ប្រេងឥន្ធនៈ Archives - Kampuchea Thmey Daily

​កម្ពុជាចំណាយជាង ​៦០០ ​លានដុល្លារនាំចូលប្រេងឥន្ធនៈក្នុងត្រីមាសទី១
ប្រទេសកម្ពុជា​បាន​ចំណាយ​ប្រា​ក់ប្រមាណ​ ៦២៤ ​លានដុល្លារ ​លើការ​នាំចូល​ប្រេងម៉ាស៊ូត​ និង​ប្រេង​សាំង​នៅ​ក្នុង​រយៈពេល​ ៣ ​ខែ ២០២៦ ​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​។​

​យោងតាម​ទិន្នន័យរបស់​ក្រសួងពាណិជ្ជកម្ម ​គិតចាប់ពីខែមករា ​ដល់​ខែមីនា ​២០២៦ ការនាំចូលប្រេងម៉ាស៊ូតមាន​តម្លៃ​ប្រមាណ ៣៦៦ លានដុល្លារ កើនឡើង ៣៤ លានដុល្លារ ស្មើនឹង ១០,២៧% ចំណែក​ប្រេង​សាំង​មាន​តម្លៃ​ប្រមាណ ​២៥៨ លានដុល្លារ ​កើនឡើងជិត ​៥០ ​លានដុល្លារ ​ស្មើនឹង ២៤%។​

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រ​ទី ២៤ ​មេសា ២០២៦​ថា កាលពីឆ្នាំមុនការនាំចូលប្រេងឥន្ធនៈមកកម្ពុជាមានការធ្លាក់ចុះ ប៉ុន្តែនៅដើមឆ្នាំនេះបាន​ហក់​ឡើង ដែលនេះជារឿងចៃដន្យមួយ ក្នុងពេលដែលផ្ទុះជម្លោះនៅមជ្ឍិមបូព៌ា ដែលក្រុមហ៊ុនប្រេងធំៗ ​របស់​កម្ពុជា​ត្រូវមាន​ស្តុកប្រេង​ដើម្បី​រក្សាការផ្គត់ផ្គង់ប្រេង ​ទើប​ធ្វើ​ឱ្យការនាំចូលប្រេងកើនឡើង។​

​អ្នកឧកញ៉ា ​លឹម ហេង ​យល់ឃើញថា៖ «តាមពិតការនាំចូលប្រេងរបស់យើងមានការថយចុះហើយ ដោយ​សារយើងប្រើជំនួស​ដោយថាមពលបៃតងអគ្គិសនី​ ដែលមាសហគ្រាសសឹងតែ ៦០% ដើរ​ដោយ​អគ្គិសនី ​ខណៈយានយន្តមួយចំនួនយើងបានជំនួសដោយអគ្គិសនីហើយ ហើយ​អនាគត​ខ្ញុំ​សង្ឃឹម​ថា​ការនាំចូលប្រេងនឹងមានការថយចុះ»។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងម៉ាស៊ូត​លក់រាយក្នុងស្រុកបានធ្លាក់ចុះ ​៥៤០០ រៀល ក្នុងមួយលីត្រ ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀល ក្នុងមួយលីត្រ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២៤ មេសា ២០២៦ រហូតដល់ការប្រកាសជាថ្មី។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការនាំចូលប្រេងរបស់កម្ពុជាមានតម្លៃ ១,៦៧ ពាន់លានដុល្លារ ធ្លាក់ចុះ​ប្រមាណ ១១% ​ធៀប​នឹង​ឆ្នាំ ​២០២៤៕

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជាចំណាយជាង ​៦០០ ​លានដុល្លារនាំចូលប្រេងឥន្ធនៈក្នុងត្រីមាសទី១ appeared first on Kampuchea Thmey Daily.

