ប ស ស Archives - Kampuchea Thmey Daily

ពលរដ្ឋខ្មែរ៨លាននាក់អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គមរបស់រដ្ឋ
គិតត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបន្តពង្រីកវិសាលភាពនៃការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គមដល់ពលរដ្ឋកម្ពុជាចំនួន ៨ ២០២ ៣៩៧ នាក់ នៅទូទាំងប្រទេសអាចព្យាបាលជំងឺនានានៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនដែលជាដៃគូររបស់ ប.ស.ស. ដោយមិនចាំបាច់ចំណាយប្រាក់ចេញពីហោប៉ៅផ្ទាល់នោះទេ ខណៈពលរដ្ឋដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួសទាំងស្រុង ក្នុងការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខាភិបាល។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

បើតាមប្រភពដដែល ក្រុមគោលដៅចំនួន ៨ ២០២ ៣៩៧ នាក់ ឬស្មើ ៤៦,៦៦% នៃពលរដ្ឋសរុប ខាងលើនេះ មានមកពីគ្រួសារមានបណ្ណសមធម៌ គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងទៀតចំនួន ៤ ៦៦៥ ៨៨៨ នាក់, សមាជិក ប.ស.ស. ដែលជាកម្មករ-និយោជិត ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, បុគ្គលក្នុងវិស័យសាធារណៈ ដែលរួមមាន មន្ត្រីរាជការសាធារណៈ, និវត្តជន, បុគ្គលស្វ័យនិយោជន៍, និងអ្នកក្នុងបន្ទុក ចំនួន ៣ ៥៣៦ ៥០៩ នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា វឌ្ឍនភាពនៃការពង្រីកវិសាលភាពនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែជាលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ដែលតែងចាត់ទុកការលើកស្ទួយសុខុមាលភាពរបស់ពលរដ្ឋ ជាគោលដៅអាទិភាពចំពោះមុខ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបន្តពង្រឹងការអភិវឌ្ឍវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា តាមរយៈកេរដំណែលដែលសម្រេចបានក្រោមការដឹកនាំប្រកដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក៏នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តបេសសកម្មនេះ តាមរយៈ ការបន្តជំរុញ ការពង្រឹងវិស័យសុខាភិបាលនិងប្រព័ន្ធគាំពារសុខភាពសង្គម និងកម្មវិធីគោលនយោបាយគាំពារសុខភាពសង្គម ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពី ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សំដៅពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព សុវត្តិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌៕

The post ពលរដ្ឋខ្មែរ៨លាននាក់អាចព្យាបាលជំងឺដោយមិនចំណាយប្រាក់ពីហោប៉ៅផ្ទាល់ តាមរយៈប្រព័ន្ធគាំពារសុខភាពសង្គមរបស់រដ្ឋ appeared first on Kampuchea Thmey Daily.

ក្នុងត្រីមាសទី១ឆ្នាំនេះ ប ស ស បានចំណាយប្រាក់ជិត៥០ម៉ឺនដុល្លារដល់និវត្តន៍ជនជាង៨០០នាក់
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥មេសានេះថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ ប.ស.ស.បានផ្ដល់តាវកាលិករបបសន្តិសុខសង្គមផែ្នកប្រាក់សោធនចំនួន ៨៣៣នាក់ ស្រី៣៧៣នាក់ ដោយចំណាយអស់ទឹកប្រាក់ចំនួន ១៨៨.៤៨លានរៀល ស្មើនឹងប្រមាណ៤៧ម៉ឺនដុល្លា។

លោកបណ្ឌិតបានបន្តថា គិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីចុងឆ្នាំ២០២២ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០២៦ នេះ ប.ស.ស. បានផ្ដល់តាវកាលិករបបសន្តិសុខសង្គមផែ្នកប្រាក់សោធន សរុបចំនួន ៨ ៤១២នាក់ ស្រី៣ ៤៩៤នាក់ ដោយចំណាយអស់ទឹកប្រាក់ចំនួន ២៤,៧២៦.៥១​លានរៀល ស្មើនឹងប្រមាណ ៦១.៨លានដុលា្ល។

លោកបណ្ឌិត បានបន្តទៀតថា ប្រាក់សោធន បានរួមចំណែកធានាសន្តិសុខ និងស្ថិរភាពប្រាក់ចំណូល នៅពេលសមាជិក ប.ស.ស ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ព្រមទាំងផ្តល់របបថែទាំសុខភាពដល់សោធនិក ដែលជាសមាជិក ប.ស.ស នៅពេលចាស់ទៅ។

