ពន្ធសងសឹកឱ្យស្មើភាពគ្នា (Reciprocal Tariff ) Archives - Kampuchea Thmey Daily

ត្រាំ គ្រោងប្រកាសពន្ធសងសឹក លើប្រទេសដាក់ពន្ធលើទំនិញអាមេរិក
ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យដឹង​កាលពីថ្ងៃចន្ទថា​ លោក​គ្រោង​ប្រកាស​ផែនការដាក់ «ពន្ធសងសឹកឱ្យស្មើភាព​គ្នា» លើ​គ្រប់ប្រទេស​ទាំងអស់ដែលដាក់ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​លោក ត្រាំ បញ្ជាក់ការណ៍នេះ​ជាថ្មីម្ដងទៀត ទៅកាន់អ្នកកាសែត​នៅ​ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យអូវ៉ល នៃសេតវិមាន ខណៈ​លោក​ចុះហត្ថលេខាលើការបញ្ជាទិញចំនួន​ ២ ដែល​​បញ្ចប់ការលើកលែងពន្ធ​​ដែកថែប និង​អាលុយមីញ៉ូមនាំចូល ​ហើយ​បង្កើនពន្ធលើលោហៈទាំង២ដល់ ២៥ ភាគរយ​ ។ លោក​ឱ្យដឹង​ផង​ដែរ​ថា​ លោក​កំពុង​ពិចារណា​ដាក់​ពន្ធ​លើ​រថយន្ត បន្ទះ​ឈីប និងថ្នាំពេទ្យជាដើម​។​

ពេលសួរអំពីលទ្ធភាពដែលប្រទេសផ្សេងទៀតអាច​នឹង​សងសឹកប្រឆាំង​ពន្ធរបស់សហរដ្ឋអាមេរិក លោក ត្រាំ បាន​និយាយថា​៖ «ខ្ញុំ​មិន​ខ្វល់ទេ»។​ លោក​បន្តថា៖ «វាមិនយុត្តិធម៌ទេដែលប្រទេសផ្សេងទៀតបានទាញយកផលប្រយោជន៍ពីយើងអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនៅសុខៗ បែរជាយើងមិន​អាច​ដាក់ពន្ធ​លើគេ​វិញ​»​។

លោក​ ត្រាំ បាន​ប្រាប់បណ្ដាញទូរទស្សន៍ ​Fox News ​ក្នុងបទសម្ភាសន៍ថា លោកនឹងប្រកាស «ផែនការដ៏ស្មុគ្រស្មាញ» សម្រាប់ពន្ធគយសងសឹក ប្រហែលជាថ្ងៃចន្ទ ឬថ្ងៃអង្គារ។

គួរ​គូស​បញ្ជាក់ថា​ ពាក្យ​ពន្ធសងសឹកឱ្យ​ស្មើភាពគ្នា ឬ​ Reciprocal Tariff របស់ ត្រាំ សំដៅ​ទៅលើគំនិតនៃការដំឡើងពន្ធលើប្រទេសផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងពន្ធដែលពួកគេបានដាក់លើទំនិញរបស់សហរដ្ឋអាមេរិក។

ជារឿយៗ លោក ត្រាំ បានប្រកែកថា សហរដ្ឋអាមេរិករងភាពអយុត្តិធម៌នៅ​ក្នុងពាណិជ្ជកម្ម ដូច្នេះលោកបានប្រើពន្ធគយប្រភេទ​នេះ ជាមធ្យោបាយមួយដើម្បីបង្កើតភាព​ស្មើគ្នា ដោយ​ធ្វើ​ឱ្យ​ប្រាកដថា​ ​ប្រទេសផ្សេងទៀតបង់ពន្ធស្រដៀងគ្នាលើការនាំចូលរបស់​ខ្លួន​គេទៅកាន់សហរដ្ឋអាមេរិក ដូចដែលសហរដ្ឋអាមេរិក​ត្រូវបង់ពន្ធ​លើការចេញរបស់​ខ្លួន​​ទៅកាន់ប្រទេស​របស់ពួកគេ​ដែរ៕

The post ត្រាំ គ្រោងប្រកាសពន្ធសងសឹក លើប្រទេសដាក់ពន្ធលើទំនិញអាមេរិក appeared first on Kampuchea Thmey Daily.