ប្រឡងបាក់ឌុប ២០២៣ Archives - Kampuchea Thmey Daily

យុវជន ប៉េង សេងហ៊ួត ពីសិស្សសិក្សាកម្រិតមធ្យម ក្លាយជាសិស្សឆ្នើមនិទ្ទេស A
យុវជន ប៉េង សេងហ៊ួត ធ្លាប់ជាសិស្សមានការសិក្សាកម្រិតមធ្យមពេលរៀនអនុវិទ្យាល័យ ហើយនៅវិទ្យាល័យ រូបគេ ខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អ ក្លាយជាសិស្សឆ្នើមជាប់និទ្ទេស A។ យុវជនរូបនេះ ជាសិស្ស នៃវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ហើយក៏ជាយុវជនម្នាក់ ទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ៩៩.២៨០ កាលពីថ្មីៗនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ជិកា ២០២៣ ផងដែរ។

ទន្ទឹមនឹងការទទួលបាននិទ្ទេស A យុវជន ប៉េង សេងហ៊ួត បានប្រាប់មកកាន់កម្ពុជាថ្មីឲ្យដឹងថា ប្រវត្តិសិក្សារបស់លោក គឺជាអតីតសិស្ស នៃអនុវិទ្យាល័យ ហ៊ុន សែន ព្រែកប្រា(២០១៧-២០២០)។ បើទោះជាការសិក្សានៅឯអនុវិទ្យាល័យមិនសូវជាលេចធ្លោក្ដី តែយុវជនរូបនេះ បានព្យាយាមកាន់តែខ្លាំងឡើងៗ បន្ទាប់ពីឈានជើងចូលជីវិតជាសិស្សវិទ្យាល័យ រហូតទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ជិកា ២០២៣ កាលពីពេលថ្មីៗនេះ។

យុវជន ប៉េង សេងហ៊ួត ដែលប្រឡងជាប់បាននិទ្ទេស A រូបនេះ បានផ្ដល់ជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បេក្ខជន បេក្ខនារីជំនាន់ក្រោយផងដែរថា «យោងតាមបទពិសោធន៍ខ្ញុំកន្លងមក ខ្ញុំសូមផ្ដល់ជាមតិដល់ប្អូនៗជំនាន់ក្រោយ សូមព្យាយាមបង្កើតទម្លាប់រៀនដោយខ្លួនឯងផ្ទាល់ដោយយកឯកសារដែលបានមកពីលោកគ្រូ អ្នកគ្រូ នៅសាលាមកធ្វើសាជាថ្មីឱ្យមានភាពប្រាកដក្នុងខ្លួនថាយើងពិតជាយល់ និងចងចាំនូវមេរៀនដែលបានរៀនរួចមកហើយ បន្ទាប់មកចាំបន្តស្វែងរកឯកសារដទៃដើម្បីមកពង្រឹងសមត្ថភាពខ្លួនបន្ថែម ហើយគន្លឹះដែលសំខាន់មួយទៀតនោះ គឺការជួយគ្នារវាងមិត្តនឹងមិត្តដោយយើងគួរជួយពន្យល់គ្នាទៅវិញទៅមកនៅត្រង់ចំណុចណាមួយនៃមេរៀនដែលយើងយល់ទៅកាន់មិត្តដទៃ ដោយធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យយើងរឹតតែយល់ច្បាស់ពីមេរៀននោះទេ ប៉ុន្តែក៏ជួយឱ្យយើងទទួលបានមិត្តភាពល្អផងដែរ»។

យុវជន ប៉េង សេងហ៊ួត បានប្រាប់បន្តថា ក្រៅពីនេះអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការថែរក្សាសុខភាពឱ្យបានល្អ ដោយបែងចែកពេលវេលារៀន និងពេលវេលាសម្រាកព្រមទាំងការទទួលទានអាហារឱ្យបានត្រឹមត្រូវដើម្បីធានាបានថា យើងប្រាកដជាមានទាំងចំណេះដឹង និងសុខភាពល្អ។

