ពន្ធឆ្លើយតបឱ្យស្មើគ្នា Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ីស្នើឱ្យមេដឹកនាំអាស៊ាន ពិភាក្សាពីវិធានការរួម ដើម្បីឆ្លើយតបពន្ធ ត្រាំ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃអាទិត្យបាន​សន្ទនាទូរស័ព្ទជាមួយ​មេដឹកនាំនៃប្រទេស​អាស៊ាន​ចំនួន ៤ ដើម្បី​សម្របសម្រួលការឆ្លើយតបរួមគ្នា លើគោលនយោបាយ​ដំឡើងពន្ធរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​​ការចុះផ្សាយរបស់​កាសែត Jakarta Globe។

ការិយាល័យសារព័ត៌មានប្រធានាធិបតី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រធានាធិបតី ប្រាបូវូ បាន​ចែករំលែកទស្សនៈតាមរយៈការហៅទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ស៊ុលតង់ប្រ៊ុយណេ ព្រះចៅ Hassanal Bolkiah ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ និង​នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong។

ការសន្ទនានោះ បានផ្តោតលើការស្វែងរកការរួបរួម​ក្នុង​អាស៊ាន ដើម្បីប្រឈមមុខនឹងកំណើន​សម្ពាធពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។

លោក​ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បាន​ប្រកាសពន្ធឆ្លើយតបឱ្យស្មើភាព​គ្នា​​លើបណ្ដាប្រទេស និងតំបន់ចំនួន ១៨០ ទូទាំងពិភព​លោក រួមទាំងប្រទេស​ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន​)។ ប្លុកនេះ ទទួលរង​នៅអត្រាខ្ពស់ៗជាងគេ ធៀប​នឹង​បណ្ដា​ប្រទេស​នៅជុំវិញ​ពិភព​លោក ដែល​រួមមានកម្ពុជា (៤៩ ភាគរយ) ឡាវ (៤៨ភាគរយ) វៀតណាម (៤៦ ភាគរយ) មីយ៉ាន់ម៉ា (៤៤ ភាគរយ) ថៃ (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣២ ភាគរយ) ម៉ាឡេស៊ី (២៤ ភាគរយ) ហ្វីលីពីន (១៧ ភាគរយ) និងសិង្ហបុរីទាបជាងគេ (១០ ភាគរយ​)។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយមុននោះ​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា បាននិយាយថា កិច្ចពិភាក្សានេះ គឺមានគោលបំណងស្វែងរកការឆ្លើយតបជាឯកច្ឆន្ទ ចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក។

លោក អាន់វ៉ា បានសរសេរនៅលើទំព័រ X ថា៖ «ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តក្នុងការជំរុញការឯកភាពគ្នាក្នុងចំណោមរដ្ឋជាសមាជិក និងប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងសមធម៌ ក្នុងការចរចាពាណិជ្ជកម្មទាំងអស់ រួមទាំងក្នុងក្របខណ្ឌកិច្ចសន្ទនាអាស៊ាន-អាមេរិក»។

លោកបានបន្ថែមថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននាពេលខាងមុខនៅសប្តាហ៍ក្រោយ នឹងបន្តការពិភាក្សាលើបញ្ហានេះ និងស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ប្រទេសសមាជិកទាំងអស់។

គួរគូស​បញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់​អាស៊ាន​ ដោយ​ពាណិជ្ជកម្មទ្វេភាគីបាន​កើនដល់ ៥២០,៣ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៣ ដែល​ក្នុងនោះ ការនាំចេញទៅអាមេរិក​មាន​ប្រមាណ ៣៩៥ ប៊ីលាន​ដុល្លារ និងការនាំចូលពីអាមេរិក​មកវិញ មាន​ប្រមាណ ១២៥,៣ ប៊ីលាន​ដុល្លារ។

ប្រទេស​នៅអាស៊ានជាច្រើនដូចជាវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មាន​អតិរេកពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាមេរិក ដែល​ធ្វើ​ឱ្យ​មាន​ការ​ឃ្លាំមើល​ពីរដ្ឋបាល លោក ត្រាំ៕

The post ឥណ្ឌូណេស៊ីស្នើឱ្យមេដឹកនាំអាស៊ាន ពិភាក្សាពីវិធានការរួម ដើម្បីឆ្លើយតបពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

