ផលិតភាពការងារ Archives - Kampuchea Thmey Daily

ការងារចេះតែគ្មានផលិតភាព គួរប្រញាប់ធ្វើរឿងនេះភ្លាម
មនុស្សជាច្រើន ទំនងជាកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នាមួយចំនួន ដូចជា អារម្មណ៍វិលវល់ មកធ្វើការយឺតយ៉ាវ ការងារឡេះឡោះ មិនច្បាស់លាស់សោះ។

លើសពីនេះ ពួកគេក៏កំពុងជួបប្រទះផលប៉ះពាល់អវិជ្ជមាន នៃការងារពីផ្ទះ ដែល​មានន័យថា ​ពិបាក​ក្នុងការរក្សាកម្រិត​ខ្ពស់ ​នៃ​ផលិតភាព។ សូមចាំថា ទម្លាប់​ឬ​សកម្មភាព​តូចតាច​របស់​អ្នក​ អាច​មាន​ឥទ្ធិពល​ធំ​ដល់​ជីវិត​​​ជាង​ការ​គិត។ ហើយ​អាកប្បកិរិយា​ដែល​យើង​អាច​ ធ្វើការផ្លាស់ប្ដូរ​​បាននោះគឺ៖

១ ក្រោកឡើងដើរខ្លះ​​ ពេលកំពុងធ្វើការ

ព្យាយាម​កុំឲ្យ​ខ្លួនឯង​គាំងយូរពេក នៅក្នុងកន្លែងតែមួយ ជាពិសេសគឺនៅពីមុខ​អេក្រង់​កុំព្យូទ័រ។ ​រៀងរាល់​ម៉ោង​ធ្វើការ គួរ​តែ​ក្រោកឡើងហើយសម្រាក ធ្វើ​ចលនា​យឺតៗ​យ៉ាង​ហោច​ណាស់ ៥នាទី​។​ ការ​ដើរ​នឹង​ជួយ​បន្ធូរ​ខួរក្បាល​​យើង​​ ពី​ការងារ​ដែល​រវល់។ យ៉ាងហោចណាស់​ យើង​ក៏​បាន​សម្រាកពី​គំនរ​ការងារ​នៅ​ពី​មុខ ជួយ​ជម្រះ​ចិត្ត​ឲ្យ​ជ្រះថ្លា។

២ បិទការជូនដំណឹងតាមអ៊ីមែល បន្ទាប់​ពី​បញ្ចប់​ការងារ

មាន​មនុស្ស​មួយ​ចំនួន​តូច​ ដែល​មាន​អារម្មណ៍​ថា ​ខ្លួន​នឹង​ត្រូវធ្វើការរហូត ទោះ​បញ្ចប់​ម៉ោង​ក្ដី ដោយសារ​តែ​ពួកគេ​មានការយល់ច្រលំ ពីសំឡេងអ៊ីមែល ឬសូម្បីតែការហៅ​ទូរស័ព្ទ​ និង​​​បារម្ភ​ថា​ខ្លួន​នឹង​ត្រូវ​ថៅកែ ឬ​មិត្ត​រួម​ការងារ​ស្ដីបន្ទោស ​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ កាលបើ​យឺតយ៉ាវ​ទទួល​សារ។

កុំ​បន្ត​ទម្លាប់​នេះ ​ប្រសិន​បើ​ចង់​ឲ្យ​ការងារ​នៅ​ថ្ងៃ​ស្អែក​មាន​ផលិតភាព។ គួរយក​ពេល​សម្រាក​ខ្លះ​ ដើម្បីឲ្យ​​យើង​កាន់​តែ​មាន​គំនិត​ច្នៃប្រឌិត​លើស​មុន។

