ពោតក្រហម Archives - Kampuchea Thmey Daily

ទិន្នផលពោតក្រហមមិនប្រឈមទីផ្សារក្នុងស្រុក ខណៈតម្លៃបានប្រហាក់ប្រហែលឆ្នាំកន្លងទៅ
ការប្រមូលទិន្នផលពោតក្រហមរបស់ប្រជាកសិករក្នុង​ខេត្ត​បាត់ដំបង ឆ្នាំនេះទទួល​បាន​ទិន្នផល​ល្អប្រសើរជាងឆ្នាំកន្លងទៅ ហើយសម្រាប់ទីផ្សារក្នុងស្រុកក៏មិនប្រឈមនោះដែរ។

កសិករនៅតាមបណ្តាស្រុកគោលដៅក្នុង​ខេត្ត​បាត់ដំបង​​បានអះអាងថា ដំណាំ​ពោតឆ្នាំនេះ​លូតលាស់បាន​ល្អ ហើយគ្រាប់ពោតក៏ដាក់ម្សៅ ​និង​ឡើងពណ៌ក្រហមស្រុះគ្នាបានតាម​តម្រូវការទីផ្សារ មិនមានស្កកគ្រាប់ច្រើនដូចឆ្នាំកន្លងទៅនោះទេ។

អ្នកស្រី វ៉ាន់ សាវៀន កសិករក្នុង​ខេត្ត​បាត់ដំបង​បានឲ្យដឹងថា ឆ្នាំនេះអ្នកស្រីបានដាំពោតក្រហម​លើផ្ទៃដី ១០ ហិកតា លើទីតាំង ២ ផ្សេងគ្នា កើនជាងឆ្នាំមុនចំនួន ៣ ហិកតា។ ស្រប​ទិន្នផលដូច​តាមការ​រំពឹង​ទុក​ កសិករ​រូបនេះ​បាន​បញ្ជាក់​ថា ​ពោតក្រហមឆ្នាំនេះបានរក្សាតម្លៃប្រហាក់ប្រហែលឆ្នាំកន្លងទៅ ខណះទីផ្សារមិនប្រឈមនោះដែរ។

អ្នកស្រី វ៉ាន់ សាវឿន ក្រៅពីមានផ្ទៃដីដាំពោតក្នុងស្រុករតនះមណ្ឌលក្នុង​ខេត្ត​បាត់ដំបង ក៏​បាន​ពង្រីកផ្ទៃដី​ដាំដុះ​នៅក្នុងខេត្តប៉ៃលិនមួយចំនួនធំផងដែរ។

អ្នកស្រី វ៉ាន់ សាវឿន បាន​បន្តថា ក្រោយ​ពីអ្នកស្រីលក់ពោតរបស់ខ្លួន​អស់ អ្នកស្រីក៏បានដើរទិញពីកសិករនៅក្នុងស្រុកបាណន់មួយចំនួនផងដែរ ដើម្បីយកចំណេញក្បាលកាក់ខ្លះស្របតាមតាមទីផ្សារក្នុងស្រុកធំទូលាយផង ដោយលក់បានតម្លៃក្នុង ១ គីឡូក្រាម ៥២០ រៀល ខណះឆ្នាំកន្លងទៅអ្នកស្រីលក់បានចន្លោះពី ៤៨០ រៀល – ៥១០ រៀលប៉ុណ្ណោះ។

លោក ហេង សិទ្ធ ទទួលបន្ទុកការិយាល័យស្ថិតរបស់មន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ពោតក្រហមក្នុងខេត្តបាត់ដំបង មានកសិករដាំដុះលើផ្ទៃដីសរុប ៨៩,៦៩០០ ហិកតា។ ចំណែកទីផ្សារតម្លៃ​ប្រហាក់ប្រហែលឆ្នាំមុន តែបើកសិករដាំដុះមានគុណភាពល្អ អាចបានតម្លៃលើសឆ្នាំមុនខ្លះផងដែរ៕

អត្ថបទ÷សៅ សារិទ្ធ

The post ទិន្នផលពោតក្រហមមិនប្រឈមទីផ្សារក្នុងស្រុក ខណៈតម្លៃបានប្រហាក់ប្រហែលឆ្នាំកន្លងទៅ appeared first on Kampuchea Thmey Daily.

​តម្លៃពោតក្រហម​រដូវ​ប្រមូលផល​​ស្រុក​គោលដៅ​ទាំង ៧ ក្នុង​ខេត្ត​បាត់ដំបង មានតម្លៃ​ខុសៗ​គ្នា
កសិករនៅតាមស្រុកគោលដៅទាំង៧ ក្នុង​ខេត្ត​បាត់ដំបង​បានចាប់ផ្តើម​ប្រមូលទិន្នផលពោតក្រហមចូលទីផ្សារ។

តម្លៃពោតក្រហមក្នុង​​រដូវប្រមូលផល មិន​មានតម្លៃខុស​គ្នា​ច្រើន​ទេ​តាម​ស្រុក​គោលដៅ​ទាំង ៧ ក្នុង​ខេត្ត​បាត់ដំបង​។ យ៉ាងណាមិញ បើ​តាមប្រភពពី​កសិករ​ ការ​ប្រមូល​ផល​មានថយ​ចុះ ក្រោយ​រង​ផល​ប៉ះពាល់ដោយសារ​ការ​ឈ្លានពាន​របស់ថៃ​លើ​ទឹកដីកម្ពុជា។

