ផ្លូវលំ Archives - Kampuchea Thmey Daily

ពលរដ្ឋ ២ ភូមិ ត្រេកអរ ក្រោយទទួលបានផ្លូវលំថ្មី ១ ខ្សែ ប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់ទីប្រជុំជនស្រុកកែវសីមា ងាយស្រួលធ្វើដំណើរ និងដឹកកសិផល
ប្រជាពលរដ្ឋ​ចំនួន ២ ភូមិ គឺ ភូមិ​ពូ​គង់ និង​ភូមិ​អូរ​ច្រា​រ មាន​ការ​ត្រេកអរ​សប្បាយរីករាយ​ជា​ខ្លាំង ក្រោយពី​ទទួល​បាន​ផ្លូវលំ​ថ្មី ១ ខ្សែ ប្រវែង​ជាង ១០ គីឡូម៉ែត្រ ត​ភ្ជាប់​ឆ្ពោះ​ទៅ​ទីប្រជុំជន​ស្រុក​កែវ​សីមា ដែល​ផ្លូវ​នេះ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ និង​ដឹក​កសិផល​ផ្សេងៗ ទៅកាន់​ទីផ្សារ។

កាលពី​រសៀល​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០២៥ ម្សិលមិញ គណៈកម្មការ​អន្តរក្រសួង​រួមមាន តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ លោក ជី ស៊ីថា រដ្ឋលេខាធិការ និង​ជា​សមាជិក​គណៈកម្មាធិការ​លទ្ធកម្ម បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បញ្ចប់​សុពលភាព ១០០% លើ​គម្រោង​ការងារ​ផ្លូវ​ជួសជុល​ថែទាំ​ខួប ក្រាល​ល្បាយ​ថ្មភ្នំ ក្នុង​គម្រោង​ឆ្នាំ ២០២៤ ដែល​អនុវត្ត​ដោយ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ ស្រប​ពេល​រដូវ​ដាំដុះ​ផលដំណាំ​នានា កំពុង​ដុះ​លូតលាស់​ល្អ ងាយស្រួល​ដឹកជញ្ជូន​កសិផល។

លោក ជី ស៊ីថា លើក​ឡើង​ថា ការ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បញ្ចប់ ១០០% លើ​គម្រោង​ការងារ​ផ្លូវ​ជួសជុល​ថែទាំ​ខួប ១ ខ្សែ ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា នា​ពេលនេះ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រកប​ដោយ​គុណភាព ចីរភាព សុវត្ថិភាព និង​ប្រសិទ្ធភាព ដោយ​ប្រើប្រាស់​បច្ចេកទេស​ឌីជីថល​ទំនើប ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​មាន​សោភណភាព។

លោក​បញ្ជាក់​ថា ការ​ជួសជុល​ផ្លូវ និង​ការ​ថែទាំ​ផ្លូវ​ជាប្រចាំ នា​ពេលនេះ គឺជា​ខ្សែ​ផ្លូវ​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ដឹក​ផលិតផល​នានា ទៅកាន់​ទីផ្សារ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ទៅ​វិញ​ទៅ​មក​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។ លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួយ​ថែរក្សា ការពារ និង​ថែទាំ​នូវ​សមិទ្ធផល​ទាំងនេះ​ទុក​ប្រើប្រាស់​ឲ្យ​បាន​យូរ​អង្វែង។

ជាមួយ​នេះ លោក ធន សារី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ការ​ធ្វើដំណើរ​ចេញចូល​ប្រចាំថ្ងៃ ត​ភ្ជាប់​ភូមិ​ពូ​គង់ និង​ភូមិ​អូរ​ច្រា​រ ឃុំ​ស្រែ​ព្រះ ឆ្ពោះ​ទៅ​ទីរួមស្រុក​កែវ​សីមា ក្រុម​ការងារ​របស់​មន្ទីរ បាន​បញ្ចប់​ការ​ស្ថាបនា​ផ្លូវ​ប្រវែង ១២ ០០០ ម៉ែត្រ (១២ គីឡូម៉ែត្រ​) ទទឹង​ខ្នង​លើ​ទំហំ ៦ ម៉ែត្រ និង​កម្រាស់ ២០ សង់ទីម៉ែត្រ។

