ប.ស.ស Archives - Kampuchea Thmey Daily

៥​ ខែ ដើមឆ្នាំនេះ មានកម្មករ-និយោជិត ៤៦ នាក់ ស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍
ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៦ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ២ ៨០០ ករណី ដោយមានជនរងគ្រោះជាង ៣ ១០០ នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ៤៦ នាក់ និង របួសធ្ងន់-ស្រាល ជាង ៣ ០០០ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ មិថុនា នេះថា ក្នងរយៈពេល ៥ ខែ ឆ្នាំ ២០២៦ នេះ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករ-និយោជិត ជួបករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៨០៨ ករណី មានជនរងគ្រោះសរុបចំនួន ៣ ១៣៤ នាក់ (ស្រី ២ ០៧៧ នាក់) ស្លាប់ចំនួន ៤៦ នាក់ របួសធ្ងន់ចំនួន ៧៩៩ នាក់ និង របួសស្រាលចំនួន ២ ២៨៩ នាក់។

លោកបណ្ឌិត បានបន្តថា ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ក្នុងនោះមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មានចំនួន ៩ ករណី មានជនរងគ្រោះសរុបចំនួន ១៩៨ នាក់ ស្លាប់ចំនួន ១៤ នាក់ របួសធ្ងន់ចំនួន ២៨ នាក់ និង របួសស្រាលចំនួន ១៥៦ នាក់។

លោកបណ្ឌិត បានពន្យល់ថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព បត់មិនត្រឹមត្រូវ និង កត្តាយានយន្ត។

លោកបណ្ឌិត បានបន្តទៀតថា ដើម្បីកាត់បន្ថយហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិត ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បាននិងកំពុងអនុវត្តសកម្មភាព រួមមាន បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និង កម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឲ្យពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗ គ្នា។ ជំរុញការកែលម្អរថយន្តដឹកកម្មករ-និយោជិត ឲ្យកាន់តែមានផាសុកភាព និង សុវត្ថិភាព ឲ្យបានឆាប់រហ័ស។ ចុះអង្កេតសិក្សាស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ-និយោជិត ឲ្យបានច្បាស់លាស់។ រៀបចំបទបង្ហាញជាមេរៀន វីដេអូណែនាំ ស្ពត និងជាសារសំឡេងសម្រាប់អប់រំ ផ្សព្វផ្សាយ នៅតាមបណ្តារោងចក្រសហគ្រាស គ្រឹះស្ថាន និង តាមរយៈបណ្តាញសង្គមនានា ដល់អ្នកបើកបរយានយន្តដឹកកម្មករ និង កម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិត ដែលប្រើប្រាស់ម៉ូតូ កង់ និង ថ្មើរជើង ឲ្យបានយល់ដឹងច្បាស់ពីច្បាប់ និង សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជំរុញរថយន្តប្រភេទដឹកទំនិញ និង ម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និង ជំរុញរថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករ-និយោជិត ឈរ ឲ្យផ្លាស់ប្តូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬ កែច្នៃឲ្យមានកៅអីអង្គុយ។

លោកបណ្ឌិត ក៏បានអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និង ទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និង ក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និង យកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន

The post ៥​ ខែ ដើមឆ្នាំនេះ មានកម្មករ-និយោជិត ៤៦ នាក់ ស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

រដ្ឋ ចំណាយថវិកាជាង ១១០ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កូនអាយុក្រោម ២ ឆ្នាំ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ៦ ឧសភា ថា គិតត្រឹមខែមេសា ឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស បានឧបត្ថម្ភថវិកាដល់សមាជិក ប.ស.ស ជាស្រី្តមានផ្ទៃពោះ ចំនួន ៧៧០ ៤៣១ នាក់ និងកូនអាយុក្រោម ២ ឆ្នាំ ចំនួន ៨៤៨ ០២៦ នាក់ ដោយចំណាយថវិកាអស់ចំនួន ៤៤៨,៣៥១.៥២ លានរៀល ស្មើនឹងប្រមាណ ១១២ លានដុល្លា។

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាល រួមមាន សមាជិក ប.ស.ស ជាមន្ដ្រីរាជការ ជាស្រ្ដីមានផ្ទៃពោះក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

សមាជិក ប.ស.ស ជាមន្រ្ដីកម្មសិក្សា និង មន្ដ្រីជាប់កិច្ចសន្យាបម្រើការងារនៅតាមក្រសួង-ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។ សមាជិក ប.ស.ស ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាមន្ដ្រីនគរបាលជាតិ និង មន្ដ្រីពន្ធនាគារ។ សមាជិក ប.ស.ស ជាស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ នៃក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និង ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ ជាកម្មការិនី។

លោកបណ្ឌិត បានបន្ថែមថា ក្នុងនោះ មុនពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និង កូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និង ទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។ ក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបណ្ឌិត បន្ថែមទៀតថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និង ទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន

The post រដ្ឋ ចំណាយថវិកាជាង ១១០ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កូនអាយុក្រោម ២ ឆ្នាំ appeared first on Kampuchea Thmey Daily.