៣ រៀបចំអ្វីៗគ្រប់យ៉ាង

ការរៀបចំជីវិតរបស់អ្នក នឹងធ្វើឲ្យអ្វីៗកាន់តែងាយស្រួល។ មិនថាជាតុ ជ្រុងផ្សេងៗនៃផ្ទះ រៀបចំផែនការ​ពេលវេលា​ និងរៀបចំការងារដោយខ្លួនឯង។ អ្នក​អាចគ្រប់គ្រងវា​ដោយខ្លួនឯង ​ដោយ​ប្រើ​បច្ចេកទេស​ផ្សេងៗ​ ដូចជា​បច្ចេកទេស​គ្រប់គ្រង​ពេលវេលា​ជា​ដើម។

៤ កុំនៅយប់ជ្រៅ

ត្រង់​នេះ​គឺ​សង្កត់​ធ្ងន់​ជាង​គេ ​ប្រសិនបើគេងមិនលក់ ឬគេងដល់យប់ៗ គឺជាបញ្ហាធំនិងប៉ះពាល់​ដល់​ផលិតភាព។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ គេងមិនលក់ ឬគេងគ្មានគុណភាព នេះអាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជាមួយនឹងការផ្តោតអារម្មណ៍ និងការចងចាំ។ ការ​គេង​មាន​សារៈសំខាន់​ សម្រាប់​ការរៀបចំរាងកាយ ខួរក្បាល និងគំនិត​របស់អ្នក។ កុំ​បង្ខំរាងកាយ និង​ចិត្តរបស់អ្នក​  ឲ្យ​ធ្វើការនឿយហត់ នៅពេលដែលអ្នកមិនអាចទប់ទល់បាន។

៥ ព្យាយាមទុកពេលសម្រាប់កិច្ចការសំខាន់ៗ

ប្រសិនបើអ្នកដឹងថា ការងារប្រភេទណាដែលអ្នកត្រូវចំណាយពេលច្រើន។ អ្នក​គួរ​ដឹង​ពី​របៀប​ទុក​ពេល​​ឲ្យ​បាន​ច្រើន​សម្រាប់​កិច្ចការ​នោះ។ ដូច្នេះ ​អ្នក​អាច​ផ្ដោត​អារម្មណ៍​បាន​ពេញលេញ​ លើកិច្ចការដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​អំពីវាឬ បារម្ភ​ពី​ពេល​វេលា​គៀប​សង្កត់។ ទុកពេលមួយឡែកសិន ទើបអ្នកអាចមានពេលសម្រាកខ្លះ។ ក្រោកឡើង ហើយដើរផ្លាស់ប្តូរឥរិយាបថ ឲ្យសសៃសសូងបានធូរជាងមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ

ចុចអាន៖ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ

The post ការងារចេះតែគ្មានផលិតភាព គួរប្រញាប់ធ្វើរឿងនេះភ្លាម appeared first on Kampuchea Thmey Daily.

ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ
ស្ត្រេសគឺជាស្ថានភាពនៃអារម្មណ៍តានតឹង ហើយវាអាចកើតមានចំពោះមនុស្សគ្រប់គ្នា មិនរើសភេទ អាយុ និងពេលវេលាឡើយ។ ប្រសិនបើយើងកំពុងប្រឈមមុខនឹងបញ្ហា ដែលអាចនាំឲ្យ​មាន​អារម្មណ៍​មិន​ស្រួល​ការ​ថប់​បារម្ភឬ​សម្ពាធ​នោះ​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ដោយ​មិន​ដឹង​ខ្លួន។

ខាងក្រោម​ ជាវិធីកាត់បន្ថយភាពតានតឹង ជួយឲ្យ​យើង​ធ្វើការបានរលូនជាងមុនជា​រៀងរាល់ថ្ងៃ។