អ្ន​ក​ជំនាញ​ថាម​ពល​៖ អឺរ៉ុបមាន​​ប្រេង​ឥន្ទនៈ​​យន្តហោះ​​ត្រឹម​​​​​៦​សប្តាហ៍​ទៀតប៉ុណ្ណោះ​
ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរ​ជាតិ (IEA) បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​សារព័ត៌មាន​ AP ថា អឺរ៉ុប​នៅ​សល់​ប្រេងឥន្ធនៈ​សម្រាប់​យន្ត​ហោះ​ប្រហែល​៦សប្តាហ៍​ទៀតប៉ុណ្ណោះ ​ដោយ​ព្រមានពីការ​លុប​ចោល​ជើងហោះ​ហើរ​ដែលអាចកើតមានក្នុង​ពេល​ឆាប់ៗនេះ ប្រសិនបើការផ្គត់ផ្គង់​ប្រេងនៅតែ​រារាំងដោយ​សង្គ្រាម​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​សារព័ត៌មាន ABC News ផ្សាយ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ ។

លោក Fatih Birol នាយកប្រតិបត្តិ IEA បាន​គូរ​រូបភាព​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ពីផល​វិបាកសកល​ដែលលោក​ហៅថា «វិបត្តិថាមពលដ៏​ធំបំផុត​ដែល​យើង​មិន​​ធ្លាប់ជួបប្រទះ» បណ្តាល​មកពីការដាច់ការ​ផ្គត់​ផ្គង់​​ប្រេង ឧស្ម័ន ថាម​ពល តាមរយៈ​ច្រកសមុទ្រ Hormuz ។

លោក Fatih Birol នាយកប្រតិបត្តិ IEA ។ រូបភាព៖ Reuters

លោក​​លើក​ឡើង​ថា​៖ « កាលពីអតីតកាល មាន​ក្រុម​មួយ​ បាន​ហៅ​«​​ច្រកសមុទ្រ​ដ៏​ពិបាក​​​ធ្ងន់​ធ្ងរ»​។ ឥឡូវនេះ វាក៏​​ជាច្រកសមុទ្រដ៏លំបាក​​លំបិនមួយ​ដែរ​ ហើយ​វានឹង​មានផលប៉ះពាល់យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​ពិភព​លោក។ ហើយបើ​វា​ចំណាយពេល​កាន់​តែ​យូរទៅ វានឹង​កាន់តែអាក្រក់ទៅៗសម្រាប់​កំណើនសេដ្ឋកិច្ច និង​អតិផរណានៅជុំវិញពិភពលោក»។

លោក Birol ប្រាប់ AP ក្នុងការិយាល័យរបស់លោកនៅទីក្រុងប៉ារីសថា៖ « ផលប៉ះពាល់នឹងកើន​ឡើង ​ចំពោះ​តម្លៃប្រេងសាំង ​ឧស្ម័ន និង​អគ្គិសនី»។

​អ្នកសេដ្ឋកិច្ច និងអ្នកជំនាញ​ថាមពលជនជាតិតួក​គី​ដឹកនាំ IEA តាំងពីឆ្នាំ២០១៥ រូប​នេះ​បន្ត​​ថា​៖ « ការឈឺចាប់​ផ្នែក​សេដ្ឋ​កិច្ច​នឹងមានអារម្មណ៍មិនស្មើគ្នាទេ ហើយប្រទេស​រងទុក្ខ​វេទនាច្រើនជាងគេ​នឹងមិនមែន​ជាប្រទេសមាន​សំឡេងដែល​គេ​ស្តាប់​ឮនោះ​ទេ​។ វានឹងជា​ប្រទេសកំពុងអភិវឌ្ឍន៍ជា​ចម្បង។ ប្រទេសក្រីក្រនៅ​អាស៊ី នៅអាហ្វ្រិក ​និងនៅ​អាមេរិកឡាទីន»។

លោកបន្ថែមថា​៖ « ប៉ុន្តែ​បើគ្មាន​ការដោះស្រាយសង្គ្រាមអ៊ីរ៉ង់​ បើកច្រកសមុទ្រ Hormuz ឡើងវិញ​ជាអចិន្ត្រៃយ៍ទេ មនុស្សគ្រប់​គ្នានឹងរងទុក្ខ​វេទនា​។ ប្រទេស​មួយ​​ចំនួន​អាច​​មាន​ជាង​ប្រទេស​ដទៃ​ទៀត។ ប្រទេស​មួយ​ចំនួន​អាច​មាន​ថាមពល​ច្រើន​ជាង​ប្រទេស​ដទៃ ប៉ុន្តែ​គ្មាន​ប្រទេស​ណា​មួយ​​ដែល​មាន​ភាពស៊ាំ​នឹង​វិបត្តិ​នេះ​ទេ»។