ត្រីមាសទី ១ ឆ្នាំនេះ រដ្ឋ ចំណាយថវិកាជាង ៧ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កូនអាយុ ២ ឆ្នាំ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ មេសា នេះថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស បានចំណាយថវិកាចំនួន ២៩,២៨៧.២៨ លានរៀល ស្មើនឹងប្រមាណ ៧.៣ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្រី្តមានផ្ទៃពោះមានចំនួន ៦៦ ០១៧ នាក់ និង កូនអាយុក្រោម ២ ឆ្នាំ ចំនួន ១០១ ១១៣ នាក់។ ប៉ុន្តែបើគិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ កម្មវិធីឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស ជាស្រី្តមានផ្ទៃពោះបានផ្តល់ដល់ម្តាយចំនួន ៧៦២ ៧៦៨ នាក់ និង កូនអាយុក្រោម ២ ឆ្នាំ ចំនួន ៨៣៣ ២៣៦ នាក់ ដោយបានចំណាយថវិកាអស់សរុបចំនួន ៤៣៩,២៥១.៤៤ លានរៀល ស្មើនឹងប្រមាណ ១០៩.៨ លានដុល្លារ។

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និង ក្រោយសម្រាល រួមមាន  សមាជិក ប.ស.ស ជាមន្ដ្រីរាជការ ជាស្រ្ដីមានផ្ទៃពោះក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារ នៅតាមក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និង ថ្នាក់ក្រោម ជាតិដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។  សមាជិក ប.ស.ស ជាមន្រ្ដីកម្មសិក្សា និង មន្ដ្រីជាប់កិច្ចសន្យាដែលបម្រើការ ងារនៅតាមក្រសួង-ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។  សមាជិក ប.ស.ស ជាស្រ្ដីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ ដែលជាមន្ដ្រីនគរបាលជាតិ និង មន្ដ្រីពន្ធនាគារ។  សមាជិក ប.ស.ស ជាស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ នៃក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ និង ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ ជាកម្មការិនី។

លោកបណ្ឌិត បានបន្ថែមថា ក្នុងនោះ មុនពេលសម្រាលកូន កម្មករ-និយោជិត ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និង កូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និង ទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។ ក្រោយពេលសម្រាលកូន កម្មករជាស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបណ្ឌិត បានបន្ថែមទៀតថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និង ទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕
អត្ថបទ ៖ សំអឿន

The post ត្រីមាសទី ១ ឆ្នាំនេះ រដ្ឋ ចំណាយថវិកាជាង ៧ លានដុល្លារ ដល់ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និង កូនអាយុ ២ ឆ្នាំ appeared first on Kampuchea Thmey Daily.

មន្ទីរព្យាបាលចំនួន ២ បន្ថែមទៀត នៅរាជធានីភ្នំពេញ ត្រូវ ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្ដល់សេវា
មន្ទីរ​សម្រាក​ព្យាបាល​មង្គល​ទួល​ពង្រ​ និង​មន្ទីរ​សម្រាក​ព្យាបាល ពន្លឺ​អង្គរ​ ដែលមាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ​ត្រូវបាន ប​.​ស​.​ស បញ្ចប់​កិច្ចព្រមព្រៀង​លែងឱ្យ​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស​.​ជា​បន្ត​ទៀតហើយ ដោយសារ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​ ២ ​នេះ​ មិនមាន​លទ្ធភាព​បន្ត​ការផ្តល់សេវា​ជា​បន្តទៀត។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១៨ ​ធ្នូ​ នេះ​ថា ការបញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​មន្ទីរ​សម្រាក​ព្យាបាល​ទាំងពីរ​នេះ គឺ​ដោយសារ​មន្ទីរ​សម្រាក​ព្យាបាល​ទាំងពីរ​មិនមាន​លទ្ធភាព​ក្នុង​ការផ្តល់សេវា​សុខាភិបាល ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ហានិភ័យ​ការងារ ជូន​សមាជិក ប​.​ស​.​ស​. បន្តទៀត​បាន​។ លើសពីនេះ​ទៀត​ មិនអាច​ទប់ទល់​ទៅលើ​ការចំណាយ ​និង​មិនមាន​លទ្ធភាព​ក្នុងការ​ផ្តល់ប្រាក់​ជូន​បុគ្គលិក​គ្រប់ផ្នែក​នៅ​មន្ទីរ​សម្រាក​ព្យាបាល។

