ព្រំដែនកម្ពុជា-វៀតណាម Archives - Kampuchea Thmey Daily

ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% លើ​ផ្លូវ​ព្រំដែន​ជាង ២៦០ គីឡូម៉ែត្រ
ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាងហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន (ក.គ.ម) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​ពី​វឌ្ឍនភាពនៃការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយ​ផ្តោត​លើ​​ការ​កសាង​ផ្លូវក្រវាត់ព្រំដែន។

របាយការណ៍​បាន​បង្ហាញ​ថា គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៦ លទ្ធផលរួមនៃដំណើរការ​​កសាងផ្លូវក្រវាត់ព្រំដែន​សម្រេចបានប្រមាណ ៩៥,៩២% នៃផែនការរួម ក្នុង​នោះ​ខេត្តមណ្ឌលគិរី​សម្រេចបាន ១០០% និង​​ខេត្តរតនគិរី​សម្រេចបាន ៩១,៤៨%។

របាយការណ៍​បាន​បង្ហាញ​ថា ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៧ ខែកន្លងមកនេះ ក្រុមការ​ងារ​​ចំពោះកិច្ច (ក.គ.ម) បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវចំនួន ៨ កង​ឯកភាព​ដោយ​ប្រើប្រាស់​រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ​ចំនួន ២៨៦ គ្រឿង ក្នុងនោះ​នៅ​ខេត្ត​មណ្ឌលគិរី​មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿង​ចក្រ និងម៉ាស៊ីន​គ្រប់​ប្រភេទ​ចំនួន ២០០ គ្រឿង និង​ខេត្តរតនគិរី​មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និង​ម៉ាស៊ីន​គ្រប់​ប្រភេទ​ចំនួន ៨៦ គ្រឿង។

ជា​លទ្ធផល​ក្នុងដំណើរការកសាងផ្លូវក្រវាត់​ព្រំដែន ក្រុមការងារ​ចំពោះ​កិច្ច (ក.គ.ម) បាន​ឈូស​​​ព្រៃ​ទទឹង ៥ ម៉ែត្រ លើ​ដី​ជាក់ស្តែង​បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូងឈូសផ្លូវទទឹង ២០ ម៉ែត្របាន​ប្រវែង ២៥៤,៩០ គីឡូម៉ែត្រ លុប​ជ្រលង បន្ទាប​ចំណោត​ភ្នំ ចិត​ជញ្ជាំង​ភ្នំ និង​ជីកប្រឡាយ​បង្ហូរ​​ទឹកភ្លៀង កសាងតួផ្លូវ សម្រេច​បាន​ប្រវែង ២៥២,៩០ គីឡូម៉ែត្រ, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤២,៩ គីឡូម៉ែត្រ​។

ក្រុមការងារចំពោះកិច្ច (ក.គ.ម) ក៏​បាន​កសាងសម្រេច​ជាស្ថាពរសំណង់សិល្បការរួមមាន៖ លូ​ប្រអប់សរុប ចំនួន ៤១ កន្លែង ស្មើនឹង ៣៧១,៧ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទសរុប ៣៥៤ កន្លែង, និង​ស្ថាបនាសម្រេចជា​ស្ថាពរនូវសំណង់​បេតុង​រក្សាទឹក​ទុក​ប្រើប្រាស់​សរុប​ចំនួន ១២ កន្លែង ស្មើនឹង ២៤០,៤០ ម៉ែត្រ ក្នុង​នោះ ថ្នល់​បេតុង​បង្ហៀរ​រក្សាទឹកទុកប្រើប្រាស់សម្រេច​ស្ថាពរ​បាន​ចំនួន ៥ កន្លែង ស្មើនឹង ១៨០ ម៉ែត្រ និង​ទំនប់បេតុង​បង្ហៀរ​រក្សាទឹក​ទុកប្រើប្រាស់សម្រេច​ស្ថាពរ​បាន​ចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និង​ស្ថាបនាស្ពានបេតុងសម្រេចបានចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។

