ប្រវត្តិ Archives - Kampuchea Thmey Daily

មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ
កវីនិពន្ធ វ៉ែន សុន កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិខ្យាង ឃុំស្វាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកបានទទួលមរណភាពនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។ តើកវីនិពន្ធ វ៉ែន សុន មានប្រវត្តិ និងស្នាដៃនិពន្ធអ្វីខ្លះ?

ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញពីជីវប្រវត្តិ ព្រមទាំងស្នាដៃមួយចំនួនរបស់ កវីនិពន្ធ វ៉ែន សុន។ លោកគឺជាអ្នកនិពន្ធបទភ្លេង ចម្រៀង ក៏ជាអ្នកនិពន្ធប្រលោមលោក និពន្ធអក្សរសិល្ប៍ផ្នែកកំណាព្យ រឿងខ្លីជាច្រើន។ អំឡុងទសវត្ស៦០ ក្រុមរបស់លោកមានឈ្មោះថា ក្រុមតន្ត្រីរាជតម្រួតភិរម្យ គឺជាអ្នកដែលនាំយកចង្វាក់សារ៉ាវ៉ាន់មកមុនគេ ហើយក៏ល្បីតាំងពីពេលនោះមក។ លោកគឺជាអ្នកនិពន្ធបទចម្រៀង លលកវាយំ ច្រៀងដោយ អ្នក​នាង សូ សា​វឿ​ន ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន រួមជាមួយបទចម្រៀងផ្សេងទៀត។ ក្រៅពីជាអ្នកនិពន្ធ លោកក៏ធ្លាប់ជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។

បើនិយាយពីជីវិតក្នុងវ័យកុមារភាពវិញ លោកគឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៣នាក់ ហើយលោកត្រូវកំព្រាឪពុកតាំងពីអាយុ៧ឆ្នាំ ព្រោះឪពុករបស់លោកបានស្លាប់ដោយសារជំងឺអាសន្នរោគ។ កវី វ៉ែន សុន ទទួលចំណេះដឹងដោយការរៀននៅវត្តរយៈពេល១០ឆ្នាំ ពោល គឺលោករៀននៅវត្តតាំងពីអាយុ៧ឆ្នាំ ដល់១៧ឆ្នាំ (អំឡុងពេលរៀននៅវត្តលោកបានបួស៤ឆ្នាំ) បន្ទាប់មកទើបមានឱកាសបានសិក្សានៅសាលា។

នៅចន្លោះឆ្នាំពី​ឆ្នាំ​១៩៦៥ រហូត​ដល់​ក្រោយ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩ លោក​ជា​តន្ដ្រីករ អ្នកនិពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​នៅ​ក្រុម​តន្ដ្រី​សម័យ​រាជតម្រួត (ភ្លេង​ប៉ូលិស​)។ បន្តពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកបានចូលធ្វើការជាមួយក្រុមតន្ត្រីរបស់កងទ័ពបន្តទៀត។ អំឡុងពេលនោះ លោកទទួលបានការបណ្តុះបណ្តាលបន្ថែមផ្នែកអក្សរសិល្ប៍ពីក្រសួងវប្បធម៌ រហូតក្លាយជាអ្នកនិពន្ធផ្នែកកំណាព្យ និងរឿងអក្សរសិល្ប៍។

ក្នុងវិស័យនិពន្ធនេះ លោកទទួលបានចំណាត់ថ្នាក់លេខ៣ផ្នែកកំណាព្យ និងទទួលបានមេដាយមាស​ ​សម្រាប់​កំណាព្យ​ “បណ្ដាំ​កវី” ដែល​ផ្ដល់​ដោយ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ នៅ​ឆ្នាំ​១៩៩១ និង​ពាន​រង្វាន់ ​៧​មករា គឺ​រឿង “​ឋានសួគ៌​ក្នុង​សុបិន​” ដែល​ផ្ដល់​ដោយ​សមាគម​អ្នក​និពន្ធ​ខ្មែរ ​ក្នុង​ឆ្នាំ​១៩៩៧​។ ចំណែក ​ពាន​រង្វាន់​អន្ដរជាតិ​វិញ លោក​ទទួល​បាន​ពី​កម្មវិធី Sunthorn Phu Award លើ​កំណាព្យ “​របាំ​ប្រពៃណី​ខ្មែរ” ផ្ដល់​ជូន​កវី​អាស៊ាន​ទាំង ​១០​ប្រទេស ​ក្នុង​ឆ្នាំ​២០១៣។ លោកក៏ទទួលបាន ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៣ (ប្រទេសឡាវ) និងជ័យលាភីកវីនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ (ប្រទេសថៃ)។

គរុវិជ្ជា​ចា​រ្យ​កវីនិពន្ធ វ៉ែន សុ​ន ជាគរុវិជ្ជាចារ្យ កវីនិពន្ធ កវីនិពន្ធជាតិ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ លោកបានចំណាយពេលស្ទើរតែពេញមួយជីវិតលើវិស័យតែងនិពន្ធនេះដើម្បីលើកស្ទួយពីវប្បធម៌ អក្សរសិល្ប៍ខ្មែរឱ្យកាន់តែល្អប្រសើរ។ ជាមួយនឹងដំណឹងមរណភាពរបស់រូបលោក បានបន្សល់ការឈឺចាប់ សោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ និងសាធារណជនចំពោះការបាត់បង់ធនធានមនុស្សដ៏ពូកែនេះ៕

ដោយ៖ អុន ស្រីមាន

The post មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ appeared first on Kampuchea Thmey Daily.

ប្រវត្តិសង្ខេបរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងស្នាដៃធំៗ បន្សល់ទុកកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ
ប្រាកដ​ណាស់​ដំណឹង​មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ដែលជា​សិល្បករ​ចាប៉ី​ដងវែង​ដ៏​ឆ្នើម​ម្នាក់ និង​ជា​មរតក​មនុស្ស​រស់​ដ៏​មាន​តម្លៃ​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​មហាជន សិល្បករ​-សិល្ប​ការិនី និង​ប្រជាពលរដ្ឋ​ខ្មែរ សម្តែង​ការ​សោកស្ដាយ​ជា​ពន់ពេក។

លោកតា គង់ ណៃ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ៧ រោច ខែ​ជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ វេលា​ម៉ោង ១២ និង ៤៥ នាទី​រសៀល ក្នុង​ជន្មាយុ ៨០ ឆ្នាំ ដោយ​រោគាពាធ នៅ​ឯ​ស្រុក​កំណើត​ខេត្ត​កំពត។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជា​សិល្បករ​ចាប៉ី​ដងវែង​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា ដែល​មាន​គោរមងារ​ថា​ជា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ។ ក្រៅពី​មាន​គោរមងារ​ថ្នាក់​ជាតិ​ជា​មត៌ក​មនុស្ស​រស់​ហើយ​នោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជាច្រើន​ពានរង្វាន់​ផង​ដែរ។

ប្រវត្តិ​សង្ខេប

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ កើត​នៅ​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ ១៩៤៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាង​ជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ស្ថិត​ក្នុង​វ័យ ៤ ឆ្នាំ ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បាន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ជំងឺ​អុតធំ។ មាន​គ្រួសារ​ជា​តន្ត្រី លោកតា គង់ ណៃ បាន​រៀន​ឧបករណ៍​ប្រភេទ​នេះ​ពី​លោក​ឪពុកមា​របស់​លោក​ឈ្មោះ គង់ ទិត ដោយ​បាន​ចាប់ផ្ដើម​ការ​សិក្សា​អំពី​ចាប៉ី​ដង​វែង​នៅ​អាយុ ១៣ ឆ្នាំ។

ក្នុង​យុវវ័យ​របស់​លោក គង់ ណៃ ជារឿយៗ តែងតែ​ប្រឈម​នឹង​ការ​សើចចំអក​ពី​មិត្តភ័ក្ដិ ព្រោះតែ​ពិការភាព​របស់​គាត់។ ទោះបី​ជា​ត្រូវ​បាន​គេ​មើលងាយ​ដោយ​ការ​រើសអើង​យ៉ាងណា លោកតា គង់ ណៃ បាន​ស្វែងរក​ចំណេះ​ជំនាញ​ប្រាកដ​មួយ​ជាប់​នឹង​ខ្លួន ដើម្បី​ទទួល​បាន​ជីវិត​ឯករាជ្យ​មួយ និង​ការ​ឲ្យ​តម្លៃ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។

រយៈពេល ២ ឆ្នាំ នៃ​ការ​ចាប់ផ្ដើម​សិក្សា​ចាប៉ី គឺ​មក​ដល់​អាយុ ១៥ ឆ្នាំ លោក គង់ ណៃ បាន​ចាប់ផ្ដើម​អនុវត្ត​វិជ្ជាជីវៈ​នេះ ហើយ​កេរ្តិ៍ឈ្មោះ​របស់​លោក​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ មិនយូរប៉ុន្មាន គាត់​បាន​ទទួល​ឈ្មោះ​ហៅ​ក្រៅ​ថា “​សង្ហា​” ណៃ​។ ចំពោះ​ការ​សម្ដែង​ផ្សេងៗ ជានិច្ចកាល គង់ ណៃ សម្តែង​កំណាព្យ​បុរាណ​ដូចជា​កំណាព្យ​របស់ ភីរម្យ​ង៉ុយ ជាដើម។

ប្រវត្តិ​គ្រួសារ

ស្ថិត​នៅ​ក្នុង​វ័យ ១៨ ឆ្នាំ លោកតា គង់ ណៃ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា គឺ​លោកយាយ តាត​ ឆេន ​ដែល​ជា​អ្នកស្រុក​ជាមួយគ្នា។ បន្ទាប់ពី​អាពាហ៍ពិពាហ៍ លោកតា គង់ ណៃ និង​ភរិយា​លោក​យាយ តាត ឆេន​ ទទួលបាន​ចំណងដៃ​កូន ១០ នាក់ ​(​ស្រី ៤ នាក់ និង​ប្រុស ៦ នាក់​)​។

​ជ័យ​លាភី និង​ស្នាដៃ​ផ្សេងៗ

ក្នុង​ឆ្នាំ ១៩៩១ លោកតា គង់ ណៃ បាន​ប្រឡង​ជាប់​ជ័យ​លាភី​លេខ ១ ផ្នែក​ចម្រៀង​ចាប៉ី​ដងវែង​ទូទាំង​ប្រទេស​នៅ​រាជ​ភ្នំពេញ ហើយ​ក្លាយ​ជា​សិល្បករ​ចាប៉ី​ដងវែង​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រហូត​ដល់​ចូលនិវត្តន៍​នា​ឆ្នាំ ២០០៧។

ក្នុង​ឆ្នាំ ២០០៣ លោក​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ នៃ​អង្គការ​ខ្មែរ​អមត និង​បាន​បង្ហាត់បង្រៀន​សិស្ស​បន្ត​ជា​ច្រើន​ជំនាន់​រហូតដល់​ជរា​ខ្លាំង និង​ចូលនិវត្តន៍​ម្ដងទៀត​នា​ឆ្នាំ ២០០៧។

នៅ​ឆ្នាំ ១៩៨២ លោក​ទទួល​បាន​ជ័យ​លាភី​លេខ ១ ផ្នែក​ចម្រៀង​ចាប៉ី​ប្រចាំ​ខេត្ត។​

ឆ្នាំ ២០០១ លោក​ទទួល​បាន​វិញ្ញាបនបត្រ​ព្រឹទ្ធាចារ្យ​វប្បធម៌​សិល្បៈ​ខ្មែរ ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​គ្រឿង​ឥស្សរិយយស​ថ្នាក់​មុនីសារាភ័ណ្ឌ​ពី​រាជរដ្ឋាភិបាល។