លោក​បណ្ឌិត បាន​បន្តទៀតថា ​មន្ទីរ​សម្រាក​ព្យាបាល មង្គល​ទួល​ពង្រ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ ស ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប​.​ស​.​ស​. ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ និង​បានដាក់​លិខិត​ស្នើសុំ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​សេវា​សុខាភិបាល ផ្នែក​ថែទាំ​សុខភាព និង ផ្នែក​ហានិភ័យ​ការងារ​មក ប​.​ស​.​ស​. នៅ​ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ ​២០២៥ និង​បានការ​ឯកភាព​ពី​និយ័ត​ករ​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៥។

លោក​បណ្ឌិត​បាន​បន្ថែម​ថា ​ការបញ្ចប់​កិច្ចព្រមព្រៀង​របស់​មន្ទីរ​សម្រាក​ព្យាបាល មង្គល​ទួល​ពង្រ មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​សេវា​របស់​សមាជិក ប​.​ស​.​ស​.​ក្នុង​តំបន់​ក្បែរ​មន្ទីរ​សម្រាក​ព្យាបាល​នោះទេ ដោយមាន​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ ប​.​ស​.​ស​. ចំនួន​ ៥ មូលដ្ឋាន​សុខាភិបាល (​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ចំនួន​ ២ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ចំនួន​ ៣) ដែលមាន​លទ្ធភាព​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស​. នៅក្នុង​តំបន់​នោះ។

លោក​បណ្ឌិត បញ្ជាក់​ទៀតថា ចំណែក​មន្ទីរ​សម្រាក​ព្យាបាល ពន្លឺ​អង្គរ ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​ ៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប​.​ស​.​ស នៅ​ខែតុលា ឆ្នាំ​ ២០២៤ និង​បានដាក់​លិខិត​ស្នើសុំ​បញ្ចប់​កិច្ចព្រមព្រៀង​ផ្តល់​សេវា​សុខាភិបាល ផ្នែក​ថែទាំ​សុខភាព និង ផ្នែក​ហានិភ័យ​ការងារ​មក ប​.​ស​.​ស​. នៅ​ថ្ងៃទី ​១ ខែកញ្ញា ឆ្នាំ ២០២៥ និង​បានការ​ឯកភាព​ពី​និយ័ត​ករ​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី ​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក​បណ្ឌិត​ បានឱ្យដឹង​ទៀតថា ​ការបញ្ចប់​កិច្ចព្រមព្រៀង​របស់​មន្ទីរ​សម្រាក​ព្យាបាល ពន្លឺ​អង្គរ ​ក៏ មិន​មាន​ផល​ប៉ះពាល់​ដល់​ការប្រើប្រាស់​សេវា​របស់​សមាជិក ប​.​ស​.​ស ក្នុង​តំបន់​ក្បែរ​មន្ទីរ​សម្រាក​ព្យាបាល នោះទេ ដោយមាន​មូលដ្ឋាន សុខាភិបាល​ដែលជា​ដៃគូ ប​.​ស​.​ស​. ចំនួន​ ៨ មូលដ្ឋាន​សុខាភិបាល (​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ចំនួន​ ២ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ចំនួន​ ៦) ដែលមាន​លទ្ធភាព​ផ្តល់​សេវា​ជូន សមាជិក ប​.​ស​.​ស​. នៅក្នុង​តំបន់​នោះ។

លោក​បណ្ឌិត បានបញ្ជាក់​បន្ថែមថា​ គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែធ្នូ​ ឆ្នាំ​ ២០២៥ ប​.​ស​.​ស​. បានបញ្ចប់​កិច្ច​ព្រមព្រៀង​ជាមួយ មូលដ្ឋាន​សុខាភិបាល​ឯកជន ចំនួន ១១​ ខណៈ​បច្ចុប្បន្ន​មាន​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. មាន​ចំនួន ១ ៦១៦ ក្នុងនោះ ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ចំនួន ១ ៤៤១ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ចំនួន ១៧៥៕

អត្ថបទ ៖ សំអឿន

The post មន្ទីរព្យាបាលចំនួន ២ បន្ថែមទៀត នៅរាជធានីភ្នំពេញ ត្រូវ ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងលែងឱ្យផ្ដល់សេវា appeared first on Kampuchea Thmey Daily.