លោកព្រមានថា បើគ្មាន​ការបើកផ្លូវទឹក​នេះ(Hormuz)​ឡើងវិញទេ ផលិត​ផលដែល​ប្រើ​ប្រាស់​​ប្រេងមួយ​ចំនួនអាច​នឹងរីងស្ងួត។ លោក​ថា​៖ « នៅអឺរ៉ុបខ្ញុំអាច​ប្រាប់អ្នកឆាប់ៗ​នេះ​! យើង​នឹង​ឮ​ដំណឹង​ថា ជើង​ហោះហើរមួយចំនួនពីទីក្រុង A ទៅទីក្រុង B អាច​ត្រូវបានលុប​ចោល ដោយសារតែខ្វះប្រេងឥន្ធនៈយន្តហោះ»៕

ប្រែសម្រួល៖ ណឺ មិនា

The post អ្ន​ក​ជំនាញ​ថាម​ពល​៖ អឺរ៉ុបមាន​​ប្រេង​ឥន្ទនៈ​​យន្តហោះ​​ត្រឹម​​​​​៦​សប្តាហ៍​ទៀតប៉ុណ្ណោះ​ appeared first on Kampuchea Thmey Daily.

​តម្លៃ​ប្រេង​លក់រាយ​ដាំក្បាលចុះ ​ក្រោយ​បទ​ឈប់​បាញ់​អាមេរិក-អ៊ីរ៉ង់​
តម្លៃ​ប្រេង​ឥន្ធនៈលក់រាយ​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​យ៉ាងគំហុក​នៅថ្ងៃសុក្រនេះ បន្ទាប់​ពីមាន​បទ​ឈប់បាញ់​រវាង​សហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់​រយៈ​ពេល​ ២ សប្ដាហ៍ ហើយទីក្រុងតេហេរ៉ង់ បានយល់ព្រមឯកភាពបើកច្រកសមុទ្រ Hormuz។​

​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា​ តម្លៃ​សាំង​ធម្មតា​បាន​ធ្លាក់​ចុះ​ ៣០០ រៀល ​ក្នុង​មួយ​លីត្រ​ ដោយ​លក់​ចេញ​ក្នុង​តម្លៃ​ ​៥២០០ ​រៀល ក្នុងមួយលីត្រ ធៀប​នឹង​ការ​ប្រកាស​លើក​មុន​ ​ខណៈ​ប្រេង​ម៉ាស៊ូត​បាន​ធ្លាក់​ ១៣០០ រៀល ​ដោយ​លក់​ក្នុង​តម្លៃ ​៦៩០០ រៀល ​ក្នុង​មួយ​លីត្រ។​ តម្លៃ​នេះ​អនុវត្ត​ចាប់​ពី​ថ្ងៃទី ១០ ខែមេសា រហូត​ដល់ការជូនដំណឹងជាថ្មី។

រាជរដ្ឋាភិបាលបាន​បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេង​ឥន្ធនៈ ​ដើម្បី​សម្រាលការលំបាក​របស់​ប្រជា​ពលរដ្ឋ ​ក្នុង​ពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។​

​វិធានការទាំងនោះរួមមាន៖​

១. ​រាជរដ្ឋាភិបាល​បន្ត​បញ្ចុះតម្លៃប្រេងចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​ ដែលជាការជួយ​ឧបត្ថម្ភផ្ទាល់​របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។​

២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារក្នុង១​បារ៉ែល។ ៣. ​រាជរដ្ឋាភិបាលបញ្ចុះពន្ធ​គយដល់សូន្យ ​ពោលគឺរដ្ឋ​មិនយកពន្ធ​នាំចូល​ប្រេងតែម្តង។

៣. ​ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ​ សម្តេច​នាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេង​ម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។​

​៤. បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃ​បន្ថែមប្រេងសាំង ​និងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជា​អ្នក​ទទួលបន្ទុកជំនួសចំពោះ​អាករលើ​តម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕

The post ​តម្លៃ​ប្រេង​លក់រាយ​ដាំក្បាលចុះ ​ក្រោយ​បទ​ឈប់​បាញ់​អាមេរិក-អ៊ីរ៉ង់​ appeared first on Kampuchea Thmey Daily.