គោលបំណងទៅថ្ងៃអនាគត យុវជន ប៉េង សេងហ៊ួត ចង់ក្លាយទៅជាអ្នកជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រ ដោយបច្ចុប្បន្នលោក បាននឹងកំពុងរៀបចំបន្តការសិក្សា នៅសាកលវិទ្យាល័យក្នុងស្រុកមួយ ថ្នាក់បរិញ្ញាបត្រ ជំនាញវិទ្យាសាស្ដ្រកុំព្យូរទ័រ ឬហៅថា IT ដែលលោកយល់ថា ជំនាញនេះ ត្រូវនឹងតម្រូវការទីផ្សារបច្ចុប្បន្ន មិនថាប្រទេសកម្ពុជា ឬបណ្ដាប្រទេសផ្សេងៗនៅលើសកលលោក នោះឡើយ។

សូមជម្រាបថា យុវជន ប៉េង សេងហ៊ួត គឺជាសិស្សម្នាក់ ដែលកើតចេញពីគ្រួសារមួយមានកម្រិតជីវភាពមធ្យម ក្នុងនោះលោកមានឪពុកឈ្មោះ ប៉េង យីទី ជាមន្រ្តីកំពុងបម្រើការងាររដ្ឋ នៃក្រសួងអប់រំ យុវជន កីឡា រីឯម្ដាយ ឈ្មោះ ញ៉េប ម៉េង ប្រកបមុខរបរជាអាជីវករលក់ដូរនៅឯផ្សារមួយកន្លែង នៃរាជធានីភ្នំពេញ។ លោកជាកូនទី ២ ក្នុងគ្រួសារ បន្ទាប់ពី កញ្ញា ប៉េង គីមលាភ ត្រូវជាបងស្រីបង្កើត ដែលបច្ចុប្បន្នកញ្ញាកំពុងជួយសម្រាលកិច្ចការម្ដាយលក់ដូរនៅឯផ្សារមួយ ក្នុងរាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

The post យុវជន ប៉េង សេងហ៊ួត ពីសិស្សសិក្សាកម្រិតមធ្យម ក្លាយជាសិស្សឆ្នើមនិទ្ទេស A appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ ប្រកាសបញ្ចប់ការទទួលពាក្យ និងដោះស្រាយការតវ៉ា​លទ្ធផល នៃការប្រឡងបាក់ឌុប
ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បញ្ចប់​ការ​ទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន និង បញ្ចប់​ដំណើរការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​លទ្ធផល នៃ​ការ​ប្រឡង ចាប់ពី​ថ្ងៃ​ពេលនេះ​តទៅ។

ការ​ប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​បេក្ខជន និង​អាណាព្យាបាល​ប្រឡង​បាក់ឌុប​មួយ​ចំនួន បាន​ធ្វើការ​សំណូមពរ និង​ដាក់ពាក្យ​តវ៉ា​ចំពោះ​លទ្ធផល នៃ​ការ​ប្រឡង​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ពេល​ថ្មីៗ នេះ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​សុក្រឹតភាព និង ភាព​ទទួល​យក​បាន នៃ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ចុះ​ថ្ងៃ​ទី ០៨ ធ្នូ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បាន​ប្រព្រឹត្តទៅ ដោយ​រលូន ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល​ទទួល​យក​បាន ក្រោម​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​មាន​កិច្ចសហការ​ល្អ​រវាង​ក្រសួង ស្ថាប័ន អាជ្ញាធរ និង ភាគី​ពាក់ព័ន្ធ ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ផ្ទាល់​របស់​បេក្ខជន ការ​អនុវត្ត ភារកិច្ច​ប្រកប​ដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈមេប្រយោគ និង​គណៈកម្មការ​នានា​គ្រប់​ថ្នាក់។

ក្រសួង បាន​បន្ត​ថា ឆ្លើយតប​ចំពោះ​សំណូមពរ និង​ការ​តវ៉ា​របស់​បេក្ខជន ដែល​បាន​ដាក់​ពាក្យ​តវ៉ា​ចំពោះ​លទ្ធផល នៃ​ការ​ប្រឡង ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​កិច្ចការ​របស់​បេក្ខជន ធ្វើយ៉ាងណា​ឲ្យ​បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និង សាធារណជន​មាន​ការ​ជឿ​ទុក​ចិត្ត។

ក្រសួង បាន​បញ្ជាក់​ថា «​ក្រោយពី​បាន​បញ្ចប់​ការ​ពិនិត្យ ក្រសួង​ឃើញ​ថា លទ្ធផល នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មិន​មាន​ការ​ប្រែប្រួល​ទេ។ ឈរ​លើ​មូលដ្ឋាន​នេះ ក្រសួង សូម​ប្រកាស​បញ្ចប់​ការ​ទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន និង បញ្ចប់​ដំណើរការ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​តទៅ»។

