​ការឈ្លាន​ពាន​ដោយ​អាវុធ ប៉ុន្តែត្រូវ​បរាជ័យ ខណៈ​​ដែល​​កូរ៉េ​​ខាង​ជើង​​មិន​​បាន​​ឆ្លើយ​​តប​​ផ្នែក​យោធា​ណាមួយ​ឡើយ​»។

ក្រុម​រដ្ឋ​អាជ្ញា​ពិសេស​ធ្លាប់​បាន​ចោទ​ប្រកាន់​ លោក Yoon និង​មេ​បញ្ជាការ​យោធា​របស់គាត់​ថា បាន​បញ្ជា​ឱ្យ​ប្រតិបត្តិ​ការ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក ​លាក់​ខ្លួន​ចូល​ទៅ​ក្នុងភាគ​ខាង​ជើង ដើម្បី​បង្ក​ភាពតាន​តឹង​ដល់​​ប្រទេសជិត​ខាង។

លោក Cho បាន​និយាយ​ទៀត​ថា ក្រោយ​លោក Yoon បាន​ឃុប​ឃិត​ដាក់​ឈ្មោះ​អ្នកដែល​មាន​និន្នា​ការ​នយោបាយ​ប្រឆាំង​ រួម​ទាំង​មេដឹក​នាំ​គណបក្សកាន់​អំណាច​​អភិរក្សនិយម​របស់​លោក​ ជា​កង​កម្លាំង​ប្រឆាំង​រដ្ឋ និង​បាន​ប្រកាសច្បាប់អាជ្ញាសឹក នៅ​ពេល​ដែល​លោក​​គ្មាន​ភាព​មនុស្សធម៌ក្នុង​ខ្លួន​។

លោក Cho ស្ថិត​​ក្នុង​​ចំណោម​​រដ្ឋ​អាជ្ញា​​ពិសេស​​បី​​រូប​​ដែល​​ត្រូវ​​បាន​​តែង​​តាំង​​បន្ទាប់​​ពី​លោក​​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee Jae Myung ត្រូវ​​បាន​​ជាប់​​ឆ្នោត​​ជា​​ប្រធានាធិបតី​ក្នុង​​ការ​​បោះ​ឆ្នោត​​មួយ​​ដែល​​ជា​​ការ​ដក ​​លោក Yoon ដោយ​​តុលា​ការ​​ធម្មនុញ្ញ​​ក្នុង​​ខែ​​មេសា។

បច្ចុប្បន្ន លោក​ Yoon កំពុង​​ស្ថិត​​ក្នុង​​ការ​ជាប់​ទោស​ពី​បទ​បះបោរ ដែល​​​​​​​​បទ​ចោទ​នេះ​​​​​ ​អាច​​ត្រូវ​​ផ្ដន្ទាទោស​​ដាក់​​ពន្ធនាគារ​​អស់​​មួយ​​ជីវិត ឬ​​អាច​មាន​​​ទោស​ប្រហារ​ជីវិត​។ អតីត​រដ្ឋមន្ត្រី និង​មន្ត្រី​ផ្សេងទៀត​របស់​គាត់​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់​ផ្សេងៗដែល​កើត​ចេញ​ពីការ​ប៉ុនប៉ង​ច្បាប់​អាជ្ញាសឹក​​តែ​ត្រូវ​បរាជ័យ។

សភា​​កូរ៉េខាងត្បូង​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ​បាន​បោះឆ្នោតលុបចោលក្រឹត្យ​ដាក់​ប្រទេស​ក្នុងគ្រាអាសន្ន​​របស់ លោក Yoon ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពីការប្រកាស​របស់គាត់កាល​ពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២៤​ ហើយក្រោយមកបានចោទប្រកាន់គាត់ពីបទរំលោភ​អំណាច។

​លោក Yoon បានបន្ថែម​ទៀតថា​​ វា​ស្ថិតនៅក្នុងអំណាច​របស់​លោក​​ក្នុងនាមជាប្រធានាធិបតី​ក្នុងការ​ប្រកាស​ច្បាប់អាជ្ញា​សឹក ហើយ​លោក​​បានធ្វើវា ដើម្បី​​ព្រមានឲ្យ​ដឹង​ជុំវិញ​ការរំលោភ​អំណាច​របស់គណបក្សប្រឆាំងលើ​ការគ្រប់គ្រងសភា​ដែល​កំពុង​ធ្វើឱ្យខូចដល់​ការងារ​របស់រដ្ឋាភិបាល។ លោក​ថា គ្មាន​​ការ​​បង្ក​គ្រោះ​ថ្នាក់​ដល់​​ប្រទេស​​ដោយ​​ក្រឹត្យ​​ប្រធានាធិបតី​​ដែល​ដាក់​ច្បាប់​អាជ្ញាសឹក​​​នោះទេ​​​៕​​

ណឺ មិនា​

The post លោក Yoon រង​ការ​ចោទ​ថា ញុះញង់​កូរ៉េខាងជើង ដើម្បី​​​​ដាក់ចេញ​ច្បាប់​អាជ្ញាសឹក​មានប្រសិទ្ធភាព​ appeared first on Kampuchea Thmey Daily.

លោក Yoon Suk Yeol ប្រឈម​​បទចោទ​​ថ្មីចំពោះ​ការ​បង្កហេតុដល់​កូរ៉េខាងជើ​ង​​
រដ្ឋអាជ្ញាពិសេសរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១០​ខែវិច្ឆិកានេះ​​ បានដាក់​ការ​ចោទ​​ប្រកាន់​បន្ថែម​ លើ​​អតីតប្រធានាធិបតី យ៉ុន ស៊ុក​យោល (Yoon Suk Yeol) ពីបទរំលោភអំណាច និង​​​បង្ក​អរិភា​ព​ទាក់ទងនឹងការដាក់​ចេញ​​​​ច្បាប់អាជ្ញាសឹករយៈពេលខ្លី​​នៅចុង​​​ឆ្នាំ២០២៤​។

​​អតីតប្រធានាធិបតី យ៉ុន ស៊ុក​យោល (Yoon Suk Yeol)។ AP

​អតីត​​ប្រធានាធិបតី​កូរ៉េខាងត្បូង​ បានព្យាយាមបង្កជម្លោះយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីប្រកាសច្បាប់អាជ្ញាសឹក។ នេះ​​តាម​អ្នកនាំពាក្យរបស់រដ្ឋអាជ្ញា បានប្រាប់សន្និសីទសារព័ត៌មានដោយដកស្រង់ភស្តុតាងដែលរកឃើញនៅលើទូរស័ព្ទដៃរបស់មន្ត្រីយោធា ដែលរួមមានពាក្យមួយចំនួនដែលបង្ហាញពីការបង្កហេតុដែលអាចកើតមានប្រឆាំងនឹងកូរ៉េខាងជើង ដូចជា «យន្តហោះគ្មានមនុស្សបើក» និង «ការវាយប្រហារ​​យោធា​​​ (surgical strike)»។