​តម្លៃប្រេង​​​បន្តកើនឡើង​ ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា
តម្លៃប្រេងឥន្ធនៈ​លក់រាយ​នៅ​តាមស្ថានីយ​បន្ត​កើន​ឡើង​នៅ​ថ្ងៃអង្គារទី ០៧ ខែមេសា ​២០២៦ ក្នុង​នោះ​ប្រេងសាំងធម្មតា​លក់ចេញក្នុងតម្លៃ ​៥៥០០ ​រៀល ​ក្នុង​មួយលីត្រ រក្សាតម្លៃនៅដដែល ចំណែក​ឯ​ប្រេង​ម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៨២០០ រៀល ក្នុងមួយលីត្រ កើនឡើង ១០០ រៀល ធៀបនឹងការប្រកាសពេលមុន។​

​ក្រសួងពាណិជ្ជកម្មបានប្រកាសថា ​តម្លៃខាងលើអនុវត្តចាប់ពីថ្ងៃទី០៧ មេសា ​រហូតដ​ល់​ការជូន​ដំណឹង​ថ្មី។​ រាជរដ្ឋា​ភិបាល​បានដាក់​ចេញនូវវិធាន​ការឧបត្ថម្ភធន​ ​និងបញ្ចុះពន្ធអាករផ្សេងៗ ​ដើម្បី​ឆ្លើយតបទៅ​នឹង​និន្នាការ​កើនឡើងថ្លៃប្រេង​នៅ​លើទីផ្សារអន្តរជាតិ​ ​ព្រមទាំងជួយសម្រួល​ដល់ជីវភាព​របស់​ប្រ​ជាពលរដ្ឋ។ ​

​រដ្ឋាភិបាលបាន​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​, បញ្ចុះតម្លៃ១សេនដុល្លារ ​បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារ​ក្នុង១​បារ៉ែល, ​បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និងប្រេងម៉ាស៊ូត ​ដល់សូន្យ។​

បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និងបញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕

The post ​តម្លៃប្រេង​​​បន្តកើនឡើង​ ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

​តម្លៃប្រេងម៉ាស៊ូត​លក់រាយ​ហក់​ឡើង​ដល់​ ៨១០០​រៀល ​មួយលីត្រ​
តម្លៃប្រេងឥន្ធនៈ​លក់រាយ​នៅ​តាមស្ថានីយ​បន្ត​កើន​ឡើង​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍ ​ទី ០៤ ខែមេសា ​២០២៦ ​ក្នុង​នោះ​ប្រេង​សាំងធម្មតា​លក់ចេញក្នុងតម្លៃ ​៥៥០០ ​រៀល ​ក្នុងមួយលីត្រ ​កើនឡើង ​៥០ ​រៀល ​ប្រៀបធៀប​ការការប្រកាសរបស់ក្រសួងពាណិជ្ជកម្មលើកមុន ​ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ​៨១០០ ​រៀល ​ក្នុង​មួយលីត្រ​ កើនឡើង ៦០០ រៀល។​

​ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃខាងលើអនុវត្តចាប់ពីថ្ងៃទី០៤ ខែមេសា ​រហូតដ​ល់​ការជូន​ដំណឹង​ថ្មី។​ រាជរដ្ឋា ភិបាល ​បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេង​ឥន្ធនៈ ​ដើម្បី​សម្រាលការលំបាក​របស់​ប្រជា​ពលរដ្ឋ ​ក្នុង​ពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។​