ត្រាំ ​នឹងមិនដកពន្ធចេញទេ លុះត្រា​តែមានតុល្យភាព​ពាណិជ្ជកម្ម​
ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងមិនថយចំពោះវិធានការពន្ធលើទំនិញ​នាំចូលពីបរទេសនោះទេ លុះត្រាតែបណ្ដាប្រទេស​នានាធ្វើឱ្យ​មាន​​តុល្យភាពពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AP។

លោក ត្រាំ ថា​នឹង​ប្រកាន់ខ្ជាប់នូវផែនការរបស់​ខ្លួន ​ដែល​បានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ បង្ក​ការភ័យខ្លាច​អំពីការធ្លាក់ចុះសេដ្ឋកិច្ច និងរំខានដល់ពាណិជ្ជកម្មពិភពលោក។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថា លោកមិនចង់ឱ្យទីផ្សារពិភពលោកធ្លាក់ចុះនោះទេ ប៉ុន្តែលោកក៏មិនព្រួយបារម្ភអំពីការ​លក់ចេញ​ក្នុងផ្សារភាគហ៊ុនទ្រង់ទ្រាយធំដែរ​ ដោយបន្ថែមថា «ពេលខ្លះ អ្នកត្រូវ​ថ្នាំលេប ដើម្បីជួសជុលអ្វីមួយ»។ ពាក់ថាថ្នាំ គឺលោក​ចង់សំដៅលើវិធានការពន្ធ។

ការអត្ថាធិប្បាយរបស់​លោក ធ្វើ​​ឡើង​ខណៈ​ទីផ្សារហិរញ្ញវត្ថុពិភពលោក ​ធ្លាក់ចុះយ៉ាងខ្លាំងនៅពេលចាប់ផ្ដើម​​ការជួញដូរ​នៅថ្ងៃចន្ទនេះ​ ហើយបន្ទាប់ពីជំនួយការរបស់លោក ត្រាំ បានស្វែងរកការបន្ធូរបន្ថយកង្វល់ទីផ្សារ ដោយនិយាយថា ប្រទេសជាង ៥០ បាន​ទាក់ទងទៅអាមេរិក ដើម្បីចរចាដកវិធានការពន្ធ។

លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយទៅកាន់មេដឹកនាំជាច្រើន អឺរ៉ុប អាស៊ី មកពីជុំវិញពិភពលោក។ ពួកគេ​ខ្នះខ្នែងដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង។ ហើយខ្ញុំ​ប្រាប់ពួកគេ​ថា យើងនឹងមិនមានឱនភាពជាមួយប្រទេសរបស់អ្នកទេ។ យើងនឹងមិនធ្វើដូច្នេះទេ ព្រោះសម្រាប់ខ្ញុំ ឱនភាពគឺជាការខាតបង់។ យើងនឹងត្រូវតែមាន​អតិរេក ឬខ្លាំងបំផុត គឺ​ស្មើគ្នា»។

លោក ត្រាំ ដែលបានចំណាយពេលចុងសប្តាហ៍នៅរដ្ឋ Florida លេងកីឡាវាយកូនហ្គោល បានបង្ហោះតាមសារថា៖ «យើងនឹងឈ្នះ។ ​តោងឱ្យជាប់។ វានឹងមិនងាយស្រួលទេ»។ សមាជិកខុទ្ទកាល័យរបស់​លោក និង​ទីប្រឹក្សាសេដ្ឋកិច្ច ​កាលពីថ្ងៃអាទិត្យ បាន​និយាយ​ការពារវិធានការ​ពន្ធគយ និង​ច្រានចោល​ផលវិបាកសម្រាប់សេដ្ឋកិច្ចពិភពលោក៕

The post ត្រាំ ​នឹងមិនដកពន្ធចេញទេ លុះត្រា​តែមានតុល្យភាព​ពាណិជ្ជកម្ម​ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ
នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាន​ប្ដេជ្ញាចិត្តបង្កើនការនាំចូលនូវថាមពល យន្តហោះ និងផលិតកម្មកសិកម្មពីសហរដ្ឋអាមេរិក ដើម្បីជាផ្នែកមួយ​នៃការកាត់បន្ថយ​ផលប៉ះពាល់ ឬ​ការ​ចរចា​គ្នា​នៃវិធាន​ការ​ពន្ធ ៣៦ ភាគរយ លើទំនិញ​នាំចូលពីថៃរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាម​ការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។