ប.ស.ស នឹងពង្រីកការអនុវត្តកម្មវិធីដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់សមាជិកក្រុមប្រឹក្សានៅដើមឆ្នាំក្រោយ
លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង​ ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​២៩ ​វិច្ឆិកា​ នេះ​ថា​ បច្ចុប្បន្ន​នេះ​ ប​.​ស​.​ស បាន​និង​កំពុង​បន្ត​សិក្សា​រៀបចំ​ត្រៀម​ការ​ពង្រីក​វិសាលភាព​ការ​អនុវត្ត​កម្មវិធី​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចាប់ពី​ខែ​មករា ឆ្នាំ ២០២៦។

លោក​បណ្ឌិត​ បាន​បន្ត​ថា ក្រៅពីនេះ​ នៅ​ឆ្នាំ​ ២០២៦ ​ខាងមុខនេះ ប​.​ស​.​ស មាន​ផែនការ​ពង្រឹង និង​ពង្រីក​វិសាលភាព​ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ស្របតាម​ការវិវត្តន៍​ នៃ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​។ ​ពង្រឹង និង​បង្កើន​គុណភាព​ និង​សមត្ថភាព​ផ្ដល់​សេវា​សន្តិសុខ​សង្គម​។ ​លើកកម្ពស់​ការ​យល់​ដឹង និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​។ ​ពង្រឹង​ការ​គ្រប់គ្រង និង​ចាត់ចែង​មូលនិធិ​សន្តិសុខ​សង្គម ដើម្បី​បង្កើន​ប្រយោជន៍​បន្ថែម​ដល់​សមាជិក ប​.​ស​.​ស និង​វិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព ​នៃ​ការពង្រីក​វិសាលភាព​ដល់​ក្រុម​គោលដៅ (​ផលិតផល​ថ្មី​) ដែល​មិនទាន់​គ្របដណ្តប់​នៅក្នុង​របប​សន្តិសុខ​សង្គម (Missing-Middle) ជា​បន្តបន្ទាប់​តាម​លំដាប់​អាទិភាព​ដោយ​អភិក្រម​ប្រុងប្រយ័ត្ន គ្រប់​ជ្រុងជ្រោយ និង​ធានា​បាន​នូវ​និរន្តរភាព​ នៃ​មូលនិធិ​សន្តិសុខ​សង្គម។

លើសពីនេះ​ទៀត ប​.​ស​.​ស នឹង​សិក្សា​លទ្ធភាព​ពង្រីក​វិសាលភាព​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក ប្រាក់​សោធន​ដល់​មន្ត្រី​សាធារណៈ​សំដៅ​ជួយ​កាត់បន្ថយ​បន្ទុក​ថវិកាជាតិ​។​ ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​សំដៅ ពង្រឹង និង​បង្កើន​ការចុះបញ្ជី សហគ្រាស គ្រឹះស្ថាន ព្រមទាំង​ធ្វើការ​ពង្រីក​ការ​គ្របដណ្ដប់​ដល់​ជន​គោលដៅ​ដទៃ​ផ្សេងទៀត តាមរយៈ​យន្ត​ការ​ចុះ​អធិការកិច្ច និង​សហការ​ចែករំលែក​ទិន្នន័យ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​។ ​បង្កើន និង​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​របប​សន្តិសុខ​សង្គម និង​លើកកម្ពស់​ការ​យល់ដឹង​អំពី​នីតិវិធី ​នៃ​ការប្រើប្រាស់​សេវា​របស់ ប​.​ស​.​ស តាម​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ដោយ​ភាព​ប្រទាក់​ក្រឡា​គ្នា​។​ ជាងនេះទៀត​ ប​.​ស​.​ស នឹង​រៀបចំ​សិក្សា ​និង​អភិវឌ្ឍន៍​ម៉ូ​ដែល​វាយតម្លៃ​ហានិភ័យ​ហិរញ្ញវត្ថុ​ នៃ​របប​សន្តិសុខ​សង្គម ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការពារ​អត្ថប្រយោជន៍​ជូន​សមាជិក ប​.​ស​.​ស។

