ប្រព័ន្ធភាពស៊ាំ Archives - Kampuchea Thmey Daily

ក្រុមអាហារ ៥ យ៉ាង ផ្ទុកសារធាតុ Phytonutrients ជួយបង្កើនភាពស៊ាំ ប្រឆាំងនឹងកូវីដ បច្ចុប្បន្ននេះ
ប្រព័ន្ធភាពស៊ាំនឹងជួយប្រយុទ្ធប្រឆាំងមេរោគ ឬជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែតើយើងអាចមានភាពស៊ាំល្អ ដោយរបៀបណា? ប្រសិនបើមិនជ្រើសរើសអាហារ ដែល​មាន​សារធាតុចិញ្ចឹម​ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយឲ្យដំណើរការ​ ប្រកបដោយ​ប្រសិទ្ធភាព។

សាស្ត្រាចារ្យ បណ្ឌិត Sirichai Adisakwatana នាយកដ្ឋានអាហារូបត្ថម្ភ និងរបបអាហារ មហាវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាលសម្ព័ន្ធ សាកលវិទ្យាល័យ Chulalongkorn បាន​ណែនាំនូវរឿង ៥ ដែល​គួរដឹងអំពីសារធាតុ phytochemicals ឬ phytonutrients ដែលមានសារៈសំខាន់ សម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយក្នុងដំណើរការប្រកបដោយប្រសិទ្ធភាព  ដើម្បីទប់ទល់នឹងការរីករាលដាលនៃកូវីដ តាមរបៀបសាមញ្ញដូចខាងក្រោម៖

១ ពណ៌​ក្រហមមានផ្ទុកអាស៊ីត lycopene និង ellagic

អត្ថប្រយោជន៍៖ ជួយ​ប្រឆាំងរ៉ាឌីកាល់សេរី ជួយ​ពន្យឺត​ការ​យារធ្លាក់​នៃ​កោសិកា។ បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺសរសៃឈាម​បេះដូង ជួយ​កែលំអ​សុខភាព​នៃ​ក្រពេញ​ប្រូស្តាត បេះដូង និង​សរសៃឈាម។ វាត្រូវបានរកឃើញនៅក្នុងផ្លែឈើ និងបន្លែភាគច្រើនដូចជា ប៉េងប៉ោះ ផ្លែស្ត្របឺរី ឪឡឹក និងផ្លែប៉ោមក្រហម ក្នុង​ចំណោម​របស់​ផ្សេងៗ​ទៀត។

២ ពណ៌ទឹកក្រូចមានផ្ទុកសារធាតុ beta-carotene ។ និង Hesperidin

អត្ថប្រយោជន៍៖ ជួយ​ការពារ​កោសិកា​ពី​រ៉ាឌីកាល់​សេរី ជួយ​ថែរក្សា​សុខភាព​ភ្នែក រារាំង​ការ​ចុះ​ខ្សោយ​នៃ​កោសិកា បន្ថយ​ភាព​ចាស់ និង​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាងកាយ។ មាននៅក្នុងបន្លែ និងផ្លែឈើ៖ ក្រូច ក្រូចឆ្មា អំពិល ល្ហុង និង​ការ៉ុត។ល។

៣ ពណ៌ បៃតងមានផ្ទុកសារធាតុ isoflavones, gCG, lutein/zeaxanthin និង isothiocyanate

អត្ថប្រយោជន៍៖ ជួយ​ប្រឆាំង​រ៉ាឌីកាល់សេរី។ ពង្រឹងសុខភាពកោសិកា ឬជួយ​ពន្យឺត​ការ​ចុះខ្សោយ​នៃ​កោសិកា។ គាំទ្រ​មុខងារ​សរសៃឈាម សុខភាព​សួត និង​លើក​កម្ពស់​មុខងារថ្លើម។ រក​ឃើញ​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ៖ ប្រខូលី ស្ពៃ​ក្តោប ត្រកួន ខាត់ណា និង ល្ហុង។ល។

៤ ពណ៌​ស្វាយមានផ្ទុកសារធាតុ anthocyanin និងសារធាតុ resveratrol

អត្ថប្រយោជន៍៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រព័ន្ធចងចាំ សុខភាពបេះដូង គាំទ្រ​ដល់​ដំណើរការ​នៃ​សរសៃ​ឈាម។​ មាន​នៅក្នុងផ្លែឈើ និង​បន្លែ ៖ ស្ពៃ​ក្ដោប​ពណ៌​ស្វាយ ទំពាំង​បាយជូ និង​ផ្លែ​ព្រូន ក្នុង​ចំណោម​របស់​ផ្សេងៗ​ទៀត។

៥ ពណ៌សមានផ្ទុកសារធាតុ allicin និង quercetin

អត្ថប្រយោជន៍៖ ជួយ​ពង្រឹង​សុខភាព​ឆ្អឹង។ ធ្វើឲ្យ​ប្រសើរឡើង​នូវចរន្តឈាម គាំទ្រដល់ដំណើរការនៃសរសៃឈាម វាជា​សារធាតុរ៉ាឌីកាល់សេរី​ដ៏​ល្អ ដែលមាន​ប្រសិទ្ធិភាព​ ពង្រឹង​ភាព​ស៊ាំ​ប្រឆាំង​នឹងមេរោគ បាក់តេរី ផ្សិត និង​រារាំង​កោសិកាមហារីក។មាននៅក្នុងផ្លែឈើ និង​បន្លែ៖ ខ្ទឹមស ខ្ទឹមបារាំង និងស្លឹកខ្ទឹម ក្នុង​ចំណោម​របស់​ផ្សេងៗ​ទៀត។