លោកអគ្គនាយករង ប.ស.ស បានបន្តទៀតថា ការបង់ប្រាក់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និង កម្មករ-និយោជិតនេះ តម្រូវឱ្យបង់ចំនួន ៤ភាគរយ នៃចំនួនប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ក្នុងនោះ និយោជក ត្រូវបង់ ២ ភាគរយ និងកម្មករ-និយោជិត បង់ ២ភាគរយ។ នៅពេលកម្មករ និងនិយោជិត ដល់អាយុ ៦០ឆ្នាំ ដែលត្រូវចូលនិវត្ត នឹងទទួលបានប្រាក់សោធនដូចមន្ត្រីរាជការបម្រើការងារនៅតាមស្ថាប័នរដ្ឋដែរ ទៅតាមប្រាក់ឈ្នួលដែលម្នាក់ៗ ទទួលបាន។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬ ប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន (១)-បានចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន (២)-បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ ខែ និង (៣)-ត្រូវមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួន រួមមាន ៖ (១)-ប័ណ្ណសមាជិក ប.ស.ស ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម(មានសុពលភាព) ឬ លិខិតឆ្លងដែន (ជនបរទេស) (៣)-សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន(បើមាន) និង (៤)-ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬ លេខគណនីធនាគារកាណាឌីយ៉ា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប.ស.ស. មានសមាជិកសរុបប្រមាណជាង៣លាន៦សែននាក់ក្នុងនោះស្រីជិត២លាននាក់៕

អត្ថបទ៖ សំអឿន

The post ក្នុងត្រីមាសទី១ឆ្នាំនេះ ប ស ស បានចំណាយប្រាក់ជិត៥០ម៉ឺនដុល្លារដល់និវត្តន៍ជនជាង៨០០នាក់ appeared first on Kampuchea Thmey Daily.

ប ស ស កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករ​និយោជិត និងប្រជាពលរដ្ឋគ្រប់រូប
ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។

លោកក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

ជាក់ស្ដែង សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១) ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, (២) ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, (៣) ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន, (៤)ការយកចិត្តទុកដាក់លើមាតា និងទារក និង (៥) សន្តិសុខស្មារតីនៅវ័យជរា។

លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ ដែលបានចូលរួមចំណែកក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវ និងបុរេសកម្មរហូតសម្រេចបានលទ្ធផលគួរជាទីមោទនសម្រាប់ឆ្នាំ២០២៥ ពីសំណាក់ក្រុមប្រឹក្សាភិបាល ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក ប.ស.ស. និយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. បានរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី​ ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពសេវា ប.ស.ស. ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។

លោក ហេង​ សួរ បានផ្តល់ការណែនាំឱ្យ អង្គសន្និបាតទាំងមូល ឱ្យចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់ជាធាតុចូលសំខាន់ៗ​ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក៏ដូចជាកំណត់បញ្ហាប្រឈមចម្បងៗ និងរកដំណោះស្រាយ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងផ្តល់សេវាកាន់តែល្អប្រសើរជូនសមាជិក ប.ស.ស ព្រមទាំងធានាបាននូវនិរន្តភាព និងភាពរីកច្រើន៕

The post ប ស ស កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករ​និយោជិត និងប្រជាពលរដ្ឋគ្រប់រូប appeared first on Kampuchea Thmey Daily.

ឆ្នាំ២០២៦ ប ស ស នឹងពិនិត្យលទ្ធភាពពង្រីកសមាជិកលើក្រុមសិស្ស-និស្សិត ព្រះសង្ឃ កសិករនិងពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើង
នៅឆ្នាំ២០២៦ខាងមុខនេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នឹងពិនិត្យលទ្ធភាពពង្រីកសមាជិកទៅលើក្រុមគោលដៅចំនួន៤បន្ថែមទៀត រួមមានក្រុមសិស្ស-និស្សិត អាយុចាប់ពី១៨ដល់២១ឆ្នាំ ព្រះសង្ឃ កសិករ និងប្រជាពលរដ្ឋដែលមានវ័យចាប់ពី៦០ឆ្នាំឡើង ដើម្បីឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធគាំពារសង្គម។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨វិច្ឆិកានេះថា ការកំណត់គោលដៅទៅលើក្រុមទាំង៤ខាងលើនេះ ដោយសារប្រជាពលរដ្ឋទូទៅដែលមានអាយុលើសពី៦០ឆ្នាំបានស្នើសុំទៅរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជួយពួកគាត់ឱ្យបានចូលជាសមាជិក ប.ស.ស.ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបានសេវាព្យាបាលនៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃជួយសម្រួលដល់ជីវភាពរស់នៅបានកាន់តែប្រសើរ។

