ផ្លែឈើ Archives - Kampuchea Thmey Daily

ក្រូចថ្លុងពូជ​តាម៉ៅ​បាត់ដំបងរសជាតិជូរអែម ល្បីល្បាញ​សាយ​ភាយ​ដល់ទីក្រុងភ្នំពេញ
ក្រូចថ្លុងពូជតាម៉ៅដែលល្បីថាមានរសជាតិជូរអែមឆ្ងាញ់ ត្រូវ​បាន​នាំ​មក​លក់​ចែកចាយ​នៅទីផ្សារ​​ទីក្រុងភ្នំពេញ ដោយសារតែមានអតិថិជន​កម្មង់ពីអាជីវករក្រុងបាត់ដំបង ព្រោះតែឱជារសឆ្ងាញ់ពិសារ។

បច្ចុប្បន្នក្រូចថ្លុងពូជតាម៉ៅ កំពុងដាំនៅក្នុងភូមិអូរដំបង និងភូមិអូរស្រឡៅ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែប្រជាកសិករនៅក្នុងតំបន់នោះនិយមចូលចិត្តដាំពូជក្រូចថ្លុងនេះ បើទោះបីជាក្រូចថ្លុងមានពូជច្រើនមុខក៏ដោយ ក៏រសជាតិមិនលើសពូជតែម៉ៅនេះដែរ។

អ្នកស្រី ម៉ន សុខា ជាអ្នកលក់ក្រូចថ្លុងបាននិយាយថា សព្វថ្ងៃអ្នកស្រីលើកផ្លែក្រូចថ្លុងនេះច្រើនមកពីតំបន់អូរដំបងនិងអូរស្រឡៅ ដោយសារតែនៅទីនោះមានប្រជាពលរដ្ឋដាំច្រើន ហើយម្យ៉ាងវិញទៀតទោះបីជាមានពូជផ្សេងក៏ដោយក៏អ្នកស្រីកម្រយកមកលក់ណាស់ ព្រោះវាមិនឆ្ងាញ់ដូចពូជតាម៉ៅជូរអែមនេះឡើយ។

អ្នកស្រីបានបន្ថែមថា ថ្មីៗនេះមានម៉ូយនៅឯទីក្រុងភ្នំពេញ បានទាក់ទងមកឲ្យផ្ញើក្រូចថ្លុងប្រភេទនេះទៅឲ្យគេម្ដង ៣០០ ផ្លែ ដែលគេលើកយកទៅលក់បន្ត ព្រោះពូជក្រូចនេះឆ្ងាញ់អ្នកទីក្រុងភ្នំពេញក៏និយមចូលចិត្ត។ ដោយឡែកសម្រាប់អ្នកស្រីលក់រាយនៅក្រុងបាត់ដំបងសព្វថ្ងៃក្នុងមួយផ្លែតម្លៃ ៣ ០០០ រៀល ប៉ុន្តែបើអ្នកភ្នំពេញគេទិញយកទៅលក់បន្តអ្នកស្រីក៏បញ្ចុះតម្លៃឲ្យខ្លះដែរ ដើម្បីរកស៊ីជាមួយគ្នាបន្តទៀត ព្រោះការផ្ញើទៅលើកក្រោយនេះគឺជាលើកទី ២ ហើយ ដែលម៉ូយនៅភ្នំពេញកម្មង់យក។

ជាចុងក្រោយអ្នកស្រីបានផ្ដាំផ្ញើដល់អ្នកដែលនិយមចូលចិត្តពិសារក្រូចថ្លុងគួរពិនិត្យមើលផង ព្រោះបច្ចុប្បន្នមានការនាំចូលពីប្រទេសក្រៅដែលពូជក្រូចថ្លុងនោះមានផ្លែធំៗ ហើយសំបកក្រញូវសាច់ខាងក្នុងពណ៌ក្រហម ប្រៀបដូចជាក្រូចថ្លុងខ្មែរប៉ុន្តែធាតុពិតមិនឆ្ងាញ់ដូចគ្នា​នោះ​ទេ​ ដោយសព្វថ្ងៃមានតែពូជតែម៉ៅតូចល្មម ដែលមានរសជាតិជូរអែមឆ្ងាញ់ពិសា៕

អត្ថបទ : សោ និយមរ័ត្ន

The post ក្រូចថ្លុងពូជ​តាម៉ៅ​បាត់ដំបងរសជាតិជូរអែម ល្បីល្បាញ​សាយ​ភាយ​ដល់ទីក្រុងភ្នំពេញ     appeared first on Kampuchea Thmey Daily.

ផ្លែជម្ពូក្រហមស្ទើរខ្សត់តាមដីភូមិ ​កំពុងត្រូវប៉ាន់តាមតូបលក់ម្ជូរលើចិញ្ចើមផ្លូវ
ផ្លែជម្ពូមានពីរប្រភេទ ដែលមានជម្ពូក្រហម និងជម្ពូស ដែលរុក្ខជាតិទាំងពីរប្រភេទនេះមានរសជាតិប្រហាក់ប្រហែលគ្នា ដោយគ្រាន់តែសាច់របស់ផ្លែជម្ពូស មានលក្ខណៈផុយស្រួយជាងផ្លែជម្ពូក្រហម។

បច្ចុប្បន្នគេសង្កេតឃើញថា ប្រភេទដើមរុក្ខជាតិនេះនៅតាមភូមិគឺហាក់បីដូចជាស្បើយ ដោយមិនសូវមានអ្នកនិយមចូលចិត្តដាំនោះឡើយ ព្រោះបើគេធ្វើដំណើរទៅតាមភូមិស្រុកមួយចំនួន​ក្នុងខេត្តបាត់ដំបងគេ​ពិបាកនឹងរកមើលឃើញ​ដើមជម្ពូនេះ​ណាស់ ព្រោះយូរៗគេឃើញមួយដើម ដោយសារតែកម្រមានអ្នកដាំនេះហើយ ទើបទិន្នផលផ្លែជម្ពូមិនសូវមានលក់នៅលើទីផ្សារប៉ុន្មានឡើយ ពិសេសគឺជម្ពូសស្ទើរតែផុតពូជតែម្ដង។