ប្រវែងផ្លូវដែលត្រូវសាងសង់​បាន​កើន​ដល់ ២៦៤,៤០ គីឡូម៉ែត្រ លើស​ប្រវែងផ្លូវដែល​បានគ្រោងទុកក្នុងផែនការ​ដែលមានត្រឹមតែ ២៥០ គីឡូម៉ែត្រ​។

ក្រុម​ការងារចំពោះកិច្ច (ក.គ.ម) បានបញ្ជាក់ថា ការកើនឡើងនៃប្រវែងផ្លូវនេះដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលត្រូវ​កសាង​ផ្លូវលើ​ដី​ជាក់ស្តែង​ត្រូវបាន​កែសម្រួល។ ទន្ទឹមនឹងនោះ ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​តាម​មុខសញ្ញាក៏​បានកើនឡើងពី​ផ្ទៃដីទំហំ ៦.២៥០.​០០០ ម៉ែត្រការ៉េ ក្នុងផែនការ​ដែល​បាន​គ្រោង​ទុកទៅ​ដល់ផ្ទៃដីទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ដោយ​បានរកឃើញ​គ្រាប់​គ្រប់​ប្រភេទ​ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុង​នោះ​រួម​មានគ្រាប់ប៊ុមប៊ី (គ្រាប់បែក​ចង្កោម) ចំនួន ៤៣ គ្រាប់។

នៅ​ចំពោះមុខ ក្រុមការងារចំពោះកិច្ច (ក.គ.ម) ​កំពុងបន្ត​យកចិត្តទុកដាក់​លើការងារ​ថែទាំ​បច្ចេកទេសខ្សែ​ផ្លូវក្នុង​ទិស​ខេត្តមណ្ឌលគិរី​ដែល​បាន​ស្ថាបនា​រួចរាល់ ដើម្បី​ធានាគុណភាព​រឹងមាំ និង​បង្ក​ការ​ខូចខាត​ជាយថាហេតុនៅក្នុងរដូវវស្សា​ខាងមុខ។

ជាមួយ​គ្នា​នេះ ក៏​នឹង​បន្តជំរុញល្បឿន​ការងារ​កសាង​សំណង់​ផ្លូវ និង​ការកសាង​សំណង់​សិល្បការ្យគ្រប់ប្រភេទ​នៅទិស​ខេត្តរតនគិរី ឱ្យបាន​លឿន​បំផុត​តាម​ដែលអាចធ្វើទៅបាន, និងចាត់តាំងដឹកជញ្ជូនប្រេងឥន្ធនៈ សម្ភារៈ វត្ថុធាតុដើម ចូល​ទៅ​ផ្គត់​​ផ្គង់​ដល់​ការដ្ឋានទិស​ខេត្តរតនគិរីឱ្យបានទាន់ពេលវេលា មុនរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងជួប​លំបាក​ក្នុង​ការដឹក​ជញ្ជូន​។

មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​ទទួល​បាន​ថវិកា​​ប្រមាណ ២៧ លាន​ដុល្លារ បាន​មក​ពី​ការ​​បរិច្ចាគ​​ពី​ពលរដ្ឋ​​ទាំងក្នុង​និង​ក្រៅ​ប្រទេស​ សម្រាប់​យក​ទៅ​ប្រើប្រាស់​​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ប្រវែង ២៥០ គីឡូម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី​និង​រតនគិរី។

នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជា​ជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង​ប្រគល់​វិញ្ញាបនបត្រ​សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ប្រមាណ ១ ៦៦០ នាក់ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ាណែត​​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​ផែនការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែនដែល​នៅ​សល់​ប្រវែង​​ជាង ១ ៣០០ គីឡូម៉ែត្រ​ ​ឲ្យ​បញ្ចប់​រួចរាល់​ក្នុង​រយៈពេល ១០ ឆ្នាំ​​ទៀត។