ដោយឡែក អាជ្ញាធរ​ឃុំ​ស្រែ​ព្រះ បាន​រៀបរាប់​ថា កន្លង​ទៅ​នេះ ផ្លូវ​ធ្វើដំណើរ ពី​ទីប្រជុំជន​ស្រុក​កែវ​សីមា ឆ្ពោះ​ទៅ​ឃុំ​ស្រែ​ព្រះ ភូមិ​ពូ​គង់ និង​ភូមិ​អូរ​ច្រា​រ ជួប​ប្រទះ​ផល​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ ដោយ​មាន​សភាព​ជង្ហុក​ធំៗ អូរ​កាត់​ទទឹង​ផ្លូវ ដុំ​ថ្ម​រដិបរដុប និង​រអិល លំបាក​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ​។ កត្តា​ទាំងនេះ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ជួប​បញ្ហា​លំបាក​ពេល​ធ្វើ​ដំណើរ​ប្រកបរបរ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏​ដូចជា​សិស្សានុសិស្ស​ពេល​ទៅ​សាលារៀន និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ។ ទន្ទឹម​នោះ ប្រជាកសិករ ដែល​ពឹងផ្អែក​ក្នុង​ការ​ដឹកជញ្ជូន​កសិផល​ផ្សេងៗ មាន​ការ​ខក ទៅ​មិន​ទាន់​ពេលវេលា​លក់​នៅ​ទីផ្សារ បណ្តាល​ឲ្យ​តម្លៃ​ទំនិញ​មាន​ការ​ធ្លាក់​ចុះ ប៉ះពាល់​ជីវភាព​របស់​ពួកគេ​ផង​ដែរ។

ក្រោយ​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ អាជ្ញាធរ​ឃុំ​ស្រែ​ព្រះ បាន​អះអាង​ថា ពេលនេះ អ្នកភូមិ​មាន​ការ​ត្រេកអរ​សប្បាយរីករាយ​ជា​ខ្លាំង ក្រោយ​ផ្លូវ​បាន​ស្ថាបនា​រួច ងាយ​ស្រួល​ធ្វើ​ចរាចរណ៍​ទៅ​មក រីឯ​ការ​ប្រកប​របរ​នានា ក៏​មាន​ភាព​ងាយស្រួល​ផង​ដែរ៕

អត្ថបទ ៖ រៀម សុខហេង

The post ពលរដ្ឋ ២ ភូមិ ត្រេកអរ ក្រោយទទួលបានផ្លូវលំថ្មី ១ ខ្សែ ប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់ទីប្រជុំជនស្រុកកែវសីមា ងាយស្រួលធ្វើដំណើរ និងដឹកកសិផល appeared first on Kampuchea Thmey Daily.

គម្រោងផ្លូវលំជនបទប្រវែង ៩ពាន់ម៉ែត្រ នៅស្រុកលំផាត់ ត្រូវបានកសាងរួចរាល់
ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអន្តរក្រសួង និងក្រុមការងារត្រួតពិនិត្យវាយតម្លៃបច្ចេក នាថ្ងៃទី២៤ ខែកម្ភុៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនា និងជួសជុលផ្លូវចំនួន ១គម្រោង ដែលមានប្រវែង ៩ពាន់ម៉ែត្រ នៅស្រុកលំផាត់ ខេត្តរតនគិរី ដែលត្រូវបានកសាងរួចរាល់។

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានឱ្យដឹងថា ផ្លូវនេះស្ថិតក្នុងគម្រោងលេខ DRR-NC-2024-No.047 មានការងារជួសជុលផ្លូវក្រាលដីល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង ៩,០០០ម ទទឹង ៩ម កម្រាស់ ០,១២ម សាងសង់ទំនប់បង្ហៀរ ១កន្លែង ប្រវែង ៦០ម ទទឹង០៧ម និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិព្រួក និងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់  អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១។