ការ​​ប្ដេជ្ញា​​របស់​អ្នកស្រី ផែតងតាន​ ​ធ្វើ​ឡើង​ ១ ថ្ងៃ បន្ទាប់ពីមាន​ការរិះគន់ ថារដ្ឋាភិបាល​របស់អ្នកស្រីមាន​ភាពយឺតយ៉ាវ​ចំពោះការឆ្លើយតប​ទៅនឹង​ការដំឡើងពន្ធរបស់​លោក ត្រាំ ជាពិសេស បើ​ធៀបទៅនឹងប្រតិកម្មរហ័សរបស់មេដឹកនាំនៃប្រទេសអាស៊ានផ្សេងៗទៀត។

អ្នក​ស្រី​បាននិយាយក្នុងសេចក្ដីថ្លែងការណ៍​មួយ​ថា​ ​សហរដ្ឋអាមេរិកបានដាក់ពន្ធ ៣៦ ភាគរយ​ លើការនាំចេញរបស់ថៃ ​ហើយ​ប្រទេសជាច្រើនផ្សេងទៀត​ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នា និងរៀបចំវិធានការឆ្លើយតប។ ​អ្នកស្រីបន្ត​ថា៖ «យើងជឿថា ពិភពលោកនឹងមើល​ឃើញពី​ការសងសឹក​ខ្លាំងក្លាតាមរយៈឧបករណ៍ពន្ធ។ ប្រទេសជាច្រើន បានសម្រេចចិត្តពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែគ្មាននរណាម្នាក់ បានឃើញពី​លទ្ធផលច្បាស់​ណាមួយទេ»។

អ្នកស្រី ផែតងតាន បាន​បន្ថែមថា៖ «វិធានការថ្មីនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញរបស់យើង ជាពិសេសគ្រឿងអេឡិចត្រូនិក អាហារកែច្នៃ និងផលិតផលកសិកម្ម»។ ​យ៉ាងណា​មិញ រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាអំពីបញ្ហានេះ និងពិចារណាលើសំណើជាមួយវិស័យឯកជន និងសហរដ្ឋអាមេរិក ទាំង​ក្នុង​ និងក្រៅផ្លូវការ។

នាយករដ្ឋមន្ត្រីថៃដដែល​ បាន​ឱ្យដឹងទៀត​ថា៖ «សប្តាហ៍នេះ លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងចាកចេញទៅពិភាក្សាជាមួយភាគីជាច្រើននៅសហរដ្ឋអាមេរិក វិស័យរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត​»។

​អ្នកស្រីបាន​បន្តថា៖ «យើងនឹងប្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា ​ថៃមិនត្រឹមតែជាអ្នកនាំចេញប៉ុណ្ណោះទេ ថែមទាំងជាសម្ព័ន្ធមិត្ត និងដៃគូសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកអាចពឹងផ្អែកបានក្នុងរយៈពេលវែង»។

​បន្ថែមពីលើការប្ដេជ្ញាចិត្ត​បង្កើន​ការ​នាំចូលថាមពល យន្តហោះ និងផលិតកម្មកសិកម្ម រដ្ឋាភិបាល​ថៃគ្រោងនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតនៅសហរដ្ឋអាមេរិក។ ជាថ្នូរនោះ ថៃនឹងស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់សិទ្ធិផ្សព្វផ្សាយសម្រាប់អ្នកវិនិយោគថៃ និងកាត់បន្ថយឧបសគ្គ ចំពោះការនាំចេញរបស់ថៃ៕

The post នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ appeared first on Kampuchea Thmey Daily.

​មន្រ្តីកំពូលរបស់​ ត្រាំ៖ ​៥០ ប្រទេស បាន​ទាក់ទងទៅអាមេរិក ដើម្បីចរចា​​ពន្ធ
នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett បាន​និយាយ​ការពារគោលនយោបាយ​ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ដោយ​ច្រានចោល​ការណ៍ដែលថា វា​នឹង​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់អាមេរិកចំណាយកាន់តែច្រើន ​ខណៈ​​ឥឡូវនេះ​មាន​ប្រទេស​ ៥០ រួច​ហើយ ដែល​ទាក់ទង​ទៅអាមេរិក ដើម្បីចរចា​ពីបញ្ហា​ពន្ធ។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញ​ទូរទស្សន៍ ABC News។

