ពលរដ្ឋខ្មែរនៅអាមេរិក Archives - Kampuchea Thmey Daily

ក្រសួង​សង្គមកិច្ច​រៀបចំ​កន្លែង​ត្រៀម​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បញ្ជូន​ត្រលប់​មក​វិញ
​ក្រសួងសង្គមកិច្ច​បាន​រៀបចំ​ទីតាំង​មួយ​ចំនួន​ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ចាប់​បញ្ជូន​ត្រលប់​មក​កាន់​ប្រទេស​កំណើត​វិញ​ ដើម្បី​ស្ដារ​នីតិសម្បទា និង​ស្វែង​រក​ការងារ​ឱ្យ​ធ្វើ​មុន​នឹង​បញ្ជូន​ចូល​​ក្នុង​សហគមន៍​វិញ​។

អ្នក​នាំពាក្យ​ក្រសួង​សង្គម​កិច្ច​លោក តូច ចាន់នី បាន​ឱ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ​ថា​ ក្រសួង​បាន​រៀបចំ​មជ្ឈមណ្ឌល​ត្រៀម​ទទួល​​ទាំង​នេះ​ជាង​១ឆ្នាំ​មក​ហើយ​ ដោយ​មាន​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដោយ​យក​មណ្ឌល​ហ្វឹកហ្វឺន​អ្នក​​ថែ​ទាំ​មនុស្សចាស់​ និង​ស្ដារ​នីតិសម្បទា​ជន​អនាថា​របស់​ក្រសួង​សង្គម​កិច្ច​ដើម្បី​ទទួល​ស្នាក់នៅ បណ្ដុះបណ្ដាល និង​ស្វែងរក​ការងារ​ជូន​។

លោក​ថា៖ «ជា​ការ​គិត​គូរ​របស់​រាជរដ្ឋាភិបាល​ បើ​គាត់​មាន​ជំនាញ​ហើយ​យើង​រក​ការងារ​ឱ្យ​គាត់​ធ្វើ បើ​អ្នក​ដែល​មិន​ទាន់​មាន​ជំនាញ​​យើង​ឱ្យ​គាត់​រៀន​ជំនាញ​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​គាត់​យើង​មាន​ក្រសួង​ការងារ និង​ក្រសួង​សង្គម​កិច្ច​សហការ​គ្នា​»។

ទោះ​ជា​យ៉ាង​ណា​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​អាមេរិក​បញ្ជូន​មក​វិញ​នោះ​ក្នុង​ចំនួន​ប៉ុន្មាន​ និង​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​ដោយ​រង់​ចាំ​ព័ត៌មាន​ពី​សហរដ្ឋ​អាមេរិក​សិន​។

កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ លោក ជា សុមេធី បាន​ចុះ​ពិនិត្យ​ទីតាំង​មជ្ឈមណ្ឌល​ត្រៀម​សម្រាប់​ទទួល​ពលរដ្ឋ​ខ្មែរ​មាតុភូមិនិវត្តន៍​ពី​សហរដ្ឋ​អាមេរិក​នៅ​ទីតាំង​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​លោក​បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា​ «មណ្ឌល​នេះ​នឹង​ទុកដាក់​ថែទាំ​ផ្ដល់​សេវា​សង្គម​កិច្ច​​ដល់​អ្នក​ទាំង​នោះ​មុន​នឹង​បញ្ជូន​ទៅ​ជួប​ជុំ​គ្រួសារ​នៅ​សហគមន៍​វិញ»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ លោក​បណ្ឌិត ប៉ា ច័ន្ទរឿន គាំទ្រ​ចំពោះ​ការ​រៀបចំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ត្រៀម​ទទួល និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រម​ទាំង​ស្វែង​រក​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​អាមេរិក​បណ្ដេញ​មក​ប្រទេស​កំណើត​វិញ​នេះ​។

លោក​ថា៖ «នេះ​គឺ​ជា​គម្រោង​ចាំ​បាច់​និង​ជា​ជំនួយ​វិជ្ជមាន​ផង​ដែរ សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ពី​អាមេរិក​មក​វិញ​ហ្នឹង។ ព្រោះ​ការ​រៀបចំ​បែប​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​មូលដ្ឋាន​សម្រាប់​ពួកគាត់​នៅ​ពេល​ដែល​​​​ត្រលប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​»។