ឆ្នាំ ២០០២ លោក​ទទួល​បាន​វិញ្ញាបនបត្រ​កិត្តិយស​វីរ​សិល្បៈ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ឆ្នាំ ២០០៧ ទទួល​គ្រឿង​ឥស្សរិយយស​ម្ដងទៀត​ពី​រដ្ឋាភិបាល និង​ឆ្នាំ ២០១២ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ថ្នាក់​ជាតិ​ជា​មត៌ក​មនុស្ស​រស់​ដែល​មាន​នាម​ថា​កោសល្យ​វោហារ គង់ ណៃ។

នៅ​ឆ្នាំ ២០១៧ លោក​ទទួល​បាន​ពានរង្វាន់​សិល្បៈ និង​វប្បធម៌ ហ្វូ​គុ​អុ​កា (Fukuoka Prize) ជា​ពានរង្វាន់​ដែល​បាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ ១៩៩០ នៅ​ទីក្រុង​ហ្វូ​គុ​អុ​កា ប្រទេស​ជប៉ុន សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក​អប់រំ សិល្បៈ និង​វប្បធម៌។ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ គឺជា​បុគ្គល​ទី ៣ របស់​កម្ពុជា ដែល​បាន​ទទួល​ពានរង្វាន់​នេះ បន្ទាប់ពី លោក ឆេង ផុន និង​លោក អាំង ជូលាន។

គួរ​បញ្ជាក់​ថា មរណភាព​របស់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​បំផុត​ផ្នែក​ចាប៉ី​ដង​វែង​ដ៏​កម្រ​ប្រកប​ដោយ​សមត្ថភាព ទេពកោសល្យ ដែល​ធ្លាប់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ទាំង​នៅ​ឆាក​ជាតិ និង​តំបន់ ក៏ដូចជា​ការ​លើក​កម្ពស់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តជាតិ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

The post ប្រវត្តិសង្ខេបរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ និងស្នាដៃធំៗ បន្សល់ទុកកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ appeared first on Kampuchea Thmey Daily.

លោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូប នៅកម្ពុជា
លោកតា សាឡាត់ ឬ នាយ សាឡាត់ មាន​សំនៀង​ស្រដៀង​រៀមច្បង​ផ្នែក​អាយ៉ៃ ប៉ី សាលួត និង​ជា​អ្នក​កំប្លែង​ដ៏​មាន​សំនួនវោហារ​មួយ​រូប កាលពី​កំឡុង​ទសវត្ស ៩០ តាមរយៈ​ការ​សម្ដែង​រឿង​អប់រំ​តាម​កញ្ចក់​ទូរទស្សន៍ គឺ រឿង អនាម័យ ,តាភោគ ,សៀវភៅ​កាហិ ,ឱ​សម្រស់​ជាដើម…។

កាលពី​ទសវត្ស ៦០ មហាជន បាន​ចងចាំ​សិល្បករ​ផ្នែក​អាយ៉ៃ​មួយ​រូប នាម «នាយ សាឡាត់» ដែល​មាន​សំនៀង​ស្រដៀង​រៀមច្បង​ផ្នែក​អាយ៉ៃ ប៉ី សាលួត។ ហើយ​មក​ដល់​ទសវត្ស ៩០ កិត្តិនាម នាយ សាឡាត់ ក៏​បាន​ល្បីល្បាញ​សាជាថ្មី​តាមរយៈ​ការ​សម្ដែង​ឈុត​ឆាក​អប់រំ​ជាច្រើន​ដែល​បាន​ចាក់​ផ្សាយ​ក្នុង​កញ្ចក់​ទូរទស្សន៍ ក៏ដូចជា​តាម​រលក​វិទ្យុជាតិ។

ប្រវត្តិ និង​ស្នាដៃ​សំខាន់ៗ របស់​លោកតា សាឡាត់

មក​ទល់​នឹង​សព្វថ្ងៃ​នេះ មហាជន​ភាគច្រើន នៅតែ​ចងចាំ និង​ស្គាល់ នាយ សាឡាត់ ច្បាស់​ថា​ជា​អ្នក​កំប្លែង​ដ៏​មាន​សំនួន​វោហារ​មួយ​រូប កាលពី​កំឡុង​ទសវត្ស ៩០ តាមរយៈ​ការ​សម្ដែង​រឿង​អប់រំ​តាម​កញ្ចក់​ទូរទស្សន៍។

កាលពី​ទសវត្ស ៦០ នាយ សាឡាត់ ជា​សិល្បករ​អាយ៉ៃ​ដ៏​មាន​ឈ្មោះ​មួយ​រូប ដែល​មាន​ឈ្មោះ​ដើម​ថា «ម៉ក់ កានែន ឬ ទីញ វាន់»។ នាយ សាឡាត់ កើត​នៅ​ឆ្នាំ ១៩៤២ នា​ភូមិ​ពោធិ៍​ទង ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ក្នុង​ត្រកូល​គ្រួសារ​កសិករ។ សិល្បករ​អាយ៉ៃ​រូប​នេះ មាន​ឪពុក​ឈ្មោះ ម៉ក់ មាស និង​ម្ដាយ​ឈ្មោះ ហែម សឹម។ នាយ សាឡាត់ ជា​កូន​ទី ៦ ចំណោម​បងប្អូន ៨ នាក់ ក្នុង​នោះ ប្រុស ៥ ស្រី ៣។

ឪពុកម្ដាយ​របស់ នាយ សាឡាត់ បាន​បញ្ជូន​លោក​ឲ្យ​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សាលា​លោក នា​វត្ត​ពោធិ៍​ទង ភូមិ​ពោធិ៍​ទង ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ក្នុង​អាយុ ៦ ឆ្នាំ។ បន្ទាប់មក​ឪពុកម្ដាយ ក៏​បញ្ជូន​លោក​ឲ្យ​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សាលាបឋមសិក្សា​វត្ត​មហាលាភ ភូមិ​មហា​លាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម វិញ ដោយ​ស្នាក់អាស្រ័យ​ផ្ទះ​បងប្អូន។ ក្រោយ​បញ្ចប់​បឋម​សិក្សា នាយ សាឡាត់ បន្ត​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ក្នុង​វិទ្យាល័យ​ព្រះសីហនុ នា​ទឹកដី​ខេត្ត​កំពង់ចាម។ កាល នាយ សាឡាត់ រៀន​នៅ​វិទ្យាល័យ​ព្រះសីហនុ​ខេត្ត​កំពង់ចាម លោក​ជា​មនុស្ស​ចូលចិត្ត​សិល្បៈ​បុរាណ​ណាស់ ពិសេស​សិល្បៈ​អាយ៉ៃ​រឿង និង​កំប្លែង​តែម្ដង។ នៅ​វិទ្យាល័យ​ព្រះសីហនុ​ខេត្ត​កំពង់ចាម ចំណោម​សិល្បៈ​ច្រើន​ក្រុម មិន​មាន​ក្រុម​ណា​មាន​សមត្ថភាព​លើ​ក្រុម​របស់​លោក​ទេ។ ពោល​មាន​តែ​ក្រុម​សិល្បៈ​របស់​លោក​ប៉ុណ្ណោះ ដែល​ឈានមុខ​គេ។

នាយ សាឡាត់ សម្រេច​ចិត្ត​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី ៤ ទំនើប ដោយ​ងាក​ចាប់​ជំនាញ​ផ្នែក​អាយ៉ៃ​វិញ។ ឆ្នាំ ១៩៦៥ លោក​បាន​ចូល​សិក្សា​រៀន​សូត្រ​ផ្នែក​អាយ៉ៃ ជាមួយ​ក្រុម​ចម្រៀង​អាយ៉ៃ​របស់​អ្នក​ស្រទំ ដែល​ស្ថិតនៅ​ខាងជើង​វត្ត​ទួល​ទំពូង រាជធានី​ភ្នំពេញ ខណៈ​នោះ​ម្ដាយ​ឪពុក​លោក​មិន​ចង់​ឲ្យ​កូន​ធ្វើជា​អ្នក​សិល្បៈ​នោះ​ទេ ពោល​ចង់​ឲ្យ​ធ្វើ​គ្រូបង្រៀន​ច្រើនជាង។ ប៉ុន្តែ​ដោយ​និស្ស័យ​ស្រលាញ់​​វិស័យ​សិល្បៈ​ពេក លោក​ក៏​ចេះ​តែ​ជម្នះ​ឪពុកម្ដាយ​រហូត​សម្រេច​បំណង​នេះ។

ក្រោម​ការ​បង្ហាត់បង្ហាញ​ពី លោក ប៉ី សាលួត និង​លោកស្រី ស្រទំ ការ​ហាត់​រៀន​បាន​វិវឌ្ឍ​ទៅ​មុខ​ជា​បន្តបន្ទាប់។ ពេលនោះ លោក ប៉ី សាលួត ស្រលាញ់ លោក កានែន (នាយ សាឡាត់) ណាស់។ ហើយ លោក ប៉ី សាលួត បាន​យក លោក កានែន មក​ធ្វើជា​កូន​ចិញ្ចឹម​ថែមទៀត​ផង។ មិនយូរប៉ុន្មាន លោក កានែន (នាយ សាឡាត់) ក៏​មាន​ឱកាស​ឡើង​សម្ដែង​សិល្បៈ​អាយ៉ៃ ជាមួយ​ក្រុម​អាយ៉ៃ​របស់​អ្នកស្រី ស្រទំ ហើយ​មិន​បាន​ប៉ុន្មាន​ផង លោក​ក៏​ផ្ដើម​មាន​ឈ្មោះ​ល្បី​ខាង​ផ្នែក​អាយ៉ៃ​នេះ ដែល​មហាជន​ចាប់អារម្មណ៍​ថា ស្មៀន​វ័យក្មេង​រូប​នេះ មាន​សូរសៀង​សំនៀង​ពីរោះ​ដូច​អ្នក​អាយ៉ៃ​រៀមច្បង ប៉ី សាលួត។

កំឡុង​ឆ្នាំ ១៩៦៨ គ្រា​មួយ នៃ​ពិធី​សមាជជាតិ អន្ទិត​សក់​ខ្លី​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​សម័យ​នោះ បាន​ចាប់​ដៃគូ​ជាមួយ​លោក កានែន ហើយ​ប្រកាស​ជា​សាធារណៈ​ដោយ​ប្រសិទ្ធិនាម​ថ្មី​ជូន​កានែន ថា «នាយ សាឡាត់»។ តាំងពី​ពេលនោះ​មក រហស្សនាម​របស់ នាយ សាឡាត់ បាន​ជាប់​រហូត​ដល់​សព្វថ្ងៃ។ សម័យ​សង្គមរាស្ត្រនិយម នាយ សាឡាត់ បាន​ទទួល​លិខិត​កិត្តិយស​ពី សម្ដេច​ព្រះ​នរោត្តម​សីហនុ ព្រះប្រមុខរដ្ឋ និង​រង្វាន់​ជាច្រើន។

