ផ្លែទៀប Archives - Kampuchea Thmey Daily

ដាំ​ផ្លែទៀបស្វិតខ្មែរលើដី​​ចម្ការ​ជាង ៣​ ហិកតា ​រក​ចំណូល​បានពី ៦ ទៅ ៧ ពាន់ដុល្លារក្នុងមួយ​ឆ្នាំ
កសិករម្នាក់ឈ្មោះ រ៉ាន់ រួន រស់នៅតំបន់ឆ្អោង ស្ថិតក្នុង ភូមិទួលពោធិ៍ ឃុំសំឡូត ខេត្តបាត់ដំបង បានដាំទៀបស្វិតខ្មែរ បើគិតមកដល់ពេលនេះរយៈពេលជាង ៩ ឆ្នាំមកហើយ។ បើមើលអំពីស្ថានភាពគ្រួសាររបស់​កសិកររូបនេះមានភាពប្រសើរជាងកសិករផ្សេងៗក្នុងភូមិស្រុក ដោយសារតែកសិករនេះធ្លាប់មានបទពិសោធន៍​ក្នុងការដាំនិងថែទាំទៀបប្រភេទនេះ។

បើតាមលោក វ៉ាន់ រួម ក្រោយពេលដែលលោកបានប្រកបរកបរនេះ និងមានបទពិសោធន៍ផងនោះ លោកអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ មិនប្រឈមក្នុងការខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃដូចគ្រាកន្លងទៅ។

លោកថា បច្ចុប្បន្នលោកដាំទៀបស្វិតខ្មែ​​រ​ចំនួន ២ ២០០ ដើម លើដីចម្ការ​ទំហំដី ៣ ហិកតា។ បើគិតត្រឹមរដូវកាលចុងក្រោយនេះ លោកបានប្រមូលផល ៨ ដងមក​ហើយ។

លោកថា “ឆ្នាំនេះប្រមូលផលមិនក្រោម ១០ តោនទេ ព្រោះឆ្នាំមុនៗបានត្រឹម ៦ ទៅ ៧ តាន ដោយសារដើមទៀបស្វិតកាន់តែធំកាន់តែហុចផលច្រើន។ ហើយការលក់ដូរ ខ្ញុំមិនដែលលក់រាយផង គឺបោះដុំឲ្យម៉ូយលក់ចំណេញបន្ត លក់ឱ្យម៉ូយបានចន្លោះ ពី ៥ ៥០០ រៀល ទៅ ៦ ០០០ រៀល ក្នុង ១ គីឡូក្រាម។ បើគិតពីចំណូល ក្រៅពីទូទាត់លើការចំណាយ​ផ្សេងៗ អាចសល់បានចន្លោះពី ៦ ពាន់ដុល្លារ ទៅ ៧ ពាន់ដុល្លារក្នុង ១ ឆ្នាំ។

ប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួននៃខេត្តបាត់ដំបង នៅតែរកចំណូលបន្ទាប់បន្សំតាមរយះការប្រមូលផលផ្លែ​ទៀបស្វិត ដែលកសិករ​បានដាំដុះនៅតាមដីលំនៅដ្ឋាន។

ដោយសារតែមើលឃើញទំហំទីផ្សារក្នុងស្រុកមានការពេញនិយមផ្លែទៀបប្រភេទនេះជាងពូជទៀបចូល ប្រជាកសិករមួយចំនួនក៏បានប្រមូលផលចូលទីផ្សារ ដើម្បីរកចំណូលបន្ថែមក្រៅពីផលដំណាំស្រូវ។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ទៀបស្វិតខ្មែរ​ជាដំណាំឈើហូបផ្លែមួយប្រភេទ ដែលអ្នកស្រុកតែងនិយម​​ដាំនៅលើដីលំនៅដ្ឋានជាយូរយារមកហើយ សម្រាប់បរិភោគជាលក្ខណះគ្រួសារ។ ប៉ុន្តែដំណាំប្រភេទនេះក៏ត្រូវបានកសិកររកចំណូលបានដើម្បីជាជំនួយក្នុងការគ្រប់គ្រងជីវភាពក្នុងគ្រួសារយ៉ាងប្រសើរផងដែរ។

