ផិតក្បត់ Archives - Kampuchea Thmey Daily

អ្នកជំនាញមើលឃើញថា ឥទ្ធិពលសង្គម ការធ្លាក់ចុះសីលធម៌ ជាកត្តាចម្បងជំរុញឱ្យមានអំពើផិតក្បត់គ្នាក្នុងសង្គមខ្មែរ
អ្នកជំនាញផ្នែកកិច្ចការសង្គម និងសីលធម៌ បានមើលឃើញស្រដៀងគ្នាថា បច្ចុប្បន្ន មនុស្សក្នុងសង្គមខ្មែរមានការផិតក្បត់ចិត្តគ្នា គឺបណ្តាលមកពីកត្តាគួបផ្សំច្រើនយ៉ាង ដូចជា ឥទ្ធិពលសង្គម សីលធម៌ សេដ្ឋកិច្ច និងការអប់រំជាដើម។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អំពើផិតក្បត់គ្នានេះ គឺកើតចេញពីកត្តាសំខាន់ៗចំនួន៥ គឺការប្រែប្រួលរបស់សង្គម សេដ្ឋកិច្ច ការអប់រំ ច្បាប់ និងគ្រឿងស្រវឹង គ្រឿងញៀន ឬបណ្តាញសង្គមជាដើម។ ចំពោះបញ្ហាសង្គមវិញ លោកបណ្ឌិតថា កាលពីសម័យមុនក៏មានការផិតក្បត់គ្នាដែរ គ្រាន់តែមិនច្រើនដូចពេលបច្ចុប្បន្នដែលសង្គមប្រែប្រួលច្រើន មនុស្សងាយនឹងស្និតស្នាលគ្នា ហើយក៏ទទួលរងឥទ្ធិពលបរទេសច្រើនដូចគ្នា។ ចំណែក ការផិតក្បត់ដែលចេញពីកត្តាសេដ្ឋកិច្ចវិញ អាចនិយាយបានថា បុគ្គលនោះ ត្រូវបានអូសទាញដោយសម្ភារៈនិយម និងលុយជាដើម។

បណ្ឌិត ឈត ប៊ុនថង

ម្យ៉ាងវិញទៀត បើនិយាយពីសម័យពីមុន ស្ត្រីភាគច្រើនក្នុងសង្គមខ្មែរជាស្ត្រីមេផ្ទះ រស់នៅដោយពឹងលើប្រាក់របស់ស្វាមី ខុសពីសម័យបច្ចុប្បន្ន ដែលស្រ្តីប្រឡូកក្នុងវិស័យការងារបានច្រើនមិនខុសពីបុរសឡើយ ធ្វើឱ្យខ្លួនឯករាជ្យ មានសិទ្ធិជ្រើសរើសដៃគូផ្សេងដោយខ្លួនឯង។ ចំពោះការអប់រំវិញ លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា សព្វថ្ងៃនេះ មិនថាបុរស និងស្ត្រីទេ គឺទទួលបានការអប់រំខ្ពស់ និងទទួលបានព័ត៌មានច្រើនជាងមុន។ ដូចនេះ បុរស និងស្ត្រី មិនអាចរំលោភសិទ្ធិភាគីណាម្នាក់បានឡើយ ពួកគេមិននៅស្ងៀមឱ្យអ្នកម្ខាងទៀតធ្វើបាបទេ គឺពួកគេមានសិទ្ធិក្នុងការរើបម្រះ ឬលែងលះ។ បើការអនុវត្តច្បាប់ចំពោះការផិតក្បត់វិញ លោកបណ្ឌិតឃើញថា នៅមានកម្រិត ​ព្រោះទាល់តែភាគីខាងស្រី ឬខាងប្រុស ជាអ្នកប្តឹងទើបតុលាការអនុវត្តតាមផ្លូវច្បាប់ ប៉ុន្តែ បើមិនមានភាគីណាមួយប្តឹងទេ អំពើផិតក្បត់នេះ ក៏រួចខ្លួនតាមនោះ។

