ពង្រីកជើងហោះហើរត្រង់ Archives - Kampuchea Thmey Daily

តំណាងវិស័យឯកជនជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ពិចារណាហោះហើរត្រង់មកកាន់កម្ពុជា
លោក ធួន ស៊ីណាន ប្រធាន​សមាគមន៍​ទេសចរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២៥ នេះ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំ​ៗ​ទាំង​អស់​ពិចារណ​ក្នុង​ការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ចៀសវៀង​ហោះហើរ​ឆ្លង​កាត់​អាកាសយានដ្ឋាន​ថៃ​ ដែល​ថៃ​តែង​តែ​បង្ក​ការ​លំបាក​ដល់​អ្នក​ដំណើរ​ទាំង​នោះ​។

ពាក់ព័ន្ធ​នឹង​វិស័យ​អាកាស​ចរណ៍ លោក ធួន ស៊ីណាន មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​បាន​ស្នើរ​សុំ​យ៉ាង​ទទូច​ទៅ​ឱ្យ​មេ​ដឹក​នាំ​ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​ពិភព​លោក​ថ្កោល​ទោស​ទៅ​កាន់​សកម្មភាព​ដ៏​​កម្រោល​របស់​យោធាថៃ​ដែល​ឈ្លាន និង​បំផ្លាញ​សុខ​សន្តិភាព​ដែល​មាន​នៅ​កម្ពុជា​។

លោក​ថា ប្រទេស​កម្ពុជា​កសាង​សុខសន្តិភាព​យ៉ាង​លំបាក​ណាស់​ ទាំង​សេដ្ឋកិច្ច​ ជា​ពិសេស​ទេសចរណ៍​កម្ពុជា​បាន​និង​កំពុង​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ​ដោយ​សារ​តែ​មហិច្ចតា​ដ៏​ស្មោកគ្រោក​របស់​ថៃ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​ទាំង ៧ ជាប់​ព្រំដែន​ទទួល​រង​ការ​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទាំ​ ប្រជាជន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព ធ្វើ​​ឱ្យ​បាត់បង់​សន្តិភាព​។

ជុំ​វិញ​បញ្ហា​នេះ​ លោក ធួន ស៊ីណាន ស្នើរ​សុំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​ទាំង​អស់​ពិចារណា​ក្នុង​ការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​។ លោក​បាន​សង្កត់​ធ្ងន់​ថា «សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ កម្ពុជា​នៅ​តែ​ជា​គោលដៅ​ដែល​មាន​សុវត្ថិភាព​ ជា​ពិសេស​ខេត្ត​សៀមរាប​នៅ​តែ​អាច​ទទួល​ភ្ញៀវ​ទេសចរ​បាន​ ហើយ​កម្ពុជា​ក៏​នៅ​តំបន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ពី​ព្រោះ​កម្ពុជា​មាន​ ២៥ ខេត្ត​-ក្រុង​ តំបន់​ដែល​មាន​សុខ​សន្តិភាព​នៅ​មាន​ច្រើន»​។