លោកបន្តថា ដំណាំទាប​ខ្មែរនេះ​កសិករភាគច្រើន​មិនធ្វើការដាំដុះ ជាប្រភេទចម្ការធំដុំនោះទេ មានតែការដាំដុះជាលក្ខណះគ្រួសារលើដីភូមិតិចតួចប៉ុណ្ណោះ។

កសិករនៅក្នុងឃុំគា ស្រុកមោងឫស្សី អ្នកស្រី សួន តឿ បានឲ្យដឹងថា លើដីលំនៅដ្ឋាន អ្នកស្រីបានដាំទាបស្វិតខ្មែរ​នៅ​ជុំវិញផ្ទះបានជាង ១០ ដើម ដោយ​ប្រមូលផល​លក់លើទីផ្សារខ្លួនឯង មួយគីឡូក្រាមបាន​តម្លៃ​ចន្លោះពី ៩ ពាន់ទៅ ១ មុឺនរៀល។

អ្នកស្រីបន្តថា “លក់ដាច់ណាស់ ហើយក៏មិនប្រើដើមទុនច្រើន​ដែរ។ មួយរដូវខ្ញុំលក់បានលុយច្រើនដែរ ហើយផ្លែទៀបប្រមូលបានច្រើនសារ ហើយទៀបនេះបើយើងកាន់តែបេះផ្លែវា កាន់តែចេញផ្លែច្រើនបន្តបន្ទាប់រហូត”។

អត្ថបទ÷សៅ សារិទ្ធ

The post ដាំ​ផ្លែទៀបស្វិតខ្មែរលើដី​​ចម្ការ​ជាង ៣​ ហិកតា ​រក​ចំណូល​បានពី ៦ ទៅ ៧ ពាន់ដុល្លារក្នុងមួយ​ឆ្នាំ appeared first on Kampuchea Thmey Daily.

ផ្លែទៀបស្វិតខ្មែរ នៅតែរក្សាទីផ្សារបានល្អ រយៈពេល ២ ឆ្នាំ​ជាប់គ្នា
កសិករជាអ្នកដាំដុះដំណាំទៀបស្វិតរបស់ខ្មែរតាមដី​លំនៅដ្ឋាន នៅតែសង្ឃឹមលើទីផ្សាររក្សាបាន​តម្លៃនៅល្អ។ ការរក្សាបាន​ទីផ្សារនៅថេរសម្រាប់ផ្លែទៀបស្វិតខ្មែរនេះ ដោយសាតែអតិថិជនក៏ដូចជាអ្នកភូមិស្រុក បាននិយមបរិភោគទៀបស្វិតខ្មែរ​ច្រើនជាងទៀបពូជផ្សេងៗដូចជា ទៀបអូស្ត្រាលីជាដើម។

អ្នកស្រី វ័ណ្ណា វ័យ ៧២ ឆ្នាំ រស់នៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ផ្តល់​បទ​កិច្ចសម្ភាសដល់​កម្ពុជា​ថ្មីថា អ្នកស្រីបានដាំដុះទៀបស្វិតរបស់ខ្មែរនៅលើដីលំនៅដ្ឋានរយះពេលជិត ៥ ឆ្នាំហើយ ដែលមានប្រមាណជិត ៣០ ដើម និងគ្រោងដាំបន្ថែមទៀត ខណះដំណាំប្រភេទនេះ អ្នកស្រីមានចំណូលចិត្តដាំ​ជាងដំណាំផ្សេងៗ ហើយវាបានផ្តល់ប្រយោជន៍ផ្តល់ចំណូលដល់​គ្រួសារ ខណះទីផ្សារ​មិនមានការប្រឈម និងតម្លៃក៏អាចទទួលយកបានគ្រប់រដូវកាល។

អ្នកស្រីបន្តថា “សម្រាប់ទីផ្សារ រាល់រដូវកាលខ្ញុំលក់បានក្នុង ១ គីឡូក្រាម ១២ ០០០ រៀល ហើយម៉ូយដែលមកដល់ចម្ការ​លក់ក្នុងតម្លៃបានចន្លោះពី ៨ ០០០ ទៅ ១០ ០០០ រៀល តាមប្រភេទផ្លែតូចឬធំ ហើយប្រមូលផលក៏បានជាបន្តបន្ទាប់ បើគិតទ្រួសៗទៅ រដូវនេះបានចំណូលជាង ២ លាននរៀល តែនៅបន្តប្រមូលឲ្យម៉ូយនៅក្នុងខេត្តបន្តទៀត។