អ្នកស្រី សួន សុីថាវ បានដាំ​ដំណាំពោតនៅស្រុកភ្នំព្រឹកប្រមាណ ៣ ហិកតា ប្រមូលផលបានតែ​ជាង ១៧ តោន​ ដោយ​ខូចខាតខ្លះ ដោយសារតែការភ័យខ្លាចបង្កដោយសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។

អ្នកស្រីបន្តថា រាល់រដូវកាលអ្នកស្រីប្រមូលផលបានយ៉ាងហោចជាង ៣០ តោន តែ​រដូវកាលនេះប្រមូលបានត្រឹមជិត ២០ តោនប៉ុណ្ណោះ ដែលធ្វើឲ្យចំណូលធ្លាក់ចុះយ៉ាងខ្លាំង។

ចំណែកអ្នកស្រី ឈន ធត ក៏បានត្អូញត្អែរដែរ​ថា អ្នកស្រីប្រមូលផលពោត គិត​ជាគ្រាប់បានតែជាង ៩ តោនប៉ុណ្ណោះលើផ្ទៃដី ៣ ហិកតា ខណះឆ្នាំកន្លងទៅអ្នកស្រីប្រមូលផលបានជាង ២០ តោនគ្រាប់។

អ្នកស្រីបន្តថា មានកត្តា ២ ដែលទិន្នផលពោតក្រហមអ្នកស្រីធ្លាក់ចុះ គឺមកពីកត្តាអាកាសធាតុ និងកត្តាអត់មានពេលថែទាំគ្រប់គ្រាន់។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង ផលដំណាំពោតក្រហម កសិករក្នុងខេត្តបាត់ដំបង បានធ្វើការដាំដុះលើស្រុកចំនួន ៧ ហើយ​បើ​ត្រឹមថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៦ កសិករបានប្រមូលផលចូលទីផ្សារបញ្ចប់​វគ្គទីមួយនិងវគ្គទី២ ខណៈផ្ទៃដីប្រមូលផលវគ្គទីមួយសរុបចំនួន ៧៦ ៥០៤ ហិកតា ក្នុងនោះប្រមូលផលវគ្គទី ២ លើផ្ទៃដី ៦០ ២៨៨ ហិកតា ហើយ​បើគិត​ទិន្នផលមធ្យមទទួលបាន ៦ ៥៣១ តោន ក្នុង ១ ហិកតា។

មន្ទីរកសិកម្មខេត្តបានបង្ហាញពី​តម្លៃពោតក្រហមតាមបណ្តាស្រុកមានតម្លៃប្រហាក់ប្រហែលគ្នា និងមានការខុសត្រូវគ្នាបន្តិចបន្តួចប៉ុណ្ណោះ អាស្រ័យលើទំហំគ្រាប់ពោតល្អ ឬមិនសូវល្អប៉ុណ្ណោះ។

តម្លៃពោតស្នូលនិងគ្រាប់ពោត នៅតាមស្រុកនិមួយៗមានដូចជា÷

១-ស្រុកសំឡូត ពោតស្នូលតម្លៃ ៤៨០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦៣០រៀល ក្នុង១គីឡូក្រាម។
២-ស្រុកគាស់ក្រឡ ពោតស្នូលតម្លៃ ៤៨០រៀល ក្នុង១គីឡូក្រាម និង​ពោតគ្រាប់តម្លៃ ៥៨០រៀល ក្នុង១គីឡូក្រាម។
៣-ស្រុកសំពៅលូន ពោតស្នូលតម្លៃ ៤៦០រៀល ក្នុង១គីឡូក្រាម និង​ពោតគ្រាប់តម្លៃ ៦៤០រៀល ក្នុង១គីឡូក្រាម។
៤-ស្រុកកំរៀង ពោតស្នូលតម្លៃ ៤៦០រៀល ក្នុង១គីឡូក្រាម និង​ពោតគ្រាប់តម្លៃ ៦១០រៀល ក្នុង១គីឡូក្រាម។
៥-ស្រុករតនៈមណ្ឌល ពោតស្នូលតម្លៃ ៥០០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦០០រៀល ក្នុង១គីឡូក្រាម។
៦-ស្រុកភ្នំព្រឹក ពោតស្នូលតម្លៃ ៤៥០រៀល ក្នុង១គីឡូក្រាម និងពោតគ្រាប់តម្លៃ ៦៣០រៀល ក្នុង១គីឡូក្រាម។
៧-ស្រុករុក្ខគីរី ពោតស្នូលតម្លៃ ៤៨០រៀល ក្នុង១គីឡូក្រាម និង​ពោតគ្រាប់តម្លៃ ៦១៥រៀល ក្នុង១គីឡូក្រាម៕

អត្ថបទ÷សៅ សារិទ្ធ

The post ​តម្លៃពោតក្រហម​រដូវ​ប្រមូលផល​​ស្រុក​គោលដៅ​ទាំង ៧ ក្នុង​ខេត្ត​បាត់ដំបង មានតម្លៃ​ខុសៗ​គ្នា appeared first on Kampuchea Thmey Daily.