ចំពោះ​សិស្ស​ប្រឡង​ធ្លាក់ ក្រសួង ផ្តល់​ឱកាស​ឲ្យ​ប្រឡង​នៅ​ឆ្នាំក្រោយ​ទៀត និង​លើកទឹកចិត្ត​ខិតខំ​រៀន​សូត្រ​បន្ត ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នក​អាណាព្យាបាល និង សហគមន៍ ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ខាងមុខ។

ប្រឡង​បាក់ឌុប​ឆ្នាំ ២០២៣ នេះ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន ៩៨៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ១៣៥០៨៤ នាក់ ស្រី ៧២៣៤៤ នាក់ ក្នុងចំណោម​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់។ ក្នុង​នោះ​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣ នាក់​,​និទ្ទេស B ចំនួន ៦៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់​, និទ្ទេស D ចំនួន ៣៤២៤៦ នាក់ និង​និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ ៖ សំអឿន

The post ក្រសួងអប់រំ ប្រកាសបញ្ចប់ការទទួលពាក្យ និងដោះស្រាយការតវ៉ា​លទ្ធផល នៃការប្រឡងបាក់ឌុប appeared first on Kampuchea Thmey Daily.

អភិបាលខេត្តស្វាយរៀង ផ្តល់ម៉ូតូ១គ្រឿង និងថវិកា២សែនរៀល ដល់សិស្សនិទ្ទេសA ទូទាំងខេត្ត
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃពុធនេះ បានបើកកិច្ចប្រជុំស្តីពីការជួយឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់និទ្ទេសA នៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣។ ក្នុងនោះ អភិបាលខេត្តស្វាយរៀង សម្រេចថា នឹងផ្តល់ម៉ូតូ១គ្រឿង និងប្រាក់ ២សែនរៀល ដល់សិស្សចំនួន១៦នាក់ដែលបានជាប់និទ្ទេស A នៅទូទាំងខេត្តស្វាយរៀង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តស្វាយរៀងទាំង១៦រូប។ សម្រាប់សិស្សនិទ្ទេស A គឺមានម៉ូតូម៉ាកវ៉េវស៊េរីឆ្នាំ២០២៤មួយគ្រឿង មួកសុវត្ថិភាព ព្រមទាំងថវិកាចំនួន២០០,០០០រៀលផងដែរ ហើយពិធីចែករង្វាន់ដល់សិស្សបាននិទ្ទេស A នឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ។

លោក ប៉េង ពោធិ៍សា

សូមបញ្ជាក់ថា បើតាមលទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនដែលប្រឡងបាក់ឌុបជាប់សម្រាប់ឆ្នាំ២០២៣នេះ មានចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩%។ សិស្សទទួលបាននិទ្ទេស A មានចំនួន ១ ៦៧៣នាក់, និទ្ទេស B មានចំនួន ៦ ៩៦៤នាក់, និទ្ទេស C មានចំនួន ១៨ ៣០៨នាក់, និទ្ទេស D មានចំនួន ៣៤ ២៤៦នាក់ និងនិទ្ទេស E មានចំនួន ៣៧ ២៦៩នាក់៕

ដោយ៖ ភក្ដី

The post អភិបាលខេត្តស្វាយរៀង ផ្តល់ម៉ូតូ១គ្រឿង និងថវិកា២សែនរៀល ដល់សិស្សនិទ្ទេសA ទូទាំងខេត្ត appeared first on Kampuchea Thmey Daily.

សម្តេចតេជោ ហ៊ុន សែន​ សម្រេច​ក្តី​ស្រមៃ​យុវជន​ជាប់​និទ្ទេស​​ A ដែល​មាន​ឪពុក​ជា​ជន​ពិកា​
សម្តេចតេជោ ហ៊ុន សែន​​ ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​​សម្រេច​ក្តី​សម្រេច​ក្តី​ស្រមៃ​​យុវជន​​ អន​​ ផានិត ដែល​​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យ​ម​សិក្សា​ទុតិយភូមិ​(បាក់ឌុប​)​បាន​និទ្ទេស​ A ឱ្យ​​​ចូល​រៀន​​នៅ​​​សកលវិទ្យាល័យ​​ណា​មួយ​ដែល​​ខ្លួ​ន​ពេញ​​ចិត្ត​លើ​ជំនាញ​វិស្វករ។​​យុវជន​​ អន ផានិត មាន​ឪពុក​ជា​ជន​ពិការ​​រស់​នៅ​​​ក្នុង​ខេត្ត​កំពត​។​