ប្រមុខ​រដ្ឋាភិបាល​បាន​អះអាង​ថា មក​ដល់​ពេលនេះរាជរដ្ឋាភិបាល​សម្រេច​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​បាន​ប្រវែង​ជាង ១ ៣០០ គីឡូម៉ែត្រ នៅ​ក្នុង​ប្រវែង​សរុប​ជាង ២ ៦៦០​ គីឡូម៉ែត្រ ហើយ​នៅសល់ ១ ៣០០ គីឡូម៉ែត្រ​ទៀត នឹង​បញ្ចប់​នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ ខាងមុខ។

ទាក់ទង​ការ​អភិវឌ្ឋ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្តោយ​ព្រំដែន សម្តេច​នាយករដ្ឋមន្រ្តីក៏​បាន​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​កៀរគរ​ថវិកា​ពី​ពលរដ្ឋ​ចូលរួម​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ការពារនិង​អភិវឌ្ឍន៍​នៅ​តំបន់ព្រំដែន៕

The post ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% លើ​ផ្លូវ​ព្រំដែន​ជាង ២៦០ គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.

កម្ពុជា និងវៀតណាម បង្ហាញការពេញចិត្តចំពោះសន្តិភាពតាមព្រំដែនប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះសន្តិភាពតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ខណៈដែលអាជ្ញាធរនៃប្រទេសទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននេះ។

លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនា និងចលនាមហាជននៃបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងនៅក្នុងជំនួបទល់មុខជាមួយនឹងសម្ដេចតេជោកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមនៅតាមព្រំដែន ជាកិច្ចការដ៏ល្អដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនយ៉ាងរឹងមាំ។

លោក ត្រិញ វ៉ាន់ក្វៀត រំពឹងថា កម្ពុជា និងវៀតណាម នឹងបន្តនូវកិច្ចការនេះបន្ថែមទៀតឱ្យកាន់តែមានភាពឋិតថេរ សំដៅដល់ការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

ទាក់ទងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃកិច្ចសហការនៅតាមព្រំដែននេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានសម្ដែងនូវការពេញចិត្ត ដោយសម្ដេច បានបញ្ជាក់ថា កន្លងមក កម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម តាមព្រំដែនឱ្យមានភាពរឹងមាំ។

សម្ដេចតេជោ ក៏បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចចង់ឃើញទំហំនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឡើងដល់២០ពាន់លានដុល្លារ នាពេលខាងមុខ តាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នា។

ទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារនេះ តាមការប៉ាន់ប្រមាណរបស់សម្ដេចតេជោ គឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបាន ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃការនាំចេញក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។ ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម បានកើនដល់ ១១ពាន់លានដុល្លារអាម៉េរិក។

ផ្អែកលើការប៉ាន់ប្រមាណនេះ ទាំងសម្ដេចតេជោ និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម សុទ្ធតែមានសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នឹងអាចសម្រេចទៅបានតាមគោលដៅ២០ពាន់លានដុល្លារ នាពេលខាងមុខ៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជា និងវៀតណាម បង្ហាញការពេញចិត្តចំពោះសន្តិភាពតាមព្រំដែនប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.

តំបន់ទេសចរណ៍ក្បែរព្រំដែន ៤ មិនគួរមើលរំលង បើជ្រុលជាទៅដល់ទឹកដីកែប
បច្ចុប្បន្ន កំពត-កែប កាន់តែមានសក្តានុពលទេសចរណ៍ខ្លាំង សូម្បីតែតំបន់ទេសចរណ៍ក្បែរព្រំដែនកម្ពុជា-វៀតណាម ពិសេស សហគមន៍ទេសចរណ៍ភ្នំទឹកធំ ដែលជាតំបន់ទេសចរណ៍ភ្នំមួយ ស្រដៀងគ្នាទៅនឹងរមណីយដ្ឋានភ្នំកំពង់ត្រាចដែរ និងកំពុងក្លាយជាទីពេញនិយមសម្រាប់ទេសចរជាតិ។ ដោយឡែក តំបន់ទេសចរណ៍ផ្សេងទៀត ដែលនៅក្បែរៗនឹងព្រំដែននេះដែរ រួមមាន ឆ្នេរអង្កោល តំបន់ការពារទេសភាពអន្លង់ព្រីង ដែលនៅក្បែរព្រំដែនគោក និង កោះអាចម៍សេះ ដែលនៅកៀកព្រំដែនទឹក។

