ប្រេង​ Archives - Kampuchea Thmey Daily

តម្លៃប្រេងអន្តរជាតិ ​ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះ​ក្នុងអត្រាធំបំផុតក្នងរយៈពេលត្រឹម​១ថ្ងៃ សម្រាប់ការជួញដូរ​កាលពីថ្ងៃព្រហស្បតិ៍ ក្រោយ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា ដែល​បង្កើន​កង្វល់ស្ដីពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេងនាពេល​អនាគត ម៉ាក Brent បានធ្លាក់ចុះ ៤,៨១ ដុល្លារ ឬ​​ ៦,៤២ ភាគរយ ដោយជួញដូរ​នៅតម្លៃ ៧០,១៤ ដុល្លារ/បារ៉ែល ខណៈ​តម្លៃប្រេងឆៅនាពេលអនាគត​អាមេរិក ម៉ាក​ West Texas Intermediate (WTI) វិញ បានបញ្ចប់ការជួញដូរ​នៅតម្លៃ ៦៦,៩៥ ដុល្លារ/បារ៉ែល​ដោយ​ធ្លាក់ចុះ ៤,៧៦ ដុល្លារ ឬ ៦,៦៤ ភាគរយ។ ​

វាគឺជាការធ្លាក់ចុះធំធ្ងន់បំផុតរាប់តាំងពីខែសីហា ឆ្នាំ ២០២២ សម្រាប់ប្រេងម៉ាក Brent និងតាំងពីខែកក្កដា ២០២២ សម្រាប់ប្រេងម៉ាក WTI។

តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះតិចតួច​បន្តទៀតសម្រាប់ការជួញដូរនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍។

អ្នកជំនាញ​បាន​គូស​ភ្ជាប់ការធ្លាក់ចុះ​នៃតម្លៃប្រេងនេះ ទៅនឹង​វិធានការពន្ធរបស់ ត្រាំ ដែល​មាន​លទ្ធភាព​ក្នុងការទម្លាក់ទស្សនវិស័យសេដ្ឋកិច្ចសកល បង្កលទ្ធភាព​នៃកម្សោយតម្រូវការប្រេង ដែលជាធម្មតា មាន​ឥទ្ធិពលខ្ពស់លើតម្លៃជួញដូរ។

ជាមួយគ្នា​នោះ ​ក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ បណ្តាសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC +) បានយល់ព្រមជំរុញផែនការរបស់​ខ្លួន លើ​​ការដំឡើង​ផលិតកម្ម​ប្រេង ដោយគ្រោងបន្ថែមការផ្គត់ផ្គង់ ​៤១០ ០០០ បារ៉ែល/ថ្ងៃ ទៅក្នុងទីផ្សារនៅខែ​ឧសភា ពោគឺបង្កើនពី ១៣៥ ០០០ បារ៉ែល/ថ្ងៃ តាមផែនការពីមុន៕  ​

The post តម្លៃប្រេងអន្តរជាតិ ​ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ appeared first on Kampuchea Thmey Daily.

តម្លៃប្រេង​កើនឡើងពេលបើក​ការជួញដូរ​ ដោយ​សុទិដ្ឋិនិយម​លើ​គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចអាមេរិក​
តម្លៃប្រេងបានកើនឡើង​តិចតួច​សម្រាប់​ការ​ជួញដូរ​នៅថ្ងៃ​ចន្ទនេះ​ ​ជុំវិញ​សុទិដ្ឋិនិយម​ស្ដីពី​គោលនយោបាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃប្រេងឆៅនាពេលអនាគ​ត ម៉ាក​ Brent បានកើនឡើង ២៦ សេន ឬ ០,៤ ភាគរយ​ ដល់​ ៧៣,២០ ដុល្លារ​/បារ៉ែល​ ខណៈ​ប្រេង​​ឆៅ​អាមេរិក ម៉ាក​ West Texas Intermediate  (WTI) បានកើនឡើង ៣១ សេន ឬ ០,៥ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ​ ៦៩,៧៧ ដុល្លារ​/បារ៉ែល​។ ​