តាម​រយៈ​សារ​សំឡេង​នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ​សម្តេច​តេជោ ហ៊ុន សែន​ ប្រកាស​​​​​ជួយ​​​ឱ្យ​យុវជន អន ផានិត បានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែល​ជា​ជំនាញ​ក្នុង​ក្ដី​ស្រមៃ​របស់​​ខ្លួន​​ រួម​ជាមួយ​ការផ្ដល់ជូន មធ្យោ​បាយ​ធ្វើ​ដំណើរ ​ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ ក្នុង​ការ​រៀន​សូត្រ​។ ​ទទួល​ឱ្យ​​ស្នាក់​នៅ ​នៅ​ទី​បញ្ជា​ការដ្ឋានអង្គរក្ស តាមរយៈ​​នាយឧត្តម​សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការរង ​នៃ​ ខ.ភ.ម នាយក​រង​ខុទ្ទកាល័យ​សម្តេចតេជោនាយករដ្ឋមន្ត្រី និង​ជា​មេ​បញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ ​​

​បន្ថែម​​លើ​នេះ​​សម្ដេច​ទាំង​ទ្វេ​បាន​បញ្ជូន​ទីប្រឹក្សាផ្ទាល់ ​​លោក​ សេង ទៀង និង​លោក​ ខេង សាម៉េត ចុះ​ផ្ទាល់​នឹង​ជួយ​សាង​សង់​លំនៅឋាន​ថ្មី​ជូន​ក្រុម​គ្រួសារ​​ និង​ជួយ​ចេញ​លុយ​សង​ ដែល​ក្រុម​គ្រួសារ​ជំពាក់​គេ ​កន្លង​មក​ឲ្យ​អស់​ ​ព្រម​ទាំង​ឧបត្ថម្ភ​ប្រចាំ​ខែ ​១ លាន​រៀល​ដល់​គ្រួសារ។

​យុវជន​ អន ផានិត ​ជា​​សិស្ស​​មក​ពី​វិទ្យាល័យ សម្ដេចជាស៊ីម អង្គរជ័យ ខេត្ត​កំពត​​​​បាន​​ប្រឡង​ជាប់​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់ឌុប​)​​​និទ្ទេស​ A និង​​មាន​ឪពុក​ម្ដាយ​ជា​​ជន​មាន​ពិការភាព​។

ជា​កូន​ប្រុសច្បង​ម្នាក់​ក្នុង​ចំណោមបងប្អូន ២នាក់​ម្តាយ​​របស់ ​ផានិត​​ ពឹង​ផ្អែក​លើ​របរ​​​កាត់​ដេរ​​នៅ​ផ្ទះ ដើម្បី​ចិញ្ចឹម​ជីវិត​ ​និង​​​ផ្គត់​ផ្គង់​ការ​​រៀន​សូត្រ​ទាំង​លំបាក៕​​​​​​​​​​

The post សម្តេចតេជោ ហ៊ុន សែន​ សម្រេច​ក្តី​ស្រមៃ​យុវជន​ជាប់​និទ្ទេស​​ A ដែល​មាន​ឪពុក​ជា​ជន​ពិកា​ appeared first on Kampuchea Thmey Daily.

បេក្ខជនប្រឡងបាក់ឌុបមួយចំនួន ស្នើ​លទ្ធភាព​ពិនិត្យកិច្ចការប្រឡង​របស់​ខ្លួន​ឡើងវិញ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៦ វិច្ឆិកានេះថា​ មានបេក្ខជនប្រឡងមួយចំនួនតូចបានមកសាកសួរព័ត៍មានពីការប្រឡងនៅក្រសួងអប់រំយុវជននិងកីឡា ប៉ុន្តែមិនមានការតវ៉ានោះ​ទេ​។

លោកស្រីបានបញ្ជាក់ថា «មកដល់ពេលនេះ មានប្អូនៗមួយចំនួនបានសាកសួរពីព័ត៌មាននៃភាពអាចទៅរួចក្នុងការពិនិត្យកិច្ចការរបស់ពួកគាត់។ ជាគោលការណ៍ ក្រសួងមិនលើកទឹកចិត្តក្នុងការតវ៉ានោះទេដោយដំណើរការកែនិងបូកស្រង់កន្លង​មក​បានឆ្លងកាត់ការយកចិត្តទុកដាក់ និងផ្ទៀងផ្ទាត់គ្រប់ដំណាក់កាល»។