ដូចនេះ កម្ពុជាថ្មី សូមលើកយកតំបន់ទេសចរណ៍ ៤កន្លែង ចម្ងាយតែប្រមាណជាជាង ៥-១១គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម។

១. សហគមន៍ទេសចរណ៍ភ្នំទឹកធំ
ចម្ងាយតែប្រមាណជា ១៨គីឡូម៉ែត្រ ពីផ្សារកំពង់ត្រាច ឬជាង ៥គីឡូម៉ែត្រ ពីច្រកអន្តរជាតិព្រែកចាក ព្រំដែនកម្ពុជា-វៀតណាម សហគមន៍ទេសចរណ៍នេះ កំពុងបង្អួតទេសភាពដ៏ស្រស់ត្រកាលនៅរដូវភ្លៀងធ្លាក់នេះ ជាមួយនឹងរុក្ខជាតិដុះបៃតងខ្ចី ហ៊ុំព័ទ្ធដោយវាលទឹកថ្លាឈ្វេង អមដោយជណ្តើរឈើដ៏វែងក្រឡឹងព័ទ្ធភ្នំ។ មកកាន់ទីនេះ ទេសចរមិនត្រឹមតែអាចគយគន់ទេសភាពប៉ុណ្ណោះទេ នៅអាចជិះទូកកម្សាន្តក្នុងល្អាងភ្នំថែមទៀតផង។

ក្រសួងទេសចរណ៍

ភូមរា ទេសចរណ៍ – Pumra Travel

២. តំបន់ការពារទេសភាពអន្លង់ព្រីង
បើចេញពីសហគមន៍ទេសចរណ៍ភ្នំទឹកធំ ទេសចរអាចបន្តដំណើរជាង ៨គីឡូម៉ែត្រទៀត ទៅកាន់តំបន់ការពារទេសភាពអន្លង់ព្រីង ដែលត្រូវបានទទួលស្គាល់ថា ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី លើផ្ទៃដីប្រមាណ ២១៧ហិកតា ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ តំបន់នេះបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់ សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាល ឆ្នូតស។ល។ ជាទូទៅ ពួកវាមកដល់តំបន់ដីសើមនេះ ក្នុងអំឡុងខែធ្នូ ដើម្បីរកចំណី ហើយនឹងធ្វើការផ្លាស់ទីទៅកាន់ទីតាំងពងកូនដើម្បីបន្តពូជវិញ នៅដើមខែឧសភា។

៣. កោះអាចម៍សេះ
កោះអាចម៍សេះ ជាដែនកោះអភិរក្សមួយរបស់កម្ពុជា ស្ថិតក្នុងតំបន់គ្រប់គ្រងជលផលនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ ចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីក្រុងកែប ហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់ ទឹកសមុទ្រថ្លាឈ្វេង និងគ្ររួសតូចៗចម្រុះពណ៌គ្នា។ សម្រាប់សកម្មភាពម្សាន្តនៅទីនេះ ទេសចរអាចមុជទឹកមើលជីវៈចម្រុះជាច្រើនប្រភេទ នៅបាតសមុទ្រ ក្រាលគ្របដោយ ផ្កាថ្មដែលមានរូបរាងប្លែកៗ ត្រីចម្រុះពណ៌ ផ្សោតសមុទ្រ ឬសេះសមុទ្រជាដើម។

