ផ្លែសំរង Archives - Kampuchea Thmey Daily

កាប់ដើមសំរងមិនប្រយ័ត្ន បាក់សង្កត់ស្លាប់មនុស្សម្នាក់
ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​មុខរបរ​រើស​ផ្លែ​សំរង​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​ក្រុម​ជនរងគ្រោះ​បាន​នាំ​គ្នា​ទៅ​រក​ផ្លែ​នេះ​ក្នុង​ព្រៃ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​កាប់​ផ្ដួល​រំលំ​ដើម ហើយ​ក៏​បាក់​សង្កត់​គ្នាឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៩ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៥ ស្ថិតនៅ​ចំណុច​ភ្នំ​អាង៉ែត ជិត​ប៉ុស្តិ៍​ការពារ​បរ​ថ្មី ស្ថិត​ក្នុង​ភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ រ៉េម វីន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ដូន​ព្រឹ​ត ឃុំ​តា​សាញ បាន​ទៅ​កាប់​សំរង ដើម្បី​យក​ផ្លែ​លក់ បណ្ដាល​ឲ្យ​ដើម​សំរង​រលំ​កិន​ស្លាប់​ភ្លាមៗ ដោយ​បច្ចុប្បន្ន​សាច់ញាតិ​បាន​យក​សាកសព​អ្នក​ស្លាប់​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post កាប់ដើមសំរងមិនប្រយ័ត្ន បាក់សង្កត់ស្លាប់មនុស្សម្នាក់ appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ
ក្នុងរយៈពេលកន្លងមកនេះ សកម្មភាពកាប់ផ្ដួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិព្រមទាំងឧទ្យានជាតិកាន់តែកើនឡើង។ ជុំវិញបញ្ហានេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០៧ ខែមេសា  ក្រសួងបរិស្ថាន ព្រមានឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងប្រឈមផុតពូជ បាត់បង់ផលប្រយោជន៍ទៅថ្ងៃអនាគត សម្រាប់ក្មេងជំនាន់ក្រោយ។

សេចក្ដីប្រកាសព័ត៌មានសរសេរបញ្ជាក់ថា សកម្មភាពកាប់ដើមសំរ៉ងដើម្បីប្រមូលផ្លែនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹង ច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ដើម្បី​ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព កាប់ផ្ដួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការ។

សម្រាប់ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផលអនុផលព្រៃឈើ ក្រសួងបរិស្ថាន ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដែលជាអំពើបំផ្លាញ ដល់ធនធានធម្មជាតិ។ បន្ថែមពីនេះ ក្រសួងក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ សហការផ្តល់ព័ត៌មានអំពី សកម្មភាពល្មើសនេះ មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

ដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ ក្រសួងបរិស្ថាន អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែរក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យគង់វង្ស និងដាក់សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ផ្ដួលរំលំដើមសំរ៉ងគ្រប់រូបភាពឱ្យមានប្រសិទ្ធភាពខ្ពស់ជាក់ជាមិនខាន។

គូរជ្រាបថា  សំរ៉ង ជារុក្ខជាតិដែលមានដើមធំៗ ដុះក្នុងព្រៃជ្រៅ ក្នុងប្រទេស​កម្ពុជា។ គេអាចយកសំរ៉ងទៅច្នៃជាឱសថសម្រាប់ព្យាបាលជំងឺ និងថែទាំសុខភាព។ បច្ចុប្បន្ន​សំរ៉ង ត្រូវបានគេយកផលិតជាថ្នាំគ្រាប់ ជាភេសជ្ជៈ ជាសាច់សំរ៉ង​ក្រៀម​ជា​ដើម៕

The post ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ appeared first on Kampuchea Thmey Daily.

