ពេស្យាចារ Archives - Kampuchea Thmey Daily

ប៉ូលិសប៉ាតាយ៉ា ចាប់ស្ត្រី អ៊ូហ្គង់ដា ពីរនាក់ ក្រោយគំរាមអ្នកទេសចរដែលមិនទិញសេវាកម្ម
ប៉ូលិសទេសចរណ៍ថៃ បានចាប់ខ្លួនស្ត្រីជនជាតិអ៊ូហ្គង់ដាពីរនាក់ ដែលធ្វើអំពើរពេស្យាចារលើឆ្នេរប៉ាតាយ៉ា ដោយចោទប្រកាន់ថាបានបៀតបៀនអ្នកទេសចរ ព្រមទាំងព្យាយាមចាប់ដៃរបស់ពួកគេ និងគំរាមវាយដំ ប្រសិនបើភ្ញៀវទាំងនោះមិនទិញសេវាកម្មពួកនាង។

រូបភាព៖thethaiger

ចុះផ្សាយដោយ thethaiger  លោកវរសេនីយ៍ឯក Songwut Chueaplakit នាយប៉ុស្តិ៍នគរបាលទេសចរណ៍២ ការិយាល័យនគរបាលទេសចរណ៍ទី១ នៅថ្ងៃទី២៤ ខែកញ្ញា បានប្រាប់ឲ្យដឹងថា លោកបានបញ្ជាឲ្យលោកវរសេនីយ៍ទោ Somchanok   ដឹកនាំក្រុមស៊ើបអង្កេតស្រាវជ្រាវរកតម្រុយនៅតំបន់ប៉ាតាយ៉ា ក្រោយមានព័ត៌មានថា ស្រ្តីជនជាតិ អ៊ូហ្គង់ដា ២នាក់បានបៀតបៀនភ្ញៀវនៅតាមឆ្នេរ។

ផ្អែក​តាម​ការស៊ើបអង្កេតលើ​ស្ត្រី​បរទេស​មួយ​ក្រុម ​ដែល​ធ្វើ​ពេស្យាចារ​លើ​ឆ្នេរ​ប៉ាតាយ៉ា ​បានបង្ក​ឲ្យមានការ​រំខាន​និងជំរុញ​ឲ្យជនបរទេស​ទិញ​សេវាពីពួកនាង ។ បើអ្នកទេសចរមិនព្រមសន្ទនាទេ ពួកគេនឹងជេរប្រមាថ ហើយព្យាយាមទាញដៃដើម្បីឲ្យពួកគេនិយាយ បង្កការរំខានដល់ភ្ញៀវទេសចរជាច្រើនផ្សេងទៀត។

ជាងនេះទៅទៀត ក៏មានឧប្បត្តិហេតុមុនៗ ដែលស្ត្រីស្បែកខ្មៅធ្វើពេស្យាចារ ជំរិតទារប្រាក់ និងធ្វើបាបអ្នកទេសចរប្រុសៗដែលមករកការកម្សាន្តនៅតំបន់ប៉ាតាយ៉ាផងដែរ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះប៉ូលិស​បាន​កំណត់​មុខសញ្ញា និង​តាម​ដាន​មុន​នឹង​ប្រើ​ភ្នាក់ងារ​លាក់​បាំង​ដើម្បី​ធ្វើ​ប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យជាស្រ្តីជនជាតិអ៊ូហ្គង់ដាចំនួន២នាក់ អាយុ៣១ឆ្នាំ និងម្នាក់ទៀតអាយុ ៤០ឆ្នាំ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹង​មូលហេតុ​បាក់​ស្រុត​ផ្លូវ​ដ៏​ធំ​​​ក្នុង​ទីក្រុង​បាងកក​ហើយ!

The post ប៉ូលិសប៉ាតាយ៉ា ចាប់ស្ត្រី អ៊ូហ្គង់ដា ពីរនាក់  ក្រោយគំរាមអ្នកទេសចរដែលមិនទិញសេវាកម្ម appeared first on Kampuchea Thmey Daily.