ទោះ​ជា​យ៉ាង​ណា​លោក​បណ្ឌិត ប៉ា ច័ន្ទរឿន បាន​ឱ្យ​ជា​យោបល់​ដល់​រដ្ឋ ​គួរ​មាន​ការ​គិត​គូរ​បន្ថែម​លើ​ការ​គាំពារ​ផ្លូវ​ចិត្ត ព្រម​ទាំង​យក​ចិត្ត​ទុកដាក់​តម្រង់​ទិស​ពី​ជំនាញ​​និង​ការងារ ឬ​​បណ្ដុះ​បណ្ដាល​ជំនាញ​ថ្មី​ដែល​អាច​ប្រើប្រាស់​បាន​នៅ​កម្ពុជា​ ធ្វើការ​រៀបចំ​ឱ្យ​មាន​ឯកសារ​រដ្ឋបាល​​ជូន​ពួកគាត់​​ ជា​ពិសេស​គឺ​​ការ​បង្កើត​ឱ្យ​មាន​បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​អាមេរិក​បញ្ជូន​មក​វិញ​ពី​មុនៗ​ដើម្បី​ឱ្យ​ពួកគេ​អាច​ចែក​រំលែក​បទ​ពិសោធន៍​ជួយ​គ្នា​បាន​ ក៏​ដូច​ជា​​ត្រូវ​បង្កើត​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ងាយ​ស្រួល​ស្វែង​រក​ការងារ​ជូន​ពួកគាត់​ផង​ដែរ​។

យោង​តាម​ឯកសារ​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និង​គយ​របស់​អាមេរិក​កាល​ពី​ដើម​ឆ្នាំ​២០២៥ បាន​ឱ្យ​ដឹង​ថា​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​ ១ ៧៤៧នាក់ ស្ថិត​ក្នុង​តារាង​ដែល​សហរដ្ឋ​អាមេរិក​នឹង​ចាប់​បញ្ជូន​មក​កម្ពុជា​បន្ទាប់​ពី​ប្រទេស​នេះ​បញ្ចប់​​នីតិវិធី​ចុងក្រោយ​នៃ​ការ​បញ្ជូន​ចេញ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​​​

The post ក្រសួង​សង្គមកិច្ច​រៀបចំ​កន្លែង​ត្រៀម​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បញ្ជូន​ត្រលប់​មក​វិញ appeared first on Kampuchea Thmey Daily.

អណិកជនខ្មែរម្នាក់ចង់កសាងវត្តធំជាងគេមួយនៅអាមេរិក
ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរលោកស្រី Lyna Lam បានជម្រាបប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថាលោកស្រីនិងក្រុមគ្រួសារចង់កសាងវត្តធំជាងគេមួយកន្លែងនៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហូ័រញ៉ា សហរដ្ឋអាមេរិកដើម្បីចូលរួមលើកកម្ពស់ពុទ្ធសាសនា។

លើកឡើងក្នុងជំនួបជាមួយសម្ដេចតេជោកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ នៅវិមាន៧មករា រាជធានីភ្នំពេញ លោកស្រី Lyna Lam ថាគោលបំណងសំខាន់នៃការកសាងវត្តនេះ គឺសម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមដល់សហគមន៍ខ្មែរគោរពប្រតិបត្តិព្រះពុទ្ធសាសនា សម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះសង្ឃនិមន្តមកពីកម្ពុជា និងសម្រាប់ដាក់តម្កល់និងថែរក្សាឯកសារពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ថាសម្ដេចពិតជារីករាយ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី និងក្រុមគ្រួសារ  ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដើមដ៏ចំណាស់របស់ខ្មែរ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរ។

សម្ដេចថា៖ «ទោះបីយើងរស់នៅទីណាកន្លែងណាក៏ដោយ យើងរួមគ្នា និងជួយគ្នា ក្នុងនាមជាជនជាតិខ្មែរតែមួយ»។

លោកស្រី Lyna Lam ជាជនភៀសខ្លួនពីរបបខ្មែរក្រហមទៅនៅអាមេរិក។ លោកស្រីជាស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ និងជាភរិយារបស់លោក Chris Larseen នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc.។

បច្ចុប្បន្ននៅសហរដ្ឋអាមេរិកមានវត្តខ្មែរចំនួន១៤១វត្ត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អណិកជនខ្មែរម្នាក់ចង់កសាងវត្តធំជាងគេមួយនៅអាមេរិក appeared first on Kampuchea Thmey Daily.