​តម្លៃប្រេងទាំង២​បានធ្លាក់ចុះជាង ២ ភាគរយ​ ក្នុងអត្រា​ប្រចាំសប្ដាហ៍​ ពេល​បញ្ចប់​ការ​ជួញដូរ​នៅថ្ងៃ​សុក្រ​​សប្តាហ៍មុន ដោយសារក្តីបារម្ភអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេង បន្ទាប់ពីធនាគារកណ្តាលអាមេរិក បានបង្ហាញពីការប្រុងប្រយ័ត្នចំពោះការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ​នៅឆ្នាំ​ក្រោយ​។ ​

យ៉ាង​ណា​មិញ​ សុទិដ្ឋិយមដែល​ជំរុញ​តម្លៃប្រេង​ បាន​​កើតឡើង​ជុំវិញ​ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក​​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ស្ដី​ពី​​សន្ទស្សន៍មួយ​នៃ​អតិផរណា​។ នៅក្នុងខែវិច្ឆិកា សន្ទស្សន៍ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ដែលដកចេញនូវថ្លៃម្ហូបអាហារ និងថាមពល ​ហើយ​រង​ការ​តាម​ដាន​យ៉ាងជិតស្និទ្ធដោយធនាគារ​កណ្ដាល​អាមេរិក​ បានកើនឡើងត្រឹម​ ០,១ ភាគរយ​ ប៉ុណ្ណោះ​ ខណៈ​វា​កើន​ប្រមាណ ០,៣ ភាគរយ​ នៅខែ​តុលា​។ ប្រសិន​បើ​អតិផរណាថយចុះ​ នោះ​នឹង​បើក​ផ្លូវ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រាការប្រាក់បន្ថែមទៀត​ ដែល​នេះ​ជា​ធម្មតា​តែង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ និង​តម្រូវការ​ប្រេង​។

​លើស​ពី​នេះ​ ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​សុក្រ បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បង្កើន​ការ​នាំចូល​ប្រេង​ពី​អាមេរិក​ បើ​មិន​ដូច្នោះ​ទេ​ នឹង​រង​នូវ​ពន្ធ​នាំចូល​អាមេរិក​។ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយលោក ត្រាំ ពីរបៀបពង្រឹងទំនាក់ទំនង​ ទាំង​ក្នុងវិស័យ​ថាមពល​៕

The post តម្លៃប្រេង​កើនឡើងពេលបើក​ការជួញដូរ​ ដោយ​សុទិដ្ឋិនិយម​លើ​គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចអាមេរិក​ appeared first on Kampuchea Thmey Daily.

តម្លៃប្រេង​កើន​ឡើងពេលបញ្ចប់ការជួញដូរ ជាមួយ​អត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពី​ខែ​វិច្ឆិកា
តម្លៃប្រេងបានកើនឡើងជាង ១ ភាគរយ​ ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ (១៣ ធ្នូ) ជាមួយ​នឹង​អត្រា​ប្រចាំសប្ដាហ៍ខ្ពស់​បំផុត​ ​ក្នុងរយៈពេល​៣សប្ដាហ៍​​  ​ដែល​ជំរុញ​ដោយ​ការរំពឹងទុកថានឹងមាន​​ការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងអ៊ីរ៉ង់ ដោយ​នឹង​រឹតបន្តឹង​ការផ្គត់ផ្គង់ ​ខណៈ​ការ​កាត់បន្ថយ​អត្រាការប្រាក់​នៅអឺរ៉ុប និងសហរដ្ឋអាមេរិក អាចជំរុញតម្រូវការប្រេងឥន្ធនៈ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃប្រេងឆៅ​នា​ពេល​អនាគត ម៉ាក​ Brent បានកើនឡើង ១,០៨ ដុល្លារ​ ឬ​ ១,៥ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧៤,៤៩ ដុល្លារ/បារ៉ែល។ ចំណែក​ឯ​ប្រេង​ឆៅ​អាមេរិក​ ម៉ាក​ ​West Texas Intermediate (WTI) បានកើនឡើង ១,២៧ ដុល្លារ​ ឬ​ ១,៨ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧១,២៩ ដុល្លារ​/បារ៉ែល​។ ​