Pattaya ​ជាប់​ចំណាត់លេខមួយមានពេស្យាចារច្រើនជាងគេក្នុងប្រទេសថៃ
ទោះបីជាពេស្យាចារខុសច្បាប់នៅក្នុងប្រទេសថៃក៏ដោយ ក៏ឧស្សាហកម្មនេះនៅតែដក់ជាប់យ៉ាងជ្រៅ និងបន្តរីកចម្រើននៅក្នុងទីក្រុងទេសចរណ៍សំខាន់ៗ។ ក្នុង​ចំណោម​នោះ ទីក្រុងប៉ាតាយ៉ា (Pattaya​) ឈរ​ឈ្មោះ​ជា​កន្លែង​ដែល​មាន​ចំនួន​អ្នក​រកស៊ី​ផ្លូវ​ភេទ​ច្រើន​ជាង​គេ​ក្នុង​ប្រទេសថៃ ដែល​ជា​ញឹក​ញាប់​គេ​ហៅ​ថា​ជា «រាជធានី​ផ្លូវភេទ​របស់​ប្រទេស​ថៃ»។

ស្ត្រី​អង្គុយ​នៅ​ខាង​ក្រៅ​រង្គសាល​រាំ​កម្សាន្ត​នៅ​ប៉ាតាយ៉ា (រូបភាព៖ Reuters)

មានទីតាំងជិះត្រឹមតែពីរម៉ោងពីទីក្រុងបាងកក ទីក្រុងប៉ាតាយ៉ាទាក់ទាញអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនទាក់ទាញដោយផ្លូវថ្មើជើងដើរលេងដ៏ល្បីរបស់វា។ លាតសន្ធឹងប្រវែង ៦០០ ម៉ែត្រជាមួយមនុស្សកុះករផ្លូវនេះនេះអមដោយបារ ហាងម៉ាស្សា និងក្លឹបរាត្រី ដែលភាគច្រើនផ្តល់សេវាផ្លូវភេទទាំងបើកចំហ ឬដោយសម្ងាត់។ ជាមួយនឹងកេរ្តិ៍ឈ្មោះដោយសារការកម្សាន្តពេលរាត្រី និងការកម្សាន្តសម្រាប់មនុស្សពេញវ័យ ទិដ្ឋភាពភ្លើងក្រហមរបស់ទីក្រុង​ប៉ាតាយ៉ា មានប្រៀបជាងទីក្រុងបាងកក ទាំងទំហំ និងភាពចម្រុះ។

យោងតាមកាសែត The Sun និងរបាយការណ៍ផ្សេងទៀត ប៉ាតាយ៉ាត្រូវបានគេប៉ាន់ប្រមាណថាមានអ្នករកស៊ីផ្លូវភេទចន្លោះពី ២ម៉ីន៧ពាន់នាក់ ទៅ ៥ ម៉ឺននាក់ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលមានការប្រមូលផ្តុំស្រីពេស្យាច្រើនជាងគេនៅក្នុងប្រទេសថៃ។ តួរលេខនេះរាប់បញ្ចូលទាំងជនជាតិថៃ ជនចំណាកស្រុកខុសច្បាប់ និងកម្មករក្រៅម៉ោងផ្សេងទៀត ដែលជារឿយៗធ្វើប្រតិបត្តិការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទីក្រុងបាងកក រាជធានីរបស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី ២ ជាមួយនឹងឧស្សាហកម្មកម្សាន្តផ្លូវភេទក្នុងសង្កាត់ភ្លើងក្រហមធំៗចំនួនបីគឺ Soi Cowboy, Nana Plaza, និង Patpong។ នៅក្នុងសង្កាត់ Nana Plazaតែមួយមានបារ និងផ្ទះសំណាក់ជាង ៣០ កន្លែង ខណៈដែល Soi Cowboy គឺជាផ្លូវតូចមួយដែលល្បីល្បាញដោយសារភ្ភ្លើង ពណ៌​ឆើតឆាយនិងសម្បូរក្លឹប។ រីឯ Patpong ដែលធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឥឡូវនេះបានបញ្ចូលគ្នានូវទីផ្សាររាត្រីទេសចរណ៍ជាមួយនឹងកម្មវិធីសម្រាប់មនុស្សពេញវ័យ។ ទោះចំនួនអ្នករកស៊ីផ្លូវភេទនៅទីក្រុងបាងកកមិនត្រូវបានចងក្រងជាឯកសារផ្លូវការ ក៏ការប៉ាន់ប្រមាណបង្ហាញថាមនុស្សរាប់ម៉ឺននាក់បម្រើសេវាកម្មផ្លូវភេទទូទាំងកន្លែងកម្សាន្តពេលរាត្រីរបស់ទីក្រុងនេះ។

