ព្រឹត្តិការណ៍កីឡាអូឡាំពិក Archives - Kampuchea Thmey Daily

រុស្ស៊ី​នឹងតស៊ូ​ដើម្បី​បាន​ប្រកួត​កីឡាអូឡាំពិក​ ឆ្នាំ​២០២៦ ឱ្យ​ខាង​តែបាន
រុស្ស៊ី​នឹងខិតខំធានាឱ្យមានការចូលរួមពីអត្តពលិករបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងមកដល់នៅឆ្នាំក្រោយ។ នេះបើយោង​តាម​អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន។

លោក Peskov បាននិយាយនៅពេលត្រូវបានសួរអំពីការចូលរួមរបស់រុស្ស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ Milano-Cortina ថា ៖«សម្រាប់ក្រុមអត្តពលិក យើងបន្តទំនាក់ទំនងជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ យើងនឹងការពារផលប្រយោជន៍របស់អត្តពលិក និងក្រុមអូឡាំពិករបស់យើង។ ការដោះស្រាយបញ្ហានេះនឹងត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែម»។

ដោយជាប់​បម្រាមដំបូងលើអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ពីការចូលរួមក្នុងព្រឹត្តិការណ៍​អន្តរជាតិ​ បន្ទាប់ពី​កើត​មាន​សង្គ្រាម​ជា​មួយ​អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បានយល់ព្រមអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិជាអព្យាក្រឹតក្នុងខែមីនា ឆ្នាំ២០២៣ ដោយឈរលើមូលដ្ឋាន​មិនបានបង្ហាញការគាំទ្រ​សង្គ្រាម និងមិនមានទំនាក់ទំន​ង​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ។

បន្ទាប់មកអត្តពលិកចំនួន ៣២នាក់ ត្រូវ​បានជ្រើសរើសដើម្បីប្រកួតប្រជែងជាអត្តពលិកអព្យាក្រឹតបុគ្គល (INAs) នៅកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីរដូវក្តៅឆ្នាំមុន និង ១៥នាក់ជាមួយលិខិតឆ្លងដែនរុស្ស៊ី ព្រមទាំង ១៧នាក់ជាមួយលិខិតឆ្លងដែនបេឡារុស្ស។ ថយចុះពីចំនួនអត្តពលិករុស្ស៊ីពីមុនដែលមាន ៣៣០នាក់ និងអត្តពលិកបេឡារុស្ស ១០៤នាក់ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក លើកមុននៅទីក្រុងតូក្យូ។

បេក្ខជនដែលប្រជែងតំណែងប្រធានអូឡាំពិកអន្តរជាតិ ក្នុងការបោះឆ្នោតនាពេលខាងមុខ ត្រូវបានបំបែកចេញពីវិធីដោះស្រាយបញ្ហានេះ។ អ្នកខ្លះបានសម្តែងថា វាមិនមែនជាតួនាទីរបស់ IOC ក្នុងការចូលរួមក្នុងនយោបាយទេ ខណៈពេល​មានការប្រុងប្រយ័ត្នចំពោះធម្មនុញ្ញអូឡាំពិក ហើយអ្នកផ្សេងទៀតបានប្រកាន់ជំហររឹងមាំ។

នេះត្រូវបានលើកឡើងដោយ Peskov ដែលបានកត់សម្គាល់ពី​សហព័ន្ធកីឡាមួយចំនួនបាន ៖«សម្រេចចិត្តរួចហើយ ឬជិតនឹងសម្រេចចិត្តអនុញ្ញាតឱ្យអត្តពលិកម្នាក់ៗចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ឬវដ្តអូឡាំពិក ដោយហៅវាថា ដំណឹងល្អ»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

The post រុស្ស៊ី​នឹងតស៊ូ​ដើម្បី​បាន​ប្រកួត​កីឡាអូឡាំពិក​ ឆ្នាំ​២០២៦ ឱ្យ​ខាង​តែបាន appeared first on Kampuchea Thmey Daily.