វា​​គឺ​ជា​តម្លៃ​បិទ​ការ​ជួញដូរ​ខ្ពស់បំផុតសម្រាប់​ប្រេង​ម៉ាក​ Brent ចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា ដែល​ធ្វើ​ឱ្យ​អត្រា​កំណើន​ប្រចាំ​សប្ដាហ៍​មាន​ប្រមាណ​ ៥ ភាគរយ​។ ​តម្លៃប្រេង​ម៉ាក​ WTI វិញ​ បាន​កើន​ឡើង​ ៦ ភាគរយ​ ក្នុងអត្រា​ប្រចាំ​សប្ដាហ៍​ ខណៈ​តម្លៃ​បិទ​កាល​ពី​ថ្ងៃ​សុក្រ គឺ​ជា​ចំនួន​ខ្ពស់​បំផុត​រាប់​តាំង​ពី​ថ្ងៃ​ទី​ ៧ វិច្ឆិកា​។ ​

អ្នកជំនាញ​បាន​លើក​ឡើង​ថា​ កំណើន​តម្លៃ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ ការ​រំពឹង​ទុកដែល​ថា​លោកខាង​លិច​នឹង​ដាក់​​ទណ្ឌកម្មកាន់តែតឹងរ៉ឹង​​បន្ថែម​ប្រឆាំងនឹង​រុស្ស៊ី​ និងអ៊ីរ៉ង់​ ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ចនៅ​ចិន​ ដែល​ជា​អ្នក​នាំចូល​ប្រេង​ដ៏​ធំ​បំផុតមួយ​របស់​ពិភព​លោក​ ជម្លោះ​នៅ​មជ្ឈិមបូព៌ា និងការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់​របស់​ធនាគារកណ្ដាល​អាមេរិក​ និងសហភាពអឺរ៉ុប​ ជាដើម។ ​ការកាត់បន្ថយ​អត្រាការប្រាក់អាចជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ និងបង្កើន​តម្រូវការប្រេង​។

ជាមួយគ្នា​នោះ​ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្កើនការព្យាករ​​របស់​ខ្លួន​ លើ​​កំណើនតម្រូវការប្រេងពិភពលោកឆ្នាំ ២០២៥ ដល់ ១,១ លាន​បារ៉ែល/ថ្ងៃ​ ពីត្រឹម​ ៩៩០ ០០០ លានបារ៉ែល​/ថ្ងៃ​ ក្នុងការ​ព្យាករ​កាលពី​ខែ​មុន​ ជុំវិញ​សុទិដ្ឋិនិយម​អំពី​គោលនយោបាយជំរុញសេដ្ឋកិច្ច​នៅ​ចិន​ ខណៈ​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​កាត និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាស​ពី​ការ​បន្តកាត់បន្ថយ​ផលិតកម្មប្រេង​៕

The post តម្លៃប្រេង​កើន​ឡើងពេលបញ្ចប់ការជួញដូរ ជាមួយ​អត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពី​ខែ​វិច្ឆិកា appeared first on Kampuchea Thmey Daily.

