ផ្ទុះផាវ Archives - Kampuchea Thmey Daily

រដ្ឋបាលរាជធានីហាមដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសងនៅថ្ងៃបុណ្យចូលឆ្នាំចិន
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រកាសហាមមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះ​គ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញក៏ហាមមិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងជំរុញឱ្យ​អាជ្ញាធរ​ចាត់វិធានការឱ្យម៉ឺងម៉ាត់កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ​តាមច្រកចូល​រាជធានីភ្នំពេញផងដែរ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមបញ្ជាក់ថា៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖

១-ហាមដាច់ខាត

– មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ

– មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ

– ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជ ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើត ឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាត​មិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤-រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព។

៥-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៦-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវចេញបទបញ្ជាឱ្យម៉ឹងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៧-ជនណាដែលនូវតែបំពាន ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

អត្ថបទ៖ ស្រីរ័ត្ន

The post រដ្ឋបាលរាជធានីហាមដុតផាវ កាំជ្រួច និងលេងល្បែងស៊ីសងនៅថ្ងៃបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.

មកដឹងទំហំនៃការខូចខាត ក្រោយផ្ទុះឃ្លាំងស្តុកផាវ និងកាំជ្រួចនៅថៃ
មនុស្សស្លាប់បានកើនឡើងដល់១២នាក់ និងរងរបួសធ្ងន់ ស្រាល ២១៩នាក់ បន្ទាប់ពីមានហេតុការណ៍ដ៏រន្ធត់មួយ​បានកើតឡើងនៅក្នុងប្រទេសថៃ ដោយសារតែឃ្លាំងផាវ និងកាំជ្រួចគ្រប់ប្រភេទ បានផ្ទុះឡើង កាលពីប៉ុន្មានថ្ងៃមុននេះ។

យោងតាមការផ្សាយរបស់គេហទំព័រ Thai PBS បានបញ្ជាក់ថា ឃ្លាំងស្តុកផាវ និងកាំជ្រួចដ៏ធំមួយ បានផ្ទុះឆេះយ៉ាង​ខ្លាំង ហាក់បីដូចជាផ្ទុះឃ្លាំងគ្រាប់កាំភ្លើងយ៉ាងដូច្នេះដែរ ដែលធ្វើឱ្យសមត្ថកិច្ចមានការលំបាក​ក្នុងការចូលពន្លត់ ព្រោះទីតាំង​កើតហេតុជាមូលដ្ឋានរំសេវ ពិបាកក្នុងការអន្តរាគមន៍ ដែលធ្វើឱ្យអូសបន្លាយពេលតាំងពីរសៀល ថ្ងៃទី២៩ កក្កដា រហូតដល់យប់ជ្រៅ។

ទីតាំងនេះ ស្ថិតនៅជាប់ផ្សារមូណុក ក្នុងស្រុក សុង៉ៃកូឡុក ខេត្តនរ៉ាធីវ៉ាត ប្រទេសថៃ ។ បើតាមការលើកឡើង​ពីលោកអភិបាលខេត្ត សាណាន់ ផុងអាក់សន ដែលបានចុះផ្ទាល់ បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ដែលក្រុមសង្គ្រោះ បានដុតដៃ ដុតជើង បញ្ជូនជនរងគ្រោះបែងចែក​ទៅគ្រប់មន្ទីរពេទ្យធំៗ និងក្រុមគ្រូពេទ្យមួយចំនួនចុះមកដល់កន្លែងកើតហេតុតែម្តង ។

ចំណែកដើមចមនៃការផ្ទុះឆេះនេះ លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា គឺអាចបណ្តាលមកពីជាងផ្សាដែក មានការ​ធ្វេស​ប្រហែស ក្នុងពេលជួសជុលឃ្លាំងស្តុកមួយកន្លែង ហើយប្រហែលជាផ្កាភ្លើងខ្ទាតខ្ចាយទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលឱ្យផ្ទុះនិងឆាបឆេះឡើង។

