ប្រាក់ Archives - Kampuchea Thmey Daily

​តម្លៃមាស ​ប្រាក់​ កើន​ឡើង​បំបែក​កំណត់​ត្រាខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ
តម្លៃមាស ​និង​ប្រាក់ ​បាន​កើន​ឡើង​បំបែក​កំណត់ត្រា​ខ្ពស់​បំផុត ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ​ដោយ​សារ​វិបត្តិសេដ្ឋកិច្ច, ​ភូមិ​សាស្ត្រ​នយោបាយ និង​ការ​ប្រឈម​មុខ​នៃ​សម្ពាធ​ពន្ធ​របស់​សហរដ្ឋអាមេរិក។

​គិត​ត្រឹម​ម៉ោង ​៩ ​ព្រឹកថ្ងៃទី ២៩ ខែ​មករា ឆ្នាំ ២០២៦ ​តម្លៃ​ហាងឆេង​មាស​បាន​ហក់ឡើង​ដល់ ៦ ៦៧៥ ដុល្លារ ក្នុងមួយតម្លឹង។ ​ចំណែកឯ តម្លៃប្រាក់នៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ១១៧ ដុល្លារ ក្នុងមួយអោន។

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់កម្ពុជា​ថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ​ដោយសារ​វិបត្តិសេដ្ឋកិច្ច ​និង​សម្ពាធ​ពន្ធ​របស់លោក ដូណាល់ ត្រាំ ​ប្រធានា​ធិបតីអាមេរិក ​ជាមួយបណ្ដា​ប្រទេសមួយចំនួន បានរុញច្រានឱ្យតម្លៃមាស ​និង​លោហៈផ្សេងៗ​កើនឡើង។

​ម្យ៉ាងទៀត លោក ដូណាល់ ត្រាំ ចង់ទម្លាក់អត្រាការប្រាក់ ដើម្បីទាញវិនិយោគិន ប៉ុន្តែធនា​គារ​កណ្ដាលធ្វើតាមគោលនយោបាយរបស់ខ្លួន ខណៈមិនមានការទម្លាក់អត្រាការប្រាក់អាមេរិកនោះទេ ពោលគឺនៅ ៣.៧៥% ដដែល ដើម្បីទប់ស្កាត់ថ្លៃអតិផរណាដែលបានឡើងដោយសារតែពន្ធលោក ដូណាល់ ត្រាំ បានដាក់សម្ពាធពន្ធលើបណ្ដាប្រទេសមួយចំនួន។

​បើតាមលោក ឡុង សំណាង និន្នាការ​តម្លៃមាសអាចនឹងកើនឡើងដល់ ​៧ ពាន់ដុល្លារ ​ក្នុងមួយតម្លឹង​ត្រឹមពាក់​កណ្ដាល​ឆមាស ទី១​​ឆ្នាំ ២០២៦ ​។ ​ប៉ុន្តែមុន​នឹង​ឡើងដល់នោះ​ មាស​អាចនឹង​មានការ​ធ្លាក់​ចុះ​វិញ​នៅមុនពេលខែ ៦ ខាងមុខនេះ។

​លោកបាន​បន្ថែមថា៖ «ក្នុងឆ្នាំ ២០២៦ ​តម្លៃមាស​នឹងឡើងដល់ ៧២០០ ​ទៅ ៧៥០០ ​ក្នុងមួយតម្លឹង ​ដោយសារយើងឃើញក្រុមប្រឹក្សាសន្តិភាពមួយ​ដែលអាចធ្វើឱ្យតម្លៃហាងឆេងមាស​ធ្លាក់ចុះ​ ហើយក៏អាច​ធ្វើឱ្យលំនឹងសេដ្ឋកិច្ច​ពិភពលោកត្រឡប់មកធម្មតាវិញ»។

​ចំពោះ​តម្លៃ​ប្រាក់វិញ ​លោក ឡុង សំណាង ​បានឱ្យដឹង​ថា ​សហរដ្ឋអាមេរិក​បានប្រកាសយកប្រាក់​ធ្វើ​ជា​ទុនបម្រុង ប៉ុន្តែមិនទាន់បានចុះឱ្យ​ស្របច្បាប់​នៅ​ក្នុង​រដ្ឋបាលអាមេរិកទេ ​ដែលរុញ​ច្រាន​ឱ្យ​ប្រាក់​កើនឡើង​។

​លោក ឡុង សំណាង បញ្ជាក់ថា៖ ​« បើសិនជាអាមេរិក ប្រកាស ឬគាត់ត្រូវ​បាន​អនុញ្ញាត​ពីស​ភា​ដាក់បញ្ចូលប្រាក់ជាធរមាននៅក្នុងច្បាប់របស់អាមេរិក ​ជាទុនបម្រុង ខ្ញុំជឿថា ប្រទេសដ៏ទៃ​ទៀតក៏​ចាត់ទុកប្រាក់ជាទុនបម្រុងដែរ វានៅលើតែធនាគារអាមេរិក បើធនាគារអាមេរិកសម្រេចយ៉ាងម៉េច គេ​នឹង​ដើរតាមដែរ​»៕

The post ​តម្លៃមាស ​ប្រាក់​ កើន​ឡើង​បំបែក​កំណត់​ត្រាខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ appeared first on Kampuchea Thmey Daily.

តើការប្រើប្រាស់ក្រដាសប្រាក់ថយចុះ មានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច កំពុងពេញនិយមខ្លាំងនៅកម្ពុជា ខណៈការចាយវាយតាមក្រដាសប្រាក់​មានការ​ថមថយ ជាពិសេសនៅតំបន់ទីក្រុង ទីប្រជុំជន និងផ្សារជាដើម។ ប៉ុន្តែ ទោះយ៉ាងណា នៅមានការចាយវាយ​ក្រ​ដាស​ប្រាក់ច្រើននៅឡើយនៅតាមទីជនបទ។

តើការប្រើប្រាស់ក្រដាសប្រាក់កាន់តែថយចុះ ជំនួសដោយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ មានផលវិជ្ជមាន និងអវិជ្ជមានដូចម្តេចដែរ?

លោក កាំង តុងងី ប្រធាននាយក​ដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មីថា និន្នាការនៃការប្រើប្រាស់ ទូទាត់ ឬផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច មានការវិត្តន៍ទូទាំងពិភពលោក មិនមែនតែនៅកម្ពុជា​នោះទេ។ ដោយឡែកនៅកម្ពុជា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច មានការស្ទុះឡើងខ្លាំងគឺនៅអំឡុងពេល​វិបត្តិ​កូវីដ-១៩។ លោកមើលឃើញថា ទៅថ្ងៃខាងមុខ សន្ទុះនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចកាន់តែមានកំណើនខ្លាំង ខណៈការចាយវាយក្រដាសប្រាក់កាន់តែថយចុះ។

បើតាមលោក តុងងី ការកើនឡើងនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច គឺជានិន្នាការល្អសម្រាប់កម្ពុជា ដើម្បីជួយឱ្យការ​ប្រើ​ប្រាស់ហិរញ្ញវត្ថុក្នុងវិស័យសេដ្ឋកិច្ចទៅក្នុងប្រព័ន្ធផ្លូវការដែលមានភាពងាយស្រួល និងអត្ថប្រយោជន៍សម្រាប់អតិថិជន ប្រកបដោយសុវត្ថិភាព។

លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការទូទាត់តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច គឺផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាល ទី១ ក្នុងការប្រមូលពន្ធ និងទី២ កាត់បន្ថយ​ការបោះ​ពុម្ព​ក្រដាសប្រាក់។ លោកបណ្ឌិតបានបន្ថែមថា ការទូទាត់តាមបច្ចេកវិទ្យានេះ នឹងធ្វើឱ្យមាន​ប្រតិបត្តិការ​លំហូរ​ហិរញ្ញ​វត្ថុកាន់តែច្រើនជាងមុន ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ការចាយវាយតាមប្រព័ន្ធអេឡិចត្រូនិច មិនមានផលប៉ះពាល់អ្វីច្រើនោះទេ គ្រាន់តែថា មនុស្សលែងសូវស្រឡាញ់ និងកាន់ក្រដាសប្រាក់។ ចំណែកការចាយវាយក្រដាសប្រាក់ គឺត្រូវចំណាយលុយ​ដើម្បី​បោះ​ពុម្ព ហើយក្រដាសប្រាក់ប្រើតែងតែសឹកខូចត្រូវបោះថ្មីជានិច្ច។

ទោះយ៉ាងណា លោក កាំង តុងងី ក៏កត់សម្គាល់ឃើញថា ការទូទាត់ប្រាក់តាមបច្ចេកវិទ្យា ឬឌីជីថលនេះ ក៏មានបញ្ហា​ប្រឈម​នឹងហានិភ័យខ្លះដែរ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវស្វែងយល់ឱ្យបានច្បាស់ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវ​ទុកដាក់លេខគណនី និងលេខសម្ងាត់ឱ្យមានសុវត្ថិភាពបំផុត ជាពិសេសកុំ​មានការ​ចែករំលែក​ទិន្នន័យផ្ទាល់​ខ្លួនទៅ​ឱ្យអ្នកដទៃ៕

The post តើការប្រើប្រាស់ក្រដាសប្រាក់ថយចុះ មានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ? appeared first on Kampuchea Thmey Daily.

ហេតុអ្វី​មនុស្ស​ជា​ច្រើន​ប្រើ​ជីវិត​ខុស​ព្រោះ​រត់​តាម​ភាព​លោភលន់?
ពាក្យ​មួយ​ឃ្លា​របស់​ទស្សនវិទូ​អេហ្សីប​ប្រាប់​មក​អ្នក​ជំនាន់​ក្រោយ​គេ​ថា “ មិនមែន​ឲ្យ​ភ្លឺ​រលោង​សុទ្ធ​តែ​ជា​មាស​សុទ្ធ​ទេ” ហើយ​លោក​ពន្យល់​ទៀត​ថា «ភាព​លោភលន់​» បាន​លួច​ឆក់​បំបាត់​ចោល​សម្បត្តិ​ដ៏​ស្រស់​ស្អាត​នៃ​ជីវិត​មនុស្ស​ជា​ច្រើន​ នោះ​គឺ​ជា​ សុភមង្គល ។

​ចង់​រក្សា​សុភមង្គល​សូម​គិត​រឿង​ទាំង​នេះ៖

១. កុំឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ហួសហេតុ​ពេក

លុយ​ផ្ដល់​​ឲ្យ​យើង​នូវ​​អំណាចទទួលបានភ្លាមៗនូវ​គ្រប់យ៉ាងដែលគេដាក់លក់។ មាន​លុយ​កាន់​តែ​ច្រើន ​ក៏​អាច​ទិញ​បាន​កាន់​តែ​ច្រើន​ដូចគ្នា។ តែចៃដន្យមានកាន់តែច្រើន កាន់តែចង់​បានទៀត។ នេះ​ជា​ចរិតមនុស្ស​ភាគច្រើន​ដែល​ប្ដូរ​សុភមង្គល​ពិត​ រើស​យក​របស់​ដែល​គ្មាន​ប្រយោជន៍ ​ហើយ​បញ្ចប់​លទ្ធផល​ជីវិត​​ដោយ​ភាព​លិចលង់​ នៅ​ក្នុង​ការ​ចង់​ឈ្នះ​ចាញ់​ពី​បុគ្គល​ដែល​គេ​ឈ្នានីស។

២. ចូរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​យើង​មាន​មិនមែន​អ្វី​ដែល​យើង​​ចង់​បានទេ

តើ​យើង​យល់​ថា​ខ្លួនឯង​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ?

បើ​មនុស្ស​គ្រប់គ្នា​យល់​ថា ​លុយ​គ្រាន់តែ​ជា​ក្រដាស​គ្មាន​ជីវិត ​ជា​និមិត្តរូប​នៃ​ការ​ចង់​បាន​ មិនមែន​ត្រូវ​ការ​ ហើយ​ក៏​កុំ​ដាក់​តម្លៃ​លើ​ក្រដាស​នោះ​ពេក ។

ឈប់​ស្វែង​រក​អ្វី​ដែល​មិន​បាន​ផ្ដល់​ឲ្យ ត្រឡប់មកវិញ​ហើយ​ចាប់ផ្ដើម​ដាក់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​នៅ​ជុំវិញ​​ខ្លួនឯង។ បើកភ្នែក​របស់​យើង​ នោះ​នឹង​មើល​ឃើញ​សម្រស់​នៅ​ក្នុង​ពិភពលោក​នេះ​មិនខាន។ កុំ​មើល​តែ​ជ្រុង​ម្ខាង ​ហើយ​វាយ​តំលៃ​ជា​រួម ​ត្រូវ​រក្សា​ចិត្ត​ទូលាយ​មិន​ផ្អៀងផ្អង់​ទៅ​ខាង​ណា ​ទើប​អ្នក​មាន​សុភមង្គល​ពិត​កើត​ឡើង​ក្នុង​ជិវិត​ដូចគ្នា។

៣. ប្រាថ្នា​ចង់​ការរ​ស់នៅ​ដែល​ល្អ​ល្មម​ចងចាំ​ តែ​មិនមែន​លុយ

ដើម្បី​អនុវត្ត​វិធី​រីករាយ​ក្នុង​ជីវិត ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ដោយ​ឥត​ប្រយោជន៍​ ទៅ​លើ​របស់​ដែល​មិន​ត្រូវការ។ ដូចជា​ទូរស័ព្ទ​ថ្មី​ទាំង​ដែល​ខ្លួនឯង​មាន​ប្រើ​រួច​ទៅ​ហើយ ​តែ​ចង់​ឡូយឆាយ​តាម​គេ​តាម​ឯង ​ក្នុង​សង្គម​ស៊ីវិល័យ​នេះ។ អ្វី​ដែល​យើង​ត្រូវ​ការ​ គឺ​ចេញ​ទៅ​ខាងក្រៅ​មើល​​ពិភពលោក​នេះ ​ដោយ​ផ្ទាល់​ភ្នែក​ទាំងគូ​របស់​យើង​ ឬ​ជជែក​ផ្ទាល់​ទល់មុខ​នឹង​មនុស្ស​ដ៏​សំខាន់។ គ្រប់យ៉ាង​លើ​លោក​នេះ​សុទ្ធតែ​ជា​របស់​ក្រៅ​កាយ​​ មាន​តែ​ខ្លួន​យើង​ទេ​ដែល​ទៅ​វិញ​តាម​រូបកាយ​នេះ។