គេអាចសង្កេតឃើញថា សារធាតុ Phytonutrients ផ្សំឡើងពីសារធាតុដែលកើតចេញពីបន្លែ និងផ្លែឈើ​ដែលមាន ៥ ពណ៌​ជាមួយគ្នា។​ ការជ្រើសរើសទទួលទាន​បន្លែ និងផ្លែឈើដែល​មាន​ពណ៌​ផ្សេងៗ​គ្នា​ជា​រៀងរាល់ថ្ងៃ នឹងជួយ​ឲ្យ​យើង​ទទួល​បានអត្ថប្រយោជន៍​ទាំងអស់​នៃ​សារធាតុ Phytonutrients រួមទាំងជួយ​ពង្រឹង​ប្រព័ន្ធ​ការពាររាងកាយ​ឲ្យ​រឹងមាំ និង​មានប្រសិទ្ធភាព៕

ប្រែម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពង្រឹងប្រព័ន្ធភាពស៊ាំនៅរដូវភ្លៀង ជាមួយអាហារទាំង ៦ ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖៦ យ៉ាង​គួរធ្វើ ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta

The post ក្រុមអាហារ ៥ យ៉ាង ផ្ទុកសារធាតុ Phytonutrients ជួយបង្កើនភាពស៊ាំ ប្រឆាំងនឹងកូវីដ បច្ចុប្បន្ននេះ appeared first on Kampuchea Thmey Daily.

មើម​ឈូក​ជួយ​សុខភាពស្បែក ខួរ​ក្បាល​ និង​​ប្រព័ន្ធ​ភាព​ស៊ាំ
គ្នា​យើង​ភាគ​ច្រើន​ប្រើ​ប្រាស់​មើម​ឈូក​សម្រាប់​ការ​បន្ថែម​រសជាតិ​ក្នុង​អាហារ ​តែ​មិនសូវ​ជា​មាន​គ្នា​យើង​ច្រើនទេ​ដែល​​​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​វា។ មើម​ឈូក​ជា​ប្រភេទ​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា​​ជួយ​ការពារ​យើង​ពី​ជំងឺ​ផង​ដែរ។ ​សារ​ធាតុ​ចិញ្ចឹម​របស់​មើម​ឈូក​​ក៏​ជួយ​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​របស់​យើង​បាន​ទៀត​ផង។

១.ជួយ​ដល់​ស្បែក

មើម​ឈូក​ គឺ​ជា​ប្រភព​បន្លែ​មាន​វីតាមីនC និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្ដល់​ផល​ប្រយោជន៍​ដល់​ស្បែក។ ស្បែក​របស់​យើង​ត្រូវ​ការ​​វីតាមីន​C ដើម្បី​​សំយោគ​ខូឡាជែន​ ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​ប៉ះ​ជា​មួយ​នឹង​កាំ​រស្មី UV ។ ដូច​នេះហើ់យ មើម​ឈូក​អាច​​​​ជួយ​បញ្ចៀស​ពី​ភាព​ចាស់ ​ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​ស្នាម​អុជ​ខ្មៅ​ និង​ការ​ប្រែ​ពណ៌​នៃ​ស្បែក​ផង​ដែរ។

២.ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល

មើម​ឈូក ថ្លើម​គោ គ្រាប់​ផ្កា​ឈូក​រ័ត្ននិង​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​គេ​ដឹង​ថា​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ទង់​ដែង​ ហើយ​មិន​ត្រឹម​តែ​ជួយ​​ពង្រឹងសុខ​ភាព​​ឆ្អឹង​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​បង្កើន​សុខភាព​ខួរ​ក្បាល​ដោយ​ធ្វើ​ឱ្យ​មុខ​ងារ​នៃ​ប្រព័ន្ធ​ប្រសាទ​​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​កង្វះ​សារ​ជាតិ​ទង់​ដែង​អាច​ទាក់​ទង​ជា​មួយ​នឹង​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​ដូច​ជា​ជំងឺ​ភ្លេច​ភ្លាំង។ ដើម្បី​ការ​ពារ​នូវ​បញ្ហា​នេះ​គ្នា​យើង​គួរ​ញាំ​មើម​ឈូក និង​អាហារ​ដទៃ​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ទង់​ដែង ​ព្រោះ​​អាច​​ជួយ​ដល់​​សុខភាព​ប្រព័ន្ធ​ប្រសាទ។