តម្លៃប្រេង​ធ្លាក់ចុះជាង ១ ភាគរយ​ ពេលបញ្ចប់ការជួញដូរ ​ជុំវិញ​កង្វល់ផ្គត់ផ្គត់លើសតម្រូវការ
តម្លៃប្រេងបានធ្លាក់ចុះជាង ១ ភាគរយ កាល​ពី​ថ្ងៃសុក្រ ដែល​ជា​ថ្ងៃ​បញ្ចប់ការជួញដូរ​ប្រចាំ​សប្ដាហ៍ ខណៈ​អ្នកវិភាគបានព្យាករអំពីការផ្គត់ផ្គង់លើស​តម្រូវការ​នៅឆ្នាំក្រោយចំពេលដែល​តម្រូវការខ្សោយ បើទោះ​អង្គការនៃប្រទេស​នាំចេញ​ប្រេង​កាត​ និង​សម្ព័ន្ធ​មិត្ត​ (OPEC +) បាន​សម្រេចចិត្ត​បន្ត​កាត់​បន្ថយ​ផលិតកម្ម​​ប្រេងរហូតដល់​ចុង​ឆ្នាំ​ ២០២៦ ក៏ដោយ​។ ​នេះ​បើតា​ម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃ​ប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បាន​ធ្លាក់ចុះ​ ៩៧ សេន​ ឬ​ ១,៤ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧១,១២ ដុល្លារ​/បារ៉ែល​។ ចំណែក​ប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) វិញ បាន​ធ្លាក់​ចុះ​ ១,១០ ដុល្លារ​ ឬ ១,៦ ភាគរយ​ ដោយ​បញ្ចប់ការជួញដូរ​នៅតម្លៃ ៦៧,២០ ដុល្លារ​/បារ៉ែល។ ​

សម្រាប់អត្រា​ប្រចាំ​សប្តាហ តម្លៃប្រេង​ Brent បានធ្លាក់ចុះច្រើនជាង ២,៥ ភាគរយ​ ខណៈ​តម្លៃ​របស់​ WTI ​បាន​ធ្លាក់​ចុះ​ ១,២ ភាគរយ​។

អ្នក​វិភាគលើក​ឡើងថា​ កំណើន​នៃ​ចំនួនអណ្តូងប្រេង និងឧស្ម័ន​នៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ​បង្ហាញ​អំពី​ការកើនឡើងនៃ​ផលិតកម្មប្រេង​របស់​អាមេរិក ដែល​រួម​ចំណែក​ដល់​ការ​ធ្លាក់ចុះ​នៃតម្លៃ​ប្រេង​។ ​ជាមួយគ្នា​នោះ ធនាគារអាមេរិកបានព្យាករ​ថា ការបង្កើន​ការ​ផ្គត់​ផ្គង់​ប្រេង នឹងជំរុញឱ្យតម្លៃប្រេង Brent ជួញដូរ​ជាមធ្យម ត្រឹម ៦៥ ដុល្លារ/បារ៉ែល​។

កាលពីថ្ងៃព្រហស្បតិ៍ ​OPEC+ បានប្រកាស​​បន្ត​វិធានការ​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ​មក​វិញ​។ យ៉ាងណា​មិញ​ អ្នក​វិភាគខ្លះ​លើក​ឡើងថា​ ការ​សម្រេច​ចិត្ត​របស់​ប្លុក​ដដែល​ ក៏​គូស​បញ្ជាក់ផងដែរ​​ថា​ តម្រូវការ​ប្រេង​កំពុងធ្លាក់ចុះ៕

The post តម្លៃប្រេង​ធ្លាក់ចុះជាង ១ ភាគរយ​ ពេលបញ្ចប់ការជួញដូរ ​ជុំវិញ​កង្វល់ផ្គត់ផ្គត់លើសតម្រូវការ appeared first on Kampuchea Thmey Daily.