លោក ធួន ស៊ីណាន បញ្ជាក់​ថា សង្គ្រាម​ដែល​ថៃ​បង្ករ​ឡើង​ជាមួយ​កម្ពុជា​ គឺ​កើត​ឡើង​នៅ​ជាប់​ខេត្ត​ព្រំដែន​ទាំង ​៧ ជាប់​ថៃ​ប៉ុណ្ណោះ ដូច្នេះ​សូម​ប្រជាជន​ទាំង​អស់​នៅ​ជុំ​វិញ​ពិភព​លោក​ដែល​ចង់​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​នោះ​អាច​ធ្វើ​ដំណើរ​ដោយ​ហោះហើរ​មក​ត្រង់​មក​កាន់​កម្ពុជា ឬ​អាច​ភ្ជាប់​ជើង​ហោះហើរ​តាមរយៈ​ សិង្ហបុរី ម៉ាឡេស៊ី ហុង​កុង ចិន​ ជប៉ុន កូរ៉េ ឬ​ក៏​វៀតណាម​ដែល​អាច​ហោះហើរ​បាន​យ៉ាង​រីករាយ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ភ្ញៀវ​ទេសចរ​បរទេស​នានា​គួរ​ចៀសវៀង​ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​តាម​ប្រទេស​ថៃ ព្រោះ​ថៃ​តែងតែ​បង្ក​ការ​លំបាក​ជា​ច្រើន​សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រលាន​យន្ត​ហោះ​របស់​ខ្លួន​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក ធួន ស៊ីណាន​ នេះ គឺ​ស្រប​ពេល​ដែល ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសបារាំង បាន​ចេញ​សេចក្តី​ជូន​ដំណឹងដល់អ្នកដំណើរ ជា​ពិសេស​ អ្នកដំណើរ​អឺរ៉ុប​មួយចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅ​អាកាស​យានដ្ឋាន​ទីក្រុង​បាងកក (ប្រទេសថៃ) ដូចជា៖ ការ​សួរសំណួររាប់សិបម៉ោង, ការទាមទារ​ហួសហេតុ​ឱ្យ​បង្ហាញ​ឯកសារ​បញ្ជាក់​ធនធាន​ហិរញ្ញវត្ថុ, ការត្រួតពិនិត្យ​ឯកសារ​កក់​សណ្ឋាគារ​នៅកម្ពុជា, បរិយាកាសថប់បារម្ភ និង​រង​ការ​សង្ស័យ​ដោយ​មិនសម​ហេតុផល។ នៅ​ក្នុង​ករណី​ខ្លះ អ្នកដំណើរ​បាន​បាត់​វ៉ាលី​ថែម​ទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ដើម្បី​ជាការ​ប្រុងប្រយ័ត្ន អ្នក​ដំណើរ​ជៀសវាង​ការ​ធ្វើដំណើរឆ្លងកាត់ ប្រទេសថៃ និងការ​ប្រើប្រាស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ នៅ​អំឡុង​ពេលធ្វើដំណើរទៅកម្ពុជា។ មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរ​អន្តរជាតិ​ផ្សេង​ទៀត ដែល​ផ្តល់​សេវាកម្មល្អ ប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និង​គោរព​ដល់​អ្នកដំណើរ។

បញ្ហា​ទាំង​នេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ។ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មាន​សុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕

The post តំណាងវិស័យឯកជនជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងអស់ពិចារណាហោះហើរត្រង់មកកាន់កម្ពុជា appeared first on Kampuchea Thmey Daily.

Turkish Airline មើលឃើញភាពវិជ្ជមានកម្ពុជា ៣ ចំណុច នាំឱ្យបើកជើងហោះហើរត្រង់
លោក ស សារិន អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ បានគូសបញ្ជាក់ថា ក្រុមហ៊ុម​អាកាសចរណ៍ Turkish Airline បាន​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​របស់​កម្ពុជា ៣ ចំណុច​ដែល​ជំរុញ​ឱ្យ​ពួកគេបើក​ជើង​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា។ ​

ថ្លែង​ប្រាប់ «​កម្ពុជា​ថ្មី​» លោក ស សារិន បាន​ឱ្យ​ដឹង​ថា ជា​ធម្មតា​ក្រុមហ៊ុនអាកាសចរណ៍​មួយ​មុន​ពេល​ដែល​សម្រេច​ចិត្ត​ចូល​ទៅ​កាន់​ប្រទេស​ណា​មួយ​ គេ​នឹង​សម្លឹង​មើល​ទៅ​លើ​ចំណុច​ជា​ច្រើន ដែល​អាច​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍​នោះ​។

ទី​១ គេ​អាច​សម្លឹង​មើល​ទៅ​លើ​បញ្ហា​នយោបាយ ថា​តើ​ប្រទេស​នឹង​មាន​ស្ថេរភាព​នយោបាយ​ ឬ​ក៏​អត់ ទី​២ មើល​ទៅ​លើ​សេដ្ឋកិច្ច ថា​តើ​ប្រទេស​ដែល​ត្រូវ​ហោះ​ចូល​មក​មាន​សេដ្ឋកិច្ច​បែប​ណា​ដែរ​ និង​ទី​៣ គឺ​ទំនាក់​ទំនង​រវាង​ប្រទេស និង​ប្រទេស​ ប្រជាជន​ និង​ប្រជាជន ជា​ពិសេស​មើល​ទៅ​លើ​វិស័យ​ទេសចរ និង​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ។