៣.ជួយ​បង្កើន​ថាមពល

ការ​ញាំ​មើម​ឈូក​អាច​ជួយ​បង្កើន​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​យើង​ ទ្រ​ទ្រង់​នូវ​ថាមពល​ និង​​នាំ​យក​​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា។ ប្រសិន​បើ​គ្នា​យើង​ខ្វះ​ជាតិ​ដែក ច្រើន​តែ​មាន​អារម្មណ៍​អស់​កម្លាំង ងងុយ​គេង ​និង​មាន​បញ្ហា​ជា​មួយ​នឹង​ការ​ផ្ដោត​អារម្មណ៍។ ការ​ញាំ​អាហារ​​សម្បូរ​ជាតិ​ដែក ​ក៏​អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា សាច់​ដុំ ជួយ​ជំរុញ​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ និង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​អាហារ​ផង​ដែរ។

៤.ជួយ​​ការ​រំលាយ​អាហារ​ និង​ការ​គ្រប់​គ្រង​ទម្ងន់

មើម​ឈូក​ផ្ដល់​នូវ​​សារ​ធាតុ​សរសៃ​​ល្អ​ក្នុង​ការ​ជួយ​រំលាយ​អាហារ ​សម្រួល​បញ្ហា​​ទល់​លាមក​និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ លើស​ពី​នេះ​ការ​ញាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ក្នុង​រយៈ​ពេល​យូរ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការញ់ាំអាហារ​ក្រៅពេល​ច្រើន​នាំ​ឲ្យ​ឡើង​​​ទម្ងន់។

៥.ពង្រឹង​​សុខភាព​សរសៃ​ឈាម​បេះដូង

មើម​ឈូក​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​សរសៃ​ ជួយ​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ។ ​ប៉ូតាស្យូម​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ចង្វាក់​បេះដូង​ដំណើរ​ការ​បាន​ល្អ។ គ្នា​យើង​ដែល​មាន​កម្រិត​ប៉ូតាស្យូម​ទាប​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ ជា​ពិសេស​ទទួល​រង​ពី​ជំងឺ​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ ​

៦.បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ

មើមឈូក ជា​ប្រភព​នៃ​វីតាមីនC និង​មាន​តួ​នាទី​ប្រឆាំង​អុកស៊ីតកម្ម​និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nutrients វីតាមីន C បាន​រួម​ចំណែក​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​ការ​គាំ​ទ្រ​មុខ​ងារ​កោសិកា​ផ្សេងៗ រួម​បញ្ចូល​ទាំង​ការ​គាំ​ទ្រ​មុខ​ងារ​របាំង epithelial ដែល​ប្រឆាំង​នឹង​ការ​បង្ក​រោគ លើក​កម្ពស់​សកម្មភាព​កម្ចាត់​អុកស៊ីតកម្ម​ និង​ជំរុញ​ការ​សម្លាប់​មីក្រុប។ កង្វះ​វីតាមីន C ​អាច​បណ្ដាល​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​និង​ងាយ​ឆ្លង​មេរោគ​ផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គុណប្រយោជន៍​ក្រមួន​ឃ្មុំ មិន​សូវ​មាន​អ្នក​ដឹង

ចុចអាន៖ គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថ​ព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ​ជាពិសេសទាក់ទងនឹងសួត

The post មើម​ឈូក​ជួយ​សុខភាពស្បែក ខួរ​ក្បាល​ និង​​ប្រព័ន្ធ​ភាព​ស៊ាំ appeared first on Kampuchea Thmey Daily.

មិនលេងសើចទេ ស្ត្រេសច្រើន អាចវាយប្រហារប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយមានជំងឺ
គ្នា​យើង​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​ពេល​មនុស្ស​យើង​បាក់​ទឹក​ចិត្ត ឬ​មាន​អារម្មណ៍​ថា​ស្ត្រេស​ខ្លាំង ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ ឬ​បើ​ឈឺ​ហើយ​មិន​ងាយ​ជា?​ គ្នា​យើង​ត្រូវ​ដឹង​ថា​ពេល​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង ក៏​អាច​មាន​ឥទ្ធិ​ពល​ដល់​ប្រព័ន្ធភាព​ស៊ាំ និង​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ទៀត​ផង​។ ហេតុ​អ្វី?

១. ឥទ្ធិ​ពល​ស្រ្តេស​លើ​ប្រព័ន្ធ​ភាព​ស៊ាំ

​ប្រព័ន្ធ​ភាពស៊ាំ​យើង​បង្កើត​ឡើង​ដោយ​កោសិកា​រាប់ពាន់​លាន ដែល​ធ្វើ​ដំណើរ​ជា​ប្រចាំ​តាម​ចរន្ត​ឈាម​​ទៅ​គ្រប់​កន្លែង​នៃ​រាង​កាយ​។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​ការ​ពារ​រាង​កាយ​យើង​ប្រឆាំង​នឹង​អង់ទីហ្សែន ដូច​ជា​ពពួក​បាក់តេរី វីរុស និង​កោសិកា​មហារីក​។ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ហៅ​ថា corticosteroid ដែល​អ័រម៉ូន​នេះ​អាច​ធ្វើ​ឲ្យ​​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដោយ​បាន​បន្ថយ​ចំនួន​កោសិកា​មួយ​ប្រភេទ​ដែល​តែ​តែង​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេងៗ​។