សម្រាប់ដំណើរកម្សាន្តមកកាន់ទីនេះ​ ទេសចរត្រូវធ្វើដំណើរដោយទូករបស់ប្រជាពលរដ្ឋ ពីក្រុងកែប ដោយប្រើពេលប្រមាណពី ៤០នាទី ទៅ១ម៉ោង អាស្រ័យទៅតាមអាកាសធាតុ ពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅរដូវធ្លាក់ភ្លៀងនេះ។

៤. ឆ្នេរអង្កោល
ឆ្នេរអង្កោល ជាឆ្នេរធម្មជាតិថ្មីមួយលើទឹកដីនៃ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលទើបមានការអភិវឌ្ឍន៍ថ្មីៗនេះ ដោយបានអូសទាញទេសចរជាតិ មកកម្សាន្តច្រើន។ កន្លែងទេសចរណ៍មួយនេះ មានចម្ងាយតែជាង ១២គីឡូម៉ែត្រពីក្រុងកែប និងប្រមាណជា ១១គីឡូម៉ែត្រ ទៅកាន់ច្រកទ្វារអន្តរជាតិព្រែកចាក ព្រំដែនកម្ពុជា-វៀតណាម។

សម្រាប់ការកម្សាន្តនៅតំបន់ឆ្នេរនេះ ទេសចរអាចកុម្ម៉ង់ម្ហូបទទួលទានបាន និងអាចស្វែងរកការសម្រាកនៅផ្ទះលំហែក្បែរនោះ ឬបោះតង់នៅមាត់ឆ្នេរ លំហែកាយ និងអាចចាក់បង្គា ចាក់មឹកបាន ដោយមិនបាច់ឆ្លងទៅតំបន់កោះថែមទៀតផង៕

The post តំបន់ទេសចរណ៍ក្បែរព្រំដែន ៤ មិនគួរមើលរំលង បើជ្រុលជាទៅដល់ទឹកដីកែប appeared first on Kampuchea Thmey Daily.

រយៈពេល​ ១៣ ខែ ការ​ស្ថាបនា​ផ្លូវ​ក្រវាត់ព្រំដែន​ប្រើ​ប្រាស់​មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​​សម្រេច​​​​បាន​ប្រមាណ ៧០%
វឌ្ឍនភាព​នៃការកសាងផ្លូវក្រវាត់ព្រំដែនដោយ​ប្រើប្រាស់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែនសម្រេច​លទ្ធផល​បាន​ប្រមាណ ៧០%។

គិតចាប់ពីខែ​ធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៦ ពោល​នៅក្នុង​រយៈពេលប្រមាណ ១៣ ខែ វឌ្ឍនភាព​នៃ​​ដំណើរការ​កសាង​ផ្លូវព្រំដែន​បានឈូស​ព្រៃទទឹង ៥ ម៉ែត្រ បាន​ប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់​រក​ផ្លូវ​ខ្សែ​ដំបូង, ឈូស​​ផ្លូវ​ទទឹង ២០ ម៉ែត្រ បានប្រវែង ២១៧,៣០ គីឡូម៉ែត្រ សម្រាប់​រក​អ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាប​ចំណោត​ភ្នំ និងធ្វើប្រឡាយបាន​ប្រវែង ១៨៩,៨ គីឡូម៉ែត្រ, ចិត​ជញ្ជាំង​ភ្នំ ធ្វើប្រឡាយបង្ហូរ​ទឹក​ភ្លៀង កសាង​នូវទំនប់សុវត្ថិភាព និងកសាង​តួ​ផ្លូវ​សម្រេច​បានប្រវែង ១៨៩,៣ គីឡូម៉ែត្រ, និង​ចាក់​ក្រាល​ល្បាយ​កម្ទេច​ថ្ម-កិន​បង្ហាប់​​បាន​ប្រវែង ១២០,២០ គីឡូម៉ែត្រ។

