ប្រាក់កម្ចីឥណទាន Archives - Kampuchea Thmey Daily

​សមាគមធនាគារ​ ដាក់​ទិសដៅ​លើកកម្ពស់វិស័យធនាគារ ​និង​ហិរញ្ញវត្ថុ​
សមាគមធនាគារ​នៅ​កម្ពុជា ​នៅថ្ងៃទី ​២៧ ​ខែមីនា ​២០២៧ ​បានដាក់ចេញនូវចក្ខុវិស័យ ​និង​សរសរ​ស្តម្ភ​ចំនួន ​៣ ​សម្រាប់អាណត្តិថ្មី ​ដើម្បី​លើកកម្ពស់វិស័យធនាគារ ​និង​ហិរញ្ញវត្ថុ​ និងការទទួល​ខុស​ត្រូវខ្ពស់​ដើម្បីពង្រឹងទំនុកចិត្តសាធារណៈ ​និង​លើក​កម្ពស់​បរិយា​បន្នហិរញ្ញវត្ថុ ​ព្រមទាំង​ពង្រឹង​សមត្ថ​ភាព​ធនាគារិក​តាមរយៈ​ការបណ្តុះបណ្តាល​ជាប្រចាំ ទាំងជំនាញ​បច្ចេកទេសធនាគារ ​និង​ភាព​ជា​អ្នកដឹកនាំ ​និង​ពង្រឹងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរឹង​មាំបន្ថែម​ទៀត​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​គាំទ្រ​ដល់កំណើនប្រកប​ដោយចីរភាព​។

​ការដាក់ទិសដៅរបស់សមាគមធនាគារធ្វើឡើង​នៅ​ក្នុង​មហាសន្និបាតសមាជិកប្រចាំឆ្នាំ ​២០២៦ ​របស់សមាគមធនាគារនៅកម្ពុជា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងប្រធាន​ក្រុម​ប្រឹក្សា​ភិបាលអាណត្តិ ២០២៦-២០២៨។ ​

​ក្នុងអំឡុងពេលនៃមហាសន្និបាតសមាជិកប្រចាំឆ្នាំ (AGM) សមាជិកទាំងអស់បានពិនិត្យ និងអនុម័ត​នូវរបាយការណ៍ប្រចាំឆ្នាំ របាយការហិរញ្ញវត្ថុឆ្នាំ ២០២៥ និងអនុម័តផែនការថវិកាឆ្នាំ ២០២៦។

មហាសន្និបាត ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគមធនាគារ​ក្នុងការគាំទ្រដល់វិស័យធនាគារ​នៅកម្ពុជាឱ្យមានភាពរឹងមាំ ការទទួលត្រូវ និងបរិយាបន្ន ព្រមទាំងការពារផលប្រយោជន៍​ស្របច្បាប់​របស់សមាជិករបស់ខ្លួនផងដែរ។ ​

​លោក រ័ត្ន សោភ័ណ​ ប្រធាននាយកប្រតិបត្តិ ​និង​នាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា ​ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសសារជាថ្មី​ ធ្វើជាប្រធានសមាគមធនាគារ​នៅ​កម្ពុជា។​ ខណៈលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារប្រៃសណីយ៍កម្ពុជា ​ត្រូវ​បាន​ជាប់ឆ្នោតជាអនុប្រធានសមាគម។

​លោក រ័ត្ន សោភ័ណ​ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់​លោកក្នុងការបន្តអនុវត្តនូវអនុសាសន៍​ស្តីពីការវាយតម្លៃដោយឯករាជ្យលើការគ្រប់គ្រងសមាគមធនា​គារ​​នៅកម្ពុជា ក្នុងនោះរួមមាន​ កំណែ​ទម្រង់ពាក់ព័ន្ធនឹងអភិបាលកិច្ច ភាពជាអ្នកដឹកនាំ គណៈកម្មាធិការ និងការតស៊ូមតិ ក្នុងគោល​បំណង​បន្តពង្រឹងប្រសិទ្ធភាព និងសំឡេង​របស់សមាគមបន្ថែមទៀត។

​លោកប្រធានសមាគម ​ក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​របស់សមាគមធនាគារ​ក្នុងការធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាពក្នុងការចូលរួមពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ បរិយាបន្ន ​ភាពធន់ ​និង​កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