ក្រៅពីការងារស្រែចំការ ពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន នាំគ្នាចូលព្រៃ បេះផ្លែគុយ និងរើសផ្លែសំរង
ប្រជាពលរដ្ឋ រស់នៅភូមិតាឡាត ភូមិស្វាយរៀង និងភូមិក្របីជ្រុំ ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅមុនពេលរដូវបង្កបង្កើនផលចូលមកដល់ ដែលពួកគាត់ធ្លាប់អាស្រ័យផលអនុផលព្រៃឈើ បាននាំគ្នាចូលព្រៃដើរបេះប្លែគុយ រើសផ្លែសំរង ដែលទុំជ្រុះ មកកែច្នៃជាបង្អែមបរិភោគជំនួយសុខភាពផង​ និងសេសសល់លក់ដើម្បីបានប្រាក់ចំណូលខ្លះៗ ផងដែរ។

លោក សាយ ប៊ុនឡាយ ប្រជាពលរដ្ឋរស់នៅភូមិក្របីជ្រុំ ឃុំតាឡាតបានបញ្ជាក់ថា៖ ការដើរប្រមូលផលអនុផលព្រៃឈើនេះ ជាមុខរបររបស់ប្រជាពលរដ្ឋនៅទីជនបទ បន្ទាប់ទំនេរពីការងារស្រែចំការ ដល់រដូវផលអនុផលព្រៃឈើទុំ នាំគ្នាដើររើស ផ្លែសំរង បេះផ្លែគុយ ផ្តៅដំបង និងបន្លែស្លឹកធម្មជាតិផ្សេងៗទៀត សម្រាប់ធ្វើជាចំណីអាហារបង្គ្រប់ការបរិភោគប្រចាំថ្ងៃ និងសល់អាចលក់បានប្រាក់ចំណូលបន្ថែម។

លោកបន្តថា ផ្លែគុយ និងផ្លែសំរង ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ដើររើសក្នុងព្រៃជ្រៅៗបានក្នុងមួយថ្ងៃ ចន្លោះពី ៣ ទៅ៥ គីឡូក្រាម ហើយមានគប់ជួនពួកគាត់ អាចដេកផ្លូវ ១យប់ឬ២យប់ក៍មានដែរ នេះក៏ព្រោះតែកត្តាជីវភាព ម៉្យាងទៀតពួកគាត់បានយកផ្លែទាំងនេះ​​ ទៅលក់បានប្រាក់ខ្លះសម្រាប់ដោះស្រាយនៅពេលរដូវបង្កបង្កើនផលចូលមកដល់ក្នុងខែឧសភា និងមិថុនា ខាងមុខនេះ។

លោកស្រី ភួន ខាំផៃ រស់នៅភូមិស្វាយរៀងឃុំតាឡាតនេះដែរបានបញ្ជាក់ថា មុខរបរនេះជាប្រពៃណីមួយដែលប្រជាពលរដ្ឋយើងប្រកាន់ធ្វើជាយូរយារមកហើយទៅតាមទំលាប់ដូនតារស់នៅស្រុកស្រែចំការនេះឯង។

អ្នកស្រីបន្តថា បច្ចុប្បន្នផ្លែឈើទាំងនេះមិនសំបូរទេ ព្រោះព្រៃស្រោងមួយចំនួនដែលពលរដ្ឋធ្លាប់ចូលទៅរកបានត្រូវបាន​ជនខិលខូចកាប់ព្រៃរានយកដីធ្វើឱ្យបាត់បង់ធនធានធម្មជាតិអស់មួយចំណែកធំ ហើយករណីនេះអាជ្ញាធរស្រុកកំពុងមានចំណាត់ការផងដែរ។

យ៉ាងណាមិញ លោក ឃីត ភិត មេឃុំតាឡាត បានគាំទ្រដល់ការឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ តែការចូលព្រៃទៅរកផល្លានុផលក្នុងព្រៃជ្រៅៗ សម្រាប់អ្នកដេកផ្លូវត្រូវចេះជូនដំណឹងមកអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ ឬមន្ត្រីនគរបាលប៉ុស្តិ៍ឱ្យបានដឹងជាមុន ដើម្បីយើងងាយស្រួលក្នុងការជួយគ្នានៅពេលមានហានីភ័យណាមួយកើតឡើងដោយយថាហេតុ។