លោក Hassett បាន​ថ្លែងប្រាប់​កម្មវិធី «This Week» របស់ ABC យ៉ាងដូច្នេះថា៖ «ការពិត គឺប្រទេសនានាមានការខឹងសម្បារ និងសងសឹក ប៉ុន្តែពួកគេ​ក៏ចង់ចរចាផងដែរ​។ ​ខ្ញុំបានទទួលរបាយការណ៍ពី [អ្នកតំណាងពាណិជ្ជកម្មអាមេរិក] កាលពីយប់មិញថា ប្រទេសជាង ៥០ បាន​ទាក់ទង​ទៅប្រធានាធិបតី ដើម្បីចាប់ផ្តើមការចរចា។ ​ពួកគេកំពុងធ្វើដូច្នេះ ព្រោះពួកគេយល់ថា ពួកគេទទួលរង​នូវ​ពន្ធច្រើន»។

ដូច្នេះហើយ លោកបន្តថា៖ «​ខ្ញុំមិនគិតថា អ្នកនឹងឃើញឥទ្ធិពលធំដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ។ ខ្ញុំគិតថា មូលហេតុដែលយើងមានឱនភាពពាណិជ្ជកម្ម​អូសបន្លាយ​យូរអង្វែង ព្រោះប្រទេស​ទាំងនេះ​បន្ត​ការ​ផ្គត់ផ្គង់តែរហូត។ ​ពួកគេ​លក់បង្ខូចតម្លៃ​ក្នុងប្រទេស(អាមេរិក​) ដើម្បីបង្កើតការងារ​ក្នុងប្រទេស​ចិន​»។

គួរគូស​បញ្ជាក់ថា​ លោក ត្រាំ បាន​ប្រកាស «ពន្ធឆ្លើយតបឱ្យស្មើគ្នា​» កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន (ម៉ោងនៅកម្ពុជា) ដោយកំណត់ពន្ធ ១០ ភាគរយ លើគ្រប់មុខទំនិញ​នាំចូលពីគ្រប់ប្រទេស​ ខណៈ​កំណត់អត្រាខ្ពស់ជាងនេះ សម្រាប់បណ្ដា​ប្រទេស​មួយ​ចំនួន​ធំ ដែលជាទូទៅមាន​អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិក​ធ្ងន់ធ្ងរ​ ទោះបី​ជាលោក​ ត្រាំ អះអាងថា​ ពន្ធរបស់​លោក ធ្វើឡើងដើម្បីឆ្លើយតប​ទៅនឹង​ការដាក់ពន្ធខ្ពស់​លើទំនិញ​របស់​អាមេរិកពីសំណាក់ប្រទេសទាំងនោះក៏ដោយ​។

ពន្ធមូលដ្ឋាន ១០ ភាគរយ ចូលជាធរមាន​កាលពីសប្ដាហ៍មុន ខណៈ​ពន្ធដែលខ្ពស់ជាងនេះ កំណត់ថានឹង​ចូលជាធរមាន​នៅថ្ងៃពុធ ខានស្អែក។ ក្រោយ​ការប្រកាសរបស់​លោក ត្រាំ ផ្សារភាគហ៊ុនរបស់​ពិភព​លោក​  បាន​ធ្លាក់ចុះជាគំហុក ខណៈ​អ្នកប្រឆាំង​ក្នុងស្រុកអាមេរិក ព្រួយបារម្ភថា​ វិធានការពន្ធដដែល​មាន​លទ្ធភាពបង្កវិបត្តិសេដ្ឋកិច្ច បំផ្ទុះអតិផរណា និង​បង្កើនការបាត់បង់ការងារធ្វើ ដែលជះឥទ្ធិពលដោយ​ផ្ទាល់លើអំណាច​ទិញ​ ​ចំពេល​ធ្វើឱ្យរង្គុះរង្គើដល់ទំនាក់ទំនងជាមួយ​ប្រទេសសម្ព័ន្ធមិត្ត និងជាដៃគូសេដ្ឋកិច្ច៕

The post ​មន្រ្តីកំពូលរបស់​ ត្រាំ៖ ​៥០ ប្រទេស បាន​ទាក់ទងទៅអាមេរិក ដើម្បីចរចា​​ពន្ធ appeared first on Kampuchea Thmey Daily.

