ផ្ទះតម្លៃសមរម្យ Archives - Kampuchea Thmey Daily

​រដ្ឋ ​រៀបចំ​គោលនយោបាយ​ថ្មី ​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​​សម្រាប់​ប្រជាពលរដ្ឋ​មានចំណូលទាប
លោកឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៅថ្ងៃទី ២២ ​ខែធ្នូ ឆ្នាំ ២០២៥ ​បានដឹក​នាំកិច្ចប្រជុំ ​ដើម្បីពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោល​ន​យោ​បាយអភិវឌ្ឍន៍​ លំនៅឋានសង្គម និង ​លំនៅឋានតម្លៃសមរម្យ»។

​គោលនយោបាយអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ជាគោលនយោបាយថ្មី ​ជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ​សម្រាប់ការ​អភិវឌ្ឍលំ​នៅឋាន​តម្លៃសមរម្យ ឆ្នាំ ២០១៧»។

​«គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើង​ក្នុង​គោលដៅជំរុញដល់ការ អនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឋាន ឆ្នាំ ២០១៤ និង ធានា​និរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់​ប្រជាជន។

«គោលនយោ​បាយថ្មី» នេះមានគោលបំណង ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅ​ឋាន​តម្លៃ​សម​រម្យ​កម្មសិទ្ធិ ប្រកប​ដោយ​គុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមាន​ចំណូល​កម្រិត​ទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត, កម្មករនិយោជិត, និងអ្នកធ្វើ​ចំណាក​ស្រុក និងជំរុញការអភិវឌ្ឍនគរូបនីយកម្ម។

​សេចក្ដីព្រាងគោលនយោបាយនេះ បានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន ៤ ខុសប្លែកពីគោល​នយោ​បាយ​ឆ្នាំ ២០១៧ រួមមាន៖​

​១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន។

២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។

៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅសម្រា​ប់​​ប្រភេទ​លំនៅ​ឋាននីមួយៗ​​ឱ្យ​សមស្រប​តាមបរិបទសង្គម-សេដ្ឋកិច្ច។​

៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។

​ទន្ទឹមនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍ លំនៅឋានសង្គម និងលំ​នៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និងជួល), «គោលនយោបាយថ្មី» នេះ ក៏​បាន​កំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី មធ្យម និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។​

​អង្គប្រជុំបានពិភាក្សា និងកែសម្រួលលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការ​ងារ​ពិនិត្យ​បន្ថែម​លើការប្រើប្រាស់ពាក្យពេជន៍ក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព និងមាន​ភាព​គ្រប់ជ្រុងជ្រោយ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាងឯកសារ «គោលនយោ​បាយ​អភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» នេះ។

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះការចូលរួម និងកិច្ចសហការក្នុង​ការ​ផ្តល់​យោបល់កែលម្អជា​បន្តបន្ទាប់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិ​ការ​អន្តរ​ក្រសួង​សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដែលបានខិតខំដឹកនាំធ្វើការសិក្សា និងកែ​សម្រួល​នាពេលកន្លងមក​ ដែល​ធ្វើឱ្យសេចក្តីព្រាងនៃឯកសារ​ «គោលនយោបាយថ្មី»​ នេះកាន់​តែ​មាន​ភាពច្បាស់លាស់​ និង​គ្រប់ជ្រុងជ្រោយ​ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល​ពិនិត្យ និង អនុម័តនា​ពេល​ឆាប់ៗ​ខាងមុខ៕

អត្ថបទ៖ ឡេង ដេត

The post ​រដ្ឋ ​រៀបចំ​គោលនយោបាយ​ថ្មី ​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​​សម្រាប់​ប្រជាពលរដ្ឋ​មានចំណូលទាប appeared first on Kampuchea Thmey Daily.