គួរបញ្ចាក់ដែរថា ផ្លែសំរងនេះមានអ្នកប្រមូលទិញនៅតាមភូមិក្នុងមួយគីឡូក្រាម តម្លៃ៥ម៉ឺនរៀល ហើយលក់ចេញនៅទីផ្សារមានតម្លៃ៦ម៉ឺនរៀល ផ្លែដែលមានគុណភាពលេខមួយ ដែលអតិថិជននិយមបរិភោគដោយគិតថាវាជាប្រភេទផ្លែឈើមានជាតិឱសថជួយផ្នែកសុខភាពផងដែរ៕

អត្ថបទ ៖ ងិន លីម

The post ក្រៅពីការងារស្រែចំការ ពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន នាំគ្នាចូលព្រៃ បេះផ្លែគុយ និងរើសផ្លែសំរង appeared first on Kampuchea Thmey Daily.

ពលរដ្ឋនាំគ្នាសម្រុកចូលក្នុងព្រៃកាប់រំលំដើមសំរង នៅតំបន់អូរចាដង់យ៉ល ខេត្តរតនគិរី
ប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាទៅរកអាស្រ័យផលផ្លែសំរងបានឲ្យដឹងថា នាពេលថ្មីៗនេះ មានជនជាតិវៀតណាមជាច្រើននាក់ បានសម្រុកចូលក្នុងទឹកដីខ្មែរដោយខុសច្បាប់តាមច្រករបៀងមួយចំនួន តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទឹក​ដីស្រុកតាវែង និងស្រុកអណ្តូងមាស ដើម្បីចូលមករំលំដើមសំរងព្រៃ ធ្វើសកម្មភាពទាំងយប់ ទាំងថ្ងៃ ដើម្បីយកផ្លែដឹកចូលទៅប្រទេសវៀតណាម។

ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរខេត្តរតនគិរី ជួយទប់ស្កាត់ជនជាតិវៀតណាម ដែលចូលកាប់រំលំដើមសំរង រើសយកផ្លែ នៅក្នុងតំបន់អូរចាដង់យ៉ល ក្នុងភូមិសាស្ត្រតំបន់កន្ទុយនាគ។

ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ការចូលកាប់ដើមសំរង រើសយកផ្លែនេះដែរ អាចមកពីភាពធូររលុងរបស់អាជ្ញាធរសមត្ថកិច្ច។

ប្រជាពលរដ្ឋប្រាប់ថា កន្លែងខ្លះជនជាតិខ្មែរ ជាអ្នកកាប់រំលំ និងកន្លែងខ្លះទៀតជនជាតិវៀតណាមជាអ្នកកាប់រំលំ ដោយប្រើរណាយន្តទំនើប មិនឭសំលេងមកក្រៅ។ មិនតែប៉ុណ្ណោះជនជាតិវៀតណាម ជាអ្នកប្រមូលទិញក្នុងព្រៃរួចដឹកឆ្លងដែនកាត់ តាមប៉ុស្តិ៍កន្ទុយនាគ ដែលទីផ្សារនៅប្រទេសវៀតណាមកំពុងត្រូវប៉ាន់យ៉ាងខ្លាំង។

ទាក់ទងបញ្ហាជនជាតិវៀតណាមសម្រុកចូលមកកាប់រំលំដើមសំរង បំផ្លាញធនធានធម្មជាតិនៅចំណុចអូរចាដង់យ៉ល រហូតដល់តំបន់កន្ទុយនាគ សារព័ត៌មានយើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានទាក់ទងទៅលោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានបញ្ជាក់ថា រដូវប្រមូលផលផ្លែសំរ៉ង ប្រជាពលរដ្ឋខ្មែរ ទៅបេះនិងអង្រួនរើសយកផ្លែ។

ប៉ុន្តែជនជាតិវៀតណាមចូលមកពួកគាត់ជាឈ្មួញកណ្តាលទិញទៅលក់បន្ត លោកមិនបានបញ្ជាក់ប្រាប់ថា តើជន​ជាតិវៀតណាម ដែលចូលមកដីខ្មែរខុសច្បាប់នោះ ត្រូវច្បាប់ ឬខុសច្បាប់យ៉ាងណានោះទេ។

គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ មានជនជាតិវៀតណាមចំនួន២៦នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង ធ្វើសកម្មភាព​ជីករ៉ែមាសនៅភូមិសាស្ត្រស្រុកតាវែង «កន្ទុយនាគ» ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប លុះរដូវប្រមូលផលផ្លែ​សំរង មានជនជាតិវៀតណាមចូលមកតំបន់នេះ ដោយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចប្រចាំការទីនោះឡើយ៕

អត្ថបទ៖ វុទ្ធ ឦសាន

The post ពលរដ្ឋនាំគ្នាសម្រុកចូលក្នុងព្រៃកាប់រំលំដើមសំរង នៅតំបន់អូរចាដង់យ៉ល ខេត្តរតនគិរី appeared first on Kampuchea Thmey Daily.

អភិបាលរងខេត្តកោះកុង មិនជំទាស់ការរកអនុផលផ្លែសំរងទេ តែស្នើពលរដ្ឋកុំកាប់បំផ្លាញដើម
លោក ហាក់ ឡេង អភិបាលរង​ខេត្ត​កោះកុង អះអាង​ថា លោក​មិន​ជំទាស់​ទៅ​នឹង​ការ​រក​អនុផល​ផ្លែ​សំរង​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ស្នើ​កុំ​កាប់​បំផ្លាញ​ដើម​វា​យក​ផល​ដែល​បង្ក​ឱ្យ​ផុត​ពូជ។

ការ​រក​អនុផល​ផ្លែ​សំរង​ក្នុង​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​លក្ខណៈ​ឡើង​បេះ​ពី​លើ​ដើម ជា​រឿង​គួរ​លើក​ទឹក​ចិត្ត ប៉ុន្តែ​បើ​សិន​ជា​កាប់​បំផ្លាញ​ដើម​វា ដើម្បី​រក​ផ្លែ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ការពារ​ធម្មជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក ហាក់ ឡេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិការ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្ត។

លោក​អភិបាល​រង​ខេត្ត បន្ថែម​ថា លោក និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ក្នុង​ស្រុក​កោះកុង ដោយ​លោក​មិន​ជំទាស់​ទេ​ការ​រក​អនុផល​ផ្លែ​សំរង​លក្ខណៈ​បែប​ប្រពៃណី​ដូនតា​បន្សល់​ទុក​ឱ្យ តែ​ស្នើសុំ​ដល់​ពួកគាត់​កុំ​កាប់​រំលំ​វា ដើម្បី​យក​ផល​ផ្លែ​សំរង​ទៅ​លក់ ព្រោះ​ទៅ​អនាគត វា​នឹង​ផុត​ពូជ។ រីឯ​ប្រជាពលរដ្ឋ​ដែល​កាប់​ផ្លែ​សំរង ងាយ​នឹង​រង​ទោស​ទណ្ឌ បំផ្លាញ​ធនធាន​ព្រៃឈើ​ក្នុង​តំបន់​ការពារ។