លទ្ធផលរួម​នៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែនគឺសម្រេចបាន​ប្រមាណ ៧២,២៩% នៃ​ផែន​ការ​រួម ក្នុងនោះខេត្តមណ្ឌលគិរី​សម្រេចបាន ៩១,២% និងខេត្តរតនគិរី​សម្រេច​បាន ៥១,៨១%។ នេះបើតាម​ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម)។

ជាមួយ​គ្នានេះ ក្រុមការងារចំពោះកិច្ច​ក៏​បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើ​ផែនការ ៨ កន្លែង និង​បាន​ដាំកូនត្នោត​សរុបចំនួន ៩៣៦ ដើម ដែលជាអត្តសញ្ញាណជាតិតាមបណ្តោយ​ផ្លូវខ្សែក្រវាត់​ព្រំដែន​ទី១។

ចំពោះមុខ ក្រុមការងារចំពោះកិច្ច​បានកំពុងបន្តជំរុញការងារកសាងផ្លូវ​ និង​សំណង់​មុខ​ទឹកក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​ឱ្យ​សម្រេច​បាន​ជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ ខាង​មុខ​នេះ រួម​ទាំង​ពន្លឿន​ការងារកសាងផ្លូវនិង​ចាក់ក្រាលល្បាយថ្ម ជាពិសេស​នៅតំបន់​ដែល​មាន​ស្ថាន​ភាព​ភូមិសាស្ត្រ​លំបាក, និង​កែ​លម្អ​សំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានា​បាន​ទាំង​គុណភាព ភាពធន់ និងសោភ័ណភាព៕

The post រយៈពេល​ ១៣ ខែ ការ​ស្ថាបនា​ផ្លូវ​ក្រវាត់ព្រំដែន​ប្រើ​ប្រាស់​មូលនិធិ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​​សម្រេច​​​​បាន​ប្រមាណ ៧០% appeared first on Kampuchea Thmey Daily.

សម្ពោធច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម សម្ដេចធិបតី ថា បង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម
នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រី​វៀតណាម បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារ​ព្រំដែនអន្តរ​ជាតិម៉ឺនជ័យ-តឺនណាម។ ការដាក់សម្ពោធច្រកទ្វារព្រំដែនថ្មីនេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថា បង្ហាញពីទំនាក់ទំនាក់ដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដាក់សម្ពោធច្រកទ្វារព្រំដែនពេកនេះ បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាននិងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយទៅជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារ ដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើនសម្រាប់ជីវភាពរស់នៅប្រជាពលរដ្ឋប្រទេសទាំងពីរ។

ថ្លែងចំពោះនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិពេលនេះ នឹងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសុខមាលភាពប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងសន្តិសុខ។

ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុក​កំចាយ​មារ ខេត្តព្រៃវែង ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិ​តឺន​ណាម ស្ថិតនៅភូមិតឺនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។

ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម គ្រាន់តែជាច្រករបៀង ដែលប្រជាជននៃប្រទេសទាំងពីររស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមក ហើយក្រោយមក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយទៅជាច្រកទ្វារតំបន់។ បន្ទាប់មកទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងច្រកនេះ ពីច្រកទ្វារតំបន់ជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។

បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានផ្តល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់យ៉ាងមមាញឹក ដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបមានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល (មួយទ្រីលាន បីរយប៉ែតសិបបួនប៊ីលាន ប្រាំបីរយសែសិបប្រាំមួយលាន ប្រាំរយហុកសិបបួនពាន់រៀល) និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩.០៩៥.៨២៤.០០០រៀល៕

The post សម្ពោធច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម សម្ដេចធិបតី ថា បង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម appeared first on Kampuchea Thmey Daily.

