ផ្ដន្ទាទោស Archives - Kampuchea Thmey Daily

ផ្ដន្ទាទោសជនជាប់ចោទ ២ នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យម្នាក់ៗ ៨០ លានរៀល បង់ចូលថវិការដ្ឋ
កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០២៤ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ ទី០១.ឈ្មោះ អ៊ាន រដ្ឋនី ហៅ ណូ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ និង ទី០២.ឈ្មោះ ភ័ណ្ឌ សុគុណ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ​ខ្មែរ ដាក់​ពន្ធនាគារ​ម្នាក់ៗ អស់​មួយ​ជីវិត និង​ពិន័យ​ម្នាក់ៗ ៨០ លាន​រៀល បង់​ចូល​ថវិកា​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទម្ងន់ ៥៨ គីឡូ និង ៨៤៨ ក្រាម និង​បទ​សម្អាត​ប្រាក់។

ជន​ជាប់ចោទ​ទាំង ០២ នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ដី​ឡូត៍​ទុកចោល មហាវិថី ឈ្នះ​ឈ្នះ ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ០២ ខែ​សីហា ឆ្នាំ ២០២៣។ ចំណែក​វត្ថុតាង​ចាប់​យក​មាន​សារធាតុ​ញៀន​(​ខេ​តា​មីន​) ចំនួន ២០ ដុំ ទម្ងន់ ២០ គីឡូក្រាម ដែល​លាក់​ទុក​ក្នុង​វ៉ាលិស​ពណ៌ទឹកប៊ិច​ចំនួន ០១ និង​រថយន្ត​ម៉ាក High Lander ចំនួន ០១ គ្រឿង។ បន្ទាប់​មក កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ​រក​ឃើញ​សារធាតុ​ញៀន (​មេ​តំ​ហ្វេ​តា​មីន​) ចំនួន ១០ ដុំ​ទៀត ទម្ងន់ ១០ គីឡូក្រាម លាក់​ទុក​ក្នុង​បាត​រថយន្ត​កែច្នៃ​សម្រាប់​ដឹក​គ្រឿងញៀន។

នៅ​ថ្ងៃ​ទី ០៣ ខែ​សីហា ឆ្នាំ ២០២៣ វេលា​ម៉ោង ១២ និង ៣០ នាទី លោក​ឧត្ដមសេនីយ៍​ត្រី គល់ យី បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​គោលដៅ​ស្តុក​គ្រឿងញៀន ចំនួន ០៣ ទីតាំង ដកហូត​សារធាតុ​ញៀន​ចម្រុះ​ចំនួន ១៩ មុខ ទម្ងន់ ២៨ គីឡូក្រាម និង ៧៧៨ ក្រាម និង​សារធាតុ​ញៀន​ប្រភេទ MDMA ទម្ងន់ ១០,៤៨ ក្រាម និង​កំណត់​បាន​មុខសញ្ញា​មេខ្លោង​ចំនួន ០២ នាក់ និង​បក្ខពួក​មួយ​ចំនួន​ទៀត។ សរុប​ដកហូត​សារធាតុ​ចម្រុះ ទម្ងន់ ៥៨ គីឡូ ៨៤៨ ក្រាម មាន​សារធាតុ​ញៀន ទម្ងន់ ៣០ គីឡូក្រាម និង ០៧ ក្រាម ក្នុង​នោះ​មាន​(​ប្រភេទ ខេ ចំនួន ១៩ គីឡូ ៩១៥ ក្រាម​, ប្រភេទ ICE ចំនួន ១០ គីឡូ ០៥ ក្រាម​, ប្រភេទ MDMA ចំនួន ១០,៤៨ ក្រាម​, សារធាតុ​មិន​ច្បាស់ ទម្ងន់ ២៨ គីឡូ ៧៧៨ ក្រាម)៕

អត្ថបទ ៖ មករា

The post ផ្ដន្ទាទោសជនជាប់ចោទ ២ នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យម្នាក់ៗ ៨០ លានរៀល បង់ចូលថវិការដ្ឋ appeared first on Kampuchea Thmey Daily.

