ផ្លូវក្រវាត់ព្រំដែន Archives - Kampuchea Thmey Daily

មេបញ្ជាការវិស្វកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំពិធីភ្ជាប់បង្គោលព្រំដែននិមិត្តរូបកម្ពុជា-ឡាវ
លោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានដឹកនាំប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម ចុះពិនិត្យបង្គោលខណ្ឌសីមា និងសហការរៀបចំពិធីភ្ជាប់តួបង្គោលព្រំដែន លេខ០៩៩/1 និងលេខ០២៥(L) ជានិមិត្តរូប និងផ្លាស់ប្តូរបង្គោលព្រំដែនថ្មី រវាងប្រទេសកម្ពុជា និងប្រទេសឡាវ។ ការចុះ​ពិនិត្យនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ នៅថ្ងៃទី១៦,១៧ ខែ មីនា ឆ្នាំ២០២៦  ស្ថិតនៅស្រុកវើនសៃ ខេត្តរតនគិរី និងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក ខ្វាន់ ស៊ាម លោកបានក្រើនរំលឹកដល់ មេបញ្ជាការ កងឯកភាពស្ថាបនាថ្នល់សំណង់សិល្បការ្យលេខ៧១៥ និងកងកងឯកភាពស្ថាបនាសំណង់សិល្បការ្យលេខ៧៤ ត្រូវយកចិត្តទុកដាក់ខិតខំថែទាំមធ្យោបាយរថយន្ត គ្រឿងចក្រធានាគុណភាពអោយបានល្អជានិច្ច។ ជាពិសេសត្រូវថែរក្សាសុខភាពយោធិន ក្រោមឱវាទទាំងអស់មានសុខភាពល្អ កាយសម្បទានរឹងប៉ឹងមាំមួន ដើម្បីរួមគ្នាពុះពារធ្វើការស្ថាបនារាល់សំណង់ព្រំដែន ឱ្យបានត្រឹមត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស រួមទាំងធានាឱ្យរាល់ការបោះបង្គោលខណ្ឌសីមាព្រំដែន លើទឹកដីខេត្តរតនគិរី និងខេត្តព្រះវិហារ ប្រព្រឹត្តទៅដោយរលូនមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងប្រទេសជាមិត្ត ។

លោកក៏បានណែនាំឱ្យក្រុមការងារសាងសង់រាល់សំណង់ទាំងអស់មានសោភ័ណភាព គុណភាពរឹងមាំ ជាប់យូរអង្វែង និងសម្រេចបានយ៉ាងឆាប់រហ័សតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។

លោក ខ្វាន់ ស៊ាម គូសបញ្ជាក់ថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្រ្តមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អស្អាតរឹងមាំក្រោមម្លប់សន្តិភាព តាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញ ៖« កសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព » ដោយដើរទន្ទឹមគ្នានឹងគោលការណ៍កសាងខឿនការពារជាតិ គឺជារបស់ប្រជាជន, ប្រជាជនគឺជាគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត និងជាសាក្សីរស់ប្រកបដោយនិរន្តរភាព ។

ក្នុងពេលកន្លងមក កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងធ្វើការកសាងភ្ជាប់បង្គោលខណ្ឌសីមា ស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ផ្លូវតភ្ជាប់ផ្លូវចូលបង្គោល ខណ្ឌសីមាព្រំដែនកម្ពុជា-ឡាវ សម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ៕

ដោយ៖ ខៀវ ចាប

The post មេបញ្ជាការវិស្វកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំពិធីភ្ជាប់បង្គោលព្រំដែននិមិត្តរូបកម្ពុជា-ឡាវ appeared first on Kampuchea Thmey Daily.