ប្រមុខ IOC ចាត់ទុក លោក Trump ជាអ្នកគាំទ្រកីឡាចេញពីបេះដូង
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានពិពណ៌នាជា«អ្នកគាំទ្រកីឡាចេញពីបេះដូង» ដោយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (DPA)។

ទោះបីជាមានភាពតានតឹងផ្នែកនយោបាយ និងភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ ក៏លោក Bach ជឿជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ និង​កីឡា​អូឡាំពិក​ ឆ្នាំ២០២៨ ត្រូវបានធានា។

មេដឹកនាំអូឡាំពិកបានគូសបញ្ជាក់ថា ៖«លោក Donald Trump បានចូលរួមក្នុងដំណាក់កាលដេញថ្លៃនៃព្រឹត្តិការណ៍ទាំងពីរ ដោយធ្វើយុទ្ធនាការក្នុងមធ្យោបាយមួយ​ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Cup និងអូឡាំពិកហ្គេម នៅទីក្រុង Los Angeles ឆ្នាំ២០២៨។ នោះហើយជាមូលហេតុដែលខ្ញុំប្រាកដថា លោក​នឹងគាំទ្ររឿងនេះ»។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលនឹងត្រូវបានរៀបចំរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក និងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ បានក្លាយជាប្រធានបទនៃការរំពឹងទុកដោយសារតែជម្លោះនយោបាយដែល លោក Trump មានជាមួយប្រទេសទាំងនេះ និងការរិះគន់អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom​ ពាក់ព័ន្ធ​នឹង​អគ្គីភ័យនាពេលថ្មីៗនេះ ដែលបានបំផ្លាញទីក្រុង Los Angeles ។

ជាពិសេស លោក Trump បានសន្យាម្តងហើយម្តងទៀតថានឹងដាក់ចេញនូវពន្ធដ៏ច្រើនលើសហម្ចាស់ផ្ទះ World Cup ខណៈ​ចំអកឱ្យពួកគេជាមួយនឹងគំនិតដូចជាការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ឬបញ្ចូលកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។

ទោះបីជាមានរឿងរ៉ាវ​បែប​នេះ លោក Bach មិនជឿថា ជម្លោះនេះនឹងមិន​ប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាទាំងពីរនោះទេ។ បន្ថែមពីលើនេះ នៅកណ្តាលភ្លើងឆេះ លោក Trump បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកចំពោះកីឡាអូឡាំពិក អំឡុងពេលជួបជាមួយ Casey Wasserman ប្រធានគណៈកម្មាធិការរៀបចំ។

លោក Trump បានប្រកាសថា ៖«ទាំងនេះគឺជាហ្គេមរបស់អាមេរិក។ ពួកគេមានសារៈសំខាន់សម្រាប់ទីក្រុង Los Angeles ជាងពេលណាទាំងអស់។ ខ្ញុំនឹងគាំទ្រ​គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន និងធ្វើឱ្យពួកគេក្លាយជាហ្គេមល្អបំផុត»។

ទោះបីជាភ្លើងមិនបានប៉ះពាល់ដោយផ្ទាល់ដល់កន្លែងកីឡាអូឡាំពិក ដូចជាទីលាន Riviera Country Club ដែលគ្រោងសម្រាប់កីឡាវាយកូនហ្គោលក៏ដោយ អណ្តាតភ្លើងបានបង្កឱ្យមានការព្រួយបារម្ភនៅជិតកន្លែងមួយចំនួន។ លោក Wasserman បានថ្លែងអំណរគុណចំពោះលោក Trump សម្រាប់ការគាំទ្ររបស់លោក ហើយបានគូសបញ្ជាក់ថា ៖«យើងដឹងគុណចំពោះការប្តេជ្ញាចិត្តរបស់គាត់នៅពេលនៃការបំផ្លិចបំផ្លាញសម្រាប់តំបន់របស់យើង»។

ចំពោះកីឡាបាល់ទាត់ ការគាំទ្ររបស់ប្រធានាធិបតីជាប់ឆ្នោតក៏ហាក់បង្ហាញឲ្យឃើញផងដែរ។ ក្នុងសប្តាហ៍នេះ លោកបានជួបប្រជុំនៅទីលានវាយកូនហ្គោលរបស់លោកក្នុងរដ្ឋ​ហ្លរីដា​ជាមួយ លោក Gianni Infantino ប្រធាន FIFA ដោយបានចែករំលែករូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយ Trump អមដោយសារថា ៖«យើងបាននិយាយអំពីការប្រកួត Club World Cup រដូវក្តៅនេះ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ ការប្រកួតជាសាកលពិតប្រាកដចំនួនពីរដែលសហរដ្ឋអាមេរិកនឹងដើរតួនាទីយ៉ាងសំខាន់»។

