ព្រះបរមរាជរាំង Archives - Kampuchea Thmey Daily

អ្នកលក់ចាបសម្រាប់លែងនៅមុខព្រះបរមរាជវាំងធ្លាក់ចុះចំណូលក្នុងរដូវភ្ជុំបិណ្ឌ
អ្នកលក់ចាបសម្រាប់លែងនៅមាត់ទន្លេមុខព្រះបរមរាជវាំង បានត្អូញត្អែរពីការធ្លាក់ចុះចំណូលនៅរដូវកាន់បិណ្ឌនេះ។

លោកយាយ សឹង មានវ័យ ៦៣ឆ្នាំ ជាអ្នកលក់ចាបតាមមាត់ទន្លេ ជាច្រើនឆ្នាំមកហើយ បានត្អូញត្អែរថា របរនេះបច្ចុប្បន្ន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកត្តាអាសធាតុ និងមិនសូវមានអ្នកមកលេងច្រើនដូចមុន។ ការធ្លាក់ចុះនេះ ប្រមាណជាង​ ៥០ភាគរយ ទៅហើយសម្រាប់បរិមាណលក់ ដែលនៅសល់ត្រឹម ៤០​​-៥០ ក្បាលនៅក្នុងមួយថ្ងៃប៉ុណ្ណោះ បើធៀបកាលពីមុនបោះឆ្នោតលក់បានចន្លោះពី ១០០ ទៅ ១៥០ ក្បាល។

លោកយាយ បានបន្ថែមថា សត្វចាបដែលលក់រាល់ថ្ងៃគឺទទួលទិញបន្តក្នុងមួយក្បាលតម្លៃ ២ ពាន់រៀល នឹងលក់ចេញ វិញសម្រាប់មួយគូរមានតម្លៃ ៥ពាន់ ទៅ ៦ពាន់រៀល។ លោកយាយ សឹង ចេញលក់តាំងព្រឹកទល់ល្ងាចប្រហែលម៉ោង ៨ ​ជាងទើបសម្រាក។

«សព្វថ្ងៃមានភាពស្ងប់ស្ងាត់អ្នកមកលេងតំបន់មាត់ទន្លេនេះ ទើបបណ្ដាលឱ្យលក់មិនសូវដាច់ រីឯចំណូលក៏មានការថយ ចុះដែរ។ រាល់ថ្ងៃមានការលំបាក ព្រោះការចំណាយទាំងអស់ពឹងលើរបរលក់ចាបនេះ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅម្នាក់ ឯង ក្នុងរាជធានីភ្នំពេញ»។ នេះជាការបន្ថែមរបស់លោកយាយ សឹង។

ថ្មីដ្បិតតែមុខរបរមួយនេះមានការធ្លាក់ចុះចំណូលក៏ពិតមែនក៏លោក យាយ សឹង និយាយថា «ខ្ញុំមិនលើកដៃសុំទានគេ នោះទេ ខ្ញុំសុខចិត្តរកដោយកម្លាំងញើសឈាមខ្ញុំផ្ទាល់»។

ដូចគ្នានេះដែរ កញ្ញា ចិន រស្មី មើលឃើញថា មួយរយៈកាលចុងក្រោយនេះ មានសភាពស្ងាត់ភ្ញៀវជាខ្លាំង បើទោះបីជា ស្ថិតនៅក្នុងរដូវកាន់បិណ្ឌប្រពៃណីជាតិខ្មែរយ៉ាងណាក្តី។

កញ្ញា រស្មី បានប្រកបរបរលក់ចាបនេះជាង ២ ឆ្នាំមកហើយ។ កញ្ញាបញ្ជាក់ថា សម្រាប់ស្ថានភាពធម្មតាមានភ្ញៀវ ទេសចរច្រើនទាំងខ្មែរ និងបរទេស កញ្ញា អាចលក់បានពី ១០០ ទៅ ២០០ ក្បាលនៅក្នុងមួយថ្ងៃ។ ប៉ុន្តែរយៈពេល ចុងក្រោយនេះ បានថមថយគួរឱ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃលក់បានត្រឹមតែ ៥០ ទៅ ៧០ ក្បាល ដែលទទួលបាន តម្លៃតែជាង ២ ពាន់ទៅ ៣ ពាន់រៀលប៉ុណ្ណោះ នៅមួយក្បាល។ អ្នកលក់ចាបបន្តថា ការលក់នេះ មិនទៀតទាត់នោះទេ គឺអា ស្រ័យតាមស្ថានភាពជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមអ្នកលក់ចាបជាច្រើននាក់ បានលើកឡើងថា មុខរបរលក់ចាបសម្រាប់លែងនេះ ទទួលបានចំណូលត្រឹមតែមួយ រស់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ មិនអាចមានបាននោះទេ។ ទោះយ៉ាងណា ពួកគេលើកឡើងថា ការ រកស៊ីរបរសុចរិតប្រសើរជាងធ្វើសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់សង្គមជាតិ។

សូមបញ្ជាក់ថា ការលែង​ «​សត្វ​ចាប​»​ ឱ្យមាន​សេរីភាព ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ និង​រួចពីទុក្ខ​ភ័យ គឺជា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ​ជំនឿ​​នេះ ​សម្រាប់​អ្នក​ធ្វើ​បុណ្យ​មាន​ការ​យល់​ឃើញ​ថា ​គឺ​ជា​ការ​ផ្ដល់​សេរីភាព​ដល់​​សត្វ និង​ធ្វើ​ឱ្យ​ខ្លួន​រួច​ផុត​ពី​ទុក្ខ​ភ័យ​ដូច​សត្វ​ទាំង​នោះ​ផងដែរ៕

អត្ថបទ៖ ផល ធារិត

The post អ្នកលក់ចាបសម្រាប់លែងនៅមុខព្រះបរមរាជវាំងធ្លាក់ចុះចំណូលក្នុងរដូវភ្ជុំបិណ្ឌ appeared first on Kampuchea Thmey Daily.