ពន្ធបន្ទាប់បន្សំ Archives - Kampuchea Thmey Daily

អាមេរិក​​​ព្រមានឱ្យចិន​ និងឥណ្ឌា បញ្ឈប់ការទិញប្រេងរុស្ស៊ី ដែលរងទណ្ឌកម្ម ​
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាន​ឱ្យដឹងកាលពីថ្ងៃអង្គារ​ថា លោកចង់ចេញការព្រមានខ្លាំងៗដល់ប្រទេសចិន ជុំវិញការទិញប្រេងពីរុស្ស៊ី និងអ៊ីរ៉ង់ ដែល​រងទណ្ឌកម្ម​​របស់លោកខាងលិច ក៏ដូចជាការគាំទ្រលើសង្រ្គាម​ឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ថ្លែងក្នុងកម្មវិធីជំនួញរបស់បណ្ដាញទូរទស្សន៍ Fox News លោក ​Bessent បានសង្កត់ធ្ងន់លើ​កំណើន​នៃការគាំទ្រ​ទ្វេភាគី​ក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំពោះច្បាប់ស្ដីពីការដាក់ពន្ធ ១០០ ភាគរយ លើទំនិញ​នាំចូល​ពីប្រទេសដែលបន្តទិញប្រេងពីរុស្ស៊ី​ ពិសេស​ចិន និងឥណ្ឌា។

លោក Bessent ក៏បានកត់សម្គាល់ផងដែរថា លោកនឹងធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដោយជំរុញឱ្យពួកគេមានភាព​​ស៊ីសង្វាក់គ្នាជាមួយ​កិច្ចខិតខំប្រឹងប្រែងរបស់​អាមេរិក ​តាម​រយៈការអនុវត្ត​ពន្ធបន្ទាប់បន្សំកម្រិតខ្ពស់ ពាក់ព័ន្ធនឹង​ការទិញ​ប្រេងរុស្ស៊ី ដែលជាប់ទណ្ឌកម្ម​។ ពន្ធបន្ទាប់បន្សំ សំដៅលើពន្ធ ដែល​ដាក់លើប្រទេសទី៣ ដែលជាប់ពាក់ព័ន្ធ ឬធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេសដែលរងទណ្ឌកម្ម​។

​ទន្ទឹមនឹង​នោះ លោកបានរិះគន់ប្រទេសមួយចំនួននៅអឺរ៉ុប ​ដោយនិយាយថា ពួកគេមាន​វោហាសាស្ត្រដ៏តឹងតែង ប៉ុន្តែមិនស៊ីគ្នាជាមួយ​នឹង​សកម្មភា​ព ​ខណៈអំពាវនាវឱ្យ​មានការរួបរួមលើការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោក Bessent ធ្វើឡើងក្រោយ​សហភាពអឺរ៉ុប​កាលពីសប្ដាហ៍មុន បាន​អនុម័តនូវកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញ​ការឈ្លានពានអ៊ុយក្រែន ដោយរួមបញ្ចូលទាំងការកំណត់តម្លៃប្រេង ៤៧,៦ ដុល្លារ/បារ៉ែល។

ថ្មីៗនេះ​ សហរដ្ឋអាមេរិក​បាន​បង្កើនវោហាសាស្រ្តកំណត់ដំឡើងពន្ធលើគោលដៅប្រទេសសំខាន់ៗដែលជាអតិថិជនទិញ​ប្រេងថោកៗរបស់រុស្ស៊ី។ កាលពីថ្ងៃអាទិត្យ សមាជិកព្រឹទ្ធសភាអាមេរិក លោក​ Lindsey Graham បាននិយាយកាលពីថ្ងៃអាទិត្យថា ​ចិន ឥណ្ឌា និងប្រេស៊ីល នឹងប្រឈមមុខនឹងផលវិបាកក្នុងពេលឆាប់ៗនេះ ដោយសារការទិញប្រេង​ពីរុស្ស៊ី ដោយប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ដាក់ពន្ធ ១០០ ភាគរយ។

លោក​ ​Graham បាន​អះអាងថា ប្រទេសទាំង ៣ រួមចំណែកប្រមាណ ៨០ ភាគរយ លើការទិញប្រេងថោកៗរបស់រុស្ស៊ីសរុប​។  អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បាន​ព្រមានពីពន្ធបន្ទាប់បន្សំលើប្រេស៊ីល ចិន​ និងឥណ្ឌា ផងដែរ ក្រោយ​ជំនួប​ជាមួយ​លោក ត្រាំ កាលពីសប្ដាហ៍មុន។ ​

គួរគូសបញ្ជាក់ថា ការគំរាមកំហែង​របស់​សហរដ្ឋអាមេរិកដោយ​ប្រើវិធានការពន្ធ តែងតែរងការរិះគន់ពីប្រទេសដែល​រង​គំនាបរបស់ខ្លួន​។ ជាការឆ្លើយតបទៅនឹងការព្រមានរបស់លោក Rutte ​អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយថា អាទិភាពកំពូលរបស់ឥណ្ឌាគឺការធានានូវតម្រូវការថាមពល​ក្នុងស្រុក។

លោកបានសង្កត់ធ្ងន់ថា ​ការទិញ​ប្រេងរបស់ឥណ្ឌា បណ្ដាលមកពីប្រេងរុស្ស៊ីអាចរកបាន​នៅលើទីផ្សារ ​លក្ខខណ្ឌសកល ​ខណៈ​បានព្រមានប្រឆាំងនឹងការអនុវត្តស្តង់ដារ​២​ ដោយ​លោក​មើលឃើញថា លោកខាងលិច រួមទាំងអឺរ៉ុប នៅតែបន្តទិញ​ប្រេងពីរុស្ស៊ី៕

The post អាមេរិក​​​ព្រមានឱ្យចិន​ និងឥណ្ឌា បញ្ឈប់ការទិញប្រេងរុស្ស៊ី ដែលរងទណ្ឌកម្ម ​ appeared first on Kampuchea Thmey Daily.