លោក​បណ្ឌិត​ បាន​បន្ថែម​ថា​ ទន្ទឹមនឹងនេះ ​ឆ្នាំ​ ២០២៦​ ខាងមុខនេះ ប​.​ស​.​ស នឹង​ពិនិត្យ​លទ្ធភាព​ពង្រីក​សមាជិក​ទៅលើ​ក្រុម​គោលដៅ​ចំនួន ​៤​ បន្ថែម​ទៀត ​រួមមាន ​ក្រុម​សិស្ស​-​និស្សិត​ អាយុ​ចាប់ពី ១៨ ​ដល់​ ២១ ​ឆ្នាំ ព្រះសង្ឃ កសិករ​ និង​ប្រជាពលរដ្ឋ​ ដែលមាន​វ័យ​ចាប់ពី​ ៦០ ​ឆ្នាំ​ ឡើង ​ដើម្បីឱ្យ​ពួកគេ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ ពី​ ប​.​ស​.​ស។

គួរ​បញ្ជាក់​ថា​ គិត​មកដល់​សប្តាហ៍​ទី​ ២ ​នៃ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៥ ​នេះ ​ប​.​ស​.​ស មាន​សមាជិក​ចំនួន ៣,៣៩៩,១២០ ​នាក់ ស្រី​ចំនួន​ ១,៨៦៨,២៣៤​ នាក់៕

អត្ថបទ ៖ សំអឿន

The post ប.ស.ស នឹងពង្រីកការអនុវត្តកម្មវិធីដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់សមាជិកក្រុមប្រឹក្សានៅដើមឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ ជំរុញម្ចាស់ផ្ទះចុះបញ្ជីអ្នកបម្រើការងារក្នុងផ្ទះឱ្យបានច្រើនបន្ថែមទៀត ដើម្បីពួកគាត់ទទួលបានការគាំពារសង្គម
មន្ត្រី​ជាន់​ខ្ពស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស) បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ម្ចាស់ផ្ទះ​ជួយ​ចុះបញ្ជី​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ​ឱ្យបាន​ច្រើន​បន្ថែមទៀត​ ដើម្បី​ពួកគាត់​ទទួល​បាន​ការ​គាំពារ​សង្គម​ពី ប​.​ស​.​ស។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១៤ ​តុលា​ នេះ​ថា​ ការជំរុញ​នេះ​ដោយសារ​តែ​បច្ចុប្បន្ន​ការចុះបញ្ជី​អ្នកបម្រើ​ការងារ​ក្នុងផ្ទះ​នៅមាន​ចំនួន​តិចតួច​នៅឡើយ ​ខណៈ​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២៥ ​មាន​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ​ចំនួន​ ១ ០៧២ ​នាក់ បាន​ចុះបញ្ជី​ជា​សមាជិក ប​.​ស​.​ស។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ បាន​បន្ត​ថា នៅពេល​អ្នកបម្រើ​តាម​ផ្ទះ​ចុះបញ្ជី​ក្លាយជា​សមាជិក​ប​.​ស​.​ស ពួកគាត់​អាច​ទទួលបាន​អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម​ពេញលេញ​ដូច​កម្មករ​-​និយោជិត ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ដទៃ​ទៀត​ដែរ ដូចជា ទទួល​របប​ថែទាំ​សុខភាព របប​គ្រោះថ្នាក់​ការងារ និង​របប​សោធន។ ប៉ុន្តែ​អ្នកបម្រើ​តាម​ផ្ទះ​ចូល​ជា​សមាជិក ប​.​ស​.​ស តម្រូវឱ្យ​ម្ចាស់ផ្ទះ ត្រូវបំពេញ​តួនាទី​ក្នុងនាម​ជា​និយោជក​តាមរយៈ​ការ​ចុះ​បញ្ជិកា និង​ប្រកាស​បង់​ភាគទាន​ទាំង​របប​ហានិភ័យ​ការងារ​ថែទាំ​សុខភាព និង​របប​ប្រាក់​សោធន​ជូន​ដល់​ពួកគាត់។

លោក​បណ្ឌិត បាន​បន្ត​ទៀត​ថា ការ​ចុះ​បញ្ជី​អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ផ្ទះ ម្ចាស់ផ្ទះ ត្រូវ​មក​ស្នើសុំ​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស ឬ​តាមរយៈ​ប្រព័ន្ធ​ចុះ​បញ្ជិកា WebBase Application របស់ ប​.​ស​.​ស ដោយ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ទីតាំង​ផ្ទះ រូបថត ៤ គុណ​នឹង ៦ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ។ ពេល​ម្ចាស់ផ្ទះ​បំពេញ​ទៅតាម​លក្ខខណ្ឌ​រួចរាល់​ហើយ ម្ចាស់ផ្ទះ ត្រូវ​បញ្ជូន​អ្នកបម្រើ​ការងារ​ក្នុងផ្ទះ​ទៅ​ចុះបញ្ជី​ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​សេវា ប​.​ស​.​ស ជាមួយ​នឹង​ការ​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ជាច្រើន​ទៀត។