លោក​ថា៖ «ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ៗ មុន​ដំណើរ​ការ​ គឺ​មាន​ ២ ចំណុច​សំខាន់ ទី​១ គឺ​ការ​ដឹក​ភ្ញៀវ​ទេសចរ ដូច្នេះ​លុះ​ត្រាតែ​មាន​ឱកាស​នៅ​ក្នុង​ការ​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន ទើប​សម្រេច​ចិត្ត​បើក​។ ទី​២ ការ​ដឹក​ទំនិញ​ពី​ប្រទេស​មួយ​ ទៅ​កាន់​ប្រទេស​មួយ​ ដូច្នេះ​ប្រសិន​បើ​គេ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​សក្តានុពល​ក្នុង​ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ​ នោះ​ក្រុមហ៊ុម​អាកាសចរណ៍​នោះ​នឹង​សម្រេច​ចិត្ត​ហោះ​មក​​»។

ជាក់ស្តែង Turkish Airline មុន​នឹង​សម្រេច​ចិត្ត​ហោះ​ចូល​មក​កម្ពុជា​ គឺ​បាន​រៀប​ចំ និង​សម្រេច​ចិត្ត​បាន​ដិតដល់​ជា​ទី​បំផុត​ ដែល​នេះ​គឺ​ជា​ការ​បើក​ច្រក​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ខ្មែរ​ទៅ​ទូទាំង​ពិភព​លោក មិន​មែន​តែ​ Turkish មួយ​នោះ​ទេ​ ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​តួគី ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ដ៏​ធំមួយ​ ដូច្នេះ​នៅ​​ពេល​ដែល​ Turkish Airline ហោះ​មក​កាន់​កម្ពុជា​ក៏​នឹង​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ​។

លោក​ក៏​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ Turkish Airline ដឹក​ភ្ញៀវ​មក​កម្ពុជា កម្ពុជា​អាច​ទទួល​បាន​ទាំង​ភ្ញៀវ​ទេសចរ និង​ឱកាស​វិនិយោគ ព្រោះ​អ្នក​ដែល​ហោះ​ចូល​មក​មិន​មែន​ជា​អ្នក​ដើរលេង​ទាំង​អស់​នោះ​ទេ អាច​មាន​អ្នក​រក​ស៊ី​ មាន​អ្នក​វិនិយោគិន​មក​បណ្តាក់​ទុន​ ក៏​បើក​អាជីវកម្ម​ផ្សេង​ៗ​នៅ​កម្ពុជា​។

ទន្ទឹម​នេះ លោក ខៀវ ធី​ ប្រធាន​សមាគមន៍​មគ្គុទេសករ​ខេត្ត​សៀម​រាប បាន​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​ឱកាស​ល្អ​ដែល​ជា​បន្ត​បន្ទាប់​ប្រទេស​កម្ពុជា​ទទួល​បាន​ជើង​ហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេស​សំខាន់​ៗ​ ដូច​ជា​ពី​ ឥណ្ឌ មក​កាន់​ក្រុង​សៀមរាប ​​ជើង​ហោះ​ត្រង់​ពី​តួគី​ មក​កាន់​ក្រុង​ភ្នំពេញ​ នេះ​សុទ្ធសឹងតែ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។

លោក​ ខៀវ ធី បាន​មាន​ប្រសាសន៍​ថា ការ​ហោះហើរ​ត្រង់​ពី​តួគី​មក​កាន់​ក្រុង​ភ្នំពេញ​ គឺ​ជា​កត្តាល្អ​ ដោយ​សារ​តែ​មិន​មែន​មាន​តែ​ភ្ញៀវ​ទេសចរណ៍​តួកគី​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ភ្ញៀវ​ជា​ជន​ជាតិ​អឺរ៉ុប​នាំ​មក​កាន់​កម្ពុជា​ដូច​គ្នា​ដែរ​។