(រូបភាព៖ Getty)

ចំណែកខេត្ត ភូកេត ជាពិសេសនៅជុំវិញផ្លូវ Bangla របស់ឆ្នេរ Patong ក៏ដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃផងដែរ។ ភាពទាក់ទាញរបស់កោះនេះក្នុងនាមជាគោលដៅទេសចរណ៍វិស្សមកាលឆ្នេរនាំមកនូវការចម្រុះនៃភ្ញៀវទេសចរក្នុងស្រុក និងបរទេស ជាមួយនឹងហាងម៉ាស្សា បារ និងហាងខារ៉ាអូខេមាននារីបម្រើការតាមចំណង់ចំណូលចិត្តជាច្រើន។ ទោះបីជាមានទំហំតូចជាងទីក្រុងប៉ាតាយ៉ា ឬបាងកកក៏ដោយ ប៉ុន្តែទិដ្ឋភាពរបស់ភូកេតគឺសកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចជីវិតពេលយប់របស់កោះនេះ។

កន្លែងផ្សេងទៀតរួមមានផ្លូវ Chang Khlan របស់ខេត្ត Chiang Mai និងតំបន់ឆ្នេរ Chaweng របស់កោះ Samui ។ ទីតាំងទាំងនេះ ទោះមិនសូវសកម្មដូចមុន តែវានៅតែមានហាងម៉ាស្សា និងកន្លែងកម្សាន្តជាច្រើន ដែលផ្តល់សេវាផ្លូវភេទមិនផ្លូវការ។

ឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃនេះត្រូវបានបង្ក្រាបម្ដងម្កាល ក្រោមច្បាប់ការពារ និងបង្ក្រាបអំពើពេស្យាចារឆ្នាំ ១៩៩៦ ប៉ុន្តែនៅតែដំណើរការយ៉ាងទូលំទូលាយ ដោយសារចន្លោះប្រហោង កង្វះការអនុវត្ត និងអំពើពុករលួយរបស់ប៉ូលិសអនុញ្ញាតឱ្យវាបន្តជាមួយនឹងការរំខានតិចតួចបំផុត។

ភាពលេចធ្លោរបស់ទីក្រុងប៉ាតាយ៉ានេះមិនមែនគ្រាន់តែជាតួលេខនោះទេ វាគឺជាការឆ្លុះបញ្ចាំងពីការពឹងផ្អែកផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងលើវិស័យទេសចរណ៍ផ្លូវភេទ។ របាយការណ៍បានបង្ហាញថា៧០% នៃសេដ្ឋកិច្ចក្នុងស្រុករបស់ប៉ាតាយ៉ា អាចត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ ឬដោយប្រយោលទៅនឹងឧស្សាហកម្មផ្លូវភេទ។ ទោះបីជាមានការរិះគន់ និងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីកែទម្រង់មុខមាត់របស់ប្រទេសថៃក៏ដោយ ក៏វិស័យកម្សាន្តផ្លូវភេទសម្រាប់មនុស្សពេញវ័យរបស់ប្រទេសនេះនៅតែជាកម្លាំងដ៏មានឥទ្ធិពល ជាពិសេសនៅទីក្រុងប៉ាតាយ៉ា ដែលខ្សែបន្ទាត់រវាងវិស័យទេសចរណ៍ និងការកេងប្រវ័ញ្ច៕

ប៉ូលិសចាប់ខ្លួននារីបម្រើផ្លូវភេទអន្តរជាតិមកប៉ុស្តិ៍នគរបាលក្រុងប៉ាតាយ៉ា ដើម្បីចាត់ការតាមផ្លូវច្បាប់ (រូបភាព៖ Khaosod)

Walk Street នៅប៉ាតាយ៉ា (រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post Pattaya ​ជាប់​ចំណាត់លេខមួយមានពេស្យាចារច្រើនជាងគេក្នុងប្រទេសថៃ appeared first on Kampuchea Thmey Daily.