១ រៀបចំ​ផែនការ​ និង​ពេល​វេលា​មុន​ពេល​ចាប់ផ្ដើម​ការងារ​ជា​រៀងរាល់ថ្ងៃ មុន​ពេល​អ្នក​ចាប់ផ្ដើម​អង្គុយ​លើ​កៅអី​​ ចាប់កាន់ការងារ​រៀងរាល់ព្រឹក។ សូម​ចំណាយ​ពេល​រៀបចំ​ផែនការ​ថ្ងៃធ្វើការ ៨ ម៉ោង ​រយៈពេល ១០ នាទីសិន (ឬ​មាន​បញ្ជី​ដែល​ត្រូវធ្វើឲ្យ​ហើយ។ គោលការណ៍​នេះ គឺ​រៀបចំ​ជីវិត​និង​គំនិត​ផ្ទាល់ខ្លួន​មុន​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើការ​ នោះ​នឹង​បង្ហាញ​យើង​ពីអ្វី​ដែល​ត្រូវធ្វើនៅថ្ងៃនេះ ​តើ​មាន​អ្វី​បន្ទាប់? វាក៏​មិន​ខុស​អី​ពី​កាល​យើង​នៅ​រៀន ​ហើយត្រូវ​រៀប​កាលវិភាគ​សម្រាប់​រៀន​ស្អែក​ឡើយ។

២ ផ្លាស់ទី​រាងកាយ​របស់​យើង ជា​ញឹកញាប់​យើង​អាច​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ មិន​អាច​គិត​អ្វី​បាន​រហ័ស​ទាន់​ពេល។ដូច្នេះ​ សូម​ចាប់ផ្ដើម​ធ្វើការ​ផ្លាស់ប្ដូរ​ចលនា​រាងកាយ​​​ ឲ្យ​មាន​ថាមពល​និង​ស្រស់ស្រាយ​មកវិញ​ ដោយ​ចេញ​ពីតុ​ ហើយ​ដើរ​លាត​សន្ធឹង​ ឬធ្វើ​ចលនា​ដៃ​ជើង និង​ដើរ​ឡើង​ចុះ​ជណ្ដើរ​ពីរ​បី​ដង។ ប្រសិនបើ​ធ្វើការ​នៅផ្ទះ​ យើង​ក៏​​អាច​ឆ្លៀត​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ក៏​បាន។

សកម្មភាព​ទាំង​នោះ​ នឹង​ជួយ​រំញោច​អ័រម៉ូន​នៃ​សុភមង្គល​ ក្នុង​ការ​ធ្វើការ​ឲ្យ​រហ័ស​ និង​មាន​ភាព​ឈ្លាសវៃ​ជាង​មុន។

៣ សមាធិ​នៅ​ពេល​ណា​ក៏​បាន ខណៈ​យើង​កំពុង​មាន​ស្រ្តេស ​សម្ពាធ​នៅ​ពី​មុខ​អ្នក​ បញ្ហា​អស់​នេះ​នឹង​នាំ​យើង​ឲ្យ​ឆាប់​អស់​កម្លាំង។ កុំរុញ​ច្រាន​ខ្លួនឯង​ទៅ​កាន់​ស្រេ្តស​ ព្រោះ​អ្នក​កំពុង​លង់​ក្នុង​ភាព​តឹង​ស្រាប់​ហើយ។ យក​ល្អ​គួរ​តែ​ដោះស្រាយ​ជាមួយ​​​ជាមួយ​វា​ ដោយ​ការ​ធ្វើ​សមាធិ ៥ នាទី ​គឺ​គ្រប់គ្រាន់​ហើយ។

៤ មើល​ភាពយន្ត​ និង​ស្ដាប់​តន្ត្រី​ ឬ​លេង​ហ្គេម​ក្រោយ​សម្រាក ដោយសារ​យើង​​បាន​ចំណាយ​ពេលយូរ​ ក្នុង​ការ​ធ្វើការ។ ត្រូវចេះឆ្លៀតយកពេលទំនេរមកធ្វើរឿងដែលនាំឲ្យអារម្មណ៏​យើងសប្បាយ និងធូរស្បើយខ្លះៗ។ ប្រសិនបើ​យើង​នៅ​បន្តធ្វើការ​ទាំងទទឹងទិស ​ហើយ​នៅពេលដែលរាងកាយ​មិនព្រមធ្វើវា​ នោះនឹងធ្វើ​ឲ្យ​យើងស្ថិតក្នុងរបៀប​នាំ​សម្ពាធ​ខ្លួនឯង​ ​កាន់​តែ​តានតឹង​ជាងមុន។ ដូច្នេះ ឈប់សំរាក ហើយ​អង្គុយមើលភាពយន្ត​ ស្តាប់តន្ត្រី លេងហ្គេម ឬអានសៀវភៅ ដែល​អ្នកចូលចិត្ត។ រីករាយនឹងអ្វីដែល​យើង​កំពុងធ្វើ។ ចងចាំថា​ យើង​ស្រឡាញ់ការងាររបស់យើង ​ប៉ុន្តែកុំភ្លេចស្រឡាញ់ខ្លួនឯងផង។