លោកថា ផ្លូវលំជនបទខាងលើ បច្ចុប្បន្នបានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀន សម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្តរមណីយដ្ឋានទឹកធ្លាក់អូរស៊ិនលែរ៍ធម្មជាតិ និងដឹកអ្នកជំងឺមក កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។

បន្ទាប់ពី ត្រួតពិនិត្យវាយតំលៃបច្ចេកទេស គម្រោងផ្លូវលំជនបទប្រវែង ៩ ០០០ម៉ែត្រ ខាងលើរួចមក លោកស្រី ឯក សុគន្ឋវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអន្តរក្រសួង និងក្រុមការងារត្រួតពិនិត្យវាយតម្លៃបច្ចេកបានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាសំណង់សិល្បរ៍ការនិងជួសជុលផ្លូវប្រវែង ៨ ១០០ម ទទឹង ៩ម បន្តរហូតដល់សាលាបឋមសិក្សានិងវត្តសាយ៉ស់ ជម្រុមបីស្រុក ក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិឆ្នាំ២០២៥៕

ដោយ៖ ខៀវ ចាប

The post គម្រោងផ្លូវលំជនបទប្រវែង ៩ពាន់ម៉ែត្រ នៅស្រុកលំផាត់ ត្រូវបានកសាងរួចរាល់ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តកំពង់ចាម​ ​ពិនិត្យ​ការស្តារឡេីងវិញនូវហេដ្ឋារចនាសម្ពន្ធ័ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ។ ជាមួយគ្នានេះ ខាងស្រុកចំការលើ និងស្រុកព្រៃឈរ ក៏មានផ្លូវមួយចំនួន បានទទួលរងការខូចខាត ផងដែរ ។ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតទាំងនោះ កំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះ បានស្ថាបនារួចរាល់ និងចំណុចខ្លះទៀត កំពុងតែបន្តស្ថាបនាឡើងវិញ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅចំណុចស្ពាន ១កន្លែង ហៅវាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះ កំពុងស្ថាបនា បានសសរស្ទើរួចទាំងស្រុង និងគ្រឹះក្រោមមួយចំនួនទៀត ដែលគម្រោងស្ពាន ១កន្លែង នេះ នឹងអាចសាងសង់រួចរាល់ នាបំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។

ដោយឡែក ក្រៅពីសមិទ្ធផល ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខាងលើ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុកស្ទឹងត្រង់ ដែលកសិករទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ឃើញថា ការដាំដុះរបស់កសិករលូតលាស់ល្អ ដែលអាជ្ញាធររំពឹងទុកថា អនាគតកសិករ នឹងទទួលបានទិន្នផលខ្ពស់ ពីស្រូវពូជ ដែលរដ្ឋាភិបាលបានផ្ដល់ជូននោះ ផងដែរ៕

អត្ថបទ៖​ឡេក​ ចាន់ពេជ្រ​

The post អភិបាលខេត្តកំពង់ចាម​  ​ពិនិត្យ​ការស្តារឡេីងវិញនូវហេដ្ឋារចនាសម្ពន្ធ័ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក appeared first on Kampuchea Thmey Daily.