កត្តាគ្រឿងស្រវឹង គ្រឿងញៀន និងបណ្តាញសង្គម ក៏ងាយឱ្យមនុស្សផិតក្បត់គ្នាដែរ ព្រោះនៅពេលស្រវឹង ឬញៀនធ្វើឱ្យមនុស្សបាត់បង់មនសិការបស់ខ្លួន ខណៈបណ្តាញសង្គមវិញ ធ្វើឱ្យមានភាពងាយស្រួលខ្លាំងក្នុងការទាក់ទងគ្នា ដូច្នេះ ការផិតក្បត់ក៏ងាយទៅតាមនោះដែរ។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង។ តែទោះយ៉ាងណា លោកបណ្ឌិត បានបញ្ជាក់ថា បុគ្គលដែលមានរឿងទាំងនោះ មិនគួរយកបញ្ហារបស់ខ្លួនទៅបង្ហោះលើសង្គមហ្វេសប៊ុកបែបនេះទេ គួរតែទុកកិត្តិយសដល់ខ្លួនឯង និងកូន។ ប្រសិនជាសម្រេចចិត្តថា មិនអាចបន្តជាមួយគ្នាបានទៀតទេ គួរណាតែរកវិធីសាស្ត្រណាមួយដែលត្រឹមត្រូវមកបញ្ចប់បញ្ហាទើបជាការប្រសើរ។

រីឯ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្រដៀងនឹងលោកបណ្ឌិត ឈត ប៊ុនថង ដែរ គឺមានកត្តាច្រើនដែលនាំឱ្យក្បត់ចិត្តគ្នា ដូចជាបញ្ហាក្នុងគ្រួសារ ការមិនយល់ចិត្តគ្នារវាងប្តីប្រពន្ធ។ បញ្ហានេះ ប្រសិនក្នុងគ្រួសារមានបញ្ហាសេដ្ឋកិច្ច ឬប្តីប្រពន្ធមិនអាចបំពេញតម្រូវការរបស់ខ្លួនបាន នោះពួកគេនឹងស្វែងរកដៃគូផ្សេងទៀតដែលអាចបំពេញតាមតម្រូវការរបស់គេបាន។

មូលហេតុទី២ ការខ្វះភាពស្និតស្នាលរាងកាយ ឬប្តីប្រពន្ធនោះ មិនអាចបំពេញតម្រូវការផ្លូវភេទបាន ទើបពួកគេស្វែងរកដៃគូផ្សេងដែលអាចបំពេញផ្លូវភេទឱ្យខ្លួន។ ទី៣ ឥទ្ធិពលវប្បធម៌ និងបរិយាកាសសង្គម ព្រោះបច្ចុប្បន្ន សង្គមមានការផ្លាស់ប្តូរច្រើន ក៏មានវិធីសាស្ត្រផ្សេងៗដែលធ្វើឱ្យមនុស្សងាយស្រួលជួបគ្នា មានឱកាសកាន់តែច្រើនណាត់ជួបជាមួយអ្នកដទៃ។ ទី៤ ឥទ្ធិពលបច្ចេកវិទ្យា ជាពិសេស ប្រព័ន្ធបណ្តាញសង្គមតែងបង្ហាញពីភាពមិនស្មោះត្រង់ និងអវិជ្ជមានក្នុងសង្គមច្រើន រួមជាមួយកត្តាជាច្រើនពាក់ព័ន្ធការពិចារណាតម្លៃសង្គម កង្វះអ្នកជំនាញជួយដោះស្រាយបញ្ហាជាដើម។

បណ្ឌិត ជា វណ្ណី

ជុំវិញបញ្ហាដែលអ្នកលេងបណ្តាញសង្គមយកបញ្ហារបស់ខ្លួន ផ្ទៃក្នុងគ្រួសារ ជាពិសេស អំពើផិតក្បត់ទៅលាតត្រដាងលើហ្វេសប៊ុកនេះ បណ្ឌិត ជា វណ្ណី ក៏ថាមិនល្អដូចគ្នា ព្រោះទង្វើនេះធ្វើឱ្យប៉ះពាល់ច្រើនដល់កេរ្តិ៍ឈ្មោះសាមីខ្លួន បងប្អូន ជាពិសេសកូនតែម្តង។ លើសពីនេះ ការបង្ហោះលើបណ្តាញសង្គមមិនជួយឱ្យបញ្ហាត្រូវបានដោះស្រាយទេ ផ្ទុយទៅវិញ ធ្វើឱ្យមានការវែកញែកច្រើនទាំងមិនដឹងមូលហេតុច្បាស់លាស់នោះ។ ដើម្បីដោះស្រាយបញ្ហានេះបាន គួរមានការប្រាស្រ័យបើកចំហ ជួបគ្នាផ្ទាល់ដោះស្រាយ ឬស្វែងរកអ្នកជំនាញជួយដោះស្រាយលើបញ្ហានេះដោយសន្តិវិធី។ ការយោគយល់ និងអត់ឱនឱ្យគ្នា ក៏ជាវិធីសាស្ត្រល្អមួយក្នុងការបញ្ចប់បញ្ហា ចៀសវាងការបង្ហោះលើបណ្តាញសង្គមតទៅទៀត។

