ប្រេងឆៅអន្តរជាតិ Archives - Kampuchea Thmey Daily

ច្រកសមុទ្រ​ Hormuz ​សំខាន់យ៉ាងណាសម្រាប់​ដឹក​ប្រង ​និង​ឧស្ម័ន​​​ទៅកាន់​​ពិភពលោក?​
តម្លៃ​ប្រេង​បានកើនឡើងចាប់​ពី​ថ្ងៃចន្ទ​ក្រោយ​ការ​ផ្ទុះកា​រប្រយុទ្ធ​នៅ​អ៊ីរ៉ង់​ ខណៈ​សង្គ្រាម​កាន់​តែ​រីករាល​ដាល​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ទៅ​ប្រទេស​ជុំវិញ​ក្នុងតំបន់​​ រំខាន​ដល់​ក​ប៉ាល់​​ដឹក​ប្រេង​ឆ្លង​កាត់​ច្រក​សមុទ្រ​ហ័រ​មូស ​( Hormuz) បង្ហាញ​ពីសារៈ​សំខាន់​​នៃ​ច្រក​សមុទ្រ​នេះ​ ចំពោះ​ការ​ផ្គត់​ផ្គង់​ប្រេង​របស់​ពិភពលោក។​

ច្រកសមុទ្រ​ Hormuz គឺ​ជា​មាត់សមុទ្រ​​តូច​​ចង្អៀត​នៃឈូង​​សមុទ្រ​ពែរ្ស៍ ​​ដែល​ប្រេង​ប្រហែល​មួយ​ភាគ​ប្រាំ​របស់​ពិភពលោក​ត្រូវ​ឆ្លងកាត់។

កប៉ាល់​ដឹក​ប្រេង​នៅច្រក​សមុទ្រ​ Hormuz ។ រូបភាព៖ Reuters

នាវា​ដឹកប្រេង​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​នេះ មាន​ព្រំ​ប្រទល់​ជាប់​ភាគ​ខាង​ជើង​ជាមួយអ៊ីរ៉ង់ អារ៉ាប៊ី​សា​អូឌីត គុយ​វ៉ែត អ៊ីរ៉ាក់ កាតា បារ៉ែន ​អារ៉ាប់រួម និងអ៊ីរ៉ង់។ ប្រេង​​ភាគ​ច្រើន​នាំ​​ទៅ​កាន់​អាស៊ី។

គួរ​បញ្ជាក់​ថា ការ​​រំខាន​ណា​មួយ​ចំពោះ​ចរាចរណ៍​ឆ្លង​កាត់​ច្រក​សមុទ្រ​ Hormuz គឺ​ជា​ការរំខានយ៉ាងខ្លាំង​ដល់ពាណិជ្ជកម្មប្រេង។

លោក Hakan Kaya អ្នក​គ្រប់​គ្រង​ផល​ប័ត្រ​ជាន់​ខ្ពស់​នៅ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ការ​វិនិយោគ Neuberger Berman លើក​ឡើង​ថា៖ « ទំហំ​នៃ​អ្វី​ដែល​កំពុង​ប្រឈម​មិន​អាច​និយាយ​បំផ្លើស​បានទេ។ ការ​ធ្លាក់​ចុះ​ដោយ​ផ្នែក​ មាន​រយៈ​ពេល​មួយ​ឬពីរសប្តាហ៍​អាចត្រូវទាញ​យកដោយក្រុមហ៊ុនប្រេង»។

លោក​បន្ត​ថា​៖ «ប៉ុន្តែ​ការ​បិទ​ទ្វារ​ទាំងស្រុង ឬស្ទើរតែទាំងស្រុង​ដែលមាន​រយៈ​ពេល​មួយ​ខែ ឬច្រើនជាងនេះ នឹង​ជំរុញ​ឱ្យតម្លៃប្រេងឆៅមាន​តម្លៃ​ជួញ​ដូរ​ប្រហែល ៧០ដុល្លារ​នៅថ្ងៃចន្ទ កើន​ឡើង​ដល់​បីខ្ទង់ និង​តម្លៃ​ឧស្ម័នធម្មជាតិអឺរ៉ុបឆ្ពោះ​ទៅខ្ពស់​ជាង​កម្រិត​វិបត្តិ​ដែល​បាន​ឃើញ​ក្នុង​ឆ្នាំ ២០២២»។

គួរ​ឱ្យ​ដឹង​ថា ច្រក​សមុទ្រ​ហ័រមូសគឺជាផ្លូវតូចចង្អៀត​មួយ​មាន​ឥទ្ធិ​ពល​លើពិភពលោកយ៉ាងខ្លាំង។ វាជាចំណុច​សំខាន់​ក្នុង​ការ​ផ្គត់​ផ្គង់​ថាមពល​ភាគ​ច្រើន​របស់​ពិភពលោកត្រូវតែហូរឆ្លងកាត់ ហើយ​ការ​រំខាន​ណាមួយ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទីផ្សារអន្តរជាតិ។

តាមប្រវត្តិសាស្ត្រ ច្រក​សមុទ្រ​នេះ​​គឺ​ជាផ្លូវពាណិជ្ជកម្ម​សម្រាប់​ទំនិញ​ដូចជា​សេរ៉ាមិច ​ភ្លុកដំរី សូត្រ និង​វាយនភណ្ឌដែល​ដឹក​ជញ្ជូនពីប្រទេសចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី​។