ទន្ទឹម​នេះ កម្ពុជា​ក៏​ត្រូវ​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និង​កត្តា​សុវត្តិភាព ព្រោះ​បច្ចុប្បន្ន​យើង​ឃើញ​មាន​ការ​និយាយ​មិន​ល្អ​ពី​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជម្រិត​ជា​ដើម​ ដែល​នេះជា​រឿង​មិន​ល្អ​ ជា​ការ​ទទួល​បាន​នូវព័ត៌មាន​មិន​ពិត​។ ដូច្នេះ​ បញ្ហា​នេះ លោក​សំណូម​ពរ​ដល់​ក្រសួង​ទេសចរណ៍ ក្រសួង​ការបរទេស​ ក្រសួង​មហាផ្ទៃ​ធ្វើ​យុទ្ធាការណ៍​ទស្សនាកម្ពុជា​ក្នុង​លក្ខណៈ​សុវត្ថិភាព​ ១០០% ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​ ស្រប​ពេល​ដែល​យើង​កំពុង​តែ​មាន​ជើង​ហោះហើរ​ត្រង់​ជា​បន្ត​បន្ទាប់។

ក្រុមហ៊ុន​អាកាសចរណ៍តួកគី Turkish Airline នឹង​តភ្ជាប់ជើង​ហោះហើរ​ត្រង់ពីទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) ​មក​កាន់​រាជ​ធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។

ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងជួយ​លើ​កកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗ​ សម្រាប់ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃ​កម្ពុជា​ឱ្យ​កាន់​តែទូលាយ ពង្រឹង​នូវ​ចំណង​ការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា ​និងតួគី៕

The post Turkish Airline មើលឃើញភាពវិជ្ជមានកម្ពុជា ៣ ចំណុច នាំឱ្យបើកជើងហោះហើរត្រង់ appeared first on Kampuchea Thmey Daily.

អាកាសចរស៊ីវិល៖ ស្ថានភាពជើងហោះហើរតាមដែនអាកាសនៅបន្តប្រក្រតីជាធម្មតា
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជា​អ្នកនាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​បញ្ជាក់ថា គិត​មក​ដល់​ម៉ោង ៤:៥៥ នាទី​ ត្រូវ​និង​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​ស្ថាន​ភាព​នៃ​ការ​ហោះហើរ​ជើង​ហោះហើរ​ភ្នំពេញ​-បាង​កក បាង​កក​-ភ្នំពេញ​ ក៏​ដូច​ជា ​បាងកក​-សៀម​រាប គឺ​នៅ​រក្សា​ប្រក្រតីភាព​ជាធម្មតា​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ទេ​។

ពាក់ព័ន្ធ​ការ​ហោះហើរ​តាម​ដែន​អាកាស លោក ស៊ិន ចាន់​សិរីវុត្ថា ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ស្ថានភាព​ជើង​ហោះ​ហើរ​ភ្នំពេញ​-បាងកក ក៏​ដូច​ជា​ បាងកក-សៀមរាប នៅ​រក្សា​ប្រក្រតី​ជា​ធម្មតា លើក​លែង​តែ​ជើង​ហោះហើរ​ Thai Airways ដែល​ធ្លាប់​ហោះ​ហើរ​ក្នុង​មួយ​ថ្ងៃ​ពីរ​ជើង ថយ​មក​នៅ​ត្រឹម​ក្នុង​មួយ​ថ្ងៃ​មួយ​ជើង​វិញ​ គិត​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា នេះ ដោយ​សារ​តែ​ចំនួន​ភ្ញៀវ​មិន​គ្រប់​ទៅ​តាម​ទីផ្សារ​។

ជុំ​វិញ​បញ្ហា​នេះ លោក​បាន​គូស​បញ្ជាក់​ដែរ​ថា «នេះ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ខ្មែរ​ដែល​ត្រូវ​ពង្រឹង​ដើម្បី​ចាប់​យក​ចំណែក​ទីផ្សារ​ទាំង​អស់​នេះ​មក​វិញ​»។

