ព្រះមហាក្សត្រ Archives - Kampuchea Thmey Daily

ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរជាងមុន ក្រុមគ្រូពេទ្យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាស្ដេចយាងចេញពីមន្ទីរពេទ្យវិញហើយនៅថ្ងៃទី០១ ឧសភានេះ
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចេញពីមន្ទីរពេទ្យវិញហើយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីទទួលបានការព្យាបាលព្រះរោគដោយការវះកាត់អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ប៉េកាំង ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបន្តគង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង និងយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីពិនិត្យតាមដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងចេញនាព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា នេះ។

ក្រសួងព្រះបរមរាជវាំងបញ្ជាក់ថា ក្រោយពីទទួលបានការព្យាបាលព្រះរោគដោយការវះកាត់អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានគង់ប្រថាប់ដើម្បីពិនិត្យ និងថែទាំព្រះរាជសុខភាពក្រោមការពិនិត្យតាមដានថែទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុតពីថ្នាក់ដឹកនាំ លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ននេះយោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរជាបណ្តើរៗ។

ព្រះមហាក្សត្រកម្ពុជា ព្រះអង្គមានព្រះរោគ​មហារីកនៅ​ក្រពេញប្រូស្តាត (Prostate Cancer) ដោយក្រុមវេជ្ជបណ្ឌិតចិន តម្រូវព្រះអង្គទទួលការព្យាបាលព្រះរោគដោយការវះកាត់។ ព្រះមហាក្សត្រកម្ពុជា ទទួលបានការវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យប៉េកាំង នៅព្រឹកថ្ងៃទី២០ ខែមេសា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយ-ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជា ពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគាពាធ និងសូមឆាប់បានយាងនិវត្តមកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះបរមសុខក្សេមក្សាន្តជារៀងរហូតតទៅ៕

The post ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរជាងមុន ក្រុមគ្រូពេទ្យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាស្ដេចយាងចេញពីមន្ទីរពេទ្យវិញហើយនៅថ្ងៃទី០១ ឧសភានេះ appeared first on Kampuchea Thmey Daily.

ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរជាងមុន ក្រោយការវះកាត់បាន១សប្ដាហ៍មកនេះ
ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី  បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយការវះកាត់ធំ ដោយសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ជំនាញ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ពោរពេញដោយបទពិសោធបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងចេញនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា នេះ។

ក្រសួងព្រះបរមរាជវាំង គូសបញ្ជាក់ថា៖«វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេក្ខព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខរបួសវះកាត់តាមពេលវេលាកំណត់ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ »។

បើតាមក្រសួងព្រះបរមរាជវាំង វេជ្ជបណ្ឌិតបានបន្តក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រកម្ពុជា សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។

ព្រះមហាក្សត្រកម្ពុជា ព្រះអង្គមានព្រះរោគ​មហារីកនៅ​ក្រពេញប្រូស្តាត (Prostate Cancer) ដោយក្រុមវេជ្ជបណ្ឌិតចិន តម្រូវព្រះអង្គទទួលការព្យាបាលព្រះរោគដោយការវះកាត់។ ព្រះមហាក្សត្រកម្ពុជា  ទទួលបានការវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យប៉េកាំង នៅព្រឹកថ្ងៃទី២០ ខែមេសា។

នៅថ្ងៃទី១៧ ខែមេសា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងកូនប្រុសពីររូប គឺឯកឧត្ដម ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទីរដ្ឋធានីប៉េកាំង ក្នុងគោលដៅតែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ  ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាជាតិកម្ពុជាដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ៕

The post ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរជាងមុន  ក្រោយការវះកាត់បាន១សប្ដាហ៍មកនេះ appeared first on Kampuchea Thmey Daily.