តម្លៃប្រេង​ធ្លាក់ចុះ​ពេល​បញ្ចប់ការ​ជួញដូរ​ ដោយ​ហានិភ័យផ្គត់ផ្គង់ស្រាកស្រាន្ត​
តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​នៅ​ពេល​បញ្ចប់ការ​ជួញដូរ​កាលពី​ថ្ងៃសុក្រ ខណៈ​អត្រាតម្លៃ​ប្រចាំ​សប្ដាហ៍​បាន​ធ្លាក់ចុះគួរ​ឱ្យកត់សម្គាល់​​ ចំពេល​ដែល​ហានិភ័យ​នៃ​ការ​ផ្គត់​ផ្គង់​ប្រេង​សកល​ជុំ​វិញ​ជម្លោះ​មជ្ឈិមបូព៌ា​បាន​ស្រាកស្រាន្ត​ ជាមួយ​នឹង​ការ​រំពឹង​ទុក​ដែល​ថា​​ផលិតកម្មប្រេង​នឹង​កើន​ឡើង​​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃប្រេង​ម៉ាក​ Brent បាន​ធ្លាក់ចុះ​ ៣៤ សេន ឬ​ ០,៤៦ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅតម្លៃ​ ៧២,៩៤ ដុល្លារ​/បារ៉ែល ខណៈតម្លៃ​ប្រេង​ម៉ាក​ West Texas Intermediate (WTI) បាន​ធ្លាក់ចុះ​ ៧២ សេន​ ឬ​ ១,០៥ ភាគរយ​ ដោយ​បញ្ចប់​នៅ​តម្លៃ​ ៦៨ ដុល្លារ​/បារ៉ែល​។

តម្លៃប្រេង​ម៉ាក​ Brent បាន​ធ្លាក់ចុះ​ ៣,១ ភាគរយ​ ក្នុងអត្រាប្រចាំ​សប្ដាហ៍​ ខណៈតម្លៃ​ប្រេង WTI ធ្លាក់ចុះ​ប្រមាណ​ ៤,៨ ភាគរយ​។

អ្នកវិភាគ​បាន​គូស​ភ្ជាប់​នឹង​ការ​ធ្លាក់ចុះ​នេះ​ ទៅ​នឹង​ការ​ធូរ​ស្បើយ​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​ ក្រោម​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និងក្រុមហេសប៊ូឡា​របស់​លីបង់កាល​ពី​ថ្ងៃ​ពុធ​​ ទោះ​បីជា​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​បំពាន​ដោយ​ភាគី​ទាំង​២​បន្ត​បាញ់​គ្នា​ក៏ដោយ​។ នេះ​មាន​ន័យ​ថា​ ហានិភ័យ​នៃ​ការ​រំខាន​ផ្នែក​ផ្គត់​ផ្គង់​ ត្រូវ​បាន​ស្រកស្រាន្ត​។

លើស​ពី​នេះ​ ទីភ្នាក់ងារថាមពល​អន្តរជាតិ​បាន​ចេញ​របាយការណ៍​ថា​ ការ​ផ្គត់​ផ្គង់​ប្រេង​នឹង​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយ​ ទោះ​បី​ជា​គេ​រំពឹង​ថា​ អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​កាត និង​សម្ព័ន្ធ​មិត្ត​ (OPEC+) នឹង​បន្ត​កាត់​បន្ថយ​ទិន្នផល​របស់​ខ្លួន ដើម្បី​ជំុរញ​ឱ្យ​ប្រេង​ឡើង​ថ្លៃ​វិញ​ក៏ដោយ​៕

The post តម្លៃប្រេង​ធ្លាក់ចុះ​ពេល​បញ្ចប់ការ​ជួញដូរ​ ដោយ​ហានិភ័យផ្គត់ផ្គង់ស្រាកស្រាន្ត​ appeared first on Kampuchea Thmey Daily.