នៅល្ងាចថ្ងៃទី៥ សីហា ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ និងសរុបនៃការខូចខាតទូទាំងតំបន់ខាងលើ គេបានបញ្ជាក់ថា មនុស្សស្លាប់បានកើនឡើងដល់១២នាក់ របួសធ្ងន់ ស្រាលសរុបចំនួន ២១៩នាក់ ផ្ទះដែលរងការបាក់​បែកដោយសារកម្លាំងនៃការផ្ទុះរំសេវនេះខូចខាតសរុបចំនួន៤២៧ខ្នង និងពាក្យបណ្តឹងដែលអាជ្ញាធរទទួល​ពីករណីខូច​ខាត​ផ្សេងៗដូចជា ម៉ូតូ រថយន្ត វត្តអារាម សាលារៀន និងសត្វពាហៈនៈ មានចំនួន៦២០ ករណីបន្ថែមទៀត ដែលសរុប​ជាទឹកប្រាក់ប្រមាណ៤២លានបាត។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ការផ្ទុះលើកនេះសរុបផាវ និងកាំជ្រួចមានទម្ងន់រហូតដល់ ៤តោន ដោយសមត្ថកិច្ច​បានរកឃើញរំសេវដែលនៅសល់ក្នុងអគារកន្លែងផ្សេងទៀត មាននៅសល់ជិត២តោន បន្ថែមទៀត ដោយបច្ចុប្បន្ន​សមត្ថកិច្ចកំពុងប្រកាសឱ្យម្ចាស់ឃ្លាំងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ព្រោះពេលនេះប្រភពបានទម្លាយថា ពីរនាក់ប្តី ប្រពន្ធដែលជាម្ចាស់ឃ្លាំងស្តុក កំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយប្តីឈ្មោះ សាវ៉ៃ អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ពិយ៉ានុត ហៅចែលី អាយុ៤២ឆ្នាំ។

សមត្ថកិច្ចបង្ហើបថា ផាវ និងកាំជ្រួចទាំងនេះ គឺគេទុកនាំចេញទៅប្រទេសម៉ាឡេស៊ី តាមច្រករបៀង ដោយមុខរបរនេះគេបានរកស៊ីយូរឆ្នាំមកហើយ ៕

អត្ថបទ ÷ សោ និយមរ័ត្ន

The post មកដឹងទំហំនៃការខូចខាត ក្រោយផ្ទុះឃ្លាំងស្តុកផាវ និងកាំជ្រួចនៅថៃ appeared first on Kampuchea Thmey Daily.

ប៉ូលិស ថៃ ចេញដីកាចាប់ខ្លួនប្ដី-ប្រពន្ធម្ចាស់ឃ្លាំងស្តុកផាវ និងកាំជ្រួចដែលផ្ទុះឆេះសម្លាប់មនុស្ស
តុលាការខេត្ត Narathiwat បានចេញដីកាចាប់ខ្លួនប្តី-ប្រពន្ធជាម្ចាស់ឃ្លាំងស្តុកផាវនិងកាំជ្រួច ដែលផ្ទុះសម្លាប់មនុស្ស១២នាក់ របួស១២០នាក់ ព្រមទាំងខូចខាតផ្ទះសម្បែង ២៩២ ខ្នង កាលពីល្ងាចថ្ងៃសៅរ៍ទី ២៩ ខែកក្កដា ឆ្នាំ ២០២៣។

ដីកានេះបានចេញនៅថ្ងៃពុធ​ បន្ទាប់ពី Sompong និងប្រពន្ធរបស់គាត់ឈ្មោះ Piyanuch ជាម្ចាស់ឃ្លាំងនៅជិតផ្សារ Muno ក្នុងសង្កាត់ Sungai Kolok បានខកខានក្នុងការឆ្លើយតបទៅ​នឹងការកោះហៅ​របស់​ប៉ូលិស​កាលពីថ្ងៃចន្ទកន្លងទៅនេះ។

លោកវរសេនីយ៍ឯក Suthon Sukwiset ស្នងការរងនគរបាលខេត្ត Narathiwat បាននិយាយថា ប្តីប្រពន្ធទាំងពីរនាក់នេះ ត្រូវបានចោទប្រកាន់ពី​បទធ្វេសប្រហែស បណ្តាល​ឲ្យអ្នកដទៃស្លាប់ ធ្វើឲ្យខូចខាត​ទ្រព្យសម្បត្តិ និងរក្សាទុកកាំជ្រួចដោយគ្មានច្បាប់​អនុញ្ញាត។

លោក Suthon និយាយបន្ថែមទៀតថា អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យប៉ូលិសខេត្ត Narathiwat ជួយសម្របសម្រួលជាមួយសមភាគីប្រទេស​ម៉ាឡេស៊ី​របស់ពួកគេ ដើម្បីតាមចាប់​ជនសង្ស័យក្នុងករណីដែល​ពួកគេបាន​ភៀសខ្លួន​ឆ្លង​ព្រំដែន។