លោកបណ្ឌិតបានបន្តថា « អីចឹង ប.ស.ស. កំពុងគិតពិចារណាថា ក្នុងឆ្នាំ២០២៦ខាងមុខនេះ យើងនឹងសិក្សាបន្ថែមទៅលើក្រុមគោលដៅនឹងតើយើងកំណត់យកអាយុ៦០ទៅដល់អាយុប៉ុន្មានទី១ ទី២សិស្សនិស្សិតបុគ្គលស្វ័យនិយោជន៍គឺកំណត់ក្រោមអាយុ១៨ឆ្នាំ។ អីចឹងចាប់ពីអាយុ១៨ ដល់២១ ប.ស.ស.លែងគ្របដណ្តប់ទៀតហើយ។ អីចឹងកន្លែងហ្នឹងក៏យើងយកចិត្តទុកដាក់ដែរ ទី៣ព្រះសង្ឈ រឿងព្រះសង្ឈនេះសម្តេចធិបតីឱ្យយើងយកចិត្តទុកដាក់ដែរ និងសិក្សាលើគោលដៅហ្នឹង។ ទី៤កសិករក៏បានទាមទារឱ្យពួកគាត់មានការចុះឈ្មោះចូលជាសមាជិកប.ស.ស.ដែរ»។

គួរបញ្ជាក់ថា ក្នុងរយៈ១០ខែ ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម បានចុះបញ្ជីសមាជិកថ្មីចំនួន ៦០៨,៥២៩នាក់ ស្រី ៣១៤,៧៨១នាក់។ ប៉ុន្តែបើគិតចំនួនបច្ចុប្បន្នភាពសមាជិក ប.ស.ស. សរុបវិញគិតមកដល់សប្តាហ៍ទី២នៃខែវិច្ឆិកាឆ្នាំ២០២៥នេះ ប.ស.ស. សរុបមានសមាជិកចំនួន ៣,៣៩៩,១២០នាក់ ស្រីចំនួន ១,៨៦៨,២៣៤នាក់៕

អត្ថបទ៖ សំអឿន

The post ឆ្នាំ២០២៦ ប ស ស នឹងពិនិត្យលទ្ធភាពពង្រីកសមាជិកលើក្រុមសិស្ស-និស្សិត ព្រះសង្ឃ កសិករនិងពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើង appeared first on Kampuchea Thmey Daily.

គិតត្រឹមខែតុលា រដ្ឋចំណាយថវិកាជិត១០០លានដុល្លារ ជូនសមាជិក ប ស ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
គិតមកត្រឹមខែតុលា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជិត១០០លានដុល្លារ ជូនដល់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ឱ្យកាន់តែប្រសើរ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល តាមរយៈ ប.ស.ស. បានចំណាយថវិកាអស់ចំនូន ៣៨៩ពាន់ ៤០៥លានរៀល ឬប្រមាណ ៩៧.៣៥លានដុល្លារសហរដ្ឋអាមេរិក ដល់ស្រ្តីជាម្តាយចំនួន ៦៨៣,៧៨៧នាក់ និងកូនចំនួន ៧១៨,២៤៧នាក់។

លោកបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល ក្នុងនោះ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក ដោយ ១លើក ទទួលបានថវិកា ៨ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ទទួលបានថវិកា ៨០ម៉ឺនរៀល កូនភ្លោះ ២ទទួលបាន ១លាន ២ សែនរៀល និងកូនភ្លោះ ៣ទទួលបាន ១លាន ៦សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លានរៀល ទៀតផងដែរ។

លោកបណ្ឌិត បានបន្តឱ្យដឹងទៀតថា ក្រោយពេលសម្រាលកូន កម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លើក ដោយ ១លើក ទទួលបាន ៨ម៉ឺនរៀល ក្នុងនោះ ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ។

លោកបណ្ឌិត បានបញ្ជាក់ថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕

អត្ថបទ៖ សំអឿន

The post គិតត្រឹមខែតុលា រដ្ឋចំណាយថវិកាជិត១០០លានដុល្លារ ជូនសមាជិក ប ស ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ appeared first on Kampuchea Thmey Daily.