អ្នកស្រី សុខ ហ៊ុន រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃនៅក្នុងចម្ការ​របស់អ្នកស្រី គឺនៅសល់ប្រភេទដើមជម្ពូក្រហមមិនជាច្រើនប៉ុន្មានទេ ហើយការថែទាំក៏មានការលំបាក ព្រោះពេលខ្លះវាអាចជ្រុះក្រហមពេញដីខាងក្រោមដើម ធ្វើឱ្យអ្នកស្រីមានការខាតបង់ដោយមិនបានលក់ទៅលើទីផ្សារ។

អ្នកស្រីបានបន្តថា មានឆ្នាំណាខ្លះវាអាចផ្លែជាប់នៅលើដើមឡើងពណ៌ក្រហមពេញដើម ដោយមិនមានការជ្រុះធ្លាក់មកដីឡើយ ដោយសារតែពុំមានបច្ចេកទេសខាងកសិកម្មដូច្នេះអ្នកស្រីក៏មិនដឹងថាតើបណ្ដាលមកពីមូលហេតុអ្វីដែរ។ ដោយគ្រាន់តែអ្នកស្រីគិតថាផ្លែសល់ប៉ុណ្ណាគឺបេះលក់ប៉ុណ្ណឹង។

ដោយឡែកស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកលក់ផ្លែឈើនៅក្នុងផ្សារមួយកន្លែងក្នុងក្រុងបាត់ដំបងបាននិយាយថា កន្លែងអ្នកស្រីគឺលក់ផ្លែឈើចម្រុះ ដូចជាផ្លែជម្ពូក្រហម ផ្លែល្មុត ផ្លែទៀបស្វិត ផ្លែទឹកដោះគោ​ជាដើម។ ដោយឡែកផ្លែជម្ពូសគឺអ្នកស្រីមិនដែលបានទទួលយកមកលក់ឡើយ។ សម្រាប់ផ្លែជម្ពូក្រហមគឺសម្បូរអ្នកទិញយកទៅលក់តាមតូបម្ជូរនៅលើចិញ្ចើម​ផ្លូវ ព្រោះតូបម្ជូរនីមួយៗគេច្រើនលក់ផ្លែឈើចម្រុះឲ្យតែផ្លែឈើនោះមានរសជាតិជូរ ព្រោះបច្ចុប្បន្នសម្បូរអ្នកនិយមចូលចិត្តម្ជូរតាមចិញ្ចើមផ្លូវណាស់ ពិសេសក្រុមយុវវ័យតែម្ដងព្រោះតូបម្ជូរនីមួយៗ មានដាក់ផ្លែឈើជាច្រើនប្រភេទមានទាំង​ទឹកកាពិ និងអំបិលម្ទេសជាច្រើនមុខសម្រាប់ឲ្យអ្នកដែលនិយមចូលចិត្តម្ជូរអាចជ្រើសរើសប្រភេទអំបិលម្ទេសបានទៅតាមចំណង់ចំណូលចិត្ត។

ដោយឡែកស្ត្រីម្នាក់ដែលជាម្ចាស់តូប “ម៉ាក់លីន ម្ជូរក្រឡុក” ដែលមានទីតាំងស្ថិតនៅក្បាលស្ពានថ្មចាស់ត្រើយខាងកើតបាន​បញ្ជាក់ថា សព្វថ្ងៃការលក់ម្ជូរក្រឡុកគឺដាច់គ្រាន់បើ ដែលសំបូរអតិថិជនមកចេញច្រើន។ រីឯផ្លែជម្ពូក្រហម គឺនៅ​លើ​ទីផ្សារ​មានតម្លៃ ៦ ០០០ រៀលក្នុងមួយគីឡូក្រាម ដែលអ្នកស្រីទិញយកមកចិតជាចំណិតដើម្បីលក់ឲ្យអតិថិជន រួមជាមួយនឹងម្ជូរដទៃជាច្រើនទៀតផងដែរ៕

អត្ថបទ : សោ និយមរ័ត្ន

The post ផ្លែជម្ពូក្រហមស្ទើរខ្សត់តាមដីភូមិ ​កំពុងត្រូវប៉ាន់តាមតូបលក់ម្ជូរលើចិញ្ចើមផ្លូវ appeared first on Kampuchea Thmey Daily.

ផ្លែឈើ ៥ មុខ ពិតជាអាចជួយក្រលៀនឲ្យមានសុខភាពល្អ
ការបន្ថែមផ្លែឈើត្រឹមត្រូវនឹងផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ទន្ទឹមនឹងនោះក៏ជួយប្រឆាំងនឹងការរលាក និងពង្រឹងសុខភាពតម្រងនោមផងដែរ។

ក្រលៀន​ប្រៀប​ដូច​ជា​តម្រង​ក្នុង​ខ្លួន​យក​កាកសំណល់ និង​រក្សា​ឈាមឲ្យស្អាត។ ទន្ទឹមនឹងនេះ តម្រងនោមក៏ជួយធ្វើឲ្យមានតុល្យភាពសារធាតុរ៉ែ និងផលិតអរម៉ូនដែលចាំបាច់សម្រាប់សុខភាពផងដែរ។ នៅពេលដែលតម្រងនោមដំណើរការបានល្អ រាងកាយក៏កាន់តែមានសុខភាពល្អ ហើយជីវិតក៏កាន់តែប្រសើរផងដែរ។

ដើម្បីរក្សាសុខភាពតម្រងនោមឲ្យបានយូរ អ្នកអាចបន្ថែមផ្លែឈើមួយចំនួនទៅក្នុងម៉ឺនុយប្រចាំថ្ងៃរបស់អ្នក។ ទាំងនេះគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយការរលាក កំណត់ភាពតានតឹងអុកស៊ីតកម្ម និងការពារជាលិកាតម្រងនោមពីការខូចខាត។