បើ​យើង​មាន​បញ្ហា​ស្ត្រេស​តែ​ក្នុង​រយៈពេល​ខ្លី​ រាង​កាយ​យើង​អាច​ទប់​ទល់​​បាន ប៉ុន្តែ​បើ​យើង​កើត​ស្ត្រេស​រយៈពេល​វែង​ ឬ​ស្ត្រេស​រ៉ាំរ៉ៃ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ខាន។​ ស្ត្រេស​រ៉ាំរ៉ៃ អាច​បន្ថយ​សមត្ថភាព​ប្រ​ព័ន្ធ​ភាព​ស៊ាំ និង​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ ការ​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ ត្រូវ​តែ​ស្វែង​រក​វិធី​ដោះស្រាយ និង​គ្រប់​គ្រង​ឲ្យ​បាន​ទាន់​ពេល​វេលា​។

ស្ត្រេស​ចេះ​តែ​បន្ត​កើត​មាន​រយៈពេល​វែង គឺ​មានន័យ​ថា​រាង​កាយ​យើង​ធ្វើ​ការ​គ្មាន​ពេល​សម្រាក និង​មិន​អាច​ដំណើរ​ការ​បាន​ដូច​ប្រក្រតី។ បើ​យើង​ក្នុង​ដំណាក់​កាល​នេះ បាន​ន័យ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ហើយ​។​

២. ឥទ្ធិ​ពល​ស្ត្រេស​លើ​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​

ស្ត្រេស​មិន​ត្រឹមតែ​រារាំង​មិន​ឲ្យមាន​ការ​ផលិត​កោសិកា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​នោះ​ទេ តែ​វា​ក៏​រារាំង​ដល់​ពោះ​វៀន​មិន​ឲ្យ​ស្រូប​យក​សារធាតុចិញ្ចឹម​ល្អ​ៗ​ពី​អាហារ​ដែល​យើង​បាន​ញ៉ាំ​សម្រាប់​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ ​ដូច​គ្នា​។​

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ពន្យល់​ថា ស្ត្រេស​រ៉ាំរ៉ៃ អាច​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ព្រោះ​វា​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ការណ៍​នេះ កើតឡើង​ដោយ​សារ​តែ​ពោះ​វៀន​មិន​អាច​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​។ ដូច​នេះ​ហើយ កិច្ចការ​សំខាន់​ដែល​ពោះវៀន​ត្រូវ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កន្លែង​ដែល​ត្រូវ​ទៅ​ ត្រូវ​បាន​រអាក់រអួល។

ដូច​គ្នា​ដែរ អ្នក​មាន​ជំងឺ ក៏​អាច​កើត​មាន​ស្ត្រេស​ ដោយ​សារ​តែ​ជំងឺ​របស់​ខ្លួន​ដែរ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​បន្ថែម​ទៀត។ ដូច​នេះ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ គ្នា​យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ថយ​បញ្ហា​ស្រ្តេស​ក្នុង​ជីវិត​ឲ្យ​បាន​នៅ​ទាប​បំផុត​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ

ចុចអាន៖ យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

The post មិនលេងសើចទេ ស្ត្រេសច្រើន អាចវាយប្រហារប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយមានជំងឺ appeared first on Kampuchea Thmey Daily.

មនុស្ស ៥ក្រុមនេះ ត្រូវប្រញាប់ចាក់វ៉ាក់សាំងកូវីដដូសជំរុញឱ្យបានមុនគេ
យោង​តាម​ការ​ស្រាវជ្រាវ​​របស់​មជ្ឈមណ្ឌលគ្រប់គ្រង​និងបង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក មនុស្ស​ដែល​មានសុខភាពមួយចំនួន ត្រូវប្រញាប់ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់ជាទីបំផុត ព្រោះតែពួកគេងាយរងគ្រោះពីវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃទៀតខ្លាំងជាងអ្នកផ្សេង។

CDC អាមេរិក ទូន្មានឱ្យ​បុគ្គលដែល​មាន​បញ្ហា​សុខភាព ពិសេស​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានមុនគេ ដោយសារសុខភាពអ្នកទាំងនោះខ្សោយស្រាប់ ដូច្នេះពួកគេងាយប្រឈមហានិភ័យជាងបុគ្គលមានសុខភាពល្អ។ បុគ្គលទាំងនោះរួមមាន៖

១. មនុស្ស​វ័យ​ចំណាស់៖ កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទៅ​តាម​វ័យ បើ​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​សុខភាព​ក្នុង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក៏​កាន់​តែ​ខ្ពស់ ជា​ពិសេស​មនុស្ស​ចាស់​មាន​អាយុ​ ៨៥​ឆ្នាំ​ឡើងទៅ។ ហេតុនេះមនុស្សវ័យចំណាស់ គួរតែទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានមុនក្មេងៗ។

២. ជំងឺសួត៖ ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ទៅ​លើ​សួត​របស់​អ្នក​ជំងឺ ហេតុ​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​សួត​ដូច​ជា ហឺត រលាក​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់​ពេល​កើត​ជំងឺ​កូវីដ-១៩។

៣. ជំងឺ​បេះដូង៖ បញ្ហា​បេះ​ដូង​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ពិសេស​អ្នក​មាន​ជំងឺ​ខ្សោយ​បេះដូង ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសបន្ថែមឱ្យបានលឿន។