​​​លោក ​យ៉ុន​​ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​បញ្ចប់​មុខ​​តំណែង​​ពី​ប្រធានាធិបតី​​​កាល​ពី​ខែ​មេសា ហើយ​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​​​ចំពោះ​​ចោទ​ប្រកាន់​ពី​​ការ​បះបោរ​ដែល​កើត​ចេញ​ពី​ការ​ប្រកាស​ដាក់​​ច្បាប់អាជ្ញាសឹក​ដែល​បរាជ័យ​​កាល​ពី​ដើម​ខែ​ធ្នូឆ្នាំ​​២០២៤​។

​​ក្នុង​ការ​ចោទ​ប្រកាន់​​អំពី​ការ​បេះ​បោរ​នោះ បើ​រក​ឃើញ​ថា​មាន​កំហុស ​លោក​ យ៉ុន ​​អាច​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។

​​​​ក្រោយ​ពី​បរាជ័យ​​​នៃ​​ការ​ដាក់ច្បាប់​អាជ្ញាសឹកនេះ​ អតី​ត​ប្រធានាធិបតីកូរ៉េ​ខាងត្បូង​​ដែលធ្លាប់​កាន់​តួនាទី​ជា​រដ្ឋអាជ្ញា​ជាង​​២៧ឆ្នាំ បាន​និយាយជា​បន្តបន្ទាប់​ថា គាត់មិនដែលមានបំណងដាក់ច្បាប់យោធាទេ ប៉ុន្តែបានប្រកាសច្បាប់អាជ្ញាសឹក​នាពេល​នោះ​ដើម្បី​​ព្រមាន​​ដល់ការប្រព្រឹត្តខុសដោយគណបក្សប្រឆាំង និងដើម្បីការពារលទ្ធិប្រជាធិបតេយ្យពីធាតុ «ប្រឆាំងនឹងរដ្ឋ»​។

យោងតាម​​ច្បាប់​អាជ្ញាសឹក​ដែល​ប្រកាស​ចេញ​​ អតីត​ប្រធានាធិបតី យ៉ុន អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun និងអតីតប្រធានចារកម្មយោធា លោក​ Yeo In-hyung គ្រោងនឹងធ្វើការវាយប្រហារកូរ៉េខាងជើងប្រឆាំងនឹងកូរ៉េខាងត្បូង។ ​ នេះបើតាមអ្នកនាំពាក្យរបស់រដ្ឋអាជ្ញាលោកស្រី Park Ji-young ដែ​ល​បញ្ជាក់​ពីការ​បន្ថែម​ការ​ចោទ​ប្រកាន់​​។

លោកស្រី Park បាននិយាយថា អ្នកទាំងបីចង់បង្កើតភាពតានតឹងក្នុងប្រទេស ដែលជាលក្ខខណ្ឌមួយសម្រាប់លោក​យ៉ុន ដើម្បីប្រកាសច្បាប់អាជ្ញាសឹក។

ព្រះរាជអាជ្ញា បាននិយាយថា Kim និង Yeo ក៏ត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់បន្ថែមដូចគ្នា។

ក្រុមរបស់រដ្ឋអាជ្ញាពិសេសបានចោទប្រកាន់លោក យ៉ុន និងមេបញ្ជាការយោធារបស់គាត់ថា បានបញ្ជាឱ្យប្រតិបត្តិការ​ដ្រូន​បំបាំងកាយ​​​ចូលទៅក្នុង​​ប្រទេសកូរ៉េខាងជើង​ ដើម្បីធ្វើឱ្យភាពតានតឹងរវាងប្រទេស​ជិតខាង​​ទាំងពីរ និងបង្ហាញពីភាពត្រឹមត្រូវ​​នៃក្រឹត្យច្បាប់អាជ្ញាសឹករបស់​គាត់​៕​

រ៉ាន់ រើយ​

The post លោក Yoon Suk Yeol ប្រឈម​​បទចោទ​​ថ្មីចំពោះ​ការ​បង្កហេតុដល់​កូរ៉េខាងជើ​ង​​ appeared first on Kampuchea Thmey Daily.

ធ្លាយវីដេអូលោក Yoon ជាប់ឃុំក្នុងពន្ធធនាគារមួយកន្លែង
កាលពីថ្ងៃទី ២ ខែកញ្ញា វីដេអូមួយដែលមានចំណងជើងថា «បែកធ្លាយវីដេអូរបស់ Yoon Suk Yeol នៅក្នុងមន្ទីរឃុំឃាំង» បានផ្សព្វផ្សាយពាសពេញវេទិកាផ្សេងៗ។ ខ្សែអាត់វីដេអូមួយនោះមានរយៈពេលត្រឹមតែ ១៩ វិនាទី បង្ហាញអំពីបុរសម្នាក់ក្នុងឈុតមន្ត្រីឈរនៅខាងក្រៅ  ខណៈនៅខាងក្នុង បុរសម្នាក់ដែលស្រដៀងនឹងអតីតប្រធានាធិបតី អាចត្រូវគេមើលឃើញសម្លឹងមើលទៅខាងក្រៅ។ ទោះយ៉ាងណាក៏ដោយ ដោយសារគុណភាពវីដេអូអន់ មុខមាត់ពិតប្រាកដគឺមិនសូវជាច្បាស់ទេ។

វីដេអូរយៈពេល ១៩ វិនាទី ជាវីដេអូឃ្លាំមើលអតីតប្រធានាធិបតី (រូបភាព៖Allkpop)

យោងតាមភ្នាកងារ Allkpop វីដេអូនេះត្រូវគេរាយការណ៍ថា បានបែកធ្លាយកាលពីថ្ងៃទី ១ ខែកញ្ញាមក នៅពេលដែលសមាជិកនៃគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបានពិនិត្យវីដេអូតាមដាន និងកំណត់ត្រាផ្សេងទៀតនៃការប្រតិបត្តិដីកាចាប់ខ្លួនលោក Yoon Suk Yeol ។ សមាជិកគណកម្មាធិការបាននិយាយថា Yoon បានទប់ទល់ក្នុងអំឡុងពេលការប៉ុនប៉ងលើកទីមួយ និងលើកទីពីរ ខណៈដែលស្លៀកពាក់តែខោក្នុងរបស់គាត់តែប៉ុណ្ណោះ។

វីដេអូ​មួយនោះ ​បាន​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ YouTube និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​ទៀត ដោយសារតែវាជាឃ្លិបដ៏កម្រមួយដែលអតីតប្រធានាធិបតីជាប់ទោស

លោក Kim Yong Min សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាលេខាបក្សកាន់អំណាចនៃគណៈកម្មាធិការនេះ បាននិយាយបន្ទាប់ពីមើលវីដេអូថា ក្នុងអំឡុងពេលអនុវត្តដីកាលើកដំបូង អតីតប្រធានាធិបតី Yoon បានដេកស្លៀកតែខោក្នុងប៉ុណ្ណោះ។ ជាពិសេស​រូបគាត់ថែមទាំងជំទាស់យ៉ាងខ្លាំងដោយនិយាយថា «គ្មាននរណាម្នាក់អាចប្រើកម្លាំងលើគាត់បានទេ»។ គាត់បានបដិសេធមិនធ្វើតាម ដោយទាមទារកុំឲ្យប៉ះពាល់ និងទទូចសុំជួបមេធាវីថែមទៀត។