កសិករម្នាក់ទៀត គឺអ្នកស្រី សួន សីថាវ រស់នៅភូមិឃុំជាមួយគ្នា បានលើកឡើងថា អ្នក​ស្រីធ្វើដំណាំដំឡូងនិងម្ទេស ដៃនាង តែមួយរដូវៗមិនបានសល់លុយដូចដាំទៀបស្វិតខ្មែរនោះទេ ឃើញថាមានទីផ្សារល្អ ហើយមិនសូវហត់នឿយផង។

អ្នកស្រីបន្តថា “ដោយសាតែទៀបស្វិតខ្មែរនៅតែពេញនិយម ឆ្នាំនេះខ្ញុំប្រមូលផលដំឡូងមី និងម្ទេសហើយ នឹង​ប្តូរមកដាំទៀបពូជរបស់ខ្មែរប្រភេទទៀបស្វិតវិញ ហើយពេលនោះខ្ញុំឈប់ដើរសុីឈ្នួលគេ នៅខេត្តប៉ៃលិនទៀតហើយ ព្រោះឃើញអ្នកជិតខាងដាំរកចំណូលបានយ៉ាងប្រសើរ តាមរយះដំណាំទៀបស្វិតរបស់ខ្មែរយើងនេះ”។

ដោយឡែក អាជីវករ តាមទីផ្សារក្នុងក្រុងបាត់ដំបង​បានត្អូញត្អែរប្រាប់កម្ពុជាថ្មីថា ពួកគាត់បានលើកផ្លែទៀបពូជពីប្រទេស​អូស្ត្រាលីមកលក់លើផ្សារ គឺលក់មិនសូវដាច់បើធៀបនិងផ្លែទៀបស្វិតរបស់ខ្មែរ។

អ្នកស្រី យិន បុប្ផា ជាអាជីវករនៅផ្សារថ្មីបាត់ដំបងបានបញ្ជាក់ថា “ខ្ញុំដាក់លក់ផ្លែទៀបពូជពីប្រទេស អូស្ត្រាលី ដោយលក់​ ១ គីឡូក្រាម ១០ ០០០ រៀល ស្មើ ៣ ផ្លែ ហើយទៀបស្វិតលក់ ១ គីឡូបាន ១២ ០០០ រៀល ស្មើ ៤ ទៅ ៥ ផ្លែ។

អាជីវករ​រូបនេះអះអាង​ថា ទៀបខ្មែរលក់ដាច់រហូត ខុស​ពី​ទៀប​ពូជអូស្រ្តាលី ពេលខ្លះសល់ខូចរលូយខាងសាច់ក្នុងខាតដើមក៏មាន។

អ្នកស្រី​ថា ទៀបពូជអូស្រ្តាលី​មានជាតិទឹកច្រើនមិនសូវផ្អែម ហើយទឹកមិនស្អិតជាប់ដៃដូចទៀបស្វិតខ្មែរ ។យ៉ាងណាមិញ អ្នកស្រី​ថា លើកនេះលក់អស់ អ្នកស្រី​ឈប់លក់ហើយ ងាក​ទៅលើកទៀបស្វិតខ្មែរតាមភូមិវិញ អាចរកចំណូលបានជាងនេះ​”។

មន្ត្រីកសិកម្មខេត្តបាត់ដំបង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការដាំដុះពូជទៀបស្វិតរបស់ខ្មែរ នៅលើដីទំនេរតាមភូមិ ព្រោះទៀបស្វិតខ្មែរ នៅតែពេញនិយមការបរិភោគភាគច្រើន បន្ថែមពីលើការ​ដាំ​ដំណាំផ្សេងៗឬការចិញ្ចឹមសត្វ​ដើម្បី​ដោះស្រាយ​ជីវភាព​កុំ​ឲ្យ​ប្រឈមការខ្វះខាត៕

អត្ថបទ÷សៅ សារិទ្ធ

The post ផ្លែទៀបស្វិតខ្មែរ នៅតែរក្សាទីផ្សារបានល្អ រយៈពេល ២ ឆ្នាំ​ជាប់គ្នា appeared first on Kampuchea Thmey Daily.