៤. ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់៖ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ប្រភេទ២ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩ ហើយ​ជំងឺ​ធាត់ ឬ​អ្នក​ធាត់​លើស​ទម្ងន់​ក៏​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ-១៩​ដូច​គ្នា។ ផ្អែកតាមការសិក្សាកន្លងមក អ្នកលើសទម្ងន់ក៏ងាយនឹងបាត់បង់ប្រសិទ្ធភាពវ៉ាក់សាំងក្នុងខ្លួនជាងបុគ្គលទូទៅផងដែរ។

៥. ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ៖ ប្រសិន​បើ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ច្បាស់​ណាស់​ថា សុខភាព​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​។ ដូច្នេះ បើមិនប្រញាប់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានលឿនទេ មុខតែពិបាកជាងអ្នកដែលមានសុខភាពល្អ។

ក្រៅ​ពី​ជំងឺ​ប៉ុន្មាន​ខាង​លើ​នេះ ជំងឺ​កូវីដ-១៩​ក៏​វាយ​លុក​លើ​សុខភាព​ចំពោះ​អ្នក​ជំងឺ​តម្រងនោម ជំងឺ​លើស​សម្ពាធ ជំងឺ​ថ្លើម ជំងឺ​ក្រិន​សរសៃ​ឈាម ​ស្រ្តី​ពពោះ និងស្ត្រីកំពុងបំបៅកូនដោយទឹកដោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មានចំណុច ៣ ខ្លឹមនេះក្នុងខ្លួន ធានាថាដូសជំរុញ នឹងមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាលើសមុន

ចុចអាន៖ អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត

The post មនុស្ស ៥ក្រុមនេះ ត្រូវប្រញាប់ចាក់វ៉ាក់សាំងកូវីដដូសជំរុញឱ្យបានមុនគេ appeared first on Kampuchea Thmey Daily.

៦ យ៉ាង​គួរធ្វើ ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta
ខណៈ​​ដែលកូវីដនិងវីរុសបំប្លែងខ្លួន Delta  ​កំពុង​រាលដាលក្នុងប្រទេសកម្ពុជា ​យើង​គួរ​តែ​មាន​វិធី​ការពារ​ខ្លួន​ឲ្យ​​បាន​ប្រសើរ​ជាង​នេះ ​ដើម្បី​ចៀសវាង​នៅ​ការ​ឆ្លង​ជំងឺ​ដ៏​សាហាវ​ នាំពិបាកដល់គ្រួសារនិងខ្លួនឯង។

១. លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ (កុំលាងឲ្យតែបានៗ)

វីរុស​កូវីដ​ក៏​ដូចជា​វីរុស​ដទៃ​ទៀត​ ភាគច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​ការ​លាងដៃ​ឲ្យបាន​ត្រឹមត្រូវ​ រយៈពេល ២០ វិនាទី​ ជាមួយ​សាប៊ូ​ឬ​ប្រើ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​អាល់កុល​ច្រើន​ជាង ៦០ ភាគរយ។

២. កុំ​ជក់​បារី

អ្នក​ជក់​បារី​មាន​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ឆ្លង​រោគ​ និង​ទទួល​រង​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ​ ពី​ការ​បង្ក​រោគ​ទាំងនោះ ។ ដូច្នេះ​សូម​កុំ​ជក់​បារី​ឲ្យ​សោះ!

៣. គេង​ឲ្យបាន​គ្រប់គ្រាន់

ការ​គេង​មាន​សារសំខាន់​សម្រាប់​សុខភាព​ជា​ទូទៅ​ ហើយ​វា​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់មុខងារ​ នៃប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ផង​ដែរ។ ជា​ពិសេស​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​មាន​សុខភាព​ល្អ​ ក្នុង​ខណៈ​ដែល​មាន​ជំងឺ​រាតត្បាត។

៤. ហាត់ប្រាណ

ការ​សិក្សាបង្ហាញ​ថា ​អ្នក​ដែល​ហាត់​ប្រាណ​ ភាគច្រើន​តែង​ទទួល​រង​ការ​ឆ្លង​តិច​ជាង​អ្នក​ដែល​មិន​ធ្វើ​លំហាត់​ប្រាណ​សោះ។  ខណៈ​ពេល​ដែល​ការ​សិក្សា​ទាំង​នោះ​មាន​បម្រែបម្រួលអថេរ ​ការ​មូលមតិ​គ្នា​បាន​បញ្ជាក់​ថា​ ត្រូវ​តែ​ធ្វើ​លំហាត់​ប្រាណ​ មិន​ថា​ ជា​លំហាត់​ប្រាណ​អ្វី​ឡើយ។

៥. គ្រប់គ្រង​ស្ត្រេស​

យើង​មិន​អាច​ធ្វើ​ឲ្យស្ថានភាព​ស្ត្រេស​បាត់បង់​ទេ​ ប៉ុន្តែ​យើង​អាច​ចាត់វិធានការ​ដើម្បី​គ្រប់គ្រង​ការ​ឆ្លើយតប​របស់​យើង ​ចំពោះ​ស្ត្រេស។ លំហាត់​សមាធិ​ និង​ការ​ដើរ​លំហែឃួក្បាល គឺ​ជា​ឧទាហរណ៍​មួយ​នៃ​សកម្មភាព​ដែល​អ្នក​ងាយស្រួល​ក្នុង​ការធ្វើ។ សូម​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ធ្វើ​សមាធិ​ពេល​ព្រឹក​ ដ៏សាមញ្ញ​រាល់ថ្ងៃ​ពី​ឥឡូវ​នេះ។