លោក​បណ្ឌិត បាន​បន្ថែម​ថា ចំពោះ​ការ​បង់​ភាគទាន​ប្រចាំខែ​សម្រាប់​ផ្នែក​ហានិភ័យ​ការងារ​ផ្នែក​ថែទាំ​សុខភាព គឺ ម្ចាស់ផ្ទះ​ជា​អ្នក​បង់​ជំនួស។ ចំណែក​ផ្នែក​ប្រាក់​សោធន​ដែល​ត្រូវ​បង់ ៤ ភាគរយ នៃ​ប្រាក់ខែ​របស់​អ្នកបម្រើ​ការងារ​ក្នុង​ផ្ទះ ត្រូវ​បង់​ពាក់កណ្ដាល​ម្នាក់ គឺ ម្ចាស់ផ្ទះ​បង់ ២ ភាគរយ និង​អ្នក​បម្រើ​ការងារ​ក្នុង​ផ្ទះ ត្រូវ​បង់ ២ ភាគរយ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៥ នេះ ប​.​ស​.​ស បាន​ចុះបញ្ជី​សមាជិក​ថ្មី​ចំនួន​ជាង ៥៣ ម៉ឺន​នាក់ ស្រី ២៧ ម៉ឺន ៤ ពាន់​នាក់ ធ្វើ​ឱ្យ​ចំនួន​សមាជិក ប​.​ស​.​ស កើន​ឡើង​ជាង ៣,៣ លាន​នាក់ ស្រី​ចំនួន ១,៨ លាន​នាក់៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់ ជំរុញម្ចាស់ផ្ទះចុះបញ្ជីអ្នកបម្រើការងារក្នុងផ្ទះឱ្យបានច្រើនបន្ថែមទៀត ដើម្បីពួកគាត់ទទួលបានការគាំពារសង្គម appeared first on Kampuchea Thmey Daily.

សមាជិក ប.ស.ស ចូលនិវត្តន៍ជាង ៦ ៧០០ នាក់ ទទួលបានប្រាក់សោធន ឬ ប្រាក់រ៉ឺត្រែត
គិត​មក​ត្រឹម​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស)​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​សមាជិក ប​.​ស​.​ស ចូលនិវត្តន៍​ជាង ​៦ ៧០០​ នាក់​ហើយ ទទួល​បាន​ប្រាក់​សោធន ​ឬ​ ប្រាក់​រ៉ឺ​ត្រែ​ត​ ពី​ ប​.​ស​.​ស។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​២៦ ​កញ្ញា​ នេះ​ថា ​គិត​ចាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន កាលពី​ចុង​ឆ្នាំ ២០២២ រហូតមកដល់​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២៥ នេះ​ ប​.​ស​.​ស បាន​បើក​ផ្តល់​តាវកាលិក​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ជូន​ដល់​សមាជិក​ជា​កម្មករ-និយោជិត វិស័យ​ឯកជន ដែល​បាន​ចូលនិវត្តន៍​សរុប​ចំនួន ៦ ៧៦៦ នាក់ ស្រី ២ ៧៦១ នាក់ និង​បាន​ចំណាយ​ថវិកា​សរុប​ជាង ១៣ ៦៣៣ លាន​រៀល ឬ​ ប្រមាណ ៣,៤ លាន​ដុល្លារ។

លោក​បណ្ឌិត បាន​បន្ត​ថា ប្រាក់​សោធន បាន​រួម​ចំណែក​ធានា​សន្តិសុខ និង​ស្ថិរភាព​ប្រាក់ចំណូល នៅ​ពេល​សមាជិក ប​.​ស​.​ស ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ​ដែរ ព្រមទាំង​ផ្តល់​របប​ថែទាំ​សុខភាព​ដល់​សោធនិក ដែល​ជា​សមាជិក ប​.​ស​.​ស នៅពេល​ចាស់​ទៅ។

លោក​អគ្គនាយករង ប​.​ស​.​ស បាន​បន្តទៀតថា ការ​បង់ប្រាក់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ពី​និយោជក និង កម្មករ​-​និយោជិត​នេះ តម្រូវ​ឱ្យ​បង់​ចំនួន ៤ ភាគរយ នៃ​ចំនួន​ប្រាក់ឈ្នួល​របស់​កម្មករ​-​និយោជិត ក្នុងនោះ និយោជក ត្រូវ​បង់ ២ ភាគរយ និង កម្មករ​-​និយោជិត បង់ ២ ភាគរយ។ នៅពេល​កម្មករ និង និយោជិត​ ដល់​អាយុ ៦០ ឆ្នាំ ដែល​ត្រូវ​ចូល​និវត្ត នឹង​ទទួល​បាន​ប្រាក់​សោធន​ដូច​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ​ដែរ ទៅតាម​ប្រាក់ឈ្នួល​ដែល​ម្នាក់ៗ ទទួល​បាន។