​ថៃ​​នៅតែជាប់លេខ​ជា​​រាជាណាចក្រ​​ល្បីល្បាញ​​​ខាង​សេវាកម្ម​​ផ្លូវ​ភេទខុសច្បាប់
ការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិនានា រួមទាំងទីភ្នាក់ងាររបស់អង្គារសហប្រជាជាតិ បាន​បង្ហាញ​ឲ្យ​ឃើញថា​ ប្រទេសថៃត្រូវបានគេស្គាល់ជាយូរមកហើយថា ជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ទេសចរណ៍ផ្លូវភេទ និងការងារផ្លូវ​ភេទ​ខុសច្បាប់ ដោយទាក់ទាញ​​អ្នក​ប្រើប្រាស់សេវា និងកម្មកររាប់ពាន់នាក់មកពីទូទាំងអាស៊ី និងកន្លែងផ្សេងទៀត។ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីលាក់បាំង ឬធ្វើកំណែទម្រង់ឧស្សាហកម្ម​នេះ​យ៉ាងណា​ក៏ដោយ ក៏វានៅតែបន្តរីក​ចម្រើន ដែលបណ្តាលមកពីភាពក្រីក្រ អំពើពុករលួយ ការអនុវត្តច្បាប់ខ្សោយ និងតម្រូវការអន្តរជាតិខ្ពស់។

ស្រ្តីរកស៊ីផ្លូវឈរចាំហៅភ្ញៀវ (រូបភាព៖ Getty)

ការប៉ាន់ប្រមាណបង្ហាញថា មនុស្សចន្លោះពី ២០ម៉ឺននាក់ទៅ ៣០ម៉ឺននាក់បានចូលរួមក្នុងការជួញដូរផ្លូវភេទរបស់ប្រទេស​ថៃ​ ដែល​បង្កើតបាន​ចំណូល​ពី​ឧស្សាហកម្ម​​ដ៏​​អាប់ឱន​នេះ​រហូតដល់ ៦.៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រហែល ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស​ថៃ​។ អ្នករកស៊ីផ្លូវភេទជាច្រើន​ត្រូវ​បាន​បង្ខំ ឬ​បោកបញ្ឆោត​ឱ្យ​ចូល​ទៅ​ក្នុង​ពាណិជ្ជកម្ម ហើយ​​អ្នក​ខ្លះ​ទៀត​ចូល​ខ្លួនធ្វើការនេះដោយ​សារ​ខ្វះ​ជម្រើស​ឬមានបញ្ហាសេដ្ឋកិច្ច​។

ទោះបី​ជា​ មុខ​របរ​​​ផ្លូវ​ភេទ​គឺ​ខុស​ច្បាប់​ក្រោម​ច្បាប់​ «បង្ក្រាប​អំពើ​ពេស្យាចារ​ឆ្នាំ១៩៩៦» របស់​ប្រទេស​ថៃ ច្បាប់​នេះ​កម្រ​​ត្រូវ​បាន​គេ​អនុវត្ត​ជា​ប្រចាំណាស់។ ប៉ូលិសនៅក្នុងប្រទេសថៃតែងតែបិទភ្នែក បិទ​ត្រចៀក ដោយ​ខ្លះទទួលយកសំណូកដើម្បី​ជួយ​លាក់បាំង​អំពើ​​ខុស​ច្បាប់​នេះ​។ បរិយាកាសនេះអនុញ្ញាតឱ្យមានការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរ។ របាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ ២០១៨ បានរកឃើញថាជាង ៨០% នៃករណីជួញដូររបស់ប្រទេសថៃពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទ ដោយជនរងគ្រោះជាច្រើនគឺជាកុមារ។

នារី​បារថៃ​ចាប់​បុរស​ព្យាយាម​ល្បួង​ចូល​បារ​ក្នុង​សង្កាត់​រកស៊ីផ្លូវភេទ (រូបភាព៖ Getty)

ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភចំពោះអនីតិជនដោយអង្គការក្រៅរដ្ឋាភិបាល និងក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា កុមារពី ៣ម៉ឺន ទៅ៤ម៉ឺន នាក់អាចជាប់នៅក្នុងឧស្សាហកម្មផ្លូវភេទ។ អ្នក​ខ្លះ​ធ្វើ​ការ​នៅ​ផ្ទះ​បន ឬ​បារ ខណៈ​ខ្លះ​ទៀត​ត្រូវ​បាន​​លាក់​មិន​ឲ្យ​ឃើញ​នៅ​កន្លែង​ឯកជន ឬ​តាម​អ៊ីនធឺណិត។ ជនរងគ្រោះជាច្រើនទទួលរងនូវរបួសរយៈពេលវែង រួមទាំងអំពើហិង្សា ការរំលោភបំពាន និងបញ្ហាសុខភាពដែលមិនបានព្យាបាល។