លោក​អភិបាល​រង​ខេត្ត ក៏​បំផុស​ស្មារតី​ដល់​ប្រជាពលរដ្ឋ ចូលរួម​ដាំដុះ​ស្តា​កូនដើម​សំរង​ឡើង​វិញ​នៅ​តាម​សហគមន៍ ឬ​ក្បែរ​របង​ផ្ទះ​របស់​ខ្លួន មិន​ត្រូវ​ពឹងផ្អែក​តែ​ការ​ទៅ​កាប់​យក​ផល​ក្នុង​ព្រៃ​តែមួយគត់​នោះ​ឡើយ។ លោក​ថា ការ​ដាំដុះ​កូន​សំរង ងាយស្រួល​ដាំ ហើយ ៥ ឆ្នាំ អាច​ទទួល​ផល​ដូច​នៅ​ក្នុង​ព្រៃភ្នំ​ដែរ។ ដើម​ផ្លែ​សំរង វា​នៅ​ក្នុង​ព្រៃឈើ​ជ្រៅ ហើយ​ដើម​ខ្ពស់ៗ អាយុកាល​រាប់​ឆ្នាំ​ផង​ដែរ។ បច្ចុប្បន្ន​ពលរដ្ឋ​រក​អនុផល​ព្រៃឈើ​មួយ​នេះ តាមរយៈ​ការ​កាប់​ដើម​វា មិន​បាន​ឡើង​បេះ​ដូច ១០ ទៅ ២០ ឆ្នាំ​មុន​ឡើយ។ កត្តា​ប្រឈម​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃឈើ និង​ផុត​ពូជ​ផ្លែ​សំរង ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង​ទាំងមូល។ ផ្លែ​សំរង​ទុំ គេ​យក​កែច្នៃ​ធ្វើជា​បង្អែម​សម្រាប់​ពិសា ដោយ​គេ​ជឿ​ថា វា​អាច​សម្រក​ទម្ងន់ បញ្ចុះ​ខ្លាញ់ និង​អាច​ធ្វើ​ក្នុង​រូប​រាង​ការ​ត្រជាក់​ជាដើម។ ការ​ប្រមូល​អនុផល​ព្រៃឈើ​នេះ​ដែរ ផ្តើម​ធ្វើឡើង ៥ ទៅ ១០ ឆ្នាំ​ម្តង នៅ​ចន្លោះ​ខែ​កុម្ភៈ ដល់​ខែ​មេសា ដែល​ជា​រដូវ​ពេញការ​ប្រមូល​ផល។ ចំពោះ​អត្រា​ទិញ​លក់​ផ្លែ​សំរង របស់​ប្រជាពលរដ្ឋ​ឃុំ​អណ្តូងទឹក គឺ ក្នុង ១ ថ្ងៃ ពួកគាត់​អាច​ទិញ​លក់​ផ្លែ​សំរង​បាន​ពី ២០០ ទៅ ៣០០ គីឡូក្រាម ទៅ​ឈ្មួញ​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា និង​ឈ្មួញ​នៅ​វៀតណាម​ជាដើម។ ផ្លែ​សំរង​ប្រភេទ​ចាស់ ក្នុង ១ គីឡូក្រាម ថ្លៃ ១៥ ០០០ ទៅ ២ ម៉ឺន​រៀល រីឯ​ផ្លែ​សំរង​ដែល​ហាល​ស្ងួត​ហើយ ក្នុង ១ គីឡូក្រាម ថ្លៃ ៧ ម៉ឺន​រៀល ឡើង​ទៅ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post អភិបាលរងខេត្តកោះកុង មិនជំទាស់ការរកអនុផលផ្លែសំរងទេ តែស្នើពលរដ្ឋកុំកាប់បំផ្លាញដើម appeared first on Kampuchea Thmey Daily.

៥ ឆ្នាំ ពលរដ្ឋឃុំអណ្ដូងទឹក ទទួលអនុផលផ្លែសំរងលក់ឱ្យឈ្មួញម្ដង
ក្រុម​ប្រជាពលរដ្ឋ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បូទុមសាគរ លើក​ឡើង​រួមគ្នា​ថា ៥ ឆ្នាំ​ម្តង ទើប​មាន​អនុផល​ផ្លែ​សំរង​បេះ​លក់​ឱ្យ​ឈ្មួញ​ម្តង ព្រោះ​វា​ជា​ប្រពៃណី​របស់​អ្នកភូមិ​ដែល​ក្រៅពី​ការ​ធ្វើ​ស្រែ​ចម្ការ។

អ្នកស្រី កើត រតនា ជា​ឈ្មួញ​ធំ​មួយ​នៅ​ឃុំ​អណ្តូងទឹក​ដែល​ប្រមូល​ទិញ​ផ្លែ​សំរង​យក​ទៅ​លក់​បន្ត​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ នៃ​ប្រទេស​កម្ពុជា បាន​រៀបរាប់​ថា ទូទៅ ៤ ទៅ ៥ ឆ្នាំ ទើប​មាន​ផ្លែ​សំរង​នេះ​លក់​ម្តង ដោយ​ប្រជាជន​ចេញ​ពី​ភូមិឋាន​ទៅ​រើស​ក្រោម​ព្រៃឈើ​ដែល​មិន​ឆ្ងាយ​ពី​ផ្ទះ ដើម្បី​មក​លក់​ឱ្យ​គាត់។