​យោងតាមក្រុម​ហ៊ុន ក្រេឌីត ​ប្យួរ៉ូ ​ខេមបូឌា (CBC) ​គិតត្រឹមដំណាច់ឆ្នាំ ​២០២៥​ ប្រជាពលរដ្ឋកម្ពុជា​ចំនួន ៥,១៣ ​លាននាក់ ​កំពុងប្រើប្រាស់កម្ចីពី​ប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ ​​ដែលមានទំហំ​ទឹក​ប្រាក់ ​២៤៨ ​៩២៦ ​៥៧៥ ​លានរៀល ស្មើនឹងប្រមាណ ៦២ ពាន់លានដុល្លារ។​

​លោកស្រី ​ជា ​សិរី ​ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា​ មានប្រសាសន៍ថា ​ប្រព័ន្ធធនាគារ​នៅកម្ពុជា​នៅតែមានភាពធន់និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជាក៏ដោយ។​

លោកស្រី ​ជា សិរី ​បញ្ជាក់​ថាភាពធន់ ​និង​រឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ​២០២៥ ឥណទានដែលផ្តល់​ដោយ​ប្រព័ន្ធធនា​គារ​បន្តកើនឡើងសន្សឹមៗ​ក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤​ ដែលរួមចំណែកគាំទ្រដោយ​កំណើន​តម្រូវការទុនរបស់ ​SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនា​គារ​បាន​បន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ៕​

អត្ថបទ៖ ឡេង ដេត

The post ​សមាគមធនាគារ​ ដាក់​ទិសដៅ​លើកកម្ពស់វិស័យធនាគារ ​និង​ហិរញ្ញវត្ថុ​ appeared first on Kampuchea Thmey Daily.

​តំណាងវិស័យ​ធនាគារ​ គាំទ្រវិធានការ​ផ្ដល់​សាច់​ប្រាក់ចាំបាច់​ដល់គ្រឹះស្ថាន​ហិរញ្ញវត្ថុ​
តំណាងវិស័យធនាគារ​ និង​ហិរញ្ញវត្ថុ​គាំទ្រចំពោះវិធានការ​របស់ធនាគារជាតិ ​(NBC)​ ក្នុងការ​ផ្ដល់​សាច់​ប្រាក់​ចាំបាច់​ដល់​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ ​ដើម្បី​រក្សាស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា​។

​ធនាគារជាតិនៃកម្ពុជា​ កាលពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ​បាន​សម្រេច​ផ្ដល់​សន្ទនីយភាពចាំបាច់​ដល់​គ្រឹះស្ថានធនា​គារ ​និង​ហិរញ្ញវត្ថុ ​ដើម្បី​ទប់​ស្កាត់​ហានិភ័យ ​និង​រក្សាស្ថិរភាព​ហិរញ្ញវត្ថុ។​

​លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា (ABC) ​ប្រាប់កម្ពុជាថ្មីថា ​វិធានការ​របស់ធនាគារជាតិ​ធ្វើឡើងនៅពេលនេះ ដើម្បី​បង្កើនទំនុកចិត្តសាធារណៈជន នៅពេលដែល​ធនាគារ​មួយ​មាន​បញ្ហាសាច់ប្រាក់បន្ទាន់​ ធនាគារជាតិអាចជួយបាន​ភ្លាម។​

​លោក តូច ចៅចេក ​យល់ឃើញថា៖ ​«ធនាគារមួយគាត់មាន ​Deposits ១០០ លានដុល្លារ តែគាត់ឱ្យ​ខ្ចីប៉ុ​ន្មាន​ ៦០ លាន ឬ៧០ ​លាន ​អាហ្នឹងគេថា ​៦០% ឬ៧០% ​ធនាគារ​ខ្លះគាត់ប្រយ័ត្នប្រយែង គាត់ឱ្យ​តែ ៦០ ឬ៧០ ​ធនាគារខ្លះគាត់មានប្រភពទុនផ្សេងៗ ​គាត់អាចឱ្យច្រើនជាងហ្នឹង»។

​លោក រី វណ្ណា អគ្គនាយកធនាគារ KB Prasac ​គាំទ្រចំពោះវិធានការ​ផ្ដល់សន្ទនីយភាពចាំបាច់​ដល់​គ្រឹះស្ថានធនា​គារ ​និង​ហិរញ្ញវត្ថុ គឺជាវិធានការសមស្របក្នុងការពង្រឹងភាពរឹង​មាំនៃប្រព័ន្ធ​ធនាគារ​នៅកម្ពុជា។