វៀតណាមចង់បញ្ចុះពន្ធលើទំនិញ​អាមេរិកដល់ ០% ជាការចរចាជាមួយ​ ត្រាំ
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក​ Tô Lâm បាននិយាយអំឡុងកិច្ច​សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាមេរិកមកត្រឹម ០ ភាគរយ​។

ក្នុងការហៅទូរស័ព្ទនោះ ក៏ចូលរួមផងដែរដោយ​​នាយក​រដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chính ប្រធាន​ការិយាល័យ​មជ្ឈិមបក្ស លោក Lê Hoài Trung និង​ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក​ Hồ Đức Phớc។

បើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងប្រទេសទាំង ២ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំង២​ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ពួកគេបានចែករំលែកការវាយតម្លៃថា ទំនាក់ទំនងវៀតណាម-សហរដ្ឋ​អាមេរិក បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ។

ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម មេដឹកនាំទាំង ២ បានពិភាក្សាអំពីវិធានការនានា ដើម្បីសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មទ្វេភាគី។ លោក​ Tô Lâm បានសង្កត់ធ្ងន់លើឆន្ទៈរបស់វៀតណាមក្នុងការចរចាជាមួយអាមេរិក ដើម្បីកាត់បន្ថយពន្ធលើការនាំចេញរបស់អាមេរិកមក​កាន់វៀតណាម មកត្រឹម 0 ភាគរយ​ ហើយបានស្នើឱ្យអាមេរិកធ្វើដូចគ្នា សម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។

លោកក៏បានគូសបញ្ជាក់ផងដែរ​ថា វៀតណាមព្យាយាមបង្កើនការនាំចូលពីអាមេរិក ហើយលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអាមេរិក ក្នុងការវិនិយោគនៅវៀតណាមបន្ថែមទៀត។

លោក ត្រាំ ឯណោះវិញ​បាន​ហៅការហៅទូរស័ព្ទជាមួយ​មេដឹកនាំវៀតណាម ថា​ប្រកបដោយ​ផ្លែផ្កា ដោយ​ថាភាគីទាំង​យល់ស្របគ្នា​ក្នុងការចរចា​។

គួរគូស​បញ្ជាក់ថា កិច្ចសន្ទនារបស់​មេដឹកនាំនៃបណ្ដា​ប្រទេសទាំង ២ ធ្វើឡើង ក្រោយលោក ត្រាំ បាន​ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា​លើបណ្ដាប្រទេស និងតំបន់ ១៨០ ទូទាំងពិភព​លោក​ រួមទាំង ៤៦ ភាគរយ លើទំនិញ​វៀតណាម ដែល​មាន​អតិរេកពាណិជ្ជកម្មប្រមាណ ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន​៕

The post វៀតណាមចង់បញ្ចុះពន្ធលើទំនិញ​អាមេរិកដល់ ០% ជាការចរចាជាមួយ​ ត្រាំ appeared first on Kampuchea Thmey Daily.

អ្នកជំនាញជំរុញឱ្យឥណ្ឌូណេស៊ីខិតទៅជិត BRICS ក្រោយជាប់ពន្ធ ៣២ ភាគរយ ពីអាមេរិក
សេដ្ឋវិទូជាន់ខ្ពស់ឥណ្ឌូណេស៊ី ជំរុញឱ្យ​ប្រទេសរបស់ខ្លួន​ចូលកាន់តែជិត​អង្គការ BRICS ដែល​មាន​ឥណ្ឌូណេស៊ីជាសមាជិតរួច​ស្រាប់ហើយនោះ ដើម្បីបង្កើន​ទីផ្សារ​នាំចេញបន្ថែម ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្ធ​ ៣២ ភាគរយលើប្រទេសខ្លួន​។ នេះបើតាម​ការចុះផ្សាយរបស់កាសែត Jakarta Globe។

សេដ្ឋវិទូ លោក Bhima Yudhistira បាន​ប្រាប់​ថ្លែង​ Jakarta Globe ថា ​ឥណ្ឌូណេស៊ីគួរតែព្យាយាមធ្វើការចរចាខ្លះៗជាមួយអាមេរិក ​ទោះបីជាមាន​រយៈពេល​ខ្លីត្រឹមថ្ងៃទី ៩ មេសា ដែល​ពន្ធឆ្លើយតបឱ្យស្មើគ្នាចូលជាធរមាន​ក៏ដោយ​​។