ចិត្ត​មួយ​ទៀត​ដែល​មនុស្ស​ត្រូវការ​ គឺ​អាផាតមិន​ធំ​ជាង​នេះ ​ឬ​ផ្ទះ​ធំ​ជាង​នេះ។ អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ត្រូវ​កោតសរសើរ​ចំពោះ​ខ្លួនឯង​ ដែល​មាន​ដំបូល​ជ្រក​ មាន​អាហារ​ញុំា មាន​គ្រែ​កក់ក្ដៅ​សម្រាប់​គេង​ មាន​ទូរ​ទឹកកក​ពេញ​ដោយ​របស់​ញុំា ​និង​មាន​កន្លែង​សម្រាប់​ហៅ​ទៅ​ផ្ទះ​ នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ​គ្រប់យ៉ាង។

ហត់​នឿយ​នៅ​ពេល​ប្រណាំងប្រជែង​នៅ​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​មែនទេ?

ត្រលប់​ទៅ​ផ្ទះ​របស់​យើង ​ដែល​មាន​អ្នក​មាន​គុណ​ទាំងពីរ​ចាំ​មើល​ផ្លូវ​​គ្រប់​ពេល។ បន្ទាប់មក​ដេក​ចង​អង្រឹង​ក្រោម​ដើម​ស្វាយ អានសៀវភៅ ​ស្រូប​យក​ក្លិន​ផ្អែម​នៃ​ខ្យល់​ ឬ​ក្លិន​ទឹកភ្លៀង​ ស្ដាប់​សំឡេង​សើច​របស់​ក្មេងៗ​ក្នុង​ភូមិ​ជាប់​របង ​គឺ​ជា​ថ្នាំ​ទិព្វ​ដែល​មិន​អាច​មាន​ថ្នាំ​ណា​ជំនួស​បាន។ គ្រប់យ៉ាង​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រាក់​មិន​អាច​ទិញ​បាន។

អ្នក​មាន​ពិត​ប្រាកដ​មិន​មែន​ជា​អ្នក​ដែល​មាន​លុយ​រាប់​លាន​ដុល្លារ​ ឡាន​ដប់ និង​ដី​រាប់​ហិច​តា​ទេ។ អ្នក​មាន​ពិត​ប្រាកដ​ បាន​បើក​ភ្នែក​របស់​ពួកគេ​ទៅ​រក​ភាព​សម្បូរ​បែប​នៃ​ជីវិត​ ហើយ​ហួស​ពី​ទ្រព្យសម្បត្តិ​ដែល​មិន​អាច​យក​ទៅតាម​ខ្លួន​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពេល​ជីវិត​ក្លាយ​ជា​អ្នកមាន ការ​ប្រែប្រួល​ទាំង ៦ នេះ​នឹង​កើតឡើង

ចុចអាន៖ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្ស

The post ហេតុអ្វី​មនុស្ស​ជា​ច្រើន​ប្រើ​ជីវិត​ខុស​ព្រោះ​រត់​តាម​ភាព​លោភលន់? appeared first on Kampuchea Thmey Daily.

កំហុស​នៃ​ការ​ចំណាយ​មួយ​ចំនួន​ដែល​ថៅកែៗ​គួរ​ចាប់អារម្មណ៍
អាជីវកម្ម​រមែង​តែង​ត្រូវការ​ការ​ចំណាយ ទើប​រំពឹង​ទទួល​បាន​ផល​ចំណេញ​មកវិញ ក្នុង​នោះ​ការ​ចំណាយ​ខ្លះ​ត្រូវ​បាន​ខ្ជះខ្ជាយ​និង​ខាតបង់​ប្រយោជន៍​ដោយសារ៖

ធ្វើ​ទីផ្សារ​មិន​ត្រឹមត្រូវ

ដើម្បី​ធ្វើទីផ្សារយើង​ត្រូវដឹងច្បាស់​ពី​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន ហើយ​ក៏​ត្រូវដឹង​ពី​ប្រភេទ​អតិថិជន​របស់​ខ្លួនដែរ  ព្រោះ​បើយើងមិន​យល់ថាអតិថិជន​ដែលខ្លួនចង់​បានជា​មនុស្ស​ប្រភេទ​ណាទេ​នោះ ​យើង​ក៏​មិន​អាច​ធ្វើ​ទីផ្សារ​ឲ្យ​ចំ​គោលដៅ​បានឡើយ  រីឯលទ្ធផលលុយដែល​ចំណាយ​លើការ​ធ្វើទីផ្សារ​នោះប្រៀប​ដូចជាយកទៅកប់ចោលអ៊ីចឹង។

ប្រើប្រាស់​សម្ភារៈ​មិន​ចាំបាច់

ពេលខ្លះយើងអាច​ទិញ​សម្ភារៈ​ប្រើប្រាស់លើសពីតម្រូវការក្នុងអាជីវកម្ម។ សម្ភារៈប្រើប្រាស់​ខ្លះអាចរកទិញបានរបស់មួយ​ទឹក ឬ ម៉ាកធម្មតាដែលមានគុណភាពមិនអន់ជាងគ្នាប៉ុន្មាន ហើយ​អាចប្រើប្រាស់​បានដូចគ្នា។យើងអាចនឹងគិតថា បើប្រើរបស់​គុណភាពល្អៗទាំងនោះ​នឹងធ្វើឲ្យ​អតិថិជនទុកចិត្ត តែតាមពិតពួកគេ​មើលទៅលើលទ្ធផល​ដែលអាជីវកម្មយើងផ្ដល់​ឲ្យទៅវិញទេ។ បើសិន​សេវាកម្ម ឬ​ទំនិញយើងល្អ ទោះយើងប្រើសម្ភារៈថោកប៉ុនណា​ក៏ភ្ញៀវមិន​ខ្វល់ដែរ។

មិន​កត់ត្រា​ការ​ចំណាយ

ទោះបីជាការចំណាយរបស់យើងតិចតួចប៉ុនណាក៏ដោយ ក៏គួរតែកត់ត្រា​ទុកដែរដើម្បីមើលថាវា​ចាំបាច់ ឬមិនចាំបាច់ ព្រោះការចំណាយ​តូចតាចទាំង​នោះនៅ​ពេល​បូកបញ្ចូល​គ្នា​អាចក្លាយទៅជាការចំណាយធំមួយ។ នៅពេលយើងកត់ត្រាការចំណាយបានល្អ លុះ​ចុង​ដល់ខែយើង​អាចមើលថា ការចំណាយណាខ្លះដែលមិនសូវចាំបាច់ ដើម្បី​កាត់​បន្ថយការ​ចំណាយ​ប្រភេទ​នោះ​ទៀត​នៅខែក្រោយ។