​លោក រី វណ្ណា ​យល់ឃើញថា៖ ​«ប្រកាសនេះ ​នឹងជួយពង្រឹង​សារៈសំខាន់​នៃការគ្រប់គ្រងសាច់ប្រាក់​ដោយប្រុងប្រយ័ត្ន​ ការគ្រប់គ្រងហានិភ័យឱ្យបានរឹងមាំ ​និងវិន័យប្រណិបត្តិការ»។​

​លោក គា បូរាណ គនាយកធនាគារ AMK យល់ឃើញដែរថា ​វិធានការនេះ ​នឹងបង្កើនទំនុកចិត្ត​បន្ថែម​ទៀត ​ដល់សាធារណៈជនទៅលើវិស័យធនាគារ។​

​លោក ​មីន សុផា អគ្គនាយធនាគារហត្ថា មានប្រសាសន៍ថា ​ធនាគាររបស់លោក ​មិនបារម្ភពីបញ្ហា​ខ្វះសាច់ប្រាក់ប្រាក់នោះទេ។

យោងតាមធនាគារជាតិ ​វិធានការផ្ដល់សន្ទនីយភាពចាំបាច់​ត្រូវបានបង្កើតឡើង ​ដើម្បីផ្តល់ការគាំ​ទ្រសាច់​ប្រាក់រយៈពេលខ្លីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងករណីមានការ​ប្រឈមមុខ​នឹងបញ្ហាខ្វះសាច់​ប្រាក់ជា​បណ្តោះ​អាសន្ន ​ដោយធនាគារជាតិនៃកម្ពុជានឹង​ដើរតួនាទី​ជាអ្នកឱ្យខ្ចីចុងក្រោយ “Lender of Last Resort” ​ដើម្បីធានា​ថាគ្រឹះស្ថានធនាគារ​អាចបន្តប្រតិបត្តិការបានយ៉ាងរលូន។

គ្រឹះស្ថានដែលស្នើសុំសាច់ប្រាក់ចាំបាច់​ត្រូវ៖

មានសមាធនភាព៖ គ្រឹះស្ថានត្រូវបានវាយតម្លៃថាមាន​សមាធនភាពលុះត្រាតែមានអនុបាតភាពគ្រប់គ្រាន់នៃដើមទុនយ៉ាងហោចណាស់ស្មើ ឬលើសកម្រិតអប្បបរមា ក្នុងរយៈពេល ៦ ខែចុងក្រោយ និងបង្ហាញថា មានអនុបាតភាពគ្រប់គ្រាន់នៃដើមទុនយ៉ាងហោចណាស់ស្មើ ឬលើសកម្រិតអប្បបរមា ក្នុងរយៈពេល ៣ ខែខាងមុខ។

គ្រឹះស្ថានត្រូវបានវាយតម្លៃថា អាចនៅបន្តដំណើរការអាជីវកម្មជាប្រក្រតី ប្រសិន​បើគ្រឹះស្ថានមានប្រាក់ចំណេញរយៈពេល ៣ ឆ្នាំ ចុងក្រោយ និង​ត្រូវមានទ្រព្យធានាដែលអាចទទួលយកបានគ្រប់គ្រាន់បន្ទាប់ពីដកហ៊ែខាត់ និងមិនជាប់កាតព្វកិច្ច ដូចបានកំណត់ក្នុងប្រការ ៧ នៃ ប្រកាសនេះ។

ធនាគារជាតិនៃកម្ពុជាអាចផ្តល់សន្ទនីយភាពចាំបាច់ បន្ទាប់ពីគ្រឹះស្ថានបានប្រើប្រាស់ជិតអស់ ឬអស់លទ្ធភាពនូវជម្រើសប្រភពទុនរយៈពេលខ្លីផ្សេងៗទៀត ដូចជា មូលនិធិពីទីផ្សាររូបិយវត្ថុ និងអន្តរធនាគារ មូលនិធិរបស់គ្រប និងហ្វាស៊ីលីធីផ្សេងទៀតរបស់ធនាគារជាតិនៃកម្ពុជា ជាដើម។