តើគួរធ្វើបែបណាដើម្បីឱ្យអំពើផិតក្បត់នេះមានការថមថយក្នុងសង្គមខ្មែរ? បណ្ឌិត ជា វណ្ណី បានលើកឡើងពីការអប់រំក្នុងគ្រួសារ ដើម្បីឱ្យគ្រួសារទូន្មានប្រដៅកូនចៅពីសារៈសំខាន់ក្នុងការស្មោះត្រង់ក្នុងទំនាក់ទំនង ជាពិសេស ជីវិតប្តីប្រពន្ធ។ ការអប់រំក្នុងសាលា និងស្ថាប័ននានា ក៏សំខាន់ក្នុងបញ្ហានេះ។ ក្រៅពីនេះ រដ្ឋអាចពង្រឹងប្រព័ន្ធច្បាប់ឱ្យកាន់តែខ្លាំងក្លា និងកំណត់វិធានការស្នើសុំគូស្វាមីភរិយាឱ្យមានភាពស្មោះត្រង់រវាងគ្នា លើសពីនេះ គួរមានប្រព័ន្ធប្រឹក្សាយោបល់ជាលក្ខណៈគ្រួសារផងដែរ។ មួយទៀត ការស្វែងរកដំណោះស្រាយពីអ្នកជំនាញ និងមិត្តភក្តិ ក៏អាចឱ្យប្តីប្រពន្ធយល់ដឹងបានច្រើនពីបញ្ហានេះដូចគ្នា។ ចំណែក ប្តីប្រពន្ធវិញ ក៏ត្រូវបង្កើនក្តីស្រឡាញ់ក្នុងគ្រួសារឱ្យបានច្រើន ចំណាយពេលវេលា និងផ្តល់ភាពកក់ក្តៅដល់គ្រួសារឱ្យតាមអ្វីដែលអាចធ្វើបានទើបជាការល្អ អាចកាត់បន្ថយករណីផិតក្បត់ក្នុងសង្គមបានខ្លះដែរ។

ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង វិញយល់ថា ដើម្បីឱ្យអំពើផិតក្បត់គ្នានេះថមថយ គឺមានតែច្បាប់ និងសីលធម៌។ មនុស្សត្រូវគោរពសីលធម៌ ការស្មោះត្រង់ យោគយល់ និងទទួលខុសត្រូវជាមួយគ្នា។ លោកបណ្ឌិតថា ​គ្មានគ្រួសារណាមួយមិនមានទំនាស់ឡើយ សំខាន់ត្រូវចេះដោះស្រាយដោយសីលធម៌។ មួយទៀត បើមនុស្សមិនទទួលឥទ្ធិពលពីបណ្តាញសង្គមច្រើនពេក សម្ភារៈនិយម និងគ្រឿងញៀនគ្រឿងស្រវឹងទេ លោកគិតថា អំពើផិតក្បត់នឹងថមថយជាងនេះ៕

ដោយ៖ អុន ស្រីមាន

The post អ្នកជំនាញមើលឃើញថា ឥទ្ធិពលសង្គម ការធ្លាក់ចុះសីលធម៌ ជាកត្តាចម្បងជំរុញឱ្យមានអំពើផិតក្បត់គ្នាក្នុងសង្គមខ្មែរ appeared first on Kampuchea Thmey Daily.