បុគ្គលិក​ច្រើនពេក

អាជីវកម្ម​ខ្លះបែងចែកមុខងារជាច្រើនក្នុងកន្លែងការងាររបស់ខ្លួន រួចក៏ជួល​បុគ្គលិក​ច្រើននាក់​តាមផ្នែកនីមួយៗ។ ការធ្វើ​បែបនេះ​នឹង​កាត់បន្ថយ​ផលិតភាព​ក្នុងការងារ ព្រោះពាក្យ​ចាស់ពោលថា “គ្នា​ច្រើន​អន្សម​ឆៅ”  ដែល​អាចធ្វើឲ្យបុគ្គលិក​មិនចុះសម្រុងគ្នា រីឯការចំណាយ​ទៅលើប្រាក់ខែក៏ច្រើន។ ក្នុងនាម​ជាម្ចាស់អាជីវកម្មបើគិតថា ខ្លួនជួលបុគ្គលិក​មកដូចជាលើស​ពី​តម្រូវការ​ហើយ យើង​អាចពិនិត្យមើលឡើងវិញថា តើ​មាន​ផ្នែកណាខ្លះ​ដែលអាចបង្រួម​ចូល​គ្នា​បាន ហើយចាប់ផ្ដើមជម្រុះ​បុគ្គលិកដែលលើសនោះចេញ។

ជួលគេ​មកពីក្រៅដើម្បីធ្វើការងារដែលអាចធ្វើខ្លួនឯងបាន

ការរកស៊ី​ជួញដូរនីមួយៗពិតជាពិបាក និងមានការងារជាច្រើនដែល​ត្រូវធ្វើ​ដើម្បី​ដំណើរ​វា​ឲ្យការល្អ​ទៅបាន។ ដើម្បីភាព​ងាយស្រួលម្ចាស់​អាជីវកម្ម​មួយ​ចំនួនចូលចិត្ត​ហៅគេមកពី​ក្រៅ​សម្រាប់ធ្វើកិច្ចការធម្មតា​មួយខ្លះ​ដោយមិនព្រមធ្វើខ្លួន​ឯង ឬឲ្យបុគ្គលិក​របស់ខ្លួនដែលចេះធ្វើ។ ជាការពិត​ការងារ​មួយចំនួនទៀត យើងចាំបាច់ត្រូវតែហៅអ្នកជំនាញមកពីក្រៅដើម្បីធ្វើវា ប៉ុន្ដែ​បើការងារ​ដែល​បុគ្គលិក​យើងអាចធ្វើបានគួរតែ​ឲ្យ​ពួកគេជួយធ្វើដើម្បីកាត់​បន្ថយ​ចំណាយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖បង្កើត​វប្បធម៌«ស្ដាប់​បុគ្គលិក​និយាយ»បាន​ប្រយោជន៍​អី​ខ្លះ?

ចុចអាន៖ក្រុមហ៊ុន​ដែល​ភាន់​ច្រឡំ​គ្នា​រវាង ទីផ្សារ​និង​ផ្នែក​លក់​តែងតែ​បរាជ័យ! ​ហេតុអ្វី?

The post កំហុស​នៃ​ការ​ចំណាយ​មួយ​ចំនួន​ដែល​ថៅកែៗ​គួរ​ចាប់អារម្មណ៍ appeared first on Kampuchea Thmey Daily.

វត្ថុ ៨ យ៉ាង​ទោះ​មាន​លុយ​វាល់លានក៏​មិន​អាច​ទិញ​បាន​ដែរ
លុយ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយស្រួល។ លុយ​អាច​ទិញ​វត្ថុ​ច្រើន​យ៉ាង​ណាស់​លើ​លោក​នេះ។

ប៉ុន្តែ​មាន​របស់​មួយ​ចំនួន ទោះបី​មាន​លុយ​វាល់​លាន​ដុល្លារ​ ឬ​មាស​ទាំង​ក្រឡ​ក៏​ដោយ ក៏​មិន​អាច​ទិញ​បាន​ដែរ។

១. ក្ដី​ស្រឡាញ់

លុយ​អាច​ទិញ​ភាព​ទាក់ទាញ ទិញ​តណ្ហា តែ​មិន​អាច​ទិញ​ក្ដី​ស្រឡាញ់​ទេ។ ស្នេហា​បង្កប់​ដោយ​ភាព​ស្និទ្ធស្នាល ភាពស្មោះត្រង់ ការ​លះបង់ ដែល​មាន​ជម្រៅ​អាថ៌កំបាំង​ណាស់ ខណៈ​លុយ​មិន​អាច​វាស់​ឡើយ។ លុយ​ត្រឹម​តែ​ទិផលិតផល​ឬ​សេវាកម្ម​ដោយ​ផ្ដល់​នូវ​ផាសុកភាព​និង​ភាព​ប្រណីត ប៉ុន្តែ​អ្វីៗ​ទាំងអស់​នោះ​ត្រឹម​ជា​ចំណែក​តូច​មួយ​ដែល​មនុស្ស​ចង់​បាន​ប៉ុណ្ណោះ វា​មិន​អាច​ប្ដូរ​បាន​នូវ​ការ​ស្រឡាញ់​ពិត​ឡើយ។

២. សេចក្ដី​ពិត

លុយ​អាច​ទិញ​ឥទ្ធិពល​នៃ​ភាព​ក្លែងក្លាយ​ឲ្យ​ប្រែ​ជា​ត្រឹមត្រូវ​ចំពោះ​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត ទោះ​ប្រឹង​បិទបាំង វា​បាន​ត្រឹម​តែ​បំភ្លៃ គ្មានថ្ងៃអាចប្ដូរបានឡើយ។

៣. ពេលវេលា

រាល់នាទីដែលដើរទៅ មានតម្លៃណាស់ ព្រោះវាមិនត្រឡប់ថយក្រោយទេ។ មិនថា វិទ្យាសាស្ត្រ​ឬ​វេជ្ជសាស្ត្រ​ជឿនលឿនយ៉ាងណាក៏ដោយ ក៏​គ្មាន​វិធីណា​ដែល​អាច​ពន្យារ​អាយុ​ជីវិត​មនុស្ស​ដូច​អ្វី​ដែលគេចង់បាននោះដែរ។ រាល់បំណង​ដើម្បី​ពង្រីក​ជីវិត​របស់​ខ្លួន​សុទ្ធតែ​គ្មាន​ប្រយោជន៍ ពីព្រោះជីវិតនឹងត្រូវបញ្ចប់នៅអាយុកំណត់មួយ។

លុយកាក់​អាច​ទិញ​បាន​តែ​នាឡិកា តែមិនអាចទិញពេលឲ្យដើរយឺតឬលឿន ឬ​ថយក្រោយ​បាន​ឡើយ។

៤. សន្តិភាព

សន្តិភាព​ពិត កើត​ចេញ​ពី​ផ្លូវចិត្ត​សុខសាន្ត។ គំនិត​ទទួល​យក​រឿង​អាក្រក់ នឹង​ប្រែ​ក្លាយ​វា​ទៅ​ជា​បទពិសោធន៍​អវិជ្ជមាន រីឯ​បុគ្គល​គិតល្អៗ នឹង​អាច​ទទួល​បាន​សុភមង្គល។