សិល្បករ​រូប​នេះ បាន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ចំនួន ៣ លើក ដោយ​លើក​ទី ១ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​កញ្ញា កែវ សំអាត នៅ​ឆ្នាំ ១៩៦៥ និង​មាន​កូន​រួមគ្នា ៤ នាក់ ហើយ​ដោយ​ចំណង​ស្នេហ៍​មិន​ចុះសម្រុង​គ្នា លោក និង​ភរិយា​ទី ១ ក៏​លែងលះ​គ្នា។ នៅ​ឆ្នាំ ១៩៨៥ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​កញ្ញា ចាន់ លីហ៊ាន ហើយ​ទទួល​បាន​កូន​ប្រុស-ស្រី ៣ នាក់ ថែម​ទៀត។

តមក ក្រោយ​របប​ខ្មែរក្រហម​បញ្ចប់​ទៅ នាយ សាឡាត់ បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​អាយ៉ៃ​ជា​បន្ត ដោយ​បម្រើ​ក្នុង​នាយកដ្ឋាន​សិល្បៈ​រដ្ឋធានី​ភ្នំពេញ។ ហើយ​នៅ​ឆ្នាំ ១៩៩០ លោក​ក៏បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី ៣ ជាមួយ​នាង​កញ្ញា នូ ឡា សញ្ជាតិ អូស្ត្រាលី តែ​ពុំ​មាន​កូន​នោះ​ទេ។

នៅ​ទសវត្ស​ឆ្នាំ ៩០ មហាជន​បាន​ស្គាល់ នាយ សាឡាត់ យ៉ាង​ច្បាស់ តាម​ការ​សម្ដែង​រឿង​អប់រំ​ជា​ច្រើន ដែល​ចាក់​ផ្សាយ​ជា​រៀងរាល់​សប្ដាហ៍​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ។ នាយ សាឡាត់ បាន​បន្សល់ទុក​ស្នាដៃ​ជាច្រើន​លើ​ផ្នែក​អាយ៉ៃ ល្ខោននិយាយ និង​ល្ខោន​អប់រំ​បែប​កំប្លែង​ជា​ហូរហែ​រហូត​ដល់​វ័យ​ជរា ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​លោក​ថា​ជា​ធនធានមនុស្ស​រស់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជាតិ​យើង។

គួរ​ជម្រាប​ថា លោក​ព្រឹទ្ធាចារ្យ ម៉ក់ កានែន ឬ ទីញ វាន់ ដែល​មាន​រហស្សនាម«នាយ សាឡាត់» គឺជា សិល្បករ​ផ្នែក​អាយ៉ៃ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា។ លោកតា សាឡាត់ បាន​ទទួល​មរណភាព នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ ២០២១ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៧៩ ឆ្នាំ នា​គេហដ្ឋាន​របស់​លោកតា នៅ​រាជធានី​ភ្នំពេញ៕

ប្រភព ៖ ក្រុមព្រះសុរិយា

អត្ថបទ ៖ ពិសី

The post លោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូប នៅកម្ពុជា appeared first on Kampuchea Thmey Daily.

ចូលវស្សាហើយ មកឈ្វេងយល់ ដើមកំណើត យក្សជាល ទីងមោងខ្មែរ ដែលអ្នកមិនធ្លាប់ដឹង
នៅតាមដងផ្លូវ នៅរដូវបុណ្យចូលព្រះវស្សានេះ យើងអាចនឹងឃើញ មានលោកយាយ លោកតា គណៈកម្មការវត្តតាមបណ្ដាខេត្ត ដើររៃអង្គាស និងទទួលបច្ច័យពីពុទ្ធបរិស័ទ ដើម្បីជាវទៀន ជាវប្រេង ចង្ហាន់ និងបរិក្ខាផ្សេងៗប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា។ ជាមួយគ្នានោះ ក៏ឃើញ រូបយក្ស ឬរូបមនុស្ស-ប្រុសស្រី មាឌធំ ដើរឡកតាមចង្វាក់ភ្លេងឆៃយ៉ាំ ឬស្គរ ទទួលបច្ច័យផងដែរ។ សម្បករូបមាឌធំនោះ ត្រូវបានប្រជាពលរដ្ឋហៅថា ទីងមោង ឬ អ៊ុងឌា។

យុវជន ហេង ហ៊ុយហ៊ួង បានលើកឡើងថា ទីងមោងមាន ២ ប្រភេទ មួយជាទីងមោងសម្រាប់ចាំស្រែ ហើយមួយទៀតជាទីងមោងដែលមានរូបជាមនុស្សប្រុសស្រីធំៗ ហើយរាំ។ អ្នកខ្លះបានហៅទីងមោងដែលគេហែក្នុងពិធីបុណ្យសាសនានោះថា “អ៊ុងឌា”។

យុវជន ហៀម ចិត្រាច និង ឆាយ គីមហ៊ង បានបញ្ជាក់ថា ទីមោងត្រូវបានគេធ្វើពីឫស្សីមានទម្រង់ និងមុខមាត់ដូចជាមនុស្ស តែប្រហោងក្នុង ដោយមានស្លៀកពាក់រូបពណ៌ឆើតឆាយ។ ដើម្បីឱ្យទីងមោងមានសកម្មភាព មនុស្សបានចូលទៅខាងក្នុង ហើយធ្វើកាយវិកាទៅតាមការណ៍ដែលខ្លួនចង់ ពិសេសទៅតាមចង្វាក់ភ្លេងឆៃយ៉ាំដែលបន្លឺឡើង។

លោក អាំង ជូលាន សាស្រ្ដាចារ្យផ្នែកនរវិទ្យា និងសិលាចារិកវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យនិយមន័យទីងមោង ថា ទីងមោង គឺសំដៅទៅលើអ្វីដែលមិនមែនជាការពិត តែគេធ្វើវាឱ្យធំតាមរូបរាង និងសណ្ឋានរបស់មនុស្ស ប៉ុន្ដែមានតួនាទីដើម្បីបន្លាច។ កាលពីដើមឡើយ ទីងមោង ត្រូវបានគេហៅថា “យក្សជាល” ព្រោះគេគូសមុខទីងមោងឱ្យទៅជាយក្ស ហើយខ្លួនទីងមោងត្រូវបានគេធ្វើឡើងដោយក្រងពីឫស្សី ហើយយកក្រដាសមករុំ ដើម្បីធ្វើឱ្យព្រាយក្នុងភូមិខ្លាច។

ដោយសារតែប្រវត្តិសាស្រ្ដដ៏ជូរចត់របស់ខ្មែរក្នុងសម័យអាណានិគមបារាំងរយៈពេលជាច្រើនសតវត្សរ៍ ផ្នត់គំនិតរបស់ពលរដ្ឋខ្មែរក៏មានការវិវត្តផ្លាស់ប្តូរតាមលក្ខខណ្ឌរស់នៅក្នុងសម័យនោះ។ លោកសាស្រ្ដាចារ្យ អាំង ជូលាន បានបញ្ជាក់ថា ភាពភ័យខ្លាចរបស់ប្រជាជនខ្មែរចំពោះពួកបារាំង គឺនៅពេលបារាំងចូលមកក្នុងភូមិមានការអ្វីម្ដងៗ អ្នកភូមិរត់អស់ហើយ បើស្រីៗរត់អស់តែម្ដង។ ពីមុនគេគិតថា បារាំងច្រមុះស្រួចមើលតែផ្លែកាំបិត មុខមាត់ស្រមេមស្រម៉ូម មាឌធំ ហើយនិយាយស្ដាប់គ្នាមិនបានទៀតធ្វើឱ្យមនុស្សខ្លាច។ ដោយសារតែបញ្ហានេះ ទើបអ្នកភូមិបាននាំគ្នាឈប់ធ្វើយក្សជាល ហើយនាំគ្នាធ្វើទីងមោង ដែលមានមុខមាត់ និងមាឌដូចជាបារាំង ដើម្បីបន្លាចខ្មោចព្រាយក្នុងភូមិដែលចាំបង្កជំងឺរាតត្បាត។

ពុទ្ធសាសនិកជនទាំងក្មេងទាំងចាស់តែងតែមកជួបជុំគ្នានៅវត្តអារាមក្នុងពិធីបុណ្យសាសនានានា ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យវត្តក្លាយជាបណ្ដាញសាមគ្គីភាពរបស់អ្នកស្រុកអ្នកភូមិ។ សាស្រ្ដាចារ្យ អាំង ជូលាន បានបកស្រាយថា បុណ្យកឋិន បុណ្យផ្កា ធ្វើឡើងក្នុងគោលបំណងកសាងអ្វីមួយឱ្យវត្ត ឬសាងសង់ស្ពានតូចៗ និងផ្លូវ ដូច្នេះគេក៏ធ្វើទីងមោងមួយគូដែលមានមាឌធំជាងមនុស្សធម្មតា ហើយស្លៀកពាក់ជាមនុស្សប្រុសម្នាក់ ស្រីម្នាក់រាំតាមចង្វាក់ភ្លេងឆៃយ៉ាំ ដើម្បីប្រមូលបច្ច័យពីពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើការកសាងសម្មិទ្ធិផលដើម្បីវត្ត និងភូមិ។ បច្ចុប្បន្ននេះការហែរទីងមោង គឺជាសិល្បៈប្រជាប្រិយដែលអ្នកភូមិយកមកប្រើប្រាស់តៗគ្នា ហើយគ្មានសាលា ឬគ្រូណាម្នាក់បង្រៀនមុខវិជ្ជារាំរបាំទីងមោងនោះទេ។

ប៉ុន្ដែបច្ចុប្បន្ន ការហែទីងមោងបានបាត់បង់បន្ដិចម្ដងៗ ហើយការណ៍ដែលប្រជាពលរដ្ឋខ្មែរមួយចំនួនហៅទីងមោងថា “អុងឌា” នោះ គឺជាភាសាវៀតណាម ហើយនៅកន្លែងខ្លះទៀតដែលមានជនជាតិវៀតណាមច្រើននោះបាននាំគ្នាយក​ទីងមោង​ទៅជាលេងជាមួយភ្លេងរបស់អ្នកតាចិន។

មានទីងមោងមួយប្រភេទទៀត គឺប្រជាពលរដ្ឋបានធ្វើដាក់តាំងមុខផ្ទះ ឬនៅស្រែ នៅចម្ការ។ លោកបណ្ឌិត មីស្ហែលត្រាណេ អ្នកឯកទេសផ្នែកបុរាណវិទ្យា បានលើកឡើងថា ជំនឿដាក់ទីងមោងនៅមុខផ្ទះ គឺដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃគ្រប់ប្រភេទ គឺជាប្រពៃណីដូនតាដែលមានលក្ខណៈប្រជាប្រិយច្រើនជាងវិទ្យាសាស្ត្រ។

លោកបានបញ្ជាក់ថា ការធ្វើទីងមោងស្ថិតក្នុងចន្លោះខែធ្នូ និងមេសា នៅតាមភូមិស្រុក ព្រោះថា រដូវនេះជំងឺដង្កាត់មួយចំនួនតែងតែកើតមានឡើងជាប្រចាំ ដូចជាជំងឺអាសន្នរោគជាដើម។ នៅកន្លែងខ្លះ ប្រជាពលរដ្ឋបានប្រើសញ្ញាជើងក្អែក ដែលគេគូរលើក្តារជញ្ជាំងផ្ទះ ឬក៏លើបាតក្អមជំនួសទីងមោង ហើយព្យួរនៅមុខផ្ទះ ដើម្បីមូលហេតុដូចគ្នាដែរ។