ផ្លែឈើជាច្រើនមិនត្រឹមតែផ្តល់វីតាមីន និងសារធាតុរ៉ែសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងជួយការពារគ្រួសក្នុងតម្រងនោម ជួយឱ្យប្រព័ន្ធទឹកនោមដំណើរការបានរលូន។ ដោយសារតែនោះ មុខងារតម្រងនោមត្រូវបានធ្វើឲ្យប្រសើរឡើង និងរក្សាបាននូវស្ថេរភាពតាមធម្មជាតិ។ យោងតាមគេហទំព័រ Time of India ខាងក្រោមនេះគឺជាបញ្ជីផ្លែឈើដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពតម្រងនោម ជួយពង្រឹង និងការពារសរីរាង្គនេះយ៉ាងមានប្រសិទ្ធភាព។

ទី១ ប៊្លូបឺរី

ផ្លែប៊្លូបឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ anthocyanins ដែលជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម និងកាត់បន្ថយការរលាកនៅក្នុងតម្រងនោម។ ការទទួលទានផ្លែប៊្លូបឺរីជាប្រចាំ អាចជួយពន្យឺតការខូចតម្រងនោម និងធ្វើឲ្យសុខភាពតម្រងនោមទាំងមូលប្រសើរឡើង។

ការសិក្សាឆ្នាំ ២០២៥ ដែលមានចំណងជើងថា ឥទ្ធិពលនៃការបន្ថែមផ្លែប៊្លូបឺរី ក្នុងការកាត់បន្ថយមុខងារតម្រងនោមដែលទាក់ទងនឹងអាយុចំពោះសត្វកណ្តុរ បានបង្ហាញថា សារធាតុចម្រាញ់ពី blueberry ជួយកាត់បន្ថយការផ្លាស់ប្តូរទាក់ទងនឹងអាយុនៅក្នុងតម្រងនោម កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម និងកាត់បន្ថយការរលាកនៅក្នុងសត្វកណ្តុរ ដោយហេតុនេះការពារមុខងារ និងរចនាសម្ព័ន្ធតម្រងនោម។

លើសពីនេះ ផ្លែប៊្លូបឺរីក៏មានជាតិប៉ូតាស្យូមទាបផងដែរ ដែលមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនដែលមានបញ្ហាតម្រងនោម។ ដូច្នេះ អ្នកអាចបន្ថែមផ្លែប៊្លូបឺរីមួយក្តាប់តូចទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីប្រឆាំងនឹងការរលាក និងធ្វើឱ្យមុខងារតម្រងនោមប្រសើរឡើង។

ទី២ ផ្លែ Cranberry

Cranberry ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់សមត្ថភាពរបស់ពួកគេក្នុងការការពារការឆ្លងមេរោគផ្លូវទឹកនោម (UTIs) ដែលជួយដល់សុខភាពតម្រងនោមដោយប្រយោល។ ការវិភាគមេតាឆ្នាំ ២០២៣ ដែលបានបោះពុម្ពផ្សាយនៅក្នុង JAMA បានរកឃើញថា ផលិតផល cranberry រួមទាំងទឹកផ្លែឈើ ឬគ្រាប់ថ្នាំបានកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម (UTIs) នៅក្នុងក្រុមមនុស្សមួយចំនួន។

លើសពីនេះ ការទទួលទាន cranberry ជាប្រចាំ អាចជួយរក្សាសុខភាពផ្លូវទឹកនោម និងតម្រងនោម។ ពួកវាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រឆាំងនឹងការរលាក និងការខូចខាតអុកស៊ីតកម្មផងដែរ។

ទី៣ ផ្លែប៉ោម

ពាក្យចាស់ថា ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃធ្វើឱ្យគ្រូពេទ្យនៅឆ្ងាយ ត្រូវបានបង្កើតឡើងយ៉ាងល្អ។ ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ​ជាតិ​សរសៃ វីតាមីន C និង​សមាសធាតុ​ជាច្រើន​ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក។ យោងតាមមូលនិធិតំរងនោមជាតិរបស់សហរដ្ឋអាមេរិក ផ្លែប៉ោមត្រូវបានគេចាត់ទុកថាជាអាហារជំនួយតម្រងនោម ព្រោះវាផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន សម្បូរទៅដោយជាតិសរសៃ ប៉ុន្តែប៉ូតាស្យូមទាប ដែលជួយកាត់បន្ថយការរលាក និងគាំទ្រដល់ដំណើរការបន្សាបជាតិពុលតាមធម្មជាតិ។

ការរក្សាទម្លាប់នៃការញ៉ាំផ្លែប៉ោមជារៀងរាល់ថ្ងៃក៏ជួយកាត់បន្ថយកូលេស្តេរ៉ុលតាមធម្មជាតិ ដោយកាត់បន្ថយបន្ទុកលើតម្រងនោម។ ដូច្នេះហើយ កុំភ្លេចបន្ថែមផ្លែប៉ោមទៅក្នុងរបបអាហាររបស់អ្នក ដើម្បីការពារមុខងារតម្រងនោម ក៏ដូចជាពង្រឹងសុខភាពទូទៅ។

ទី៤ ទំពាំងបាយជូរក្រហម

ទំពាំងបាយជូរក្រហមសម្បូរទៅដោយសារធាតុ flavonoids និង resveratrol ដែលជួយកាត់បន្ថយការរលាក និងភាពតានតឹងអុកស៊ីតកម្មនៅក្នុងតម្រងនោម។ ការសិក្សាឆ្នាំ ២០២៤ លើសត្វកណ្ដុរ បានបង្ហាញថា ការទទួលទានទំពាំងបាយជូររយៈពេលវែងជួយកែលម្អសុខភាពតម្រងនោម និងសមត្ថភាពទប់ទល់នឹងជំងឺក្រលៀន និងការខូចខាតដែលពាក់ព័ន្ធ។

នៅក្នុងការសិក្សាមួយផ្សេងទៀតលើសត្វកណ្តុរ លទ្ធផលបានបង្ហាញថា ការទទួលទានទំពាំងបាយជូរអាចការពារតម្រងនោមពីការខូចខាតដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។