តារាល្បីៗលំដាប់ពិភពលោក ៦ ដួង ធ្លាប់ដៃគូក្បត់ចិត្ត ហើយមិនខ្លាចមហាជនដឹង
មិនថាដៃគូស្អាតសង្ហាយ៉ាងណាក៏ដោយគង់ត្រូវមនុស្សដែលខ្លួនស្រលាញ់ក្បត់បើគេចង់ ទោះបីជាតារាល្បីលំដាប់ពិភពលោកមានសម្បត្តិរាប់លានក្ដី  ខណៈខាងក្រោមនេះជាតារាល្បីៗ ៦ រូបដែលធ្លាប់ដៃគូក្បត់ចិត្ត ៖

១. Beyoncé

បន្ទាប់ពីដឹង Jay-Z កំពុងក្បត់ចិត្ត នាងបានបង្វែរបទពិសោធន៍ទៅបង្កើតអាល់ប៊ុម Lemonade ដែលទទួលការគាំទ្រយ៉ាងខ្លាំង ហើយ Beyonce តែងតែលើកលែងទោសឲ្យលោកជានិច្ច ។

២. Sandra Bullock

នាងធ្លាប់ Jesse James អតីតស្វាមីក្បត់អំឡុងដំណើរការយកកូនមកចិញ្ចឹម ក្រោយការលែងលះ Sandra ក៏យកកូនមកចិញ្ចឹមតែម្នាក់ឯង ។

៣. Jennifer Lopez

អ្នកស្រីបាននិយាយជាសាធារណៈអំពីការផិតក្បត់ដែលគាត់ធ្លាប់ឆ្លងកាត់ដោយមិនបញ្ចេញឈ្មោះ ហើយគាត់បន្តទៀតថា អ្នកក្បត់គឺជាអ្នកខុសទាំងស្រុងមិនមែនមកពីយើងខ្វះខាតអ្វីនោះទេ ។

៤. Khloé Kardashian

នាងធ្លាប់ត្រូវមិត្តប្រុសផិតក្បត់ជាច្រើនលើកច្រើនសារ ហើយលោក Tristan Thompson នៅតែទទួលការលើកលែងទោសពី Khloé ជារឿយៗ ។

៥. Robert Pattinson

តារាសម្ដែង Kristen Stewart ដែលជាមិត្តស្រីរបស់ Robert ត្រូវគេថតបានពេលកំពុងថើបគ្នាជាមួយ Rupert Sanders ប៉ុន្តែលោក Robert មិនខ្វល់ខ្វាយច្រើនទេលោកនិយាយថានេះជារឿងក្មេងខ្ចីដែលតែងតែកើតឡើងទូទៅ ។

៦. Halle Berry

ដំបូងអ្នកស្រីឃើញកាសែតចុះពីប្តី​ទី​ពីរ​របស់​ខ្លួនគឺ​លោក Eric Benét ថាកំពុង​បោកប្រាស់​នាង ក្រោយ​ពី​នាង​គំរាម​ប្តឹង​អ្នក​បោះ​ពុម្ព​ផ្សាយ​ព័ត៌មាន​ភូតភរ ទើប​ប្តី​របស់​នាង​សារភាព​ថា​ពិត​ជា​បានក្បត់​ Halle ជាមួយស្ត្រីច្រើននាក់មែន ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាអន្តរជាតិល្បីៗ ៦ រូប ធ្លាប់គ្រោះថ្នាក់ធ្ងន់ធ្ងរអំឡុងពេលថតរឿង

The post តារាល្បីៗលំដាប់ពិភពលោក ៦ ដួង ធ្លាប់ដៃគូក្បត់ចិត្ត ហើយមិនខ្លាចមហាជនដឹង  appeared first on Kampuchea Thmey Daily.