បណ្ឌិត មីស្ហែលត្រាណេ បានបន្តថា ដូចនេះទីងមោង និងសញ្ញាក្អែក គឺនិយមឡើងសម្រាប់បន្លាចខ្មោចបិសាចកុំឱ្យមករំខានអុកឡុកមនុស្សក្នុងសង្គម។

ដោយសារតែការបន្សាំវប្បធម៌របស់ខ្មែរជាមួយបរទេស លោកសាស្រ្ដាចារ្យ អាំង ជូលាន បានសម្ដែងក្ដីបារម្ភចំពោះសិល្បៈរបស់ខ្មែរ ដោយលោកលើកឡើងថា បើរបស់ទាំងអស់នោះ បេតិកភណ្ឌអរូបិយ បាត់ គឺបាត់ហើយ មិនកើតឡើងវិញនោះទេ ហើយយើងក៏មិនអាចជួសជុលវាដូចជារបស់រូបិយបានដែរ។ លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរត្រូវតែរក្សានូវអ្វីដែលជាទំនៀមទម្លាប់របស់ខ្មែរ ទោះជារូបិយ ឬអរូបិយក៏ដោយ ព្រោះវាជាមរតករបស់ខ្មែរ។

ថ្មីៗនេះមានយុវជន ២ រូបជាបងប្អូនគ្នា រស់នៅស្រុកស្អាង ខេត្តកណ្ដាល បានបន្តមុខរបរផលិតទីងមោងពីឪពុក ដោយបានកែច្នៃមុខទីងមោងមិនសូវស្អាតទៅជាមុខតារាជាតិ និងបរទេសពេញនិយមល្បីៗ ហើយទទួលបានការចាប់អារម្មណ៍ជាច្រើន និងលែងសូវមានអ្នកខ្លាចទីងមោងដូចមុនទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post ចូលវស្សាហើយ មកឈ្វេងយល់ ដើមកំណើត យក្សជាល ទីងមោងខ្មែរ ដែលអ្នកមិនធ្លាប់ដឹង appeared first on Kampuchea Thmey Daily.

ប្រវត្តិស្នាដៃ ឯកឧត្ដម ទឹម ងួន ឥស្សរជនល្បីល្បាញ ឆ្នាំ ១៩២០-១៩៧៥
ឯកឧត្ដម ទឹម ងួន ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប មាន​ឈ្មោះ​ល្បីល្បាញ​ណាស់​ក្នុង​សង្គម​ខ្មែរ កាលពី​មុន​ឆ្នាំ ១៩៧៥ និង​បាន​កសាង​គុណសម្បត្តិ​ជាច្រើន​សន្ធឹក​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ កសាង​សង្គម ជាតិ​ខ្មែរ។ ឯកឧត្ដម ទឹម ងួន ក៏​ធ្លាប់​ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ធំៗ នៃ​ប្រទេស​កម្ពុជា ដូចជា ខេត្ត​បាត់ដំបង និង កំពង់ចាម ជាដើម…។

ប្រវត្តិ​ដ៏​អស្ចារ្យ​របស់ ឯកឧត្ដម ទឹម ងួន ឥស្សរជន​ដ៏​ល្បីល្បាញ នៃ​កម្ពុជា(១៩២០-១៩៧៥)

ឯកឧត្ដម ទឹម ងួន បាន​ប្រសូត​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ១៩២០ ភូមិ​ទឹកល្អក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​ត្រកូល​គ្រួសារ​កសិករ។ ឯកឧត្ដម មាន​ឪពុក​ឈ្មោះ ព្រំ ទឹម និង ម្ដាយ​ឈ្មោះ ផេង សួង ជា​កសិករ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ក្នុង​ចំណោម​បងប្អូន​សរុប ៩ នាក់ ឯកឧត្ដម ទឹម ងួន ជា​កូន​ទី ៨ ដោយ​ក្នុង​នោះ​រួមមាន ៖

១-លោកស្រី ទឹម ប្រុក

២-លោកស្រី ទឹម ហេង

៣-ឯកឧត្ដម ទឹម កេន អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​គមនាគមន៍ និង​ជា​សមាជិក​ក្រុម​បង្កើត​ច្បាប់​ដំបូង​បង្អស់ នៃ​កម្ពុជា តាំងពី​រជ្ជកាល​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​នរោត្តម និង​ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ។

៤-ឯកឧត្ដម ទឹម សារិ តំណាងរាស្ត្រ និង​ជា​អតីត​ចៅហ្វាយស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្នុង​សម័យ​អាណានិគមនិយម​បារាំង។

៥-លោកជំទាវ ទឹម ប្រៅ ភរិយា​ឯកឧត្ដម អ៊ឹង ហូ ចៅហ្វាយខេត្ត​សម័យ​អាណានិគមនិយម​បារាំង។

៦-លោកជំទាវ ទឹម មាន ភរិយា​ឯកឧត្ដម ឆាយ សាន

៧-លោកស្រី ទឹម វ៉ាន ភរិយា​លោក អ៊ឹម ហង្ស មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធា​សម័យ​អាណានិគមនិយម​បារាំង។

៨-ឯកឧត្ដម ទឹម ងួន(ផ្ទាល់)

៩-លោកជំទាវ ទឹម វ៉ារី ភរិយា​ឯកឧត្ដម ណេត បូ ចៅហ្វាយស្រុក និង​ជា​តំណាងរាស្ត្រ នៃ​ប្រទេស​កម្ពុជា សម័យ​សង្គមរាស្ត្រនិយម។

កុមារ ទឹម ងួន ស្ថិត​ក្នុង​វ័យ​កុមារភាព បាន​ចូល​សិក្សា​រៀន​សូត្រ​នៅ​សាលា​វត្ត​ក្នុង​ភូមិ​កំណើត រួច​ក៏​បន្ត​ការ​សិក្សា​នា​រាជធានី​ភ្នំពេញ និង​ទទួល​បាន​សញ្ញាប័ត្រ​ទុតិយភូមិ​ជំនាន់​ទី ២ ឯ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​ឆ្នាំ ១៩៤០។ ក្រោយ​មក កុមារ ទឹម ងួន ក៏បាន​បន្ត​ការ​សិក្សា​វគ្គ​ខ្លី​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាលា«ស៊ីឡូសូបាស» នា​ទីក្រុង​ព្រៃនគរ ទឹកដី​កូសាំងស៊ីន។

លោក ទឹម ងួន ត្រឡប់​មក​មាតុភូមិ​វិញ នៅ​ខែ​តុលា ឆ្នាំ ១៩៤១ ហើយ​ភ្លាម​នោះ​លោក​ក៏បាន​ចូល​បម្រើ​ការងារ​រដ្ឋបាល នៃ​រាជរដ្ឋាភិបាល​កម្ពុជា តែម្ដង(២៦ ខែ​ធ្នូ ឆ្នាំ ១៩៤១ ដល់​ខែ​មិនា ឆ្នាំ ១៩៤៣) ក្នុង​តួនាទី​ជា​ភូឈួយ​ខេត្ត​ព្រៃវែង។ នៅ​ខែ​មិនា ឆ្នាំ ១៩៤៣ ដល់​ខែ​មករា ឆ្នាំ ១៩៤៥ លោក ទឹម ងួន បាន​ផ្លាស់​មក​ធ្វើជា​ភូឈួយ​ខេត្ត​កំពង់ចាម វិញ។

នៅ​ខែ​មករា ឆ្នាំ ១៩៤៥ ដល់​ខែ​កញ្ញា ឆ្នាំ ១៩៤៥ លោក ទឹម ងួន បាន​កាន់​តួនាទី​ជា​ចៅហ្វាយស្រុក​ព្រៃឈរ។ តមក នៅ​ខែ​កញ្ញា ឆ្នាំ ១៩៤៥ ដល់​ខែ​ឧសភា ឆ្នាំ ១៩៤៦ លោក​បាន​ទទួល​តួនាទី​ជា​ភូឈួយ​ខេត្ត​កំពង់ចាម។ ហើយ​នៅ​ខែ​ឧសភា ឆ្នាំ ១៩៤៦ ដល់​ខែ​វិច្ឆិកា ឆ្នាំ ១៩៤៦ លោក​ក៏បាន​តួនាទី​ជា​ចៅហ្វាយស្រុក​ក្រូចឆ្មារ ក្នុង​ឋានៈ​ជា​ភូឈួយ​ខេត្ត​នេះ។ លោក ទឹម ងួន បាន​ចូលរួម​ចំណែក​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​ការ​ជួយ​រៀបចំ​រដ្ឋបាល​ជូន​ប្រជាជន​នៅ​មូលដ្ឋាន។

លោក ទឹម ងួន បាន​កាន់​តួនាទី​ជា​នាយខុទ្ទកាល័យ​ឯកឧត្ដម​រាជប្រតិភូ​គ្រប់គ្រង​ខេត្ត​សៀមរាប និង​បាត់ដំបង ពី ខែ​ធ្នូ ឆ្នាំ ១៩៤៦ ដល់​ខែ​ធ្នូ ឆ្នាំ ១៩៤៧ ដែល​កាលនោះ ឯកឧត្ដម លន់ ណុល មាន​ភារកិច្ច​ជា​រាជប្រតិភូ។

នៅ​រវាង​ខែ​មិនា ឆ្នាំ ១៩៤៧ ដល់​ខែ​កញ្ញា ឆ្នាំ ១៩៤៧ លោក ទឹម ងួន បាន​ទទួល​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​មួយ​ក្នុង​ក្រសួងការពារជាតិ។​

ឥស្សរជន​ដ៏​ល្បីល្បាញ​រូប​នេះ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​កញ្ញា សាយ គុនថុន ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា នៅ​ឆ្នាំ ១៩៤៨។

លោក ទឹម ងួន និង​ភរិយា ទទួល​បាន​ចំណងដៃ​បុត្រា​បុត្រី​រួមគ្នា​ដល់​ទៅ ៧ រូប រួមមាន ៖

១-ទឹម ចាន់ថាល់ (ស្រី) ,២-ទឹម សូគីរីវ៉ាល់(ប្រុស) ,៣-ទឹម វរសេដ្ឋា(ប្រុស) ,៤-ទឹម វរពុទ្ធាន(ប្រុស), ៥-ទឹម ប៊ុនថុច (ស្រី), ៦-ទឹម ប៊ុណ្ណារិទ្ធ (ប្រុស) និង ៧-ទឹម ម៉នដេយ៉ា។

រាជរដ្ឋាភិបាល​កម្ពុជា ពី (ខែ​កក្កដា ឆ្នាំ ១៩៥០ ដល់​ខែ​សីហា ឆ្នាំ ១៩៥១) បាន​បញ្ជូន លោក ទឹម ងួន ឲ្យ​ទៅ​សិក្សា​វគ្គ​ខ្លី ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ នៅ​សាធារណរដ្ឋ​បារាំង។ នៅ​ខែ​តុលា ឆ្នាំ ១៩៥១ មក​ទល់​ខែ​កុម្ភៈ ឆ្នាំ ១៩៥៣ លោក​បាន​ទទួល​តួនាទី​ជា​នាយខុទ្ទកាល័យ និង​ជា​ចាងហ្វាង​ផ្នែក​កិច្ចការ​សេដ្ឋកិច្ច និង​នយោបាយ ព្រមទាំង​ជា​នាយក​ពិធីការ ដោយ​បាន​ទទួល​គោរមងារ​ជា «ឯកឧត្ដម» តាំងពី​ពេលនោះ​មក។