ទូតខ្មែរនៅអាមេរិក ឱ្យពលរដ្ឋរស់នៅទីនោះ សាមគ្គី រក្សាវប្បធម៌ ប្រពៃណី កសាងសហគមន៍ខ្មែរឱ្យកាន់តែរឹងមាំ
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក លោក កែវ ឈា លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក បន្តរួបរួម សាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាមរតកវប្បធម៌ និងប្រពៃណីជាតិខ្មែរ ដើម្បីកសាងសហគមន៍ខ្មែរឱ្យកាន់តែមានភាពរឹងមាំ។ នេះបើតាមលិខិតមួយច្បាប់ ចុះថ្ងៃទី១៧ ខែកញ្ញា ដែលលោក កែវ ឈា ប្រកាសជូនជនរួមជាតិដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក មុនពេលលោកបញ្ចប់អាណត្តិបេសកកម្មការងារជាឯកអគ្គរាជទូត នៃកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសហរដ្ឋម៉ិកស៊ិក។

កាលពីដើមឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងលោក កែវ ឈា ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសហរដ្ឋម៉ិកស៉ិក។

តាមការកត់សម្គាល់ ក្នុងអាណត្តិបេសកម្មការទូតរបស់ខ្លួន លោក កែវ ឈា បានបំពេញការងារលើការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា-សហរដ្ឋអាមេរិក សំដៅការពារផល ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសហគមន៍ខ្មែរនៅតាមរដ្ឋ និងក្រុងនានាក្នុងសហរដ្ឋអាមេរិក ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោក ក៏បានដើរតួនាទី ក្នុងកិច្ចការងារបញ្ជូនរតនសម្បតិជាតិ រូបសំណាកវត្ថុបុរាណ គ្រឿងអលង្ការ ដែលត្រូវបានជន លួចចេញពីប្រទេសកម្ពុជាក្នុងអំឡុងសម័យសង្គ្រាម។

នៅក្នុងលិខិតដដែល លោក កែវ ឈា ក៏បានអរគុណចំពោះជនរួមជាតិខ្មែរទាំងអស់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយសាមគ្គីភាព នៅក្នុងសកម្មភាពការងាររបស់ស្ថានទូតក្នុងអាណត្តិរបស់លោក។

យ៉ាងណា គេនៅមិនទាន់ដឹងថា អ្នកការទូតរូបណា នឹងត្រូវទទួលភារកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសហរដ្ឋម៉ិកស៉ិកជំនួសលោក កែវ ឈា ឡើយ។

ដោយហេតុ ក្នុងអាណត្តិការងារ ពលរដ្ឋខ្មែររស់នៅលើដីអាមេរិកបានចូលរួម និងគាំទ្រលើកិច្ចការរបស់ខ្លួននាពេលកន្លងមក លោក កែវ ឈា ដាក់ក្ដីរំពឹងថាពលរដ្ឋខ្មែររស់នៅអាមេរិក នឹងចូលរួម និងផ្ដល់កិច្ចគាំទ្រការងាររបស់ឯកអគ្គរាជទូតថ្មី ដែលនឹងចូលបំពេញភារកិច្ចជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ទូតខ្មែរនៅអាមេរិក ឱ្យពលរដ្ឋរស់នៅទីនោះ សាមគ្គី រក្សាវប្បធម៌ ប្រពៃណី កសាងសហគមន៍ខ្មែរឱ្យកាន់តែរឹងមាំ appeared first on Kampuchea Thmey Daily.

មិនទាន់ជាន់ដីអាមេរិកផង សម្តេច ហ៊ុន ម៉ាណែត ត្រូវបានពលរដ្ឋខ្មែរនៅទីនោះ ប្រកាសស្វាគមន៍ទៅហើយ!
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុង ញូវយ៉ក។ ប៉ុន្តែ មិនទាន់នឹងទៅដល់ផង ប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថា ពួកគេ នឹងទៅចូលរួមក្នុងពិធីសំណេះសំណាលផ្ទាល់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។