កសិករ​ ៣ នាក់ ប្រាប់បទពិសោធន៍​កែច្នៃដី​​ទំនេរ​ជុំវិញ​ផ្ទះ​ បង្កើត​ចំណូល​ក្នុង​គ្រួសារ
ប្រជាកសិករតាមបណ្តាស្រុកមួយចំនួនក្នុង​ខេត្ត​បាត់ដំបង បានលើកឡើងប្រហាក់ប្រហែលគ្នាឲ្យកម្ពុជាថ្មីដឹងថា ក្រៅពីមុខរបរជាទំនៀមទម្លាប់(ធ្វើស្រែ) ពួកគាត់បានកែច្នៃ​ដីទំនេរ​ជុំវិញផ្ទះ​បង្កើត​ជា​ប្រភព​ចំណូលប្រចាំថ្ងៃ ទ្រងទ្រង់​ដល់​ជីវភាព​មិនប្រឈមការខ្វះខាត។ ចំណូលនេះ គឺឲ្យ​តែឧស្សាហ៍​និងព្យាយាម ហើយក៏មិនឆ្ងាយពីផ្ទះដែរ គឺកើតចេញពីដីភូមិដែលកសិករខ្លះទុកទំនេរចោលគ្មានកែច្នៃបម្រើ​​​ប្រយោជន៍ ដែលអាច​រៀបចំ​ធ្វើកសិកម្មខ្នាតគ្រួសារបាន។

លោក ជិន គ្រក់ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់បានឲ្យដឹងថា ក្រោយពីលោកនិងភរិយាឈប់ធ្វើជាពលករចំណាកស្រុកអស់រយះពេលជិតមួយឆ្នាំកន្លងមកនេះ លោកបានមើលឃើញពីផលល្អមួយដែលកើតចេញពីដីភូមិ គឺដាំ រាល់ដំណាំទាំងរយះវែងនិងរយះពេលខ្លី ដែល​អាចផ្តល់ចំណូលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ​មិន​ខ្វះ​មុខ​ខ្វះក្រោយ។

លោកបានលើកឡើងកាលពីលោកជាពលករនៅក្នុងស្រុកថៃ បានឃើញកសិករថៃបានដឹកជញ្ជូនរាល់កសិផលចូលទីផ្សារ​គ្មានលោះថ្ងៃ តាមពិតកសិផលទាំងនោះមិនមែនពួកគេមានចម្ការ​ទេ គឺជាដំណំាក្រោយផ្ទះប៉ុណ្ណោះ ដែលអាចរកចំណូលបានជាប្រចាំ ក្នុងនោះមាន ផ្លែទៀប ពុទ្រា ក្រូច ជាដើម។

អតីតពលកររូបនេះបន្តថា ដោយសារតែមើលឃើញបែបនេះ លោកជាមួយភរិយាបានសម្រេចចិត្តឈប់យកកម្លាំងដើម្បី​បម្រើ​ប្រយោជន៍ដល់អ្នកដទៃ ហើយយកកម្លាំងមក​បម្រើ​ដល់​ក្រុម​គ្រួសារខ្លួនឯងនៅឯស្រុកកំណើតវិញ។

លោកថា បើគិតមកត្រឹមពេលនេះ នៅលើដីភូមិលោកគឺមានផលដាំណាំច្រើនប្រភេទ ហើយ​ចំណូល​ពី​ដំណាំជុំវិញ​ផ្ទះ​នេះ​យ៉ាងហោច ១ថ្ងៃក៏បានចន្លោះពី ២៥ ដល់ ៣០ មុឺនរៀលដែរ តាមរយះផលផ្លែទៀបស្វិតរបស់លោកដែលបានដាំប្រហែល​ជាង ៣០ ដើម គឺលោកនិងភរិយាបានប្រមូលផលវិលជុំតែម្តង ក្រោយពីលោកបានប្រមូលផលម្ទេសរួចរាល់។