តម្លៃប្រេង​កើនជាង​ ១ ភាគរយ ពេល​បញ្ចប់ការ​ជួញដូរ​ ដោយ​កម្ដៅនៃ​សង្រ្គាមអ៊ុយក្រែន
តម្លៃប្រេង​លើទីផ្សារ​អន្តរជាតិ​ បាន​កើន​ឡើង​ជាង​ ១ ភាគរយ​ ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ ដែល​ជំរុញ​ដោយ​ភាព​កាន់​តែ​តាន​តឹង​នៃ​សង្រ្គាម​ឈ្លាន​ពានអ៊ុយក្រែន​របស់​រុស្ស៊ី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត ម៉ាក​ Brent បានកើនឡើង ៩៤ សេន ឬ ១,៣ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧៥,១៧ ដុល្លារ​/បារ៉ែល​។ ចំណែក​ឯត​ម្លៃ​ប្រេង​ឆៅ​អាមេរិក West Texas Intermediate (WTI) វិញ​ បានកើនឡើង ១,១៤ ដុល្លារ ឬ ១,៦ ភាគរយ​ ដល់​ ៧១,២៤ ដុល្លារ​/បារ៉ែល​។

សន្ទស្សន៍តម្លៃប្រេងឆៅទាំង២ បានកើនឡើងប្រហែល ៦ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍​ ដែលធ្វើ​ឱ្យ​វា​ខ្ពស់​បំផុត​រាប់តាំង​ពី​ថ្ងៃ​ទី​ ៧ ខែវិច្ឆិកា​ ក្រោយ​រុស្ស៊ី​បង្កើន​ការ​វាយ​លុយ​អ៊ុយក្រែន​ បន្ទាប់​ពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យទីក្រុងកៀវ​ប្រើ​ប្រាស់​មីស៊ីលរយៈចម្ងាយឆ្ងាយ​របស់​ពួកគេ​ ដើម្បី​វាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដី​របស់​រុស្ស៊ី។

អ្នកជំនាញ​ខ្លះ​លើក​ឡើង​ថា ស្ថានភាព​ចុង​ក្រោយ​នៃ​សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែនរបស់​រុស្ស៊ី​ បាន​ធ្វើ​ឱ្យ​ភាព​តាន​តឹង​នៃ​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​កាន់តែ​តាន​តឹង​ជាង​ពេល​ណា​ៗ​ទាំង​អស់​នៃ​សង្រ្គាម​អ៊ីស្រាអែល​-ហាម៉ាស់ចុង​ក្រោយ​ ដែល​អូសបន្លាយអស់រយៈពេល​ជាង​១ឆ្នាំ​មក​នេះ​។ ដោយ​ហេតុថា​ រុស្ស៊ី​គឺ​ជា​អ្នកផ្គត់​ផ្គង់​ប្រេង​ដ៏ធំ​មួយ​របស់​ពិភព​លោក​ ទើប​ក្ដី​បារម្ភ​ពី​ការ​រំខាន​ផ្នែក​ផ្គត់​ផ្គង់​កើន​ឡើង ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេងហក់ឡើង​ជាថ្មី​។

កំណើន​តម្លៃ​ក៏​ពាក់​ព័ន្ធ​ផង​ដែរ​ ទៅនឹង​សុទិដ្ឋិនិយម​ពី​ការ​ស្ទុះ​ងើប​នៃ​តម្រូវ​ការ​នៅ​ចិន​ និង​ឥណ្ឌា​ ដែលជា​ប្រទេស​ប្រើ​ប្រាស់​ប្រេង​ដ៏​ធំ​បំផុត​២​របស់​ពិភព​លោក​។ ចិន បានប្រកាសវិធានការគោលនយោបាយក្នុងសប្តាហ៍នេះ ដើម្បីជំរុញពាណិជ្ជកម្ម រួមទាំងការគាំទ្រសម្រាប់ការនាំចូលផលិតផលថាមពល ចំពេលមានការព្រួយបារម្ភចំពោះការគំរាមកំហែងពី​គោលនយោបាយ​ដំឡើង​ពន្ធ​របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក​ លោក ដូណាល់ ត្រាំ៕

The post តម្លៃប្រេង​កើនជាង​ ១ ភាគរយ ពេល​បញ្ចប់ការ​ជួញដូរ​ ដោយ​កម្ដៅនៃ​សង្រ្គាមអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