ពលរដ្ឋ ស្នើអាជ្ញាធរជួសជុលផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ ដែលរងការខូចខាតខ្លាំង
ពលរដ្ឋដែលរស់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ស្នើអាជ្ញាធរស្ថាបនាផ្លូវលំមួយខ្សែចាប់ពីតំបន់អគ្គិសនី​ទួលពង្រ​ រហូតទៅដល់ផ្លូវ ៥០ ម៉ែត្រ ដែលបានរងការខូចខាតជាច្រើនឆ្នាំមកហើយ។

ផ្លូវដែលរងការខូតខាតមានប្រវែងជាង ១ ០០០ ម៉ែត្រ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពួកគេ ពុំសូវមានអ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលពីផ្លូវសម្បូរទៅដោយសំបុកមាន់​។

អាជីវករលក់ផ្លែឈើ លោក​ សុភ័ក្ត​ ដែលប្រកបរបរនៅតំបន់នោះជិត១០ឆ្នាំ បានរៀបរាប់ថា ស្ថានភាពផ្លូវនេះរងការខូចខាតជាច្រើនឆ្នាំមកហើយ សម្បូរទៅដោយជង្ហុកទឹកដក់ច្រើន សំបុកមាន់ ធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរ។
លោកថា៖«តាំងពីខ្ញុំចាប់ផ្តើមលក់ដូរនៅទីនោះមិនដែលឃើញផ្លូវល្អស្អាតនោះទេ​ ដោយសម្បូរទៅដោយជង្ហុកច្រើន​ដក់ទឹក​ សំបុកមាន់​ ពិបាកក្នុងការធ្វើដំណើរទើបធ្វើឱ្យក្រុមអាជីវករ លក់ដូរមិនដាច់​ ព្រោះមិនសូរមានអ្នកធ្វើដំណើរ»។

ចំណែក​ លោក​ វីរៈ​ ប្រជាពលរដ្ឋរស់នៅតំបន់នោះ​  បានរៀបរាប់ថា​ ផ្លូវខាងលើនេះតាំងពីឆ្នាំ២០១២​ រហូតមកដល់ឆ្នាំ២០២៤​នេះមិនដែលឃើញល្អស្អាតម្តងណាឡើយ គឺមានតែទ្រុឌទ្រោមលើសដើម។

ជុំវិញបញ្ហានេះ ពលរដ្ឋបានសំណូរពរដល់អាជ្ញារពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងនិងស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់។

ជុំវិញការលើកឡើងរបស់ប្រជាលរដ្ឋ​ សារព័ត៌មានកម្ពុជាថ្មី​ បានព្យាយាមទាក់ទងលោក​ ចេង​ ខន​ មេភូមិទួលពង្រ​ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ៕

The post ពលរដ្ឋ ស្នើអាជ្ញាធរជួសជុលផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ ដែលរងការខូចខាតខ្លាំង appeared first on Kampuchea Thmey Daily.

ផ្លូវលំមួយខ្សែពលរដ្ឋពិបាកធ្វើដំណើរមេឃុំបង្ហើបថា ឃុំនឹងជួសជុលក្រោយពេលឈប់ធ្លាក់ភ្លៀង
ផ្លូវលំមួយខ្សែប្រវែងជាង ១ គីឡូម៉ែត្រ កំពុងតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរឃុំបានដាក់ឲ្យដេញថ្លៃជួសជុលកន្លងមក តែក្រុមហ៊ុនទទួលម៉ៅការ មិនទាន់ចាប់ផ្ដើមដំណើរការជួសជុល ដោយសារអាកាសធាតុមិនអំណោយផលពោលគឺភ្លៀងខ្លាំងពេក។

ផ្លូវមួយខ្សែនេះ ចេញពីខាងក្រោយវត្តជ្រួយគរ ស្ថិតក្នុងភូមិជ្រួយគរ ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទផ្លូវដីក្រាលគ្រួសក្រហម។

ប្រជាពលរដ្ឋដែលធ្វេីដំណេីរលេីផ្លូវលំមួយនេះ ពេលចូលដល់ក្នុងភូមិខាងលេីបានត្អូញត្អែរថា លំបាកធ្វើដំណើរយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋ គាត់ស៊ូនឹងភាពលំបាកនេះ ជាយូរមកហើយ តែក្រុមហ៊ុនទទួលម៉ៅការ ហាក់មិនអើពើអ្វីនោះទេ ទើបពួកគាត់មានការលំបាកបែបនេះ។