ជំនួបសម្ដេចតេជោជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លើកឡើងពីទំនាក់ទំនងល្អតាមព្រំដែនកម្ពុជា-វៀតណាម
ក្នុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា​ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាមកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន។ ជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ និងឧបនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងពីទំនាក់ទំនងជាអ្នកជិតខាងល្អនឹងគ្នា ជាពិសេសលើកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

លោក Bui Thanh Son បានលើកឡើងពីទំនាក់ទំនងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្ន ដែលមិនត្រឹមតែទំនាក់ទំនងក្នុងក្របខណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងគណបក្ស និងគណបក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ ដោយក្នុងនោះលោកបានរំលេចអំពីកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រឹមរយៈពេល៩ខែឆ្នាំនេះ មានជាង៩ពាន់លានដុល្លារ។

ជាការចាប់អារម្មណ៍ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានកោតសរសើរចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ស្របនឹងឧបនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្របខណ្ឌរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងក្របខណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។ និយាយដល់កិច្ចសហប្រតិបត្តិការតាមព្រំដែន សម្ដេចតេជោ បានឯកភាពនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីវៀតណាមចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ។

តាមការគូសបញ្ជាក់របស់សម្ដេចតេជោ ក្នុងកិច្ចសហប្រតិបត្តិការតាមព្រំដែននេះ ភាគីកម្ពុជា និងវៀតណាម បានដោះស្រាយជាមួយគ្នាជាច្រើនទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀតដែលបានធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ។

ថ្លែងឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក្នុងជំនួបខាងលើ សម្តេចតេជោក៏បានរំលេចបន្ថែមពីគម្រោងដែលភាគីទាំងពីរនឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នា នៅដើមខែធ្នូខាងមុខនេះផងដែរ ដែលសម្ដេច ថា នេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗ មានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ ក៏បានបង្ហាញការពេញចិត្តពេញថ្លើម ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថា គោលដៅដែលប្រទេសទាំងពីរចង់សម្រេចឱ្យបាន២០ពាន់លានដុល្លារនោះនឹងអាចសម្រេចបាននៅពេលខាងមុខ៕

The post ជំនួបសម្ដេចតេជោជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លើកឡើងពីទំនាក់ទំនងល្អតាមព្រំដែនកម្ពុជា-វៀតណាម appeared first on Kampuchea Thmey Daily.

កងវិស្វកម្មទទួលការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា​ វៀតណាម កំពុងពន្លឿនការសាងសង់ទោះបីអាកាសធាតុមិនសូវអំណោយផល
គម្រោងសាងសង់ផ្លូវហេដ្ឋារចនាសម្ព័ន្ធ ក្រវាត់ព្រំដែនមានប្រវែងសរុប២៥០ម៉ែត្រ ស្ថាបនាដោយកងវិស្វកម្មកងយុទ្ធពលខេមរភូមិន្ទ ក្នុងនោះភូមិសាស្ត្រខេត្តមណ្ឌលគិរី មានប្រវែង១៤៧.៥២គីឡូម៉ែត្រ ខេត្តរតនគិរី ១០២.៤៨ គីឡូម៉ែត្រ។

បន្ទាប់ពីបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មកដល់ពេលបច្ចុប្បន្ន ផ្លូវហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន បានសាងសង់សម្រេចបានជាង៥៣%ហើយ នេះបើតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនម៉ា ណែត នាពេលកន្លងទៅ ដោយចំណាយថវិកា ជាង២៣០លានដុលារ។

លោកឧត្តមសេនីយ៍ទោ ជុំ ហុន មេបញ្ជាការកងស្ថាបនាថ្នល់ ៧១១ នៃបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ទទួលបទបញ្ជាស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា សម្រាប់ក្រុមបញ្ជាការស្ថាបនាថ្នល់៧១១ចន្លោះបង្គោលលេខ(៤៩/៥-៥២/២) ក្នុងនាមអង្គភាពទទួលខុសត្រូវតំបន់នេះ នៅតែបន្តពុះពារពន្លឿនការស្ថាបនាផ្លូវជាប់ជាប្រចាំ បើទោះបីជាអាកាសធាតុ មិនអំណោយផលល្អយ៉ាងណាក៏ដោយ។