សូមរម្លឹក​ដែរ​ថា មូលហេតុដែលផ្ទុះឃ្លាំង​ដ៏ធំនោះដោយផ្អែកតាមការស៊ើបអង្កេត​ដំបូងអាច​បណ្តាល​មកពី​ជាងផ្សា​ដែកធ្វេសប្រហែស ក្នុងពេល​ជួសជុល​ឃ្លាំងស្តុកមួយកន្លែង ហើយប្រហែល​ជាផ្កា​ភ្លើង​ខ្ទាត​ខ្ចាយ​ទៅ​ប៉ះ​នឹង​រំសេវ ឬក៏ផាវ និងកាំជ្រួច ដែលរក្សាទុកនៅក្បែ​នោះ ទើប​បណ្តាល​ឲ្យ​ផ្ទុះនិង​ឆាបឆេះ​ឡើងតែម្តង៕

ប្ដី-ប្រពន្ធម្ចាស់ឃ្លាំងស្តុកផាវ និងកាំជ្រួច

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nation

ចុចអាន៖មនុស្សស្លាប់និងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅថៃ កើនដល់ជាង ១៣០នាក់

The post ប៉ូលិស ថៃ ចេញដីកាចាប់ខ្លួនប្ដី-ប្រពន្ធម្ចាស់ឃ្លាំងស្តុកផាវ និងកាំជ្រួចដែលផ្ទុះឆេះសម្លាប់មនុស្ស appeared first on Kampuchea Thmey Daily.

លោកសិទ្ធិ ឡោះ ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​លេង​ផាវ រំសេវ កាំជ្រួច​គ្រប់​ប្រភេទ​ ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​ វៀតណាម​ ខាងមុខ​នេះ
លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍ ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា រាល់​បណ្ដា​អធិការ ក្រុង ស្រុក​ទាំង ៩ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ ធ្វើការ​ជូន​ដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋក្នុង​ឱកាស​ចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅ​ពេល​ខាង​មុខ​នេះ ហាម​មិន​ឲ្យ​លេង​ផាវ រំសេវ កាំជ្រួចគ្រប់ប្រភេទដាច់ខាតនៅព្រឹក ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២១ នៅ​ក្នុងស្នងការ​ខេត្តបន្ទាយមានជ័យ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​សេចក្ដី​ជូន​ដំណឹង​នេះ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធជាតិ​ផ្ទុះ​និង​គ្រាប់​រំសេវ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះ​រាជក្រមលេខ ន ស រកម /០៦០៥/០១៦ ចុះថ្ងៃទី១ ខែ​មិថុនា ឆ្នាំ ១០១៥។ សេចក្តីលេខ០១ ៤០០ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្តីពី​វិធានការ​ការ​ប្រើប្រាស់​និង​ផ្ទុករំសេវ​ជាតិផ្ទុះ គ្រប់ប្រភេទ​របស់អគ្គស្នងការនគរបាលជាតិ​ ដើម្បី​ធានា​ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​ជូនប្រជាពលរដ្ឋ​នៅក្នុងឱកាសបុណ្យប្រពៃណី ​ចិន​​ វៀតណាម ​ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ។

​ក្នុងនោះលោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានធ្វើការណែនាំដល់ការិយាល័យជំនាញ​និង​តាម​បណ្ដាញ​អធិការក្រុង ស្រុកទាំង៩ត្រូវចុះបង្ក្រាបនិងហាមដាច់ខាតនូវការ​នាំចូល​រំសេវភាវកម្ម​គ្រប់ប្រភេទ ហើយនគរបាលជំនាញត្រូវចុះធ្វើការណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវនិងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បាន  ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះធ្វើការសព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងក្នុងឱកាសចូលឆ្នាំ ចិន វៀតណាម នៅ​តាមទីសាធារណៈដែលនាំឲ្យបាត់បង់​សណ្ដាប់ធ្នាប់​និង​មាន​ការ​រំខាន​ដល់​អ្នកដទៃ ​ពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាល​ដែល​មានកូនតូចងាយ​រង​គ្រោះ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មន្ត្រីនគរបាលជំនាញត្រូវធ្វើការផ្សព្វផ្សាយអប់រំឲ្យបានស៊ីជម្រៅ​ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈឲ្យ​យល់ដឹង​អំពី​ទង្វើ​ខុសច្បាប់​ពីការតាំង​លក់​នាំ​ចូល​ការ​ចែកចាយ​ផាវ កាំជ្រួច​គ្រប់ប្រភេទ​ទទួល​បានសេចក្តីណែនាំខាងខាងលើនេះ ​អស់លោក​ប្រធាន​ការិយាល័យ​ជំនាញ​និង​លោកអធិការក្រុងស្រុកទាំង ៩ យកចិត្តទុកដាក់​អនុវត្តតាម​សេចក្តី​ណែនាំ​នេះ​ឈរ​លើ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ផាវ​ជា​គ្រឿង​ផ្ទុះ​ដ៏​សាហាវ​មួយ​អាច​សម្លាប់​មនុស្ស​បាន​យ៉ាងងាយ​ដូច្នេះគួរតែ​ប្រជាពលរដ្ឋ​ក្នុងខេត្ត​បន្ទាយមានជ័យ​ពិសេស​ក្មេង​គួរ​ជៀសវាង​កុំ​លេង​វា​ឲ្យ​សោះ​ក្នុង​ឱកាស​ចូលឆ្នាំ ចិន វៀតណាម​ខាងមុខ​នេះ៕