វឌ្ឍនភាព​​ផ្លូវក្រវាត់​ព្រំដែន​​​ខេត្ត​ភូមិ​ភាគ​ឦសាន ៥ ខែ​នេះ សម្រេច​បាន ៣៩%​ នៃ​ផែនការ
ដោយ​ប្រើប្រាស់ មូលនិធិ​កសាងហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ​ផ្តោត​លើ​ការ​កសាងផ្លូវ​ក្រវាត់ព្រំដែនវឌ្ឍនភាព​នៃ​ដំណើរការ​កសាង​ផ្លូវក្រវាត់​ព្រំដែន​ក្នុង​រយៈពេល ៥ ខែ​សម្រេច​បាន​ប្រហែល ៣៩% នៃ​ផែនការ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្របគ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ ដែល​បាន​បង្ហាញ​វឌ្ឋនភាព​ការងារ​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​នេះ។

គិត​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ២០២៤ មក​ដល់​បំណាច់​ខែមីនា ឆ្នាំ​២០២៥ វឌ្ឍនភាព​នៃ​ដំណើរការ​កសាង​ផ្លូវ​ព្រំដែន​នៅក្នុង​រយៈពេល​ប្រមាណ ៥ ខែ​កន្លងមក​នេះ​ សម្រេច​បាន​ដោយ​ឈូស​ព្រៃទទឹង ៥ ម៉ែត្រ បាន​ប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់​រកផ្លូវខ្សែដំ​បូង, ឈូស​ផ្លូវទទឹង ២០ ម៉ែត្រ បាន​ប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់​រក​អ័ក្សផ្លូវ, លុប​ជ្រលង-អូរ បន្ទាប​ចំណោតភ្នំ និង​ធ្វើ​ប្រឡាយ​បាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាង​តួផ្លូវ និង​ចិត​ជញ្ជាំងភ្នំ បាន​ប្រវែង ៩៩,១០ គីឡូមែត្រ និង​ក្រាលល្បាយ កម្ទេច​ថ្ម​សម្រេច​ជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។

ជា​លទ្ធផល​រួមនៃ​ដំណើរការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន គឺសម្រេចបាន​ប្រមាណ ៣៩,៩២% នៃ​ផែនការ ក្នុង​នោះ​ខេត្តមណ្ឌលគិរី បាន​ប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និង​ខេត្ត​រតនគិរី បាន​ប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្របគ្រង​មូលនិធិ ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​បាន​បញ្ជាក់ថា ក្នុង​ដំណើរ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្រុម​ការងារ​ចំពោះ​កិច្ច (ក.គ.ម) បាន​ចាត់​បញ្ជូន​កម្លាំង​វិស្វកម្ម​កសាង​ផ្លូវ​ចំនួន ៨ កងឯកភាព​ ចុះ​អនុវត្ត​ការងារ​ ដោយ​ប្រើប្រាស់​រថយន្ត-គ្រឿងចក្រ និង​ម៉ាស៊ីន​គ្រប់​ប្រភេទ​ចំនួន ២៨៦ គ្រឿង ក្នុង​នោះ​នៅ​ខេត្ត​មណ្ឌលគិរី​មាន ៥ កងឯកភាព ប្រើប្រាស់​រថយន្ត-គ្រឿងចក្រ និង​ម៉ាស៊ីន​គ្រប់​ប្រភេទ​ចំនួន ២០០ គ្រឿង និង​ខេត្ត​រតនគិរី​មាន ៣ កង​ឯកភាព ប្រើប្រាស់​រថយន្ត-គ្រឿងចក្រ និង​ម៉ាស៊ីន​គ្រប់​ប្រភេទ ចំនួន ៨៦ គ្រឿង៕

The post វឌ្ឍនភាព​​ផ្លូវក្រវាត់​ព្រំដែន​​​ខេត្ត​ភូមិ​ភាគ​ឦសាន ៥ ខែ​នេះ សម្រេច​បាន ៣៩%​ នៃ​ផែនការ appeared first on Kampuchea Thmey Daily.