លោកបញ្ជាក់ថា បើទោះបីជារដូវវស្សា អាកាសធាតុធ្លាក់ភ្លៀងញឹកញាប់ លំបាកក្នុងការស្ថាបនាយ៉ាងណាក៏ដោយក្នុងនាមអង្គភាពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៅតែបន្តប្រឹងប្រែងពុះពាររាល់ឧបសគ្គ បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការស្ថាបនាផ្លូវក្រវាត់ព្រំដែន និងឈានដល់ការសម្រេច បានលទ្ធផលល្អប្រសើ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមានបំណងចង់ធ្វើដំណើរ ទស្សនាកម្សាន្តទេសភាពផ្លូវហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម នាពេលខាងមុខផងដែរ៕

អត្ថបទ៖ រៀម សុខហេង

The post កងវិស្វកម្មទទួលការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា​ វៀតណាម កំពុងពន្លឿនការសាងសង់ទោះបីអាកាសធាតុមិនសូវអំណោយផល appeared first on Kampuchea Thmey Daily.

ផ្លូវក្រវាត់ព្រំដែនកម្ពជា-វៀតណាមជាង ២៥០ គីឡូម៉ែត្រ សាងសង់​សម្រេច​បាន​ជាង ៥៦% នៃ​ផែនការួម
បើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​ការងារ​ចំពោះកិច្ច ​គ្រប់គ្រង​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន​ចេញផ្សាយ​នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បាន​បង្ហាញ​ថា ​គិតចាប់ពីខែធ្នូ ឆ្នាំ​២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ​២០២៥ ​ដំណើរការ​កសាងផ្លូវក្រវាត់ព្រំដែន ដោយផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​-វៀតណាម​ សម្រេច​បាន​លទ្ធផលជា​​រួមបាន​ប្រមាណ ៥៣,៣០% នៃ​ផែន​ការ​សររុប​ក្នុងនោះខេត្តមណ្ឌលគិរីសម្រេច​បានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរីបាន​ប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ​បាន​សង្ខេប​របាយការណ៍​​ពី​ដំណើរការ​កសាងផ្លូវក្រវាត់ព្រំដែនដែល​សម្រេច​​បាន​លទ្ធផលដូចខាងក្រោមនេះ​៖

១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវចំនួន ៨ កងឯកភាព ដោយប្រើប្រាស់រថយន្ត-គ្រឿង​ចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរីមាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ២០០ គ្រឿង និងខេត្តរតនគិរីមាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ៨៦ គ្រឿង។

២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែនសម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ៧៩ គ្រាប់ ក្នុនោះរួមមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥ គ្រាប់។

៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការ្យរួមមាន៖ លូប្រអប់សរុបចំនួន ២៣ កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទសរុប ១៧៨ កន្លែង និងស្ថាបនាសម្រេចជាស្ថាពរនូវថ្នល់បេតុងបង្កៀរទឹកសរុបចំនួន ១០ កន្លែង ស្មើនឹង ២២១,៨០ ម៉ែត្រ។

៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៧ ខែកន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្របានប្រវែង ១៧៦,៥០ គីឡូម៉ែត្រសម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១៥១,២០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវបានប្រវែង ១២៤,៨០ គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៨៥,៩០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែនគឺសម្រេចបានប្រមាណ ៥៣,៣០% នៃផែនការ ក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។

៥. នៅ​ចំពោះមុខ ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និងភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ្យ ដោយពេលភ្លៀងធ្លាក់ខ្លាំងគឺសម្រាក និងពេលរាំងភ្លៀងបន្តអនុវត្តភារកិច្ចកសាងសំណង់។

៦. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជាបន្តបន្ទាប់៕

The post ផ្លូវក្រវាត់ព្រំដែនកម្ពជា-វៀតណាមជាង ២៥០ គីឡូម៉ែត្រ សាងសង់​សម្រេច​បាន​ជាង ៥៦% នៃ​ផែនការួម appeared first on Kampuchea Thmey Daily.