សមាជិកសភាគណបក្សប្រជាធិបតេយ្យរូបនេះបាននិយាយបន្ថែមថា ក្នុងអំឡុងពេលអនុវត្តដីកាលើកទីពីរ គាត់នៅតែស្លៀកខោក្នុង អង្គុយអានព្រះគម្ពីរ ហើយបដិសេធមិនធ្វើតាមមន្រ្តីក្នុងពន្ធធនាគារឡើយ។ លោកក៏បានសង្កត់ធ្ងន់ថា ដ្បិតតែវីដេអូនេះ បង្ហាញពីភាពខុសច្បាប់នៅក្នុងផ្នែកនៃទីប្រឹក្សាពិសេស ប៉ុន្តែជាការរារាំងម្តងហើយម្តងទៀត និងចេតនារបស់លោក Yoon នៃការអនុវត្តច្បាប់ស្របច្បាប់ និងសិទ្ធិអំណាចសាធារណៈ។

ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប ក្រុមអ្នកច្បាប់របស់ Yoon បានរុញច្រានមកវិញភ្លាមៗ ដោយចេញសេចក្តីថ្លែងការណ៍មួយថា ទាំំងនោះគឺជាការបំពានលើច្បាប់ស្តីពីការអនុវត្តទោស ច្បាប់ស្តីពីការបង្ហាញព័ត៌មាន និងច្បាប់ស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន។ CCTV អាចប្រើបានក្នុងកម្រិតអប្បបរមាដែលចាំបាច់ដើម្បីត្រួតពិនិត្យអ្នកទោស ឬសម្ភារៈបរិក្ខារ។ វាមិនអាចប្រើប្រាស់ ឬចូលប្រើប្រាស់សម្រាប់គោលបំណងដូចជា ការផ្តល់សិទ្ធិឲ្យមានការស៊ើបអង្កេត ឬការអះអាងរបស់សភា។

ពួកគេបានបន្តទៀតថា ការថតរូបភាព CCTV នៅខាងក្នុងមណ្ឌលអប់រំកែប្រែ គឺជាកម្មវត្ថុនៃគោលការណ៍មិនបង្ហាញ ទាំងការការពារសិទ្ធិមនុស្សរបស់អ្នកទោស និងដើម្បីការពារហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ ប្រសិនបើប្លង់ខាងក្នុង ឬប្រព័ន្ធយាមត្រូវបានលាតត្រដាង។ ភាពស្របច្បាប់នៃការចាប់ខ្លួនស្ថិតនៅក្នុងដែនរបស់តុលាការ មិនមែនជាសិទ្ធិសាធារណៈក្នុងការដឹងនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីកូរ៉េ វ័យ៥០ឆ្នាំ ​ត្រូវ​រថភ្លើង​បុក​ដោយមិនដឹងមូលហេតុ

The post ធ្លាយវីដេអូលោក Yoon ជាប់ឃុំក្នុងពន្ធធនាគារមួយកន្លែង appeared first on Kampuchea Thmey Daily.

ឆ្មក់ចូលផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំង សង្ស័យពាក់ព័ន្ធច្បាប់អាជ្ញាសឹក
ក្រុមទីប្រឹក្សាពិសេសមួយ នៅថ្ងៃអង្គារទី២ ខែកញ្ញានេះ បានវាយឆ្មក់ចូលផ្ទះរបស់តំណាងរាស្រ្ត Choo Kyung-ho នៃគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សប្រឆាំងដ៏ធំ ជុំវិញការចោទប្រកាន់ថា គាត់ជាប់ពាក់ព័ន្ធជាមួយច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី Yoon Suk Yeol កាលពីខែធ្នូ ឆ្នាំ២០២៤។

តំណាងរាស្រ្ត Choo Kyung-ho នៃគណបក្សអំណាចប្រជាជន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយជាតិនៅរដ្ឋសភា កាលថ្ងៃទី២១ ខែសីហា (រូបភាព៖ YONHAP)

ក្រុមរបស់ទីប្រឹក្សាពិសេស Cho Eun-suk បានធ្វើការឆែកឆេរ និងរឹបអូសផ្ទះរបស់តំណាងរាស្រ្ត Choo ក្នុងទីក្រុងសេអ៊ូល ជុំវិញការចោទប្រកាន់ថា មេដឹកនាំរបស់ PPP នៅពេលនោះ បានរារាំងសមាជិកសភារបស់គណបក្សគាត់ មិនឲ្យចូលរួមការបោះឆ្នោតសភា ដើម្បីលើកចេញក្រឹត្យច្បាប់អាជ្ញាសឹក។

ក្រុមការងារកំពុងពិនិត្យមើលការចោទប្រកាន់ដែលថា លោក Choo Kyung-ho បានផ្លាស់ប្តូរទីកន្លែងសម្រាប់កិច្ចប្រជុំទូទៅ បន្ទាន់នៃសមាជិកសភារបស់ PPP ជាច្រើនដងនៅយប់នៃការប្រកាសរបស់លោក Yoon នៅថ្ងៃទី ៣ ខែធ្នូ តាមសំណើរបស់អតីតប្រធានាធិបតី។

ដោយសារតែការផ្លាស់ប្តូរនេះ សមាជិកសភា PPP ជាច្រើន មិនអាចចូលរួមក្នុងការបោះឆ្នោតបាន ហើយរដ្ឋសភាបានបញ្ចប់ការអនុម័តសំណើលុបចោលក្រឹត្យរបស់លោក Yoon នៅព្រឹកបន្ទាប់ ដោយមានវត្តមានសមាជិកសភាតែ ១៨នាក់ប៉ុណ្ណោះ ក្នុងចំណោមសមាជិកសភា ១០៨រូបរបស់ PPP ។

ក្រុមការងាររបស់លោក Cho ទទួលបានកំណត់ត្រាដែល Choo ហៅលោក Yoon តាមទូរស័ព្ទភ្លាមៗបន្ទាប់ពីការប្រកាសរបស់គាត់។ Choo ត្រូវបានគេរាយការណ៍ថាបានទូរស័ព្ទទៅ Hong Chul-ho ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីនៅពេលនោះ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រី Han Duck-soo មុនពេលការហៅរបស់គាត់ជាមួយ Yoon ។

ទោះបីជាបែបនេះក្ដី ភាគីរបស់លោក Choo Kyung-ho បានអះអាងថា លោកមិនបានដឹងពីផែនការរបស់លោក Yoon ក្នុងការប្រកាសច្បាប់អាជ្ញាសឹកជាមុននោះទេ ហើយថាលោកមិនបានពិភាក្សាអំពីការរារាំងសមាជិកសភាពីការចូលរួមក្នុងការបោះឆ្នោតជាមួយអតីតប្រធានាធិបតីនោះទេ។

យ៉ាងណាក៏ដោយ ក្រុមរបស់លោក Choo Kyung-ho ត្រូវបានគេរំពឹងថា នឹងហៅទៅកាន់ តំណាងរាស្រ្តខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីសាកសួរគាត់អំពីការចោទប្រកាន់ដ៏ធំនេះផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រធានគណៈកម្មការមួយរូប លាលែងតំណែង ព្រោះចង់ពាក់ព័ន្ធនឹងអតីតជំទាវទីមួយ

The post ឆ្មក់ចូលផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំង  សង្ស័យពាក់ព័ន្ធច្បាប់អាជ្ញាសឹក appeared first on Kampuchea Thmey Daily.