នៅ​ខែ​កុម្ភៈ ឆ្នាំ ១៩៥៣ មកទល់​ខែ​កញ្ញា ឆ្នាំ ១៩៥៥ ឯកឧត្ដម ទឹម ងួន បាន​កាន់​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​ព្រៃវែង រួច​បំពេញ​មុខងារ​ត្រួត​ជា​មេបញ្ជាការ​ក្របខណ្ឌ​ទាហាន នា​ទឹកដី​ព្រៃវែង និង​ស្វាយរៀង ដោយ​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ទោ ពី (ខែ​កុម្ភៈ ឆ្នាំ ១៩៥៤ ដល់​ខែ​សីហា ឆ្នាំ ១៩៥៤)។

ពេល «កម្ពុជា» ទើប​បាន​ឯករាជ្យ​ពេញ​បរិបូណ៌

នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ ឯកឧត្ដម ទឹម ងួន ក៏បាន​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ខណ្ឌ​ដែល​លោក​គ្រប់គ្រង ឃើញ​ថា ទទួល​បាន​ផល​ជា​ផ្លែផ្កា។ ជាមួយ​នោះ ឯកឧត្ដម ក៏​ទទួល​បាន​ការ​សរសើរ​ពី សម្ដេច​ព្រះ​ប្រមុខរដ្ឋ ដែល​ឲ្យ​ប្រជាជន​ខ្មែរ​រស់នៅ​ក្នុង​ខេត្ត​ទាំងនោះ ផ្លាស់ប្ដូរ​របត់​ថ្មី កសាង​ជីវភាព​ថ្មី ល្អ​ប្រសើរ​ជាង​មុន ក្នុង​សេរីភាព​ឯករាជ្យ​ជាតិ​ពិតប្រាកដ។

តមក ឯកឧត្ដម ក៏​បាន​ទទួល​តួនាទី​ជា​ចៅហ្វាយខេត្ត​កំពង់ចាម នៅ​ខែ​សីហា ឆ្នាំ ១៩៥៥ ដល់​ខែ​មេសា ឆ្នាំ ១៩៥៧។ នៅ​រវាង​ពី​ខែ​មិនា ឆ្នាំ ១៩៥៨ ដល់​ខែ​កក្កដា ឆ្នាំ ១៩៥៨ ឯកឧត្ដម ទឹម ងួន បាន​ទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ហើយ​រវាង​ពី​ខែ​មិនា ឆ្នាំ ១៩៥៨ ដល់​ខែ​កុម្ភៈ ឆ្នាំ ១៩៥៩ ឯកឧត្ដម ទទួល​បាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។

រវាង​ពី​ខែ​កុម្ភៈ ឆ្នាំ ១៩៥៩ ដល់​ខែ​កក្កដា ឆ្នាំ ១៩៦៦ ឯកឧត្ដម ទឹម ងួន បាន​កាន់​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​បាត់ដំបង។ ការ​គ្រប់គ្រង​ខេត្ត​បាត់ដំបង​នេះ ឃើញ​ថា មាន​ការ​អភិវឌ្ឍ​ជា​ខ្លាំង ហើយ ឯកឧត្ដម ក៏​ជា​អ្នក​រៀបចំ​ប្លង់​មេ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ទាំងមូល​ដូចជា ៖ ផ្លូវ ថ្នល់ វត្ត​អារាម មន្ទីរពេទ្យ រោងចក្រ ជាដើម… តាម​គោលការណ៍​ផែនការ ៥ ឆ្នាំ របស់​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រនិយម ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​ព្រះ​ប្រមុខរដ្ឋ។

ការ​ព្យាយាម​ជួយ​អភិវឌ្ឍន៍​ខេត្ត​បាត់ដំបង របស់ ឯកឧត្ដម ទឹម ងួន ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ រហូត​ខេត្ត​នេះ ក្លាយ​ជា​ខេត្ត​ដ៏​ធំ​ក្នុង​ចំណោម​ខេត្ត​ធំៗ​ទាំង ៤ នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ខេត្ត ក៏ដូចជា​ប្រជាជន​ទូទាំង​ប្រទេស បាន​ស្គាល់ និង​គោរព​ស្រលាញ់​រាប់អាន ឯកឧត្ដម ជា​ខ្លាំង។

តមកទៀត នៅ​ខែ​សីហា ឆ្នាំ ១៩៦៦ ក្រោយពី​បញ្ចប់​ការងារ​ជា​អភិបាលខេត្ត​បាត់ដំបង ឯកឧត្ដម ទឹម ងួន ក៏​មក​បំពេញ​តួនាទី​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី រហូតដល់​ខែ​កក្កដា ឆ្នាំ ១៩៧០។ ពេលនោះ ឯកឧត្ដម ក៏បាន​ទទួល​តួនាទី​បេសកកម្ម​ពិសេស ក្នុង​ការ​គ្រប់គ្រង​ខេត្ត​បាត់ដំបង​ម្តង​ទៀត ពី​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ១៩៦៨ ដល់​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ១៩៦៨។

ឯកឧត្ដម បាន​ទទួល​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ នៅ​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ ១៩៧០ ដល់​ថ្ងៃ​ទី ៧ ខែ​មិនា ឆ្នាំ ១៩៧១។ កំឡុង​ពេលនោះ ឯកឧត្ដម ទឹម ងួន មាន​តួនាទី​មួយទៀត ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី ដោយ​កាន់​ការណ៍​ពី​ថ្ងៃ​ទី ៧ ខែ​មិនា ឆ្នាំ ១៩៧០ ដល់​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ១៩៧១។

ឯកឧត្ដម ទឹម ងួន បាន​ទទួល​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ទី ១ នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដែល​មាន​តួនាទី​គ្រប់គ្រង​លើ​ស្ថាប័ន​រដ្ឋ ទាំង ៤ សំខាន់ គឺ ៖ ក្រសួងការពារជាតិ ក្រសួង​ធម្មការ ក្រសួងយុត្តិធម៌ និង​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ១៩៧១។ ហើយ​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ១៩៧២ ឯកឧត្ដម បាន​ទទួល​តួនាទី​ថ្មី​ជា​អគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ។ ពេលនោះ ឯកឧត្ដម និង​ក្រុម​គ្រួសារ បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​ថៃ ខណៈ កម្ពុជា កំពុង​មាន​សង្គ្រាម​រ៉ាំរ៉ៃ។

ឥស្សរជន​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​រូបនេះ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជាច្រើន​ក្នុង​កម្រិត​ថ្នាក់​ជាតិ និង​អន្តរជាតិ តាំងពី​សម័យ​អាណានិគមនិយម​បារាំង សម័យ​សង្គមរាស្ត្រនិយម និង សម័យ​សាធារណរដ្ឋ​ខ្មែរ។

ឥស្សរជន ទឹម ងួន បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ៧ ខែ​មិនា ឆ្នាំ ១៩៧៥ ក្នុង​ជន្មាយុ ៥៥ ឆ្នាំ ដោយ​រោគាពាធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ពិធី​បុណ្យ​សព​របស់ ឯកឧត្ដម បាន​ប្រារព្ធ​ឡើង​យ៉ាង​អ៊ឹកធឹក នៅ​និវេសនដ្ឋាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។

ក្រោយ ឯកឧត្ដម ទឹម ងួន ទទួល​មរណភាព​ភ្លាម ក្រុម​គ្រួសារ​របស់ ឯកឧត្ដម ទាំងមូល ដែល​មាន​សមាជិក​ជាង ២០ នាក់ ត្រូវ​បាន​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ បញ្ជូន​ឲ្យ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខណៈ​ស្ថានភាព​ប្រទេស​កម្ពុជា កំពុង​ជ្រួលច្របល់​ខ្លាំង។ ចំពោះ​ការ​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ទី ៣ នេះ គឺជា​សំណាង​មហា​សំណាង ដែល​បណ្ដាល​ឲ្យ ភរិយា និង​កូន​របស់ ឯកឧត្ដម ទាំងអស់ រួច​ផុត​ពី​សេចក្ដី​ស្លាប់ ក្នុង​របប​វាល​ពិឃាដ​ប្រល័យ​ពូជសាសន៍​ប៉ុលពត។ សព្វថ្ងៃ ភរិយា និង កូនៗ​របស់ ឯកឧត្ដម ទឹម ងួន កំពុង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក។

គួរ​ជម្រាប​ថា ឯកឧត្ដម ទឹម ងួន បាន​កសាង​គុណសម្បត្តិ​ជាច្រើន​សន្ធឹក​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ និង​កសាង​សង្គម​ជាតិខ្មែរ​តាំងពី​មុន​ពេល​កម្ពុជា​បាន​ឯករាជ្យ រហូតដល់​ប្រទេស​កម្ពុជា​រស់នៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម រវាង​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥។ ហើយ​កាលពី​សម័យ​កម្ពុជា​មាន​ឈ្មោះ​ថា«​កោះ​សន្តិភាព» ឯកឧត្ដម ទឹម ងួន មាន​ឈ្មោះ​ល្បីល្បាញ​ណាស់​ក្នុង​សង្គម​ខ្មែរ ក្នុង​ឋានៈ​ជា​ឥស្សរជន​ជាន់​ខ្ពស់​មួយ​រូប ដែល​បាន​កាន់​ការ​អភិវឌ្ឍ​ខេត្ត​នានា និង​គ្រប់គ្រង​ស្ថាប័ន​ជាតិ​ជាច្រើន​ឆ្នាំ ដោយ​ចិត្ត​មោះមុត និង​ស្មោះស្ម័គ្រ​ជា​ពន់ពេក៕

អត្ថបទ ៖ ពិសី

ប្រភព ៖ ក្រុមព្រះសុរិយា

The post ប្រវត្តិស្នាដៃ ឯកឧត្ដម ទឹម ងួន ឥស្សរជនល្បីល្បាញ ឆ្នាំ ១៩២០-១៩៧៥ appeared first on Kampuchea Thmey Daily.

ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
ព្រះរាជដំណាក់ នៅ​ក្រុង​សៀមរាប ជា​ទីកន្លែង​បណ្ដោះអាសន្ន​របស់​អតីត​ព្រះមហាក្សត្រ នៃ​យើង គឺ ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី។ ព្រះរាជដំណាក់​នេះ ជា​ទី​ដែល​ព្រះអង្គ​ស្នាក់នៅ​អាស្រ័យ ពេល​ស្ដេច​យាង​មក​កាន់​ទីក្រុង​សៀមរាប។

ព្រះរាជដំណាក់​នៅ​ក្រុង​សៀមរាប បើ​ធ្វើ​ដំណើរ​ពី​ក្រុងភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ ៦ ក្រុង​សៀមរាប មើល​មក​ខាងស្ដាំ​ដៃ យើង​នឹង​ឃើញ​អគារ​ពណ៌​ស​មួយ អម​ដោយ​របង និង​ដើមឈើ​ត្រឈឹងត្រឈៃ និង​បរិវេណ​ស្រស់ស្រាយ ដែល​មាន​សួនច្បារ​ធំ​នៅ​ខាង​មុខ នោះ​ហើយ​ជា​ព្រះរាជដំណាក់។

ព្រះរាជដំណាក់​នេះ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​សម័យ​បារាំង​ដាក់​អាណានិគម​នៅ​កម្ពុជា​អំឡុង​ឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៥៣។ ព្រះរាជដំណាក់​នៅ​ក្នុង​សម័យ​ព្រះបាទ​ស៊ីសុវត្ថិ គឺ​ស្ថិតនៅ​វត្ត​ដំណាក់ ហើយ​វត្ត​ដំណាក់ គឺជា​វត្ត​មួយ​ដែល​ស្ថិតនៅ​ខាង​កើត​ដងស្ទឹង​សៀមរាប ចំ​កណ្ដាល​បេះដូង នៃ​ក្រុង​សៀមរាប​តែម្ដង។ វត្ត​ដំណាក់​ពីមុន ជា​ទីតាំង​ព្រះរាជដំណាក់​របស់​ព្រះបាទ​ស៊ីសុវត្ថិ ក្នុង​អំឡុង​ឆ្នាំ ១៩០៤ ដល់ ឆ្នាំ ១៩២៧។

លុះ​ក្រោយមក​ព្រះរាជដំណាក់​របស់​ព្រះមហាក្សត្រ ត្រូវ​បាន​ប្ដូរ​ទីតាំង​ទៅ​នៅ​ជិត​អាស្រម​ព្រះអង្គ​ចេក ព្រះអង្គ​ចម វិញ។ ក្រោយពី​ព្រះរាជដំណាក់​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីតាំង ទីធ្លា​បរិវេណ​ព្រះរាជដំណាក់​ចាស់ ត្រូវ​បាន​ប្រែក្លាយ​ជា​ទី​វត្ត​អារាម​ព្រះពុទ្ធសាសនា​ម្ដង​វិញ។ ជា​អកុសល​នៅ​ក្នុង​របប​ខ្មែរក្រហម វត្ត​ដំណាក់ ត្រូវ​បាន​កងទ័ព​ខ្មែរក្រហម​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​របស់​ពួកគេ។

បច្ចុប្បន្ន​នេះ មិន​ត្រឹមតែ​ជា​ទី​អារាម​របស់​ព្រះពុទ្ធសាសនា​សម្រាប់​ព្រះសង្ឃ​គង់​នៅ​បដិបត្តិ​ធម៌ និង​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ធ្វើ​បុណ្យទាន​ប៉ុណ្ណោះ​ទេ តែ​វត្ត​នេះ ក៏​ជា​ថ្នាល​បណ្ដុះបណ្ដាល​ចំណេះវិជ្ជា​ដល់​ព្រះសង្ឃ​ផង​ដែរ ដោយសារ​តែ​នៅ​ក្នុង​វត្ត​មាន​ពុទ្ធិក​បឋមសិក្សា​សម្រាប់​ព្រះសង្ឃ​សិក្សា​រៀន​សូត្រ ភាសា​បាលី ភាសា​សំស្ក្រឹត និង​ព្រះធម៌​នានា។ លើស​ពី​នេះ នៅ​ក្នុង​បរិវេណ​វត្ត ក៏​មាន​សាលា​បឋម​សិក្សា​សម្រាប់​ឲ្យ​កុមារ​សិក្សា​រៀន​សូត្រ​ផង​ដែរ។​ បន្ថែម​ពី​លើ​នេះ ជា​រៀងរាល់ថ្ងៃ តែងតែ​មាន​ជនានុជន​ជាច្រើន បាន​អាន​សៀវភៅ ឬ​ធ្វើ​កិច្ចការ​សាលា​នៅ​ទីនោះ។

ដោយឡែក​នៅ​ក្នុង​វត្ត ក៏​មាន​បណ្ណាល័យ​មួយ​ហៅថា​បណ្ណាល័យ​ខេមរៈ​សិក្សា ដែល​បាន​ប្រើ​សម្រាប់​ឲ្យ​សាធារណជន​ចូល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឯកសារ និង​អាន​សៀវភៅ​នានា យ៉ាង​សំបូរ​បែប។

នៅ​តាម​ដង​ផ្លូវ​ក្នុង​វត្ត មាន​រៀបចំ​ពាក្យស្លោក និង​សុភាសិត​ជាច្រើន សម្រាប់​ដាស់តឿន​ដល់​សាធារណជន​ទាំងឡាយ ជា​កន្លែង​ថ្នាល​បណ្ដុះបណ្ដាល​ចំណេះវិជ្ជា។ វត្ត​នេះ ក៏​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ផង​ដែរ។

ថ្មីៗ​នេះ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ និង​សោកស្ដាយ​ជា​ពន់ពេក ដោយ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១០ និង ៥ នាទី​យប់ ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៣ អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​មួយ នៃ​ព្រះរាជដំណាក់​សៀមរាប ដែល​ជា​កន្លែង​ទី​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត៕

អត្ថបទ ៖ ពិសី

The post ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប appeared first on Kampuchea Thmey Daily.

ប្រវត្តិផ្សារទួលទំពូង ដែលជាកន្លែងដ៏ពេញនិយមមួយ សម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស
ទោះបីជាជំងឺកូវីដ-១៩ នៅបន្តរាតត្បាតក្នុងកម្រិតតិចតួចនៅឡើយក៏ដោយ ក៏​ផ្សារ​ទួល​ទំពូង នៅតែ​មានអតិថិជនចេញ-ចូលទិញយ៉ាងច្រើនកុះករ មានទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសដទៃទៀត។

គេចាំ​មិន​ភ្លេចទេ កាលពី​ដើម​ឆ្នាំ ២០២០ ប្រទេសកម្ពុជា បានទទួលរងនូវការរាតត្បាតជំងឺកូវីដ​-១៩។ ក្នុង​នោះ កូវីដ-១៩ បាន​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោកជួបបញ្ហា និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​ផងដែរ។

កូវីដ-១៩ កាលណោះ ក៏បាន​ធ្វើ​ឲ្យរាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ចេញ​បម្រាម​គោចរ និង​បិទ​ផ្អាក​ដំណើរការ​ផ្សារ​ជាច្រើន​ នៅ​ទូទាំង​ប្រទេស រួម​នឹង​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​ការ​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។ ចំណោម​ផ្សារ​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្អាក​ការ​ដំណើរការ​នោះ ក៏​មាន​ផ្សារ​ទួល​ទំពូង​ផង​ដែរ។

ក្រោយពី​បាន​បិទ​ខ្ទប់​មិន​ឲ្យ​ដំណើរការ​មួយ​រយៈ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​រដ្ឋ​ទាំង ២៥ លក់ដូរ​ឡើង​វិញ។

ទន្ទឹម នៃ​ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ ​នៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២១ នោះ ឃើញ​ថា តាម​បណ្ដា​ផ្សារ​រដ្ឋ​នានា ​ក្នុង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​លក់ដូរ​មមាញឹក​ឡើង​វិញ ជាមួយ​ការ​អនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល និង​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ក្រោម​ការ​ដឹកនាំ ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏​ឈ្លាសវៃ​របស់សម្ដេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ធ្វើ​ឲ្យប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព ស្ថិរភាព ជា​ពិសេស​ទទួល​បាន​ជោគជ័យ​នូវ​ការ​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ប្រកប​ដោយ​ប្រសិទ្ធភាព ​រហូត​ដល់​សព្វថ្ងៃ។

ដ្បិតតែ​ជំងឺកូវីដ-១៩ នៅបន្តរាតត្បាតក្នុងកម្រិតតូចតួចនៅឡើយក្ដី តែផ្សារទួលទំពូង នៅតែ​ជា​ផ្សារ​ដ៏​ពេញ​និយម​មួយ​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស។

ផ្សារ​ទួល​ទំពូង មិន​ត្រឹម​តែ​ពោរពេញ​ដោយ​ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍​ប្រើប្រាស់ សម្លៀក​បំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន បាន​ចាត់​ទុក​ផ្សារ​នេះ ជា​ទី​ប្រជុំ​ជន នៃ​អាហារ មិន​ថា​ពេល​ព្រឹក ថ្ងៃត្រង់ ល្ងាច ឬ យប់។ ផ្សារ​ទួល​ទំពូង បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អាហារ​ពោរពាស​តាម​ផ្លូវ។ ផ្សារ​គ្មាន​ម៉ាស៊ីន​ត្រជាក់​នេះ ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ។

នៅ​ខាង​ក្នុង​ផ្សារ អ្នក​អាច​វង្វេង ប្រសិន​បើ​មិន​អាច​ចំណាំ​ផ្លូវ​បាន ដោយសារ​តាម​ផ្លូវ​ដើរ ពោរពេញ​ទៅ​ដោយ​គំនរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប ដែល​អាច​ធ្វើ​ឲ្យ​ច្រឡំ​ផ្លូវ។

ភ្ញៀវ​ទេសចរ​អន្តរជាតិ មិន​ហៅ​ឈ្មោះ​ផ្សារ​ទួល​ទំពូង ថា ផ្សារ​ទួល​ទំពូង នោះ​ទេ។ ភាគច្រើន ពួកគេ​ហៅ​ឈ្មោះ​ផ្សារ​នេះ​ថា Russian Market (មាន​ន័យ​ថា ផ្សារ​រុស្ស៊ី ឬ​ផ្សារ​សូវៀត​ទៅ​វិញ)។

ប្រវត្តិ នៃ​ពាក្យ​ថា Russian Market ផ្សារ​រុស្ស៊ី ឬ​ផ្សារ​សូវៀត នេះ បាន​កើត​មាន​តាំងពី​ទសវត្ស ១៨៨០ មក​ម្ល៉េះ។

ឯកសារ​ប្រវត្តិសាស្ត្រ បាន​បញ្ជាក់​ច្បាស់​ពី​នយោបាយ​ការទូត​រុស្ស៊ី-កម្ពុជា ដែល​មាន​ទំនាក់ទំនង​ល្អ យ៉ាង​ស្អិត​រមួត ក្រោយ​ពី​ប្រទេស​កម្ពុជា ត្រូវ​បាន​រំដោះ​ចេញ​ពី​របប​ខ្មែរ​ក្រហម ប៉ុល ពត ដ៏​ព្រៃផ្សៃ។

ពេលនោះ​មាន​ជនជាតិ​រុស្ស៊ី ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ចូលចិត្ត​វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿង​ចម្លាក់​របស់​ខ្មែរ​ណាស់។ ជារឿយៗ ពួកគេ​តែងតែ​ទៅ​ផ្សារ​ទួល​ទំពូង ដើម្បី​រក​ទិញ​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ។

លើស​ពី​នេះ ផ្សារ​ទួល​ទំពូង ក៏​ជា​ទីផ្សារ​គ្រឿងទេស ម្ហូបអាហារ គ្រឿងអលង្ការ និង​គ្រឿង​មាស ហើយ​ក៏​មាន​ទំនិញ​មួយ​ចំនួន ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​រុស្ស៊ី មក​ដាក់​លក់​នៅ​ទីនេះ​ផង​ដែរ។

វត្តមាន​ដ៏​ច្រើន នៃ​ជនជាតិ​រុស្ស៊ី និង​ទំនិញ​របស់​រុស្ស៊ី​នេះ​ហើយ បាន​ធ្វើ​ឲ្យ​មាន​ជនជាតិ​ខ្មែរ​ខ្លះ ជនជាតិ​រុស្ស៊ី និង​ជនបរទេស​ដទៃ​ទៀត នាំ​គ្នា​ហៅ​ផ្សារ​នេះ​ថា (Russian Market) ផ្សារ​រុស្ស៊ី ឬ​ផ្សារ​សូវៀត ដែល​ងាយ​ហៅ ងាយ​ចាំ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

បន្ថែម​ពី​នេះ ពាក្យ​ថា​ផ្សារ​ទួល​ទំពូង ក៏​មាន​រឿងរ៉ាវ​ខ្លី​មួយ​ផង​ដែរ គឺថា​ផ្សារ​នេះ​អាច​មាន​ទីតាំង​នៅ​លើ​ទួល​មួយ ដែល​សំបូរ​ដើម​ទំពូង។

យោង​តាម​ព្រះ​សូរស័ព្ទ​ដើម​របស់ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជោតញ្ញាណោ កាល​ទ្រង់​នៅ​ជា​លោក​នេន លោកគ្រូ​តែង​ប្រើ​ឲ្យ​ទៅ​រើស​សំបក​ទំពូង នៅ​លើ​ទី​ទួល​មួយ។ ហេតុដូច្នេះ ទើប​ទីនោះ ត្រូវ​បាន​គេ​ហៅថា ទួល​ទំពូង និង​ផ្សារ​ទួល​ទំពូង រហូត​ដល់​សព្វថ្ងៃ​នេះ៕

អត្ថបទ ៖ ពិសី

The post ប្រវត្តិផ្សារទួលទំពូង ដែលជាកន្លែងដ៏ពេញនិយមមួយ សម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស appeared first on Kampuchea Thmey Daily.