សារជាតិ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទំពាំងបាយជូរក្រហមក៏ជួយកែលម្អសុខភាពបេះដូងតាមធម្មជាតិ ដែលជួយដល់មុខងារតម្រងនោមដោយប្រយោល។ ទំពាំងបាយជូក្រហមក៏មានជាតិសូដ្យូម និងប៉ូតាស្យូមទាបផងដែរ ដែលធ្វើឲ្យពួកវាល្អសម្រាប់របបអាហារជំនួយតម្រងនោម។

ទី៥ ផ្លែទទឹម

ផ្លែទទឹមគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុ polyphenols ដែលជួយកាត់បន្ថយការរលាក និងការខូចខាតអុកស៊ីតកម្មនៅក្នុងតម្រងនោម។ ការសិក្សាឆ្នាំ ២០២៣ ដែលត្រូវបានចេញផ្សាយនៅក្នុង Oxidative Medicine and Cellular Longevity បានរកឃើញថា ទឹកផ្លែទទឹមអាចជួយការពារតម្រងនោមពីការខូចខាតដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃ។

ផ្លែទទឹមក៏ជួយបង្កើនចរាចរឈាម និងធ្វើឲ្យសុខភាពបេះដូងប្រសើរឡើង ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មុខងារតម្រងនោម។ ដូច្នេះ អ្នក​ត្រូវ​បន្ថែម​ផ្លែ​ទទឹម​ជា​ប្រចាំ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ដោយ​ការ​ទទួល​ទាន​គ្រាប់ ឬ​ផឹក​ទឹក (មិន​ផ្អែម)៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល​មិន​គួរ​ញ៉ាំ​បបរ​ពេល​ព្រឹក និង​អាហារ​ដែលគួរ​ចៀសវាង​

The post ផ្លែឈើ ៥ មុខ ពិតជាអាចជួយក្រលៀនឲ្យមានសុខភាពល្អ appeared first on Kampuchea Thmey Daily.

ផ្លែទៀបស្វិតខ្មែរ នៅតែរក្សាទីផ្សារបានល្អ រយៈពេល ២ ឆ្នាំ​ជាប់គ្នា
កសិករជាអ្នកដាំដុះដំណាំទៀបស្វិតរបស់ខ្មែរតាមដី​លំនៅដ្ឋាន នៅតែសង្ឃឹមលើទីផ្សាររក្សាបាន​តម្លៃនៅល្អ។ ការរក្សាបាន​ទីផ្សារនៅថេរសម្រាប់ផ្លែទៀបស្វិតខ្មែរនេះ ដោយសាតែអតិថិជនក៏ដូចជាអ្នកភូមិស្រុក បាននិយមបរិភោគទៀបស្វិតខ្មែរ​ច្រើនជាងទៀបពូជផ្សេងៗដូចជា ទៀបអូស្ត្រាលីជាដើម។

អ្នកស្រី វ័ណ្ណា វ័យ ៧២ ឆ្នាំ រស់នៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ផ្តល់​បទ​កិច្ចសម្ភាសដល់​កម្ពុជា​ថ្មីថា អ្នកស្រីបានដាំដុះទៀបស្វិតរបស់ខ្មែរនៅលើដីលំនៅដ្ឋានរយះពេលជិត ៥ ឆ្នាំហើយ ដែលមានប្រមាណជិត ៣០ ដើម និងគ្រោងដាំបន្ថែមទៀត ខណះដំណាំប្រភេទនេះ អ្នកស្រីមានចំណូលចិត្តដាំ​ជាងដំណាំផ្សេងៗ ហើយវាបានផ្តល់ប្រយោជន៍ផ្តល់ចំណូលដល់​គ្រួសារ ខណះទីផ្សារ​មិនមានការប្រឈម និងតម្លៃក៏អាចទទួលយកបានគ្រប់រដូវកាល។

អ្នកស្រីបន្តថា “សម្រាប់ទីផ្សារ រាល់រដូវកាលខ្ញុំលក់បានក្នុង ១ គីឡូក្រាម ១២ ០០០ រៀល ហើយម៉ូយដែលមកដល់ចម្ការ​លក់ក្នុងតម្លៃបានចន្លោះពី ៨ ០០០ ទៅ ១០ ០០០ រៀល តាមប្រភេទផ្លែតូចឬធំ ហើយប្រមូលផលក៏បានជាបន្តបន្ទាប់ បើគិតទ្រួសៗទៅ រដូវនេះបានចំណូលជាង ២ លាននរៀល តែនៅបន្តប្រមូលឲ្យម៉ូយនៅក្នុងខេត្តបន្តទៀត។

កសិករម្នាក់ទៀត គឺអ្នកស្រី សួន សីថាវ រស់នៅភូមិឃុំជាមួយគ្នា បានលើកឡើងថា អ្នក​ស្រីធ្វើដំណាំដំឡូងនិងម្ទេស ដៃនាង តែមួយរដូវៗមិនបានសល់លុយដូចដាំទៀបស្វិតខ្មែរនោះទេ ឃើញថាមានទីផ្សារល្អ ហើយមិនសូវហត់នឿយផង។

អ្នកស្រីបន្តថា “ដោយសាតែទៀបស្វិតខ្មែរនៅតែពេញនិយម ឆ្នាំនេះខ្ញុំប្រមូលផលដំឡូងមី និងម្ទេសហើយ នឹង​ប្តូរមកដាំទៀបពូជរបស់ខ្មែរប្រភេទទៀបស្វិតវិញ ហើយពេលនោះខ្ញុំឈប់ដើរសុីឈ្នួលគេ នៅខេត្តប៉ៃលិនទៀតហើយ ព្រោះឃើញអ្នកជិតខាងដាំរកចំណូលបានយ៉ាងប្រសើរ តាមរយះដំណាំទៀបស្វិតរបស់ខ្មែរយើងនេះ”។

ដោយឡែក អាជីវករ តាមទីផ្សារក្នុងក្រុងបាត់ដំបង​បានត្អូញត្អែរប្រាប់កម្ពុជាថ្មីថា ពួកគាត់បានលើកផ្លែទៀបពូជពីប្រទេស​អូស្ត្រាលីមកលក់លើផ្សារ គឺលក់មិនសូវដាច់បើធៀបនិងផ្លែទៀបស្វិតរបស់ខ្មែរ។