ចំពោះគ្រឹះស្ថានជាបុត្តសម្ព័ន្ធធនាគារបរទេស ឬសាខាធនាគារបរទេស គ្រឹះស្ថានត្រូវស្នើសុំ ការគាំទ្រពីក្រុមហ៊ុនមេ និង​ភាគទុនិកឱ្យអស់លទ្ធភាពជាមុនសិន មុននឹងស្នើសុំសន្ទនីយភាព ចាំបាច់ពីធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា មានឆន្ទានុសិទ្ធិក្នុងការសម្រេចលើសំណើសុំសន្ទនីយភាពចាំបាច់របស់គ្រឹះស្ថាន ដោយផ្អែកលើ​ការ​វាយតម្លៃសូចនាករ និងលក្ខខណ្ឌផ្សេងទៀត តាមករណីជាក់ស្ដែង៕

អត្ថបទ៖ ឡេង ដេត

The post ​តំណាងវិស័យ​ធនាគារ​ គាំទ្រវិធានការ​ផ្ដល់​សាច់​ប្រាក់ចាំបាច់​ដល់គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ appeared first on Kampuchea Thmey Daily.

បញ្ហាប្រឈមធំៗមួយចំនួននៃវិស័យហិរញ្ញវត្ថុ​នឹងត្រូវបានដាក់ស្នើទៅកាន់រដ្ឋាភិបាល
​ក្រុមការងារផ្នែកឯកជន ក្រុម «ង» ផ្នែកសេវាធនាគារ និងហិរញ្ញ​វត្ថុ​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមានបញ្ហាកម្ចីមិនស្របច្បាប់ ,បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ និងបញ្ហាមួយចំនួនទៀតដើម្បីឱ្យ​​រដ្ឋាភិបាលចាត់វិធាន​ការ​ដោះស្រាយ។

បញ្ហាប្រឈមនៅក្នុងវិស័យហិរញ្ញវត្ថុនេះត្រូវធ្វើឡើងក្នុងកិច្ច​ប្រជុំក្រុម «ង»កាលពីចុង​សប្តាហ៍មុន ដែលដឹកនាំដោយ លោក​លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) ​។  កិច្ចប្រជុំនោះក៏មានការចូលរួម​ពីអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា,  ​​ តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជា, តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ង” ផ្នែកឯកជនជាច្រើនទៀតផងដែរ។

បើយោងតាម CCC កិច្ចប្រជុំបានលើកនូវបញ្ហាប្រឈមធំៗដែលវិស័យនេះកំពុងជួបប្រទះរួមមាន បញ្ហាកម្ចីមិនស្របច្បាប់, ​បញ្ហានៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងវិស័យធនាគារ, ​ ការការពារទិន្នន័យ , ​ករណីអនុវត្តថ្លៃសេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល, ​ ការបើកគណនីធនាគារជាប្រាក់រៀល, ​នីតិវិធីក្នុងការវាយតម្លៃអចលនវត្ថុពីសំណាក់ធនាគារ រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

«កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សា នូវបញ្ហាប្រឈមដែលមានស្រាប់ និងជាកង្វល់របស់ផ្នែកឯកជន និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺធនាគារជាតិនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ»៕

The post បញ្ហាប្រឈមធំៗមួយចំនួននៃវិស័យហិរញ្ញវត្ថុ​នឹងត្រូវបានដាក់ស្នើទៅកាន់រដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

សែលកាតទទួលប្រាក់កម្ចី១៩លានដុល្លារពីធនាគារសហពាណិជ្ជ
ក្រុមហ៊ុនខេម ជ្ជីអេសអេម (CamGSM) ឬសែលកាត ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំ​ជាងគេនៅកម្ពុជា និងបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាបានទទួលនូវប្រាក់កម្ចីចំនួន១៩លានដុល្លារពីធនាគារ សហពាណិជ្ជដើម្បីយកទៅទូទាត់សងប្រាក់កម្ចីដែលខ្លួនបានទទួលពីធនាគារក្នុងស្រុកមួយកន្លងមក។