ទន្ទឹម​នោះ សម្រាប់​ជើង​​ហោះហើរ​ និង​ការ​គ្រប់គ្រង​ដែន​អាកាស​ក៏​មិន​មាន​អ្វី​ប្រែប្រួល​ដែរ​ គឺ​ស្ថានភាព​នៅ​រក្សា​ជា​ធម្មតា​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ិន ​ចាន់សិរីវុត្ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា នេះ​អាកាសចរស៊ីវិលកម្ពុជា​បាន​ប្រកាស​បិទ​ការ​ហោះហើ​រឆ្លង​កាត់​តំបន់ដែល​កំពុងផ្ទុះអាវុធ​ជាមួយថៃទាំងស្រុង​ និងពង្រីក​វិសាល​ភាព​កម្ពស់​ហោះហើរ​មក​តំបន់​ប៉ោយប៉ែត ប៉ៃលិន និងសៀមរាប ដើម្បីសុវត្ថិ​ភាពអ្នកដំណើរតាមផ្លូវអាកាស។

បន្ថែម​ពី​នេះ អាកាសចរស៊ីវិល​កម្ពុជា​ បានប្រកាសឱ្យជើងហោះហើរ ដែលហោះរំលងប្រទេសកម្ពុជា កម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិស ត្រង់ចំណុច ដែលមានទំនាស់រវាងកម្ពុជា-ថៃ៕

The post អាកាសចរស៊ីវិល៖ ស្ថានភាពជើងហោះហើរតាមដែនអាកាសនៅបន្តប្រក្រតីជាធម្មតា appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ បន្តស្នើឱ្យរុស្ស៊ីភ្ជាប់ជើងហោះហើរត្រង់ពីមូស្គូមកកម្ពុជា ដើម្បីជំរុញទំនាក់ទំនងប្រជាជនទាំងពីរ និងភ្ញៀវទេសចរណ៍
ក្នុងគោលដៅពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា-រុស្ស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តស្នើ និងជំរុញឱ្យរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូ មកកម្ពុជាឱ្យបានឆាប់ៗនៅពេលខាងមុខ ព្រោះការភ្ជាប់ជើងហោះហើរត្រង់ នឹងកាន់តែជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបង្កើនទេសចរណ៍ផងដែរ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ​ប្រាប់ក្រុមអ្នកសារព័ត៌មានអំពីលទ្ធផលជំនួបរវាងសម្ដេចតេេជោ និងលោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្សី​ នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះ។

រូបថតសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អគ្គរដ្ឋអាជ្ញារុស្សី Igor Krasnov ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា។

តាមលោក ជា ធីរិទ្ធ, ជាការឆ្លើយតប អគ្គរដ្ឋអាជ្ញារុស្ស៊ី សន្យានឹងសម្ដេចតេជោ ថា នឹងរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់រុស្ស៊ី ធ្វើយ៉ាងណាជម្រុញឱ្យមានការហោះហើរត្រង់ពីមូស្គូ មកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់់។ ជាមួយគ្នា អគ្គរដ្ឋអាជ្ញារុស្ស៊ី ដាក់ក្ដីសង្ឃឹមថា ក្រុមហ៊ុនហោះហើររបស់រុស្ស៊ី និងសិក្សាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានការហោះហើរត្រង់ពីរុស្ស៊ី មកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់ ដើម្បីជំរុញអ្នកដំណើរ ក៏ដូចជាការដោះដូរទេសចរណ៍រវាងប្រទេសទាំងពីរទៅវិញទៅមក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

រូបថតសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អគ្គរដ្ឋអាជ្ញារុស្សី Igor Krasnov ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា។

នេះមិនមែនជាលើកទី១ ដែលសម្ដេចតេជោ ហ៊ុន សែន ស្នើរុស្ស៊ីឱ្យភ្ជាប់ជើងហោះត្រង់មកកម្ពុជា ដើម្បីប្រយោជន៍ជូនប្រជាជន និងវិស័យទេសចរណ៍កម្ពុជា។ កន្លងមកនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា កាលពីឆ្នាំ២០២៤ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើឱ្យរុស្ស៊ីភ្ជាប់ជើងហោះហើរត្រង់ឱ្យបានឆាប់ ពីព្រោះសម្ដេចយល់ថាដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ។

រូបថតឯកសារ៖សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជាAnatoly Borovik ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា កាលពីខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយសម្ដេចតេជោ កាលពីឆ្នាំ២០២៤ នោះ, លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអះអាងថា ព្រោះតែចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។

រូបថតសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អគ្គរដ្ឋអាជ្ញារុស្សី Igor Krasnov ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា។