ផ្ដន្ទាទោសបុរស-ស្ត្រីវៀតណាម ៦ នាក់ ដាក់ពន្ធនាគារពី ១៥ ឆ្នាំ ដល់ ២០ ឆ្នាំ
បុរស-ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន ៦ នាក់ ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១៥ ឆ្នាំ ដល់ ២០ ឆ្នាំ ពាក់ព័ន្ធ​បទល្មើស​ចាប់​ឃុំឃាំង និង បង្ខាំង​មនុស្ស​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់​ទោស(ធ្វើ​ទារុណកម្ម​ឃោរឃៅ​លើ​ជនជាតិ​វៀតណាម​ដូចគ្នា​ដើម្បី​ជំរិត​ទារ​ប្រាក់)។ ជនជាប់ចោទ​ទាំងអស់ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​បណ្ដេញ​ចេញពី​ទឹកដី​កម្ពុជា ក្រោយ​អនុវត្ត​ទណ្ឌកម្ម​ទោស​ចប់។

ជនជាប់ចោទ​ទាំង ៦ នាក់ ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​នេះ​រួមមាន ៖ ទី​១/ឈ្មោះ LE MING HAU ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ១៨ ឆ្នាំ។ ទី​២/ឈ្មោះ TRAN VAN CONG ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ១៨ ឆ្នាំ។ ទី​៣/ ឈ្មោះ NGUYEN VAN SANG ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ១៨ ឆ្នាំ។ ទី​៤/ ឈ្មោះ DO LUONG TRUNG ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ១៨ ឆ្នាំ។ ទី​៥/ឈ្មោះ NGUYEN VAN DUNG ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ២០ ឆ្នាំ។ ទី​៦/ឈ្មោះ THANH THUY ភេទ​ស្រី អាយុ ៤១ ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ១៥ ឆ្នាំ។

លោក កេត សុជាតិ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ក្នុង​រឿងក្ដី​នេះ​បាន​បញ្ជាក់​ថា ក្នុង​ករណី​ជន​ជាប់​ចោទ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​សាលក្រម​សម្រេច​បែបនេះ ពួកគេ​អាច​ប្ដឹង​សាលាឧទ្ធរណ៍​បាន​តាម​កំណត់​ច្បាប់។

សូម​បញ្ជាក់​ថា រឿងក្ដី​ជនជាតិ​វៀតណាម​ចាប់​បង្ខាំង​ជនជាតិ​វៀតណាម​ដូចគ្នា ដើម្បី​ជំរិត​ទារ​ប្រាក់​នេះ ត្រូវ​បាន​ក្រុមប្រឹក្សា​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ចៅក្រម កេត សុជាតិ និង​តំណាង​អយ្យការ លោក ស៊ីន រក្សា បើក​សវនាការ កាលពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០២៤ កន្លងទៅ ហើយ​ទើបតែ​លើក​មក​ប្រកាស​សាលក្រម នា​រសៀល​ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ។

គួរ​រំលឹក​ថា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ២០២៣ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស-ស្រី​ចំនួន ៦ នាក់ បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បង្ខាំង​ធ្វើ​ទារុណកម្ម និង ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ដូចគ្នា។

តាម​របាយការណ៍​របស់​តុលាការ​ក្នុង​ពេល​ជំនុំ​ជម្រះ​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ក្រុម​ចាប់​ជំរិត​ខាងលើ ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ឈ្មោះ TRUONG VANCAN ភេទ​ប្រុស ជា​ជនជាតិ​វៀតណាម​ដូច​គ្នា បាន​ប្ដឹង​ចោទប្រកាន់​ជនសង្ស័យ​ទាំង ៦ នាក់ ពី​បទ​ចាប់​បង្ខាំង ធ្វើ ទារុណកម្ម និង​ជំរិត​ទារ​ប្រាក់ កាលពី​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ ២០២៣ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ។

ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​បើក​ការ​ស៊ើប​អង្កេត និង ស្រាវជ្រាវ រយៈពេល​ច្រើន​ថ្ងៃ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ៦ នាក់​នោះ។