លោក​អគ្គនាយករង ប​.​ស​.​ស បានបញ្ជាក់​ឱ្យដឹងថា ដើម្បី​អាច​ស្នើសុំ​ប្រាក់​សោធន​ជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬ ប្រាក់​រ៉ឺត្រែត) សមាជិក ប​.​ស​.​ស ត្រូវ​បំពេញ​លក្ខខណ្ឌ​កំណត់​មួយ​ចំនួន​រួមមាន ៖ (១)-បាន​ចុះបញ្ជី​នៅ ប​.​ស​.​ស ផ្នែក​ប្រាក់​សោធន (២)-បាន​បង់​ភាគទាន​មក ប​.​ស​.​ស បាន​យ៉ាងតិច ១២ ខែ និង (៣)-ត្រូវ​មាន​អាយុ​យ៉ាងតិច ៦០ ឆ្នាំ និង ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ មួយ​ចំនួន រួមមាន ៖ (១)-ប័ណ្ណ​សមាជិក ប​.​ស​.​ស ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម​(​មាន​សុពលភាព​) ឬ​ លិខិតឆ្លងដែន (​ជនបរទេស​) (៣)-​សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ និង​សេចក្តីចម្លង​បញ្ជាក់​សំបុត្រ​កំណើត​កូន​(​បើ​មាន​) និង (៤)-​ត្រូវ​មាន​លេខ​គណនី​ធនាគារ​អេស៊ីលីដា ឬ​ លេខ​គណនី​ធនាគារ​កាណាឌីយ៉ា។

គួរ​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន ៣ រួមមាន ទី១-របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ដែល​បាន​អនុវត្ត​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៨ សម្រាប់​វិស័យ​ឯកជន និង វិស័យ​សាធារណៈ អនុវត្ត​នៅ​ខែ​មករា ឆ្នាំ ២០២១។ ទី២-របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដែល​បាន​អនុវត្ត​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៦ សម្រាប់​វិស័យ​ឯកជន និង វិស័យ​សាធារណៈ អនុវត្ត​នៅ​ខែមករា ឆ្នាំ ២០១៨ និង ទី៣-របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ចុង​ឆ្នាំ ២០២២៕

អត្ថបទ ៖ សំអឿន

The post សមាជិក ប.ស.ស ចូលនិវត្តន៍ជាង ៦ ៧០០ នាក់ ទទួលបានប្រាក់សោធន ឬ ប្រាក់រ៉ឺត្រែត appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ការផ្លាស់ប្ដូរ ឬ កែលម្អរថយន្តដឹកកម្មករ ឱ្យមានផាសុកភាព និងសុវត្ថិភាព ត្រូវធ្វើជា ៣ ដំណាក់កាល
មន្ត្រីជាន់ខ្ពស់ ប.ស.ស បាន​អះអាងថា ការផ្លាស់ប្តូរ ឬ​កែលម្អ​រថយន្ត​ដឹក​កម្មករ-និយោជិត​ ឱ្យមាន​ផាសុកភាព​ និង​សុវត្ថិភាព​ ត្រូវធ្វើ​ឡើងជា ​៣ ​ដំណាក់កាល​ ពោលគឺ​ចាប់ពី​ឆ្នាំ​ ២០២៥ ​រហូតដល់​បំណាច់​ឆ្នាំ ​២០២៧​ ខាងមុខ​ ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ចំណោម​កម្មករ-និយោជិត ​ឱ្យនៅ​កម្រិត​ទាប​បំផុត។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ២៧ ​សីហា​ នេះ​ថា ​ក្នុងនោះ ​ដំណាក់កាល​ទី​ ១ ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ដែល​ដឹក​កម្មករ​ឈរ​មក​អង្គុយ ដោយ​រៀបចំ​ឱ្យមាន​បន្ទះក្តារ ឬ​រនូត​ដែក ឬ​ឈើ មានការ​ថយចុះ​ចំនួន​ផ្ទុក ១៣% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុន​ពេល​កែលម្អ នៅត្រឹម​ដំណាច់ឆ្នាំ ២០២៥។ ដំណាក់កាល​ទី ​២ ជំរុញ​ការ​ផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករ​ឈរ​ដោយ​កែលម្អ​ឱ្យមាន​កៅអីអង្គុយ និង​មាន​ដំបូល ថយចុះ​ចំនួន​ផ្ទុក ២៣% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុនពេល​កែលម្អ នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២៦ ​និង​ដំណាក់កាល​ទី ​៣ ជំរុញ​ការ​ផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករ​មក​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ ឬ​ដោយ​កែលម្អ​ឱ្យមាន​កៅអីអង្គុយ​សមរម្យ និង​មាន​ដំបូល​ថយចុះ​ចំនួន​ផ្ទុក ៣៦% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុន​ពេល​កែលម្អ​នៅ​ឆ្នាំ ២០២៧។

