ពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក Archives - Kampuchea Thmey Daily

ម៉ិកស៊ិកព្រមានពី​លទ្ធភាពដាក់​ពន្ធ​សងសឹក​ ប្រឆាំង​នឹង​អាមេរិក​
រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ម៉ិកស៊ិក លោក​ Marcelo Ebrard បាន​ព្រមាន​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រសិន​បើ​រដ្ឋបាលអាមេរិកថ្មី​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ ដូណាល់ ត្រាំ​ បង្កើន​ពន្ធ​លើ​ការ​នាំ​ចេញ​ទំនិញ​របស់​ម៉ិកស៊ិក​នោះ​ នោះរដ្ឋាភិបាល​ម៉ិកស៊ិកអាចនឹង​សងសឹកជាមួយនឹង​វិធានការ​ពន្ធ​ដូច​គ្នា​ លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋ​អាមេរិក​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

លោក​ Ebrard បានថ្លែង​ពី​ការណ៍​នេះ​ ក្នុង​​បទសម្ភាសន៍ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​ Radio Formula ​ដោយ​រំឭក​ពីរបៀបដែល​លោក ត្រាំ​ បាន​គំរាមកំហែងដាក់​ពន្ធ ២៥ ភាគរយ​ ​លើទំនិញរបស់​ម៉ិកស៊ិក ពេល​លោក​កាន់​អំណាច​កាល​ពី​លើក​មុន​។ ​

លោក​ថ្លែងយ៉ាងដូច្នេះថា​៖ «​ប្រសិនបើអ្នកដាក់ពន្ធ ២៥ ភាគរយ​ ​លើខ្ញុំ ខ្ញុំត្រូវតែប្រតិកម្មជាមួយនឹងពន្ធដូចគ្នា​។ ប្រសិនបើអ្នកអនុវត្តវិធានការ​ពន្ធ យើងនឹងអនុវត្តវិធានការ​ពន្ធ។ ហើយនឹង​បាន​អី​មក​វិញ​?​ គឺ​ការ​ខាត​បង់​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច​​អាមេរិកខាងជើង»។

លោក Ebrard បានបន្តសង្កត់ធ្ងន់ថា វិធានការ​ពន្ធនឹងធ្វើឱ្យអតិផរណានៅសហរដ្ឋអាមេរិក​កើន​ឡើង​ ដែល​នេះ​ជា​ «ដែនកំណត់​សំខាន់» ក្នុង​ការ​ប្រឆាំង​កុំ​ឱ្យ​មាន​ការ​សងសឹក​បែប​នេះ​។ ​

គួរ​គូស​បញ្ជាក់​ថា​ មុន​ជាប់​ការ​បោះឆ្នោត​ថ្ងៃ​ ៥ វិច្ឆិកា​ លោក ត្រាំ​ បាន​សន្យា​ថា​នឹង​បង្កើន​ពន្ធ​ ២៥ ភាគរយ​ លើ​ទំនិញ​ម៉ិកស៊ិក ប្រសិន​បើ​ប្រទេស​ជិត​ខាង​មួយ​នេះ​ មិន​បញ្ឈប់​ «បញ្ជូន​» ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​ទឹក​ដី​អាមេរិក​ទេ​នោះ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ វិធានការ​ដាក់​ពន្ធ​​អាច​នឹង​ជា​ក្លាយ​បញ្ហា​សម្រាប់​សហរដ្ឋអាមេរិក ដែល​មានម៉ិកស៊ិកជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ខ្លួន​។ យោង​តាម​ក្រសួង​ការបរទេស​អាមេរិក​ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​ ក្នុង​ឆ្នាំ​​២០២៣  មាន​ប្រមាណ​ ៨០៧ ប៊ីលាន​ដុល្លារ​ ដោយ​ការនាំចេញ​ទំនិញ​របស់​អាមេរិក​ទៅ​ម៉ិកស៊ិក រួមចំណែក​​ ៣២២ ប៊ីលាន​ដុល្លារ​​។

ម៉ិកស៊ិក គឺជា​គោលដៅកំពូលសម្រាប់ការនាំចេញផលិតផលប្រេង​ និងឧស្ម័នធម្មជាតិរបស់​អាមេរិក។ ប្រទេស​នេះ​ក៏ជាទីផ្សារ​ដ៏សំខាន់​មួយ​សម្រាប់​គ្រឿងបន្លាស់រថយន្ត ​បន្ទះ​ឈីប​ និងគ្រឿងបន្លាស់អេឡិចត្រូនិកផ្សេងៗ សារធាតុគីមី​ទូទៅ​ និងឧបករណ៍កុំព្យូទ័រ​ របស់​អាមេរិកផងដែរ​។

អ្វីគួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​សេដ្ឋវិទូ  គឺ​ថា​ លោក ត្រាំ​ មិន​មែន​សន្យាដាក់​ពន្ធ​តែ​លើម៉ិកស៊ិកប៉ុណ្ណោះទេ​។ លោក​បាន​ប្ដេជ្ញាដាក់​ពន្ធ​ចន្លោះ​ពី​ ១០-២០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​ពី​បរទេស​ និង​ ៦០ ភាគរយ​ លើទំនិញ​មក​ពី​ចិន​ ដែល​ជាផ្នែក​មួយ​នៃ​ចំណាត់ការ​ការពារ​និយម​របស់​លោក​ ដើម្បី​ជំរុញ​វិស័យ​ផលិតកម្ម​ក្នុងស្រុក​ និង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​។

សេដ្ឋវិទូ​ព្យាករ​ថា​ គោលនយោបាយ​របស់​លោក​ នឹង​ទាក់​ទាញ​ការសង​សឹក ឬ​គោលនយោបាយ​ក្នុងរបៀប​ដូចគ្នា​​ពី​ប្រទេស​ផ្សេងៗ​ ដូច​អ្វី​ដែល​លោក​ Ebrard បាន​គំរាម ដែល​នេះ​នឹង​​​ជះ​ផលអ​វិជ្ជមាន​ដល់​លំហូរ​ពាណិជ្ជកម្ម​សេរី​របស់​សកល​ ​ដោយ​​កាត់​បន្ថយការ​នាំចេញ​ ហើយ​ឆ្ពោះ​ទៅ​រក​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកល​៕

The post ម៉ិកស៊ិកព្រមានពី​លទ្ធភាពដាក់​ពន្ធ​សងសឹក​ ប្រឆាំង​នឹង​អាមេរិក​ appeared first on Kampuchea Thmey Daily.