ដំណើរជីវិតចុងក្រោយរបស់សិល្បការិនីមានទេពកោសល្យខ្ពស់អ្នកស្រី ហួយ មាស ឬ នាង មាស មេត្រី
មាស មេត្រី ជា​រហស្សនាម និង​ជា​គោរមងារ ប្រចាំ​វិទ្យុជាតិ​កម្ពុជា​របស់​អ្នកស្រី ហួយ មាស ដែល​បាន​ទទួល​នៅ​អំឡុង​ឆ្នាំ ១៩៦៩។ សិល្ប​ការិនី​មាន​ទេពកោសល្យ​ខ្ពង់ខ្ពស់ និង​មាន​ចំណេះដឹង​ជ្រៅជ្រះ អ្នកស្រី ហួយ មាស មាន​កំណើត​នៅ​ថ្ងៃ​ចន្ទ ខែបុស្ស ឆ្នាំរកា ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ១៩៤៦។

អ្នកស្រី ហួយ មាស មាន​វ័យ​ចាស់​ជាង អ្នកស្រី រស់ សេរី​សុទ្ធា ចំនួន ១០ ខែ។ តែ​អ្នកស្រី បាន​ប្រឡង​ជាប់​ចូល​រៀន​អនុវិទ្យាល័យ​មុន​អ្នកស្រី រស់ សេរី​សុទ្ធា ដល់​ទៅ​ពីរ​ឆ្នាំ នៅ​ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ឪពុក​របស់​សិល្ប​ការិនី​ដ៏​ល្បីល្បាញ​អ្នកស្រី ហួយ មាស មាន​ឈ្មោះ ហួយ យ៉ុត ជា​បុគ្គលិក​ស្ថានីយ​អយស្ម័យយាន​បាត់ដំបង និង​ម្ដាយ​ឈ្មោះ ប៊ុត ជិន ជា​មេផ្ទះ។ អ្នកស្រី ហួយ មាស ជា​កូនស្រី​ពៅ នៃ​បណ្ដា​កូន​ទាំង​បី។ បងប្រុស​ទី​១-ឈ្មោះ ហួយ ស៊ីយឿន និង​បងប្រុស​ទី២-ឈ្មោះ ហួយ ស័យោ។ ចំណែក​សាច់ញាតិ​ដទៃ​ទៀត បាន​ធ្វើ​មរណកាល​យូរ​ទៅ​ហើយ។

យោង​តាម​ក្រុម​ព្រះសុរិយា អ្នកស្រី ហួយ មាស ជា​សិល្បករ​ពហុ​ជំនាញ​ដែល​ប្រកប​ដោយ​ទេពកោសល្យ​ខ្ពង់ខ្ពស់ និង​មាន​ចំណេះដឹង​ជ្រៅជ្រះ បាន​បម្រើ​វិស័យ​សិល្បៈ​ជាតិ​ ​ស្ទើរតែ​ពេញ​មួយ​ជីវិត។

អ្នកស្រី ហួយ មាស មាន​រហស្សនាម​ប្រចាំ​ថា «នាង មាស មេត្រី» ដែល​គេ​ដឹង​ថា ក្រៅពី​ជា​អ្នក​ចម្រៀង​ប្រកប​ដោយ​ទឹកដម​សំនៀង​ផ្អែម​ត្រជាក់ នាង​ជា​សិល្បករ​ផ្នែក​ល្ខោន​និយាយ​ដ៏​មាន​ទេពកោសល្យ ជាទី​ស្នេហា នៃ​មហាជន​ទៀត​ផង។

ក្រៅពី​នេះ សិល្ប​ការិនី​មាន​ទី​កំណើត​នៅ​ទឹកដី​នៅ​ស្រុក​ចម្ការ​សំរោង ខេត្ត​បាត់ដំបង អាច​បញ្ចូល​សំឡេង​ភាពយន្ត អត្ថាធិប្បាយ ធ្វើ​ពិធី​ករ ឬ រៀបចំ​កម្មវិធី​ផ្សាយ​ផ្សេងៗ ក្នុង​វិទ្យុជាតិ​កម្ពុជា ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត ក្នុង​ការ​ចែករំលែក​គំនិត​ល្អៗ ទៅកាន់​មិត្ត​អ្នក​ស្ដាប់​ទៀត​ផង។

មុន​ឆ្នាំ ១៩៧៥ អ្នកស្រី ហួយ មាស មាន​ការងារ​មមាញឹក​ណាស់ ក្រៅពី​ជា​អ្នកចម្រៀង នាង​ត្រូវ​បំពេញ​កិច្ច​ការងារ​ជាច្រើន​នៅ​ក្នុង​វិទ្យុជាតិ​កម្ពុជា។

នាង មាស មេត្រី ឬ អ្នកស្រី ហួយ មាស បាន​បំពេញ​ការងារ​នៅ​ក្នុង​នាទី​ជា​ច្រើន​ដូចជា ៖

១-នាទី​ចម្រៀង​យុទ្ធជន​

២-នាទី​ចម្រៀង និង​តន្ត្រី​ទំនើប​

៣-នាទី​ល្ខោននិយាយ​

៤-នាទី​សិក្សាអប់រំ​ជាដើម​..។

អ្នកស្រី ហួយ មាស «សៀវភៅ​ល្អ ជា​ឱសថ​កែ​ចិត្ត​គំនិត និង​ចរិយា​របស់​មនុស្ស​ឲ្យ​បាន​ប្រសើរ។ សៀវភៅ​ល្អ ជា​មគ្គុទ្ទេសក៍​ដឹកនាំ​អ្នកអាន​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព និង​សុភមង្គល។ អាន​សៀវភៅ​ល្អ​ច្រើន ចេះ​ចាំ​ច្រើន ចម្រើន​ពិត នេះ​ជា​ពាក្យ​ទូន្មាន​មួយ​ដែល​សិស្ស​គួរ​ចងចាំ។ ផ្ទុយទៅវិញ សៀវភៅ​អាក្រក់ ជា​ពិសពុល ជា​មេរោគ​កំណាច​ដែល​ធ្វើ​ឲ្យ​អ្នកអាន​ដើរ​ខុសផ្លូវ ឲ្យ​ខាតបង់​ប្រាក់កាស និង​ពេលវេលា ឲ្យ​ប្រាសចាក​សីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ​»។

មរតក​ស្នាដៃ​របស់​សិល្ប​ការិនី​ពហុ​ជំនាញ​អ្នកស្រី ហួយ មាស នៅតែ​បម្រើ​សិល្បៈ​ខ្មែរ និង​ពេញ​និយម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ត្រឡប់​ទៅ​រក​អតីតកាល​ដ៏​​សែន​រន្ធត់ នា​ព្រឹត្តិការណ៍​ថ្ងៃ​រំដោះ​ប្រជាជន​ចេញពី​រដ្ឋធានី​ភ្នំពេញ

ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ អ្នកស្រី ហួយ មាស និង​កូន ០២ នាក់ គឺ វណ្ណ​លី ដា​លី មាន​អាយុ ០៥ ឆ្នាំ និង​កូនពៅ ឈ្មោះ វណ្ណ​លី ដូ​ដូ អាយុ ០៣ ឆ្នាំ កំពុង​ស្ដាប់​ស្ថានការណ៍​ស្រុកទេស និង​រង់ចាំ​ដំណើរ​វិលត្រឡប់​មកវិញ នៃ​ស្វាមី​របស់​នាង គឺ នាយ​ប៉ូលិស​ជាតិ​ក្រុងភ្នំពេញ លោក វណ្ណលី កេសរោ ក្នុង​គេហដ្ឋាន​ដ៏​តូច​ច្រឡឹង ដែល​មាន​ទីតាំង​នៅ​តំបន់​ទួលគោក ទល់មុខ​បឋមសិក្សា​ទួលគោក។

សិល្ប​ការិនី​ដ៏​ល្បីល្បាញ​អ្នកស្រី ហួយ មាស ខកខាន​បំពេញ​ការងារ ០២ ទៅ ០៣ ថ្ងៃ​មក​ហើយ ដោយសារ​ស្ថានភាព នៃ​ប្រទេស​កម្ពុជា កាន់តែ​ដុនដាប​ខ្លាំង កងទ័ព​សាធារណរដ្ឋ​ខ្មែរ បាក់​ទ័ព​គ្រប់​ទីកន្លែង។

វិទ្យុ​ក្រុងភ្នំពេញ ភ្លាមៗ​នោះ បាន​ប្រកាស​អំពី​ជោគជ័យ នៃ​បដិវត្ត​ខ្មែរក្រហម ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ និង​កិច្ច​ការ​ចរចា​រវាង​ខ្មែរក្រហម និង​សាធារណរដ្ឋ​ខ្មែរ។

អ្នកស្រី ហួយ មាស មាន​បំណង​ចេញ​ទៅ​វិទ្យុជាតិ តែ​ចៃដន្យ មាន​កូនចៅ​ស្វាមី​របស់​នាង មក​ប្រាប់​ថា ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ រក្សា​កូន​ទាំងពីរ នៅ​ផ្ទះ​ឲ្យ​ស្ងៀម កុំ​ចេញ​ទៅ​ក្រៅ ហើយ​ស្ដាប់​ទិសដៅ​ផែនការ​របស់​របប​ថ្មី​សិន។

ម៉ោង​ប្រមាណ​ជាង ៨ កន្លះ​ព្រឹក កង​រំដោះ​ដែល​មាន​ពាក់​អាវ​ខ្មៅ លើក​ទង់​ជ័យជម្នះ​នៅ​ទូទាំង​រដ្ឋធានី​ភ្នំពេញ មិនបាន​ប៉ុន្មាន​ផង ប្រជារាស្ត្រ​ខ្មែរ​រាប់​ម៉ឺន​នាក់ បាន​ចាកចេញ​ពី​គេហដ្ឋាន​តាម​ការ​ជម្លៀស​ស្រែក​បញ្ជា​ឲ្យ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​រយៈពេល ០៣ ថ្ងៃ​សិន ព្រោះ អាមេរិក នឹង​ទម្លាក់​គ្រាប់​បែក។