ក.គ.ម៖ប្រើថវិកាបានត្រឹមត្រូវ តម្លាភាព សន្សំសំចៃខ្ពស់ រយៈពេល៥ ខែផ្លូវក្រវាត់ព្រំដែនសម្រេចជិត៤០%
ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន អះអាងថា តាមរយៈការប្រើប្រាស់ថវិកាមូលនិធិកសាងផ្លូវតាមព្រំដែនបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនរយៈពេល៥ ខែមក សម្រេចការសាងសង់បានប្រមាណ ៣៩,៩២% នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគីរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។ នេះបើតាមរបាយការណ៍ចេញនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

ក្រុមការងារចំពោះកិច្ច ក.គ.ម ឱ្យដឹងថា រយៈពេល ៥ខែ កន្លងមកនេះ ក្រុមការងារ បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។

ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ២.៧៥២.៥០០ ម៉ែត្រការ៉េ ស្មើនឹង ៤៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរកទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។

ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរួមមាន ៖ លូប្រអប់ សរុប ចំនួន ២១ កន្លែង ស្មើនឹង ២០៨,៤៥ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៩៨ កន្លែង និងស្ថាបនាសម្រេច ជាស្ថាពរនូវថ្នល់បេតុងបង្វៀរទឹក សរុប ចំនួន ៦ កន្លែង ស្មើនឹង ១០៥,៧០ ម៉ែត្រ។

ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញ ល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និង ភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ធ្វើយ៉ាងណាឱ្យសម្រេចជាស្ថាពរ នៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាដ៏ឆាប់ខាងមុខនេះ។

ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែននេះ ជាបន្តបន្ទាប់៕

The post ក.គ.ម៖ប្រើថវិកាបានត្រឹមត្រូវ តម្លាភាព សន្សំសំចៃខ្ពស់ រយៈពេល៥ ខែផ្លូវក្រវាត់ព្រំដែនសម្រេចជិត៤០% appeared first on Kampuchea Thmey Daily.

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្ត​រតនគិរី​ ឈូស​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ៩ កំពុង​បន្ត​ទៅ​កន្ទុយ​នាគ
បើ​តាម​ការ​គូសបញ្ជាក់​ពី​លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដំណើរការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី​ កំពុង​ស្ថាបនា​​ឆ្ពោះ​ទៅ​តំបន់​កន្ទុយ​នាគ (បង្គោល​ព្រំដែន​លេខ ០ ព្រំប្រទល់ ៣ ប្រទេស​ កម្ពុជា ឡាវ វៀតណាម) ខណៈ​កង​វិស្វកម្ម​បាន​ឈូស​ឆាយ​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ៩។

លោក ញ៉ែម សំអឿន បាន​ថ្លែង​ថា ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​កង​វិស្វកម្ម​កំពុង​ស្ថាបនា​មាន​គម្លាត​ត្រឹមតែ​ ៨ ម៉ែត្រ​ពី​បង្គោល​ព្រំដែន​ប៉ុណ្ណោះ។

កន្លង​ទៅ​កង​វិស្វកម្ម​បាន​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី​បាន​ប្រវែង​ជាង ៨៩ គីឡូម៉ែត្រ​ ចាប់​​​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដា ​ដែល​ក្រាលដោយ​​ក្រួស​ក្រហមប៉ុន្តែ​​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកភ្លៀងនិង​គ្រោះ​ធម្មជាតិ។

លោក ញ៉ែម សំអឿន បានអះអាង​ថា ដោយ​អនុវត្ត​តាម​បទ​បញ្ជា​​ពី​ប្រមុខ​រដ្ឋាភិបាល កង​វិស្វកម្ម​បាន​​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត និង​​បាន​សាងសង់បន្ត​​​បាន​ប្រវែង​ជាង ៣០ គីឡូម៉ែត្រ​គឺ​​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ៩ ឆ្ពោះ​ទៅ​តំបន់​កន្ទុយ​នាគ។