ពលរដ្ឋនិងរដ្ឋាភិបាលក្នុងសង្គមខ្លះសុខចិត្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទិញសន្តិភាព ប៉ុន្តែ​ត្រូវចាំរឿងនេះថា សង្គ្រាមរមែងផ្ទុះចេញពីគំនិតរបស់មនុស្សដែលលោភ និង​គំនិត​មិន​ចុះសម្រុង។ ដូច្នេះ​ទោះ​មាន​លុយ​ប៉ុន្មាន​ក៏​មិន​អាច​ទិញសន្តិភាពបានដែរ លើកតែ​មនុស្ស​បើក​ចិត្ត​ទូលាយ​ប៉ុណ្ណោះ។

៥. ទេពកោសល្យ

ទេពកោសល្យ​ពី​កំណើត​និង​សមត្ថភាព​របស់​បុគ្គលម្នាក់ មាន​តម្លៃ​មិន​អាចកាត់ថ្លៃបានទេ។ លុយ​អាច​ជួយ​អភិវឌ្ឍ​ទេពកោសល្យ ប៉ុន្តែ​មិន​អាច​ទិញ​យក​ទៅ​បញ្ចូល​ក្នុង​ខ្លួន​អ្នកដទៃ​បាន​ឡើយ។

៦. សុខភាព

មាន​លុយអាចទិញអ្នកថែទាំសុខភាពនិង​ថ្នាំផ្សេងៗ ប៉ុន្តែនៅពេលសុខភាពធម្មជាតិ បាត់បង់ វា​នឹង​មិន​អាច​ជំនួស​ទេ។ ផ្ទុយទៅវិញសកម្មភាពបង្ការពិតប្រាកដគឺ ការធ្វើលំហាត់ប្រាណ និង​ការ​ថែរក្សា​ខ្លួនឯង​ដោយទទួលទានអាហារល្អៗ។ ដូចនេះ អ្នក​រាល់​គ្នា​គួរ​បញ្ឈប់​ទង្វើ​បំផ្លាញ​ខ្លួនឯង​តទៅ​ទៀត ព្រោះ​ពេល​អ្នក​ឈឺ​ដល់​​កម្រិត ទោះ​មាន​គ្រូពេទ្យ​ទេវតា ក៏​ពិបាក​ជួយដែរ។

៧. មិត្ត​ពិត

ពេល​មាន​ទ្រព្យសម្បត្តិ​ច្រើន ច្បាស់​ណាស់​ថា​អាច​ទាក់ទាញ​មនុស្ស​ឲ្យចង់ធ្វើជាមិត្តរបស់យើង ប៉ុន្តែ​តើ​មានមនុស្សប៉ុន្មាន​នាក់​ដែល​នឹង​ក្លាយជាមិត្តពិត? ដូចគ្នានឹងស្រឡាញ់ដែរ ទោះ​មាន​លុយ​វាល់លាន​មែន តែ​មិនអាចទិញមិត្តភាពពិតបាននោះឡើយ។

៨. ចំណេះដឹង

មិនខុសគ្នា​នឹង​ទេពកោលសល្យ​ប៉ុន្មានដែរ ចំណេះដឹងអាចប្រើដើម្បីរកលុយ ហើយ​លុយ​ក៏​អាច​ជួល​មនុស្ស​ចេះ​ដឹង​ឲ្យ​ធ្វើការ ប៉ុន្តែគេពិតជាមិនអាចទិញចំណេះដឹង​របស់​បុគ្គល​ម្នាក់​ទៅ​ជំនួស​ឲ្យ​បុគ្គល​ម្នាក់ទៀតដែលមិនបានរៀនសូត្រសោះឲ្យចេះដឹងដែរនោះឡើយ។ បើលុយពិតជាអាចទិញចំណេះបានមែន ម្លេះសមអ្នកមានៗមិនចាំបាច់បញ្ជូនកូនទៅសាលាទេ ពួកគេរង់ចាំតែទិញវាទុកជាការស្រេចបាត់ទៅហើយ។

ចំណេះដឹងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយសមត្ថភាពក្នុងការប្រើប្រាស់វាឲ្យត្រឹមត្រូវ នោះពិតជាអាចបង្កើតលុយមហាសាលបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ស្ត្រី ដែល​អាចបង្កើត​ម៉ាក​យីហោ​ដោយ​ជោគជ័យ ទាំង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​

ចុចអាន៖កំពូលអ្នកបង្ហាញម៉ូដស៊ីថ្លៃជាងគេក្នុងលោកជាអ្នកណា?

The post វត្ថុ ៨ យ៉ាង​ទោះ​មាន​លុយ​វាល់លានក៏​មិន​អាច​ទិញ​បាន​ដែរ appeared first on Kampuchea Thmey Daily.

ស្មុគស្មាញ​រឿង​ប្រាក់​កាក់​បន្ទាប់​ពី​រៀបការ​រួច​មែន​ទេ?​ អនុវត្ត​វិធី​នេះ​ភ្លាម!
រៀបការ​គឺ​ជា​ពេល​វេលា​ដ៏​រំភើប​សម្រាប់​គូស្នេហ៍។ ប៉ុន្តែ​មាន​ផល​វិបាក​ខ្លះ​ សម្រាប់​អាពាហ៍ពិពាហ៍​ថ្មីថ្មោង ​ដូចជា​ការ​សម្រប​ខ្លួន​រស់នៅ​ជាមួយ​គ្នា​ និង​ទម្លាប់​ផ្ទះ​រៀងៗខ្លួន។ ចំណែក​រឿង​មួយ​ទៀត​ដែល​​ពិបាក​និយាយ​បន្តិច​ គឺ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ។

នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ចែក​រំលែក​ជាមួយ​អ្នក​ នូវ​គន្លឹះ​ល្អៗ អំពី​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ សម្រាប់​អ្នក​ដែល​ទើប​រៀបការ​ហើយ។

១. និយាយ​អំពី​ហិរញ្ញវត្ថុ​ទល់​មុខ​គ្នា

ដើម្បី​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ ​ប្ដី​ប្រពន្ធ​ត្រូវ​តែ​មាន​ឆន្ទៈ​បើក​ចំហ​ពី​ហិរញ្ញ​វត្ថុ​រៀង​ខ្លួន។ វា​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ​ការ​ដែល​និយាយ​អំពី​ទម្លាប់​ចំណាយ​និង​សន្សំ​របស់​យើង ​និង​របៀប​ដែល​យើង​ធំ​ឡើង​ក្នុង​ការ​មើល​ប្រាក់​របៀប​ម៉េច។
សម្រាប់​កាលៈទេសៈ​ខ្លះ​​បំណុល​របស់​យើង​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​ ត្រូវ​តែ​ជា​បំណុល​រួមគ្នា​ បន្ទាប់​ពី​រៀបការ​រួច។