អ្នកស្រី យិន បុប្ផា ជាអាជីវករនៅផ្សារថ្មីបាត់ដំបងបានបញ្ជាក់ថា “ខ្ញុំដាក់លក់ផ្លែទៀបពូជពីប្រទេស អូស្ត្រាលី ដោយលក់​ ១ គីឡូក្រាម ១០ ០០០ រៀល ស្មើ ៣ ផ្លែ ហើយទៀបស្វិតលក់ ១ គីឡូបាន ១២ ០០០ រៀល ស្មើ ៤ ទៅ ៥ ផ្លែ។

អាជីវករ​រូបនេះអះអាង​ថា ទៀបខ្មែរលក់ដាច់រហូត ខុស​ពី​ទៀប​ពូជអូស្រ្តាលី ពេលខ្លះសល់ខូចរលូយខាងសាច់ក្នុងខាតដើមក៏មាន។

អ្នកស្រី​ថា ទៀបពូជអូស្រ្តាលី​មានជាតិទឹកច្រើនមិនសូវផ្អែម ហើយទឹកមិនស្អិតជាប់ដៃដូចទៀបស្វិតខ្មែរ ។យ៉ាងណាមិញ អ្នកស្រី​ថា លើកនេះលក់អស់ អ្នកស្រី​ឈប់លក់ហើយ ងាក​ទៅលើកទៀបស្វិតខ្មែរតាមភូមិវិញ អាចរកចំណូលបានជាងនេះ​”។

មន្ត្រីកសិកម្មខេត្តបាត់ដំបង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការដាំដុះពូជទៀបស្វិតរបស់ខ្មែរ នៅលើដីទំនេរតាមភូមិ ព្រោះទៀបស្វិតខ្មែរ នៅតែពេញនិយមការបរិភោគភាគច្រើន បន្ថែមពីលើការ​ដាំ​ដំណាំផ្សេងៗឬការចិញ្ចឹមសត្វ​ដើម្បី​ដោះស្រាយ​ជីវភាព​កុំ​ឲ្យ​ប្រឈមការខ្វះខាត៕

អត្ថបទ÷សៅ សារិទ្ធ

The post ផ្លែទៀបស្វិតខ្មែរ នៅតែរក្សាទីផ្សារបានល្អ រយៈពេល ២ ឆ្នាំ​ជាប់គ្នា appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យលើគុណភាព បន្លែ ផ្លែឈើ នាំចូល
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានស្នើសុំឱ្យរាជរដ្ឋាភិបាលរឹតបន្តឹងក្នុងការត្រួតពិនិត្យទៅលើគុណភាពបន្លែ ផ្លែឈើ ត្រី សាច់ ដើម្បីធានាបានសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានស្នើបែបនេះ នៅក្នុងពិធី​សមាជ​រដ្ឋ​សភា និងព្រឹទ្ធសភា លើកទី១ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី លើកឡើងថា៖ «សូមឱ្យរដ្ឋាភិបាលបង្កើនការ​យកចិត្តទុកដាក់ផលិតពូជ ឈើហូបផ្លែ ដែលប្រទេសជិតខាងគេលក់ឱ្យយើង គឺឈើហូបផ្លែដែលគេឈប់ប្រើហើយ បាន​គេលក់ឱ្យយើង គេអត់ចង់ឱ្យយើងទទួលបានផលច្រើនទេ គេធ្វើម៉េចឱ្យយើងទទួល​បាន​ផល​តិច ដើម្បីយើងនាំបន្លែផ្លែឈើពីគេមក ហើយជួនកាលប៉ះចំមានគីមីអញ្ចឹងទៀត យើង​រត់​ទៅដេកពេទ្យស្រុកគេក៏ថាបានដែរ អញ្ចឹងយើងត្រូវតែខិតខំប្រឹងប្រែងផលិត»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមថា ក្រោយឆ្នាំ ១៩៧៩ យើងនាំជ្រូកចូលរហូត ប៉ុន្តែបច្ចុប្បន្ន រយៈពេល ៣ ឆ្នាំមកហើយ យើងមានជ្រូក​លើសតម្រូវការ ពោលគឺការ​ផលិតលើសការទទួលទាន​នៅក្នុងស្រុក ប៉ុន្តែសូមឱ្យប្រុងប្រយ័ត្នផង ក្នុងការនាំចូល​សូម្បីតែជ្រូករស់ក៏គេអាច​ដាក់គីបាន​ដែរគេ​ចាក់ថ្នាំតែមួយម្ជុល ១៥ ថ្ងៃក្រោយមក គេហាន​ឱ្យតម្លៃលើស១ កាក់ នៃតម្លៃ​ដែល​គេទិញធម្មតា ធ្វើឱ្យយើងមានបញ្ហា។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា៖ «ការងារធ្វើកសិកម្មដាំដុះ ត្រូវការសំខាន់ចាំបាច់គឺពូជ ជី ទឹក ដីដែលមានជីជាតិ តែ​បើ​ដីអត់ជីជាតិ យើងត្រូវកែប្រែដី បានយើងអាចដាំដុះបាន បើយើងរក​តែដីល្អយកមកដាំ យើងមិនដឹងរកដីឯណាបានយក​មកធ្វើស្រែចម្ការទេ អញ្ចឹងដីដែលអត់ល្អ យើងត្រូវតែកែប្រែវា ដើម្បីធ្វើកសិកម្មកុំចោលវា»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានពុះពារគ្រប់ឧបសគ្គ ពីបាតដៃទទេ រកអង្ករច្រកឆ្នាំងគ្មាន រហូតដល់នាំអង្ករចេញ ហើយស្ទើរតែពិបាករកទីផ្សារ​លក់​អង្ករទៅទៀត វាច្រើនមែនទែន ដែលយើងគិតស្មានមិនដល់ថា ធ្លាប់តែអត់អង្ករច្រកឆ្នាំង ទៅជាមានងង្កររហូតដល់នាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា៖ «ការលំបាកនៅតែជួប អាកាលពីអត់អង្ករច្រកឆ្នាំង លំបាក​ម្យ៉ាង ដល់ពេល​អង្ករច្រើនពេកកអត់ទីផ្សារ អញ្ចឹងវាត្រូវតែដោះស្រាយ»។

អ្នកឧកញ៉ាក៏ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយត្រួតពិនិត្យ​គុណភាព នៃការនាំចូលជី កុំឱ្យប្រទេស​ជិតខាងយកជីដែលគ្មានគុណភាពមកឱ្យកសិករយើង ធ្វើឱ្យកសិករ យកមកដាក់ស្រែច​ម្ការ​ទៅទទួលផលបានតិច ហើយតម្លៃផលិតខ្ពស់៕

អត្ថបទ៖ ឡេង ដេត

The post អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យលើគុណភាព បន្លែ ផ្លែឈើ នាំចូល appeared first on Kampuchea Thmey Daily.