មេដឹកនាំ IOC ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួននៅខែមីនា បានគូសបញ្ជាក់ថា លោកមានការសន្ទនាបើកចំហមួយ ជាមួយលោក Trump ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន ហើយបានអបអរសាទរ Trump ចំពោះជ័យជម្នះការបោះឆ្នោតនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានច្រានចោលការសន្ទនាថ្មីជាមួយគ្នា មុនពេលបញ្ចប់តំណែងជាប្រធានអូឡាំពិករបស់ខ្លួន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

The post ប្រមុខ IOC ចាត់ទុក លោក Trump ជាអ្នកគាំទ្រកីឡាចេញពីបេះដូង appeared first on Kampuchea Thmey Daily.

ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ
លោក Somluck Kamsing ជាម្ចាស់មេដាយមាសអូឡាំពិកដំបូងគេរបស់ប្រទេសថៃ ត្រូវបានកាត់ទោសឲ្យជាប់គុកជាង៣ឆ្នាំពីបទចាប់ពង្រត់ និងប៉ុនប៉ងរំលោភលើក្មេងជំទង់។

Kamsing អាយុ៥២ឆ្នាំបានក្លាយជាវីររបស់ប្រទេស​ថៃ​ នៅពេលគាត់បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក Atlanta ឆ្នាំ១៩៩៦ ដើម្បី​ក្លាយ​ជា​មេដាយមាសដំបូង​សម្រាប់​ប្រទេស។ ទោះជាយ៉ាងណាក៏ដោយ តុលាការខេត្តខនកែន បានរកឃើញថា គាត់មានទោសពីបទចាប់ពង្រត់ និងប៉ុនប៉ងរំលោភក្មេងស្រីអាយុ១៧ឆ្នាំម្នាក់។ នេះ​បើ​យោង​តាមសារព័ត៌មាន Bangkok Post ។ លោក Kamsing ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ ១​ខែ​និង១០ថ្ងៃ​។

តុលាការ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖«សម្រាប់ការប៉ុនប៉ងរំលោភដោយបង្ខំ និងចាប់មនុស្សដែលមានអាយុលើសពី១៥ឆ្នាំ សម្រាប់គោលបំណងមិនសមរម្យ សកម្មភាពរបស់ចុងចោទទី១គឺជាបទល្មើសតែមួយដែលបំពានច្បាប់ជាច្រើន»។

តុលាការ​បាន​ផ្តល់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ Kamsing ក្នុងតម្លៃ​៩,០០០ដុល្លារ ខណៈ​គាត់​អាចបន្ត​ការ​ប្តឹង​ឧទ្ធរណ៍។ គាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​បង់​ថ្លៃ​សំណង​ចំនួន ៥០០០ដុល្លារ​​។​ ករណីនេះបានចាប់ផ្តើមពីពាក្យបណ្តឹងដែលបានប្តឹងកាលពីខែធ្នូ ឆ្នាំ២០២៣ ដោយក្មេងស្រីអាយុ១៧ឆ្នាំម្នាក់បានចោទប្រកាន់ថា អតីតម្ចាស់មេដាយមាសអូឡាំពិករូបនេះ បានរំលោភនាងនៅក្នុងសណ្ឋាគារមួយក្នុងខេត្ត Khon Kaen។ បើតាមសមត្ថកិច្ចការបញ្ជាក់​គឺ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីគាត់ និងក្មេងស្រីរងគ្រោះបានជួបគ្នានៅបារមួយកន្លែង ហើយស្នាក់នៅទីនោះរហូតដល់ម៉ោង៣ទៀបភ្លឺ។

តុលាការ​បាន​បញ្ជាក់​ថា ខ្លួន​បាន​រក​ឃើញ​ការ​ចោទ​ប្រកាន់​របស់​ក្មេង​ជំទង់​គួរ​ឲ្យ​ទុក​ចិត្ត តាម​រយៈ​ភស្តុតាង​នៃ​ស្នាម​ជាំ​លើ​ខ្លួន​នាង ហើយ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​ចុង​ចោទ​ដែល​ថា​ក្មេង​ជំទង់​បាន​យល់ព្រម៕

ប្រែសម្រួល៖ ផា រតនា

The post ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ appeared first on Kampuchea Thmey Daily.

អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង
អាហ្រ្វិកខាងត្បូង បានបោះជំហានជា​លើក​​ដំបូង​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ម្ចាស់​ផ្ទះ​​កីឡាអូឡាំពិកឆ្នាំ២០៣៦។ គណៈប្រតិភូ រួមទាំងគណៈកម្មាធិការសហព័ន្ធកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកអាហ្វ្រិកខាងត្បូង (SASCOC) បានជួបជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងប្រទេសស្វីស ក្នុង​សប្តាហ៍នេះ ដើម្បីផ្តួចផ្តើមដំណើរការដេញថ្លៃ។

រដ្ឋមន្ត្រីក្រសួងកីឡា សិល្បៈ និងវប្បធម៌ លោក Gayton McKenzie បាននិយាយថា ៖«យើងកំពុងចាប់ផ្តើមដំណើរការថ្មីដ៏គួរឱ្យរំភើបមួយ ដែលអាចនាំឱ្យប្រទេសអាហ្វ្រិកខាងត្បូងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦»។

ប្រសិនបើអាហ្រ្វិកខាងត្បូងដេញថ្លៃ និងឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិកនោះ ពួក​គេនឹងក្លាយជាប្រទេសអាហ្វ្រិកដំបូងដែលបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនេះ។ ស្របពេល​ប្រទេស​អេហ្ស៊ីប ជាប្រទេសរួមទ្វីប កំពុងដេញថ្លៃផងដែរ។

ប្រទេសអេហ្ស៊ីប បានប្រកាសពីមហិច្ឆតារបស់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦ ឬឆ្នាំ២០៤០ ​កាល​ពី​ដើមឆ្នាំនេះ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិកអាហ្វ្រិក លោក Mustapha Berraf ។ ប្រទេសនេះបាន​ប៉ុនប៉ង​៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ១៩១៦ ១៩៣៦ និង​២០០៨ — ហើយកំពុងជំរុញការដេញថ្លៃរបស់ខ្លួន​តាម​រយៈ​ការសាងសង់ទីក្រុងអូឡាំពិក​ដែល​បាន​ក្លាយ​ជា​កន្លែងកីឡាដ៏ធំបំផុតនៅទ្វីបអាហ្រ្វិក។

ទីតាំងកីឡានេះរួមមាន ទីលានបាល់ទាត់ និង​ទី​លាន​កីឡា​ផ្សេង​ៗ​ ខណៈ​កីឡដ្ឋាន​មានកៅអីផ្ទុកមនុស្សបានចំនួន ៩២,០០០នាក់, មជ្ឈមណ្ឌលកីឡាទឹក, សាលកីឡាកាយសម្ព័ន្ធ និងសិល្បៈក្បាច់គុន និងកន្លែងសម្រាប់កីឡា និងក្លិបសង្គមជាច្រើនទៀត។

ប្រធាន IOC លោក Thomas Bach បាននិយាយថា ៖«ទ្វីបអាហ្រ្វិកកំពុងមានសន្ទុះ ហើយអាហ្វ្រិកខាងត្បូង មានស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និងចក្ខុវិស័យដើម្បីធ្វើការប្រកួតកីឡាអូឡាំពិក»។ គណៈប្រតិភូបានផ្តួចផ្តើមកិច្ចសន្ទនាជាបន្តបន្ទាប់ ដែលជាដំណាក់កាលនៃដំណើរការដេញថ្លៃ អនុញ្ញាតឱ្យភាគី​ពិភាក្សាអំពីគម្រោង​ ការប្តេជ្ញាចិត្ត​ មុនពេលវាចាប់ផ្តើមការសិក្សាលទ្ធភាពដែលរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងនឹងប្រើដើម្បីកំណត់ថាតើវានឹងធ្វើឱ្យការដេញថ្លៃជាផ្លូវការឬអត់។

ប្រធាន SASCOC លោក Barry Hendricks ​បាន​ជឿ​ជាក់ថា វាដល់ពេលហើយសម្រាប់ប្រទេសនេះដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដែលមានកេរ្តិ៍ឈ្មោះខ្ពស់ទូទាំង​ពិភព​លោក​ ​បន្ទាប់ពីការងើបឡើងវិញផ្នែកហិរញ្ញវត្ថុ។