អ្នកស្រី កើត រតនា បន្ថែម​ថា ផ្លែ​សំរង​ប្រភេទ​ចាស់ ក្នុង ១ គីឡូក្រាម ថ្លៃ ១៥ ០០០ ទៅ ២ ម៉ឺន​រៀល រីឯ​ផ្លែ​សំរង​ដែល​ហាល​ស្ងួត​ហើយ ក្នុង ១ គីឡូក្រាម ថ្លៃ ៧ ម៉ឺន​រៀល ឡើង​ទៅ។ ក្នុង ១ ថ្ងៃ គាត់​អាច​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ចាប់ពី ៣០០ គីឡូក្រាម ទៅ ៥០០ គីឡូក្រាម។

ចំណែក​អ្នកស្រី ស្តើង ស្រីមុំ ក៏​ជា​អ្នកទិញ​ផ្លែ​សំរង​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​ឃុំ​អណ្តូងទឹក លើកឡើង​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា ឆ្នាំ ២០២៤ ថ្មីៗ នេះ​ថា ផ្លែ​សំរង​ដែល​គាត់​ទិញ​បាន​ពី​ពលរដ្ឋ គាត់​អាច​លក់​បន្ត​ទៅ​​ឈ្មួញ​កណ្ដាល​តាម​ដែល​ត្រូវ​ថ្លៃ​សម្រាប់​ការ​លក់។ ក្នុង ១ ថ្ងៃ ទិញ​បាន ២០០ ទៅ ៣០០ គីឡូក្រាម ពេលខ្លះ​មិន​ទៀង​នោះ​ទេ។

អ្នកស្រី ស្តើង ស្រីមុំ រំលឹក​ទៀត​ថា ផ្លែ​សំរង ត្រូវ​បាន​យក​ទៅ​ធ្វើ​ជា​បង្អែម​ពិសា ព្រោះ​គេ​ជឿជាក់​ថា ធ្វើ​ឱ្យ​ត្រជាក់​ក្នុង​ខ្លួន និង​កាត់បន្ថយ​ជា​ខ្លាញ់​ជាដើម។ ការ​ប្រមូល​អនុផល​ព្រៃឈើ​នេះ​ដែរ ផ្តើម​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ដល់​ខែ​មេសា ដែល​ជា​រដូវ​ពេញ​ការ​ប្រមូល​ផល។

ស្រុក​បូទុមសាគរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ស្រុក​មួយ​មាន​ប្រជាពលរដ្ឋ​ចេញ​ទៅ​ព្រៃ​រក​អនុផល​ផ្លែ​សំរង​មក​លក់​ច្រើន​ជាង​បណ្តា​ស្រុក​ផ្សេងៗ ក្នុង​ខេត្ត​កោះកុង។ តែ​ទោះ​យ៉ាងណា គេ​មិន​ដឹង​ច្បាស់​ពី​វិធីសាស្ត្រ​ក្នុង​ការ​បេះ​យក​ផ្លែ​សំរង​នេះ​យ៉ាងណា​នោះ​ទេ ដោយ​ពលរដ្ឋ​ខ្លះ​និយាយ​ថា ទៅ​រើស​ពី​ក្រោម​ដើម រីឯ​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខ្លះ​និយាយ​ថា ពួកគាត់​ទៅ​កាប់​ដើម​វា​យក​ផ្លែ​ទាំង​ចាស់ ឬ ទុំ មក​លក់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post ៥ ឆ្នាំ ពលរដ្ឋឃុំអណ្ដូងទឹក ទទួលអនុផលផ្លែសំរងលក់ឱ្យឈ្មួញម្ដង appeared first on Kampuchea Thmey Daily.