យ៉ាងណា​មិញ សេដ្ឋវិទូរូប​នេះលើកឡើងថា វា​មាន​ឱកាសតិចដែល​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​សំខាន់ណាមួយ​ ដូច្នេះ «វិធានការបន្ទាប់របស់ឥណ្ឌូណេ​ស៊ី គួរតែពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួនជាមួយបណ្តាប្រទេស BRICS» ។ លោក​គូស​បញ្ជាក់ថា៖ «ប្លុក BRICS ​​ពិតជាមានសក្តានុពលចំពេលមានសង្រ្គាមពាណិជ្ជកម្ម ដែល​បង្ក​ឡើងដោយសហរដ្ឋអាមេរិក។ យើងក៏អាចទាក់ទងទៅកាន់មជ្ឈិមបូព៌ា ឬក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(ឈូងសមុទ្រពែរក្ស​) [GCC] ជាជម្រើសមួយផងដែរ»។

ជុំវិញលទ្ធភាព​ដែល​ថាលោក​ ត្រាំ អាច​បង្កើនពន្ធ​ពេលឥណ្ឌូណេស៊ី​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយ BRICS ​លោក​ Bhima បាននិយាយថា វាមិនទំនងជាកើតឡើង​នោះទេ ខណៈ​ពន្ធខ្ពស់នឹងធ្វើឱ្យការនាំចូលទំនិញពី​ BRICS ​​កាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក។

ដើម​ឡើង BRICS ​ប្រទេស​ជាសមាជិក ៥ រួមមាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយ​ក្រោយមក ​អារ៉ាប់រួម​ អេត្យូពី អេហ្ស៊ីប អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី បានចូលរួមជាមួយ​។ កន្លងមក​ លោក ត្រាំ បានរិះគន់ BRICS ហើយថែមទាំងបានគំរាមដាក់ពន្ធ ១០០ ភាគរយ​ លើ​ប្លុកនេះ​ ប្រសិនបើពួកគេព្យាយាម​ឈប់​ប្រើ​ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។

ថ្មីៗ​នេះ ឥណ្ឌូណេស៊ី​បាន ​និង​កំពុង​ខិត​ទៅ​ជិត BRICS។ កាលពីសប្តាហ៍មុន ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​បានប្រកាសថា ​ឥណ្ឌូណេស៊ីនឹងចូលរួមជាមួយធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលគាំទ្រដោយ BRICS ។ ទន្ទឹមនឹងនេះ GCC គឺជា​ប្លុក​សេដ្ឋកិច្ចដាច់ដោយឡែក ដែលរួមមាន បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម​។ ​

សេដ្ឋវិទូផ្សេងៗទៀត ក៏​ជំរុញ​ឱ្យ​ឥណ្ឌូណេស៊ីបង្កើន​ទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយសមាជិត BRICS ដទៃទៀតផងដែរ។ ​លោក Hans Kwee អ្នកសេដ្ឋកិច្ច និងទីផ្សារមូលធន បាន​និយាយ​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Antara ថា៖ ​«ឥណ្ឌូណេស៊ីត្រូវការពង្រឹងពាណិជ្ជកម្មជាមួយបណ្តាប្រទេស BRICS ដើម្បីស្វែងរកប្រភពចំណូលថ្មី បន្ទាប់ពីការយកពន្ធខ្ពស់​ដោយ​សហរដ្ឋអាមេរិក»។ លោកបានព្រមានថា ពន្ធនាំចូលខ្ពស់ដែលអាមេរិកដាក់លើប្រទេសផ្សេងៗ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ឥណ្ឌូណេស៊ី។

គួរគូស​បញ្ជាក់ថា ការងាកទៅកាន់ប្លុក BRICS គឺជា​គោលដៅមួយសម្រាប់រដ្ឋាភិបាល​ឥណ្ឌូណេស៊ីក្នុងការ​ធ្វើពិពិធកម្មទីផ្សារនាំចេញ​ ជាជាង​ការពឹង​ផ្អែក​លើទីផ្សារធំតែមួយ ដូចជាសហរដ្ឋអាមេរិក​។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី​ក៏​កំពុងពន្លឿន​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​សហភាពអឺរ៉ុប (EU) ដែល​រង​ពន្ធរបស់ ត្រាំ ប្រមាណ ២០ ភាគរយ ដែរ។ យ៉ាងណាមិញ ខណៈជំរុញការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម រដ្ឋាភិបាល​ឥណ្ឌូណេស៊ីនៅតែ​ជំរុញ​បន្តការចរចាជាមួយរដ្ឋបាលរបស់ ត្រាំ៕

The post អ្នកជំនាញជំរុញឱ្យឥណ្ឌូណេស៊ីខិតទៅជិត BRICS ក្រោយជាប់ពន្ធ ៣២ ភាគរយ ពីអាមេរិក appeared first on Kampuchea Thmey Daily.