៥ ឆ្លៀត​គេង​ថ្ងៃ នៅ​អាស៊ី​ ការ​គេង​ពេល​ថ្ងៃជួយ​ឲ្យ​ស្រួល​ខ្លួន ​ក្រោយចប់​ម៉ោង​ការងារ​  តែក៏មាន​ការ​​យល់​ច្រឡំ​ថា​ យើង​ខ្ជិល​ធ្វើការ​ ប៉ុន្តែ​នៅ​លោក​ខាងលិច​​​ផ្សេង​ទៀត ​វា​ជា​វប្បធម៌​នាំ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ​មុន​ធ្វើការ​ ​ឬ​ការងារ​ផ្សេង​ទៀត។ អ្នកខ្លះ​អាចមិន​ស៊ាំ​នឹង​ការ​គេងពេលថ្ងៃឡើយ  ប៉ុន្តែ​ការ​គេង​ពេល​ថ្ងៃ​ អាច​ជួយ​ជួយ​បង្កើន​ផលិតភាព​ និង​បង្កើន​សុភមង្គល​ឲ្យអាយុ​យឺនយូរ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ចុចអាន៖ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់

ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត

The post ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ appeared first on Kampuchea Thmey Daily.

គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ
ចង់ធ្វើការប្រកបដោយប្រសិទ្ធភាពជារៀងរាល់ថ្ងៃ​ អ្នកអាចផ្តល់ថាមពលដល់ខួរក្បាល នៅពេលព្រឹកមុន ពេលធ្វើការបាន។

វិធីសាស្ត្រ ៧ យ៉ាង​នេះ​ គឺជាវិធីដ៏មាន​ប្រសិទ្ធភាព ​ដែល​បាន​សិក្សា​និង​ស្រាវជ្រាវ​លើ​មនុស្ស​ មុន​នឹង​យក​មក​អនុវត្ត​លើ​ជីវិត​ផ្ទាល់។

១ អាន

វិធីល្អបំផុត​ដើម្បី​ជំរុញ​គំនិត​ គឺ​ការអាន មិនថាជាការអានសៀវភៅ​ឬ​អត្ថបទ​តាម​អ៊ិនធឺរណែត​ណាមួយ​ឡើយ។ គ្រូពេទ្យជំនាញខាងសរសៃប្រសាទ​ ណែនាំ​ឲ្យ​បន្ថែមអាហារ​ទៅ​ខួរក្បាល​ ជាមួយ​នឹង​ព័ត៌មាន​ថ្មី​ៗដែល​មាន​សារៈសំខាន់​សម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ការ​អាន​នៅ​ពេល​ព្រឹក​ អាច​ជួយ​ក្នុង​ការ​ផ្ដោត​អារម្មណ៍​និង​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។

២ ធ្វើ​លំហាត់​ប្រាណ

ដូចដែលបានដឹងហើយ​ ការធ្វើលំហាត់ប្រាណជួយ​ឲ្យ​យើង​មានសុខភាពល្អ​ ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត។ ប៉ុន្តែការធ្វើលំហាត់ប្រាណមុនពេលទៅធ្វើការ​ ជួយជំរុញខួរក្បាលរបស់យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។ វារំញោចការសំងាត់នៃសារធាតុគីមី​សំខាន់ៗ ឬប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ។ វាក៏អនុញ្ញាត​ឲ្យ​រាងកាយច្របាច់ឈាមនិងអុកស៊ីសែនទៅខួរក្បាល។ ទាំង​នេះ​ក៏​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត និងការចងចាំកាន់តែប្រសើរ។