«ខ្ញុំតែងតែនិយាយថា ៤ ឬ ៨ឆ្នាំខាងមុខ គឺអំពីការនាំយកព្រឹត្តិការណ៍ទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង ហើយនោះពិតជានៅលើសន្លឹកបៀ។ នោះ​គឺជាអ្វីដែលឥឡូវនេះយើងនឹងពិចារណាឱ្យបានហ្មត់ចត់។ ប្រសិនបើអ្នកក្រឡេកមើលការប្តេជ្ញាចិត្តរបស់អ្នកឧបត្ថម្ភរបស់យើងបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិក និង ប៉ារ៉ាឡាំពិក ហើយពួកគេច្បាស់ណាស់ថា ការជឿជាក់ និងជំនឿរបស់​ពួក​គេ​ច្បាស់​លាស់»។ សម្ដីលោក Hendricks បាននិយាយកាលពីខែតុលាឆ្នាំមុន។

គួរដឹងដែរថា អាហ្រ្វិកខាងត្បូង ធ្លាប់ធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក (FIFA World Cup) កាល​ពី ឆ្នាំ២០១០ ហើយត្រូវបានគេសន្មត់ថា ធ្វើជាម្ចាស់ផ្ទះ​កីឡា Commonwealth Games នៅឆ្នាំ២០២២ ប៉ុន្តែមិនបានបំពេញតាមការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ។ ប្រទេសនេះក៏ធ្លាប់ចាញ់ការដេញថ្លៃអូឡាំពិកទៅក្រុងអាថែនក្នុងឆ្នាំ២០០៤ ផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្
ប្រភព៖ Inside The Games

The post អាហ្រ្វិកខាងត្បូង ជួប IOC ដើម្បីពិភាក្សាការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក លើក​ដំបូង appeared first on Kampuchea Thmey Daily.

ឥណ្ឌា បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ​ពី​បំណង​​ធ្វើ​ម្ចាស់​ផ្ទះ កីឡា​អូឡាំពិក​ឆ្នាំ២០៣៦
សមាគមកីឡាអូឡាំពិកឥណ្ឌា (IOA) ត្រូវបានគេរាយការណ៍ពី​ការ​ដាក់លិខិតជាផ្លូវការទៅ​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីបង្ហាញ​ពី​បំណងរបស់ឥណ្ឌាក្នុងការធ្វើ​ម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣៦។

អំឡុងពេលសុន្ទរកថាដ៏សំខាន់នៅពិធីបើក​កិច្ចប្រជុំ IOC លើកទី១៤១ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ឆ្នាំ២០២៣ លោក​នាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសជាលើកដំបូងនូវចំណាប់អារម្មណ៍របស់​ខ្លួន​ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ​២០៣៦ ដែលមិនទាន់មានប្រទេសដេញថ្លៃ ខណៈ​​ឆ្នាំ២០២៨ នៅ​សហរដ្ឋអាមេរិក និង​ឆ្នាំ២០៣២ នៅ​​អូស្ត្រាលី។

លោក Modi បានដាក់ប្រទេសឥណ្ឌាឆ្ពោះទៅមុខដើម្បីធ្វើ​ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជន មុនឆ្នាំ២០៣៦ និង​បន្តពង្រឹងមនោសញ្ចេតនាទាំងនេះចាប់តាំងពីពេលនោះមក។ ឥណ្ឌាបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ​ក្នុង​ការដេញថ្លៃឆ្នាំ២០៣៦ នៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ និង​បានបោះជំហានដំបូង​ទៅរកឱកាស​ទទួល​បាន​សិទ្ធិធ្វើ​ម្ចាស់ផ្ទះនៅពេល​ការពិភាក្សា​រវាង IOA និង IOC កាល​ពីខែសីហា។

ថ្លែងទៅកាន់​ជន​ភៀស​ខ្លួន​ឥណ្ឌា​ជាង​ ១៥,០០០នាក់​ដែល​បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក​ ជាផ្នែកមួយនៃកម្មវិធី “Modi និង US” ក្នុងខែកញ្ញា លោក Modi បាននិយាយថា លោកកំពុង”ដាក់កិច្ចខិតខំប្រឹងប្រែង​អាច​ទៅ​រួច​” ដើម្បីធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០៣៦។ ប្រាកដណាស់លិខិតមួយច្បាប់ ត្រូវបានគេរាយការណ៍​ពី​ការ​បានបញ្ជូនទៅអនាគត​គណៈកម្មកា​រ​របស់ IOC នៅចុងសប្តាហ៍បន្ទាប់នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