វៀតណាមសម្ដែងការសោកស្ដាយ ចំពោះការដាក់ពន្ធ ៤៦ ភាគរយ ពី ត្រាំ
ក្រសូងការបរទេស​វៀតណាម​ នៅថ្ងៃសុក្រនេះ បាន​សម្ដែង​ការសោកស្ដាយចំពោះការសម្រេចចិត្តរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធឆ្លើយតប​លើទំនិញ​វៀតណាមរហូតដល់ ៤៦ ភាគរយ។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានប្រាប់រ៉យទ័រថា៖ «យើងជឿជាក់​ថា​ ការសម្រេចចិត្តនេះមិនសមស្របនឹងការពិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែល​ផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង​ ២ នោះទេ»។

លោកស្រីបាន​បន្តថា៖ «វា​មិន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ពី​ស្មារតី​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​នោះទេ។ ប្រសិនបើអនុវត្ត វានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ហើយប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២»។

ទោះបីជាយ៉ាងណា​ក៏ដោយ​ លោកស្រី Hang បាន​​គូសបញ្ជាក់​ថា វៀតណាមនឹងបន្តស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

គួរគូសបញ្ជាក់ថា វៀតណាម ដែលមាន​អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិក ១២៣,៥ ប៊ីលាន​ដុល្លារកាលពីឆ្នាំមុន​ ​គឺជា​ប្រទេស​ដែល​ជាប់​ពន្ធ​របស់ ត្រាំ ក្នុងអត្រាខ្ពស់បំផុតមួយ​ រួមជាមួយ​បណ្ដា​ប្រទេស​ក្នុងតំបន់ផ្សេងៗទៀត ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងថៃជាដើម។

ភ្លាមៗ​ក្រោយ​ការប្រកាសរបស់​ ត្រាំ នាយករដ្ឋមន្ត្រីវៀតណាម  លោក ផាម មិញ ឈិញ​ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានានៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីដោះស្រាយបញ្ហានេះ ខណៈ​ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បង្កើត​ក្រុម​ឆ្លើយតប​ភ្លាមៗ​​។ លោកបានចាត់ឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Ho Duc Phoc ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រមូលមតិយោបល់ពីអង្គភាពអាជីវកម្ម ជាពិសេសអ្នកនាំចេញធំៗ៕

The post វៀតណាមសម្ដែងការសោកស្ដាយ ចំពោះការដាក់ពន្ធ ៤៦ ភាគរយ ពី ត្រាំ appeared first on Kampuchea Thmey Daily.

មេដឹកនាំបារាំង ម៉ាក្រុង ជំរុញឱ្យ​អឺរ៉ុបផ្អាកការវិនិយោគនៅអាមេរិក ប្រតិកម្មនឹងពន្ធ ត្រាំ
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ​ម៉ាក្រុង ​បានរិះគន់ការសម្រេចចិត្តរបស់​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ​ក្នុងការដាក់ពន្ធលើប្រទេសស្ទើរតែទាំងអស់ រួមទាំងសហភាពអឺរ៉ុប​ ថាជា ទង្វើ «ឃោរឃៅ» និង «គ្មានមូលដ្ឋាន» ខណៈស្នើឱ្យ​មាន​ការផ្អាកជាបណ្ដោះអាសន្ននូវ​​ការ​វិនិយោគនាពេលអនាគត​​របស់​​អឺរ៉ុប​​នៅសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews។

លោកថ្លែងក្នុងអំឡុង​កិច្ចប្រជុំជាមួយតំណាងឧស្សាហកម្មបារាំង ថា ការផ្អាកនោះ គួរតែធ្វើរហូត ទាល់តែអឺរ៉ុបនិយាយឱ្យ​ច្បាស់គ្នាសិន ជាមួយ​សហរដ្ឋអាមេរិក។ លោក​បន្តថា៖ «តើជា​សារអ្វីទៅ​ នៅពេលតួអង្គអឺរ៉ុបសំខាន់ៗចាប់ផ្ដើមវិនិយោគរាប់ពាន់លាន​អឺរ៉ុបក្នុងសេដ្ឋកិច្ចអាមេរិក នៅពេល​គេ(អាមេរិក)កំពុងវាយប្រហារយើង?»