៦. បំប៉នវីតាមីន

នេះ​ជា​អ្វី​ដែល​យើង​ដឹង​អំពី​ថ្នាំ​បំប៉ន​ជាក់លាក់​មួយ​ចំនួន ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​មុខងារ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ខ្លះៗ។ វា​គឺ​ជា​វីតាមីន C​ ដែល​អាច​ជា​ជំនួយ​នៃ​ការ​ ការពារ​ជំងឺ​ផ្ដាសាយ​ទូទៅ​ផង​ដែរ។ មិន​ត្រឹម​ប៉ុណ្ណេះ​ទេ ​វីតាមីន​នេះ ​អាច​ជួយ​ថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ នឹង​ជា​ឧបសគ្គ​ដល់​មេរោគ​ដែល​ព្យាយាម​លុកលុយ​ប្រព័ន្ធ​ភាព​សាំ​របស់​អ្នក​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយជា បើមានរោគសញ្ញានេះបញ្ជាក់ថា អ្នកមានកូវីដរយៈពេលវែង ត្រូវជួបពេទ្យបន្ទាន់

ចុចអាន៖៦ សំនួរ​ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាននិងមិនអាច

The post ៦ យ៉ាង​គួរធ្វើ ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta appeared first on Kampuchea Thmey Daily.

សុខភាពខ្សោយ មិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ គួរមើលថែខ្លួន តាមវិធីនេះ
នៅបរទេស ការចាក់វ៉ាក់សាំងដូសជំរុញ គេផ្ដល់អទិភាពឱ្យបុគ្គលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ ត្បិតអ្នកទាំងនោះងាយធ្លាក់ខ្លួនឈឺ ហើយប្រឈមការចម្លងនៃវីរុសកូវីដ-១៩ ឬវីរុសបំប្លែងខ្លួនដទៃទៀតខ្ពស់ជាងអ្នកផ្សេង។

យ៉ាងណាមិញ នៅសិង្ហបុរី ម៉ាឡេស៊ី ថៃ រួមទាំងកម្ពុជា ការចាក់វ៉ាក់សាំងដូសជំរុញ ត្រូវបានផ្ដល់ជូនបុគ្គលជួរមុខ ព្រោះបុគ្គលទាំងនោះងាយគ្រោះជាងអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយទៅទៀត។

ដូច្នេះសម្រាប់អ្នកមានសុខភាពខ្សោយ ឬជាបុគ្គលងាយនឹងឈឺ ប្រសិនមិនទាន់ទទួលបានវ៉ាក់សាំងដូសទី៣ទេ អ្នកអាចបំប៉នសុខភាពខ្លួនឯងឱ្យរឹងមាំបានដោយ៖

១. ញ៉ាំ​បន្លែ ​ផ្លែឈើ​ឲ្យបាន​ច្រើន ព្រោះ​វា​ជា​ប្រភពនៃ​វីតាមីន និងសម្បូរ​ជាតិ​រ៉ែ​ល្អៗ​។

២. បើ​រក​ផ្លែ​ឈើ​ញ៉ាំ​មិន​បាន ​អាច​ញ៉ាំ​ជា​ទឹក​ផ្លែឈើ​ស្រស់​ជំនួស​ក៏​បាន​ដូច​ជា ក្រូច​ច្របាច់ ទឹក​ប៉ោម ឬ​ទឹក​ផ្លែ​ទទឹម​។ល។ វា​ក៏​អាច​ជំនួយ​កម្លាំង​បាន​ដែរ។

៣. មុន​ពេល​ចូល​គេង គួរ​ញ៉ាំ​ទឹក​ដោះ​គោ​មួយ​កែវ ព្រោះ​វា​ជួយ​ដល់​ឆ្អឹង និង​កម្ចាត់​អាការ​អស់​កម្លាំង។

៤. បន្ថែម​អាហារ​សម្បូរ​ប្រូតេអ៊ីន ជាតិ​កាក​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ប្រភេទ​នេះ​ក៏​ងាយ​ស្រួល​ក្នុង​ការ​រំលាយ មិន​ពិបាក​ដល់​រាងកាយ​ត្រូវ​ប្រើ​ថាមពល​ច្រើន​ដើម្បី​រំលាយ​អាហារ​ទាំង​នោះ។

៥. បន្ថែម​ថ្នាំ ឬ​វីតាមីន​បំប៉ន​ដូច​ជា Vitamin C និង​ជាតិ​ស័ង្កសី ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ចៀស​ផុត​ពី​ភាព​ខ្សោយ។

៦. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តាម​ដែល​រាងកាយ​ត្រូវ​ការ ចៀសវាង​ពី​បញ្ហា​ខ្វះ​ជាតិ​ទឹក។

៧. ហាមចូលគេងយូរពេក ឬយប់ជ្រៅលើសម៉ោង ១០យប់ ធ្វើយ៉ាងណាសម្រាកឱ្យគ្រប់ ៧-៨ម៉ោងក្នុងមួយថ្ងៃ។

៨. ទម្លាប់ហាត់ប្រាណជាប្រចាំ ទោះបីតិចតួច ក៏គួរធ្វើឱ្យបានយ៉ាងហោច ១៥-៣០ នាទីក្នុងមួយថ្ងៃដែរ។

៩. ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ មុនដល់វេនអ្នកទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដដូសជំរុញរួចរាល់ អាចធ្វើដំណើរដោយសេរីឬយ៉ាងណា?

ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ

The post សុខភាពខ្សោយ មិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ គួរមើលថែខ្លួន តាមវិធីនេះ appeared first on Kampuchea Thmey Daily.

ប្រព័ន្ធភាពស៊ាំជួយការពាររាងកាយ ចុះបើវាប្រឆាំងនឹងខ្លួនឯងវិញ មានអ្វីកើតឡើង?
ប្រព័ន្ធ​ភាព​ស៊ាំ ​ជាទូទៅជួយ​ការពារ​រាងកាយ​​យើង​ ប្រឆាំង​នឹង​ការ​បង្ករោគ​ផ្សេងៗ​​។ ប៉ុន្តែ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ ទៅ​ជា​អង់ទីគ័រដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះ​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​​ ហើយសរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​ពី​ជំងឺនេះមាន​សន្លាក់​ និង​ស្បែក​។​

ជំងឺ​ប្រព័ន្ធភាព​ស៊ាំប្រឆាំង​នឹង​ខ្លួន​ឯង​ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ ដូចជា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ អាច​ប៉ះពាល់​លំពែង ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus ឬ Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំងនេះ​មាន​ដូច​ជា៖

– ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis )៖​ ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ ករណី​ព្យាបាល​​ពេលយឺតពេល​​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។

– ជំងឺ​លូផឹស Lupus )៖ ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹងសួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។

– រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD )៖​ ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាកញឹកញាប់​ បន្ទោរបង់មាន​ឈាម​ ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។

– ជំងឺ​ក្រិន​សរសៃ​ប្រសាទ ( Multiple Sclerosis )៖ វា​ធ្វើ​ឲ្យ​បាត់​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា ឈឺ​ចាប់​ ពិការ​​ភ្នែក ខ្សោយ​ មិន​មាន​លំនឹង​ដង​ខ្លួន និង​គាំង​សាច់ដុំ​ជាដើម។

– ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ១៖ ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​បំផ្លាញ​កោសិកាដែល​ផលិត​អ័រម៉ូន​អាំងស៊ុយ​លីន​​នៅ​លើ​លំពែង ដែល​នាំឲ្យ​​អ្នក​ជំងឺ​ប្រភេទ​នេះ​តែង​តែ​ត្រូវ​ការ​ចាក់អាំងស៊ុយលីន​ដើម្បីរស់នៅ​បានធម្មតា​។

តាម​ការ​សិក្សា​ស្ត្រី​អាច​ប្រឈម​ហានិភ័យ​កើត​ជំងឺ​នេះ​ខ្ពស់​ជា​ងបុរសដល់ទៅ ២ដង ព្រោះ​អត្រា​កើត​ជំងឺ​លើស្ត្រី​មាន​ដល់​ទៅ ៦,៤ភាគរយ ខណៈ​អត្រា​កើត​លើ​បុរស​មាន​ត្រឹម ២,៧ភាគរយ ហើយ​ជា​រឿយៗ​​​ស្រីៗវ័យ​ចន្លោះ​ពី ១៤–៤៤ ឆ្នាំ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​។

រោគ​សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​មាន៖

– ហត់​ និង​អស់​កម្លាំង​ជា​ប្រចាំ
– ឈឺ​ចុក​ចាប់​សាច់​ដុំ
– ឡើង​ក្រហម​រោល ​និង​ហើម​
– ក្ដៅ​ខ្លួន​ស្ទិញៗ
– ពិបាក​ប្រមូល​អារម្មណ៍​ធ្វើ​ការ
– ស្ពឹកៗ​ ព្រឺៗ​ ចុង​ដៃ​ជើង​
– ជ្រុះ​សក់​
– រមាស់​ស្បែក​

យើង​ម្នាក់ៗ​អាច​បង្ហាញ​រោគសញ្ញាខុសៗ​​​គ្នា​ ដូចជា​អ្នក​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ អាច ​ហើម​ពោះ​ ឈឺ​ពោះ​ និង​រាក ជាដើម​ ចំណែក​អ្នក​ទឹកនោមផ្អែម​ប្រភេទ​ទី ១ អាច​ ស្រេក​ទឹក​ខ្លាំង ​ស្រក​ទម្ងន់​ និង​អស់​កម្លាំង​។

ថ្វី​បើ​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​ដាច់​ក៏​ពិត​មែន ​តែ​យើង​អាច​គ្រប់គ្រង​ស្ថាន​ភាពជំងឺ​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​តាម​រយៈ៖

– ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
– ប្រថ្នាំ​មាស់​ស្បែក​ និង​ថ្នាំ​កម្លាំង​ជាដើម
– ថ្នាំ​បន្ថយ​សកម្មភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​ថ្នាំ​ព្យាបាល​បន្ទាប់​បន្សំ​ដទៃ​ទៀត​ដូចជា ​ថ្នាំ​បំបាត់​ហើម ជាដើម​។

ដើម្បីបង្ការ និង​គ្រប់​គ្រង​ជំងឺ​នេះ យើង​ត្រូវផ្លាស់ប្តូរទម្លាប់រស់​នៅ ដូចជា ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​កាយ​ច្រើន​ និង​របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​បង្ហាញ​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ជំងឺ​នេះ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពង្រឹងប្រព័ន្ធភាពស៊ាំនៅរដូវភ្លៀង ជាមួយអាហារទាំង ៦ ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖រលាកសួតនិងកូវីដ មានរោគសញ្ញាដូចគ្នា ធ្វើយ៉ាងម៉េចទើបដឹងថាមួយណាជាជំងឺអ្វី?