បន្ទាប់ពី​ចាប់ខ្លួន​យោង​តាម​ពាក្យបណ្ដឹង និង ចម្លើយ​ជនសង្ស័យ​ទាំងអស់​ស៊ី​សង្វាក់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ឃុំខ្លួន​បណ្ដោះអាសន្ន និង​ផ្ដន្ទាទោស​តាមច្បាប់​កម្ពុជា​នា​ពេលនេះ៕

អត្ថបទ ៖ មករា

The post ផ្ដន្ទាទោសបុរស-ស្ត្រីវៀតណាម ៦ នាក់ ដាក់ពន្ធនាគារពី ១៥ ឆ្នាំ ដល់ ២០ ឆ្នាំ appeared first on Kampuchea Thmey Daily.

ផ្ដន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ១០ ឆ្នាំ ពីបទ«ប៉ុនប៉ងឃាតកម្ម»
អតីត​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ១០ ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «ប៉ុនប៉ង​ឃាតកម្ម» យក​ដែក​ស្រួច​ចាក់​បុរស​ម្នាក់ បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ។

ជនជាប់ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​នេះ ឈ្មោះ សេន អាត ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ​ចំណុច​ផ្លូវ ៣៧១ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

រឿងក្ដី​ប៉ុនប៉ង​ឃាតកម្ម​នេះ ត្រូវ​បាន លោកស្រី​ចៅក្រម គឹម សុគន្ធា និង​លោក ស៊ន មុនី ជា​តំណាង​អយ្យការ លើក​យក​បើក​សវនាការ កាលពី​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៣ កន្លងទៅ និង​សម្រេច​ប្រកាស​សាលក្រម នា​ថ្ងៃ​ទី ០៦ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ។

នៅ​ក្នុង​សវនាការ ជនជាប់ចោទ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដែក​ស្រួច​ចាក់​ទៅ​លើ​ជន​រងគ្រោះ​មែន។ ពេលនោះ ដោយសារ​ជនរងគ្រោះ​មក​លួច​យក​អីវ៉ាន់​ពី​កន្លែង​ខ្លួន​យាម​ច្រើនដង​មក​ហើយ លុះដល់​ថ្ងៃ​កើតហេតុ ខ្លួន​ទាន់​កំពុង​លួច​ទៀត ក៏​មាន​ការ​ប្រតាយប្រតប់​គ្នា ហើយ​ខ្លួន​ក៏​ចាក់​ជន​នោះ​មួយ​ដែក​ស្រួច បណ្ដាល​ឲ្យ​មាន​របួស​ទៅ នៅ​ចំណុច​ការ៉ាស់​សាំង PTT ផ្លូវ ៣៧១ ភូមិ​ត្នោត​ជ្រុំ ៤ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១៩ និង ០០ នាទី ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៣។

ជនរងគ្រោះ​ឈ្មោះ យាន ឡាយ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ ៧០៥ ភូមិ​ត្នោតជ្រុំ ៤ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មុខរបរ​រើស​អេតចាយ។ ក្រោយ​កើតហេតុ ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ឃុំខ្លួន​ដល់​បច្ចុប្បន្ន៕

អត្ថបទ ៖ មករា

The post ផ្ដន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ១០ ឆ្នាំ ពីបទ«ប៉ុនប៉ងឃាតកម្ម» appeared first on Kampuchea Thmey Daily.

ផ្ដន្ទាទោសឈ្មួញគ្រឿងញៀន ២ នាក់ ម្នាក់ជាប់គុក ១ ជីវិត និងម្នាក់ទៀតជាប់ ២៥ ឆ្នាំ
លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០២៣ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សំណុំរឿង​ឈ្មួញ​គ្រឿងញៀន ២ នាក់ ដោយ​ម្នាក់​ដាក់​គុក​អស់​មួយ​ជីវិត និង​ម្នាក់​ទៀត​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ ២៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ ក្នុង​ម្នាក់ ៤០ លាន​រៀល ពី​បទ«រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន»។