តម្លៃ​ប្រេង​ឡើង​ពេល​បញ្ចប់​ការ​ជួញដូរ​ ប៉ុន្តែ​ធ្លាក់ចុះ​ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍​
តម្លៃ​ប្រេង​ឆៅ​សកល​បាន​​​កើន​ឡើ​ង​តិច​តួច​ នៅ​ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ ជុំ​វិញ​សេចក្ដីរាយការណ៍​ថា​ អ៊ីរ៉ង់​ត្រៀម​វាយ​ប្រហារ​អ៊ីស្រាអែល​ជាថ្មី​ ខណៈ​អត្រា​ប្រចាំ​សប្ដាហ៍​បាន​បន្ត​ធ្លាក់​ចុះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត ម៉ាក​ Brent បានកើនឡើង ២៩​ សេន ឬ ០,៤ ភាគរយ​ ដោយ​បញ្ជប់​ការ​ជួញដូរ​នៅ​តម្លៃ ៧៣,១០ ដុល្លារ​/បារ៉ែល​។ ចំណែក​​ឯ​តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគតអាមេរិក​ ម៉ាក​ West Texas Intermediate (WTI) វិញ​ បានកើនឡើង ២៣​ សេន ឬ ០,៣ ភាគរយ​ ដោ​យជួញដូរ​នៅ​ ៦៩,៤៩ ដុល្លារ​/បារ៉ែល​។

បើ​គិត​ក្នុង​អត្រា​តម្លៃ​ប្រចាំ​សប្ដាហ៍​ ប្រេង​ម៉ាក​ Brent បានធ្លាក់​ចុះ​ប្រហែល​ ៤ ភាគរយ​ ខណៈ​ម៉ាក​ WTI ​បាន​ធ្លាក់ចុះប្រហែល ៣ ភាគរយ​។

ការ​ឡើង​ថ្លៃ​តិច​តួច​នេះ​ កើត​ឡើង​នៅ​ពេល​មាន​សេចក្ដីរាយការណ៍​ថា​ អ៊ីរ៉ង់​ត្រៀម​វាយ​ប្រហារ​សង​សឹក​អ៊ីស្រាអែល​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈ​សត្រូវ​ទាំង​២វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បរិបទ​ជម្លោះ​មជ្ឈិមបូព៌ា​នៅ​ហ្គាហ្សា​។

យ៉ាង​ណា​មិញ​ កំណើន​តម្លៃ​ប្រេងមាន​កម្រិត​ដោយសារ​តែ​របាយការណ៍​ពី​ទិន្នផល​ប្រេង​នៅ​អាមេរិក​កើន​ឡើង​ ដល់​ប្រមាណ​ ១៣,៤ លាន​បារ៉ែល​/ថ្ងៃ​។

ទោះ​បី​បែប​នេះ​ក្ដី​ អ្នកវិនិយោគ​នៅ​តែ​ចាំ​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​អាមេរិក​ ដែល​អាច​នឹង​បង្ក​ភាព​ស្រពិច​ស្រពិល​ច្រើន​សម្រាប់​ទីផ្សារ​ជួញដូរ​៕

The post តម្លៃ​ប្រេង​ឡើង​ពេល​បញ្ចប់​ការ​ជួញដូរ​ ប៉ុន្តែ​ធ្លាក់ចុះ​ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍​ appeared first on Kampuchea Thmey Daily.