៣ សមាធិ

សមាធិ​ជួយ​ឲ្យ​យើងផ្តោតការយកចិត្តទុកដាក់ លើមុខវិជ្ជាជាក់លាក់មួយ។ វាក៏ជួយកាត់បន្ថយការ​ថប់បារម្ភ​និង​ការធ្លាក់ទឹកចិត្តផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ​ឥទ្ធិពល​នៃ​ការធ្វើសមាធិ​ បាន​កាត់​បន្ថយ​បរិមាណកោសិកា​ខួរក្បាល ​នៅ​ក្នុង​ផ្នែក​ដែល​គួរឲ្យ​​ភ័យខ្លាច​នៃអាមីហ្គីឡា ហើយ​មនុស្សដែលធ្វើ​សមាធិ​ជា​ញឹកញាប់​ មានលទ្ធផលនៃការចងចាំ។ ជាពិសេស​ជួយ​រំលឹក​ព័ត៌មាន​នៅ​ក្នុង​ខួរក្បាល ​យ៉ាង​ឆាប់​រហ័ស ​និង​មានប្រសិទ្ធភាព។

៤ ស្ដាប់​តន្ត្រី​បុរាណ​ឬ​មនោសញ្ចេតនា

តន្ត្រី​បុរាណ​ឬ​មនោសញ្ចេតនា ​នឹង​ជួយ​បន្ធូរ​អារម្មណ៍​នៃ Mozart និង Beethoven ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ខួរក្បាលនិង​ផលិតភាព។ ការសិក្សាមួយយោងទៅលើ “ ឥទ្ធិពលរបស់ Mozart”  ឬ​​ការ​ស្តាប់តន្រ្តី​បុរាណ ជួយបង្កើន​សមត្ថភាពក្នុងការគិតរយៈពេលវែង។ វាមានឥទ្ធិពលវិជ្ជមាន​ទៅលើមុខងារខួរក្បាល ក្នុងការយល់ឃើញ និងការយល់ដឹង ជួយអ្នកក្នុងការផ្ដោត​អារម្មណ៍​ឲ្យ​និយាយ​បាន​យ៉ាង​ស្ទាត់​មិន​ទាក់​ទើរ។

៥ លេង​ល្បែង​ហ្វឹកហាត់​ខួរក្បាល

ការ​បណ្ដុះបណ្ដាល​ខួរក្បាល ដោយ​​លេង​ហ្គេម ​ជួយ​ឲ្យ​ការ​ចងចាំ​បានល្អ​និង​អាច​បង្កើន​ថាមពល​ខួរក្បាល ​ការភ្ជាប់ប្រព័ន្ធ​ប្រសាទថ្មីៗ (ព្រោះខួរក្បាលតែងតែរៀនអ្វីថ្មីៗ)។ រឿង​សំខាន់​គឺជំរុញខួរក្បាល​ឲ្យ​សកម្ម។

៦ សរសេរ​អ្វី​ដែល​អ្នក​ចង់​អរគុណ

ខណៈពេលដែលវាមើលទៅដូចជាមិនគួរ​ឲ្យ​ជឿ​ តើអ្នកដឹងទេថា ​មានភស្តុតាងវិទ្យាសាស្រ្តនៃរឿងនេះ ​ដែលយើងយកចិត្តទុកដាក់លើអ្វីដែលនៅជុំវិញយើង​ ហើយមានអំណរគុណចំពោះអ្វីដែល​បានកើតឡើងចំពោះខ្លួនយើង វាបានជួយយើងឲ្យ​ផ្លាស់ប្ដូរ​ភាព​អវិជ្ជមាន​នៅក្នុងខ្លួន ក្នុង​រយៈពេល​តែ​បី​សប្តាហ៍ ជួយ​ឲ្យការរស់នៅ​ល្អ​ប្រសើរ និងមាន​ប្រយោជន៍​ដល់​អ្នក​ដទៃ​ដែរ។