Breaking News! ព្រះមហាក្សត្រកម្ពុជាទទួលបានការវះកាត់ព្យាបាលព្រះរោគដោយជោគជ័យ
សម្ដេច ហ៊ុន សែន ថ្លែងចេញពីមន្ទីរពេទ្យក្រុងប៉េកាំងជូនជនរួមជាតិថា ក្រុមគ្រូពេទ្យចិនដ៏ពូកែ បានវះកាត់ព្យាបាលព្រះរោគព្រះមហាក្សត្រនៅព្រឹកថ្ងៃទី២០ ខែមេសា នេះ ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព ខណៈនេះ ព្រះអង្គបានដឹងព្រះកាយ បន្ទាប់ពីអស់ថ្នាំសណ្ដំ ចំណែកក្រុមគ្រូពេទ្យងតាមដានការវិវត្តក្រោយការវះកាត់បន្តទៀត។  សម្ដេច ហ៊ុន សែន ថ្លែងសារជូនជនរួមជាតិដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅម៉ោងប្រមាណ១០៖៣៨នាទីព្រឹកថ្ងៃទី២០ ខែមេសា នេះ ក្នុងពេលដែលសម្ដេចតេជោ និងកូនប្រុសពីរូប​ គឺឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្ដម ហ៊ុន ម៉ានិត កំពុងកំដរព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងពេលវេលាដ៏លំបាក។

សម្ដេច ហ៊ុន សែន សរសេរជូនជនរួមជាតិបង្ហោះលើទំព័រហ្វេសប៊ុកដូច្នេះ៖«ពេលនេះខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២៦ នេះ។ ពេលនេះ ព្រះករុណា ព្រះអង្គ បានដឹងព្រះកាយ បន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។»។

ទន្ទឹមគ្នានេះ ក្រសួងព្រះបរមរាជវាំង បានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃទី២០ ខែមេសា នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង។ ក្រុមវេជ្ជបណ្ឌិត បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្តនៅក្នុងមន្ទីរពេទ្យប៉េកាំង ។

បន្ទាប់ពីការវះកាត់របស់ក្រុមគ្រូពេទ្យចិនថ្វាយព្រះមហាក្សត្រដោយជោគជ័យ សម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានអរគុណប្រធាធិបតីចិន លោក សុី ជីនពីង និងក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ៖«សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។»។

សម្ដេច ហ៊ុន សែន ក៏បានឱ្យដឹងថា សម្ដេច  ព្រមទាំងកូនប្រុសពីរនាក់ គឺឯកឧត្ដម ហ៊ុន ម៉ានិត និង ឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន តាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ក្នុងគោលដៅតែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ សម្ដេច ក៏បានឱ្យដឹងថា ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ សម្ដេចនឹងត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦៕

The post Breaking News! ព្រះមហាក្សត្រកម្ពុជាទទួលបានការវះកាត់ព្យាបាលព្រះរោគដោយជោគជ័យ appeared first on Kampuchea Thmey Daily.

បណ្ឌិត គិន ភា ស្រាយចម្អល់«សម្តេច ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី ទទួលលោក តូ ឡឹម នៅព្រះបរមរាជវាំង ខុស ឬត្រូវ?»
រូបភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅក្នុងប្រាសាទទេវាវិនិច្ឆ័យ នាព្រះបរមរាជវាំង បានបណ្តាលឱ្យមានការជជែកវែកញែកជាច្រើននៅក្នុងបណ្តាញសង្គម។ មានបងប្អូនខ្លះសួរថា តើធ្វើបែបហ្នឹងខុសឬត្រូវ?

មុននឹងឆ្លើយសំណួរថាខុសឬត្រូវ ខ្ញុំសូមអញ្ជើញបងប្អូនឈ្វែងយល់អំពីប្រាសាទទេវាវិនិច្ឆ័យ ឬ ព្រះទីនាំងទេវាវិនិច្ឆ័យជាមុនសិន។ ប្រាសាទទេវាវិនិច្ឆ័យ ឬ ព្រះទីនាំងទេវាវិនិច្ឆ័យ សាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៣–១៩១៧ ហើយធ្វើ ពិធីសម្ពោធនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩១៩។ប្រាសាទទេវាវិនិច្ឆ័យមានទំហំបណ្តោយ ៦០ម ទទឹង ៣០ម និង មានកំពូលស្រួច កម្ពស់ ៥៩ម។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រ ទៅរកទិសទាំង៤។ ប្រាសាទទេវាវិនិច្ឆ័យចែកចេញជា៩ផ្នែក ៖