កសិករចាប់ផ្តើមប្រមូលផលពោតក្រហមជាបន្តបន្ទាប់ ខណៈតម្លៃឆ្នាំនេះអាចទទួលយកបាន
កសិករនៅតាមបណ្តាស្រុកមួយចំនួន​បាន​ចាប់ផ្តើមប្រមូលផលពោតក្រហមជាបន្តបន្ទាប់ ដើម្បី​នាំ​ចូល​ទៅ​កាន់​ទីផ្សារ ដោះបន្ទុក​ជីវភាពគ្រួសារ ខណៈ​តម្លៃទីផ្សារឆ្នាំនេះ​ក៏​អាចទទួលយកបាន បើទោះ​បីទាបជាង​ឆ្នាំ​មុន​បន្តិចបន្តួចក៏ដោយ ប៉ុន្តែ​ក៏​អាចសល់​បាន​ចំណូលខ្លះ​ក្រៅពីទូទាត់ថ្លៃថែទាំ និងថ្លៃដឹកជញ្ជួចចូលទីផ្សារ។

កសិករ​រស់នៅក្នុងឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នេះប្រហា​ក់ប្រហែលគ្នាថា ដល់​រដូវកាល​ប្រមូលផល​ម្តងៗ គឺ​ជា​ពេលវេលា​ដែល​ពួកគាត់​សប្បាយរីករាយ​ព្រោះ​អាច​មាន​ចំណូលចូល​ដើម្បីដោះបន្ទុកជំពាក់គេផង និងបានដោះ​ស្រាយ​ជីវភាព​គ្រួសារផង។

អ្នកស្រី សួន ស៊ីថាវ បានឲ្យដឹងថា អ្នកស្រីក្រោយ​ពី​បញ្ចប់មុខរបរជាពលករពីស្រុកថៃ បានបន្ត​មុខ​របរ​កសិកម្ម​នៅក្នុង​ស្រុករហូត បើទោះបីអ្នកស្រី​មានដី​ភូមិតិចតួចក៏ដោយក៏អ្នកស្រីអាចរកចំណូលបាន​សម្រាប់​ដោះ​ស្រាយ​ជីវភាព និង​មួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់កូនសិក្សា​ តាមរយៈ​ផលដំណាំបន្តិចបន្តួច ចិញ្ចឹមមាន់ស្រែផង រួមនិង​ដំណាំពោត​ផង​។

បើតាមអ្នកស្រី ស៊ីថាវ ដោយ​សារតែអ្នកស្រី ត្រូវ​តែ​រក​ចំណូលបន្ថែមទៀត អ្នកស្រីបានជួលដីបន្ថែម​ ចំនួន ៣ ហិកតា សម្រាប់ដាំពោតក្រហម។ អ្នក​ស្រី បាន​គូស​បញ្ជាក់​ថា ដី ៣ ហិកតា ដែល​អ្នកស្រី​ជួល​បន្ថែម​នេះ គឺ​ក្នុងតម្លៃតែ ១ លាន រៀលប៉ុណ្ណោះ ខណៈ​អ្នកភូមិ តែងតែ​ជួលក្នុង​មួយ​ហិកតា ១ លានរៀល។

អ្នកស្រីបន្តថា «ជីវិភាពគ្រួសារខ្ញុំ​បានធូរស្រាលខ្លះហើយ ក្រោយ​ពីខ្ញុំបាន​ពង្រីកការ​ដាំពោតលើទំហំដី ៣ ហិកតា ដែល​ជួល​ពី​គេ​បន្ថែម​ ហើយ​ថែម​ទាំង​ស្ថិត​ក្នុងតម្លៃថោក។ មិន​តែ​ប៉ុណ្ណោះ​ពូជពោត​ដែល​ខ្ញុំ​ដាំ​គឺនាំពីវៀតណាម ហើយ​ទីផ្សារ ក៏​ខាងវៀតណាម​ទទួល​ទិញដែរ តម្លៃក៏ប្រហាក់ប្រហែលនិងពូជពីថៃដែរ គឺ​មិន​លើគ្នាទេ»។

ជា​មួយ​គ្នា​នេះ​ដែរ​ អ្នកស្រី ឃន ឃឿន បានប្រាប់ «កម្ពុជាថ្មី»​ ថា អ្នកស្រីបានដាំពោតក្រហម ពូជពីថៃបានលើផ្ទៃដី ៥ ហិកតា ក្នុងនោះ ដីផ្ទាល់របស់អ្នកស្រី ៣ ហិកតា ជួលពីអ្នកជិត​ខាងដែលនៅ​ជាប់ព្រំ​គ្នាចំនួន ២ ហិកតាទៀត សរុបពោតអ្នកស្រី បានដាំលើផ្ទៃដី ៥ ហិកតា។ អ្នកស្រីថា ឆ្នាំនេះ​បានទិន្នផលហុច​ឲ្យ​បានល្អ​តាមការ​រំពឹង​ទុក​របស់​​អ្នកស្រី តែឆ្នាំនេះត្រូវចំណាយ​លើការជួលដីផង និងថ្លៃថែទាំផង។