តើ​ លោក Lee Jae-myung ឬ​ លោក Kim Moon-soo នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង?​
​វា​​មាន​រយៈ​​កន្លះឆ្នាំគត់​នៃវិបត្តិនយោបាយ​​របស់​ប្រទេស​កូរ៉េ​ខាងត្បូងដែល​ជា​​ប្រទេស​មាន​សេដ្ឋកិច្ច​រី​ក​លួត​​លាស់​​ខាំង​បំ​​ផុត​មួយ​នៅ​អាស៊ី​បូព៌ា ចាប់​តាំង​ពី​​​​ការ​ប្រកាសច្បាប់អាជ្ញាសឹក​របស់​អតី​ត​ប្រធានាធិបតី​ Yoon Suk Yeol រហូត​ដល់​ថ្ងៃ​​បោះឆ្នោត​ប្រធានាធិបតី​​ថ្មី​នៅថ្ងៃទី​៣ខែ​មិថុនា​​នេះ​។

លោក  Kim Moon-soo (ស្តាំ) ​ចាប់ដៃ​ជាមួយគូ​ប្រជែង លោក Lee Jae-myung ក្រោយ​ពេល​ការជជែក​​លើ​ទូរទស្សន៍​កាល​ថ្ងៃទី​២៣ខែ​ឧសភា​។ Reuters

ក្នុងវិបត្តិន​​​យោបាយ​​កន្លះឆ្នាំ​មក​នេះ ភាពមិនប្រាកដប្រជា និងការបែកបាក់គ្នា ​ក្នុង​សង្គម​កូរ៉េខាងត្បូង​ បាន​កើត​ឡើង​យ៉ាង​ខ្លាំង​​មិន​ធ្លាប់​មាន ​ហើយ​ការ​​សម្រេច​​​​​​សេចក្តី​​​ដោយ​តុលាការ​ធម្មនុញ្ញ​​ដោយ​ការ​បោះឆ្នោត​ជា​ឯកច្ឆ័ន​​ក្នុងចំណោម​ចៅក្រម​​៨រូប​​នៃ​សមាជិក​​​​ចៅ​ក្រម​​៩រូប​នៃ​​តុលាការ​ធម្មនុញ្ញ​ ដើម្បី​ដក​ហូត​​អំណាច​ លោក Yoon Suk Yeol ដែលជាអតីតមេដឹកនាំដ៏អាម៉ាស់ ដែលបានទម្លាក់ប្រទេសប្រជាធិបតេយ្យទៅក្នុងភាពវឹកវរដោយការប្រកាសច្បាប់អាជ្ញាសឹកកាលពី​ថ្ងៃ​តី​៣ខែ​​ខែធ្នូ​ឆ្នាំ​​២០២៤​​។

លោក Yoon Suk Yeol ជា​អតីត​អ្នក​ច្បាប់​កាន់​កិច្ច​ការ​ច្បាប់​​​ក្នុងសំណុំ​រឿង​ចោទ​ប្រកាន់​​អតីតប្រធានាធិបតី​មុនៗរបស់​គាត់​ ក្នុង​នាម​​​​ជាអគ្គរដ្ឋ​អាជ្ញាធរ​​​រយៈពេល​២៧ឆ្នាំ មុន​ការ​ហក់​ចូល​​ប្រ​​​​ឡូក​​ក្នុង​ឆាក​​នយោបាយ​​​​​រយៈពេលខ្លី​​ និង​ឈ្នះ​ការ​បោះឆ្នោត​​ដ៏ស្តួច​ស្តើង​​ក្លាយ​ជា​ប្រធានាធិបតី​​​នៅឆ្នាំ​២០២២។

​​​ការសម្រេច​​របស់​តុលាការ​ធម្មនុញ្ញកូរ៉េ​ខាងត្បូង​កាល​ពីថ្ងៃទី​៤ខែ​មេសា​ឆ្នាំ​នេះ បាន​បើក​ផ្លូវ​ឲ្យ​ប្រទេស​កូរ៉េ​រៀប​​ចំ​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​​ប្រ​​ធានា​​ធិបតី​ថ្មី​នៅ​ថ្ងៃទី​​៣ខែ​​​មិថុនា​នេះ ដើម្បី​បញ្ចប់នូវ​​ការ​ប្រជែង​ប្រជែង​ប្រជា​ប្រិយភាព​​ន​យោបាយ​របស់​​គណបក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) ​ដែល​មាន​ លោក Lee Jae-myung ជា​បេក្ខភាព​ប្រធាធិបតី និង ​គណបក្ស​​​អំណាច​ប្រជាជន​ (​PPP) ​ដែល​មាន​ លោក Kim Moon-soo ជា​​បេក្ខភាព​ប្រធានា​ធិបតី​នាពេលខាងមុខ​​នេះ​។

​ថ្វីត្បីត​តែ​​មាន​បេក្ខជន​រហូត​ដល់​​៥​ តំណាង​គណបក្ស​​​ដែលចូលរួម​ការ​បោះឆ្នោត​​ប្រធានាធិបតីនៅថ្ងៃអង្គារទី​៣ខែ​មិថុនា ក៏​មានការ​កត់សម្គាល់​ជាពិសេស មានតែ​បេក្ខជន​ប្រធានាធិបតី​​តែ​​​​ពីរ​រូប​​ប៉ុណ្ណោះ​​នឹង​ក្លាយ​ជា​​​អ្នក​ប្រកួត​ប្រជែង​​​ឈាន​ទៅ​ឈ្នះ​ការ​បោះឆ្នោត​​ ក្លាយ​ជា​ប្រធានាធិបតី​​​​ប្រទេសកូរ៉េខាង​ត្បូង។ បេក្ខជនទាំង​​២​នោះ ​គឺមាន​ លោក Lee Jae-myung​​ តំណាងគណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) ​និង លោក Kim Moon-soo តំណាង​គណបក្ស​​​អំណាច​ប្រជាជន​ (​PPP) ដែល​ជា​បក្ស​​របស់​​អតីត​​ប្រធានាធិបតី ​លោក Yoon Suk Yeol។

តើបេក្ខជន​ឈាន​មុខ​ទាំងពីរ​ មាន​លក្ខណៈសម្បត្តិខុស​គ្នាយ៉ាងដូចម្តេច?