ចំណែកកសិករម្នាក់ទៀតនៅក្នុងស្រុកបាណន់ជាមួយគ្នា គឺលោក ធឿន បានលើកឡើងដែរថា លោកមានដាំក្រូចពោធិសាត់ ប្របាណជិត ១០ ដើម ហើយលោកបានបំប៉នទឹក គឺបានហុចផលល្អ និងបានចំណូលរាល់ថ្ងៃ សូម្បីអ្នកភូមិជិតគ្នាក៏ចូលចិត្តបរិភោគដែរ ព្រោះក្រូចលោកមានរសជាតិផ្អែមឆ្ងាញ់ ហើយក្រៅពីនេះលោកក៏មានដាំដំណាំវិលជុំនៅក្បែរផ្ទះជាច្រើនផងដែរ។

លោកបន្តថា “មិនសូវជាលំបាកប៉ុន្មានទេ ក្នុងមួយថ្ងៃខ្ញុំឆ្លៀតពេលតែបន្តិច យូរទៅវាអាចផ្តល់ផលដោយមិនដឹងខ្លួន តែកុំឲ្យតែយើងខ្ចិលគឺលុយចូលរហូត”។

ចំណែកឯកសិករ នៅស្រុកមោងឫស្សីឯណោះវិញ គឺលោក ឡុង ភាព ក៏បានឲ្យដឹងដែរថា នៅលើទំហំដីជិត ១ ហិកតាក្បែរផ្ទះរបស់លោក បានដាំដើមពុទ្រាពូជ ៣ រសជាតិ ហើយដែល​បច្ចុប្បន្ន កំពុងប្រមូលផលទាំង ១០០ ដើម។

លោកថា ក្នុងមួយ ថ្ងៃលោករកចំណូលបានចន្លោះពី ២០ ម៉ឺនរៀលទៅ ៣០ ម៉ឺនរៀល ខណះការប្រមូលផលបានក្នុងមួយថ្ងៃចន្លោះពី ៥០ ទៅ ៦០ គីឡូក្រាម។ លោកថា លោកបានដាំរយះពេលជិត ៥ ឆ្នាំ ហើយពូជពុទ្រានេះដាំបាន ១ ឆ្នាំ គឺវាបានហុចផលខ្លះៗហើយ។ តាមរយះផលដំណាំនេះ លោក​ថា​បានផ្តល់សេដ្ឋកិច្ចគ្រួសារបានយ៉ាងកក់ក្តៅ ខណះលោកថា កាលពីមុនលោក​បានដើរសុីឈ្នួលឲ្យគេដល់ខេត្តកំពង់ចាម មិនបានគិតដល់ថា ដីទុកទំនេរក្បែរផ្ទះបានផ្តល់ប្រយោជន៍បែបនេះទេ។

លោកបន្តថា “ខ្ញុំចាប់ផ្តើមដាំ ដោយសារកាលខ្ញុំដើរទៅធ្វើការនៅខេត្តកំពង់ចាម ក៏បានឃើញអ្នកស្រុកខេត្តនោះគេដាំ ហើយបានផលល្អ លុយចូលរហូត ខ្ញុំរកបានលុយបន្តិចបន្តួចក៏វិលមកស្រុកវិញ ហើយសាកល្បងដាំក៏បានហុចផលផ្លែផ្កា និងបានរកចំណូលបានតាំងតែពីដាំបានរយះពេល ១ ឆ្នាំដំបូង ហើយ​ខ្ញុំក៏ឈប់ដើរ នៅតែថែទាំដំណាំនេះរហូតមកដល់ពេលនេះ ដែល​មិន​ត្រឹម​មាន​បាន​ចំណូល​ហើយ​បាននៅជុំគ្រួសារទៀតផង”៕

អត្ថបទ៖ សៅ សារិទ្ធ

The post កសិករ​ ៣ នាក់ ប្រាប់បទពិសោធន៍​កែច្នៃដី​​ទំនេរ​ជុំវិញ​ផ្ទះ​ បង្កើត​ចំណូល​ក្នុង​គ្រួសារ appeared first on Kampuchea Thmey Daily.