អ្នកស្រីបន្តថា រាល់ឆ្នាំបានសល់ខ្លះៗដែរ តែឆ្នាំនេះអាចនឹងសល់បាន​ច្រើន​ជាងឆ្នាំកន្លង​ទៅ ព្រោះ​អ្នកស្រី​ផ្លែពោត​​តែងតែ​ទុកធ្វើជា​ពូជដាំ​បន្តរាល់​រដូវកាល បើទោះ​បីជា​មិនបាន​នាំមកពីថៃ ក៏​នៅតែ​មាន​គ្រាប់​ពូជពោត​ក្រហមថៃ ដាំ​ដុះ​បន្ត​គ្រប់​រដូវកាល។

បើតាមអ្នកស្រី ឃន ឃឿន “ឆ្នាំនេះតម្លៃមិនខុសគ្នាប៉ុន្មានទេ បើធៀបពីឆ្នាំមុនៗ សម្រាប់​ខ្ញុំអាច​ទទួលយក​បាន​ក្នុង​តម្លៃ​ចន្លោះ ពី ៤៥០ រៀល ទៅ ៥០០ រៀល ក្នុង ១ គីឡូក្រាម(ពោតស្នូល) ហើយ​បើ​តម្លៃពោត​គ្រាប់​បាន ៦០០ រៀល​ដែរ ក្នុង​មួយគីឡូក្រាម​ដូច្នេះ​តម្លៃ​នេះ​មិនថោកប៉ុន្មានទេ”។

បើតាមមន្ត្រីកសិកម្មខេត្ត លោក ហេង សិទ្ធ បានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះ​ថា សម្រាប់ដំណាំពោត ដែល​កសិករ ធ្វើ​ការ​ដាំដុះនៅក្នុងខេត្តបាត់ដំបង មាននៅលើផ្ទៃដីសរុប ១៣ ម៉ឺ​នហិកតា។ ក្នុង​នោះ តម្លៃពោតក្រហម​រហូតមកដល់ពេលនេះនៅតែល្អ ដោយ​តម្លៃពោតស្នូល ក្នុងមួយគីឡូក្រាម លក់បានចន្លោះពី ៤៥០ រៀល​ទៅ ៥០០ រៀល ចំណែក​លក់​ជាគ្រាប់ក្នុងមួយគីឡក្រាម បាន ៦០០រៀល មិន​ថ្លៃហើយ​ក៏មិនថោកដែរ​ គឺ​កសិករអាចទទួលយកបាន៕

អត្ថបទ÷សៅ សារិទ្ធ

The post កសិករចាប់ផ្តើមប្រមូលផលពោតក្រហមជាបន្តបន្ទាប់ ខណៈតម្លៃឆ្នាំនេះអាចទទួលយកបាន appeared first on Kampuchea Thmey Daily.

កសិករអះអាង​ថា ដំឡូងមី​ឆ្នាំ​នេះមានទីផ្សារល្អប៉ុន្តែ​បារម្ភ​តម្លៃ​ពោតក្រហមធ្លាក់ថ្លៃ​
កសិករ​ក្នុងស្រុក​បាណន់ខេត្ត​បាត់ដំបង​រំពឹងផល​ដំឡូងមីរដូវកាលប្រមូលផលឆ្នាំនេះនឹងផ្តល់លទ្ធផលល្អ ខណះតម្លៃ​ក៏​កើនឡើងជាងឆ្នាំមុន ប៉ុន្តែបារម្ភ​ពី​តម្លៃពោតក្រហមធ្លាក់​ថ្លៃ​ច្រើនមិនសូវបានផលចំណេញដូចដំឡូងមី។

អ្នកស្រី សុខឃឿន កសិករ​រស់នៅស្រុក​បាណន់ បានដាំដុះ​ដំឡូងមីលើផ្ទៃដីទំហំ​ ១ ហិកតា ហើយឆ្នាំនេះក៏បានខូចខាតមួយចំនួនជាបន្តបន្ទាប់ ប៉ុន្តែ​ក៏​បានដាំជួសវិញផងដែរ។ ខណៈ​ដែល​ផល​ដំឡូងមី​ឆ្នាំនេះ​លូតលាស់បាន​ល្អ និងដាក់មើមធំៗអាចប្រមូលផលបានច្រើនជាងឆ្នាំមុនស្រប​ពេលទីផ្សារក៏ល្អផងដែរ អ្នកស្រី​សុខឃឿន បានអះអាង​ថា ដំឡូងមីស្រស់ឆ្នាំនេះ​លក់​បាន​តម្លៃ ២៣០ រៀលក្នុង ១ គីឡូក្រាម (មើមស្រស់) ខណះឆ្នាំមុនលក់បាន ១៥០ រៀលប៉ុណ្ណោះ។

“ឆ្នាំនេះក្រៅពីដាំដំឡូង ១ ហិកតា ខ្ញុំក៏ឆ្លៀត​ដាំពោតក្រហមបានជិត ១ ហិកតាដែរ ដែលបានជួលដីពីអ្នកភូមិ។ តែឆ្នាំនេះពោតធ្លាក់ថ្លៃនៅត្រឹម ៤៥០ រៀល ក្នុង ១ គីឡូក្រាម តែឆ្នាំមុនខ្ញុំលក់បានចន្លោះពី ៦២០ រៀល ទៅ ៦៥០ រៀលក្នុង ១ គីឡូក្រាម (សម្រាប់ពោតស្នូល) និងគ្រាប់លក់បានចន្លោះពី ៨៨០ រៀលដល់ ៩៥០ រៀល”។ អ្នកស្រី សុខ ឃឿន បន្ថែម។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង​បាន​លើកឡើងថា តម្លៃពោតក្រហមឆ្នាំនេះ​មិនថោកប៉ុន្មានទេ បើគិតតម្លៃពោតទាំងស្នូលមានតម្លៃជាង ៤០០ រៀល ក្នុង ១ គីឡូក្រាម ហើយពោតគ្រាប់លក់បានចន្លោះពី ៧០០ ទៅ ៩០០ រៀលជាង ក្នុង ១ គីឡូក្រាម អាស្រ័យលើគុណភាពល្អ ឬមិនល្អ។