លោក Lee Jae-myung និង​លោក Kim Moon-soo។ REUTERS

តំណាងគណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) លោក Lee Jae-myung អាយុ ៦០ ឆ្នាំមកពីគណបក្សប្រជាធិបតេយ្យ ដែល​គេដឹង​ថា ជាគណបក្ស​​​សេរី​និយម និង​​មានទំនោ​រទន់ភ្លន់​​ជាមួយ​កូរ៉េខាង​ជើង។ ​

​ក្នុងការ​កត់ត្រាជីវប្រវត្តិ​របស់​បេក្ខជន​ប្រធានាធិបតីរូប​នេះ លោក  Lee គឺ​ជា អតីត​កម្មករ​រោងចក្រ​មិន​ទាន់​គ្រប់​អាយុ​មក​ពី​គ្រួសារ​ក្រីក្រ​ ហើយ​ លោក​បាន​ក្លាយ​ជា​មេធាវី​សិទ្ធិ​មនុស្ស​មុន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ គាត់គឺជាអតីតអភិបាលក្រុង ហើយថ្មីៗនេះបានបម្រើការជាតំណាងរាស្រ្តបន្ទាប់ពីចាញ់​ឆ្នោត​ដ៏ស្តួច​ស្តើង​តទល់ នឹង​ លោក Yoon ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២​។

​ប៉ុន្តែ​ក្នុងការ​បោះឆ្នោត​​តំណាង​រាស្ត្រ​​កាល​ពី​​ ខែ​​តុលា​​ឆ្នាំ ២០២៤ គណ​បក្ស​ប្រជាជា​​ធិបតេយ្យកូរ៉េ​ (DPK) របស់ លោក Lee Jae-myung បាន​ទទួល​ការ​កើន​ឡើង​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដោយ​ឈ្នះ​​អាសន្ន​រហូត​ដល់​ទៅ​​ជាង​១៧០ ក្នុងចំណោម​អាសនៈសភា​​កូរ៉េ​ចំនួន​៣០០​ ដោយ​គណបក្ស​​អំណាច​ប្រជាជន​ទទួលបាន​អាសន​តែ​១០៨​ ប៉ុណ្ណោះ ហើយ​អាសនៈ​សេសសល់​​​គឺ​បានទៅ​លើ​គណបក្ស​ផ្សេង​ៗ​។

​លោក ​Lee Jae-myung បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតក្នុងខែមករា ឆ្នាំ ២០២៤ នៅពេលដែលបុរសម្នាក់បានចាក់គាត់ចំកអំឡុងពេលព្រឹត្តិការណ៍សាធារណៈមួយ។

​លោក ​Lee បានក្លាយ​ជា​​​គោលដៅ​នៃការ​ធ្វើ​​​ចាប់​ខ្លួន​​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​​​កាលថ្ងៃ​​ទី​៣​ ខែធ្នូឆ្នាំ២០២៤ ​ដែល​អតីត​​ប្រធានាធិបតី​ Yoon ​បញ្ជា​​​បានបញ្ជូនទាហានទៅ​កាន់​រដ្ឋ​សភា។ លោក Lee ស្ថិត​ក្នុង​ចំណោម​សមាជិក​សភា​ដែល​ប្រញាប់ប្រញាល់​ទៅ​កាន់​សភា ហើយ​បាន​ប្រឈម​ទាហាន​ ​មុន​ឲ្យ​ធ្វើ​ការ​បោះឆ្នោត​បន្ទាន់​ដើម្បី​លើក​ច្បាប់​អាជ្ញាសឹក។

​យោង​តាម CNN គាត់បានផ្សាយ​ផ្ទាល់​ (Live) ដោយ​បង្ហាញ​ពី​ការ​លោតពីលើរបងដើម្បីចូលអាគារ ដោយក្នុងវីដេអូដែលល្បីមានអ្នកចូលមើលរាប់សិបលានដង។

នៅលើផ្លូវនៃយុទ្ធនាការនេះ លោក Lee បានសន្យាថា នឹងធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច រួមទាំងការគ្រប់គ្រងបន្ថែម​ទៀតលើសមត្ថភាពរបស់ប្រធានាធិបតីក្នុងការប្រកាសច្បាប់អាជ្ញាសឹក និងកែសម្រួលរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យប្រធានាធិបតី​កាន់​អំណាច​ត្រឹម៤​ឆ្នាំ​ក្នុង​​១អាណត្តិ និង​មាន​ត្រឹម​២អាណត្តិ ជំនួសឱ្យអាណត្តិប្រាំឆ្នាំតែមួយបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់លើការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ខណៈពេលដែលកំពុងបន្តគោលដៅយូរអង្វែងនៃការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គាត់ក៏គាំទ្រការជំរុញអាជីវកម្មខ្នាតតូច និងការរីកលូតលាស់ឧស្សាហកម្ម AI ។

ប៉ុន្តែ លោក Lee ក៏ត្រូវបានជាប់គាំងដោយសំណុំរឿងផ្លូវច្បាប់ រួមទាំងការកាត់ក្តីដែលកំពុងបន្តជាច្រើនសម្រាប់ការសូកប៉ាន់ និងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវអភិវឌ្ឍន៍អចលនទ្រព្យ។

ដោយ​ឡែក លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ច្បាប់​បោះ​ឆ្នោត​ក្នុង​សំណុំ​រឿង​បន្ត​មួយ​ទៀត ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍។

លោក Lee បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​លើ​លោក។ ថ្លែងទៅកាន់ទូរទស្សន៍ CNN កាលពីខែធ្នូ លោកបានអះអាងថា លោកត្រូវបានចោទប្រកាន់លើបទចោទប្រកាន់ជាច្រើន «ដោយគ្មានភស្តុតាង ឬមូលដ្ឋានណាមួយឡើយ» ហើយថាការចោទប្រកាន់នេះមានហេតុផលនយោបាយ។

លោក Kim Moon-soo នៃគណបក្សអំណាចប្រជាជនអភិរក្ស (PPP)

លោក Kim Moon Soo។  REUTERS

នៅពេលដែលលោក Yoon​ បាន​ត្រូវ​​តុលាការ​ធម្មនុញ្ញ​​​ដកហូត​ដំណែងនៅ​ដើម​ខែ​មេសា ហើយ​លោក​បានចាកចេញពីគណបក្សនៅក្នុងខែឧសភា ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​បេក្ខជន​ថ្មី​សម្រាប់​​តំណែង​ប្រធានាធិបតី​ពី​គណបក្ស​អំណាច​ប្រជាជន។ ក្នុងពេលចាកចេញ អតីត​​ប្រធានាធិបតី​ដែល​​បាត់បង់​ប្រជាប្រិយ​ បានជំរុញឱ្យអ្នកគាំទ្រគាំទ្រលោក Kim Moon-soo  ដែលជាអតីតរដ្ឋមន្ត្រី​ក្រសួង​ការងារអាយុ៧៣​ឆ្នាំ។

លោក Kim Moon-soo ក៏បាន​យក​ឈ្នះ​ក្នុងការ​បោះឆ្នោតក្នុង​ផ្ទៃ​ក្នុង​បក្ស​អំណាច​ប្រជាជន​ លើ​​​អតីត​​នាយករដ្ឋមន្ត្រី Han Duck-soo ដែលបាន​លាលែង​ពី​​តំណែង​ប្រធានាធិបតីស្តីទី ដើម្បី​ប្រជែង​​​​តំណែង​ក្នុង​បេក្ខជន​ប្រធានាធិបតី​ពីក្នុង​បក្ស​​វិញ។