​វិធានការទាំងនោះរួមមាន៖​

១. ​រាជរដ្ឋាភិបាល​បន្ត​បញ្ចុះតម្លៃប្រេងចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​ ដែលជាការជួយ​ឧបត្ថម្ភផ្ទាល់​របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។​

២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារក្នុង១​បារ៉ែល។ ៣. ​រាជរដ្ឋាភិបាលបញ្ចុះពន្ធ​គយដល់សូន្យ ​ពោលគឺរដ្ឋ​មិនយកពន្ធ​នាំចូល​ប្រេងតែម្តង។

៣. ​ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ​ សម្តេច​នាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេង​ម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។​

​៤. បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃ​បន្ថែមប្រេងសាំង ​និងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជា​អ្នក​ទទួលបន្ទុកជំនួសចំពោះ​អាករលើ​តម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕

The post ​តម្លៃប្រេងម៉ាស៊ូត​លក់រាយ​ហក់​ឡើង​ដល់​ ៨១០០​រៀល ​មួយលីត្រ​ appeared first on Kampuchea Thmey Daily.

​វិបត្តិប្រេង ​រុញច្រានឱ្យមានអតិផរណា និងប៉ះពាល់ដល់វិស័យទេសចរណ៍
លោក ​ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា​ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និង​តំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័ស ​ទៅកាន់ស្ថានភាពដ៏លំបាក ការកើនទ្បើងនៃថ្លៃ​ដើមផលិត​កម្ម​គ្រប់​ប្រភេទ ​ដែលបានបណ្តាលមកពីវិបត្តិថាមពលជាសកលបានរុញច្រាន​ឱ្យមាន​វិបត្តិ​អតិផរ​ណា​នៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ​ ដែលវិស័យទេសចរណ៍ក៏ទទួល​រងផលប៉ះពាល់​ដោយ​ផ្ទាល់​ផងដែរ ​ពិសេសទៅលើវិស័យធ្វើដំណើរ និងប្រតិបត្តិការសេវាកម្ម។

​លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងពេល អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុម​ការ​ងារផ្នែកទេសចរណ៍ ​(ក្រុម “ខ”) ​នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​ដែលត្រូវបានចាត់ទុកថា​ ជា​ជំនួប​ដ៏មានសារសំខាន់ ​នៃយន្តការភាពជាដៃគូរវាងរដ្ឋ ​និង​ឯកជននៃវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ​ឆ្លើយតបនឹងសំណូមពរនានា ​និងដាក់ចេញវិធាន​ការគន្លឹះ​សំខាន់ៗ​ សំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា​ រាជរដ្ឋាភិបាលកម្ពុជាក៏បាន​ដាក់ចេញនូវវិធានការអន្តរាគមន៍​ជាបន្តបន្ទាប់ ដើម្បីធានាការផ្តត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ ទប់តម្លៃមិនឱ្យហក់​ទ្បើងខ្ពស់​តាមរយៈគោលនយោបាយអនុគ្រោះពន្ធគយ ការធ្វើឧបត្ថម្ភធនទៅលើផ្នែកអគ្គិសនី ការអនុវត្ត​គោល​នយោបាយពន្ធអាករដែលមានភាពបទបែនខ្ពស់ជាដើម។ ​

លោករដ្ឋមន្ត្រី ក៏បានស្នើផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ឱ្យមានអត់ធ្មត់ និងចូលរួម​ជា​មួយក្រសួងទេសចរណ៍ក្នុងស្មារតីខ្មែរតែមួយ និងមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីរក្សាឱ្យ​បាន​នូវ​ភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និងរួមគ្នាឆ្លងគ្រាវិបត្តិដ៏លំបាកនេះ៕

The post ​វិបត្តិប្រេង ​រុញច្រានឱ្យមានអតិផរណា និងប៉ះពាល់ដល់វិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.