៧ គេងឲ្យ​គ្រប់គ្រាន់

ការគេង​ឲ្យ​បានគ្រប់គ្រាន់ គឺជាអ្វីដែលមិនគួរមើលរំលង ដោយការសិក្សាជាច្រើនបានបង្ហាញថា វាប៉ះពាល់ដល់ប្រព័ន្ធ​ចងចាំ។ ការគេងប៉ះពាល់ដល់សមត្ថភាពខួរក្បាល​ដោយផ្ទាល់ ដើម្បីគ្រប់គ្រងទាំង​ឥរិយាបថ​និង​ការ​ធ្វើការ​ ឬ​រៀន​សូត្រ​ របស់​យើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ យើងតែងងងុយគេងពេលបាយថ្ងៃត្រង់ ក្នុងអំឡុងម៉ោងធ្វើការ

ចុចអាន៖ដឹង​ម៉ោង​ពេល​ចូល​គេង​បាន​ត្រឹមត្រូវ ជួយ​កុំ​ឲ្យ​ថ្ងៃ​ឡើង​ងងុយ​រក​ធ្វើអ្វី​មិន​កើត

The post គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ appeared first on Kampuchea Thmey Daily.

ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ
រស់ក្នុងសម័យបច្ចេកវិទ្យា មិនមែនមានជំនាញតែមួយមុខគឺគ្រប់គ្រាន់ទេ គ្រប់គ្នាត្រូវមានជំនាញ​ច្រើន​​ជាប់​ខ្លួន ​តាម​ដែល​អាច​ធ្វើ​ទៅបាន។ តួយ៉ាងជំនាញទន់ គឺជាជំនាញសំខាន់នៅក្នុងសម័យទំនើប​ ហើយមនុស្សគ្រប់គ្នាត្រូវតែមានជាចាំបាច់។

វាមានគុណ​សម្បត្តិ​ជាច្រើន​ ដែលទាំងអស់នេះ​ សុទ្ធ​តែ​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ខ្លួនយើង។

១ ភាពវៃឆ្លាតរហ័ស

ភាពវៃឆ្លាតគឺជារឿងមួយ ដែលក្រុមហ៊ុនជាច្រើនចង់បាន​ ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំង​ទៅលើរូបភាពទូទៅ​របស់ក្រុមហ៊ុន។ ការងារជាក្រុមគឺត្រូវការមនុស្សឆ្លាត ដើម្បីបង្កបរិយាកាស​ការងារ​ដល់សមាជិកក្រុមខ្លួន។ មនុស្សឆ្លាតវៃ តែងមានទំនោរ​ដោះស្រាយបញ្ហា​បានល្អ។ ជាពិសេគេរៀនពីអ្វីដែលកំពុងកើតឡើង និង​ដឹងពីរបៀបដោះស្រាយបានដោយជោគជ័យ។

២ ការគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលាគឺជារឿងមួយសំខាន់បំផុតនៅក្នុងយុគសម័យនេះ។ ការងារជាបន្ទាន់​ ការប្រកួតប្រជែងពេលវេលា គឺមានសារៈសំខាន់បំផុត។ មនុស្សដែលដំណើរការពេលវេលាបានល្អ នឹងធ្វើការ​ឲ្យ​មានគុណភាព មានវិន័យនៅក្នុងខ្លួនពួកគេ។ ក្រៅពីពូកែគ្រប់គ្រង​ពេលវេលា ​ពួកគេក៏ផ្តោតអារម្មណ៍ស្មើគ្នាលើការងារនិងជីវិតផ្ទាល់ខ្លួន។ មនុស្សទាំងនេះនឹងក្លាយជាមនុស្សរីករាយ ហើយនាំមកនូវការរីកចម្រើនយ៉ាង​ច្រើនដល់ក្រុម។