លោក​បណ្ឌិត បាន​បន្ត​ទៀត​ថា រថយន្ត​ប្រភេទ​ដឹកទំនិញ​ដឹក​កម្មករ​ឈរ​ចំនួន ១ ៨២៤ គ្រឿង ត្រូវ​កែលម្អ​ឱ្យទៅជា​រថយន្ត​មាន​ផាសុកភាព និង​សុវត្ថិភាព​សម្រាប់​ដឹក​កម្មករ-និយោជិត យ៉ាង​យូរ​ត្រឹម​បំណាច់​ឆ្នាំ​ ២០២៧ ​ខាងមុខនេះ ​ដើម្បី​ឆ្លើយតប​ទៅតាម​អនុសាសន៍​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដែល​បាន​ដាក់ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ អនុវត្ត​ឱ្យ​បាន​ជោគជ័យ។

លោក​អគ្គនាយករង ប​.​ស​.​ស បាន​បញ្ជាក់ថា ការកំណត់​ជា ៣​ ដំណាក់ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ ឬ​កែលម្អ​រថយន្ត​ដឹក​កម្មករ​ឱ្យមាន​ផាសុកភាព និង​សុវត្ថិភាព​នេះ​ ដោយសារតែ​ម្ចាស់​រថយន្ត​ដឹក​កម្មករ-និយោជិត​នៅ​មិនទាន់​មានលទ្ធភាព​ធ្វើការ​ផ្លាស់ប្ដូរ​ពី​រថយន្ត​ដឹកទំនិញ​មក​រថយន្ត​ដឹក​អ្នក​ដំណើរ​បាន​ ក៏​ព្រោះតែ​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​មានតម្លៃ​ថ្លៃ​ ស៊ីប្រេង​ច្រើន និង​ត្រូវ​ជួសជុល​ថែទាំ​ញឹកញាប់​ជាង​រថយន្ត​ប្រភេទ​ដឹកទំនិញ និង​មិនអាច​ចូលដល់​ក្នុងភូមិ​បាន ព្រោះ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​។ អ្នកបើកបរ​មួយចំនួនធំ ​កំពុង​ជាប់បំណុល​ជាមួយ​ធនាគារ។ ការ​ផ្ទុក​កម្មករ​លើ​រថយន្ត​បាន​ចំនួន​តិចជាង​មុន ហើយ​បើ​ដំឡើងថ្លៃ​ធ្វើដំណើរ​វា​នឹង​ប៉ះពាល់​ដល់​កម្មករ និង​រោងចក្រ សហគ្រាស គ្មាន​លទ្ធភាព​បន្ថែម​ប្រាក់​ធ្វើដំណើរ​ជូន​កម្មករ។

គួរ​បញ្ជាក់​ថា ឆ្នាំ ២០២៤ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត​(ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្រង់​ស្ថិតិ​រថយន្ត​ដឹក​កម្មករ បាន​សរុប​ចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះ រថយន្ត​ប្រភេទ​ដឹកទំនិញ មាន​ចំនួន ១ ៩៦៣​ គ្រឿង (​រថយន្ត​បាន​កែលម្អ​ឱ្យមាន​កៅអីអង្គុយ​មាន​ចំនួន ២៦៧​ គ្រឿង​) និង​រថយន្ត​ប្រភេទ​ដឹក​អ្នក​ដំណើរ​ស្របតាម​លក្ខណៈ​បច្ចេកទេស​មាន​ចំនួន ១ ៣៦៩ គ្រឿង៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ការផ្លាស់ប្ដូរ ឬ កែលម្អរថយន្តដឹកកម្មករ ឱ្យមានផាសុកភាព និងសុវត្ថិភាព ត្រូវធ្វើជា ៣ ដំណាក់កាល appeared first on Kampuchea Thmey Daily.