សម្រាប់នៅក្នុងជំនួបជាមួយអគ្គរដ្ឋអាជ្ញារុស្ស៊ី នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះវិញ  សម្ដេចតេជោ ក៏បានឆ្លៀតរំលេចអំពីគុណបំណាច់របស់រុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ជាពិសេស ក្នុងអំឡុងពេលកម្ពុជាជួបការលំបាកកាលពីអតីតកាល ដែលរុស្សីតែងតែផ្ដល់ជំនួយមកកម្ពុជា។ បន្ថែមលើនោះ រុស្ស៊ី ក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជាជាច្រើន ហើយមកដល់ពេលនេះ ធនធានមនុស្សកម្ពុជា ដែលបានទៅសិក្សានៅប្រទេសរុស្ស៊ី បានត្រឡប់មកកម្ពុជា ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេច ហ៊ុន សែន អះអាងថា កម្ពុជា នឹងចងចាំចំពោះជាគុណបំណាច់របស់រុស៊ីជានិច្ច។សម្ដេចតេជោ ក៏បានរំលេចបន្ថែមឱ្យរុស្ស៊ីយកចិត្តទុកដាក់ទៅលើការជំរុញសេដ្ឋកិច្ច ដូចជា ការធ្វើវិនិយោគ ពាណិជ្ជកម្មជាមួយគ្នាឱ្យបានមានការកើនឡើងបន្ថែមទៀត។

គួរឱ្យដឹងថាកម្ពុជា និងរុស្ស៊ីបានចងភ្ជាប់នូវចំណងទាក់ទងការទូតជាផ្លូវការនៅឆ្នាំ ១៩៥៦។ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់នៅក្នុងពេលដែលកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានស្តារឡើងវិញនៅក្នុងឆ្នាំ១៩៧៩៕

ដោយ៖ង៉ិល ណារ៉ាត់

The post សម្ដេចតេជោ បន្តស្នើឱ្យរុស្ស៊ីភ្ជាប់ជើងហោះហើរត្រង់ពីមូស្គូមកកម្ពុជា ដើម្បីជំរុញទំនាក់ទំនងប្រជាជនទាំងពីរ និងភ្ញៀវទេសចរណ៍ appeared first on Kampuchea Thmey Daily.

ជើងហោះហើរត្រង់កម្ពុជា-កូរ៉េខាងត្បូង ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារព្យុះព្រិល
ជើងហោះហើរត្រង់រវាងកម្ពុជា និងកូរ៉េខាងត្បូង (ភ្នំពេញ-សេអ៊ូល) ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារព្យុះព្រិលធ្លាក់ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង។ អាកាសធាតុធ្ងន់ធ្ងរបែបនេះបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុងទីក្រុងសេអ៊ូល។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៩ ខែវិច្ឆិកានេះថា ដោយសារកូរ៉េខាងត្បូងជួបព្យុះព្រិល បានបង្ខំឱ្យលុបចោលការហោះហើរជាមួយកម្ពុជា និងប្រទេសមួយចំនួនទៀតជាបណ្ដោះអាសន្ន។ លោកថ្លែងថា៖«បើតាមការទទួលបានព័ត៌មាន អាកាសធាតុនៅកូរ៉េមិនល្អ ទើបគេផ្អាកជើងហោះហើរ ។ មិនមែនតែផ្អាកការហោះហើរជាមួយកម្ពុជានោះទេ ផ្អាកជាមួយបណ្តាប្រទេសជាច្រើនទេ។ យើងគិតទៅ បើកូរ៉េគេផ្អាកហោះមកស្រុកខ្មែរហើយ​ តើយើងហោះទៅគេម៉េចកើត ព្រោះអាកាសយានដ្ឋានគេផ្អាកអស់ហើយ ព្រោះចុះចតអត់បាន»។

បើតាមលោក ស៊ិន ចាន់សេរីវុត្ថា ពេលនេះមិនទាន់មានការកំណត់ពេលវេលាសម្រាប់ការហោះហើរឡើងវិញនោះទេ ព្រោះអាស្រ័យលើអាកាសធាតុនៅក្នុងប្រទេសកូរ៉េធូរស្បើយ។

ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា ការផ្អាកជើងហោះហើរទាំងនេះ បានប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកជំនួញតិចតួច។ លោកពន្យល់ថា៖«ជាទូទៅការផ្អាកបែបនេះ តែងតែប៉ះពាល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកជំនួញ ព្រោះពេលខ្លះគាត់ត្រូវមកប្រជុំ ខ្លះមកកម្សាន្ត ប៉ុន្តែត្រូវលើកពេលទៅពេលក្រោយ រហូតដល់អាកាសធាតុធូរស្បើយ»។ គួរជម្រាបថា ការហោះហើរត្រង់កម្ពុជា-កូរ៉េខាងត្បូង មួយថ្ងៃហោះហើរចំនួន ២ជើង ។

ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះព្យុះព្រិលលខ្លាំងក្លាបំផុត ដោយរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ខណៈគិតត្រឹមថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា មានមនុស្សចំនួន៥នាក់ហើយ ដែលបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិនេះ។

ទីក្រុងសេអ៊ូល ជាកន្លែងដែលរងគ្រោះខ្លាំង ដោយមានព្រិលធ្លាក់កម្ពស់ដល់ទៅ៤០សង់ទីម៉ែត្រ ហើយនៅទូទាំងប្រទេសជើងហោះហើរជាង១៤០ជើងត្រូវលុបចោល ខណៈសេវាដឹកជញ្ជូនតាមស្រឡាង ក៏ត្រូវផ្អាកផងដែរ។

នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដែលជាមជ្ឈមណ្ឌលមមាញឹកបំផុតរបស់ប្រទេសកូរ៉េខាងត្បូង, អ្នកដំណើរត្រូវប្រឈមនឹងការពន្យារពេលជាមធ្យមពីរម៉ោង ខណៈទិន្នន័យពី Flightradar24 បង្ហាញថា ៣១% នៃជើងហោះហើរគឺត្រូវពន្យារពេល ហើយ១៦% បានសម្រេចលុបចោល៕

The post ជើងហោះហើរត្រង់កម្ពុជា-កូរ៉េខាងត្បូង ត្រូវបានផ្អាកបណ្តោះអាសន្នដោយសារព្យុះព្រិល appeared first on Kampuchea Thmey Daily.

កម្ពុជា-ចិន ចង់បង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាប
កម្ពុជា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិនលើវិស័យសក្តានុពល ជាពិសេសវិស័យធុរកិច្ច និងវិនិយោគ រួមទាំងការពិនិត្យលទ្ធភាពបង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាបរបស់កម្ពុជា។ នេះជាលើកឡើងនៅក្នុងជំនួបរបស់សម្ដេចធិបតី និងប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង។

ជំនួបពិភាក្សាការងារ ដែលបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានចាត់ទុកថា នេះជាកាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។

លោក John KC LEE ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង បានជម្រាបជូនសម្តេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចនាពេលនេះជាមួយលោកផងដែរ ហើយបានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រវិនិយោគិន និងធុរជនហុងកុង នាពេលកន្លងមក។

ជារួម សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានពិភាក្សាគ្នាអំពីការបន្តជំរុញការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង ដោយផ្ដោតលើវិស័យសក្តានុពលជាច្រើន ជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ ហិរញ្ញវត្ថុ និងធនាគារ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល វិស័យទេសចរណ៍ ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាបរបស់កម្ពុជា។

សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត និង​បង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។

ឆ្លៀតនៅក្នុងជំនួបនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានចូលរួមជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ គឺ៖ ទី១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទី២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សម្ដេចធិបតី បានសម្ដែងក្ដីរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សម្ដេចធិបតី ចាត់ទុកថា ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និងធុរកិច្ច ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន ហើយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា៕

The post កម្ពុជា-ចិន ចង់បង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុងមកខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ និងដោះស្រាយបំណុលដែលកម្ពុជាជំពាក់
តាមរយៈជំនួបជាមួយទូតរុស្ស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យរុស្ស៊ីបង្កើតការហោះហើរត្រង់ ដើម្បីជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា និងជំរុញការដោះស្រាយបំណុលដែលកម្ពុជាទន្ទឹងចាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការសម្ដេចតេជោ នារសៀលថ្ងៃទី០៦ ខែមិថុនា។

