ផលិតផលអាមេរិក Archives - Kampuchea Thmey Daily

ប្រជាជនឥណ្ឌានាំគ្នាពហិការផលិតផលអាមេរិក ដោយសារពន្ធ ត្រាំ
ប្រជាជនឥណ្ឌាកំពុង​អំពាវនាវគ្នាឱ្យ​មាន​ធ្វើពហិការលើទំនិញ​របស់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ក្រោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើទំនិញ​នាំចូល​ពីឥណ្ឌាដល់ ៥០ ភាគរយ កាលពីសប្ដាហ៍មុន​ ​ដោយ​សារតែប្រទេសនេះ​ទិញប្រេងរុស្ស៊ី។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​នៅថ្ងៃចន្ទនេះ​ ក្រុមហ៊ុនដូចជា​ McDonald’s, Coca-Cola, Amazon, Apple, ​និងក្រុមហ៊ុនពហុជាតិពីសហរដ្ឋអាមេរិក​ជាច្រើន​ទៀត កំពុងប្រឈមមុខនឹង​ការធ្វើពហិការនៅឥណ្ឌា ចំពេលដែល​បណ្ដាមេអាជីវកម្ម និងអ្នកគាំទ្រលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ជំរុញ «​អារម្មណ៍​ប្រឆាំងអាមេរិក» ដើម្បីប្រឆាំងនឹង​ពន្ធរបស់ ត្រាំ។ ក្រុមហ៊ុនទាំងនេះ មិនទាន់មាន​ប្រតិកម្មយ៉ាងណានៅឡើយទេ។

ឥណ្ឌា ដែលជាប្រទេសមាន​ប្រជាជនច្រើនជាងគេបំផុតនៅលើពិភព​លោក គឺជាទីផ្សារដ៏សំខាន់មួយ​សម្រាប់ម៉ាកផលិតផល​អាមេរិក ដែល​ទទួល​បាន​ការគាំទ្រយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំណោម​អតិថិជនមាន​ទ្រព្យសម្បត្តិស្ដុកស្ដម្ភ។

រ៉យទ័រ​បាន​សរសេររៀបរាប់ថា ឥណ្ឌា​មាន​ប្រជាជនប្រើប្រាស់កម្មវិធី WhatsApp របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក​ Meta ច្រើន​បំផុត ខណៈក្រុមហ៊ុនភីហ្សា Domino មាន​ហាងជាច្រើនកន្លងជាងក្រុមហ៊ុនផ្ដល់ផលិតផលដូចគ្នាណាៗទាំងអស់នៅទូទាំងឥណ្ឌា។ ក្រៅពីនេះ ភេសជ្ជៈមាន​ដើមកំណើតអាមេរិក ដូចជា Pepsi និង Coca-Cola ក៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌា ទន្ទឹមនឹង​ផលិតផលរបស់អាមេរិក​មួយ​ចំនួនទៀតដូចជាគ្រឿងអេឡិចត្រូនិក​របស់​ Apple និងកាហ្វេ Starbucks ជាដើម ។

​បើតាមរ៉យទ័រ ​ថ្នាក់ដឹកនាំអាជីវកម្ម​របស់ក្រុមហ៊ុនដូចជា ក្រុមហ៊ុនសាប៊ូ Wow Skin Science និងក្រុមហ៊ុនបច្ចេកវិទ្យា DriveU សុទ្ធសឹង​តែអំពាវនាវឱ្យ​មាន​ការធ្វើពហិការទំនិញ​អាមេរិក។ ក្រៅពីនេះ ក្រុមអ្នកគាំទ្រលោក មូឌី បាន​ធ្លើបាតុកម្មតូចៗទូទាំងប្រទេស​ ដើម្បីជំរុញ​ឱ្យ​ប្រជាជនឥណ្ឌាចូលរួមធ្វើពហិការ ហើយ​ងាកមកប្រើផលិតផលក្នុងស្រុកឥណ្ឌាជំនួស​វិញ​ ដោយហៅវាថាជា «ជាតិនិយម និងការស្នេហាជាតិ»។

គេមើលឃើញថា និន្ននាការពហិការទំនិញអាមេរិក គឺស្រដៀងគ្នាទៅនឹង​អ្វីដែលប្រជាជននៅកាណាដា ឆ្លើយតបទៅនឹង​ពន្ធរបស់ ត្រាំ កាលពីដើមឆ្នាំនេះ ដោយគេឃើញមាន​ការអំពាវនាវដោយ​ផ្ទាល់ទាំងពីពលរដ្ឋ​ និងមន្រ្តីកាណាដា​មួយ​ចំនួន​ផងដែរ។

មកទល់ពេលនេះ រដ្ឋាភិបាលឥណ្ឌា​​មិនបាន​ចេញមុខអំពាវនាវឱ្យ​មាន​ការធ្វើពហិការទំនិញអាមេរិកចំៗនោះទេ។ យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ​ លោក មូឌី បាន​ធ្វើ «ការអំពាវនាវពិសេស» ​ឱ្យ​ឥណ្ឌាបង្កើនការពឹង​ផ្អែកលើខ្លួនឯង​៕

The post ប្រជាជនឥណ្ឌានាំគ្នាពហិការផលិតផលអាមេរិក ដោយសារពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.