បើតាមលោក ញ៉ែម សំអឿន ដំណើរការ​​ស្ថាបនា​ផ្លូវ​ក្រវាត់ព្រំដែន​ទៅ​តំបន់​កន្ទុយ​នាគក៏​ជួបបញ្ហាប្រឈម​ ដោយ​សារ​ភូមិសាស្រ្ត​​ផ្លូវ​ត្រូវ​សាង​សង់ ត្រូវ​ចោះជ្រៀក​​តាម​ចង្កេះ​ភ្នំ​ និង​មាន​ជ្រោះ​ជ្រៅ។ ប៉ុន្តែ​កង​វិស្វកម្ម​នៅ​តែ​បន្ត​ពុះពារ ​ដើម្បី​សម្រេច​តាម​ផែនការ​របស់​ថ្នាក់ដឹកនាំ ដើម្បី​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​មាន​ភាព​រឹងមាំ ជា​របង​ការពារ​ជាតិ​មាតុភូមិ។

ប្រមុខដឹកនាំកម្ពុជា​បានអះអាង​ថា ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្តោត​លើ​ផ្លូវ​ថ្នល់​ជា​កិច្ច​ការ​​ដ៏​សំខាន់​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន និង​ធ្វើ​ឱ្យ​បន្ទាត់​ព្រំដែន​កម្ពុជា​កាន់​តែ​រឹងមាំ និង​មាន​ភាព​ច្បាស់លាស់។

ថ្លែង​បង្ហាញ​អំពី​សមិទ្ធផល​រយៈពេល ១ ឆ្នាំ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ កាលពី​យប់​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ​២០២៤ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បានគូស​​​បញ្ជាក់​ថា ​ទោះ​បី​ត្រូវ​ចំណាយ​យ៉ាងណា​ក៏ដោយ​ បេសកកម្ម​ស្ថាបនា​ផ្លូវក្រវាត់ព្រំដែន​ត្រូវតែ​​សម្រេច​ឲ្យ​បាន។ ទៅ​ថ្ងៃ​អនាគត សម្តេច​​មានបំណង​ចង់​ឲ្យ​កូនខ្មែរ​អាច​​ធ្វើ​ដំណើរ​ឡើង​ទៅ​តំបន់​កន្ទុយ​នាគ​តាម​ទឹកដី​ខ្មែរ ដែល​នេះ​ជា​មហិច្ឆតាសម្រាប់​បម្រើជា​ឧត្តម​ប្រយោជន៍​​បន្ត​ដល់កូនចៅ​ជំនាន់ក្រោយ។

ដោយ​ប្រើប្រាស់​ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ​ផ្លូវក្រវាត់ព្រំដែនដែលត្រូវស្ថាបនា​ក្នុង​ភូមិសាស្រ្ត​ខេត្ត​រតនគិរីមាន​ប្រវែង​សរុប​​ជាង ១០២ គីឡូម៉ែត្រ​។ ក្នុង​នោះ​ការស្ថាបនាផ្លូវ​ខ្សែ​ក្រវាត់​ទី ១ ចាប់​ពី​បង្គោល​ព្រំដែន​លេខ ១៣/១ ដល់​បង្គោល​លេខ ០ ចំណុច​ប្រសព្វ ៣ ប្រទេស​ (កម្ពុជា ឡាវ វៀតណាម) ដោយ​ឆ្លង​កាត់​ស្រុក​អណ្តូង​មាស និង​ស្រុក​តាវែង​មាន​ប្រវែង ៩៧ គីឡូម៉ែត្រ និង​ផ្លូវ​ខ្សែ​ក្រវាត់​ទី ២ ​មាន​ប្រវែង ៥ គីឡូម៉ែត្រ ស្ថាបនា​ចាប់ពីផ្លូវ​បំបែក​​ស្រុក​អណ្តូង​មាស​ដល់​បង្គោល​ព្រំដែន​លេខ ១៩៕

The post ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្ត​រតនគិរី​ ឈូស​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ៩ កំពុង​បន្ត​ទៅ​កន្ទុយ​នាគ appeared first on Kampuchea Thmey Daily.