មុខរបរលក់ផ្លែផ្ញៀវតាមរថយន្ត ក្នុង ១ ថ្ងៃ លក់បានចន្លោះពី ១ តោន ទៅ ២ តោន
មុខរបរ​លក់​ផ្លែឈើ​តាម​រថយន្ត​របស់​គ្រួសារ​មួយ អាច​រក​ប្រាក់​ចំណូល​ទប់ទល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អ​ប្រសើរ ទៅ​តាម​ភាព​វ័យ​ឆ្លាត ដោយ​រដូវ​ផ្លែឈើ​អ្វី​ហុច​ផល គ្រួសារ​នេះ តែងតែ​ប្រកប​មុខរបរ​លក់​ផ្លែឈើ​នោះ​ទៅ​តាម​រដូវ។

លោក ផល ផានិត ជា​អ្នក​រស់នៅ​ក្រុង​បាត់ដំបង បាន​រៀបរាប់​ថា នៅ​រៀងរាល់​ឆ្នាំ លោក និង​ក្រុម​គ្រួសារ ប្រកប​មុខរបរ​លក់​ផ្លែឈើ​ជាប្រចាំ ដោយ​ដល់​រដូវ​ផ្លែឈើ​អ្វី គឺ​លោក​លក់​ផ្លែឈើ​ហ្នឹង ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ។

លោក​បាន​បន្ត​ថា នៅ​ពេលនេះ​គឺជា​រដូវ​ផ្លែ​ផ្ញៀវ ប៉ុន្តែ​នេះ​មិនមែន​ជា​ផ្ញៀវ​ខ្មែរ​នោះ​ទេ ដោយសារ​ផ្លែ​ផ្ញៀវ​ខ្មែរ​មិន​ទាន់​ចាស់​ល្អ ទើប​លោក​ទៅ​ដឹក​យក​ផ្លែ​ផ្ញៀវ​ថៃ​តាម​ច្រក​ឡែម (​អន្តរជាតិ​ដូង​) ដើម្បី​យក​មក​បែងចែក​គ្នា​លក់​នៅ​ក្រុង​បាត់ដំបង ដោយ​មធ្យោបាយ​ដឹក​តាម​រថយន្ត។

លោក​បាន​បន្ថែម​ថា ផ្លែ​ផ្ញៀវ​របស់​ថៃ ពុំ​មាន​ជាតិ​ជូរ​បន្តិច​ណា​ឡើយ។ ដោយឡែក​បើ​ផ្លែ​ផ្ញៀវ​ខ្មែរ គឺ​ភាគច្រើន​មាន​រសជាតិ​ជូរអែម។ ក្នុង​ការ​លើក​ផ្លែ​ផ្ញៀវ​ថៃ​យក​មក​លក់​នេះ គឺ ​ក្នុង ១ ថ្ងៃ លោក និង​ក្រុម​គ្រួសារ អាច​លក់​បាន​ចន្លោះ​ពី ១ តោន ទៅ ២ តោន ដោយ​ក្នុង ១ គីឡូក្រាម ​លក់​បាន​ត្រឹមតែ ២ ៥០០ រៀល តែប៉ុណ្ណោះ។ លោក​សុខចិត្ត​យក​ចំណេញ​តិច តែ​បាន​បរិមាណ​ច្រើន។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ចុង​ឆ្នាំ ២០២៤ គេ​សង្កេត​ឃើញ លោក ផល ផានិត និង​ក្រុម​គ្រួសារ បាន​ដឹក​ផ្លែ​ទន្លាប់​លក់​ពេញ​ទ្រុង​ឡាន ហើយ​កាលនោះ​លោក​ក៏​លក់ដាច់​រាប់​តោន​ដែរ​ក្នុង ១ ថ្ងៃៗ ដែល​នេះ​គឺជា​មុខរបរ​ប្រចាំ​ជីវិត​របស់​គ្រួសារ​លោក៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post មុខរបរលក់ផ្លែផ្ញៀវតាមរថយន្ត ក្នុង ១ ថ្ងៃ លក់បានចន្លោះពី ១ តោន ទៅ ២ តោន appeared first on Kampuchea Thmey Daily.

ថៃ​ ចាត់​ទុក​ ២០២៤ ថា​ជា​ឆ្នាំមាស​សម្រាប់​ផ្លែឈើ​​ ដោយសារ​តម្លៃ​ខ្ពស់​
នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នៃ​ក្រសួងពាណិជ្ជកម្ម​​ថៃ បាន​ចាត់​ទុក​ ២០២៤ ថា​ជា «​ឆ្នាំ​មាស» ​សម្រាប់​ផ្លែ​ឈើ​ ដោយ​ងាក​ទៅ​ផ្ដោត​លើ​ការ​ជំរុញ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ និង​ការ​នាំ​ចេញ​ផ្លែឈើ​ ​ក្នុង​បំណង​ជួយកសិករ​ឱ្យ​ទទួលបានផលចំណេញពីប្រទេស​ទីផ្សារថ្មីៗដូចជាសហរដ្ឋអាម៉េរិក អឺរ៉ុប និងកាណាដា ជាដើម។ ​