២. រក​មើល​ប្រព័ន្ធ​គ្រប់គ្រង​ប្រាក់

តើ​ដំបូន្មាន​ហិរញ្ញ​វត្ថុ​អ្វី​ ដែល​យើង​ធ្វើ​តាម​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រាក់ ឬ​យើង​ចង់​ទុក​គណនី​ធនាគារ​ដាច់​ដោយ​ឡែក​ពី​គ្នា? មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​ក្នុង​ការ​មាន​គណនី​ធនាគារ​រួមគ្នា ​ទល់​នឹង​ការ​រក្សា​របស់​របរ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ប្ដី​ប្រពន្ធ​ត្រូវ​ការ​ស្វែង​យល់​ថា​ តើ​មួយ​ណា​ល្អ​បំផុត​សម្រាប់​គ្រួសារ។ ប្រសិន​បើ​សម្រេចចិត្ត​រក្សា​គណនី​និង​ប្រាក់​ចំណូល​​ដាច់​ដោយ​ឡែក​ យើង​ត្រូវ​សម្រេច​ថា​តើ​នឹង​បែងចែក​វិក្កយបត្រ​ ប្រាក់​កម្ចី​ទិញ​ផ្ទះ ​ធានារ៉ាប់រង​និង​ការ​បង់​ប្រាក់​ប្រចាំខែ​ផ្សេងៗ​ទៀត​ សម្រាប់​គេហដ្ឋាន​អាពាហ៍ពិពាហ៍​របស់​អ្នក​យ៉ាង​ដូចម្ដេច។

៣. គិត​លើ​ប្រាក់​ចំណាយ​ថវិកា​ប្រចាំខែ

ដើម្បី​ឲ្យមាន​ការ​រួម​បញ្ចូល​គ្នា​នៃ​ហិរញ្ញវត្ថុ​ប្រកបដោយ​ជោគជ័យ ​ត្រូវ​សម្រេចចិត្ត​គិត​គូ​លើ​ថវិកា​ប្រចាំខែ។ កត់​ចំណាំ​នូវ​ប្រាក់​ចំណូល​ប្រចាំខែ​រួមគ្នា​ ក៏​ដូចជា​បញ្ជី​នៃ​ការ​ចំណាយ​ប្រចាំខែ​របស់​អ្នក។ ដូចជា​គ្រឿង​ទេស ​ហ្គាស​ និង​អាហារ​ហូបចុក​ផ្សេៗ​ ហើយ​យក​មក​ផ្គូផ្គង​លើ​ប្រាក់​ប្រចាំខែ​របស់​អ្នក​ទាំងពីរ។

បន្ទាប់​ពី​កាត់​ការ​ចំណាយ​ប្រចាំ​ខែ​រួច​ គឺ​ដល់​វេន​របៀប​បែងចែក​របប​ដែល​នៅ​សល់​ម្ដង។

៤. បម្រុងទុក​ប្រាក់​សម្រាប់​គ្រាអាសន្ន

យើង​មិន​ដឹង​ថា​ពេល​ណា​មាន​អាសន្ន​ឡើយ​ រឿង​អាក្រក់​មិន​អាច​មើល​ឃើញ​ទុក​ជា​មុន​ ដូចជា​ជំងឺ ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ការ​ជួសជុល​ផ្ទះ ​ឬ​ការ​បាត់បង់​ការងារ​ភ្លាម​ៗ​ នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​គ្រួសារ។ ការ​ដែល​យើង​មាន​ប្រាក់​សន្សំ​សម្រាប់​ការ​រំពឹង​ទុក​ នឹង​ជួយ​​ប្ដី​ប្រពន្ធ​មាន​អារម្មណ៍​​សុវត្ថិភាព​អំពី​អនាគត​ក្នុង​គ្រួសារ។

៥. រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​បើកចំហ

ត្រូវ​ប្រាកដ​ថា​គ្រប់គ្នា​បាន​អនុវត្ត​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើកចំហ​ ហើយ​មិន​ត្រូវ​ខ្មាសអៀន ​ក្នុង​ការ​និយាយ​ជាមួយ​ដៃ​គូ​ពី​បញ្ហា​ប្រាក់​កាក់​ឡើយ។

ការ​ដែល​យើង​ត្រួត​ពិនិត្យ​ប្រាក់​ប្រចាំខែ​របស់​គ្នា​រៀងៗ​ខ្លួន ​ក៏​ជា​ឱកាស​មួយ​ដើម្បី​មើល​ប្រាក់ចូល​និង​ចេញ​ពី​ក្រុម​គ្រួសារ។

វា​អាច​ជួយ​បញ្ជាក់​ពី​តំបន់​ណាមួយ​ដែល​យើង​បាន​ប្រើប្រាស់​ប្រាក់​ និង​អាច​កែលំអ​ប្រសិន​បើ​ប្រើ​ប្រាក់​ខ្ជះខ្ជាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេរៀន​ពី​សហគ្រិន​ហ្វីលីពីន​ដែល​តស៊ូ​បង្កើត​យីហោ​ហាង​អាហារ​សម្រន់​តតាំង​ជាមួយ​ប្រេន​​បរទេស

ចុចអាន៖មកពិនិត្យសិក្សា​លើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង

The post ស្មុគស្មាញ​រឿង​ប្រាក់​កាក់​បន្ទាប់​ពី​រៀបការ​រួច​មែន​ទេ?​  អនុវត្ត​វិធី​នេះ​ភ្លាម! appeared first on Kampuchea Thmey Daily.

ប្រវត្តិ​ធំៗ ៥ យ៉ាង​អំពី​លោហធាតុ «ប្រាក់»
ប្រាក់​ជា​លោហធាតុ​កម្រ​មួយ​ក្នុង​ចំណោមវត្ថុមានតម្លៃនានារបស់ពិភពលោក។ លោហធាតុ​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​នោះ​ទេ និង​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​មិន​សូវ​មាន​អ្នកដឹងអំពីវា។

នៅ​ក្នុង​វិទ្យសាស្ត្រ ប្រាក់ជាអង្គធាតុគីមីមាន​និមិត្តសញ្ញា Ag និង​លេខអាតូម ៤៧ ។ ផ្ទុយពី​វិទ្យាសាស្ត្រ ជនជាតិ​ភាគតិច​អាហ្វ្រិក​ដើម​ជឿ​ថា ប្រាក់​បាន​មកពីទឹកភ្នែករបស់ព្រះចន្ទ ហើយ​មាស​ជា​ញើស​នៃ​ព្រះអាទិត្យ ។

ចំណែក​ខាងក្រោមនេះ ជា​ការពិត ៥ យ៉ាង​លាក់​ពី​ក្រោយ​ប្រាក់​ដែល​មិន​សូវ​មាន​អ្នកដឹង៖

១. មនុស្ស​ប្រើប្រាស់​ប្រាក់​តាំង​ពី ៣០០០ ឆ្នាំ​មុន​គ្រិស្តសករាជ

កំណត់ត្រា​បុរាណវិទ្យាបង្ហាញថា មនុស្សបានជីកនិងប្រើប្រាក់យ៉ាងហោចណាស់ ៥០០០ ឆ្នាំ​មក​ហើយ ទល់នឹងបច្ចុប្បន្ននេះ។ គំនរដានប្រាក់ត្រូវបានរកឃើញនៅអណ្តូងរ៉ែប្រទេស​ទួរគី និង​ក្រិក។ រីឯ​រ៉ែ​ប្រាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេសចិន កូរ៉េ ជប៉ុន និងអាមេរិកខាងត្បូង។