លោក Kim Moon-soo ជាសកម្មជនការងារដ៏លេចធ្លោនៅសាកលវិទ្យាល័យ សូម្បីតែត្រូវបានបណ្តេញចេញ និងដាក់គុកសម្រាប់ការតវ៉ារបស់គាត់។ នៅទីបំផុតគាត់បានចូលរួមជាមួយគណបក្ស​អំណាច​​​ប្រជាជន​ ដែល​ជា​បក្ស​អភិរក្សនិយម​មួយ ហើយបានឈានជើងចូលទៅក្នុងការតែងតាំងបន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនជុំនៃគណបក្ស។

​គណបក្ស​អំណាច​ប្រជាជន​ ដំបូងបានជ្រើសរើស Kim ជាបេក្ខភាពរបស់ខ្លួន។ បន្ទាប់មកទម្លាក់គាត់ ដោយសម្លឹងមើលអតីត​នាយករដ្ឋមន្ត្រី Han Duck-soo ជំនួសវិញ។ ទី​បំផុត​គណបក្ស​បាន​ជ្រើសរើស​លោក Kim វិញ បន្ទាប់​ពី​លោក​បាន​ប្តឹង​ជំទាស់​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ PPP នៅតែបែកបាក់គ្នាយ៉ាងខ្លាំង ហើយបេក្ខជនរបស់ខ្លួនមាន​ប្រជាប្រិយភាព​​អន់​ជាង​​ បេក្ខជន​ប្រធានា​ធិបតី​​មក​ពី​​បក្ស​​ប្រជាធិបតេយ្យ លោក Lee Jae-myung នៅក្នុងការស្ទង់មតិមុនការបោះឆ្នោត។

លោក Kim ក៏បានសន្យាថានឹងធ្វើកំណែទម្រង់នយោបាយ ប្រព័ន្ធតុលាការ និងប្រព័ន្ធគ្រប់គ្រងការបោះឆ្នោតរបស់ប្រទេស ដើម្បីកសាងទំនុកចិត្តសាធារណៈឡើងវិញ។ យុទ្ធនាការរបស់គាត់បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រទេសកូរ៉េខាងត្បូងមានភាពស្និទ្ធស្នាលនឹងអាជីវកម្មតាមរយៈការកាត់បន្ថយពន្ធ និងបន្ធូរបន្ថយការរឹតបន្តឹង និងដោយការលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ និងថាមពលនុយក្លេអ៊ែរ។

បេក្ខជន​ភាគី​ទី​បី និង​ឯករាជ្យ​មួយ​ចំនួន​ក៏​កំពុង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ដែរ។ ពួកគេរាប់បញ្ចូលទាំងលោក Lee Jun-seok ដែលជាអតីតមេដឹកនាំ PPP ដែលបានបង្កើតគណបក្សកំណែទម្រង់ថ្មីអភិរក្សផ្ទាល់ខ្លួនរបស់គាត់កាលពីឆ្នាំមុន៕​

ដោយ រ៉ាន់ រើយ​

ប្រជាជន​កូរ៉េខាងត្បូងចេញ​ទៅ​បោះឆ្នោតនៅថ្ងៃទី​៣ខែ​មិថុនា​នេះ។ REUTERS

The post តើ​ លោក Lee Jae-myung ឬ​ លោក Kim Moon-soo នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង?​ appeared first on Kampuchea Thmey Daily.

លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo
​អតីត​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក Yoon Suk Yeol ដែលត្រូវ​បាន​​​ប​ណ្តេញ​​​ចេញ​ពី​អំណាច​ដោយ​​អំណាច​សាលក្រម​តុលាការ​​​​ធម្មនុញ្ញ កាល​ដើម​ខែ​មេសា បាន​​​​ប្រកាស​លាលែង​ពី​​តំណាង​គណបក្ស​​អំណាច​ប្រជាជន​ (PPP) សម្រាប់​តំណែង​ប្រធានាធិបតី ​ដើម្បី​បើក​ផ្លូវ​​ឲ្យ​​ Kim Moon-soo តំណាង​បក្ស​នេះ​​​ប្រកួត​​​សម្រាប់តំណែង​ប្រធានាធិបតី​​សម្រាប់​ការបោះឆ្នោត​នៅថ្ងៃ​៣ខែ​មិថុនា​ខាងមុខ​នេះ​។​

​​លោក ​Yoon Suk Yeol ​​​លាលែង​ពី​តំណាងបក្ស​​អំណាច​ប្រជាជន​សម្រាប់តំណែង​ប្រធានាធិបតី​​។ Reuters

​​លោក ​Yoon Suk Yeol ​បាន​តំណាង​គណបក្ស​​អំណាច​ប្រជាជន People Power Party (PPP) សម្រាប់​តំណែង​ប្រធានាធិបតី​កាល​ពីឆ្នាំ​​​២០២២ ហើយ ក៏បាន​ឈ្នះ​ការបោះឆ្នោត​​​​​ក្នុង​ចំនួនតិច​តួច​​​​ធៀបជាមួយ​គណបក្ស​​ប្រជាធិបតេយ្យ​​តំណាង​​ដោយ ​​​លោក Lee Jae-myung។

​លោក ​Yoon Suk Yeol ​បាន​ដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​​​ជា​ង​២ឆ្នាំ ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​២០២២ និង​ត្រូវ​បាន​រកឃើញ​កំហុស​ដោយសារ​តែ​ការ​ច្បាប់​អាជ្ញាសឹកកាលថ្ងៃទី​៣ខែ​ធ្នូ​ឆ្នាំ​២០២៤ ដែលនាំ​ឲ្យ​មានភាពវឹកវរ​ផ្នែកនយោបាយ​​​យ៉ាង​ជ្រៅ​នៅប្រទេស​កូរ៉េ​។ រដ្ឋសភាជាតិ​​កូរ៉​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យរួម​ជាមួយ​សមាជិកសភា​របស់​គណបក្ស​កាន់​អំណាច​ផង ​បាន​បោះឆ្នោត​ប្រឆាំង​​​​ការ​ដាក់​បញ្ជា​​អាជ្ញាសឹកនោះ ហើយ​​១៤ថ្ងៃក្រោយមក​ រដ្ឋសភា​ជាតិ​ក៏បាន​ឆ្នោត​សេចក្តី​ស្នើ​ព្យួរតំណែង​​ប្រធានាធិបតី​ រហូត​ដល់​តុលាការ​ធម្មនុញ្ញ​សម្រាប់​ជាឯកច្ឆ័ន្ទ​ដក​លោក​ចេញ​ពីអំណាច​នៅថ្ងៃទី​៤ខែ​មេសា​​២០២៥​។