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស
កម្លាំងកងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនរបស់ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស​ ខេត្តរតនគិរី ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

គណៈប្រតិភូខេត្តរតនគិរី ដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនទិសរតនគិរី ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ដែលកំពុងស្ថាបនាដោយកងឯកភាពស្ថាបនាថ្នល់-ស្ពាន ញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

នៅក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាព នៃបញ្ជាការដ្ឋានវិស្វកម្ម ដែលក្នុងរយៈពេលកន្លងមក បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ គ្រោះថ្នាក់ ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដែលរហូតមកដល់ថ្ងៃនេះគឺសម្រេចបានលទ្ធផលយ៉ាងច្រើន។

លោកអភិបាលខេត្ត បន្តថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះ គឺជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានបន្តអនុវត្តនយោបាយកសាងព្រំដែនដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញការកសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ ប្រកបដោយចីរភាព៕

The post កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់រដ្ឋសភា ថា ផ្លូវក្រវាត់តាមព្រំដែន ជារបងការពារព្រំដែន ពុំអាចរំកិលបានឡើយ
មន្ត្រីជាន់ខ្ពស់រដ្ឋសភា សរសើរពីយុទ្ធសាស្ត្រដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលលើកិច្ចការពារទឹកដី ពិសេសយុទ្ធសាស្ត្រស្ថាបនាផ្លូវក្រវាត់តាមព្រំដែន ដែលជារបងការពារព្រំដែនយ៉ាងរឹងមាំ ពុំអាចរំកិលបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់ថវិកាកញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចំនួនជិត ២៧លានដុល្លារដែលបានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីកសាងផ្លូវប្រវែង២៥០ គីឡូម៉ែត្រនៅតាមក្រវាត់ព្រំដែននៃខេត្តមណ្ឌលគិរី និងរតនគិរី។ ការកសាងផ្លូវនេះ ចាប់ផ្ដើមនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧។

លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺមានឆន្ទៈមោះមុត និងផែនការច្បាស់លាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ជាច្រើន ជាអាទិ៍ សរសៃរឈាមផ្នែកសេដ្ឋកិច្ច សង្គម ដែលសម្រួលការធ្វើដំណើរ ដឹកជញ្ជួនទំនិញ កសិផលរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍក្នុងតំបន់។

លោក កែប ជុតិមា បានចាត់ទុកផ្លូវក្រវាត់ព្រំដែន ថា ជារបងការពារព្រំដែន បូរណភាពទឹកដី អធិបតេយ្យជាតិ ដែលមិនមាននរណាអាចរំកិលបានឡើយ។ លោក ថា នៅពេលមានផ្លូវ ប្រជាពលរដ្ឋនឹងមកតាំងទីលំនៅហើយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ នឹងកសាងជាបន្តបន្ទាប់ ធ្វើឱ្យបន្ទាត់ព្រំដែនកាន់តែទទួលបានការអភិវឌ្ឍ។ ន័យនេះ គឺរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជាព្រំដែនសន្ដិភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍ។

មន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនេះ បានបញ្ជាក់ថា យុទ្ធសាស្ដ្រការពារទឹកដីរបស់រាជរដ្ឋាភិបាល បានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងបានកំពុងអនុវត្តបន្ដដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នេះ។ លោក កែប ជុតិមា ក៏បានកោតសរសើរដល់កងកម្លាំងវិស្វកម្ម ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចឱ្យបានការស្ថាបនាផ្លូវ ជាយុទ្ធសាស្ត្រនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ការលើកឡើងខាងលើរបស់លោក កែប ជុតិមា ក្នុងឱកាសដែលលោកបានដឹកនាំប្រតិភូរដ្ឋសភា ចុះសុខទុក្ខកងកម្លាំងវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។ ដំណើរនេះ ក៏ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពសន្តិសុខតាមបន្ទាត់ព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន។