បុគ្គលិកលក្ខណៈ ៤យ៉ាងនៃបុរសពូកែរកក្រៅ ហើយផិតក្បត់សង្សារឬប្រពន្ធ
មនុស្សប្រុស​ដែល​មាន​បុគ្គលិកលក្ខណៈ ​៤យ៉ាង​ខាងក្រោម​ ​ត្រូវបាន​គេ​ចាត់ទុកជាបុរសសម្ដីផ្អែម គួរជាទីចូលចិត្ត ប៉ុន្តែ​លទ្ធភាព​ដែលពួកគេអាច​ផិតក្បត់​ ក៏មាន​ខ្ពស់ណាស់​ដែរ​។ ស្ត្រីគួរតែគិតឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តជ្រើសរើសជាមិត្ត ១០០ឆ្នាំ ព្រោះការជាប់ជំពាក់ជីវិតនឹងគេ អាចនាំមកនូវទុក្ខធ្ងន់ដល់ខ្លួនឯង។

ភ្នែកស្រទន់ និងចូលចិត្តដៀង

នរវិទ្យាចាត់ទុកថា នេះជាចរិតលក្ខណៈរបស់បុរសដែលមិនសូវស្មោះត្រង់ក្នុងផ្លូវមនោសញ្ចេតនា និងមានលទ្ធភាពខ្ពស់នៃការផិតក្បត់ ប្រសិនបើគូស្នេហ៍ ឬប្រពន្ធមិនចាប់អារម្មណ៍ ឬមិនតាមដានឱ្យដិតដល់នោះទេ។

បុរសប្រភេទនេះមានការទាក់ទាញខ្លាំងចំពោះមនុស្សស្រី ដូច្នេះហើយពួកគេតែងតែធ្វើឱ្យមនុស្សស្រីជាច្រើននៅជុំវិញពួកគេលង់នឹងពាក្យផ្អែមល្ហែមបានយ៉ាងងាយ ។

មនុស្ស​ស្រី ​បើ​មានដៃគូ​ជាមួយ​បុរស​ដែល​មាន​ចរិត​បែប​នេះ​គួរ​ប្រយ័ត្ន ព្រោះ​ពួក​គេ​តែង​មាន​ទំនាក់ទំនង​ក្រៅ​ពីប្រពន្ធ​ជា​ញឹក​ញាប់ ទោះ​ជា​រៀប​ការ​ហើយ​ក៏​ដោយ។

រោមចិញ្ចើមរញ៉េរញ៉ៃ

ចិញ្ចើមបែបនេះ ​ជាប្រភេទ​មនុស្ស​ប្រុសព្រាននារីចំតួ។ ប្រសិនរោមចិញ្ចើមតូច និងស្តើងទៀត ជាពិសេសកន្ទុយចិញ្ចើមចុះក្រោម នោះជានិមិត្តសញ្ញានៃភាពមិនស្មោះត្រង់យ៉ាងប្រាកដ។ ពួកគេពូកែបូរបាច់ លួងលោមមនុស្សស្រី និងចិត្តក្ដៅក្នុងរឿងលើគ្រែ។ ជាទូទៅមនុស្សស្រីដែលគេចែចង់ មិនងាយរួចពីដៃទេ ហើយចរិតគេផ្ទាល់ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីផ្សេង ទោះបីជារៀបការរួច។

ស្លាបច្រមុះក្រាស់ និងលាតធំ

បុរសមានច្រមុះ​កាន់តែ​ក្រាស់ សាច់​ច្រើន និង​រន្ធ​ច្រមុះ​កាន់តែ​ធំ នោះ​ការ​ផិតក្បត់​កាន់តែ​ខ្ពស់​។ បុរសដែលមានលក្ខណៈច្រមុះបែបនេះ រមែងមានសុខភាពល្អ កាយសម្បទារឹងមាំ ប៉ុន្តែជារឿយៗ ពួកគេខ្ជិលនឹងរឿងការងារផ្ទះ និងមិនចូលចិត្តមើលក្មេងៗ។ ថ្វីត្បិតតែអាជីពរបស់ពួកគេជោគជ័យពិតមែន ប៉ុន្តែដោយសារតែទម្លាប់តណ្ហាក្រាស់ អាពាហ៍ពិពាហ៍របស់ពួកគេមិនមានភាពកក់ក្តៅប៉ុន្មានទេ ឯលទ្ធភាពរកបាយក្រៅផ្ទះ គឺមានភាគរយខ្ពស់ណាស់។

បបូរមាត់ស្តើង និងរួមតូច

បបូរមាត់ខាងលើស្តើង និងមានមាត់តូចជាងអ្នកដទៃ ជាប្រភេទបុរសពូកែនិយាយ ប៉ុន្តែពួកគេមានសមត្ថភាពខ្ពស់ក្នុងការប្រព្រឹត្តអំពើផិតក្បត់។