កិច្ចខិតខំប្រឹងប្រែងដើម្បីជួសជុលប្រព័ន្ធរកស៊ីខុសច្បាប់នេះមានភាពយឺតយ៉ាវណាស់។ កន្លងមកសមាជិកសភាថៃមួយចំនួនបានស្នើបង្កើតតំបន់ស្របច្បាប់សម្រាប់ការងារផ្លូវភេទ ហើយអង្គការសហប្រជាជាតិបានជំរុញឱ្យប្រទេសនេះកាត់ទោសពេស្យាចារដើម្បីការពារកម្មករ និងកាត់បន្ថយគ្រោះថ្នាក់។

ក្រុមសកម្មជនដូចជា EMPOWER និង SWING ក៏គាំទ្រការកាត់ទោសផងដែរ ដោយលើកហេតុផលថា វានឹងអនុញ្ញាតឱ្យអ្នករកស៊ីផ្លូវភេទទទួលបានការថែទាំសុខភាព រាយការណ៍អំពីការរំលោភបំពាន និងធ្វើការដោយសុវត្ថិភាពគ្មានការភ័យខ្លាច។

(រូបភាព៖ Flickr)

ទោះបីជាមានការបង្រ្កាបម្តងម្កាល ដូចជាការចាក់បញ្ចាំងតាមប្រព័ន្ធឌីជីថល នៅអាកាសយានដ្ឋាន ដើម្បីរារាំងជនបរទេស​ក្នុងការ​ស្វែងរក​សេវា​ផ្លូវភេទ​​ថា​ខុសច្បាប់​ក៏ដោយ ក៏ឧស្សាហកម្មផ្លូវភេទខុសច្បាប់របស់ប្រទេសថៃនៅតែបន្តនិងមិនត្រូវបានត្រួតពិនិត្យដិតដល់នោះទេ។ របាយការណ៍ព័ត៌មានអន្តរជាតិមួយចំនួនបានហៅទីកន្លែង ដូចជា Pattaya ក្នុងប្រទេសថៃថាជា «Porno Disneyland» ដោយសារតែមានបារ ក្លឹបកម្សាន្ត និងកម្មវិធីសិចជាច្រើន។ ទាំងនេះ​មាន​ន័យ​ថា ប្រទេស​ថៃ​នៅ​តែ​​ជា​​​ប្រទេស​លេច​ធ្លោរ​ខ្លាំង​​ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​វិស័យ​ទេសចរណ៍​ផ្លូវភេទ។

សរុបមក ឧស្សាហកម្មផ្លូវភេទខុសច្បាប់របស់ប្រទេសថៃត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងរចនាសម្ព័ន្ធសង្គម ច្បាប់ និងសេដ្ឋកិច្ច។ ទោះបីកំណែទម្រង់អាចធ្វើទៅបាន តែ​វានឹង​តម្រូវឱ្យមានឆន្ទៈនយោបាយដ៏រឹងមាំ ការអនុវត្តច្បាប់ប្រសើរជាងមុន និងការគាំទ្រសម្រាប់អ្នកដែលស្ថិត​នៅក្នុងឧស្សាហកម្ម។ បើគ្មានការផ្លាស់ប្តូរពិតប្រាកដទេ ប្រទេសនេះទំនងជានៅតែជាមជ្ឈមណ្ឌលសំខាន់មួយរបស់ពិភពលោកសម្រាប់ការងារក្នុង​សេវា​​ផ្លូវភេទខុសច្បាប់ និងកេងប្រវ័ញ្ច៕

ស្រ្តីរកស៊ីផ្លូវភេទធ្វើការក្នុងបារ (រូបភាព៖ NPR)

ស្បែកជើងតម្រៀប​តាម​ជណ្ដើរ​ក្បែរ​កន្លែង​រស់នៅ​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​បារ​មួយ​ក្នុង​ទីក្រុង Pattaya (រូបភាព៖ NPR)

ស្រីពេស្យាជនជាតិថៃម្នាក់អង្គុយនៅប៉ុស្តិ៍ប៉ូលិស Pattaya បន្ទាប់ពីត្រូវបានចាប់ខ្លួន (រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post ​ថៃ​​នៅតែជាប់លេខ​ជា​​រាជាណាចក្រ​​ល្បីល្បាញ​​​ខាង​សេវាកម្ម​​ផ្លូវ​ភេទខុសច្បាប់ appeared first on Kampuchea Thmey Daily.