បើសិនទិន្នផលគ្រាប់ពោតមានគុណភាពល្អអាចលក់បានជាង ១ ពាន់រៀលក្នុង ១ គីឡូក្រាម។ ចំណែកដំឡូងមី មើមដាក់ម្សៅបាន​ល្អ សម្រាប់មើមស្រស់លក់បាន ២៨០ រៀលក្នុង ១ គីឡូក្រាម។

កន្លងមកខាងមន្ទីរកសិកម្ម​ខេត្ត​បាត់ដំបង​បានណែនាំដល់កសិករ ដែលបានដាំដុះដំំឡូងនិងពោតកុំដាំតាមទម្លាប់ គឺរង់​ចាំដល់ខែដែលត្រូវដាំ និងត្រូវថែទាំតាមបច្ចេកទេស កុំដាំទុកចោលតាមធម្មជាតិ ធ្វើឲ្យចុះខ្សោយគុណភាព ហើយធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះ។

លោក ហេង សិទ្ធ មន្រ្តីកសិកម្ម​ខេត្តបាត់ដំបង​បានអះអាង​ថា ដំណាំពោត ២ វគ្គ បានប្រមូលផលលើផ្ទៃដីប្រមាណ ១៨ មុឺនហិកតា ខណះដំឡូងមីមានកសិករដាំដុះលើស្រុកចំនួន ៨ ក្នុងនោះមានស្រុកចំនួន ៥ នៅប៉ែកខាងលិច មានកសិករដាំ​ដុះដំឡូងមីច្រើនក្នុងចំណោមស្រុកទាំង ៨ ក្នុងខេត្តបាត់ដំបង។ តែលោកមិនបានបញ្ជាក់ថា ផ្ទៃដីសរុបទាំង ៨ ស្រុកមានប៉ុន្មានហិកតានោះទេ ព្រោះលោកមិនទាន់បានទទួលរបាយការណ៍ពីតាមស្រុកនៅឡើយគិតត្រឹមពេលនេះ៕

អត្ថបទ÷សៅ សារិទ្ធ

The post កសិករអះអាង​ថា ដំឡូងមី​ឆ្នាំ​នេះមានទីផ្សារល្អប៉ុន្តែ​បារម្ភ​តម្លៃ​ពោតក្រហមធ្លាក់ថ្លៃ​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Agro King គ្រោងបញ្ជាទិញកសិផលកម្ពុជាជាង ៨០ ម៉ឺនតោនក្នុងមួយឆ្នាំ
ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Hong Nga Saigon Co.Ltd. គ្រោង​បញ្ជាទិញកសិផលកម្ពុជាជាង ៨០ ម៉ឺនតោន ក្នុងមួយឆ្នាំ ក្នុងនោះមានពោតក្រហម ដំឡូងមី ស្វាយចន្ទី និងសណ្ដែកសៀង។

កសិផលដែលក្រុមហ៊ុន Agro King Trading គ្រោងបញ្ជារទិញរួមមានគ្រាប់ពោតក្រហមចំនួន ៥០០,០០០តោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣០,០០០តោន, គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។

លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ បាន​ដឹកនាំមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ សម្របសម្រួលក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជួបពិភាក្សាអំពីផែនការទិញ-លក់ពោតក្រហមជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកអនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា ជាជំហានដំបូងក្រុមហ៊ុន Agro King Trading បានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុកចំនួន ២៥០តោន និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ៕

The post ក្រុមហ៊ុន Agro King គ្រោងបញ្ជាទិញកសិផលកម្ពុជាជាង ៨០ ម៉ឺនតោនក្នុងមួយឆ្នាំ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនក្នុងស្រុក​ចំនួន ៣ រួមគ្នាប្រមូលទិញ​ពោត​ក្រហម និងដំឡូង​មី ដើម្បី​ផលិត​ជា​ចំណីសត្វ
នៅ​ព្រឹក​ថ្ងៃ​ទី​ ១១ ខែ​សីហា ឆ្នាំ​២០២៥ ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៣ បាន​ចុះ​អនុស្សរណៈ​រួម​គ្នា​សំដៅ​ជំរុញ​ការ​ប្រមូល​ទិញ​ផលិតផល​ពោត​ក្រហម ដំឡូង​មី និង​វត្ថុ​ធាតុ​ដើម​ដទៃ​ទៀត​ក្នុង​ស្រុក សម្រាប់​ផលិត​ជា​ចំណី​សត្វ​។