បុរសៗដែលមានមុខមាត់បែបនេះ ភាគច្រើនចូលចិត្តនិយាយពាក្យសរសើរឡើងផ្កាប់មុខ ពេលចែចង់ស្រីៗ ទោះបីជាពួកគេមានប្រពន្ធកូនហើយក៏ដោយ។ ជាពិសេស​គឺ​ជា​មនុស្ស​អាត្មានិយម​ខ្លាំង​ក្នុង​រឿង​ស្នេហា ដោយ​គិត​តែ​ពី​អារម្មណ៍​ខ្លួន​ឯង។ ភាគច្រើនឱ្យតែបានប្រាណរួច ពួកគេលែងស្គាល់នារីនោះទៀតហើយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?

ចុចអាន៖ ហុងស៊ុយទម្រង់មុខ ៣ ប្រភេទ​ វាសនាចារមកថា ជា មហាសេដ្ឋី ទៅថ្ងៃមុខ

The post បុគ្គលិកលក្ខណៈ ៤យ៉ាងនៃបុរសពូកែរកក្រៅ ហើយផិតក្បត់សង្សារឬប្រពន្ធ appeared first on Kampuchea Thmey Daily.

បុគ្គលិក​លក្ខណៈ ៦ យ៉ាង​នៃ​អ្នក​ដែល​និយម​បោក​ប្រាស់​ឬ​ផិត​ក្បត់​ដៃ​គូម្ខាង
តើ​យើង​ធ្លាប់​រងគ្រោះ​ដោយសារ​​ភាព​មិន​ស្មោះត្រង់​ទេ? ឬ​យើង​ជា​មនុស្ស​មិន​ស្មោះត្រង់​ក្នុង​ទំនាក់ទំនង​ដែរ​ឬទេ? នេះ​មិន​ត្រឹម​​តែ​ជា​សំណួរ​ទូទៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​សៀវភៅ​ដែល​និពន្ធ​ដោយ​លោក​ Kenneth Rosenberg បាន​ពន្យល់​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យមាន​ភាព​មិន​ស្មោះត្រង់ នៅក្នុងទំនាក់ទំនង។

អ្នក​និពន្ធ​បាន​គូស​បញ្ជាក់​ពី​ហេតុផល ៦ យ៉ាង​ ដែល​ចង្អុល​បង្ហាញ​ថា​ តើ​មនុស្ស​ម្នាក់​មិន​ស្មោះត្រង់​នឹង​ដៃគូ​របស់​ពួកគេ​យ៉ាងម៉េច។

កត្តា​ដែល​កំណត់​ឲ្យ​ដៃគូ​ស្នេហា​ឈាន​ទៅ​រក​លួច​បន្លំ​ឬ​បោកប្រាស់​អ្នក​ម្ខាងទៀត ៖

១. ខួរក្បាល

យោង​តាម​អ្នក​ជំនាញ​ប្រហែល​ជា ៥០% នៃ​អ្វី​ដែល​ប្រាប់​យើង​ គឺជា​ភាព​ខុសគ្នា​ខាង​ជីវសាស្ត្រ​នៅ​ក្នុង​សារធាតុ​គីមី​ ក្នុង​ខួរក្បាល។ និយាយ​ម្យ៉ាង​ទៀត​ផ្នត់គំនិត​របស់​មនុស្ស​ម្នាក់​ក្នុង​ខួរក្បាល​ពួកគេ​​​​ ចំពោះ​ការ​បោកប្រាស់ទៅកាន់អ្នកដទៃ។

២. ចិត្តវិទ្យា

កត្តា​នេះ​រួម​បញ្ចូល​ពី​វិធី​ដែល​យើង​គិត​ជាមួយ​នឹង​បទពិសោធន៍​ដែល​យើង​មាន។ វា​បាន​កំណត់​ថា​តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ក្នុង​ពិភពលោក​របស់​យើង។