ផែនការរបស់់ឥណ្ឌាត្រូវបានគាំទ្រដោយប្រធាន IOC បច្ចុប្បន្ន លោក Thomas Bach ប៉ុន្តែការសម្រេចចិត្តនឹងមិនត្រូវបានធ្វើឡើងមុនពេលការបោះឆ្នោត IOC នៅខែមីនា ឆ្នាំ​២០២៥ ឡើយ នៅពេល​បេក្ខជនប្រធាន​​ម្នាក់ក្នុងចំណោមបេក្ខជនប្រធាន​ IOC ​៧​រូបនឹងជំនួសលោក។

លើសពីនេះ ឥណ្ឌាទំនង​ប្រឈម​នឹងការប្រកួតប្រជែងពីប្រទេសជាច្រើនផ្សេងទៀត​សម្រាប់​ឆ្នាំ២០៣៦។ ប្រទេសកាតា និងអារ៉ាប៊ីសាអ៊ូឌីត​ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ​ប្រទេស​អេស្ប៉ាញ ដាណឺម៉ាក់ ឥណ្ឌូណេស៊ី និងតួក​គី ក៏​មាន​បំណង​ដេញថ្លៃ​ដែរ។

ប្រសិនបើ​ឥណ្ឌាទទួលបានជោគជ័យ នោះ​តំបន់​ Ahmedabad ​នឹង​ក្លាយ​ជាទីក្រុងម្ចាស់ផ្ទះចម្បង​ដែល​មាន​កីឡដ្ឋានកីឡាគ្រីឃីកអន្តរជាតិ​អាច​​ផ្ទុកមនុស្ស​បាន​ ១៣២,០០០នាក់ជាកីឡដ្ឋានធំបំផុតនៅលើពិភពលោក។

ឥណ្ឌាទំនងជានឹងជំរុញឱ្យមានការដាក់បញ្ចូលកីឡាជាច្រើនដែលពេញនិយមនៅក្នុងប្រទេស​របស់​ខ្លួន​​មាន​ដូច​ជា យូហ្គា វាយកូនបាល់លងជញ្ជាំង អុក T20 គ្រីឃីត កីឡាខូខូ និងកាប៉ាឌី៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

The post ឥណ្ឌា បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ​ពី​បំណង​​ធ្វើ​ម្ចាស់​ផ្ទះ កីឡា​អូឡាំពិក​ឆ្នាំ២០៣៦ appeared first on Kampuchea Thmey Daily.

ក្រុមគ្រួសារអត្តពលិកសិង្ហបុរី នឹង​ចូលរួម​ប្រជុំ​រដ្ឋ​សភានៅខែក្រោយ
ក្រុមអត្តពលិកសិង្ហបុរីដែលបានចូលរួម​ប្រកួត​កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស ប្រទេស​បារាំង​ ឆ្នាំ២០២៤ ត្រូវបានផ្ដល់កិត្ថិយសអញ្ជើញឲ្យចូលរួមក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភានៅខែក្រោយ។

នៅក្នុង​ការ​ផ្សព្វផ្សាយ​លើហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជន ប្រទេសសង្ហិបុរី លោក Edwin Tong បានស្នើកន្លែងអង្គុយនៅ​រដ្ឋ​សភាដើម្បីឲ្យក្រុមគ្រួសារ គ្រូបង្វឹក និង​អត្ដពលិក ទាំងអស់ជាពិសេសម្ចាស់មេដាយ​បាន​ចូលរួម​ដើម្បី​​ឲ្យស័ក្តិ​សមនឹងអ្វីដែលពួកគេបានលះបង់ចំពោះប្រទេសជាតិ។

លោក Edwin Tong បានសរសេរថា ៖«ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នា​​ខែតុលា​ខាង​មុខ​ យើងនឹងផ្តល់កិត្តិយសដល់អត្ដពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់យើង ដែលបានតំណាងឲ្យសិង្ហបុរីនៅក្នុងទីក្រុងប៉ារីស»។