យោងតាមសេចក្តីជូនដំណឹងផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី១៥ខែមករា ក្រុមនហ៊ុនបានបញ្ចាក់ថា សម្រាប់ចំនួនទឹកប្រាក់នៃកម្ចីសរុប១៩លានដុល្លារនេះជាមួយអត្រាការប្រាក់នៃកម្ចី ៧,៨០% និងមានរយៈពេលនៃកម្ចី៦០ ខែចាប់ពី១០ ខែមករាឆ្នាំ២០២៥ ដល់១០ ខែមករាឆ្នាំ២០២៣០។

សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ចាក់ថា៖«ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានចុះកិច្ចសន្យាខ្ចីបរិភោគបន្ថែមជាមួយធនាគារ សហពាណិជ្ជ ក.អ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥។ គោលបំណងនៃប្រាក់កម្ចីរយៈពេលវែងនេះ គឺយកមកប្រើប្រាស់ដើម្បីទូទាត់សងឥណទានមានកាលកំណត់ជាមួយធនាគារកាណាឌីយ៉ា»។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានរាយការណ៍កាលពីខែវិច្ឆិកា ពីធ្លាក់ចុះ​នៃចំណូលអាជីវកម្ម​៨៧% នៅក្នុងត្រីមាសទី៣​ឆ្នាំ​នេះដែលសម្រេចបានចំនួន ៤ ពាន់លានរៀល ដែលថយចុះចំនួន ២៧ ពាន់លានរៀល ​ បើធៀបនឹងត្រីមាសទី៣ ២០២៣។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាបានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មានទ្រព្យសកម្មសរុបចំនួន ២,៧២៧ ពាន់លានរៀល កើនឡើងចំនួន ៦% បើប្រៀបនឹងឆ្នាំ២០២៣។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាតបានថ្លែងក្នុង​របាយ​ការណ៍នោះថា ទោះបីជាជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ ក្នុងវិស័យ ទូរគមនាគមន៍យ៉ាងណាក្តី ក៏ក្រុមហ៊ុន សែលកាត នៅតែរឹងមាំ និងបន្តរីកលូត លាស់គួរឱ្យកត់សម្គាល់ផងដែរ។

​អ្នកឧកញ៉ាថាជាមួយនឹងយុទ្ធសាស្ត្រក្នុងការពង្រីកទីផ្សារ រួមមានការពង្រីកកញ្ចប់សេវាអ៊ីនធឺណិតតាមផ្ទះ និងយុទ្ធនាការទីផ្សារដ៏មានភាពច្នៃប្រឌិត ក្រុមហ៊ុន សែលកាត បានទទួលលទ្ធផលគួរជាទីគាប់ចិត្ត។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបន្តទៀតថា៖«ក្រុមហ៊ុនមានទ្រព្យសកម្មសរុប បានកើន ឡើងដល់ ២,៧២៧ ប៊ីលានរៀល ដែលបានឆ្លុះបញ្ចាំងពីការវិនិយោគឥតឈប់ ឈរ ទៅលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ និងការប្តេជ្ញាចិត្តក្នុងការ ពង្រីកនូវវិសាលភាព និងសេវារបស់ក្រុមហ៊ុនយើង។ ភាគហ៊ុនរបស់ភាគហ៊ុនិក ក៏បានកើនឡើងពី ៧% ទៅ ១,៨៣ ប៊ីលានរៀល ដែលការកើនឡើងនេះ សបញ្ជាក់ពីស្ថេរភាពហិរញ្ញវត្ថុ និងភាពរឹងមាំរបស់ក្រុមហ៊ុនយើង»៕

The post សែលកាតទទួលប្រាក់កម្ចី១៩លានដុល្លារពីធនាគារសហពាណិជ្ជ appeared first on Kampuchea Thmey Daily.

ពលរដ្ឋខេត្តឧត្តរមានជ័យ៩ម៉ឺននាក់បានខ្ចីលុយធនាគារ ខណៈអភិបាលខេត្តប្រាប់ពលរដ្ឋប្រើកម្ចីឱ្យបានត្រឹមត្រូវ
ពលរដ្ឋខេត្តឧត្ដរមានជ័យ៩ម៉ឺននាក់ បានជំពាក់លុយគ្រឹះស្ថានហិរញ្ញវត្ថុ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារ ដែលអភិបាលខេត្ត លោក មាន ចាន់យ៉ាដា ចាត់ទុកថា ជាទំហំប្រាក់កម្ចីច្រើនលើសលប់សម្រាប់ពលរដ្ឋនៅក្នុងខេត្តដាច់ស្រយាលមួយនេះ។ លោកអភិបាលខេត្ត បានដាស់តឿនពលរដ្ឋប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវ ខណៈរដ្ឋបាលខេត្ត ដាក់ចេញវិធានការចំពោះមុខមួយចំនួនទាក់ទិនបញ្ហានេះ។