តម្លៃ​ប្រេង​លក់រាយ​ កើន​ឡើង​ខ្ពស់​នៅ​ថ្ងៃ​នេះ​
តម្លៃប្រេងឥន្ធនៈ​លក់រាយ​នៅតាមស្ថានីយ​បន្តកើនឡើងខ្ពស់​នៅថ្ងៃចន្ទ ​ទី ០១ ​មេសា ២០២៦ ​ក្នុងនោះប្រេងសាំងធម្មតា​លក់ចេញក្នុងតម្លៃ ​៥៤៥០ ​រៀល ​ក្នុងមួយលីត្រ ​កើនឡើង ៤៥០ ​រៀល ​ប្រៀបធៀប​ការការប្រកាសរបស់ក្រសួងពាណិជ្ជកម្មលើកមុន ​ចំណែកឯប្រេងម៉ាស៊ូត ​បានកើនដល់ ​៧៥០០ ​រៀល ​ក្នុងមួយលីត្រ។​

​ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃខាងលើអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតដ​ល់​ការជូន​ដំណឹង​ថ្មី។​ រាជរដ្ឋា ភិបាល ​បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេង​ឥន្ធនៈ ​ដើម្បី​សម្រាលការលំបាក​របស់​ប្រជា​ពលរដ្ឋ ​ក្នុង​ពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។​

វិធានការទាំងនោះរួមមាន៖​

១. ​រាជរដ្ឋាភិបាល​បន្ត​បញ្ចុះតម្លៃប្រេងចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​ ដែលជាការជួយ​ឧបត្ថម្ភផ្ទាល់​របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។​

២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារក្នុង១​បារ៉ែល។ ៣. ​រាជរដ្ឋាភិបាលបញ្ចុះពន្ធ​គយដល់សូន្យ ​ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។

៣. ​ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ​ សម្តេច​នាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។​

​៤. បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃ​បន្ថែមប្រេងសាំង​និងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជា​អ្នក​ទទួលបន្ទុកជំនួសចំពោះ​អាករលើ​តម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕​

The post តម្លៃ​ប្រេង​លក់រាយ​ កើន​ឡើង​ខ្ពស់​នៅ​ថ្ងៃ​នេះ​ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងរ៉ែអះអាង ប្រេង និងឧស្ម័ន បន្តនាំចូលកម្ពុជា ទោះបីស្ថានភាពមជ្ឈិមបូព៌ាកំពុងតានតឹង
លោក កែវ រតនៈ រដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែ ​និង​ថាមពល បានប្រាប់ឱ្យដឹងថា ស្ថានការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានជះឥទ្ធិពលខ្លាំងក្លាលើការនាំចូល និងការបញ្ជាទិញប្រេងឥន្ធនៈ និងឧស្ម័នមកកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំស្វែងរកដំណោះស្រាយ តាមរយៈការដាក់ចេញនូវគោល​ការណ៍នានា ដើម្បីគាំទ្រដល់ដៃគូសំខាន់ៗ ដែលជាក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស សំដៅធានាការផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់។

លោករដ្ឋមន្ត្រីអះអាងបែបនេះ ក្នុងពេលចុះជួបជាមួយតំណាងក្រុមហ៊ុនតេលា នៅខេត្តព្រះសីហហនុ ​នៅព្រឹកថ្ងៃទី ៣០ ខែមីនា ២០២៦។

លោក កែវ រតនៈ បាលើកឡើងថា ​ពិភពលោកកំពុងតែ​ជ្រួលច្របល់​រឿងបញ្ហាប្រេងបង្កចេញពីជម្លោះនៅមជ្ឈិមបូព៌ា ខណៈនៅតំបន់អាស៊ី រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារច្រកសមុទ្រ Hormuz ដែលរាំងស្ទះដោយសង្គ្រាមគឺ ៨៤% ប្រេង និងឧស្ម័ននាំចេញពីច្រកនោះ មកតំបន់អាស៊ី។ តំបន់អាស៊ីកំពុងប្រឈមបញ្ហាខ្លាំង ដោយ​​​សារ​ការបិទច្រកសមុទ្រ Hormuz។