សម្ដេចតេជោ ហ៊ុន​ សែន ថ្លែងបែបនេះ ៖«សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះ សម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ»។

ពាក់ព័ន្ធនឹងការភ្ជាប់ជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជា  លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានអះអាងថា ព្រោះតែចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ លោកក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចរ។ ចំណែកពាក់ព័ន្ធនឹងបញ្ហាបំណុល លោក Anatoly Borovik បានអះអាងថា ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។

គួរឱ្យដឹងថា កាលពីទសវត្សរ៍៨០ កម្ពុជាបានជំពាក់បំណុលរុស្ស៊ី ចំនួន១ ៥០០លានដុល្លារអាមេរិក ដែលកាលណោះយកមកទិញអាវុធ និងដោះស្រាយសេដ្ឋកិច្ចនៅកម្ពុជា។ ក្រោយមកនៅឆ្នាំ២០០៩ ​រុស្ស៊ីសម្រេចលុបចោលបំណុល៧០ភាគរយ។ ក្នុងន័យនេះបំណុលដែលកម្ពុជាជំពាក់រុស្ស៊ី នៅសល់ត្រឹម៣០ភាគរយ ដែលគិតជាទឹកប្រាក់នៅសល់ចំនួន៤៥០លានដុល្លារ៕

The post សម្ដេចតេជោ ស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ និងដោះស្រាយបំណុលដែលកម្ពុជាជំពាក់ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងមានការហោះហើរត្រង់ពីបណ្ដាប្រទេសមួយចំនួនទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នាពេលខាងមុខ កម្ពុជា នឹងមានការហោះហើរត្រង់ពីបណ្ដាប្រទេសមួយចំនួនទៀត ខណៈកម្ពុជា បានចុះកិច្ចព្រមព្រៀងបើកច្រកផ្លូវអាកាសជាមួយបណ្ដាប្រទេសនានា ជាបន្តបន្ទាប់។

ការអះអាងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពេលបំពេញការងារនៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី ទៅលើការបើកច្រកទំនាក់ទំនងផ្នែកផ្លូវអាកាស ដែលនាពេលខាងមុខ អាចនឹងមានហោះហើរត្រង់ពីអូស្ត្រាលីមកកម្ពុជាតែម្ដង។ ប៉ុន្តែ នាពេលបច្ចុប្បន្ន គឺត្រូវចុះចតនៅប្រទេសផ្សេងសិន មុននឹងមកដល់កម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ជួបប្រជាជនអូស្ត្រាលីថ្ងៃមុនថា ថ្ងៃណាបានយើងហោះត្រង់ ខ្ញុំថា អត់អីទេព្រលាន យន្ដហោះយើងធ្វើ ឥឡូវយើងចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ថ្ងៃក្រោយអាចបើកច្រកនៅពេលដែលមានចំនួនមនុស្សធ្វើដំណើរ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងដែរថា នាពេលខាងមុខ កម្ពុជា នឹងមានការហោះហើរត្រង់ច្រើនថែមទៀត ហើយថ្មីៗនេះ ក៏មានការចចារបើកការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា។

«ថ្ងៃមុនយើងទើបនឹងចចារបើកជាមួយនឹងប្រទេសឥណ្ឌា ដើម្បីឲ្យមានការហោះហើរ Direct ហើយនឹងបើកច្រក Direct ផ្សេងៗទៀត សូម្បីតែជាប្រទេសដែលមានស្រាប់ ខ្ញុំទៅឥណ្ឌូណេស៊ី ខ្ញុំទៅថៃ ជួបជាមួយហ្វីលីពីន គឺយើងចចារដើម្បីបើកច្រកហោះហើរត្រង់ផ្សេងៗទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សបម្រើដល់វិស័យទេសចរណ៍ ត្រូវតែរៀបចំព្រមគ្នាតែម្ដង ដើម្បីឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន៕

The post សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងមានការហោះហើរត្រង់ពីបណ្ដាប្រទេសមួយចំនួនទៀត appeared first on Kampuchea Thmey Daily.