ប្រឡងបាក់ឌុបឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់សរុបចំនួន ៩៨ ៤៦០ នាក់ត្រូវជា ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន​១៣៧.៤១២ នាក់ស្រី ៧៣.២៧៨ នាក់។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់ និទ្ទេស B ចំនួន​៦៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។

ឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១២៨ ១៣៤ នាក់ស្រី ៦៨ ៧៧១ នាក់ចែកចេញជា ២២១ មណ្ឌលត្រូវជា ៥១៧៤ បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ស្មើនឹង ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់និទ្ទេស B ចំនួន ៧ ២៣២ នាក់និទ្ទេស C ចំនួន ១៩០ ៥៣ នាក់និទ្ទេស D ចំនួន ៣១ ១៦៦ នាក់និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់៕

អត្ថបទ៖ សំអឿន

The post បេក្ខជនប្រឡងបាក់ឌុបមួយចំនួន ស្នើ​លទ្ធភាព​ពិនិត្យកិច្ចការប្រឡង​របស់​ខ្លួន​ឡើងវិញ appeared first on Kampuchea Thmey Daily.

អ្នកជំនាញអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទៅទៀត
អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ បាន​វាយ​តម្លៃ​ថា ដំណើរការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ បាន​ប្រព្រឹត្តិ​ទៅ​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀត ហើយ​ស្នើ ក្រសួង បន្ត​រៀបចំ​ការ​ប្រឡង​ជា​បន្ត​ទៀត ដើម្បី​ចម្រាញ់​រក​សិស្ស​មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ឲ្យ​បាន​កាន់តែ​ច្រើន ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​រីកចម្រើន។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ វិច្ឆិកា​នេះ​ថា «ដំណើរការ​ប្រឡង​បាក់ឌុប មាន​ភាព​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀត ដោយមាន​ការ​រឹតបន្តឹង​ខ្លាំង​ ធ្វើ​ឲ្យ​សិស្ស​ខំ​រៀន បើ​មិន​ខំ​រៀន​ទេ មិន​អាច​ប្រឡង​ជាប់ ឬ​ទទួល​បាន​និទ្ទេស​ល្អ​បាន​ទេ ដូច​ទ្រឹស្ដី ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើក​ឡើង​អី​ចឹង អ្នកចេះ​អត់​ចេះ​ធ្លាក់។ ដល់​អីចឹង ឈប់​សូក​អីចឹង បាក់​ឌុប​ជាតិ​គាំទ្រ ១៨០% តែម្តង​ ឲ្យ​បន្ត​ធ្វើ​ព្រោះ​បាន​ផល​ច្រើន​ណាស់​»។ លោក បាន​បន្ត​ថា «ការ​ប្រឡង​នេះ គិត​ពី​ហ្គ្រេត មិនមែន​មិន​ឲ្យ​សិស្ស​រៀន​បន្ត​ទៀត​ទេ។ ប្រឡង​បាក់​ឌុប​ជាតិ ត្រូវ​តែ​មាន ព្រោះ​ថា​សិស្ស​ជាប់​មាន​គុណភាព​ពូកែ​ពិត​មែន ពិសេស​សិស្ស​ជាប់ A ខំ​រៀន​តែម្ដង»។

ចំណែក​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ប្រឡង​បាក់ឌុប​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ដោយ​មាន​ការ​រៀបចំ​យ៉ាង​តឹងរ៉ឹង មាន​ការ​សង្កេត​ការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ អប្បមាទ និង​គណៈមេប្រយោគ​នៅ​ទូទាំង​ប្រទេស។

លោក​បន្ត​ថា ចំពោះ​លទ្ធផល​ឆ្នាំនេះ​មាន​សិស្ស​ជាប់​កើន​ឡើង ពិសេស​សិស្ស​ជាប់​និទ្ទេស A ដែល​បង្ហាញ​ពី​ការ​គ្រប់គ្រង​ដំណើរការ​ប្រឡង​បាន​ល្អ សិស្ស​ខិតខំ​រៀន​ទើប​ធ្វើ​ឲ្យ​សិស្ស​ជាប់​ច្រើន។ យ៉ាងណា​ក៏ដោយ លោក​ស្នើ​ថា ​«​ប្រសិន​បើ​ការ​ប្រឡង​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​នោះ​ នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ ក្រសួង​ គួរ​តែ​រៀបចំ​ដំណើរការ​ប្រឡង​ដោយ​ខ្លួនឯង ​ម្ចាស់ការ​ដោយ​ខ្លួនឯង​ ព្រោះ​ក្រសួង​មាន​បទពិសោធន៍​គ្រប់គ្រាន់​ មាន​ទាំង​អប្បមាទ គណៈមេប្រយោគ​ក្នុង​ការ​ត្រួតពិនិត្យ ​និង​ដំណើរការ​ប្រឡង​ ដោយ​មិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀត​នោះ​ទេ​»។