ក្រុម​​ហ៊ុន​ទាំង ៣ ដែល​បាន​ចុះ​អនុស្សរណៈ​រួម​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ប្រមូល​ទិញ​ផលិតផល​ពោត​ក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ ​រួម​មាន​ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ ​​លោក​ស្រី ចម និម្មល បានគូសបញ្ជាក់ថា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ក្រុមហ៊ុន​ផលិត​ចំណីសត្វ​ទាំង ៣ នឹង​ប្រមូល​ទិញ​កសិកផល​ក្នុងស្រុកក្នុងបរិមាណសរុប ពោតក្រហម ៥៤ ០០០ តោន/ឆ្នាំ,  ដំឡូងមី ១៣​ ០០០ តោន/ឆ្នាំ, កញ្ជុងអង្ករ ១២​ ៨០០ តោន/ឆ្នាំ, និងកន្ទក់ ៣០​ ០០០ តោន/ឆ្នាំ។

លោក​ស្រី​រដ្ឋ​មន្រ្តីបាន​សង្កត់ធ្ងន់​លើ​តួនាទី និងការចូលរួម​ដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេសក្រុមហ៊ុន​ផលិត​​ចំណីសត្វ​ទាំងអស់​នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បី​បង្កើន​ផលិតភាព និងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និង​បង្កើន​ឱកាស​ធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និង​លើកស្ទួយ​ជីវភាព​ដល់ប្រជាកសិករខ្មែរ។

លើសពីនេះ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក៏​ធ្វើការ​ណែនាំ​ឱ្យក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​ បន្ត​កិច្ចសហការ​ឱ្យ​បាន​ជិតស្និទ្ធិ​ជា​មួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ លើ​ការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផល​សម្រាប់​ផលិត​ចំណីសត្វ ជា​មួយ​កសិករ តាមរយៈ​ការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយ​ផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

ដោយ៖ ឌិន ថារី

The post ក្រុមហ៊ុនក្នុងស្រុក​ចំនួន ៣ រួមគ្នាប្រមូលទិញ​ពោត​ក្រហម និងដំឡូង​មី ដើម្បី​ផលិត​ជា​ចំណីសត្វ appeared first on Kampuchea Thmey Daily.

ARDB និងធនាគារពាណិជ្ជក្នុងស្រុកនឹងរួមគ្នាផ្តល់ឥណទានពិសេសដើម្បីជំរុញការទិញកសិផល​
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានថ្លែងប្រាប់កម្ពុជាថ្មីថា ធនាគារលោក នឹងសហការជាមួយធនាគារក្នុងស្រុកនានាដើម្បីផ្តល់នូវកញ្ចប់ឥទានពិសេសដល់បណ្តាក្រុមហ៊ុនផលិតចំណីសត្វ និង ម្ចាស់សៃឡូ​ ដើម្បីប្រមូលទិញកសិផល ជាពិសេសពោត និងដំឡូងមីក្នុងការកែច្នៃជាចំណីសត្វនារដូវប្រមូលផលខាងមុខនេះ។

លោកបានលើកឡើងថា  បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាតំណាងក្រសួងពាក់ព័ន្ធ, មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង, ធនានារគាររបស់​លោក; ធនាគារអេស៊ីលីដា ភីអិលស៊ី, អ្នកប្រមូលទិញពោត, សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយនឹងរួមគ្នាទិញកសិផលក្នុងស្រុកឱ្យអស់លទ្ធភាពមុននឹងសម្រេចចិត្តនាំចូលដើម្បីបំពេញបន្ថែម។

​លោកបានថ្លែងបញ្ជាក់ថា៖«យើងត្រៀមខ្លួនធ្វើការជាមួយក្រុម Silo និងខាងផលិតចំណីសត្វដើម្បីសហការប្រមូលទិញកសិផលរបស់យើងឱ្យលទ្ធភាពនូវផលិតផលកសិកម្មក្នុងស្រុករបស់យើងមុននឹងនាំចូលពីខាងក្រៅដើម្បីកែច្នៃធ្វើចំណីសត្វអ្វីផ្សេងៗ»។​

«មកទាល់ពេលនេះយើងក៏បានត្រៀមនូវកញ្ចប់ថវិការឥណទានពិសេសដែលក៏មានធនាគារពាណិជ្ជផ្សេងៗចូលរួមដែរ ដូចជាធននាគារអេស៊ីលីដាជាដើម។ យើងក៏បានចុះហត្ថលេខាត្រីភាគីជាមួយក្រុមហ៊ុនឡសំងួត និងក្រុមហ៊ុនផលិតចំណីសត្វ CP ដែរ ក្នុងការប្រមូលទិញពោត និងតំឡូងមីពីប្រជាកសិករនារដូវប្រមូលផល»។ នេះបើយោងតាមលោកកៅ ថាច។

ក្រុមហ៊ុនកែច្នៃចំណីសត្វដ៏ធំ ស៊ី.ភី.ខេមបូឌា​ បានប្រកាសថា នៅតែបន្តទិញពោតសម្រាប់ផលិតចំណីសត្វ ដោយ​ផ្អែក​ទៅលើគុណភាពផលិតផល ដែលក្រុមហ៊ុនបានកំណត់ និងបរិមាណសមរម្យ ស្របតាម​សមត្ថភាព​ផ្ទុកទំនិញក្នុងរោងចក្រ។