ប្រជាពលរដ្ឋដែលរស់នៅភូមិជ្រួយគរបានរៀបរាប់ឲ្យដឹងទៀតថា ផ្លូវលំនេះ ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ខែវស្សា ទឹកដក់ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ពិបាកក្នុងការប្រាស្រ័យទំនាក់ទំនងគ្នាទាំង កុមារតូចៗ សិស្សសាលា ប្រជាពលរដ្ឋ ក៏ដូចជារាជការផងដែរ ក្នុងការអាស្រ័យផលលើផ្លូវនេះ។

ប្រជាពលរដ្ឋក្នុងភូមិនេះទាំងមូលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាននេះ មេត្តា ចុះពិនិត្យមើលផ្លូវនេះផង ហេីយជួយជំរុញដល់ក្រុមហ៊ុន ដែលទទួលការជួសជុលផ្លូវខាងលើនេះឲ្យបានឆាប់ផង ដើម្បីជួយដោះស្រាយពីទុក្ខលំបាកដល់របស់ពួកគាត់ឲ្យបានសមស្របផង។

លោក ជា ប៊ុនពៅ មេឃុំជីរោទ៍ទី ២ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ថា ចំពោះផ្លូវលំមួយខ្សែនេះ មានប្រវែងជាង ១គីឡូមែត្រ បានដាក់ឲ្យដេញថ្លៃប្រហែលជាជាង ១ ខែមកហើយ តែក្រុមហ៊ុនចូលធ្វើអត់កើត ឲ្យតែដាច់ទឹកភ្លៀងក្រុមហ៊ុនចូលធ្វើហើយ។

លោកមេឃុំបន្ថែមថា រដ្ឋបាលឃុំបានជំរាបដល់បងប្អូនប្រជាពលរដ្ឋហើយថា សូមរងចាំពេលដាច់ទឹកភ្លៀង ក្រុមហ៊ុននឹងចុះជួសជុលជូនបងប្អូនប្រជាពលរដ្ឋហើយ៕

អត្ថបទ៖ សាន វិឡែម

The post ផ្លូវលំមួយខ្សែពលរដ្ឋពិបាកធ្វើដំណើរមេឃុំបង្ហើបថា ឃុំនឹងជួសជុលក្រោយពេលឈប់ធ្លាក់ភ្លៀង appeared first on Kampuchea Thmey Daily.

ពលរដ្ឋ៣០០គ្រួសារទទួលបានផ្លូវលំមួយខ្សែពី​អាជ្ញាធរសង្កាត់កាចាញសម្រួលដល់ការធ្វើដំណើរ
ប្រជាពលរដ្ឋដែលរស់នៅភូមិ១ទុស សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានសម្ដែងការសប្បាយរីករាយក្នុងចិត្ដជាពន់ពេក ក្រោយពីលោកចៅសង្កាត់កាចាញ សហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុងរួមនឹងសម្បុរសជនមួយចំនួនបានចំណាយប្រាក់ផ្ទាល់ខ្លួនចាក់ដីបំពេញផ្លូវលំមួយខ្សែសម្រួលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។

ផ្លូវលំនោះមានទំហំទទឹង៨ម៉ែត្រ និងបណ្ដោយប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅភូមិ១ទុស ស្ថិតនៅក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដោយតភ្ជាប់ពីចំណុចរង្វង់មូលយាយទូលចេក ឆ្ពោះទៅភូមិទុសច្រិច។ ផ្លូវនេះមានសារ:ប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងនោះក៏អាចសម្រួលដល់សិស្សានុសិស្សមួយចំនួនក្នុងការធ្វើដំណើរតាមម៉ូតូទៅសាលារៀន និងងាយស្រួលដល់ប្រជាពលរដ្ឋដែលជាកសិករដឹកកសិផលផ្សេងៗមានដំឡូងមី សណ្ដែក គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូទៅកាន់ទីផ្សារ និងសម្រាប់អ្នកភូមិមានធុរ:មានជំងឺម្ដងម្កាល ដឹកទៅកាន់មណ្ឌសុខភាព។

លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា ផ្លូវនោះបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺឃុំតាអង និងសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។ លោកចៅសង្កាត់បានបន្ដទៀតថា កន្លងមកផ្លូវមួយនេះមានកាខូចខាត់យ៉ាងដំណំ គឺមានក្រឡុកធំៗជារណ្ដៅនៅខែភ្លៀង មានសភាពលំបាកក្នុងកាធ្វើដំណើរតាមម៉ូតូ និងឡានហើយសូមី្បតែថ្មើជើងក៏ដើរមិនកើតដែរ។

ដោយមើលឃើញពីទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋទើបលោកចៅសង្កាត់បានសហការណ៍ជាមួយអាជ្ញាធរ​ខេត្ដ ក្រុង រួមនឹងសប្បុរសជនមួយចំនួន បានចំណាយប្រាក់ផ្ទាល់ខ្លួនជាង១០លានរៀល និងអ្នកខ្លះជួយទិញជាអាចម៍ដីដើម្បីចាក់បំពេញផ្លូវនោះឲ្យបានល្អ សម្រួលជូនដល់ប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរបានប្រសើជាងមុន។ ក្រៅពីនេះលោកទន់ ពៅ រួមនឹងសម្បុរស់ជនបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណជាង១០លានរៀលបន្ថែមទៀតដើម្បីជួសជុល និងសម្រួលផ្លូវចាស់ៗមួយចំនួនទៀត ដូចជាផ្លូវនៅភូមិ១ ភូមិ២ វិឡាកាត់ ភូមិ៣ ភូមិ៤ដោះក្រមុំនិងភូមិតាស៊ុយជាដើម​ ដែលបានខូចខាត ក៏ត្រូវបានធ្វើឲ្យល្អឡើងវិញផងដែរ។

លោក អ៊ុន សារឹទ្ធ ហៅធី មេ១០ខ្នង និងជាតំណាងប្រជាពលរដ្ឋរស់នៅភូមិ១ទុស បានសម្ដែងការសប្បាយត្រេកអរ​ដោយទទួលស្គាល់ថានេះជាភាពឈ្លាសវៃរបស់អាជ្ញាធរមូលដ្ឋាន។ លោក ធី បានប្រាប់បន្ដថា កន្លងមកផ្លូវនេះមិនអាចធ្វើដំណើរចេញចូលភូមិនៅខាងក្នុងបានដោយស្រួលដូចពេលនេះទេ ឥឡូវយើងមានផ្លូវល្អអាចផ្ដល់ប្រយោជន៍បានច្រើន គឺងាយស្រួកដល់កូនសិស្សជិះម៉ូតូទៅសាលារៀន និងកសិករអាចដឹកកសិផលទៅកាន់ទីផ្សារហើយនៅពេលមានសមាជិកណាម្នាក់ធ្លាក់ខ្លួនឈឺឬស្ត្រីត្រូវឆ្លងទន្លេយើងក៍អាចដឹកពួកគេ ទៅរកទទួលសេវាព្យាបាលបានដោយងាយស្រួលផងដែរ៕

អត្ថបទ៖ វុទ្ធឦសាន

The post ពលរដ្ឋ៣០០គ្រួសារទទួលបានផ្លូវលំមួយខ្សែពី​អាជ្ញាធរសង្កាត់កាចាញសម្រួលដល់ការធ្វើដំណើរ appeared first on Kampuchea Thmey Daily.