វៀតណាម ដាក់គុកមនុស្ស៣នាក់ ជាមេអណ្តើក នាំបវរកញ្ញានិងតារាៗ លក់ខ្លួនឲ្យអ្នកមាន
យោងតាមការចេញផ្សាយរបស់សារពត៌មាន VN Express នៅថ្ងៃទី០៩ខែកក្កដា, បុរសម្នាក់នៅទីក្រុងទីក្រុងហូជីមិញ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទជួញដូរនិងបើកសេវាកម្មពេស្យាចារ ដោយធ្វើមេអណ្តើកនាំតារាបង្ហាញម៉ូដ និងបវរកញ្ញា យកទៅលក់ខ្លួនឲ្យអ្នកមានៗ។

(រូបភាព៖ VN Express)

លោក Huynh Thanh Thuan អាយុ៣៤ឆ្នាំត្រូវបានតុលាការប្រជាជនទីក្រុងហូជីមិញ កាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ខណៈមនុស្សពីរនាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះមានឈ្មោះ Pham Do Nhat Duy និង Le Thi Thu Thao ក៏ត្រូវជាប់ពន្ធនាគារផងដែរ ក្នុងបទចោទប្រកាន់ដូចគ្នានេះ។

ក្នុង​អំឡុង​ពេល​សវនាការ លោក Thuan ​និយាយ​ថា កាល​ពី​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ​មុន លោកបាន​ចេញ​ទៅ​ទទួល​ទាន​អាហារ​ជាមួយ​បុរស​បី​នាក់​នៅ​តំបន់ Sala នៃ​ទីក្រុង Thu Duc។ បុរស​ទាំង​នោះ​បានស្នើឱ្យលោកណែនាំមនុស្សស្រីបីនាក់ដើម្បីផ្តល់សេវាពេស្យាចារនៅថ្ងៃទី ២៣ និង ២៤ ខែតុលា។

Thuan ក៏យល់ព្រម ហើយផ្ញើរូបថតស្ត្រីមួយចំនួនទៅឲ្យបុរសនោះតាមរយៈកម្មវិធី Zalo។ បន្ទាប់មក គាត់ក៏បានទាក់ទងទៅនារីពីរនាក់ ដើម្បីធ្វើអាជីវកម្មពេស្យាចារដោយផ្ទាល់ ហើយបានទាក់ទងនារីម្នាក់ទៀត តាមរយៈ Duy និង Thao។ Thuan បានព្រមព្រៀងផ្តល់សេវាពេស្យាចារក្នុងតំលៃពី ៣០ ទៅ ៥០ លានដុងក្នុងមួយថ្ងៃ ហើយផ្តល់ឲ្យស្ត្រីទាំងនោះចន្លោះពី ២០ ទៅ ៣០ លានដុង ហើយមន្ត្រីប៉ូលិសបានចាប់បុរស និងស្ត្រីទាំងនោះកាលពីថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៣។

(រូបភាព៖ VN Express)

គួរបញ្ជាក់ថា ក្នុងអំឡុងពេលរស៊ើបអង្កេតរបស់ប៉ូលិស លោក Thuan បានសារភាពថា ខ្លួនពិតជាបានប្រាក់ពីសេវាកម្មពេស្យាចារតាមរយៈបេក្ខនារីបវរកញ្ញា និងអតិថិជននៅប្រទេសសិង្ហបុរីក្នុងតម្លៃ ៣ ០០០ដុល្លារក្នុងមួយថ្ងៃ និង​បាន​សារភាពថាបាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្រដៀង​គ្នា​មួយ​ចំនួន​ផ្សេង​ទៀតផងដែរ៕

(រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

The post វៀតណាម ដាក់គុកមនុស្ស៣នាក់ ជាមេអណ្តើក នាំបវរកញ្ញានិងតារាៗ លក់ខ្លួនឲ្យអ្នកមាន appeared first on Kampuchea Thmey Daily.