ក្រុមហ៊ុន ស៊ី.ភី.បានរៀបចំកន្លែងទទួលទំនិញនៅទីតាំងរោងចក្រផលិតចំណីសត្វ ៣ កន្លែង គឺ​រោង​ចក្រនៅភ្នំពេញ ខេត្តកំពត និងប៉ៃលិន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមបង្វែរនូវកសិផលដែល​ស្ថិតនៅតាម​បណ្ដា​​​​ខេត្ត​​ទាំង ៧ ជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ធ្វើផលិតកម្មចំណី​សត្វ​ក្នុង​ស្រុក នៅចំពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ បន្តអូសបន្លាយ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រាជ​រដ្ឋា​​ភិបាលមានដំណោះស្រាយ២ សម្រាប់រយៈពេលខ្លី និងមធ្យម ពោលគឺ​កម្ពុជា​ចាប់ផ្ដើម​បង្វែរ​នូវកសិផលដែលដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្ម​នៃការកែច្នៃ​ ក្នុង​ស្រុក ជាពិសេសការកែច្នៃធ្វើផលិតកម្មចំណីសត្វ។

លោកបានថ្លែងបន្ថែមថា៖ «យើងឃើញករណីមួយគឺថា កន្លងមក រឿងពោត ដំឡូងមី ត្រូវបាននាំចេញទៅប្រទេសថៃ ដើម្បីបម្រើឱ្យឧស្សាហកម្មកែច្នៃចំណី​សត្វនៅក្នុងប្រទេសថៃ ឥឡូវ​​​​​​នេះ នៅពេលដែលព្រំដែនបិទ យើងក៏អាចបង្វែរធាតុចូលនេះ ទៅធ្វើជាផលិតកម្មចំណី​សត្វ​នៅ​ក្នុងស្រុកផងដែរ»។

បើតាមលោក ឃឹម ហ្វីណង់ ​កន្លងមកកម្ពុជាមានក្រុមហ៊ុន​មួយចំនួនដូចជា​ក្រុមហ៊ុន CP ដែល​បាន​ព្យាយាមធ្វើចំណីសត្វក្នុងស្រុកដែរ។

លោក ឃឹម ហ្វីណង់បន្ថែមថា៖ «យើងបង្វែរទិសដៅនៃធាតុចូលរបស់យើងឱ្យត្រូវនឹង​ទិសដៅ​នៃ​​ការធ្វើ​ផលិតកម្មចំណីសត្វនៅក្នុងស្រុក ហើយក្រសួងកសិកម្មបានធ្វើការរួច​ហើយជាមួយ​ក្រុម​ហ៊ុន CP ទោះបីជាក្រុមហ៊ុន CP ជាក្រុមហ៊ុនថៃក៏ដោយ យើងមិនប្រកាន់ទេ គាត់ចុះ​បញ្ជី​ពាណិជ្ជ​កម្មនៅកម្ពុជា»។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ពោត​សម្រេច​បាន​ប្រមាណជាង ៥ ម៉ឺនតោន ធ្លាក់ចុះ ២០,៨០% ធៀបនឹងរយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំ ២០២៤។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ​ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ ម៉ឺន ៧ ពាន់ហិកតា នៅឆ្នាំ ២០២៣ ​ដល់ជាង ២៨ ម៉ឺនហិកតា នៅឆ្នាំ ២០២៤៕

The post ARDB និងធនាគារពាណិជ្ជក្នុងស្រុកនឹងរួមគ្នាផ្តល់ឥណទានពិសេសដើម្បីជំរុញការទិញកសិផល​ appeared first on Kampuchea Thmey Daily.

តម្លៃពោតក្រហមនៅមានទីផ្សារល្អ ទោះថៃបិទព្រំដែន
បច្ចុប្បន្នពោតក្រហមដែលប្រជាកសិករដាំ គឺចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ពិសេសគឺនៅតាមតំបន់ជាប់ព្រំដែន​ថៃ ដោយការប្រមូលផលនេះគឺសម្រាប់​កសិករ​ដែលបានដាំពីដើមខែមេសាកន្លងទៅ ដូច្នេះរយៈពេលជាង ៣ ខែប៉ុណ្ណោះ​គឺអាច​ប្រមូលផលបានហើយ។

លោក សោ សមាគម កសិកររស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនថៃ បាន​ឱ្យដឹងថា បច្ចុប្បន្នលោកមាន​ដី​ចម្ការ​ល្មមអាចប្រកបមុខរបរកសិកម្មបាន ដោយលោកបានដាំដុះពោត​ក្រហម ហើយការដាំនេះគឺបានចាប់ផ្ដើមពីដើមខែមេសា ដូច្នេះមកទល់នឹងខែកក្កដា គឺដំណាំពោតហុចផលអាចប្រមូលបានជាបណ្ដើរៗហើយ។

លោកបានបន្តថា បច្ចុប្បន្នបើទោះបីជាព្រំដែនថៃត្រូវបិទទាំងស្រុងដែលទិន្នផល​ពោតមិនអាច​នាំចេញ​ទៅប្រទេសថៃបានយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នឈ្មួញកណ្ដាលចុះប្រមូលទិញគ្មានសល់ គឺមានន័យថាមានប៉ុណ្ណាគេយកប៉ុណ្ណឹង សម្រាប់ (ពោតស្នូល) ដែលកាច់ភ្លាមពីចម្ការ ហើយបក​សំបកភ្លាម គេថ្លឹងយកតែម្ដងក្នុងតម្លៃ ៤៩០ រៀលក្នុងមួយគីឡូក្រាម។