កាសែត​បាងកកប៉ុស្តិ៍​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ស្រង់​សម្ដី​​ប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង​ថៃ លោក​ Wattanasak Sur-iam ដែល​បាន​និយាយ​ថា​ ឆ្នាំ​ ២០២៤ គឺ​ជា​ឆ្នាំ​មាស​សម្រាប់​ផ្លែ​ឈើ​​ថៃ​ ដោយសារ​តែ​តម្លៃ​ខ្ពស់​ និង​មាន​ស្ថេរភាព​ បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ទោះបីជា​បាតុភូតអាកាសធាតុ​ អែលនីណូ (El Nino) ធ្វើឱ្យ​ការប្រមូល​ផល​ត្រូវ​ពន្យារពេល​ក៏​ដោយ​ ​ផលិតកម្មផ្លែឈើសរុប​របស់​ថៃ​ នៅ​តែ​កើន​ឡើង​ ៣ ភាគរយ​ ​ប្រមាណ​ ៦,៧៥ លានតោនកាលពីឆ្នាំមុន។ ក្នុង​នោះ​ ទិន្នផល​ទុរេន បា​ន​​កើន​ឡើង ៣ ភាគរយ​ មង្ឃុត ១៩៥ ភាគរយ​ សាវម៉ាវ ៥ ភាគរយ​ និង​ម្នាស់ ១០ ភាគរយ​។

ក្រសួងពាណិជ្ជកម្ម​ថៃ​ កំពុងតាមដានយ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​ផលិត និងការចែកចាយផ្លែឈើ តាមរយៈវិធានការគ្រប់គ្រងផ្លែឈើ ដែលរួមមានការសម្របសម្រួលជាមួយហាងទំនិញ ហាងលក់រាយ/លក់ដុំធំៗ និងស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីទិញផ្លែឈើតាមរយៈយន្តការកិច្ចសន្យាកសិកម្ម និងការពង្រីកបណ្តាញចែកចាយផ្សេង​ៗ​។ លើស​ពី​នេះ​ ក្រសួង​ក៏​បាន​​សហការជាមួយស្ថាប័នរដ្ឋពាក់ព័ន្ធផង​ដែរ​ ដើម្បីសម្រួលដល់ការនាំចេញផ្លែឈើតាមច្រកព្រំដែន ដែលនាំឱ្យតម្លៃផ្លែឈើកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំមុន។

ផ្នែក​ទុរេន​គុណភាព​ A និង B ត្រូវ​បាន​លក់​​នៅ​តម្លៃ ១៧៧,៥០-១៩៥ បាត/គីឡូក្រាម ដោយ​កើន​ឡើង​ពី​ ១២០ បាត/គីឡូក្រាម​។  ផ្លែ​មង្ឃុតលក់​នៅ​ ១១៩ បាត​/​គីឡូក្រាម ដោយ​កើន​ឡើង​ពី​ ៧៣ បាត ​ខណៈ​ផ្លែ​មាន​ មាន​តម្លៃ​ចន្លោះ​ពី​ ៤៣,៥-៤៥ បាត​/គីឡូក្រាម​ ដោយ​កើន​ពី​ ៣២ បាត។​

នៅឆ្នាំ​​គ្នា​នេះ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ថៃ​ គ្រោង​នឹងនាំចេញផ្លែ​មាន​គ្មាន​គ្រាប់​ស្រស់​ ​ទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា បន្ទាប់ពីការបើកទីផ្សារនាំចេញថ្មីៗនៅ​ឥណ្ឌូណេស៊ី និងឥណ្ឌា បន្ថែមពីលើ​ចិន ដែលជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់​ថៃ​។

ចំពោះ​វិធានការជំរុញ​ការប្រើប្រាស់ក្នុងស្រុកវិញ​ រួមមាន «ពិធីបុណ្យផ្លែឈើថៃឆ្នាំ ២០២៤» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម​ កាល​ពី​ខែមេសា។ បើ​តាម​បាងកកប៉ុស្តិ៍​ នៅឆ្នាំ ២០២៤ នេះ​​ ផលិតកម្មផ្លែឈើថៃ​​ រំពឹង​ថា​នឹងឈានដល់ ៦,​៧៦​ លានតោន ​ដោយ​​តម្រូវ​ការ​ក្នុង​ស្រុក​គ្រប​ដណ្ដប់​​ប្រមាណ​ ១,៧៦ លាន​តោន​ (២៦ ភាគរយ​) ហើយ​ការ​នាំ​ចេញ​គ្រប​ដណ្ដប់​ ៥ លាន​តោន​ (៧៤ ភាគរយ​)។

The post ថៃ​ ចាត់​ទុក​ ២០២៤ ថា​ជា​ឆ្នាំមាស​សម្រាប់​ផ្លែឈើ​​ ដោយសារ​តម្លៃ​ខ្ពស់​ appeared first on Kampuchea Thmey Daily.

ផ្លែឈើ ៦មុខ ជួយបន្សាបជាតិពុល និងកាត់បន្ថយហើមពោះ
ការដាក់បញ្ចូលផ្លែចេកទៅក្នុងរបបអាហាររបស់អ្នក រួមជាមួយនឹងការទទួលទានទឹកក្រូច និងទឹកក្រូចឆ្មា ឬទឹកដូង អាចកាត់បន្ថយការហើមពោះ និងឈឺក្រពះបានយ៉ាងសំខាន់ នៅពេលដែលរួមផ្សំជាមួយនឹងលំហាត់ប្រាណទៀងទាត់ និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។

លោកវេជ្ជបណ្ឌិត Bui Dac Sang នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងសមាគមឱសថបុរាណនៃទីក្រុងហាណូយ ពន្យល់ថា បញ្ហាទូទៅនៃការហើមពោះ និងការមិនរំលាយអាហារច្រើនតែកើតចេញពីការទទួលទានអាហារមានជាតិខ្លាញ់ច្រើន និងរបបអាហារមិនទៀងទាត់។ លោក​ណែនាំ​ផ្លែឈើ​ខាងក្រោម​ជា​ឱសថ​ព្យាបាល​ជំងឺ​ទាំងនេះ​៖