អ្នកស្រី ហួយ មាស និង​កូនៗ​ទាំងពីរ រួម​ទាំង​អ្នក​នៅ​ជាមួយ​ពីរ​នាក់ បាន​រៀបចំ​សម្ភារៈ​មួយ​ចំនួន​ចាក​ចេញ​ពី​ផ្ទះ ទៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២ តាម​ទិសដៅ​ដែល​ខ្មែរក្រហម​ដាក់​ទិស​ចុះ​មក។

នៅ​តាម​ផ្លូវ​មាន​សាក្សី​ជា​ច្រើន​បាន​ឃើញ​អ្នកស្រី ហួយ មាស និង​កូនៗ​របស់​នាង ក្នុង​ទឹកមុខ​ព្រួយ​បារម្ភ ដូច​ប្រជាជន​ខ្មែរ​ដទៃ​ទៀត​ដែរ មិន​ដឹង​ថា តើ​ជោគវាសនា​របស់​នាង នឹង​ទៅ​ជា​របៀប​ណា​? បាន​ប៉ុន្មាន​ថ្ងៃ អង្គការ​បដិវត្ត រៀបចំ​ចុះ​ឈ្មោះ​ប្រជាជន​ទាំងនោះ ដោយ​ចូល​ស្ថានការណ៍​មិន​ស្រួល អ្នកស្រី ហួយ មាស ព្យាយាម​លាក់បាំង​ប្រវត្តិ​ពិត​របស់​នាង ដោយ​ប្រាប់​អង្គការ​បដិវត្ត​ថា នាង​ឈ្មោះ លុង នាង​ឈ្មោះ លុក ជា​អ្នក​រកស៊ី​ម្នាក់ ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់។ ទោះបី​ជា​ព្យាយាម​លាក់​បាំង​យ៉ាង​ណា​ក៏ដោយ ក៏​លាក់​ពុំ​ជិត​ដែរ ខ្មែរក្រហម ស្គាល់​អ្នកស្រី ហួយ មាស ច្បាស់​ណាស់ ហើយ​ក៏​បញ្ជូន​នាង និង​កូនៗ តាម​រថភ្លើង​មក​កាន់​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

មក​ដល់​ទីនោះ អ្នកស្រី ហួយ មាស រស់​យ៉ាង​ស្ងៀមស្ងាត់ ស្ដាប់​ការ​ដាក់​ទិស​របស់​អង្គការ​ដោយ​ពុំ​ហ៊ាន​ងាករេ​អ្វី​ឡើយ។

បន្ថែម​នោះ មក​ដល់​តំបន់​នោះ អ្នកស្រី ហួយ មាស បាន​ជួប​អតីត​ប្អូន​ថ្លៃ​របស់​នាង គឺ នាង អ៊ុំ សុផាន់​ណា​រ័ត្ន និង​កូនស្រី​ទី ១ របស់​នាង គឺ អ៊ុំ សោមាវត្តី ដែល​បែក​គ្នា​តាំងពី​ឆ្នាំ ១៩៧០ ក្រោយ​ពេល​នាង​លែងលះ​ជាមួយ​ស្វាមី​ទី ១ ជាមួយ​លោក អ៊ុំ សុ​ផា​នុ​រក្ស ហៅ យែ​ល ជា​តន្ត្រីករ។ ការ​ជួប​នេះ ពុំ​អាច​រស់នៅ​ជាមួយគ្នា​បាន​នោះ​ទេ នាង អ៊ុំ សុផាន់​ណា​រ័ត្ន ត្រូវ​បែក​ចេញ​ទៅ​កង​នារី។ កូនស្រី​របស់​អ្នកស្រី ហួយ មាស ត្រូវ​រស់នៅ​ក្នុង​កងកុមារ។ ចំណែក​អ្នកស្រី ហួយ មាស ត្រូវ​រស់នៅ​ក្នុង​កង​មេម៉ាយ។

ការ​រស់នៅ​ដោយ​វេទនា កម្សត់ មិន​ដែល​ជួប​ប្រទះ អ្នកស្រី ហួយ មាស ព្យាយាម​ហែល​ឆ្លង​ដោយ​ក្ដី​សង្ឃឹម​ជានិច្ច។ អ្នកស្រី តែង​ប្រាប់​មិត្ត​នារី​ដែល​ធ្វើការ​ជិតដិត​ជាមួយ​ខ្លួន​ថា នា​ថ្ងៃ​ណាមួយ អ្នកស្រី នឹង​បាន​ទៅ​ក្រុង​ភ្នំពេញ​វិញ ហើយ​បាន​បម្រើ​វិស័យ​សិល្បៈ​បន្ត​រហូត​ដល់​ជីវិត​សូន្យ។

ចុង​ឆ្នាំ ១៩៧៦ អ្នកស្រី ហួយ មាស ជាមួយ​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់​ទៀត ត្រូវ​បាន​ខ្មែរក្រហម​ដាក់​ទិស​ឲ្យ​លើក​ទំនប់ទឹក​មួយ​ឈ្មោះ​ថា ទំនប់​រាមគុន ក្នុង​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

សិល្ប​ការិនី​ពហុ​ជំនាញ ហួយ មាស ទទួល​បាន​ការ​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ពី​ប្រជាជន​នៅ​មូលដ្ឋាន​នោះ ដោយ​នាង​ជា​មនុស្ស​អំណត់ ព្យាយាម តស៊ូ និង​និយាយ​យ៉ាង​ពីរោះ​ផ្អែមល្ហែម​ជាប់​ចិត្ត​នេះ​ហើយ នៅ​ពេល​លើក​ទំនប់​ម្តងៗ ប្រជាជន​នៅ​ទីនោះ​តែងតែ​សំណូមពរ​នាង​ឲ្យ​ច្រៀង​ចម្រៀង​អង្គការ​កំដរ​ការ​នឿយហត់។ នាង មាស មេត្រី ឬ ហួយ មាស ច្រៀង​បណ្ដើរ ធ្វើការ​បណ្ដើរ រហូត​ដល់​កងឈ្លប​ខ្មែរក្រហម ២ , ៣ នាក់ ចាប់ផ្ដើម​កើត​ចិត្ត​មិនល្អ​លើ​នាង។

នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៧ ជា​ខួប​រំលឹក​ជោគជ័យ​បដិវត្ត​លើក​ទី ២ នៃ​អង្គការ​ខ្មែរក្រហម គ្រប់គ្រង​បាន​ប្រទេស​កម្ពុជា​ទាំងមូល។ អង្គការ អនុញ្ញាត​ឲ្យ​ទាសករ​ទាំងអស់​សម្រាក​មួយថ្ងៃ ដោយ​អាច​ទៅ​ជួបជុំ​បងប្អូន​នៅ​មូលដ្ឋាន​ផ្សេងៗ​បាន តែ​ពេលនោះ នាង ហួយ មាស ពុំបាន​ទៅ​ទីណា​ទាំងអស់ នាង​បាន​សុំ​សម្រាក​នៅ​ក្នុង​ខ្ទម​របស់​នាង ពេលនោះ មាន​នារី​កងឈ្លប​ខ្មែរក្រហម​ម្នាក់ និង​យោធា​ក្មេង ៣ ៤ នាក់ នាំ​នាង​ចេញពី​ខ្ទម​ទៅ ដោយ​ពួកគេ​បាន​ប្រាប់​នាង​ថា ពួកគេ​បាន​ស្រាវជ្រាវ​អត្តសញ្ញាណ​រក​ឃើញ​ថា នាង​គឺជា​អតីត​អ្នកបម្រើ​របប​ចាស់ ហើយ​ស្វាមី​របស់​នាង​គឺជា​នាយ​ប៉ូលិស​បម្រើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដែល​ប្រឆាំង​នឹង​ខ្មែរក្រហម​ទៀត​ផង​។ ពួកគេ ក៏បាន​បណ្ដើរ​នាង​ចេញ​ទៅ ពេល​បណ្ដើរ​ចេញទៅ នាង​ព្យាយាម​ជជែក​តវ៉ា​រក​យុត្តិធម៌​ពី​ក្រុម​ខ្មែរ​ក្រហម​ទាំងនោះ ប៉ុន្តែ​ក្រុម​បិសាច​មច្ចុរាជ​ទាំងនោះ ពុំ​មាន​សតិសម្បជញ្ញៈ​អ្វី​ឡើយ រឹងរឹត​តែងតែ​ប្រើ​ភាសា​ចម្លែក សម្លុត គំរាម លើ​រូប​នាង​ថែមទៀត។

មក​ដល់​របង​មន្ទីរ​កែប្រែ​ភ្លាម នារី​មេកង​នោះ ក៏​ប្រគល់​រូប​នាង ហួយ មាស ឲ្យ​ទៅ​កងឈ្លប ៣ , ៤ នាក់ នោះ ចាត់ការ​តាម​ចិត្ត ដោយ​គេ​បាន​ដឹង​ថា ពួកវា​បាន​រំលោភ​នាង​យ៉ាង​សាហាវ​ព្រៃផ្សៃ ហើយ​សម្លាប់​នាង​ចោល​នៅ​ក្រោយ​វត្ត​ធម្ម​យុទ្ធ​នោះ​តែម្ដង។ អ្នកស្រី ហួយ មាស បាន​ស្រែក​ជេរ​កងឈ្លប​ទាំងនោះ ដែល​កំពុង​រំលោភ​នាង ហើយ​ពួកវា​ក៏​យក​កាំភ្លើង​បាញ់​នាង​តែម្ដង។

រឿង​មួយ​ទៀត​ដែល​មហា​សែន​រន្ធត់ គឺ​ពួកវា​វះ​យក​ថ្លើម​របស់​អ្នកស្រី ហួយ មាស មក​មើល ហើយ​លើក​ពាក្យ​ថា តើ​ថ្លើមធំ​ប៉ុណ្ណា ហ៊ាន​តវ៉ា​នឹង​អង្គការ។ ចាប់ពី​ថ្ងៃ​នោះ​មក ប្រជាពលករ​នៅ​ស្រុក​មោងឬស្សី តំបន់​រាម​គុន លែង​ឃើញ​វត្តមាន​នាង ហួយ មាស ជា​រៀង​រហូត ដោយ​ក្ដី​អាណិត និង​អាឡោះអាល័យ​បំផុត។

ក្រោយ​ថ្ងៃ​រំដោះ ទី ៧ ខែ​មករា ឆ្នាំ ១៩៧៩ ប្រជាជន​នៅ​មូលដ្ឋាន​នោះ ​បាន​រៀបចំ​មន្ទីរ​កែប្រែ វត្ត​ធម្ម​យុទ្ធ ហើយ​បាន​ជីក​កកាយ​សាកសព​រក​ឆ្អឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ ដែល​ត្រូវ​ខ្មែរក្រហម​សម្លាប់​ចោល​នៅ​ទីនោះ។

ការ​បាត់បង់​សិល្បករ​សិល្ប​ការិនី​ពហុ​ជំនាញ​ដែល​ប្រកប​ដោយ​ទេពកោសល្យ​ និង​ចំណេះដឹង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សែន​អាឡោះអាល័យ ​រក​អ្វី​ប្រៀប​ពុំបាន​ឡើយ៕

អត្ថបទ ៖ ពិសី

The post ដំណើរជីវិតចុងក្រោយរបស់សិល្បការិនីមានទេពកោសល្យខ្ពស់អ្នកស្រី ហួយ មាស ឬ នាង មាស មេត្រី appeared first on Kampuchea Thmey Daily.