តម្លៃ​ប្រេង​ធ្លាក់ចុះ​ជាង​ ៤ ភាគរយ​ ​​​ដោយ​ការ សង​សឹកអ៊ីរ៉ង់របស់​អ៊ីស្រាអែល​ហាក់ធូរស្រាល
តម្លៃប្រេងបានធ្លាក់ចុះជាង ៣ ដុល្លារ​/បារ៉ែលនៅ​ព្រឹក​ថ្ងៃចន្ទនេះ​ ក្រោយ​ពេល​ភាព​តាន​តឹងនៃ​ជម្លោះ​​ភូមិសាស្រ្ត​នយោបាយ​នៅ​មជ្ឈិមបូព៌ា​ហាក់​បង្ហាញ​ភាព​ស្រាកស្រាន្ត​ បន្ទាប់​ពី​អ៊ីស្រាអែល​សង​សឹក​អ៊ីរ៉ង់​ដោយ​កំណត់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ ជាជាង​​វាយប្រហារ​​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង និងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែល​អាច​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​ជា​សកល​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃ​ប្រេង​នាពេល​អនាគត ម៉ាក​ Brent និង​ US West Texas Intermediate (WTI) បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​រាប់​តាំង​ពី​​ដើម​ខែ​តុលា នៅ​ពេល​បើក​ការ​ជួញដូរ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ដោយ​ប្រេង​ម៉ាក​  Brent ជួញដូរ​នៅ​ ៧២,៧០ ដុល្លារ​/បារ៉ែល​ ធ្លាក់​ចុះ​ ៣,៣៥ ដុល្លារ​ ឬ​ ៤,៤ ភាគរយ​ ខណៈ​​ប្រេង​ម៉ាក​ WTI ធ្លាក់ចុះ ៣,២៧ ដុល្លារ ឬ​ ៤,៦ ភាគរយ​ ដោយ​ជួញដូរ​នៅ​ ៦៨,៥១ ដុល្លារ​/បារ៉ែល​។ ​

តម្លៃ​ប្រេង​ទាំង​២​ បាន​កើន​ឡើង​ប្រហែល​ ៤ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍​កាល​ពី​សប្ដាហ៍​មុន​ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​ភាព​កាន់​តែ​តាន​តឹង​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​ ជុំ​វិញ​លទ្ធភាព​ដែល​អ៊ីស្រាអែល​កំណត់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​អ៊ីរ៉ង់​ និង​ភាព​ស្រពិច​ស្រពិល​នៃ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​។

យ៉ាង​ណា​មិញ​ អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​ លើ​​រោងចក្រ​មី​ស៊ី​ល និង​ទីតាំង​ផ្សេង​ៗទៀត​​ក្បែរ​ទី​​ក្រុង​តេ​ហេ​រ៉​ង់ និង​នៅ​ភាគ​ខាងលិច​​នៃ​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​ផ្លោង​មីស៊ីល​ជិត​ ២០០ ដើម​លើ​អ៊ីស្រាអែល​កាល​ពី​ដើម​ខែ​។ អ្នក​ជំនាញ​លើក​ឡើង​ថា​ ការ​កំណត់​គោលដៅ​ខុស​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​នេះ​ គឺ​ជា​ដែន​កំណត់មួយ​នៃ​ការ​ប្រហារ​របស់​អ៊ីស្រាអែល​ ដែល​ផ្ដល់​ក្ដី​សង្ឈឹម​លើ​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​រវាង​គូសត្រូវ​ទាំង​២​ ខណៈ​ជម្លោះ​មជ្ឈិមបូព៌ា​នៅ​តែ​បន្ត​អូស​បន្លាយ​។

ទោះ​បីជា​យ៉ាង​ណាក៏ដោយ​ អ្នក​ជំនាញ​លើក​ឡើង​ថា​ វិនិយោគិន​ទីផ្សារ​នៅ​តែ​តាម​ដាន​លើ​ស្ថានភាព​ ឬលទ្ធភាព​ដែល​អ៊ីរ៉ង់​វាយ​បក​ទៅ​អ៊ីស្រាអែល​វិញ​ ដែល​អាច​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ រួម​មាន​ទាំង​ប្រេង​ឆៅ​ ឡើង​តម្លៃ​ជាថ្មី​៕

The post តម្លៃ​ប្រេង​ធ្លាក់ចុះ​ជាង​ ៤ ភាគរយ​ ​​​ដោយ​ការ  សង​សឹកអ៊ីរ៉ង់របស់​អ៊ីស្រាអែល​ហាក់ធូរស្រាល appeared first on Kampuchea Thmey Daily.