យ៉ាង​ណា​ សព្វថ្ងៃនេះវា​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​កប៉ាល់​ដឹក​ប្រេង​ឆៅ ​និង​ឧស្ម័នធម្មជាតិរាវ។

ចំណែក​ការរំខាន មិន​ថា​មកពីជម្លោះយោធា ការបិទផ្លូវ ឬ​សូម្បី​តែ​ការ​បិទ​ផ្លូវជាបណ្ដោះអាសន្ន ក៏​បណ្តាល​ឱ្យ​មាន​ការកើនឡើង​ម្តង​ហើយ​ម្តងទៀត​នៃ​តម្លៃ​ថាមពលជា​សកល។

ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែលបាន​ធ្វើ​ឱ្យ​កប៉ាល់​ដឹក​ប្រេងរាប់សិប​គ្រឿង​ជាប់គាំង នៅក្នុងឈូងសមុទ្រពែរ្ស និង​បង្ខំ​ឱ្យ​កប៉ាល់​ផ្សេងទៀតរង់ចាំ​នៅ​ខាង​ក្រៅ ដែល​បង្ហាញ​ពី​ភាព​ផុយ​ស្រួយ ​និង​សារៈសំខាន់​នៃ​ផ្លូវ​ឆ្លងកាត់​នេះ​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ច្រកសមុទ្រ​ Hormuz ​សំខាន់យ៉ាងណាសម្រាប់​ដឹក​ប្រង ​និង​ឧស្ម័ន​​​ទៅកាន់​​ពិភពលោក?​ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងកើនជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញបញ្ហាពន្ធ
តម្លៃប្រេងបានកើនឡើងជិត ២ ភាគរយ ពេល​បញ្ចប់​ការជួញដូរ​កាលពីថ្ងៃចន្ទ ​បន្ទាប់ពីការ​ធ្លាក់ចុះ​ ៣ សប្តាហ៍ជាប់ៗគ្នា ទោះបីមាន​ការព្រួយបារម្ភថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  អាច​បំផ្ទុះសង្រ្គាម​សកលជាមួយ​នឹង​គោលនយោបាយពន្ធរបស់​លោកក៏ដោយ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ១,២១ ដុល្លារ ឬ ១,៦ ភាគរយ ដោយបញ្ចប់ការ​ជួញដូរ​នៅតម្លៃ ៧៥,៨៧ ដុល្លារ/បារ៉ែល។ ចំណែក​ឯ​ប្រេង​ឆៅអាមេរិក​ ម៉ាក​ West Texas Intermediate (WTI) ​បានកើនឡើង ១,៣២ ដុល្លារ ឬ​ ១,៩ ភាគរយ ដោយបញ្ចប់ការជួញដូរ​នៅតម្លៃ ៧២,៣២ ដុល្លារ/បារ៉ែល។  ​

កំណើន​នេះ កើតឡើង​ក្រោយ​ប្រេង​ឆៅអន្តរជាតិទាំង​២ម៉ាក​ បាន​ធ្លាក់ចុះ​ប្រមាណ​ ២,៨ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍​ កាល​ពីសប្ដាហ៍​មុន ដោយ​សារតែ​សម្ពាធ​ជុំវិញ​ការព្រួយបាម្ភពាណិជ្ជកម្ម​សកល។

អ្នកវិភាគរបស់​ក្រុមហ៊ុនប្រឹក្សាយោបលទីផ្សារ​ Onyx Capital លោក Harry Tchilinguiran ​បាននិយាយថា៖ «​ភាពមិនប្រាកដប្រជាអំពីពន្ធគយ ​ជំរុញ​អ្វីៗគ្រប់យ៉ាង។ វាធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នជាងមុន ហើយថែមទាំងប៉ះពាល់ដល់តម្លៃប្រេងផងដែរ។ ​បន្ទាប់​ពី​តម្លៃប្រេង​ធ្លាក់ចុះកាលពីសប្តាហ៍មុន មនុស្សមួយចំនួនអាចនឹងទិញវាវិញ​ហើយ​ឥឡូវនេះ»។

​គួរ​​បញ្ជាក់ថា​ លោក ត្រាំ ​បាន​ប្រកាសកាលពីថ្ងៃចន្ទអំពីផែនការដំឡើង«ពន្ធសងសឹក» ទៅលើ​ប្រទេសផ្សេង​ទៀត ដែលដាក់ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក ដែល​អាច​ទាក់ទាញ​ការសងសឹង​ទៅវិញទៅមកកាន់តែខ្លាំង​ ពីប្រទេស ​គោលដៅ​​។ កាល​ពីជាង​មួយ​សប្ដាហ៍មុន​ លោក​បានប្រកាសពន្ធលើ​កាណាដា ម៉ិកស៊ិក និងចិន ប៉ុន្តែបានព្យួរពន្ធទាំងនោះ​រយៈពេល ៣០ ថ្ងៃសិន។

ជាទូទៅ​ វិធានការពន្ធអាចបង្អាក់កំណើនសេដ្ឋកិច្ចពិភពលោក ​ហើយធ្វើ​ឱ្យតម្រូវការប្រេងខ្សោយ រួមចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃតម្លៃប្រេង​៕

The post តម្លៃប្រេងកើនជិត ២ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញបញ្ហាពន្ធ appeared first on Kampuchea Thmey Daily.