ភាពកម្ររបស់ប្រាក់ផ្តល់​ឲ្យ​វានូវតម្លៃដ៏ខ្ពស់។ ក្នុងនោះក្រុង Athens របស់​ក្រិក​បុរាណ​បាន​ប្រើ​កាក់​ប្រាក់​ជំនួស​ដុំ​មាស​ក្នុងការ​ដោះដូរ​ទំនិញ។

២. ប្រាក់​ចម្លង​ចរន្តអគ្គិសនី​បាន​ល្អជាង​លោហធាតុ​ផ្សេងទៀត

ក្នុងចំណោមលោហធាតុទាំងអស់ ប្រាក់ជាអ្នកចម្លងកម្ដៅនិងអគ្គិសនីល្អបំផុត។ ដូច្នេះ​វា​ត្រូវ​បាន​ប្រើ​ក្នុង​តម្រូវការ​ជាច្រើន។ ដែក​ផ្សារ គ្រឿង​បន្លាស់​អគ្គិសនី បន្ទះ​សៀគ្វី បន្ទះ​ពុម្ពព្រីន និងអាគុយ សុទ្ធ​តែ​ធ្វើពីប្រាក់។ ប៉ុន្តែ​ដោយវាថ្លៃពេក នៅក្នុងខ្សែភ្លើងអគ្គីសនី​គេ​ប្រើ​ស្ពាន់​ជំនួស​វិញ។

៣. ការថតរូបដំបូង ធ្វើឡើងរវាងប្រតិកម្មរបស់​ប្រាក់​និង​ពន្លឺព្រះអាទិត្យ

នៅ​ទសវត្សឆ្នាំ ១៧២០ រូបវិទូ​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ Johann Heinrich Schulze បាន​បង្កើត​រូបភាព​ដំបូង​ជាមួយ​ប្រាក់។ អ្នករូបវិទ្យារូប​នេះ បាន​រកឃើញ​ថា បំណែក​ដី​ស​មួយ​ដុំ​ដែល​ធ្លាក់​ក្នុង​នីត្រាត​ប្រាក់​នឹង​ប្រែ​ទៅ​ជាខ្មៅ នៅពេលដែលប៉ះនឹងពន្លឺព្រះអាទិត្យ បង្កើត​បាន​រូបភាព​នៅ​លើ​បន្ទះ​លោហៈ។

មួយ​សតវត្សរ៍​ក្រោយមក វិចិត្រករបារាំង Louis-Jacques-Mandé Daguerre បាន​បង្កើត​ការ​ព្រីន​រូបថត​នៅ​លើ​បន្ទះ​ស្ពាន់​ធ្វើ​ពី​ប្រាក់។ ទន្ទឹម​នឹង​នេះ​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស William William Fox Talbot បាន​បង្កើត​វិធីសាស្រ្តបង្ហាញរូបភាព​នៅ​លើ​ក្រដាស​អ៊ីយ៉ូដ​ប្រាក់​ដែល​មាន​ជាតិ​អាស៊ីត gallic ។

បច្ចុប្បន្ន អ៊ីយ៉ូដប្រាក់នៅតែត្រូវបានប្រើ​ដើម្បី​បង្ហាញ​រូបភាព​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​ថតកុន និង​ថតរូប។

៤. ប្រាក់​មាន​លក្ខណៈ​សម្បត្តិ​អាច​ប្រឆាំង​នឹង​មេរោគ

យោងតាមរបាយការណ៍ត្រួតពិនិត្យឆ្នាំ ២០០៩ ប្រាក់ជា​ឧបករណ៍​ប្រឆាំង​នឹង​អតិសុខុមប្រាណ​ដ៏​សំខាន់​មួយ មុន​ពេល​គេ​រក​ឃើញ​ថ្នាំ​អង់ទីប៊ីយ៉ូទិក ទំនើប​នាទសវត្សឆ្នាំ ១៩៤០ ។

អ្នកស្រុកម៉ាសេដូន ប្រទេសក្រិកនាសម័យបុរាណប្រើបន្ទះប្រាក់ដើម្បីវះកាត់របួស ខណៈ​ដែល​គ្រូពេទ្យ​នៅសង្គ្រាមលោកលើកទី ១ បាន​ប្រើប្រាក់​ដើម្បីការពារ​ការ​ឆ្លង​មេរោគ​ពេល​រង​របួស​នៅ​សមរភូមិ។

ប្រាក់អាចសម្លាប់បាក់តេរី ប៉ុន្តែបើត្រូវបានប្រើប្រាស់ក្នុងបរិមាណច្រើនជ្រុល មនុស្ស​ក៏​អាច​ប៉ះពាល់​ដែរ។ ប្រាក់​ច្រើនពេកក្នុងរាងកាយអាចបណ្តាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​ឬ​ខៀវ​ជា​រៀង​រហូត នេះក៏ព្រោះតែប្រតិកម្មប្រាក់ជាមួយនឹងពន្លឺ។

ការសិក្សាឆ្នាំ ២០១៣ លើវេជ្ជសាស្ត្របានបង្ហាញថា ប្រាក់​ធ្វើ​ឲ្យ​កោសិកា​បាក់តេរី​ងាយ​នឹង​បែកខ្ញែក។ ប្រសិន​បើដាក់ប្រាក់ចំនួនតិចតួចផ្សំក្នុងថ្នាំអង់ទីប៊ីយ៉ូទិកក៏ដោយ ក៏​អាច​សម្លាប់​បាក់តេរី​បានពី ១០-១០០០ ដងខ្លាំងជាងថ្នាំដែល​គ្មានសារធាតុលោហៈនេះ។

៥. អ៊ីយ៉ូដប្រាក់​ជួយធ្វើ​ឲ្យ​មានភ្លៀង

នៅពេលដែលតំបន់នានាត្រូវការទឹកភ្លៀង បន្ទាប់ពីគ្រោះរាំងស្ងួតយូរ អ្នកវិទ្យាសាស្ត្រ​អាច​បង្កើត “ពពក” ដោយ​បាញ់អ៊ីយ៉ូដប្រាក់​ចូល​ទៅ​ក្នុង​បរិយាកាស។

នៅទសវត្សឆ្នាំ ១៩៤០ លោក Bernard Vonnegut បានបង្ហាញនៅក្នុង​មន្ទីរពិសោធន៍​ថា អ៊ីយ៉ូដ​ប្រាក់​ធ្វើ​ឲ្យ​ម៉ូលេគុលទឹកអាចបង្កក នឹង​នាំ​ទៅ​រករបប​ទឹកភ្លៀង​នៅ​ក្នុងទំរង់បែបព្រិល។

ដោយឡែកការសិក្សាឆ្នាំ ២០១៨ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ  Colorado និង​ស្ថាប័ន​ផ្សេង​ទៀត​បាន​ពិសោធន៍​រឿង​នេះ​ដូចគ្នា។ ពួកគេបានបញ្ជូនយន្តហោះចំនួនពីរគ្រឿង​ទៅ​លើ​អាកាស មួយ​ដើម្បីបាញ់​អ៊ីយ៉ូដ​ប្រាក់ និង​មួយ​ទៀតដើម្បីតាមដាន​ទិសដៅ​របស់​វា​និង​វាស់​របបទឹក។ លទ្ធផល​ឃើញថា អ៊ីយ៉ូដ​ប្រាក់ ពិតជា​អាច​បង្កក​ទឹក​ក្នុង​ពពក​បាន​ពិតមែន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MENTAL FLOSS

ចុចអាន៖ស្ត្រី ដែល​អាចបង្កើត​ម៉ាក​យីហោ​ដោយ​ជោគជ័យ ទាំង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​

ចុចអាន៖ទំនោរ​សង្គម​ដែល​ចង់​ជោគជ័យ​ហួសហេតុពេក មនុស្ស​ក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ

The post ប្រវត្តិ​ធំៗ ៥ យ៉ាង​អំពី​លោហធាតុ «ប្រាក់» appeared first on Kampuchea Thmey Daily.