សាលក្រម​បាន​ប្រកាស​ធ្វើ​ឡើង​ជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​សិន​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ក្ដី​នេះ។ ជនជាប់ចោទ ២ នាក់ ម្នាក់​ឈ្មោះ ហ៊ីម ឆេងហ៊ួរ​សុដាវី​ដ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ត្រូវ​បាន​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤០ លាន​រៀល។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហ៊ាត រ៉ូ ហៅ តោ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤០ លាន​រៀល។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ ២០២២ កម្លាំង​សមត្តកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ឈ្មួញ​គ្រឿងញៀន ២ នាក់ និង​សារធាតុ​ញៀន​ជាង ២៦ គីឡូក្រាម ទៅ​តុលាការ ដើម្បី​ចោទ​ប្រកាន់​ជា​ផ្លូវការ និង​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន។

ទាក់ទិន​នឹង​ការ​នាំ​ខ្លួន​ឈ្មួញ​គ្រឿងញៀន ២ នាក់ ទៅ​តុលាការ​នោះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សារធាតុ​ញៀន​ជាច្រើន​ប្រភេទ សរុប ២៦ គីឡូ ២ ខាំ (២៦.១៩៩៨ គីឡូក្រាម) ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ខែ ទើប​មាន​ភស្តុតាង​កំណត់​មុខសញ្ញា​បាន​ជាក់លាក់ ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្ដែង កាលពី​វេលា​ម៉ោង ២០ និង ៤៥ នាទី​យប់ ថ្ងៃ​ទី ០៤ ខែ​សីហា ឆ្នាំ ២០២២ នៅ​ចំណុច​ផ្ទះ​លេខ A6-1577 ផ្លូវ​បេតុង ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ម្នាក់​ឈ្មោះ ហ៊ីម ឆេង​ហ៊ួ​រ​សុដាវី​ដ និង ឈ្មោះ ហ៊ា​ត រ៉ូ ហៅ​តោ នេះ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន ៖ សារធាតុ​ញៀន​ចម្រុះ​សរុប​ជាង ២៦ គីឡូក្រាម, សារធាតុ​ផ្សំ​ជា​វត្ថុ​រាវ ចំនួន ១៥ ដប, ជញ្ជីង​ថ្លឹង​ចំនួន ០៥, ម៉ាស៊ីន​សម្រាប់​លាយថ្នាំ​ញៀន ចំនួន ០២ គ្រឿង, ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ប្លាស្ទិក​ចំនួន ០៥ គ្រឿង, និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។

ការ​បង្ក្រាប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ ៧ មករា ក្រោយ​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ៕

អត្ថបទ ៖ មករា

The post ផ្ដន្ទាទោសឈ្មួញគ្រឿងញៀន ២ នាក់ ម្នាក់ជាប់គុក ១ ជីវិត និងម្នាក់ទៀតជាប់ ២៥ ឆ្នាំ appeared first on Kampuchea Thmey Daily.

ផ្ដន្ទាទោសបុរសជនជាតិថៃម្នាក់ និងខ្មែរម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត
លោក ញឹម ពិសាល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក សម ឬទ្ធី​វាសនា ជា​តំណាង​អយ្យការ កាលពី​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៣ នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​បុរស​ជនជាតិ​ថៃ​ម្នាក់ និង​ខ្មែរ​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​អស់​មួយ​ជីវិត និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៦០ លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​សារធាតុ​ញៀន និង​បទ កាន់កាប់ ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត»។

ជនជាប់ចោទ​ទាំង ២ នាក់ ដែល​តុលាការ​កម្ពុជា​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​នេះ ទី១/ ឈ្មោះ គឹម សំភោគ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ខ្មែរ។ ទី២/ ឈ្មោះ ប្រាក់ សឺត ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ​ថៃ។ តុលាការ សម្រេច​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​មិន​សុខចិត្ត។