នេះ គឺជាលើកទី១ហើយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញទៅកាន់សហរដ្ឋអាមេរិក និងជាលើកដំបូងដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។ ក៏មិនខុសពីសម្តេចតេជោ ហ៊ុន សែន ដែរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត មានគម្រោងជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងមកពីប្រទេសផ្សេងទៀត នៅពេលដែលសម្តេចអញ្ជើញទៅដល់សហរដ្ឋអាមេរិកនោះ។ ជំនួបរវាងថ្នាកដឹកនាំកំពូលប្រទេស និងប្រជាពលរដ្ឋនៅឯនាយសមុទ្រនេះ គឺដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក បង្ខិតភាពស្និតស្នាលទៅរកគ្នា និងជាការសបញ្ជាក់យ៉ាងច្បាស់ពីសន្តានចិត្តមេដឹកនាំកម្ពុជាពី«ការយកចិត្តទុកដាក់ និងមិនបោះបង់ពលរដ្ឋខ្មែរ ទោះបីរស់នៅទីណាក៏ដោយ»។

ត្បិតថា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ទើបនឹងធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានភាពថ្មីថ្មោងក្នុងការដឹកនាំកាច់បង្កូចប្រទេសក៏ដោយ ប៉ុន្តែ សម្តេចទទួលបានការស្រឡាញ់ ចូលចិត្ត​ និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ចំណែក ប្រជាពលរដ្ឋនៅក្រៅប្រទេស ក៏គោរពស្រឡាញ់សម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងច្រើនផងដែរ។ តួយ៉ាង ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្បែរខាងអាមេរិក។

មុនដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រជាពលរដ្ឋនៅអាមេរិក និងប្រទេសកាណាដា ជាច្រើននាក់ បានធ្វើវីដេអូឃ្លីបខ្លីបង្ហាញពីទឹកចិត្តស្រឡាញ់ គាំទ្រ និងចង់ជួបដោយផ្ទាល់សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា។ តាមរយៈវីឌីអូឃ្លីបដែលផ្សព្វផ្សាយនៅក្នុងបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមកពីរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក និងតាមបណ្តាខេត្តនានានៅក្នុងប្រទេសកាណាដា។ ពួកគេសុទ្ធតែសម្តែងការគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយថា នឹងទៅចូលរួមក្នុងពិធីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច នៅលើទឹកដីអាមេរិកថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអគ្គលេខាធិការUN លោក António Guterres នៅឥណ្ឌូនេស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅកាន់ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅទីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងធុរកិច្ចជននានារបស់អាមេរិក និងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកនៅឥណ្ឌូនេស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍ថា៖ «ពេលខ្ញុំទៅប្រជុំ UN ខាងមុខនេះ ត្រូវជួបជាមួយថ្នាក់ដឹកនាំ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក​ ជួបជាមួយនឹងអ្នកធុរកិច្ចអាមេរិក និងមន្ត្រីមួយចំនួនទៀត ដែលយើងមិនទាន់បានជួបនៅពេលនេះ ដើម្បីបញ្ជាក់ជំហរ និងការទំនាក់ទំនងរបស់យើង បញ្ជាក់ឲ្យច្បាស់ថា ប្រទេសយើងមិនធំទេ តែយើងក៏ជាប្រទេសមិនតូចដែរ ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា សំឡេងរបស់កម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាច និងមានស្មើភាព ជាមួយបណ្តាប្រទេសផ្សេងៗ។ អញ្ចឹងគ្រប់គោលនយោបាយរបស់ ត្រូវតែបញ្ចេញឲ្យអន្តរជាតិដឹង»៕