The post ប្រព័ន្ធភាពស៊ាំជួយការពាររាងកាយ ចុះបើវាប្រឆាំងនឹងខ្លួនឯងវិញ មានអ្វីកើតឡើង? appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្ត៖ ប្រព័ន្ធភាពស៊ាំអ្នកធ្លាប់ឆ្លងកូវីដ អាចការពារវីរុសបំប្លែងខ្លួន Delta ខ្លាំងអ្នកចាក់វ៉ាក់សាំងពេញលេញ
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ប្រទេសអ៊ីស្រាអែល បង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់អ្នកធ្លាប់ឆ្លងវីរុសកូវីដ-១៩ អាចផ្តល់ការការពារទៅនឹងកូវីដបំប្លែងខ្លួនប្រភេទ Delta ខ្លាំងជាងអ្នកចាក់វ៉ាក់សាំងពេញលេញជាង ១០ដង។

ក្នុងការសិក្សា អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv បានប្រៀបធៀបមនុស្សដែលចាក់វ៉ាក់សាំង Pfizer-BioNTech ចំនួនពីរដូសទៅនឹងបុគ្គលដែលមិនធ្លាប់ចាក់វ៉ាក់សាំង តែជាអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។

ពួកគេបានរកឃើញថា អ្នកធ្លាប់កើតជំងឺកូវីដ-១៩ មានឱកាសឆ្លងតិចជាងអ្នកដែលបានចាក់វ៉ាក់សាំងពីរដូសរហូតដល់ ១៣ដងឯណោះ។

ចំណែកឯការស្រាវជ្រាវមួយទៀតដែលបោះពុម្ពផ្សាយនៅលើគេហទំព័រវិទ្យសាស្រ្តសុខភាព medRxiv.org បានរកឃើញថា អ្នកចាក់វ៉ាក់សាំងពេញលេញទំនងជាប្រឈមនឹងការឆ្លងវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនផ្សេងៗច្រើនជាងមនុស្សដែលធ្លាប់វិជ្ជមានវីរុសកូវីដ ព្រោះសរីរាង្គរបស់អ្នកជាសះស្បើយអាចបង្កើតភាពស៊ាំដោយធម្មជាតិ ក្រោយឆ្លងជំងឺនេះ។

ដោយឡែក វេជ្ជបណ្ឌិត Andrew Croxford អ្នកជំនាញខាងប្រព័ន្ធភាពស៊ាំមកពីចក្រភពអង់គ្លេសក៏បានចង្អុលបង្ហាញស្រដៀងគ្នាដែរថា មនុស្សដែលធ្លាប់តេស្តវិជ្ជមានជំងឺកូវីដ-១៩ ពីមុនមក ទំនងជាមិនមានលទ្ធភាពឆ្លងវីរុសនេះម្ដងទៀតទេ។

ជាមួយគ្នាដែរ ការសិក្សាស្រាវជ្រាវបង្ហាញថា អង់ទីគ័រធម្មជាតិរបស់អ្នកកើតកូវីដ-១៩ ផ្តល់នូវការការពារយូរអង្វែង និងរឹងមាំជាងមុន ជាពិសេសមានសមត្ថភាពប្រឆាំងនឹងការឆ្លងសារជាថ្មី ហើយប្រសិនបើឆ្លងក៏មិនមានអាការធ្ងន់ធ្ងរ ឬត្រូវចូលព្យាបាលនៅមន្ទីរពេទ្យឡើយ។

បន្ថែមពីលើនេះ ប្រសិនបុគ្គលនោះធ្លាប់ឆ្លងមេរោគ SARS-CoV-2 រួមទាំងធ្លាប់បានចាក់វ៉ាក់សាំង១ដូសផង ពួកគេនឹងទទួលបានការការពារកាន់តែខ្លាំងពីវីរុសបំប្លែងខ្លួន Delta៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​Daily Mail

ចុចអាន៖ វ៉ាក់សាំងដូសជំរុញ អាចបង្កើនកម្រិតអង់ទីគ័រខ្ពស់ ប្រឆាំង Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត

ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ

The post អ្នកវិទ្យាសាស្រ្ត៖ ប្រព័ន្ធភាពស៊ាំអ្នកធ្លាប់ឆ្លងកូវីដ អាចការពារវីរុសបំប្លែងខ្លួន Delta ខ្លាំងអ្នកចាក់វ៉ាក់សាំងពេញលេញ appeared first on Kampuchea Thmey Daily.