ពួកគេ​ទាំង ២ នាក់ ត្រូវ​បាន​តុលាការ​បើក​សវនាការ​សួរ​ដេញដោល​ជាច្រើនលើក​ចាប់​តាំងពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២២ រហូតដល់​ពាក់កណ្ដាល​ខែ​មីនា ឆ្នាំ ២០២៣ នេះ ដោយ​តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​កាន់កាប់​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា ៤០ និង មាត្រា ២០ នៃ​ច្បាប់ ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ។

សូម​រំលឹក​ថា សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ឈ្មោះ ប្រាក់ សឺត និង ឈ្មោះ គឹម សំភោគ ហើយ​ពួកគេ​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២១។ ពេលនោះ​សមត្ថកិច្ច​ចាប់​យក​វត្ថុតាង​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេតាមីន (ICE) ចំនួន ២៤ កញ្ចប់​ធំ ទម្ងន់​ប្រមាណ​ជាង ២៤ គីឡូក្រាម។

ថ្នាំញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ១៤ កញ្ចប់ ទម្ងន់​ប្រមាណ ៤ គីឡូក្រាម ព្រមទាំង​សម្ភារៈ​ចាប់​យក​មាន រថយន្ត ៤ គ្រឿង​, ទូរស័ព្ទ ៦ គ្រឿង អាវុធ​ខ្លី​ម៉ាក​រ៉ូឡូ ១ ដើម សំបក​គ្រាប់ ៣ គ្រាប់ និង គ្រាប់​មិនទាន់​បាញ់ ៣ គ្រាប់៕

អត្ថបទ ៖ មករា

The post ផ្ដន្ទាទោសបុរសជនជាតិថៃម្នាក់ និងខ្មែរម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត appeared first on Kampuchea Thmey Daily.

ផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាសម្លាប់គូស្នេហ៍ ដាក់ពន្ធនាគារអស់មួយជីវិត
លោក ទីវ គឹមពិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៣ នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ឃាតក​ស្រលាញ់​ភេទ​ដូចគ្នា​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ។

ជន​ជាប់ចោទ​ក្នុង​រឿងក្ដី​ដែល​តុលាការ​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​នេះ​ឈ្មោះ ភូ សៀង​ឡាង ហៅ​លាង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ។

អំពើ​ឃាតកម្ម​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២២ វេលា​ម៉ោង ១៦ និង ០០ នាទី នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ ៥ បេ ផ្លូវ​បេតុង ក្រុម ៥ ភូមិ​ដំណាក់​ធំ ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនល្មើស​ខាងលើ បាន​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ខុម វ៉ានឌី ភេទ​ប្រុស អាយុ ២១ ឆ្នាំ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០២២ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​ខាងលើ​ឈ្មោះ ភូ សៀង​ឡាង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ​ខ្មែរ ចំណុច​ភូមិ​សែន​រុងរឿង ១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ មកកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ។

ជន​ដៃដល់​បាន​សារភាព​នៅ​ដំណាក់កាល​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២២ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ទៅ​លើ​ឈ្មោះ ខុម វ៉ាន់ឌី (​ភេទ​ទី ៣) ពិតប្រាកដ​មែន ដោយសារតែ​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ប្រុស​ផ្សេង ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​ផ្ទុះ​ការ​ប្រច័ណ្ឌ ហើយក៏​យក​ខ្សែភ្លើង​រឹត.​ក សម្លាប់។

ក្រោយពី​ធ្វើ​សកម្មភាព​សម្លាប់​រួចហើយ ខ្លួន​បាន​យក​ទូរស័ព្ទ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សេ ១២៥ ជិះ​គេចខ្លួន​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​កំពត រួច​បន្ត​គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះវិហារ ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង។

ចាប់​តាំងពី​ចាប់ខ្លួន​ឃុំឃាំង​មកដល់​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៣ ទើប​តុលាការ​កាត់ទោស ហើយ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៣ ដោយ​សម្រេច​ផ្ដន្ទាទោស​ជន​ដៃដល់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

អត្ថបទ ៖ មករា

The post ផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាសម្លាប់គូស្នេហ៍ ដាក់ពន្ធនាគារអស់មួយជីវិត appeared first on Kampuchea Thmey Daily.