ការ​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ក្នុង​ជីវិត​ដែល​គ្រប់គ្នា​គួរ​ផ្លាស់ប្ដូរ
ពិភពលោក​កំពុង​តែ​ទទួល​ឥទ្ធិពល​ពី​ជំងឺ​រាតត្បាត ​វា​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត ​តែ​មួយ​ប៉ុណ្ណោះ​ទេ ​តែ​វា​ក៏​បាន​ជះឥទ្ធិពល​ដល់​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​របស់​យើង​ផង​ដែរ។

ក្នុង​គ្រា​លំបាក​នេះ ​ប្រាក់​ពិត​ជា​សារៈសំខាន់​ណាស់ ​ដូច្នេះ​ហើយ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​ច្បាស់ មុន​ចង់​ទិញ​អ្វី​តាម​ចិត្ត។

ខាងក្រោម​នេះ​ គឺ​ការ​ចំណាយ​ឥត​ប្រយោជន៍ ​ទៅ​លើ​របស់​ដែល​មិន​ចាំបាច់​មួយ​ចំនួន ៖

១. ទិញ​ឆ្នោត

ឆ្នោត​គឺ​ជា​ល្បែង​មួយ​ដែល​បំផ្លាញ​ប្រាក់​របស់​យើង ​វា​ឲ្យ​យើង​សប្បាយ​ តែ​ក៏​ជា​ល្បែង​ដែល​គ្រោះថ្នាក់។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​  ហាងឆេង​ពិតប្រាកដ​នៃ​ការ​ឈ្នះ ​ ទល់​នឹង​ការ​ចំណាយ​សក្ដានុពល​នេះ​ គឺ​មិន​ច្បាស់លាស់​នោះ​ទេ។  វា​ជា​ការ​ចំណាយ​ឥត​ប្រយោជន៍​ និង​ខ្ជះខ្ជាយ​បំផុត​ក្នុង​កាលៈទេសៈ​នេះ។

២. កាស៊ីណូ​អនឡាញ​និង​ការ​ភ្នាល់

ការ​លេង​ល្បែង​ភ្នាល់​បាល់ ​ឬ​ល្បែង​ស៊ីសង​ផ្សេងៗ​ សុទ្ធតែ​ជា​ការ​បំផ្លាញ​ប្រាក់​ទាំងអស់។ យ៉ាង​ណា​មិញ ​អ្នក​ចូលចិត្ត​លេង​ល្បែង​ ហើយ​អាច​មាន​ឱកាស​ឈ្នះ​ធំ​ ប៉ុន្តែ​ផ្នែក​ហិរញ្ញវត្ថុ របស់​អ្នក ​អាច​នឹង​បាត់បង់​ទៅ​ដូចគ្នា។

ចង​ចាំ​ថា ​កាស៊ីណូ​គឺ​ជា​អាជីវកម្ម​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ គួរ​ឱ្យ​ស្អប់​ខ្ពើម​បំផុត។

៣. ចំណាយ​ការ​ធ្វើ​ដំណើរ​ថ្លៃៗ

ការ​ធ្វើដំណើរ ​ទោះបី​អន្តរជាតិ​ឬ​ក្នុង​ស្រុក​ក៏​ដោយ ​មាន​តម្លៃ​ថ្លៃ​ណាស់។ ដូចជា​ការ​ហោះហើរ​ កក់​សណ្ឋាគារ​ រថភ្លើង​ អាហារ​និង​ភេសជ្ជៈ ​រួម​ទាំង​ព្រឹត្តិការណ៍​នៃ​ការ​ទាក់ទាញ​ណាមួយ​ តាម​ប្រទេស​ដែល​អ្នក​ទៅ។ នេះ​គឺ​សុទ្ធ​តែ​ជា​អ្វី ​ដែល​អ្នក​ចំណាយ​ច្រើន​ជាង​គេ។

ដូច្នេះ​បើ​សិន​ជា​អ្នក​អាច​រៀប​ចំ​ផែនការ​ជាមុន ​និង​រៀប​ចំ​អ្វី​មួយ​ ដើម្បី​ទទួលទាន​នៅ​ផ្ទះ​អាច​ជួយ​អ្នក​សន្សំសំចៃ​ក្នុង​រយៈពេល​វែង ​ជា​​ពិសេស​បើ​អ្នក​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ញឹកញាប់។

៤. អាហារ​ពេល​ល្ងាច​តាម​ហាង​ទំនើប​ៗ

នៅ​តាម​ផ្សារ​ទំនើប​ ពោរពេញ​ទៅ​ដោយ​អាហារ​ដែល​បាន​រៀបចំ​រួច​ហើយ។ មនុស្ស​ជា​ច្រើន​បាន​ទិញ​របស់​អស់​នោះ​មាន​ស្រាប់​ព្រោះ​តែ​ខ្ជិល​ធ្វើ។

ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សន្សំ​ប្រាក់​ខ្លះ ​ដូចជា​ចូលខ្លួន​ទៅ​ក្នុង​ផ្ទះបាយ​ធ្វើ​ម្ហូប ​ជំនួស​ឲ្យ​ការ​ទិញ​អាហារ​ស្រាប់​ៗ​តាម​ហាង​ដែល​លក់​ទំនិញ​ថ្លៃៗ។

៥. ថ្លៃ​សេវា​លើស​កំណត់​ផ្សេងៗ

ថ្លៃ​សេវា​លើស​កំណត់​ផ្សេងៗ​ដែល​មាន​ គឺ​កាត​ឥណទាន​ ថ្លៃ​ទូរទស្សន៍ ​អ៊ីនធឺណិត ​អគ្គិសនី ​និង​ទូរស័ព្ទ​ជាដើម។ មិនថា​សេវា​បែប​ណា​ឡើយ វា​សុទ្ធតែ​រួមចំណែក​ក្នុង​ការ​បំផ្លាញ​ប្រាក់​យើង​ដោយ​ឥត​ដឹង​ខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៣យ៉ាងគួរ​ធ្វើ បើ​សិន​បណ្ដាញសង្គម​ធ្វើ​ឲ្យ​យើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ

ចុចអាន៖ទម្លាប់​ខ្លះ ដែល​ប្រៀប​ដូច​កំពុង​​ដុត​កម្ទេច​ចោល​ចំណូល​​ដែល​រក​បាន​ដោយ​ពិបាក

The post ការ​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ក្នុង​ជីវិត​ដែល​គ្រប់គ្នា​គួរ​ផ្លាស់ប្ដូរ appeared first on Kampuchea Thmey Daily.