១. ព្រះទីនាំងស្វេតឆត្រ

២. ព្រះទីនាំងហោរាជបណ្ឌិត

៣. ព្រះទីនាំងហោព្រះអដ្ឋិ

៤. ព្រះទីនាំងក្សិណ

៥. ព្រះទីនាំងបុស្បុក

៦. ព្រះទីនាំងមហាមន្ទីរ

៧. ព្រះទីនាំងនារីរ័ត្នសោភា

៨. ព្រះទីនាំងចក្រពត្តិ

៩. ព្រះទីនាំងព្រះស្ងោយ។

ប្រាសាទទេវាវិនិច្ឆ័យត្រូវបានប្រើប្រាសសម្រាប់រៀបចំព្រះរាជពិធីនិងពិធីដូចខាងក្រោម ៖

១. ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ

២. ព្រះរាជពិធីបុណ្យទ្វារទសមាស

៣. ព្រះរាជសាវនាការថ្វាយសារតាំង

៤. ពិធីសច្ចាប្រណិធាន

៥. ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។

ដូចបងប្អូនឃើញហើយ! តួនាទីទី៥នៃប្រាសាទទេវាវិនិច្ឆ័យ គឺសម្រាប់រៀបចំព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។ រីឯលោក តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកម្រិតប្រធានរដ្ឋតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រយើងក្នុងឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋ។ ក្នុងពិធីការទូត បដិសណ្ឋារកិច្ចផ្លូវរដ្ឋត្រូវទទួលដោយព្រះប្រមុខរដ្ឋ គឺព្រះមហាក្សត្រ ប៉ុន្តែដោយព្រះអង្គទ្រង់ប្រឈួន ព្រះអង្គបានរាជានុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្ដីទីក្នុងនាមជាព្រះរាជនុសិទ្ធិ​និងទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យ។

បងប្អូនសួរទៀតថា ចុះបើសម្តេចតេជោ ហ៊ុន សែន អ្នកទទួលបដិសណ្ឋារកិច្ច ម្ដេចមិនរៀបចំនៅវិមានព្រឹទ្ធសភា? ហេតុអីចាំបាច់រៀបចំនៅប្រាសាទទេវាវិនិច្ឆ័យ? លោក តូ ឡឹម ជាភ្ញៀវអន្តរជាតិកម្រិតប្រមុខរដ្ឋនិងត្រូវបានអញ្ជើញ​ដោយព្រះប្រមុខរដ្ឋ ដូច្នេះ ​បដិសណ្ឋារកិច្ចផ្លូវរដ្ឋត្រូវធ្វើនៅវិមានរដ្ឋ មិនមែននៅវិមានព្រឹទ្ធសភាទេ។ បើធ្វើបែបហ្នឹង គឺមានន័យថា ទម្លាក់កម្រិតពិធីការការទូតដែលនាំឱ្យមានបញ្ហាការទូតផងដែរ។ ម្យ៉ាងវិញទៀត ព្រះករុណាព្រះមហាក្សត្ររាជានុញ្ញាតឱ្យទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមព្រះអង្គនៅប្រាសាទទេវាវិនិច្ឆ័យហើយ។

មានបងប្អូនខ្លះសួរទៀត ហេតុអ្វីព្រះករុណាពេលណា​ទ្រង់មិនព្រះប្រឈួន មកព្រះប្រឈួនពេលហ្នឹង? ហើយបើព្រះអង្គព្រះប្រឈួន ម្តេចមិនលើកពេល? បងប្អូន! ព្រះមហាក្សត្រក៏ជាមនុស្សដែរ គ្មានមនុស្សណាម្នាក់កំណត់ការឈឺរបស់ខ្លួនថ្ងៃណាបានឬពេលណាទេ, ហើយព្រះអង្គក៏បានបញ្ជាក់អំពីការប្រឈួនរបស់ព្រះអង្គ​និងបានរាជានុញ្ញាតឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញតួនាទីជាប្រមុខរដ្ឋស្ដីទីក្នុងនាមជាព្រះរាជនុសិទ្ធិ និងទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋក្នុងព្រះបរមនាមជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះរាជសាររបស់ព្រះអង្គកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ រួចហើយដែរ។ ម្យ៉ាងទៀត ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋនីមួយៗ គេត្រូវរៀបចំរាប់ខែមុន មិនមែនចង់ដោះដូរភ្លាមៗបានតាមចិត្តដូចបងប្អូនទៅផ្សារទំនើបឬទៅមើលកុនទេ។

បងប្អូនសួរបន្តទៀត! ចុះសម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យក្នុងនាមព្រះមហាក្សត្រយ៉ាងម៉េចវិញ?