ដោយ៖ វណ្ណ សុគន្ធា

The post មិនទាន់ជាន់ដីអាមេរិកផង សម្តេច ហ៊ុន ម៉ាណែត ត្រូវបានពលរដ្ឋខ្មែរនៅទីនោះ ប្រកាសស្វាគមន៍ទៅហើយ! appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋខ្មែរនៅអាមេរិក មិនចាំបាច់ធ្វើបាតុកម្មតបតជាមួយអ្នកធ្វើបាតុកម្មប្រឆាំងសម្ដេចទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ដែលរង់ចាំទទួលស្វាគមន៍សម្ដេចអញ្ជើញទៅទីនោះ មិនចាំបាច់ធ្វើបាតុកម្មតបតជាមួយអ្នកធ្វើបាតុកម្មប្រឆាំងសម្ដេច នោះទេ។ ការអំពាវនាវ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងវេទិកាជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា​ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ សម្ដេចនឹងចេញដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ខាងមុខ។ សម្ដេចតេជោ បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលបានចេញវីដេអូរង់ចាំទទួលស្វាគមន៍សម្ដេចអញ្ជើញទៅទីនោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្តថា សម្ដេចនឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដើម្បីសាកសួរសុខទុក្ខពួកគាត់នៅទីនោះ ក្រោយពីខកខានប៉ុន្មានឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩។ បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនោះ នឹងមានប្រជាពលរដ្ឋខ្មែរជាង ១ពាន់នាក់ចូលរួម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ដោយសារយើងសាលប្រជុំនៅទីនោះ វាមិនច្រើន ដូច្នេះមនុស្សប្រហែលជាង ១ពាន់នាក់ប៉ុណ្ណឹង ហើយខ្ញុំក៏រង់ចាំមើលដែរ ថាតើអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ វាមានគ្នាប៉ុន្មាន? ឯខ្ញុំមិនលើកទឹកចិត្ត ឲ្យបងប្អូនដែលមកទទួលខ្ញុំ ធ្វើបាតុកម្មតបតជាមួយគេទេ សុំអង្វរក​ចំពោះបងប្អូន បងៗ ឬប្អូន ឬក្មួយ ឬចៅ ដែលមកទទួលខ្ញុំនោះ មិនចាំបាច់ឃើញគេធ្វើបាតុកម្មមកប្រឆាំងខ្ញុំ ហើយយើងទៅធ្វើបាតុកម្មតបតទេ គ្មានការចាំបាច់ ដើម្បីធ្វើរឿងបែបនេះទេ»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាល មានមនុស្សគាំទ្រនៅក្រៅប្រទេស ដែលជានិច្ចកាលមានចំនួនច្រើនជាង ចំនួនអ្នកដែលធ្វើបាតុកម្មប្រឆាំងសម្ដេច។

សូមជម្រាបថា ​លោក ចូ បៃឌិន ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​បានសរសេរលិខិតអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោង​ធ្វើឡើងនៅថ្ងៃ​ទី ១២​-១៣ ខែឧសភា ឆ្នាំ ២០២២ខាងមុខនេះ។

​ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បាន​​​អះអាងថា នឹង​ចូលរួមកំពូល​ពិសេសអាស៊ាន-សហរដ្ឋអាមេរិកនេះ​ ដោយ​ក្តីសោមនស្សរីករាយ​ ពីព្រោះ​​កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរ​ពិភាក្សាពីការជំរុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ​យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ​អាមេរិក៕

អត្ថបទ៖​ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋខ្មែរនៅអាមេរិក មិនចាំបាច់ធ្វើបាតុកម្មតបតជាមួយអ្នកធ្វើបាតុកម្មប្រឆាំងសម្ដេចទេ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិកប្រមាណ ១ពាន់នាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចគ្រោងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកប្រមាណ ១ពាន់នាក់ មុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីនោះ។

នៅក្នុងពិធីជួបសំណេះ​សំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ៣១ នៅប្រទេសវៀតណាម​ នាព្រឹកថ្ងៃទី ២២ ខែមេសានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចបានឃើញលិខិតរបស់ប្រធានា​ធិបតីអាមេរិកលោក ចូ បៃឌិន រួចហើយ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងត្រូវធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយសម្ដេក៏នឹងចុះហត្ថលេខាទទួល នៅថ្ងៃនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅល្ងាចថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅដល់សហរដ្ឋអាមេរិក ហើយក៏នឹងជួបសំ​ណេះសំណាលទ្រង់ទ្រាយធំជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ ១ពាន់នាក់ ដែលរស់នៅទីនោះផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​ មានប្រសាសន៍យ៉ាងដូច្នេះថា «ល្ងាចថ្ងៃ ១០ ខ្ញុំជួបបងប្អូនខ្មែរយើងមួយចំនួន ដល់ថ្ងៃ ១១ ជួបទ្រង់ទ្រាយធំប្រមាណជា ១ពាន់នាក់ ព្រោះពិបាករកកន្លែងដែរ ដល់ថ្ងៃ ១២, ១៣ អាហ្នឹង គឺប្រជុំពីរថ្ងៃ ថ្ងៃ ១៤ ហោះមកវិញ ថ្ងៃ ១៥ មកដល់ណេះ»។

សូជម្រាបថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ បានប្រកាសឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងត្រូវធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ កិច្ចប្រជុំកំពូលពិសេសនេះ ធ្វើឡើងដើម្បីអបអរសាទរទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន​-អាមរិក ដែលមានអាយុកាល ៤៥ឆ្នាំមកហើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិកប្រមាណ ១ពាន់នាក់ appeared first on Kampuchea Thmey Daily.