អ្នកជំនាញ ៖​ ផ្ទះតម្លៃសមរម្យ​ គួរមានតម្លៃចាប់ពី ១,៥ ម៉ឺន ដល់ ៣ ម៉ឺនដុល្លារ
អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ​ប្រជាពលរដ្ឋ​​ជា​​មន្រ្តី​រាជការ​ កម្មករកម្មការិនី និងអ្នក​រត់​ម៉ូតូឌុប​ជា​ដើម ​​កំពុង​មាន​តម្រួវ​ការលំនៅឋាន​​តម្លៃ​សមរម្យ​ក្នុង​ចំនួន​​ច្រើន ​ខណៈ​​​​ផ្ទះ​​​គួរ​តែ​មា​ន​តម្លៃ​​ចន្លោះ​ពី​ ១,៥ ម៉ឺន ដល់ ៣ ម៉ឺនដុល្លារ​។ ​​ការ​​លើក​​ឡើង​បែប​របស់​អ្នក​ឧកញ៉ា សំ សុខនឿ​ន ត្រូវ​បាន​​ធ្វើ​ឡើង​ បន្ទាប់​ពី​​រាជរដ្ឋាភិបាលតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ​ និង​ត្រូវ​បាន​ប្រកាស​កាល​ពីម្សិលមិញ​នេះ។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤​នេះថា ប្រជាជនកម្ពុជាជាច្រើន កំពុងមានតម្រូវការផ្ទះតម្លៃសមរម្យ ប៉ុន្តែកន្លងមក អ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា មិនអាចសាងសង់ផ្ទះតម្លៃសមរម្យបាននោះទេ ដោយ​សារ​តែដីនៅទីក្រុងភ្នំពេញ និងតំបន់ជាយក្រុង បានឡើងថ្លៃរួចទៅហើយ។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន បានបញ្ជាក់ថា​ ដើម្បីអាចសាងសង់ផ្ទះតម្លៃសមរម្យបាន ​គឺត្រូវការ​សាង​សង់លើផ្ទៃដី ដែលមានតម្លៃធូរថ្លៃ យ៉ាងណាមិញ នៅពេលដែលអ្នកអភិវឌ្ឍ គាត់ធ្វើ​ការ​អភិវឌ្ឍ​ផ្ទះតម្លៃសមរម្យ គឺគាត់មិនអាចចំណេញ ឬរួចខ្លួនបានទេ នៅពេលដែលគាត់ទៅ​សាងសង់​នៅ​លើដី ដែលមានតម្លៃថ្លៃរួចហើយ។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿនបន្ថែម ថា៖ «ខ្ញុំសង្កេតឃើញថា កម្ពុជាត្រូវការផ្ទះតម្លៃសមរម្យច្រើន ដូចជាកម្មករកម្មកការិនី កម្មករសំណង់ បុគ្គលិក គ្រូបង្រៀន អាជីវករ និងសិស្សានុសិស្ស ដែលកំពុងសិក្សា តែងតែត្រូវការ លទ្ធភាពដែលគាត់អាចទិញបានគឺផ្ទះតម្លៃសមរម្យ​»។

បើតាមអ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន ដើម្បីឱ្យអ្នកអភិវឌ្ឍន៍សាងសង់ផ្ទះតម្លៃសមរម្យ​បានគឺ​រាជ​រដ្ឋាភិបាល ត្រូវតែកាត់បន្ថយ ឬលើកលែងពន្ធច្រើនប្រភេទ ដើម្បីឱ្យតម្លៃដើម​នៃការសាងសង់​មានតម្លៃទាប ជាពិសេសប្រសិនបើរដ្ឋាភិបាលប្រគល់ដីដែលជាសម្បត្តិរបស់រដ្ឋ​ ទៅក្រុម​ហ៊ុនអភិវឌ្ឍ​ដើម្បីធ្វើការសាងសង់ នោះអ្នកអភិវឌ្ឍគាត់អាចធ្វើការសាងសង់បាន​ក្នុង​តម្លៃ​ថោកសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញផ្ទះបានច្រើន។

អ្នកឧកញ៉ាបណ្ឌិត​ សំ សុខនឿន បញ្ជាក់ថា ផ្ទះតម្លៃសមរម្យយើងមើលទៅលើទីតាំង បើនៅជុំវិញរាជធានី​ភ្នំពេញ បើអាចត្រូវមានតម្លៃ ត្រឹម ១ ម៉ឺន ៥ ពាន់ដុល្លារ ទៅ ២ ម៉ឺនដុល្លារ ហើយ​ក្នុងទីក្រុង​ភ្នំពេញ​​អាចមានតម្លៃចាប់ពី ២ ម៉ឺន ៥ ពាន់ ដល់ ៣ ម៉ឺន ៥ ពាន់ដុល្លារ ដែល​តម្លៃនេះ អ្នកដែល​មាន​ប្រាក់ចំណូលទាបអាចមានលទ្ធភាពទិញ។

​ការ​លើក​ឡើង​របស់​អ្នក​ឧកញ៉ា​បណ្ឌិត​ សំ សុខនឿន ក៏​ស្រប​នឹង​គោលនយោបាយស្ដីពីវិធានការលើកទឹកចិត្ត សម្រាប់​អភិវឌ្ឍលំនៅឋាន​តម្លៃសមរម្យ បាន​បង្ហាញ​ថា លក្ខណៈសម្បត្តិនៃសំណើរគម្រោងលំនៅឋានតម្លៃសមរម្យត្រូវមានតម្លៃចន្លោះពី ១ ម៉ឺន ៥ ពាន់ដុល្លារ ទៅដល់ ៣ ម៉ឺនដុល្លារ ឬទាបជាង ស្ថិតនៅជុំវិញ ២០ គីឡូម៉ែត្រពីទីក្រុង។

រាជរដ្ឋាភិបាលកម្ពុជា​ បាន​បង្កើតក្រុមការងារបច្ចេកទេស​ដើម្បី​សម្របសម្រួល​គម្រោង​​អភិវឌ្ឍន៍​លំនៅ​ឋាន​​តម្លៃសមរម្យជូន​ប្រជាពលរដ្ឋ និង​មន្រ្តី​រាជការ​ដែលមានប្រាក់ចំណូល​ទាប និងមធ្យម។