លោក .​Yoon Suk Yeol បាន​បង្ហោះសារ​នៅ​លើគណនី​​​បណ្តាញសង្គម​ហ្វេសប៊ុក​រ​បស់​លោក ថា៖«​​ថ្ងៃ​នេះ​ខ្ញុំ​​ចាកចេញ​ពី​គណបក្ស​អំណាច​ប្រជាជន។ ខ្ញុំសូម​ជូន​ពរ​​បេក្ខជន​ប្រធានាធិបតី​ លោក ​Kim Moon-soo ឲ្យ​ឈ្នះ​​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​ជា​វាសនា​​​សាធារណៈរដ្ឋ​កូរ៉េ​ពឹង​ផ្អែកនេះ​»។

​លោក ​Kim Moon-soo​ ​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​អំណាច​ប្រជាជន (PPP) ​សម្រាប់​ការ​​​បោះឆ្នោត​​ប្រធានាធិបតីនៅ​ដើមខែមិថុនាខាងមុខ​នេះ ដោយ​ត្រូវប្រជែង​ជាមួយ​​បេក្ខជន​មក​ពី​បក្ស​៦​ផ្សេង​ទៀត ប៉ុន្តែ​​ការ​ប្រជែង​ធំបំផុត​គឺ​ លោក Lee Jae-myung ដែលតំណាង​​​​របស់​បក្ស​ប្រជាធិបតេយ្យ​​​ដែលជាបក្ស​ប្រឆាំ​ង​ដ៏​មាន​ប្រជាប្រិយភាព​។

​យោង​ការ​ផ្សាយ​របស់រ៉យទ័រ ដែលបាន​ដកស្រង់​​​ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ Gallup Korea ​​​ការ​គាំទ្រ​បេក្ខជន​​​តំណាង​បក្ស​អំណាច​ប្រជាជន​ លោក Kim Moon-soo មាន​ត្រឹមតែ​២៩ភាគរយ ប្រៀបធៀប​​កា​រគាំទ្រ​​ លោក Lee Jae-myung មានរហូតដល់​៥១ភាគរយ​ឯណោះ៕​

ដោយ រ៉ាន់ រើយ​

លោក Kim Moon-soo តំណាង​​បក្ស​អំណាច​អំណាចប្រជាជន​ជំនួស​លោក Yoon Suk Yeol សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតីនៅថ្ងៃទី​៣ខែមិថុនា។ Reuters

The post លោក Yoon លាលែង​ពី​តំណាងបក្ស​​​ PPP​ បើកផ្លូវ​ឲ្យ​បេក្ខជន​ថ្មី Kim Moon-soo appeared first on Kampuchea Thmey Daily.

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) ព័ត៌មានខាងលើត្រូវបានចែករំលែកដោយមន្ត្រីតុលាការមួយចំនួន កាលពីថ្ងៃទី១៣​ខែមេសា។ តុលាការក្រុងសេអ៊ូល បាន​បើកសវនាការលើការចោទប្រកាន់ពីបទបះបោររបស់ អតីត​​ប្រធានាធិបតី​កូរ់េខាងត្បូង លោក Yoon Suk Yeol នៅ​ព្រឹក​ថ្ងៃទី​១៤ខែមេសា​ ​ដោយ​​ក្នុងនាមជាចុងចោទ អតីតប្រធានាធិបតី Yoon ត្រូវតែមានវត្តមានដើម្បីចូលរួមសវនាការ។

​លោក Yoon Suk Yeol ក៏​ជា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ទី​ប្រាំ​ដែល​បង្ហាញ​ខ្លួន​ក្នុង​ការ​កាត់​ទោស​ឧក្រិដ្ឋកម្ម។ ​​លោក Yoon ដែលតុលាការ​ធម្មនុញ្​​សម្រេច​​​បញ្ចប់អំណាច​​​​​​​កាលថ្ងៃទី​៤ខែមេសា​ បន្ទាប់ពីរដ្ឋសភា​ជាតិ​បាន​​​បោះឆ្នោត​ព្យួរ​អំណាច​កាល​ថ្ងៃ​ទី​១៤ខែ​ធ្នូឆ្នាំ​២០២៤ ដោយសារ​តែ​​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​កាលថ្ងៃទី​៣ខែ​ធ្នូឆ្នាំមុន​។

តាមសេចក្តី​រាយការណ៍​នៅ​ព្រឹកថ្ងៃ​​ចន្ទនេះរ​បស់​ទីភ្នាក់ងារ​ព័ត៌មានកូរ៉៉េខាងត្បូង លោក Yoon នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តុលាការ​តាម​រយៈ​យានដ្ឋាន​ចំណត​ក្រោមដី បន្ទាប់​ពី​វិធានការ​សន្តិសុខ​ត្រូវ​បាន​ដាក់​ដើម្បី​ការពារ​ការ​តវ៉ា​ដែល​អាច​កើត​មាន​នៅ​ជិត​តុលាការ។ ប្រព័ន្ធផ្សព្វផ្សាយនឹងមិនត្រូវបានអនុញ្ញាតឱ្យថតរូបនៅក្នុងបន្ទប់សវនាការទេ មុនពេលសវនាការចាប់ផ្តើម។

តាមនីតិវិធី​តុលាការ​ លោក Yoon នឹងត្រូវប្រកាសឈ្មោះ ថ្ងៃខែឆ្នាំកំណើត មុខរបរ និងទីកន្លែងរស់នៅនៅដើមដំបូង​នៃ​អង្គសវនាការ​។ បន្ទាប់មក អយ្យការនឹងបង្ហាញការចោទប្រកាន់លើលោក Yoon ដែលត្រូវបានរំពឹងថានឹងបដិសេធការចោទប្រកាន់ទាំងអស់។ អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ក៏​អាច​សុំ​ចៅក្រម​អនុញ្ញាត​ឱ្យ​គាត់​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ផង​ដែរ។

សាក្សីពីរនាក់ដែលនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ១៤​ខែមេសាគឺ លោក Cho Sung Hyun មេបញ្ជាការក្រុមសន្តិសុខទី១ នៃទីបញ្ជាការការពាររាជធានីនិង លោក Kim Hyung Ki មេបញ្ជាការកងវរសេនាតូចប្រតិបត្តិការពិសេសទី១​ នៃបញ្ជាការប្រតិបត្តិការពិសេស។

ក្នុងអំឡុងពេលសវនាការចោទប្រកាន់លោក Yoon នៅតុលាការធម្មនុញ្ញមុននេះ លោក Cho បានផ្តល់សក្ខីកម្មថា លោកបានទទួលបញ្ជាពីលោក Lee Jin-woo មេការពារ​រដ្ឋធានី​សេអ៊ូល នៅពេលនោះ ឱ្យបញ្ជូនទ័ពទៅជម្លៀសសមាជិក​សភា​ចេញពីរដ្ឋសភា បន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣​ខែធ្នូ។ Hyung Ki ក៏ត្រូវបានគេនិយាយថា បានទទួលបញ្ជាស្រដៀងគ្នាពីថ្នាក់លើរបស់លោកនៅយប់នោះ។