ប្រទេសសិង្ហបុរីបានបញ្ជូនអត្តពលិកចំនូន២៣នាក់ ទៅប្រកួតលើវិញ្ញាសាកីឡា១១ប្រភេទនៅអូឡាំពិក និង​អត្តពលិក​ប៉ារ៉ាឡាំពិកចំនួន១០នាក់ លើប្រភេទវិញ្ញាសាកីឡាចំនួន៦ប្រភេទ៕

ប្រែសម្រួល៖ ផា រតនា

The post ក្រុមគ្រួសារអត្តពលិកសិង្ហបុរី នឹង​ចូលរួម​ប្រជុំ​រដ្ឋ​សភានៅខែក្រោយ appeared first on Kampuchea Thmey Daily.

ប្រធាន​កីឡា​​អូឡាំពិកអន្តរជាតិ​​នឹងចុះចេញពីតំណែង​ឆ្នាំ២០២៥
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងចុះចេញពីតំណែង បន្ទាប់ពីបញ្ចប់អាណត្តិទីពីររបស់លោក​ នៅក្នុងឆ្នាំ ២០២៥។

លោក Bach ដែល​​បានកាន់តួនាទីជាប្រធាន IOC តាំងពីឆ្នាំ២០១៣ នៅក្នុងកិច្ចប្រជុំមួយ ក្នុងកីឡាអូឡាំពិកទីក្រុងបារីស បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលដល់សមាជិកអូឡាំពិក ដោយបាន​ទម្លាយ​ថា លោកនឹងមិនបន្តតំណែងទៀតឡើយ ទោះមានការគាំទ្រឱ្យបន្តកាន់តំណែងនេះក៏ដោយ។

ប្រធាន IOC បានអះអាងបន្ថែមថា ការបោះឆ្នោតដើម្បីតែងតាំងប្រធាន IOC ថ្មី​នឹងត្រូវធ្វើ​នៅក្នុងខែមីនា ឆ្នាំ២០២៥ នាសម័យប្រជុំស្ថិតក្នុងទីក្រុងអូឡាំពិកបុរាណ ប្រទេសក្រិក ហើយប្រធាន IOC ថ្មីបន្ទាប់ នឹងត្រូវចូលកាន់តំណែងនៅក្នុងខែមិថុនា ក្នុងឆ្នាំដដែល។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានសមាជិកណាម្នាក់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់បន្តតំណែងពីលោក Bach នៅឡើយ។

លោក Thomas Bach

លោក Bach បានកាន់​តំណែងជាប្រធាន IOC ចំនួន២អាណត្តិ ពោលអាណត្តិទី១ របស់លោកមានរយៈពេល ៨ឆ្នាំ ហើយអាណត្តិទី២ មានរយៈពេល៤ឆ្នាំ។ ប្រធាន IOC វ័យ ៧០ឆ្នាំ ក៏ធ្លាប់បានអនុម័តច្បាប់សម្រាប់តំណែងជាប្រធានស្ថាប័នកីឡាដ៏ធំប្រចាំពិភពលោក ត្រូវតែផ្លាស់ប្តូរបន្ទាប់ពីដឹកនាំបានរយៈពេល១២ឆ្នាំ។

លោក Bach ដែល​ធ្លាប់ជាម្ចាស់មេដាយមាសអូឡាំពិកកីឡាគុនដាវ ឆ្នាំ១៩៧៦ បានចូលរួមធ្វើជាសមាជិកគណៈ​កម្មាធិការអូឡាំពិកក្នុងឆ្នាំ១៩៩១ បានចូលស្នងតំណែងបន្តពីលោក Jacques Rogge អតីតប្រធាន​ IOC នៅក្នុងឆ្នាំ ២០១៣។ អំឡុងការកាន់តំណែង លោកបានណែនាំឱ្យមានកំណែទម្រង់កីឡាយ៉ាងទូលំទូលាយ ដើម្បីអាចធ្វើឱ្យកីឡាមួយចំនួនត្រូវបានដាក់បញ្ចូនទៅក្នុងប្រកួតអូឡាំពិក។