ពលរដ្ឋ​នៅ​ឃុំ​អូរសោម​​ ខេត្តពោធិ៍សាត់ ទទួល​បាន​សមិទ្ធផល​​ផ្លូវ​​បេតុង​​៦​ខ្សែ​
លោក​ ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បើក​សម្ពោធ​ការដ្ឋាន​​ផ្លូវ​ចាក់​បេតុង​៦​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ឃុំ​អូរសោម​​នា​ថ្ងៃ​ទី​​២៧ ខែ​វិចិ្ឆកា​ ​ឆ្នាំ​២០២២​នេះ​ នៅ​សាលា​បឋម​សិក្សា​អូរសោម ស្ថិត​ក្នុងភូមិឃុំអូសោម ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់​។​​ ពិធី​បើក​សម្ពោធ​នេះ​មាន​ការ​ចូល​រួម​ពី​លោក​បណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរ​អគ្គិសនី​​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានស្រុកវាលវែង ​លោក​ ​លោកជំទាវ អភិបាលរងខេត្ត​ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ និង​អាជ្ញាធរស្រុកព្រមទាំងប្រជាពលរដ្ឋចំនួន៥​០០​គ្រួសារ​។​​

លោក​ ខូយ រីដា បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សមិទ្ធផល​ថ្មី​ស្រឡាង​មួយ​បន្ថែម​ទៀត​សម្រាប់​ឃុំ​អូរសោម​នេះ ​ដែល​មាន​សំណាង​ជាង​​ឃុំ​ដទៃ​ទូទាំង​ខេត្ត​ពោធិ៍សាត់​ ដែល​ជា​កញ្ចប់​ថវិកា​រដ្ឋបាល​ខេត្ត ចាប់​ផ្ដើម​បើក​សម្ពោធ​ការដ្ឋាន​ផ្លូវ​ចាក់​បេតុង​នេះ​ឡើង ​ចំនួន​​៦ខ្សែ ​ប្រវែង​២៨គីឡូម៉ែត ដោយ​តភ្ជាប់​គ្នា​ពី​ភូមិ​ទៅ​មួយ​ក្នុង​ឃុំ​អូរសោម​នេះ​ ងាយ​ស្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ចរាចរណ៍​ទៅ​មក​ក្នុង​តំបន់​ និង​ដឹក​ដំណាំ​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​​​។ ជាមួយ​គ្នា​នោះ​ដែរ​ លោក​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ឲ្យ​ចូល​រួម​គ្នា​ថែរក្សា​សម្បត្តិធម្មជាតិ​ព្រៃ​ឈើ​នៅ​តំបន់​នេះ​កុំ​​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ ​និង​ការ​កាប់​រាន​យក​ដី​ព្រៃ​​​ជាដើម។

ជាចុងក្រោយ​លោក​ក៏​មាន​ចែក​​ជូន​នូវ​សារ៉ុង​ម្នាក់​មួយ​​​និង​បាន​ផ្ដាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា៕​

អត្ថបទ៖ លាន គ្រន

The post ពលរដ្ឋ​នៅ​ឃុំ​អូរសោម​​ ខេត្តពោធិ៍សាត់ ទទួល​បាន​សមិទ្ធផល​​ផ្លូវ​​បេតុង​​៦​ខ្សែ​ appeared first on Kampuchea Thmey Daily.