បើតាមលោកអភិបាលខេត្ត គ្រាន់តែនៅក្នុងក្របខណ្ឌស្រុកបន្ទាយអំពិលមួយ គឺមានប្រជាពលរដ្ឋដែលបានប្រើប្រាស់កម្ចី ពីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងរង្វង់ ២១%ឯណោះ។ លោកអភិបាលខេត្ត រៀបរាប់ឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋសរុបនៅក្នុងស្រុកបន្ទាយអំពិលចំនួន៥១ ៦០៥នាក់ បើគិតជាគ្រួសារ មានចំនួន១៤ ៥៥៦គ្រួសារ គឺមានអ្នកដែលខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ រហូតដល់១៨ ៥២៩នាក់។

ជារួម ក្របខណ្ឌទូទាំងខេត្តឧត្តរមានជ័យ មានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុតែមួយស្ថាប័ន មាន៦៦% អ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុពីរស្ថាប័ន មាន២៧% និងពលរដ្ឋដែលមានកម្ចីចាប់ពីបីស្ថាប័ន មាន៨%។ តាមរយៈទិន្នន័យនេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានវាយតម្លៃថា ការខ្ចីឥណទានទាំងនេះ គឺជាតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីយកមកពង្រីកមុខរបរ ដូចជាលើវិស័យកសិកម្ម ជាដើម។ ប៉ុន្តែការប្រើប្រាស់កម្ចីនេះ មិនទាន់ចេះធ្វើផែនការនៃអាជីវកម្មរបស់ខ្លួន​ឱ្យត្រឹមត្រូវ ដែលអាចឈានក្លាយជាវិបត្តិបំណុល ពោល គឺបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គឺការប្រើប្រាស់ប្រាក់កម្ចីមិនទាន់ត្រឹមត្រូវ។

ចំពោះមុខប្រជាពលរដ្ឋស្រុកបន្ទាយអំពិល ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ចាន់យ៉ាដា ក្នុងនាមជាអភិបាលខេត្តឧត្ដរមានជ័យ បានប្រកាសដាក់ចេញនូវវិធានការក្នុងក្របខណ្ឌខេត្តមួយចំនួន សំដៅឆ្លើយតបទៅនឹងបញ្ហានៃការប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋនេះ ក្នុងនោះ លោក បានស្នើដល់គ្រប់ស្ថាប័នផ្តល់ឥណទានទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ សម្រាប់ប្រតិបត្តិការនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ស្របតាមវិជ្ជាជីវៈរបស់ខ្លួន។

ចំណែកអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺត្រូវពង្រឹង និងសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីនីតិវិធីនៃការស្នើសុំឥណទាននេះ ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតឡើងក្នុងករណីគ្មានផែនការច្បាស់លាស់នៃការប្រើប្រាស់ឥណទាន។

លោកអភិបាលខេត្ត ក៏បានប្រកាសជួបប្រជុំជាមួយស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងខេត្ត ដើម្បីពិនិត្យឡើងវិញអំពីនីតិវិធីនៃការផ្ដល់ប្រាក់កម្ចី ក៏ដូចជាការងារមួយចំនួនដែលត្រូវជជែកគ្នាកម្រិតបច្ចេកទេស។ អភិបាលខេត្តរូបនេះ ក៏សង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ នឹងយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានា។

គួរជម្រាបថា គ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តឧត្តរមានជ័យបច្ចុប្បន្ន មាន១៩គ្រឹះស្ថានឯកជន។ នេះបើតាមការលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ៕

The post ពលរដ្ឋខេត្តឧត្តរមានជ័យ៩ម៉ឺននាក់បានខ្ចីលុយធនាគារ ខណៈអភិបាលខេត្តប្រាប់ពលរដ្ឋប្រើកម្ចីឱ្យបានត្រឹមត្រូវ appeared first on Kampuchea Thmey Daily.

វិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងមានការធ្លាក់ចុះប្រសិនបើពុំមានការគ្រប់គ្រងកម្រិតNPL​ឱ្យបានប្រុងប្រយ័ត្ន​
ភ្នំពេញ៖ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO) របស់សិង្ហបុរីបាន លើក ឡើងថា ស្របពេលសេដ្ឋកិច្ចសកលមានសភាពមិនច្បាស់លាស់ ធនាគារជាតិនៃកម្ពុជា (NBC) ​ត្រូវបន្តតាមដានឱ្យបានដិតដល់នៃការកើនឡើងនូវឥណទានមិនដំណើការ (NPL) តាម​វិស័យនិមួយៗដើម្បីបង្ការនូវហានិភ័យជាយថាហេតុណាមួយប៉ះពាល់​ដល់វិស័យនេះ​ដែលបានរីកលូតលាស់ខ្លាំងនិងបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈជាច្រើនទសវត្សមកនេះ។

នៅក្នុងរបាយការណ៍វាយ​តម្លៃ​បឋម​អំពីសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃទី២៣ខែឧសភាកន្លងទៅនេះ ស្ថាប័ននេះបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៦ ​ភាគរយនៅឆ្នាំ ២០២៤និង ៥,៩ ភាគរយក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពី ៥% ក្នុងឆ្នាំ ២០២៣។

ស្ថាប័ននេះបានលើកឡើងថាស្របពេលមានទស្សនវិស័យមិនច្បាស់លាស់​កំណើនឥណទាន បានថយចុះយ៉ាងខ្លាំងមកនៅត្រឹម ៤,៧ភាគរយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ថយ ពីអត្រា កំណើន១៨,២ភាគរយក្នុងខែធ្នូ ឆ្នាំ ២០២២។ ខណៈពេលដែលមានទ្រនាប់​មូលធនគ្រប់គ្រាន់ ការកើនឡើងនៃអនុបាតប្រាក់កម្ចីមិនដំណើរការ (NPL) និងអត្រាការប្រាក់រួមតូចបាន កាត់បន្ថយប្រាក់ចំណេញរបស់ស្ថាប័នហិរញ្ញវត្ថុជាច្រើន។

​AMRO បានលើកឡើងថា៖«ការកើនឡើងបន្តិចម្តងៗនៃ NPLs អាចនឹងដាក់សម្ពាធ យ៉ាង ខ្លាំងទៅលើប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូច្នេះក៏វាថមថយនៃទ្រនា​ប់ មូលធនជាបន្តបន្ទាប់ផងដែរ។ ​ធនាគារជាតិនៃកម្ពុជា (NBC) គួរតែបន្តការធ្វើឱ្យ មានប្រក្រតីភាពក្រោយកូវីដរបស់ខ្លួនឡើងវិញនូវគោលនយោបាយដ៏ប្រុងប្រយ័ត្ននៅឆ្នាំ ក្រោយ។ ធនាគារជាតិនៃកម្ពុជាគួរតែតាមដានយ៉ាងដិតដល់នូវ NPLs តាមវិស័យ។ ក្រប ខណ្ឌគោលនយោបាយគួរតែត្រូវបានពង្រឹង ដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ»។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» កាលពីថ្ងៃទី២០ឧសភា លោកស្រីបណ្ឌិត ជា សិរីទេសាភិបាលធនាគារជាតិនៃ កម្ពុជា បាន ឱ្យដឹងថានៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្ម របស់ធនាគារពាណិជ្ជមានចំនួនជាង ៩១% នៃទ្រព្យសកម្មសរុប បន្ទាប់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយបាន រួមបញ្ចូលគ្នាជាមួយ គ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

ប៉ុន្តែ លោកស្រីបណ្ឌិតទទួលស្គាល់ថា កំណើនទន់ខ្សោយនៃវិស័យមួយចំនួន និងការកើន ឡើងនៃអត្រាការប្រាក់បាន បណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនភាព ប្រុងប្រយ័ត្នខ្ពស់ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើន ឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុង ក្រោយខណៈកំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់ រហូតដល់ ១៣% ក្នុងឆ្នាំ២០២៣។

លោកស្រីបណ្ឌិតបានបន្តទៀតថា៖« ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការ កើនឡើង លឿន តែបន្តស្ថិត ក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះ តម្រូវឱ្យគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាព ហិរញ្ញវត្ថុ»។