តាមសេចក្តីរាយការណ៍ រដ្ឋ​អាជ្ញាក្នុងសំណុំរឿងព្រហ្មទណ្ឌបានរៀបចំឯកសារចំនួន ៧ម៉ឺន​ទំព័រជាភស្តុតាងដើម្បីចោទប្រកាន់បទឧក្រិដ្ឋ។ កាលពីខែមីនា លោក Yoon បន្ទាប់ពីត្រូវបានដោះលែង បន្ទាប់ពីបានប្រកួតប្រជែងដោយជោគជ័យនូវ​ភាពស្របច្បាប់នៃដីកាចាប់ខ្លួនរបស់គាត់ បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលត្រូវបានកាត់ទោស​ពី​បទ​ឧក្រិដ្ឋ។

បើ​ត្រូវ​កាត់​ទោស គាត់​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​សូម្បី​តែមាន​«​ទោស​ប្រហារ​ជីវិត»​ទៀត​ផង​។ ទោះយ៉ាងណាក៏ដោយ ករណីនេះអាចអូសបន្លាយដំណើរការ​រឿង​ក្តី​រាប់ឆ្នាំ។ ហើយទោះបីជាគាត់ត្រូវបានកាត់ទោសក៏ដោយ គាត់អាចត្រូវបានលើកលែងទោស ឬឱ្យការកាត់ទោសរបស់គាត់ដោយអ្នកស្នងតំណែងរបស់គាត់ ដូចករណីអតីតប្រធានាធិបតីផ្សេងទៀតដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសកូរ៉េខាងត្បូង៕​

ដោយ រ៉ាន់ រើយ​

The post ​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​ appeared first on Kampuchea Thmey Daily.

​ផ្លូវការហើយ​! កូរ៉េខាងត្បូង​នឹងរៀបចំបោះឆ្នោត​ប្រធានាធិបតីថ្មីនៅថ្ងៃ​ទី​៣មិថុនា​​
ប្រធានាធិបតីស្តីទីរបស់ប្រទេស​កូរ៉េខាងត្បូង​ លោក Han Duck-soo ដែល​​​ទើប​រួច​ផុតពីការ​ចោទ​ប្រកាន់ទម្លាក់​អំណាច ​បាន​ប្រកាស​នៅ​ព្រឹកថ្ងៃអង្គារ​នេះ​ថា ប្រទេសកូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣​ខែមិថុនា ​គឺ​មាន​រយៈពេល​៥៩​ថ្ងៃ​ បន្ទាប់ពីអតីត​ប្រធានាធិបតី​ លោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែង​ដោយ​តុលាការ​ធម្មនុញ្​​កាលថ្ងៃទី​៤ខែ​មេសា​​នេះ​។​

នាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតីស្តីទី លោក Han Duck-soo បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត រួច​រាល់ហើយ ​ដើម្បី​គិតគូរ​ពី​តម្រូវការ​​ក្នុង​ការ​ធានា​ឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​​រលូន និង​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​រៀបចំ​ចូលរួម​ការ​ប្រកួត​ប្រជែង​។ យោង​បណ្តាញ​សារព័ត៌មាន​​​​​សំខាន់​ៗ​របស់​កូរ៉េខាងត្បូង​ផ្សាយ​នៅ​ព្រឹកថ្ងៃអង្គារនេះ​។​

​ក្រោយ​ការ​ពិភាក្សា​ ពួកគេបានសម្រេចចិត្ត «កំណត់ថ្ងៃទី ៣ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីទី២១​របស់កូរ៉េខាងត្បូង» ដោយលោកបានបន្ថែមថា ថ្ងៃ​នោះនឹងត្រូវកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការបោះឆ្នោត។ នេះ​បើ​យោងតាម AFP​។​

លោក Han បានអំពាវនាវដល់ក្រសួង និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «ធ្វើឱ្យមានភាពហ្មត់ចត់ ដើម្បីធានា​ឱ្យមានការបោះឆ្នោតមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពជាងពេលណាៗទាំងអស់ និងមួយដែលអាចទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ»។

មិនដូចការបោះឆ្នោត​ប្រធានាធិបតី​​ដែល​ប្រព្រឹត្តទៅ​តាម​ធម្មតាទេ ប្រធានាធិបតីជាប់ឆ្នោត​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​​ក្នុង​រយៈពេលអន្តរកាលពីរខែ​នេះ​ បេក្ខភាព​ដែលឈ្នះការបោះឆ្នោតថ្ងៃទី៣​ខែមិថុនា នឹងត្រូវ​​ធ្វើពិធី​ឡើង​កាន់​អំណាច​ភ្លាម​ៗ​នៅថ្ងៃបន្ទាប់​ពី​​ការ​ប្រកាសលទ្ធ​ផល​តែម្តង​​​។

ចៅក្រមតុលាការ​ធម្មនុញ្ញ​​៨រូប​ក្នុងចំណោម​៩រូប​ បាន​បោះឆ្នោត​សម្រេច​ទម្លាក់​លោកYoon Suk Yeol តាម​ការចោទ​ប្រកាន់របស់សភា​។  Reuters

​​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដែល​មាន​ចៅក្រម​​​៨រូប​ក្នុង​ចំណោម​៩រូប​ ​ស្ថិតនៅ​ក្នុង​តំណែង​​​​កាល​ពី​ថ្ងៃសុក្រ​​​ទី​៤ខែមេសា​សប្តាហ៍មុន បានសម្រេច​ជាឯកច្ឆ័ន្ទ​​​​​​ដក​​តំណែង​​​លោក Yoon Suk Yeol ​តាម​ការ​ចោទ​ប្រកាន់​របស់​សភា​ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់​​​កាល​ថ្ងៃទី​​​៣ខែធ្នូ​​ឆ្នាំ​២០២៤​​។

​​ការ​​ចេញសាលក្រម​​ដក​លោក Yoon Suk Yeol ​ចេញ​ពីអំណាច​​​នេះ​ ​បន្ទាប់​ពី​​តុលាការធម្មនុញ្ញ​​រក​ឃើញ​កំហុស​​លើ​ការ​រំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣​ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។

ច្បាប់​ធម្មនុញ្ញ​​របស់​​ប្រទេសកូរ៉េ​​ខាងត្បូង​​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈពេល៦០ថ្ងៃ ប្រសិន​បើ​អ្នក​កាន់​អំណាច​ស្លាប់ ឬ​ត្រូវ​ដក​ចេញ​ពី​តំណែង៕​

ដោយ រ៉ាន់ រើយ​

នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតីស្តីទី​ លោក Han Duck-soo ទៅ​កាន់​​វិមានរដ្ឋាភិបាល ក្រោយ​​តុលាការ​ធម្មនុញ្ញ​ច្រានចោល​​ការចោទ​ប្រកាន់​របស់សភា និង​ប្រគល់អំណាច​ឲ្យគាត់​វិញ​។ REUTERS

The post ​ផ្លូវការហើយ​! កូរ៉េខាងត្បូង​នឹងរៀបចំបោះឆ្នោត​ប្រធានាធិបតីថ្មីនៅថ្ងៃ​ទី​៣មិថុនា​​ appeared first on Kampuchea Thmey Daily.