ចំណុចនេះ សូមបងប្អូនអញ្ជើញអានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣របស់យើង ត្រង់មាត្រា មាត្រា១១ថ្មី ៖ «ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ​ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា​ព្រះរាជានុសិទ្ធិ។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។ តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ ៖

ក- អនុប្រធានទី ១ ព្រឹទ្ធសភា

ខ- អនុប្រធានទី ១ រដ្ឋសភា

គ- អនុប្រធានទី ២ ព្រឹទ្ធសភា

ឃ- អនុប្រធានទី ២ រដ្ឋសភា»។

ទន្ទឹមនឹងនោះ មាត្រា៣០ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចែងផងដែរថា ៖ «ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ​មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី​២ និងទី​៣ នៃមាត្រា​១១​ថ្មី។»

ដូច្នេះ ចម្លើយគឺថា សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនចំពោះលោក តូ ឡឹម នៅប្រាសាទទេវាវិនិច្ឆ័យក្នុងព្រះបរមនាមព្រះមហាក្សត្រ មិនខុសទេ គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិងគោរពតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ។

ចំណុចចុងក្រោយ សូមបងប្អូនចងចាំថា ស្រុកយើងជាស្រុករាជានិយម ព្រះរាជាសារបស់ព្រះមហាក្សត្រមិនត្រូវបានអនុញ្ញាតឱ្យយកមកជជែកវែកញែកទេ(មាត្រា១៨ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ម្យ៉ាងទៀត អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ (មាត្រា៧នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣)។ ព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ៕

(ដោយ៖បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ)

The post បណ្ឌិត គិន ភា ស្រាយចម្អល់«សម្តេច ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី ទទួលលោក តូ ឡឹម នៅព្រះបរមរាជវាំង ខុស ឬត្រូវ?» appeared first on Kampuchea Thmey Daily.

​ព្រះមហាក្សត្រ ​និង​ព្រះមហាក្សត្រី ​ទទួលជួប​វីរកងទ័ព​ ១៨ ​នាក់​
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រោសព្រះរាជទានកងទ័ពទាំង ១៨រូប ដែលបាននិវត្តន៍​មកកាន់មាតុប្រទេសវិញ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។

​ព្រះករុណា និងសម្តេចព្រះមហាក្សត្រី​បានទទួលជួបសំណេះសំណាលជាមួយ​វីរយុទ្ធជន ១៨រូប ដែលត្រូវបាន រាជរដ្ឋាភិបាលនៃប្រទេសថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីជាប់ឃុំ​ឃាំង​នៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ។

ព្រះករុណា​ និងសម្តេចព្រះមហាក្សត្រី បានកោតសរសើរចំពោះសេចក្តីក្លាហានរបស់អស់លោក ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតួនាទី​និងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា តាមតួនាទីជា កងទ័ពអង់អាចក្លាហាន។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីបាន ប្រោសព្រះរាជទានព្រះរាជអំ​ណោយ​ដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។

បន្ថែមពីនេះ ព្រះករុណា និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះ​រាជទានព្រះរាជទ្រព្យ​ដល់វីរកង​ទ័ព​ចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រ​ក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) បន្ថែមទៀត៕

The post ​ព្រះមហាក្សត្រ ​និង​ព្រះមហាក្សត្រី ​ទទួលជួប​វីរកងទ័ព​ ១៨ ​នាក់​ appeared first on Kampuchea Thmey Daily.