អត្ថបទ៖វ៉ាន់ ណាង

ចុចអាន៖អាណាព្យាបាលសិស្សពេញចិត្តនិងកម្លាំងកងរាជអាវុធហត្ថរាជ​ធានីភ្នំពេញដែលជួយចម្លងសិស្សឆ្លងផ្លូវរាល់ថ្ងៃ

The post លោកសិទ្ធិ ឡោះ ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​លេង​ផាវ រំសេវ កាំជ្រួច​គ្រប់​ប្រភេទ​ ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​ វៀតណាម​ ខាងមុខ​នេះ appeared first on Kampuchea Thmey Daily.

ផ្ទុះភាពចលាចលក្នុងចំណោមក្រុមបាតុករថៃ ក្រោយឮសម្លេងមួយ
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបានរត់គេចខ្លួនដោយគ្មានអ្នកស្លាប់ និងរបួស បន្ទាប់ពីការបោះផាវគ្រាប់បែកចូលទៅក្នុងក្រុមបាតុកម្មមួយនៅទីក្រុងបាងកកនៃប្រទេសថៃកាលពីល្ងាចថ្ងៃចន្ទ ។

ក្រុមបាតុករនៃក្រុម Ratsadon បានប្រមូលផ្តុំគ្នានៅផ្លូវប្រសព្វ Tha Phra ក្នុងសង្កាត់ Bangkok Yai កាលពីល្ងាចថ្ងៃចន្ទ ។ នៅម៉ោង ៧ និង ៥០ នាទីយប់ នៅពេលដែលក្រុមបាតុកររៀបនឹងក្រោកឈរឡើងដើម្បីគោរពភ្លេងជាតិ ខណៈពេលកំពុងធ្វើសញ្ញាម្រាមដៃបី ការផ្ទុះតូចមួយត្រូវបានគេឮក្នុងចំណោមក្រុមបាតុកម្មនៅផ្លូវបំបែកជាហេតុធ្វើឲ្យមានការភ័យស្លន់ស្លោ និងចលាចល ។

ក្រុមបាតុការខ្លះបានរត់ទៅស្ថានីយ Tha Phra MRT ព្រោះពួកគេជឿថា គ្រឿងផ្ទុះនោះត្រូវបានគេបោះពីទីនោះ ។ សាក្សីបាននិយាយថា ពួកគេបានឃើញបុរសម្នាក់ជិះម៉ូតូចេញទៅផ្លូវបំបែក Wongwianyai ភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនោះ ប៉ុន្តែមន្ត្រីសន្តិសុខរបស់ក្រុមបាតុករមិនអាចចាប់គាត់បាននោះទេ ។

ក្រោយមកផាវដែលមិនទាន់ផ្ទុះមួយរុំដោយថង់ប្លាស្ទិចត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ ។ វាមានទំហំប៉ុនស្ករគ្រាប់ ហើយខ្សែរំសេវមានស្នាមអុជភ្លើង ។ ក្រុមមន្រ្តីសង្ស័យថា ផាវ ២ គ្រាប់ត្រូវបានគេបោះចូល ប៉ុន្តែផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ខណៈដែលមិនមានរបាយការណ៍អំពីការរងរបួសនោះទេ ។

ទន្ទឹមនោះប៉ូលិសរួមជាមួយនឹងបុគ្គលិកស្ថានីយ៍ MRT និងសន្តិសុខរបស់ក្រុមអ្នកតវ៉ាក៏កំពុងពិនិត្យមើលរូបភាពឡើងវិញពីទូរទស្សន៍ CCTV ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

The post ផ្ទុះភាពចលាចលក្នុងចំណោមក្រុមបាតុករថៃ ក្រោយឮសម្លេងមួយ appeared first on Kampuchea Thmey Daily.