គួរ​ជម្រាប​ថា ប្រឡង​បាក់ឌុប​ឆ្នាំ ២០២៣ នេះ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប ចំនួន ៩៨ ៤៦០ នាក់​ត្រូវជា ៧២,៨៩ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ​១៣៥ ០៨៤​ នាក់​ ស្រី​ ៧២ ៣៤៤​ នាក់ ក្នុង​ចំណោម​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់។ ក្នុង​នោះ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣ នាក់​, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់​, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់​, និង​និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ ៖ សំអឿន

The post អ្នកជំនាញអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទៅទៀត appeared first on Kampuchea Thmey Daily.

​បេក្ខជន ហែម ស៊ីណាត៖«ឆ្នាំនេះធ្លាក់ ឆ្នាំក្រោយ ប្រឡងទៀត ប្រឡងលុះក្ស័យ»
បេក្ខជនប្រឡងបាក់ឌុប អ្នកស្រី ហែម ស៊ីណាត អាយុ ៥៧ ឆ្នាំ ដែលមានវ័យចំណាស់ជាង​គេនៅ​តែទទួលលទ្ធផលធ្លាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ជាលើកទី២ នៅឆ្នាំ ២០២៣។ ​

តាមការប្រកាសលទ្ធផល នៃការប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា បង្ហាញថា អ្នកស្រី ហែម ស៊ីណាត ធ្លាក់ស្ទើរគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាភូមិវិទ្យាមួយគត់ ដែលអ្នកស្រី បានជាប់និទ្ទេស E។

មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ អ្នកស្រី ហែម ស៊ីណាតបានឱ្យដឹងថា អ្នកស្រី​ធ្វើមិនបានល្អលើវិញ្ញាសារគណិតវិទ្យា ភាសាបរទេស និងពលរដ្ឋវិទ្យា ខណៈមុខវិជ្ជាផ្សេងទៀតដូចជាប្រវត្តិ ខ្មែរ​អ្នកស្រី​ធ្វើ​បាន​ច្រើនដែរ តែមិនឃើញលទ្ធផលល្អឃើញជាប់តែភូមិវិទ្យាមួយ។​

​អ្នកស្រី ហែម ស៊ីណាត បន្ថែមថា៖ «ខ្ញុំធ្វើខ្វះខាតចំណុចគណិតវិទ្យា ​និងភាសារបរទេស ​និង​ពលរដ្ឋវិទ្យា វិញ្ញាសារផ្សេងទៀត ​ខ្ញុំធ្វើបានច្រើនដែរ តែជាប់បានតែភូមិវិទ្យា១ ក្រៅពីនេះធ្លាក់​ទាំង​អស់»។​

​អ្នកស្រី ហែម ស៊ីណាត បានចូលរៀនថ្នាក់ទី១២ តែថ្ងៃសៅ-អាទិត្យ ប៉ុណ្ណោះ នៅសាលាខ្លាកូន ​ខេត្ត​បន្ទាយ​មានជ័យ ​ក្រៅពីនេះអ្នកស្រីរៀនតាមយូធូប និង​ទិញ​សៀវភៅអានខ្លួនឯងនៅផ្ទះ។

​អ្នកស្រីថា នៅឆ្នាំក្រោយទៀត ​អ្នកស្រីនៅតែបន្តចូលរួមប្រឡងដើម្បីសម្រេចបំណងប្រាថ្នា​ដែលថា ការសិក្សារៀនសូត្រ មិនមែនរៀនតែមួយថ្ងៃទេ មួខែ ឬមួយឆ្នាំ គឺយើងរៀនមួយជីវិតដែលការអប់រំ​មាន​តម្លៃខ្ពស់។ ​