លោក Bach ក៏បានណែនាំពីកំណែទម្រង់សម្រាប់ការរៀបចំកម្មវិធីប្រកួត ដែលជួយកាត់បន្ថយការចំណាយច្រើន និងធ្វើឱ្យព្រឹត្តិការណ៍កាន់តែមានភាពទាក់ទាញខ្លាំងជាមុនសម្រាប់ទីក្រុងដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

The post ប្រធាន​កីឡា​​អូឡាំពិកអន្តរជាតិ​​នឹងចុះចេញពីតំណែង​ឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

Samsung ចែក​ស្មាតហ្វូន​ឲ្យ​អត្តពលិក​គ្រប់​គ្នា​នៅ​អូឡាំពិក លើកលែង​តែ​​កូរ៉េ​ខាង​ជើង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បាននិយាយកាលពីថ្ងៃ​ទី​៨​ខែ​សីហា​​ថា ក្រុម​អត្តពលិក​​កូរ៉េខាងជើងមិនបានទទួលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នោះ​ទេ ដែលត្រូវបានផ្តល់​ឲ្យ​ដោយឥតគិតថ្លៃដល់អត្តពលិកទាំងអស់នៅក្នុងព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង។

ក្រុម​អត្តពលិក​កូរ៉េខាងជើង (រូបភាព៖ Getty)

ក្រុមហ៊ុនអេឡិចត្រូនិក​​​យក្ស​កូរ៉េខាងត្បូង ដែលជាអ្នកឧបត្ថម្ភធំ​អូឡាំពិក​ឆ្នាំ​២០២៤​ បាន​​ចែក​​ស្មាតហ្វូន Samsung ចំនួន ១០ ៥០០​គ្រឿង​ដល់​អត្តពលិក​មក​ពី​បណ្ដា​ប្រទេស​ទាំង​អស់​ដែល​បាន​ចូលរួម​ក្នុង​​ព្រឹត្តិការណ៍​អូឡាំពិក។ យ៉ាង​​ណា​មិញ អត្តពលិកនៃគណៈកម្មាធិការជាតិអូឡាំពិកកូរ៉េខាងជើង​បែរ​ជា​មិនបានទទួលទូរស័ព្ទ Samsung ដូច​អ្នក​ដទៃ​ឯ​ទៀត​នោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ដែល​មិន​ឲ្យ​ស្មាតហ្វូន​ទៅ​អត្តពលិក​កូរ៉េ​ខាង​ជើង មាន​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​ដាក់​ទណ្ឌកម្ម​​របស់​អង្គការ​សហ​ប្រជាជាតិ​​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីមីស៊ីល​ប៉ាលេស្ទិក និងនុយក្លេអ៊ែរ ដែល​ចាប់​អនុវត្ត​តាំងពីឆ្នាំ២០០៦ មក​ទល់​នឹង​បច្ចុប្បន្ន។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បទេស​កូរ៉េ​ខាង​ត្បូង បាន​រៀបរាប់​ថា៖ «ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុលោមតាមកថាខណ្ឌទី៧​នៃមាត្រាលេខ២៣៩៧ (ឆ្នាំ​២០១៧) ហាមឃាត់ការផ្គត់ផ្គង់ ការលក់ និងផ្ទេរគ្រឿង​ម៉ាស៊ីន​ឧស្សាហកម្មទាំងអស់ដោយផ្ទាល់ ឬដោយប្រយោលទៅឲ្យ​ប្រទេសកូរ៉េខាងជើង ហើយស្មាតហ្វូនត្រូវបាន​ចាត់​ទុក​ជា​វត្ថុ​ហាមឃាត់នៅក្នុង​មាត្រា​នេះ។ រដ្ឋាភិបាលរបស់យើង កំពុងបន្តខិតខំប្រឹងប្រែងការទូតក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាបាននូវការអនុវត្តយ៉ាង​ហ្មត់ចត់នៃមាត្រារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

សូម​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​អត្តពលិក​ចំនួន​១៤​នាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក លើ​​ការ​ប្រកួត​​កីឡា​ចំនួន​​៧​វិញ្ញាសា៕

ដោយ៖ ឈាង

The post Samsung ចែក​ស្មាតហ្វូន​ឲ្យ​អត្តពលិក​គ្រប់​គ្នា​នៅ​អូឡាំពិក លើកលែង​តែ​​កូរ៉េ​ខាង​ជើង appeared first on Kampuchea Thmey Daily.