មន្ទីរសម្រាកព្យាបាលមួយទៀតនៅខេត្តត្បូងឃ្មុំត្រូវ ប ស ស បញ្ចប់កិច្ចព្រមព្រៀងលែងឲ្យផ្តល់សេវា
មន្ទីរសម្រាកព្យាបាល ទេពនិម្មិត ដែលមានទីតាំងនៅផ្ទះលេខ ២៦៨-២៦៩-២៧០ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំត្រូវបាន ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្តល់សេវាជូនសមាជិក ប.ស.ស.ជាបន្តទៀតហើយ ដោយសារមន្ទីរសម្រាកព្យាបាលនេះមិនមានលទ្ធភាពបន្តការផ្តល់សេវាជាបន្តទៀត។

នេះជាមន្ទីរសម្រាកព្យាបាលទី២ហើយនៅក្នុងខែសីហានេះ ដែល ប.ស.ស.បានបញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្តល់សេវាបន្ទាប់មន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បានបញ្ចប់កិច្ចព្រមព្រៀងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប ស ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាន៍ថា ការបញ្ចប់កិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាលនេះ ដោយសារតែមន្ទីរព្យាបាលនេះបានបញ្ចប់ដោយខ្លួនឯង ដោយហេតុផលថា គាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប ស ស។

យោងតាមសេចក្តីជូនដំណឹងរបស់ ប.ស.ស.ដែលទើបទទួលបាននៅថ្ងៃទី២៩សីហាននេះ បានជូនដំណឹងដល់ សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. អាចអញ្ជើញទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលផ្សេងៗ ទៀតដែលជាដៃគូ ប.ស.ស. ដែលមានទីតាំងស្ថិតនៅក្បែរមន្ទីរសម្រាកព្យាបាលខាងលើ ករណីចូលប្រើប្រាស់ សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ។

កាលពីទី១៩សីហា ឆ្នាំ២០២៥ ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងជាមួយ មន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លែងឱ្យផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.ជាបន្តទៀត ដោយសារមន្ទីរសម្រាកព្យាបាលនេះបានបញ្ចប់ដោយខ្លួនឯង ដោយសារមិនមានវេជ្ជបណ្ឌិត និងមិនមានធនធាន និងហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិកបសស។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស. មានមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជនប្រមណជាង១៦០០កន្លែងនៅទូទាំងប្រទេសក្នុងការផ្តល់សេវាជូនដល់សមាជិក ប.ស.ស.​ខណៈគិតត្រឹមខែកក្តដាឆ្នាំ២០២៥នេះ ប.ស.ស.មានសមាជិកសរុបចំនួន៣ ២៣៨ ៦៣៩នាក់៕

អត្ថបទ៖ សំអឿន

The post មន្ទីរសម្រាកព្យាបាលមួយទៀតនៅខេត្តត្បូងឃ្មុំត្រូវ ប ស ស បញ្ចប់កិច្ចព្រមព្រៀងលែងឲ្យផ្តល់សេវា appeared first on Kampuchea Thmey Daily.

រយៈពេល៧ខែឆ្នាំនេះ ប ស ស បានចុះឈ្មោះសមាជិកថ្មីជិត៤០ម៉ឺននាក់
លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៤សីហានេះថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ប.ស.ស.បានចុះឈ្មោះសមាជិកថ្មីទាំងវិស័យឯកជន វិស័យសាធារណៈ និងរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកបន្ទុកសមាជិក ប.ស.ស.ប្រមាណចំនួន៣៨៧ ៨៤៩នាក់។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ បានបន្តថា ក្នុងនោះនៅក្នុងខែកក្កដា ឆ្នាំ២០២៥ ប.ស.ស.បានចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មីចំនួន ២៤៩សហគ្រាស មានកម្មករនិយោជិតចំនួន ៣៧ ៥៧៦នាក់ មន្រ្តីសាធារណៈ៨០៨នាក់ បុគ្គលស្វ័យនិយោជន៍ ១៥ ២៨២នាក់ និងអ្នកក្នុងបន្ទុក ១២ ៥៤៥នាក់ សរុបពេញ១ខែនេះ ប.ស.ស. ទទួលបានសមាជិកចំនួន ៦៦ ២១១នាក់ មានកំណើន ៥,៤៤% ធៀបនឹងខែមិថុនា កន្លងទៅខណៈបច្ចុប្បន្ន ប.ស.ស. មានសមាជិកសរុបចំនួន ៣ ២៣៨ ៦៣៩នាក់ មានកំណើន១៩%បើ ធៀបនឹងតួលេខសមាជិកសរុបកាលពីដំណាច់ឆ្នាំ២០២៤កន្លងទៅ។

លោកបណ្ឌិតបានបន្តទៀតថា ការកើនឡើងនៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងបានយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗនៃការប្រើប្រាស់ ប.ស.ស.ព្រោះថា មានប័ណ្ណ ប.ស.ស ជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះនិងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ទាំងរដ្ឋ និងឯកជនចំនួន១៥៩៩កន្លែងនៅទូទាំងប្រទេសដោយសាររាល់​ការ​ចំណាយគឺជាបន្ទុករបស់ ប.ស.ស។