ក្នុងនាមគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា លោក កែប ជុតិមា បានអបអរសាទរការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍ និងការពារបន្ទាត់ព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការលើកឡើងរបស់លោក កែប ជុតិមា បន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម នៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ។ ចំណែកជាមួយប្រទេសឡាវ ពីឆ្នាំ២០១៥ ដល់២០២២ បានកសាងផ្លូវបានប្រវែង ១៧៩គីឡូម៉ែត្រ លើផែនការសរុប ៣៧៧ គីឡូម៉ែត្រ។ លោក បានលើកទឹកចិត្តកងកម្លាំងទាំងអស់ចូលរួមបន្តថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន ដែលភាគីទាំងពីរបានឯកភាពគ្នា និងបង្គោលព្រំដែនបានបោះបង្គោលរួច៕

The post មន្ត្រីជាន់ខ្ពស់រដ្ឋសភា ថា ផ្លូវក្រវាត់តាមព្រំដែន ជារបងការពារព្រំដែន ពុំអាចរំកិលបានឡើយ appeared first on Kampuchea Thmey Daily.

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ
ការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេច​បានលទ្ធផលមួយចំនួនរួមមាន ការបោសសម្អាតមីន សម្រេចបានលើផ្ទៃដីទំហំ ជាងមួយ​លាន​ម៉ែត្រការ៉េ (១ ៤៦២ ៥០០) ក្នុងនោះភូមិសាស្ត្រខេត្តមណ្ឌលគិរីសម្រេចបានទំហំផ្ទៃដី ១ ២២៥ ០០០ ម៉ែត្រការ៉េ និងខេត្តរតនគិរីសម្រេចបាន ២៣៧ ៥០០ ម៉ែត្រការ៉េ។ នេះបើយោង​តាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមការងារគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនា​សម្ព័ន្ធតាម​ព្រំដែន​ចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤​។

សេចក្ដីប្រកាសដដែល បង្ហាញថា លទ្ធផលក្នុងការរាវរកគឺបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ២៣ គ្រាប់ ក្នុងនោះមានគ្រាប់បែកចង្កោមចំនួន ៦ គ្រាប់។

ការឈូសឆាយបើកមុខទទឹង ៥ ម៉ែត្រ​ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបាន ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ៤៩ គីឡូម៉ែត្រ ខេត្តរតនគិរី ៩,៥ គីឡូម៉ែត្រ)។

ប្រភពដដែលបន្តថា ការឈូផ្លូវទទឹង ២០ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវលុបជ្រលង​អូរបន្ទាបចំណោទ​ភ្នំ​ សម្រេចបានប្រវែង ៣៦,៦០ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ២៧ គីឡូម៉ែត្រ ខេត្តរតនគិរី ៨,៥ គីឡូម៉ែត្រ)។

ក្រៅពីនេះ មានការធ្វើប្រឡាយ បានប្រវែង ៣០,២០ គីឡូម៉ែត្រ កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បាន ២៥ គីឡូម៉ែត្រ ព្រមទាំងក្រាលល្បាយកម្ទេចថ្មសម្រេចបាន ១០ គីឡូម៉ែត្រ នៅខេត្តមណ្ឌល​គិរី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យអ្នកវិនិយោគ បង្កើនលំ​ហូរ​វិនិ​យោគ​​នៅ​ក្នុងវិស័យ​កសិឧស្សាហកម្មនៅតាមព្រំដែនភាគឦសាន ខណៈ រដ្ឋាភិបាលមាន​គោល​បំណង​​​បង្កើនសក្ដានុពលសេដ្ឋកិច្ចនៃខេត្តជាប់​ព្រំដែនតាមរយៈការ​លើកទឹកចិត្ត​ក្រុមហ៊ុនក្នុងស្រុកឱ្យវិនិយោគលើវិស័យកែច្នៃផលិតផលកសិកម្ម។

នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកាលពីថ្ងៃពុធ​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថា​ ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជា​ខឿនការ​ពារជាតិអធិបតេយ្យភាពបូរណភាពទឹកដីក៏ដូចជាការតភ្ជាប់​ផ្លូវសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។

រាជរដ្ឋាភិបាលរៃអង្គាសថវិកាបានប្រមាណ ២៧ លានដុល្លារ ពីអ្នកចូលរួមបរិច្ចាគប្រមាណ ៧២ ម៉ឺននាក់ ដើម្បីអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០ គីឡូម៉ែត្រនៅតំបន់ភាគឦសាន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងគ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៧៕

អត្ថបទ៖ ឡេង ដេត

The post គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ appeared first on Kampuchea Thmey Daily.

បើកការដ្ឋាន​ជិត ១ ខែ​ ផ្លូវ​ក្រវាត់ព្រំដែន​​ទិស​ខេត្ត​មណ្ឌលគិរី សម្រេច​បាន​លទ្ធផល​​មួយ​ចំនួន
ក្រោយ​បើកការដ្ឋាន​សាងសង់​​ ក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កង​វិស្វកម្ម​នៃ​ក្រសួង​ការពារជាតិ​បាន​សម្រេច​លទ្ធផល​មួ​យ​ចំនួន​លើ​ការ​កសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្ត​មណ្ឌលគិរី​។

កាលពីពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសខេត្ត​មណ្ឌលគិរីសម្រាប់ផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ​ និងផ្លូវខ្សែក្រវាត់ទី ១ ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ។

តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ។ ទន្ទឹមនេះក៏មានបញ្ហាប្រឈមផងដែរ ដែលជាឧបសគ្គធ្វើឱ្យមានការយឺតយ៉ាវចំពោះការស្ថាបនា ដោយសារស្ថានភាពភ្នំខ្ពស់ ថ្មច្រើន ជ្រលងជ្រៅ ដែលត្រូវការកាយកាត់សម្រុតបន្ទាបចំណោតជាច្រើន។ នេះបើតាម​នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម។

តែទោះលំបាកយ៉ាងណា ក៏កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ បានពុះពារជម្នះឧបសគ្គដោយសម្រេចបានលទ្ធផលជារួមមានដូចជា៖ កសាងផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ ក្នុងនោះមានការឈូសព្រៃទទឹង ២០ ម៉ែត្រ បានប្រវែង ៦.៦០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវបានប្រវែង ៦.៣៥០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវែង ៤.១០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យប្រភេទថ្នល់បេតុងបង្ហៀរ ១កន្លែង ប្រវែង ៤៥ម៉ែត្រ និងលូមូលបេតុង ៨ កន្លែង។

រីឯផ្លូវខ្សែក្រវាត់ទី ១ ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ ក្នុងនោះឈូសព្រៃទទឹង ២០ ម៉ែត្រ បានប្រវែង ៤.៨០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវ បានប្រវ៉ែង ៣.៤០០ ម៉ែត្រ, ក្រាលល្បាយថ្ម បានប្រវ៉ែង ៣.០០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យ ប្រភេទលូប្រអប់បង្កប់មុខ៣ ចំនួន ១ កន្លែង, លូប្រអប់បង្កប់មុខ ២ មានទំនប់ស្ទាក់ទឹក ១ កន្លែង និងលូមូលបេតុង ៥កន្លែង បន្ថែមទៀត៕

The post បើកការដ្ឋាន​ជិត ១ ខែ​ ផ្លូវ​ក្រវាត់ព្រំដែន​​ទិស​ខេត្ត​មណ្ឌលគិរី សម្រេច​បាន​លទ្ធផល​​មួយ​ចំនួន appeared first on Kampuchea Thmey Daily.