ក្នុងពេលទស្សនាស្ថានីយបូមប្រេង និងឧស្ម័នរបស់ក្រុមហ៊ុនតេលា នៅខេត្តព្រះសីហនុ លោក កែវ រតនៈ បានបញ្ជាក់ថា នៅថ្ងៃនេះមានកប៉ាល់ដឹកឧស្ម័ន LPG មានចំណុះ ៣៤០០ តោន ចូលមកបង្គ្រប់ការផ្គត់ផ្គង់នៅកម្ពុជា។

លោក កែវ រតនៈបន្ថែមថា៖ «ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនខិតខំអស់លទ្ធភាព​ ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់មកកម្ពុជា ហើយការស្វែងរកប្រភពនេះ មិនថាប្រេងសាំង ប្រេងម៉ាស៊ូត ឬក៏ឧស្ម័ន LPG សុទ្ធតែដណ្ដើមគ្នាទិញ ដោយសារខ្វះគ្រប់កន្លែង មិនមែនមានន័យថា មានលុយដើរទៅកាម៉ង់ទិញបានទេ ក្នុងសភាពការលំបាកនេះ គឺថា មានលុយបញ្ជាទិញហើយ វាអត់មានផលិតផលឱ្យយើងទៀត»។

ផលិតផលតឹងតែងជាងគេមាន២ ប្រភេទ គឺប្រេងម៉ាស៊ូត និងឧស្ម័ន LPG ខណៈមានប្រទេស កម្ពុជា វៀតណាម បង់ក្លាដេស ស្រីលង្កា ឥណ្ឌា ប្រឈមនឹងការខ្វះ ឧស្ម័ន LPG ជាចម្បង។

ថ្ងៃនេះ ​មានកប៉ាល់ថ្មីមួយនាំចូលឧស្ម័ន LPG មក គឺមួយក្នុងចំណោមជើង ទាំង ៥ ដែលត្រូវរកចូលប្រចាំខែ ហើយការយក ៤ ឬ ៥ ជើង មួយខែនេះ គឺមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅកម្ពុជាបានទេ។

លោក កែវ រតនៈ បន្ថែមថា បើករណីធម្មតា ក្រុមហ៊ុនតេលា ផ្គត់ផ្គង់ដល់ទៅ ៧ ជើងក្នុងមួយខែ។ ប៉ុន្តែក្នុងស្ថានភាពលំបាកនេះរក ៨ ជើងអត់បានទេ ដោយសារក្នុងតំបន់នេះ ទីផ្សារតឹងតែងខ្លាំងណាស់។

លោក កែវ រតនៈ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសន្សំសំចៃប្រេងឥន្ធនៈ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូសំខាន់ៗទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធានាថាយើងនៅតែមានប្រេង និងឧស្ម័នមកផ្គត់ផ្គង់ក្នុងស្រុក។

បើតាមលោករដ្ឋមន្ត្រី សភាពការណ៍មិនទាន់ធូរស្រាលនោះទេ ខណៈការព្យាករមិនទាន់ប្រាកដប្រជា ដោយសារស្ថានការសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិនទាន់មានសញ្ញាបញ្ចប់នោះទេ។

លោក កែវ រតនៈ លើកឧទាហរណ៍ថា បើសិនជាផ្ទះមួយមានឡានសាំង១ និងឡានម៉ាស៊ូត១ បើអញ្ចឹងសភាពការបច្ចុប្បន្ននេះ គឺជួយប្រើឡានសាំង ទុកម៉ាស៊ូតបន្ដិច ប្រសិនបើអាចធ្វើទៅបាន។ ហើយបើមានចង្ក្រាន្តឧស្ម័ន LPG ហើយអាចទិញចង្ក្រាន្តអគ្គិសនី ទៅប្រើអគ្គិសនីវិញ៕

អត្ថបទ៖ ឡេង ដេត

The post រដ្ឋមន្ត្រីក្រសួងរ៉ែអះអាង ប្រេង និងឧស្ម័ន បន្តនាំចូលកម្ពុជា ទោះបីស្ថានភាពមជ្ឈិមបូព៌ាកំពុងតានតឹង appeared first on Kampuchea Thmey Daily.