៣ រៀនសូត្រពេញមួយជីវិត

គ្មាននរណាម្នាក់ហួសពេលមិនអាច​សិក្សាបាន​ទេ។ ជីវិតគឺជាការរៀនសូត្រគ្មានទីបញ្ចប់ ​នៅក្នុង​យុគសម័យ​នេះ ជាពិសេសនៅពេលដែលអ្វីៗផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស។ វាមិនមែនសំដៅដល់មានចំណេះដឹងជ្រៅជ្រះ​ ប៉ុន្តែនេះជាការអនុវត្ត​ការរៀនសូត្រ ចំពោះ​មនុស្ស​ផ្សេង​ទៀត។

៤ ពូកែសម្របខ្លួន

មនុស្សចាស់ជាទូទៅតែងមានគំនិត​ ជំនឿវប្បធម៌ ទម្រង់ស្ថាប័នបុរាណ ប៉ុន្តែគ្រប់គ្នាត្រូវកែតម្រូវ​ឲ្យ​គ្នាទៅវិញទៅមក។ យើងមិនអាចរក្សាខ្លួនយើងនៅកណ្តាល នៃសកលលោកបានទេ  យើងត្រូវតែសម្របខ្លួនទៅនឹង​អ្នកដទៃ។

ការបណ្តុះបណ្តាលជំនាញនេះ ចាប់ផ្តើមពីការស្តាប់យោបល់របស់​អ្នកដទៃ មិនមែនគំនិតយើងល្អជាងគេនោះទេ។ កុំវិនិច្ឆ័យនរណាម្នាក់ជាមុន។ ស្តាប់ហេតុផលនិងលះបង់អ្វីមួយ។ ចូលធ្វើជាមនុស្សនៅកណ្ដាលសងខាង ហើយពិចារណារកហេតុផលក្នុងក្រុម។

៥ ការទំនាក់ទំនង

ជំនាញប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនិងរលូន គឺច្រើនកើតពីការពូកែការទំនាក់ទំនង។ ការបណ្តុះបណ្តាលបែបនេះ ចាប់ផ្តើមដោយការស្តាប់ល្អ​ ហើយបន្ទាប់មកនិយាយយឺតៗ  ទៅកាន់មនុស្សគ្រប់គ្នាក្នុងការធ្វើសមកាលកម្ម។  កុំប្រញាប់និយាយ កុំគិតថាគំនិតខ្លួនល្អជាងគេ សូមស្ដាប់ហើយពិចារណា។

៦ ច្នៃប្រឌិត

ការច្នៃប្រឌិតនៅទីនេះមិនត្រឹមតែមានន័យថា​ ការគិតបែបសិល្បៈ ការរចនាតែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែជាការច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ ដោះស្រាយបញ្ហាជាមួយវិធីសាស្ត្រថ្មីៗ ។ តើយើងត្រូវធ្វើអ្វីដើម្បីទទួលបានផលល្អបំផុតពីការងារ? ការអនុវត្តការច្នៃប្រឌិតក៏តម្រូវឲ្យ​ព្យាយាមមើលលើទិដ្ឋភាពជាច្រើនផងដែរ។ ព្យាយាមនិយាយជាមួយក្រុមដើម្បីរកដំណោះស្រាយថ្មីៗ ចំពោះបញ្ហា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook

ចុចអាន៖ជំនាញ​ទន់៖​ វិធីសាស្ត្រ ៤ យ៉ាងធន់​បាន​យូរ​នឹង​ការងារ​ បង្កើន​ផលិតភាព​ច្រើន​ជាង​គេដទៃ

ចុចអាន៖ជា​អ្នក​ដឹកនាំ​ថ្មី? ធ្វើតាម៥ ជំហាន​នេះ​ដើម្បី​បង្កើត​ក្រុម​ការងារ​ខ្លាំង​មួយ

The post ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.