លោក សុខ សំបូរ ជាឈ្មួញកណ្ដាល ចុះទិញពោតតាមស្រុកដែលនៅជាប់ព្រំដែនថៃ ដូចជាស្រុក​សំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀងជាដើម លោកបានលើកឡើងថា ថ្វីត្បិតតែព្រំដែនត្រូវបានបិទ ក៏ទីផ្សារពោតមិនងាប់ដែរ ដោយលោកបានដើរប្រមូលទិញ យកមកលក់ឱ្យឈ្មួញធំដែលចាំ​ទិញ​យក​ទៅផលិតធ្វើជាចំណីសត្វ នៅក្នុងស្រុកខ្មែរវិញ ដូច្នេះបើទោះបីជាថៃបិទព្រំដែន​ក៏ខ្មែរមិនស្លាប់ដែរ។

លោក សុខ សំបូរ បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ក៏មានការព្រួយបារម្ភ​អំពីទីផ្សារនៃផលិត​ផល​​កសិកម្ម​របស់ខ្មែរយើងឲ្យសោះ គឺត្រូវដាំដុះដោយពុំមានការបាក់ទឹកចិត្តនោះឡើយ ព្រោះ​លោក​ចាំទទួលទិញគ្រប់ទីកន្លែងសម្រាប់ភោគ ផលកសិកម្មរបស់ខ្មែរយើង ហើយក៏មិនបាន​បន្ទាបតម្លៃនោះឡើយ ដោយឱ្យតម្លៃសមរម្យដែលប្រជាកសិករអាចទទួល យកបាន ព្រោះបច្ចុប្បន្ន​ទីផ្សារចំណីសត្វនៅកម្ពុជាកំពុងត្រូវការវត្ថុធាតុដើមច្រើន ដើម្បីផលិតសម្រាប់តម្រូវការ​របស់ប្រជា​ពលរដ្ឋវិញ។

ក្រុមហ៊ុនកែច្នៃចំណីសត្វដ៏ធំ ស៊ី.ភី.ខេមបូឌា​ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសថា នៅតែបន្តទិញពោតសម្រាប់ផលិតចំណីសត្វ ដោយ​ផ្អែក​ទៅលើគុណភាពផលិតផល ដែលក្រុម​ហ៊ុនបានកំណត់ និងបរិមាណសមរម្យ ស្របតាម​សមត្ថភាព​ផ្ទុកទំនិញក្នុងរោងចក្រ។

ក្រុមហ៊ុន ស៊ី.ភី.បានរៀបចំកន្លែងទទួលទំនិញនៅទីតាំងរោងចក្រផលិតចំណីសត្វ ៣ កន្លែង គឺ​រោង​ចក្រនៅភ្នំពេញ ខេត្តកំពត និងប៉ៃលិន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមបង្វែរនូវកសិផលដែល​ស្ថិតនៅតាម​បណ្ដា​​​​ខេត្ត​​ទាំង ៧ ជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ធ្វើផលិតកម្មចំណី​សត្វ​ក្នុង​ស្រុក នៅចំពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ បន្តអូសបន្លាយ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រាជ​រដ្ឋា​​ភិបាលមានដំណោះស្រាយ២ សម្រាប់រយៈពេលខ្លី និងមធ្យម ពោលគឺ​កម្ពុជា​ចាប់ផ្ដើម​បង្វែរ​នូវកសិផលដែលដាំដុះនៅតាមខេត្តជាប់ព្រំដែន ថៃ ទៅជាធាតុចូលកសិកម្ម​នៃការកែច្នៃ​ ក្នុង​ស្រុក ជាពិសេសការកែច្នៃធ្វើផលិតកម្មចំណីសត្វ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានស្នើសុំឲ្យម្ចាស់សីឡូ ទទួល​ទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញ ពោតក្រហម ឲ្យបានកាន់តែច្រើនពីកសិករ ឱ្យ​អស់ពី​លទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែ​កក្កដាខាងមុខនេះ​គឺដល់ការ​ប្រមូល​ផល​ពេញធំ។ លោកស្នើឱ្យម្ចាស់ សីឡូជួយទិញក្នុងតម្លៃពី​ ៥៣០ រៀល​ ឡើងទៅ​ គឺកសិករ​នឹង​មិនខាតនោះទេ។

យោងតាមក្រសួងកសិកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ពោត​សម្រេច​បាន​ប្រមាណជាង ៥ ម៉ឺនតោន ធ្លាក់ចុះ ២០,៨០% ធៀបនឹងរយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំ ២០២៤។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ​ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ ម៉ឺន ៧ ពាន់ហិកតា នៅឆ្នាំ ២០២៣ ​ដល់ជាង ២៨ ម៉ឺនហិកតា នៅឆ្នាំ ២០២៤៕

អត្ថបទ : សោ និយមរ័ត្ន

The post តម្លៃពោតក្រហមនៅមានទីផ្សារល្អ ទោះថៃបិទព្រំដែន appeared first on Kampuchea Thmey Daily.