បើតាមអ្នកស្រី ហែម ស៊ីណាត៖«ឆ្នាំ ២០២៣ ខ្ញុំប្រឡងមិនជាប់ ឆ្នាំ ២០២៤ ខ្ញុំនឹងបន្តទៅទៀត លុះត្រាតែខ្ញុំអស់ព្រះជន្ម បើខ្ញុំនៅមានព្រះជន្មខ្ញុំនៅបន្តរហូតសម្រេចបានជោគជ័យ»។

លទ្ធផលមិនល្អ២លើកនេះ អ្នកស្រីថា អន់ចិត្តដែរ ដែលធ្វើមិនបានល្អ តែអ្នកស្រីខំរៀនរាល់ថ្ងៃដែរ ដូចចាស់ថា ពេលចាស់ទៅការចងចាំក៏ក៏តិច ភ្លេចភ្លាំងច្រើន។

អ្នកស្រី ហែម ស៊ីណាត អាយុ ៥៧ ឆ្នាំ ជាគ្រូកិច្ចសន្យាអក្ខរកម្ម បានរៀនជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត ហើយ​ចំណាកស្រុកទៅ​រស់នៅភូមិពាក់ស្បែកស្រុក រតនមណ្ឌល ខេត្តបាត់ដំបងកាលពីឆ្នាំ ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាឆ្នាំ២០០៨៕

អត្ថបទ៖ ឡេង ដេត

The post ​បេក្ខជន ហែម ស៊ីណាត៖«ឆ្នាំនេះធ្លាក់ ឆ្នាំក្រោយ ប្រឡងទៀត ប្រឡងលុះក្ស័យ» appeared first on Kampuchea Thmey Daily.

ប្រឡងបាក់ឌុប៖ សិស្សនិទ្ទេសAនៅសៀមរាបនៅឆ្នាំនេះ កើនឡើងជាងឆ្នាំមុន
សិស្សដែលទទួលបាននិទ្ទេស A សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៣ មានការកើនឡើងជាងឆ្នាំមុន។ ឆ្នាំ២០២៣ ខេត្តសៀមរាបមានសិស្សទទួលបាននិទ្ទេស A ១៨៨នាក់ រីឯ ឆ្នាំ២០២២ មានចំនួន ១១១នាក់ កើនឡើង ៧៧នាក់។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។

ក្នុងចំណោមបេក្ខជនប្រឡងជាប់និទ្ទេស A ទាំង១៨៨នាក់ ក្នុងនោះមានសិស្សម្នាក់ឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាប់និទ្ទេស A លំដាប់ពិន្ទុ១០០ពេញ ដែលជាបេក្ខជនប្រឡងបាក់ឌុបកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីបេក្ខជន ទក ភីរ៉ាវីន ដែលទទួលបានពិន្ទុពេញ ១០០ពិន្ទុ គឺបេក្ខនារី ឈ្មោះ ឡេង  សុគន្ធផុស្សតី វ័យ១៧ឆ្នាំ​ ដែលជាយុវសិស្សសិក្សាថ្នាក់វិទ្យាសាស្ត្រពិត ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាលំដាប់ពិន្ទុ៩៩.៩៩៩។

តាមរដ្ឋបាលខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៨មក សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុបនិទ្ទេសA មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះ៖ ឆ្នាំ២០១៨ ចំនួន២១នាក់ , ឆ្នាំ២០១៩ ចំនួន៣៨នាក់ , ឆ្នាំ២០២០ មិនមាន , ឆ្នាំ២០២១ ចំនួន១៥៣ នាក់ , ឆ្នាំ២០២២ ចំនួន ១១១នាក់ និង ឆ្នាំ២០២៣ ចំនួន ១៨៨នាក់។

សូមបញ្ជាក់ថា សិស្សនិទ្ទេស A ឆ្នាំនេះ មានចំនួន១.៦៧៣នាក់ ខ្ពស់ជាងឆ្នាំ២០២២ ដែលមានចំនួន ១.០៤៨នាក់ ប៉ុន្តែទាបជាងឆ្នាំ២០២១ ដែលមានចំនួន ១.៧៥៣នាក់។ សម្រាប់បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួនចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់៕

ដោយ៖ គឿន វេត

The post ប្រឡងបាក់ឌុប៖ សិស្សនិទ្ទេសAនៅសៀមរាបនៅឆ្នាំនេះ កើនឡើងជាងឆ្នាំមុន appeared first on Kampuchea Thmey Daily.