១ ទឹកក្រូចឆ្មា

ក្រូចឆ្មាដែលសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្តល់វីតាមីន C ប្រហែល ៣០ មីលីក្រាមពីការបម្រើ ៦០ ក្រាម បំពេញបាន ៣០% នៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សពេញវ័យ។ ពួកវាក៏ផ្តល់មីក្រូសារជាតិសំខាន់ៗដូចជា ម៉ាញេស្យូម ជាតិដែក ប៉ូតាស្យូម និងវីតាមីន A ដែលមានសារៈសំខាន់សម្រាប់ភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ។ សារធាតុចិញ្ចឹមទាំងនេះជួយដល់មុខងារថ្លើមក្នុងការផលិតទឹកប្រមាត់ ជួយសម្រួលដល់ការរំលាយអាហារ។

លើសពីនេះ ទឹកក្រូចឆ្មាមានតួនាទីជាអ្នកបន្សាបជាតិពុលក្នុងថ្លើម ជំរុញដំណើរការសម្អាតថ្លើម និងជួយក្នុងការបន្សាបជាតិពុលពីគ្រឿងស្រវឹង។ ផ្លែឈើក្រូចឆ្មារផ្សេងទៀតក៏ដូចគ្នាដែរ បង្កើនល្បឿនការរំលាយអាហារជាតិអាល់កុលរបស់រាងកាយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែភាពជូរ និងអាស៊ីតរបស់វា អ្នកដែលមានប្រតិកម្មក្នុងក្រពះ ឬពោះវៀន ត្រូវបានគេណែនាំអោយទទួលទានកំបោរក្នុងកម្រិតមធ្យម។

២ ទឹកដូង

ត្រូវបានគេស្គាល់ថាសម្រាប់លក្ខណៈសម្បត្តិត្រជាក់ និងផ្តល់សំណើមរបស់វា ទឹកដូងជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងការពារការខះជាតិទឹក។ ភេសជ្ជៈដែលសម្បូរសារធាតុចិញ្ចឹមនេះគាំទ្រការបន្សាបជាតិពុល និងការរំលាយអាហារ ដោយសារមាតិកាជាតិសរសៃខ្ពស់របស់វា ខណៈពេលដែលមានកាឡូរីទាប និងគ្មានជាតិខ្លាញ់។

៣ អំពៅ

អំពៅមានតម្លៃក្នុងឱសថបូព៌ាសម្រាប់ឥទ្ធិពលត្រជាក់របស់វា ភាពផ្អែមធម្មជាតិ និងរសជាតិស្រស់ស្រាយរបស់អំពៅជួយធ្វើឲ្យរាងកាយត្រជាក់ និងលើកកម្ពស់ការបន្សាបជាតិពុល។ វាសម្របសម្រួលការរំលាយអាហារជាតិអាល់កុល និងផ្តល់ជាតិទឹកដល់រាងកាយជាមួយនឹងជាតិស្ករ និងជាតិទឹក។ តាមការណែនាំសូមជ្រើសរើសទឹកអំពៅដែលច្របាច់ថ្មីៗពីលើស្ករចម្រាញ់សម្រាប់អ្នកដែលទទួលទានគ្រឿងស្រវឹងញឹកញាប់។

៤ ចេក

ប៉ូតាស្យូមខ្ពស់ របស់ផ្លែចេកជួយបណ្តេញជាតិសូដ្យូម និងទឹកដែលលើសចេញពីរាងកាយ។ ពួកគេ​ក៏​ជា​ប្រភព​នៃ​ម្សៅ​ដែល​ធន់​ទ្រាំ​ផងដែរ ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ទល់លាមក និង​កាត់បន្ថយ​ការ​ហើមពោះ​។

៥ ផ្លែ​ល្ហុង

ផ្លែល្ហុងមានផ្ទុកសារធាតុ papain ដែលជាឧបករណ៍អង់ស៊ីមក្នុងការរំលាយអាហារប្រូតេអ៊ីន និងជួយសម្រួលឧស្ម័នក្រពះ ផ្តល់ការធូរស្រាលក្រោយអាហារ។ ពួកវាក៏ជួយការពារការទល់លាមក និងសម្រួលចលនាពោះវៀនផងដែរ។ ការទទួលទានផ្លែល្ហុងទុំត្រូវបានណែនាំ ហើយមិនគួរបរិភោគនៅពេលពោះទទេឡើយ។

៦ ម្នាស់

ជាមួយនឹងមាតិកាសម្បូរជាតិសរសៃរបស់វា ម្នាស់ជួយបង្កើនការកន្ត្រាក់ពោះវៀន បន្ទន់លាមក ពន្លឿនការលុបបំបាត់កាកសំណល់ និងដោះស្រាយបញ្ហាហើមពោះ និងការរំលាយអាហារមិនល្អ។

ថ្វីបើយ៉ាងណាក៏ដោយ ក្រៅពីផ្លែឈើទាំងនេះ ការរក្សាការទទួលទានទឹកប្រចាំថ្ងៃពី ១.៥-២ លីត្រ និងការចូលរួមក្នុងសកម្មភាពរាងកាយ ចាប់ពីលំហាត់ប្រាណ រាំ និងប្រដាល់ រហូតដល់ការរត់ ជិះកង់ និងសកម្មភាពសម្រាកកាយដូចជា យូហ្គា និងសមាធិ – មានប្រយោជន៍។ ការអនុវត្តដូចជាការត្រាំជើងមុនពេលចូលគេង ឬការចំហុយ អាចជំរុញការគេងឲ្យបានល្អ និងការបន្សាបជាតិពុលបន្ថែមទៀត។​ សូម្បីតែការកំណត់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង សារធាតុ​រំញោច និង​អាហារ​មាន​ជាតិ​ខ្លាញ់​ក៏​មាន​សារៈ​សំខាន់​សម្រាប់​សុខភាព​ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តើទឹកដូង អាចជំនួសទឹកធម្មតាបានដែរទេ?

The post ផ្លែឈើ ៦មុខ ជួយបន្សាបជាតិពុល និងកាត់បន្ថយហើមពោះ appeared first on Kampuchea Thmey Daily.