លោកបណ្ឌិតបានបន្ថែមថា ការចុះឈ្មោះចូលជាសមាជិក ប.ស.ស.នេះ នឹងជួយលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់កម្មករសំណង់កាន់តែប្រសើរឡើងបន្ថែមទៀត ដោយសារពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស.ដូចជាការមើលថែទាំសុខភាពដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដែលជាដៃគូរបស់ ប.ស.ស.និងពេលជួបគ្រោះថ្នាក់ការងារជាដើម។

លើសពីននេះទៀតការមានប័ណ្ណ ប.ស.ស.ក៏នឹងជួយធ្វើឱ្យសមាជិកប.ស.ស.យើងលែងសូវខ្វល់ខ្វាយទាក់ទិនទៅនឹងការចំណាយផ្សេងៗទៅលើការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅពេលដែលឈឺ ព្រោះថា រាល់ការចំណាយជាបន្ទុករបស់ ប.ស.ស.។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយពង្រឹងស្ថិរភាព និងការព្យាករណ៍បាន នៃចំណូលព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន៕

អត្ថបទ៖ សំអឿន

The post រយៈពេល៧ខែឆ្នាំនេះ ប ស ស បានចុះឈ្មោះសមាជិកថ្មីជិត៤០ម៉ឺននាក់ appeared first on Kampuchea Thmey Daily.

ពេញ១ខែកក្តដា ប ស ស ទទួលបានសមាជិកថ្មីជាង៦ម៉ឺននាក់មានកំណើន៥%
ពេញមួយខែក្នុងខែកក្កដា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)ទទួលបានសមាជិកថ្មីជាង៦ម៉ឺននាក់ មានកំណើនជាង ៥% បើប្រៀបធៀបទៅនឹងខែមិថុនាកន្លងទៅ។

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានបករសាសន៍នៅព្រឹកថ្ងៃទី៩សីហានេះថា ក្នុងខែកក្កដា ឆ្នាំ២០២៥ បេឡាជាតិសន្តិសុខសង្គម បានចុះបញ្ជីសហគ្រាស គ្រឹះស្ថានថ្មីចំនួន ២៤៩សហគ្រាសមានកម្មករនិយោជិតចំនួន ៣៧ ៥៧៦នាក់ មន្រ្តីសាធារណៈ៨០៨នាក់ បុគ្គលស្វ័យនិយោជន៍ ១៥ ២៨២នាក់ និងអ្នកក្នុងបន្ទុក ១២ ៥៤៥នាក់ សរុបពេញ១ខែនេះ ប.ស.ស. ទទួលបានសមាជិកចំនួន ៦៦ ២១១នាក់ មានកំណើន ៥,៤៤% ធៀបនឹងខែមិថុនា កន្លងទៅ។

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ន ប.ស.ស. មានសមាជិកសរុប ៣ ២៣៨ ៦៣៩នាក់ មានកំណើន១៩% ធៀបនឹងតួលេខសមាជិកសរុបកាលពីដំណាច់ឆ្នាំ២០២៤ ដោយក្នុងនោះបើគិតតែរយៈពេល ៧ខែដើមឆ្នាំ២០២៥ មានសមាជិក ៣៨៧ ៨៤៩នាក់ បានចុះបញ្ជីជាសមាជិក ប.ស.ស. ទាំងវិស័យឯកជន វិស័យសាធារណៈ និងរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកបន្ទុកសមាជិក ប.ស.ស.។

លោកបណ្ឌិតបានបន្តទៀតថា ការកើនឡើងនៃចំនួនសមាជិក ប.ស.សជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវាប.ស.សនិងបានយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗនៃការប្រើប្រាស់ប.ស.ស.ព្រោះថាមានប័ណ្ណ ប.ស.សជួយសម្រាលបន្ទុកក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះនិងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយប.ស.សទាំងរដ្ឋនិងឯកជនចំនួន១៥៩៩កន្លែងនៅទូទាំងប្រទេសដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស។

គួរបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្តនិងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារនិងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook ,Telegram , YouTube , TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករតារាចម្រៀងនិងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

បន្ថែមពីនេះ បេឡាជាតិសន្តិសុខសង្គមក៏ទទួលកុមារចូលជាសមាជិកផងដែរដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.សទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គមនឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត៕

អត្ថបទ៖ សំអឿន

The post ពេញ១ខែកក្តដា ប ស ស ទទួលបានសមាជិកថ្មីជាង៦ម៉ឺននាក់មានកំណើន៥% appeared first on Kampuchea Thmey Daily.