លោកស្រីបណ្ឌិតបានបន្ថែមថាទន្ទឹមនេះ ការកើនឡើងនៃការធ្វើសំវិធានធននិង ការចំណាយ លើ អត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះ ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា៖«យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះ ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍  ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការ ថមថយលំហូរ នៃ វិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យ នៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និង កាត់បន្ថយផលប៉ះពាល់ដែលអាច កើត មានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួម តាមដាននិងត្រួតពិនិត្យដោយ ហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡា នៃវិស័យអចលនទ្រព្យ»៕

The post វិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងមានការធ្លាក់ចុះប្រសិនបើពុំមានការគ្រប់គ្រងកម្រិតNPL​ឱ្យបានប្រុងប្រយ័ត្ន​ appeared first on Kampuchea Thmey Daily.

​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ផ្ដល់ប្រាក់កម្ចី​ជាង ​៥ ពាន់លានដុល្លារ​គិតត្រឹមត្រីមាសទី១
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ផ្ដល់ប្រាក់កម្ចី​ឥណ​ទាន​ក្នុងទំហំ​ប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ ២០២៤  មានកំណើនប្រហាក់ប្រហែលនឹងត្រីមាសមុនៗ ទោះបីជាស្ថានភាពសេដ្ឋកិច្ចហាក់មានកំណើនយឺតក្តី។

​លោក កាំង តុងងី ​អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​មានប្រសាសន៍ថា ស្ថានភាពនៃការផ្ដល់ប្រាក់កម្ចីឥណទានមិនមានការប្រែប្រួលណាស់ណាទេ ប្រហាក់ប្រហែលនឹងត្រីមាសមុនៗ ដោយសារកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។

លោកថា សម្រាប់​តែវិស័យមីក្រូហិរញ្ញវត្ថុ ​ទំហំប្រាក់កម្ចីមានជាង ៥ ពាន់លានដុល្លារ និងមានចំនួនអតិថិជនជាង ១,៥ លាននាក់ និងប្រាក់បញ្ញើប្រមាណជាង ២ ពាន់លានដុល្លារ ដែលមានអតិថិជនជាង ២ លានគណនី។

​លោក កាំង តុងងី ​បញ្ជាក់ថា ​ក្នុងត្រីមាសទី ០១ ឆ្នាំ ២០២៤នេះ ​ការសងត្រឡប់របស់អតិថិជន​មាន​ការយឺតយ៉ាវជាងពេលធម្មតា ​គឺកើនឡើងប្រមាណ ៧ ភាគរយ ​ដោយសារតែវិបត្តិសេដ្ឋកិច្ច។

​ឥណទាន​ដែលប្រើច្រើនជាងគេ ​គឺទៅលើឥណទានគ្រួសារ ដែលមានជាង ៣០ ភាគរយ ​ទី២ ឥណទានលើវិស័យកសិកម្ម និងឥណទានលក់រាយ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (CBC) គិតត្រឹមដំណាច់ឆ្នាំ ​២០២៣ ប្រជាពលរដ្ឋកម្ពុជាជិត ៥ លាននាក់ ​កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៧,៦ ពាន់លាន​ដុល្លារ។​

​ក្នុងចំណោមសមតុល្យឥណទាន​ដែលមាន ៥៧,៦ ពាន់​លានដុល្លារ​ក្នុង​​​ឆ្នាំ​២០២៣នោះ គឺ​ជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅ​ឱ្យប្រជាជន​នៅរាជ​ធានី-ខេត្តចំនួន៣ គឺនៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល និងខេត្តសៀមរាប។​

នៅភ្នំពេញ មានទំហំឥណទាន​ច្រើន​ជាង​គេ រហូតដល់ជាង ២៨,៥ ពាន់លានដុល្លារ និង​​ស្មើ​នឹង​​ ៥០ ​​ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើ​ប្រាស់​កម្ចីចំនួន​៦៧,៧​ ម៉ឺននាក់៕

អត្ថបទ៖ ឡេង ដេត

The post ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ផ្ដល់ប្រាក់កម្ចី​ជាង ​៥ ពាន់លានដុល្លារ​គិតត្រឹមត្រីមាសទី១ appeared first on Kampuchea Thmey Daily.