ប្លាស្ទិករលាយក្នុងទឹក Archives - Kampuchea Thmey Daily

អ្នកវិទ្យាសាស្រ្តជប៉ុន បង្កើតប្លាស្ទិកដែលអាចរលាយក្នុងទឹកសមុទ្រ​
ក្រុមអ្នកវិទ្យាសាស្រ្តក្នុងប្រទេសជប៉ុន បានបង្កើតប្លាស្ទិកដែលអាចរលាយក្នុងទឹកសមុទ្រ​ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលនេះជាការបង្កើតដ៏សំខាន់សម្រាប់បរិស្ថាន ជាពិសេសក្នុងបរិបទ​សកល​បច្ចុប្បន្ន​ ដែលគេ​ព្រួយបារម្ភពីការបំពុលសមុទ្រ និងគ្រោះថ្នាក់ដល់សត្វសមុទ្រដោយសារតែប្លាស្ទិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។  ​

​អ្នកដឹកនាំគម្រោងបង្កើតប្លាស្ទិនថ្មី លោក​ Takuzo Aida ​នៅនៅមជ្ឈមណ្ឌល RIKEN សម្រាប់វិទ្យាសាស្ត្រលើបញ្ហាបន្ទាន់ (CEMS)

អ្នកវិទ្យាសាស្ត្របានសិក្សាពីប្លាស្ទិកដែលអាចរលាយបានជាច្រើនឆ្នាំមកហើយ​ ប៉ុន្តែ​ក្រុមអ្នកវិទ្យាសាស​មកពីវិទ្យាស្ថានស្រាវជ្រាវ ​RIKEN និងសាកលវិទ្យាល័យក្រុងតូក្យូ បាន​និយាយថា ​ប្លាស្ទិកដែលពួកគេបង្កើតថ្មី គឺរលាយលឿនជាងមុន ហើយមិនបន្សល់ទុកដានអ្វីឡើយ។

បើតាមរ៉យទ័រ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនដដែល​ បាន​ធ្វើការពិសោធន៍របស់ខ្លួន ដោយ​ដាក់ប្លាស្ទិករបស់ខ្លួនទៅក្នុងទឹកប្រែ ហើយវាបាន​រលាយបាត់ពិតមែន ក្រោយពី​ដាច់រហែកចេញពីគ្នារយៈពេលប្រហែល ១ ម៉ោង ក្រោយដាក់ចូលទឹក។

ទោះបីជាក្រុមអ្នកវិទ្យាសាស្រ្តដដែល មិនបានប្រកាសអំពីផែនការធ្វើពាណិជ្ជកម្មលើការបង្កើតថ្មីរបស់ខ្លួនក៏ដោយ ​អ្នកដឹកនាំគម្រោង លោក​ Takuzo Aida បាននិយាយថា ការងាររបស់ពួកគេបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីឧស្សាហកម្មវេចខ្ចប់។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកកំពុងប្រជែងគ្នាស្វែងរកដំណោះស្រាយថ្មីចំពោះវិបត្តិសំណល់ប្លាស្ទិក ដែលជា​បញ្ហា​ត្រូវបានគេលើកឡើងក្នុងព្រឹត្តិការណ៍យល់ដឹងដូចជាទិវាបរិស្ថានពិភពលោកនៅថ្ងៃទី ៥ ខែមិថុនា ជាដើម​។

កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិព្រមានថា ការបំពុលប្លាស្ទិកអាចកើនឡើង ៣ ដងនៅឆ្នាំ ២០៤០ ដោយមនុស្សអាចបោះវាចោលចន្លោះពី ២៣-៣៧ លាន​តោន ទៅក្នុងមហាសមុទ្រ ជារៀងរាល់ឆ្នាំ៕ ​

The post អ្នកវិទ្យាសាស្រ្តជប៉ុន បង្កើតប្លាស្ទិកដែលអាចរលាយក្នុងទឹកសមុទ្រ​ appeared first on Kampuchea Thmey Daily.