គោលនយោបាយស្ដីពីវិធានការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់​អភិវឌ្ឍលំនៅឋាន​តម្លៃសមរម្យ ត្រូវបានរៀបចំឡើងក្នុងគោលដៅរួមចំណែកដោះស្រាយ​បញ្ហាលំនៅឋាន​នៅរាជ​ធានីភ្នំពេញ ទីក្រុង និងប្រជុំជន សម្រាប់ក្រុមគ្រួសារមានចំណូលទាប និងមធ្យម លើក​កម្ពស់​សុវត្ថិភាព កាន់កាប់លំនៅឋាន ពង្រឹងយន្តការភាពជាដៃគូរដ្ឋ និងឯកជន ក្នុង​វិស័យ​លំនៅឋាន និង​បង្កើនការទទួលបានគេហសេវា ដូចជាទឹកស្អាត អគ្គិសនី និងសេវាសង្គមនានា។

គោលនយោបាយនេះ គាំទ្រ និងលើកទឹកចិត្ត ទាំងផ្នែកពន្ធដារ និងពន្ធគយ ការតភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ និងសេវាសាធារណៈ និងការសម្រួលផ្នែកនិយ័តកម្ម ជូនដល់​វិស័យ​ឯកជន វិស័យ​​​សាធារណៈ សហគមន៍ តាមរយៈការផ្ដល់​នូវជម្រកសមរម្យ និងសុវត្ថិភាព៕

អត្ថបទ៖ ឡេង ដេត

The post អ្នកជំនាញ  ៖​ ផ្ទះតម្លៃសមរម្យ​ គួរមានតម្លៃចាប់ពី ១,៥ ម៉ឺន ដល់ ៣ ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តកំពង់ស្ពឺ ជំរុញអ្នកវិនិយោគសាងសង់ផ្ទះ​តម្លៃសមរម្យសម្រាប់​លក់ឱ្យកម្មករ
ស្របពេលដែលកំណើនរោងចក្រសហគ្រាសកើនឡើងច្រើននៅខេត្តកំពង់ស្ពឺ ធ្វើឱ្យមានតម្រូវការកម្លាំង​ពលកម្មកើន​ឡើងច្រើនផងដែរ។ ទន្ទឹមនឹងការកើនឡើងនៃកម្លាំងពលកម្មនេះ តម្រូវការកន្លែងស្នាក់នៅកំពុងខ្វះខាត ដែលទាម​ទារឱ្យមានការអភិវឌ្ឍសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់លក់ឱ្យកម្មករ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអ្នកវិនិយោគសាងសង់បុរី ឬផ្ទះសម្រាប់កម្មករ ដោយលក់ ឬជួលក្នុងតម្លៃសមរម្យ ខណៈដែលបច្ចុប្បន្នកំណើនកម្មករនៅក្នុងខេត្តជាច្រើន កំពុងខ្វះកន្លែងស្នាក់នៅ។

លោកអភិបាលខេត្តកំពង់ស្ពឺ ថ្លែងប្រាប់កម្ពុជាថ្មី ដូច្នេះថា« នៅពេលដែលដំណើរការរោងចក្រវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប កើនឡើង យើងក៏ជំរុញឱ្យមានការសាងសង់ហេដ្ឋរចនាសម្ព័ន្ធទឹក ភ្លើង បុរី ផ្ទះស្នាក់នៅ​សម្រាប់កម្មករ កម្មការិនី ឱ្យដើរទន្ទឹមគ្នាផងដែរ»។

តាមរយៈកំណើននៃការបង្កើតរោងចក្រសហគ្រាស នៅខេត្តកំពង់ស្ពឺ បានផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់ពលរដ្ឋនៅ​ក្នុងតំបន់។ ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ អាចមកធ្វើការនៅខេត្តកំពង់ស្ពឺ ខណៈដែលរោងចក្រសហគ្រាសជាច្រើន កំពុងមានតម្រូវការកម្លាំងពលកម្មបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងទិវា​អន្តរជាតិ​នារី ៨ មីនា ខួបលើកទី១១២ នៅវិមាន​សន្តិភាពថា នៅដើមឆ្នាំ ២០២៣នេះ មានរោងចក្រប្រមាណ ៧១ បានបិទទ្វារ មានកម្មករ-កម្មការិនីជាង ៣២០០០នាក់ ក្នុងនោះ ស្រ្តី ២៦០០០នាក់។ ប៉ុន្តែស្របពេលជាមួយគ្នានេះ នៅខេត្តកំពង់ស្ពឺឯណោះ មានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការងារឱ្យយកចិត្តទុកដាក់ដើម្បីធានាឱ្យពលរដ្ឋ ជាពិសេស​ស្រ្តីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ៕

The post អភិបាលខេត្តកំពង់ស្ពឺ ជំរុញអ្នកវិនិយោគសាងសង់ផ្ទះ​តម្លៃសមរម្យសម្រាប់​លក់ឱ្យកម្មករ appeared first on Kampuchea Thmey Daily.