ផ្លូវលំជាង ១០គីឡូម៉ែត្រ ត្រូវបានមន្រ្តីជំនាញឈូសកៀរសម្រួលចរាចរណ៍អំឡុងពេលរដូវវស្សា
ផ្លូវលំប្រវែងជាង ១០គីឡូម៉ែត្រ ពីចំណុចកូនកុក ស្រុកគិរីសាគរ ឆ្ពោះទៅកាន់ឃុំថ្មស ស្រុកបូទុមសាគរ ត្រូវបានមន្រ្តី មន្ទីរសាធារណការ ចុះពិនិត្យដាក់គ្រឿងចក្រឈូសឆាយគៀ សម្រួលចរាចរណ៍ជូនដល់ពលរដ្ឋជាបណ្តោះអាសន្នៈ អំឡុងរដូវវស្សាឆ្នាំនេះ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ឲ្យដឹងនៅរសៀលថ្ងៃទី ២១ ខែកក្កដានេះថា ក្រុមការងារបច្ចេកទេស មិនអាចមើលរំលងភាពលំបាកចរាចរណ៍ដំណើរ របស់ប្រជាពលរដ្ឋអំឡុងខែវស្សានោះទេ ដោយបានប្រឹងប្រែងខិតខំជួសជុលថែទាំកំណាត់ផ្លូវលំ ដែលការរងខូចខាតជាបន្ទាន់ផងដែរ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្ត អះអាងថា កំណាត់ផ្លូវលំក្រួសក្រហមប្រវែង ១០គីឡូម៉ែត្រ ដែលសម្រេចការគៀសម្រួលនោះ ផ្តើមពីចំណុចកូនកុកដល់ដល់សាលារៀនឃុំតានូន ស្រុកបូទុមសាគរហើយ។ នៅឡើយតែពីសាលារៀននេះទៅកាន់ឃុំថ្មស ដែលមិនទាន់ធ្វើទៅបាន ខណៈភ្លៀងធ្លាក់ខ្លាំងលំបាកឈូសឆាយគៀសម្រួល ក្រោយដាច់គ្រាប់ភ្លៀងរាំងបន្តិច នឹងបន្តដំណើរការថែទាំទៀត។

គួរជម្រាបថា ផ្លូវក្រួសក្រហមពីចំណុចកូនកុក ស្រុកគិរីសាគរទៅកាន់ឃុំថ្មស ស្រុកបូទុមសគរ គឺមានប្រវែងសរុប ២៤គីឡូម៉ែត្រ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់ខ្លួន ឲ្យក្លាយជាថ្នល់កៅស៊ូនៅឆ្នាំ ២០២៣ខាងមុខ។ ទោយ៉ាងណា វាអាស្រ័យលើការស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកា ដើម្បីអនុវត្តឲ្យចេញជារូបរាងឡើយ។ ហើយបច្ចុប្បន្នទទួលបានចំនួន ២កញ្ចប់ថវិកាដល់ដំណើរការជួសជុលថែទាំផ្លូវលំបឋមសិន។

បែបនេះក្តី ក៏មន្រ្តីជំនាញខាងធ្វើផ្លូវថ្នល់ បង្កើនកិច្ចសហការជាមួយអាជ្ញាធរឃុំថ្មស ដើម្បីរកដីក្រួសក្រហមល្អមកស្ថាបនាផ្លូវចំណុចខូចខាត។ ទាក់ទិននឹងផ្លូវនេះដែរ កន្លងទៅលោក អិក កួន មេឃុំថ្មស ស្រាយបំភ្លឺជូនដល់សាធារណជនថា កាលដែលលោក និងលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ គៀងគរថវិកាធ្វើផ្លូវបេតុងទទឹង ១ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រនេះ គឺគ្រាន់តែដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដោយម៉ូតូរបស់ពលរដ្ឋ បានជាបណ្តោះអាសន្ន គ្រាស្ថានភាពទីតាំងនោះទួលខ្ពស់រអិលខ្លាំង។

លោក អិក កួន មេឃុំថ្មស ពន្យល់ទៀតដែរថា ផ្លូវបេតុងលក្ខណៈជាបណ្តោះអាសន្នខាងលើ ជាថវិការបស់លោកផ្ទាល់ផង របស់លោកអភិបាលស្រុកបូទុមកសាគរផង និងសប្បុរសជននានាក្នុងឃុំ ក្នុងន័យសម្រួលធ្វើដំណើរទៅមកប៉ុណ្ណោះ។ ជាក់ស្តែងកំណាត់ផ្លូវនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចៀសវាងភាពចំអកដល់អាជ្ញាធរ ដែលប្រឹងប្រែងយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕

អត្តបទ៖ សិរីវឌ្ឍនៈ

The post ផ្លូវលំជាង ១០គីឡូម៉ែត្រ ត្រូវបានមន្រ្តីជំនាញឈូសកៀរសម្រួលចរាចរណ៍អំឡុងពេលរដូវវស្សា appeared first on Kampuchea Thmey Daily.