វិធី​ដែល​គំនិត​របស់​យើង​ដំណើរការ អ្វីៗ​ដែល​យើង​ជួប​ប្រទះ មាន​ច្រើន​ទាក់ទង​នឹង​ការ​យល់ឃើញ​របស់​យើង​ពី​ស្នេហាម្ខាងទៀត។ ហើយបុគ្គលិក​លក្ខណៈនេះឯង ដែលជាសញ្ញាមួយអាចឈានទៅរកការបោកប្រាស់។

៣. វប្បធម៌

សាវតារ​វប្បធម៌​ក៏​ជា​កត្តា​សំខាន់​មួយ​ដែល​ជះឥទ្ធិពល​ដល់​វិធីសាស្ត្រ​របស់​យើង ​ឆ្ពោះ​ទៅ​រក​ការ​បោកប្រាស់។ វា​បង្ហាញ​ពី​ជំនឿ​របស់​យើង​លើ​សេចក្ដី​ស្នេហា ​ភេទ​ និង​ភាព​មិន​ស្មោះត្រង់​តាំង​ពី​វ័យ​ក្មេង។

៤. ភាព​មិន​ចេះ​អត់ធ្មត់

ចរិត​បុគ្គលិក​លក្ខណៈ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធ្វើការ​សម្រេចចិត្ត ​ក្នុង​ពេល​កំពុងតែ​ឆេវឆាវ​ ហើយមិន​គិត​ពី​អ្វី​ដែល​កើតឡើងនាពេលខាងមុខ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​មិន​ចេះ​ទ្រាំ​អត់ធ្មត់​ អាច​ក្លាយ​ជា​មនុស្ស​បោកប្រាស់ស្នេហា ឬអ្នកជុំវិញខ្លួន។

៥. ចូលចិត្ត​ប្លែកៗ​ឬ​អារម្មណ៏​រំភើប

Happy young couple drinking coffee outside cafe

មាន​មនុស្ស​ជា​ច្រើន​ដែល​ខូចចិត្ត​ មិន​បាន​ជួប​ស្នេហា​ពិត​ជាមួយ​ដៃគូ​តែ​ម្នាក់​គត់​របស់​ពួកគេ ដោយសារតែ​ដៃគូ​បាន​ព្យាយាម​ស្វែងរក​មនោសញ្ចេតនា​ដោយ​ឯកឯង​ផ្សេងទៀត។ ពួកគេ​មិន​មាន​អារម្មណ៍​រំភើប​ក្នុង​ការ​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​តែ​ម្នាក់​ទេ។

ដូច្នេះ​នៅ​ពេល​ដែល​ពួកគេ​ស្រេកឃ្លាន​ស្នេហា​ច្រើន​គ្នា ​ពួកគេ​នឹង​រំភើប​ ហើយ​ស្វែងរក​វា​នៅ​ក្នុង​សកម្មភាព​នៃ​ការ​លួច​បន្លំ​ដៃគូ​​ ឬ​មាន​ស្នេហា​ជាមួយ​អ្នក​ទី៣។

៦. បំផ្លាញ​ខ្លួនឯង

បើ​មនុស្ស​ម្នាក់​ជា​រឿយៗ​ធ្លាក់​ចូល​ក្នុង​ទម្លាប់​មិន​ល្អ​ និង​បំផ្លាញ​ខ្លួនឯង ​ហើយ​ធ្វើការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​មិនល្អ​ ពួកគេ​អាច​នឹង​ប្រព្រឹត្ត​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ​តាម​របៀប​ដូចគ្នា​ដែរ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ភាព​មិន​ស្មោះត្រង់​របស់​ពួកគេ​កើតមាន​ ក៏​អាច​​ប៉ះពាល់​ដល់​អ្នកដទៃ​បាន​ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​បាន​ទំនាក់ទំនង​ល្អ ចៀសបាន​កុំ​និយាយ​រឿង​នេះ ទៅ​កាន់​បុរស​ជា​ដៃគូ

ចុចអាន៖បញ្ហា​ចាំបាច់​ដែល​​ឪពុកម្ដាយ​ដោះស្រាយ ​មុន​ពេល​បង្ក​ជា​វិបត្តិ​ធ្ងន់​ដល់​កូនៗ

The post បុគ្គលិក​លក្ខណៈ ៦ យ៉ាង​នៃ​អ្នក​ដែល​និយម​បោក​ប្រាស់​ឬ​ផិត​ក្បត់​ដៃ​គូម្ខាង appeared first on Kampuchea Thmey Daily.