ពិធីករ ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ ខែ
ពិធី​ករ​ល្បីឈ្មោះ​លោក ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ កំណត់​រយៈពេល ១០ ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​មួយ​លាន​រៀល ចូល​ជា​ថវិកា​រដ្ឋ ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១ តាម​មាត្រា ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក San prum។

ប្រភព​បាន​បន្ត​ថា ក្នុង​នោះ​ដែរ​តុលាការ​ក៏​បង្គាប់​ឲ្យ ឈ្មោះ ប៉ែន ចំរុង និង​ឈ្មោះ ង៉ាន់ ពិសី រួមគ្នា​សង​សំណង​ទៅ​ឲ្យ​ដើម​បណ្ដឹង​ឈ្មោះ គាន ណារិត ចំនួន ៦០ លាន​រៀល នៅ​ពេល​សាលក្រម​នេះ​ចូល​ស្ថាពរ។ សាលក្រម​នេះ​ជំនុំជម្រះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ២០២២ ចំពោះ​មុខ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​កំបាំងមុខ​ជន​ជាប់​ចោទ​ឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និង​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២២ ដោយ​ទុក​សិទ្ធិ​ឲ្យ​ប្ដឹង​ទាស់ និង​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

តុលាការ​បាន​ទទួល​បណ្ដឹង​តាម​ដីកា​បញ្ជូន​រឿង​មក​ជម្រះ​ផ្ទាល់ លេខ ១០១ អ​.​យ​. ចុះ​ថ្ងៃ​ទី ០៤ ខែ​កក្កដា ឆ្នាំ ២០២២ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​បញ្ជូន​ជន​ជាប់​ចោទ​ឈ្មោះ ប៉ែន ចំរុង ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ ង៉ាន់ ពិសី ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរ មក​ជំនុំជម្រះ​ផ្ទាល់ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ។

ទាក់ទង​ព័ត៌មាន​ខាង​លើ​នេះ កម្ពុជា​ថ្មី នៅ​ថ្ងៃ​ទី ០៩ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ មិន​ទាន់​អាច​ទាក់ទង ដើម្បី​សុំ​ការ​បកស្រាយ​ពី​តារា​ប្រុស​លោក ប៉ែន ចំរុង បាន​នៅ​ឡើយ​ទេ ជុំវិញ​ព័ត៌មាន​ដ៏​រសើប​នេះ។ សង្ឃឹម​ថា នឹង​មាន​ការ​ចេញ​មុខ​បំភ្លឺ​ពី​សាមីខ្លួន​លោក ប៉ែន ចំរុង ឆាប់ៗ​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

The post ពិធីករ ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ ខែ appeared first on Kampuchea Thmey Daily.

ផ្ដន្ទាទោស​ចោរឆក់​វ័យក្មេង ​ដាក់​ពន្ធនាគារ​១០​ឆ្នាំ
ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​ឆ្នាំ​២០២២ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ជុំ សុខ​បញ្ញា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ​មុខរបរ​ជា​សិស្ស លំនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដាក់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​(​ឆក់​កាបូប​)​។

សូម​បញ្ជាក់​ថា កាលពី ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២ ដោយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​១ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ឃាត់​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​) នៅឯ​មន្ទីរពេទ្យ​កើតហេតុ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ និង​វេលា​ម៉ោង ៩.៣០​នាទី​ព្រឹក នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ភូមិ​តា​ងួន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាល​ជនរងគ្រោះ​ដួល​បោក​ក្បាល​របួសធ្ងន់ និង​បាន​ស្លាប់​ពេលដែល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ជនរងគ្រោះ​ឈ្មោះ អ៊ុក កន្និកា ភេទ​ស្រី ៕

ដោយ ៖ មករា

The post ផ្ដន្ទាទោស​ចោរឆក់​វ័យក្មេង ​ដាក់​ពន្ធនាគារ​១០​ឆ្នាំ appeared first on Kampuchea Thmey Daily.