កសិករនៅស្រុកបាណន់ម្នាក់ ទទួលផលពីផ្លែទៀបស្វិតខ្មែរ ដោយនឹកស្មានមិនដល់
ប្រភេទផ្លែទៀបស្វិត ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅស្គាល់ថា ជាប្រភេទពូជទៀបរបស់ខ្មែរ វាមានរស់ជាតិផ្អែមុតពេល​បកសំបកបរិភោគម្តងៗ ប្រឡាក់ដៃស្អិត ដោយសារតែមានសារធាតុផ្អែមច្រើន បើបានបរិភោគហើយ ចង់តែបរិភោគទៀត ខណៈទៀបប្រភេទនេះ កម្ររមានអ្នកដាំណាស់ តែគេសង្កេតឃើញនៅតាមដីភូមិ មានដាំតិចតួចសម្រាប់បរិភោគក្នុងគ្រួសារប៉ុណ្ណោះ ព្រោះទៀបប្រភេទនេះ នៅលើទីផ្សារវាមានតម្លៃថ្លៃគួរសម។

ក្នុងសកម្មភាពកំពុងប្រមូលផលផ្លែទៀបស្វិតលើផ្ទៃដីលំនៅដ្ឋានស្ថិតក្នុងភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តដំបង អ្នកស្រី សុី ថាវ បានដាំផ្លែ​ទៀប​តិចតួច តែមិននឹកស្មានថា វាបានហុចផលបានល្អ ហើយលក់បានថ្លៃ និងប្រមូល​ផលបានច្រើនសារ ក្នុងមួយរដូវកាលធ្វើឲ្យអ្នកស្រីរកប្រាក់កម្រៃបានគួរសម។

អ្នកស្រីបន្តថា ពេលនេះជាការប្រមូលផលលើកទី២ ដែលអ្នកស្រីត្រៀមដឹកជញ្ជូនមកលក់ជូនភ្ញៀវក្នុងរដូវកាលបុណ្យ​២ ថ្ងៃនេះ ខណៈប៉ុន្មានថ្ងៃមុនអ្នកស្រីបានប្រមូលត្រៀមម្តងរួចហើយ តែត្រូវបានម៉ូយមកទិញយកអស់តែម្តង។ អ្នកស្រីបន្ថែមថា បើលក់នៅចម្ការបាន ១ គីឡូចន្លោះពី ៤ទៅ ៥ពាន់រៀលក្នុង១គីឡូក្រាម ហើយបើនៅក្នុងខេត្ត អាជីវករលក់១​គីឡូក្រាម ចន្លោះពី ៨០០០ រៀលទៅ ១២ ០០០ រៀល តាមប្រភេទតូចធំ។

អ្នកស្រីបន្តថា ការប្រមូលផលម្តងៗអាចបានចន្លោះពី៣៥០ ទៅជាង៤០០គីឡូក្រាមដែរ និងបានកម្រៃគ្រាន់បើតាមរយៈលក់ផ្លែទៀបបន្តិចបន្តួចនេះ ហើយផលដែលប្រមូលត្រៀមលក់ថ្ងៃទី១៦-១៧ខែតុលាខាងមុខនេះ គឺបានជិត៥០០​គីឡូក្រាម សរុបទាំងសល់ពីថ្ងៃទី១៣ និងបេះនៅព្រឹកថ្ងៃទី១៥នេះ។ អ្នកស្រីបន្តថា “ខ្ញុំមិននឹកស្មានដល់ថា វាបានជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានប្រសើរបែបនេះសោះ ហើយគេនិយមបរិភោគច្រើនទៀត ខ្ញុំកំពុងសាបគ្រាប់បណ្តុះដាំបន្ថែម ឲ្យបានពេញលើដីលំនៅដ្ឋាន ហើយខ្ញុំរំពឹងថា នឹងអាចជួយរកកម្រៃបានច្រើនបន្ថែមទៀត ដែលធ្វើឲ្យជីវិភាពគ្រួសារខ្ញុំកាន់តែឈាទៅមុខ តាមរយៈផលដំណាំទៀបស្វិតនេះ”៕

អត្ថបទ៖ សៅ សារិទ្ធ

The post កសិករនៅស្រុកបាណន់ម្នាក់ ទទួលផលពីផ្លែទៀបស្វិតខ្មែរ ដោយនឹកស្មានមិនដល់ appeared first on Kampuchea Thmey Daily.