​លោកបន្ថែមទៀតថា៖ «យើង​ត្រូវ​មាន​សាមគ្គីភាព​ ជា​សមូហភាព»។

ក្នុងការប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នាម្សិលមិញរបស់ ត្រាំ ​សហរដ្ឋអាមេរិក​នឹង​ដំឡើងពន្ធ ២០ ភាគរយ លើទំនិញ​នាំចូលពីសហភាពអឺរ៉ុបជាសម្ព័ន្ធ​ ដោយ​ចូលជាធរមាននៅថ្ងៃទី ៩ មេសា ខណៈប្លុកនេះបាន​រងពន្ធ ២៥ ភាគរយ លើដែកថែប អាលុយមីញ៉ូម និងរថយន្ត​ នាំចេញ​ទៅសហរដ្ឋអាមេរិក រួច​ហើយ។

ក្នុងសុទ្ទរកថាដដែលកាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ាក្រុង បានរិះគន់ធ្ងន់ៗចំពោះចំណាត់ការ​មិនធ្លាក់មានពីមុនមកនេះរបស់ ត្រាំ។ ​

នៅឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានកត់ត្រាអតិរេកពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ប្រមាណ ១៥៦,៦ ប៊ីលាន​អឺរ៉ូ ប៉ុន្តែឱនភាពពាណិជ្ជកម្មផ្នែកសេវាកម្មរបស់ប្លុកទៅសហរដ្ឋអាមេរិក មាន​ប្រមាណរហូតដល់ ១០៨,៦ ប៊ីលាន​អឺរ៉ូ។ ​

លោក ម៉ាក្រុង​ បាននិយាយថា៖ «ការសម្រេចចិត្តដែល​ប្រកាសឡើង​កាលពីយប់មិញ (ម៉ោងនៅបារាំង) គឺឃោរឃៅ និងគ្មានមូលដ្ឋាន។ វាគ្មានមូលដ្ឋាន ពីព្រោះអតុល្យភាពពាណិជ្ជកម្ម មិនអាចកែតម្រូវបានដោយការកំណត់ពន្ធ នោះទេ»។ លោកបន្តថា៖ «មូលដ្ឋានគ្រឹះនៃទ្រឹស្តីសេដ្ឋកិច្ចបង្ហាញពីភាពផ្ទុយគ្នា ជាពិសេសនៅពេលដែលអតុល្យភាព (ពាណិជ្ជកម្ម​) មិនគិតពីសេវាកម្មឌីជីថល»។

ប្រធានាធិបតីបារាំងដដែល​ បានព្យាករ​ថា ពន្ធគយនឹងបង្ហាញភ្លាមៗ និង​គ្មាន​និរន្តរភាពសម្រាប់សេដ្ឋកិច្ចអាមេរិក ដោយធ្វើឱ្យក្រុមហ៊ុន និងពលរដ្ឋអាមេរិក «ទន់ខ្សោយ» និង «ក្រីក្រជាងមុន»។ ទោះយ៉ាងណាក៏ដោយ ​លោក​ក៏បាន​និយាយអំពីផលវិបាកសម្រាប់ទ្វីបអឺរ៉ុប ​ដ៏ធំគ្រប់វិស័យនៃ​សេដ្ឋកិច្ច។

លោក​ ម៉ាក្រុង​ បានបន្ថែម​ថា ប្រឈមមុខនឹងបញ្ហាប្រឈម «ដែលមិនធ្លាប់មានពីមុនមក» សហភាពអឺរ៉ុបគួរតែបង្កើនទីផ្សារតែមួយរបស់ខ្លួន ដែល​មាន​អ្នកប្រើប្រាស់ ៤៥០ លាននាក់ ហើយបង្កើតការឆ្លើយតបរួមគ្នា និងប្រកបដោយការតាំងចិត្ត។

ទន្ទឹម​នឹងការលើកឡើងរបស់លោក ម៉ាក្រុង គណៈកម្មការអឺរ៉ុបវិញ​ បាន​អះអាងថា ខ្លួន​បាន​ត្រៀមខ្លួន​ដើម្បី​ដាក់ពន្ធ​សងសឹកប្រឆាំងនឹងពន្ធគយរបស់ ត្រាំ ប៉ុន្តែ​នៅបន្តផ្ដល់អទិភាពលើការចរចា៕

The post មេដឹកនាំបារាំង ម៉ាក្រុង ជំរុញឱ្យ​អឺរ៉ុបផ្អាកការវិនិយោគនៅអាមេរិក ប្រតិកម្មនឹងពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.