ស្គាល់គ្នាតាមTik Tok៧ថ្ងៃ នាំប្រុសស្នេហ៍មកដេកដល់បន្ទប់ជួល ប្តីតាមទាន់ផ្អើលទាំងយប់
រឿងរ៉ាវហួសចិត្តមួយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១ បន្ទាប់ពីស្រ្តីម្នាក់មានប្តីមានកូនដល់ទៅពីរនាក់ បែជាលួចលាក់ផឹតក្បត់យកប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមអង្គុយសម្រក់ទឹកភ្នែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងសមត្ថកិច្ចចុះមកធ្វើការសួរនាំនៅចំណុចបន្ទប់ផ្ទះជួលលេខ២៨B ជាន់ទី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាប្តីមានឈ្មោះ ក្រិត ពៅ ភេទប្រុសអាយុ៣១ឆ្នាំ មុខរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ផ អាយុ២៧ឆ្នាំមុខរបររោងចក្រដូចគ្នា បានរៀបការនឹងគ្នាកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងប្តី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រហូតមកដល់សព្វថ្ងៃរយៈពេល១០ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសស្រីនៅក្នុងបន្ទុកពីរនាក់ថែមទៀត។

ប្រភពដដែលបានបន្តទៀតថា ដោយមានជីវភាពមានការខ្វះខាត បាននាំគ្នាចាកចេញពីផ្ទះមកធ្វើការរោងចក្រនៅក្រុងភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ ដោយរស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះគ្នាជាញឹកញាប់ រយៈពេល១ខែចុងក្រោយនេះ ប្រពន្ធបានវេចបង្វឹចរត់ចោលរូបគេជាប្តី មករស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដីបានតាមដានដឹងថា ប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេងក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយ អាទិត្យក្រោយមក ដោយមានការសង្ស័យ ព្រោះរូបគាត់ជាប្ដីបានខលទូរស័ព្ទទៅប្រពន្ធចង់សួរសុខទុក្ខ តែប្រពន្ធបានប្រាប់ថា ឈប់ខលទូរស័ព្ទមករកគេទៀតទៅ ធ្វើឲ្យរូបគេជាប្តីរឹតតែមានការសង្ស័យថែមទៀត។ លុះដល់ម៉ោងកើតហេតុក៏បានដើរមកមើលប្រពន្ធដល់បន្ទប់ជួល ដោយអើតមើលក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់​តែឮសំឡេងមនុស្សប្រុស ទើបដឹងថាប្រពន្ធនាំប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ ទើបរូបគាត់យកដែកចងទ្វារជាប់មិនចេញទៅណាទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះ​មកជួយអន្តរាគមន៍។

បើតាមការរៀបរាប់ពីប្រពន្ធបានប្រាប់ឲ្យដឹងថា ចាប់ពីរូបគេបានរៀបការជាមួយប្ដីមក គ្រួសារខាងប្តីតែងតែមើលងាយ មើលថោកមកលើរូបគេជារើយៗ តែរូបគេជាប្រពន្ធមិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នាជាមួយប្តីជាញឹកញាប់ផងដែរ។ ក្រោយមករូបគាត់ជាប្រពន្ធបានសុំប្ដីលែងលះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង ក្រោយពីបានស្នាក់នៅបន្ទប់ជួលម្នាក់ឯង រូបគេក៍មានទំនាក់នំនងជាមួយបុរសម្នាក់ តាមរយ:លេងTik Tok ជាមួយគ្នាបានមួយអាទិត្យ ហើយបានហៅបុរសខាងលើមកដេកដល់ក្នុងបន្ទប់ជួល ទើបប្ដីតាមទាន់ឃាត់ខ្លួន។

ក្រោយពីកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ ប្ដីប្រពន្ធ និងប្រុសស្នេហ៍ នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ សុខា

The post ស្គាល់គ្នាតាមTik Tok៧ថ្ងៃ នាំប្រុសស្នេហ៍មកដេកដល់បន្ទប់ជួល ប្តីតាមទាន់ផ្អើលទាំងយប់ appeared first on Kampuchea Thmey Daily.