គ្រាដែលកម្ពុជា-ថៃ មានជម្លោះ ព្រះមហាក្សត្រអនុញ្ញាតឱ្យថៃ២រូបលាលែងសញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ
ក្នុងគ្រាដែលជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់ធូរស្រាល ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ចេញព្រះរាជ្យក្រឹត្យអនុញ្ញាតឱ្យជនថៃពីររូប លះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ តាមការស្នើសុំរបស់សាមីខ្លួន។

បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែធ្នូ  ដែលទើបផ្សព្វផ្សាយនៅខែធ្នូ នេះ ព្រះមហាក្សត្រកម្ពុជា អនុញ្ញាតឱ្យលោក ភូឈីត លឹមប៉ាកានុន ជនជាតិ ថៃ សញ្ជាតិ ខ្មែរ កើតនៅ ឆ្នាំ១៩៨៤ ក្នុងខេត្តភូកេត បច្ចុប្បន្នកំពុងរស់នៅព្រះរាជាណាចក្រថៃ លះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ តាមការស្នើសុំ។

ដោយឡែកព្រះរាជក្រឹត្យមួយទៀត ព្រះមហាក្សត្រកម្ពុជា អនុញ្ញាតឱ្យលោក ធៀនទីន ថាណៃថន  ជនជាតិថៃ សញ្ជាតិខ្មែរ កើតនៅឆ្នាំ១៩៧៧ កើតនៅខេត្តសុងក្លា បច្ចុប្បន្នកំពុងរស់នៅប្រទេសថៃ លះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ តាមការស្នើសុំ។

តាមការកត់សម្គាល់ ការអនុញ្ញាតឱ្យលាលែងសញ្ជាតិនៅចុងខែតុលា គឺកើតឡើងបន្ទាប់កម្ពុជា និិងថៃ មានភាពតានតឹង ឈានដល់ផ្ទុះអាវុធទ្រង់ទ្រាយធំ បង្ហូរឈាមរវាងកងទ័ពទាំងពីរនៅតាមបន្ទាត់ព្រំដែន កាលពីចុងខែកក្កដា។ ជម្លោះរវាងកម្ពុជា ថៃ បានចាប់ផ្ដើមកកើតឡើងជាថ្មីម្ដងទៀត នៅក្នុងឆ្នាំ២០២៥ ក្រោមរូបភាពជាតិនិយម ជម្លោះវប្បធម៌ អ្នកនយោបាយថៃទាមទារយកទីតាំង ដែនអធិបតេយ្យកម្ពុជាមួយចំនួនធ្វើជារបស់ខ្លួនទាំងមិិនទាន់មានការសម្រេចដោយក្រុមការងារជំនាញនៃប្រទេសទាំងពីរ ឬស្ថាប័នអន្តរជាតិដែលឯករាជ្យណាមួយ៕

The post គ្រាដែលកម្ពុជា-ថៃ មានជម្លោះ ព្រះមហាក្សត្រអនុញ្ញាតឱ្យថៃ២រូបលាលែងសញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ appeared first on Kampuchea Thmey Daily.

ព្រះមហាក្សត្រ​យាង​និវត្តន៍​មក​ដល់​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​តុលា
ព្រះមហាក្សត្រកម្ពុជា សម្ដេច​ព្រះបរមនាថ ​នរោត្តម សីហមុនី និង​ព្រះវររាជមាតា​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្ដេច​យាង​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ២០២៥នេះ។

ព្រះទីនាំង​យន្តហោះ​ពិសេស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្វាយ​ដំណើរ​ព្រះ​មហាក្សត្រ​បានចុះ​ចតនៅ​ព្រលានយន្តហោះ​អន្តរជាតិតេជោ​នៅ​ម៉ោង​ប្រមាណ​៤រសៀល​ថ្ងៃអាទិត្យនេះ​ដោយ​មាន​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​បាន​មក​ទទួល​ស្វាគមន៍​ព្រះមហាក្សត្រ​ផងដែរ​។

គួរឱ្យដឹង​ផងដែរ​ថា​ព្រះមហាក្សត្រ​តែង​តែ​យាង​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​២​ដង​ក្នុង​មួយ​ឆ្នាំ​​នៅ​ប្រទេស​ចិន។ ព្រះអង្គ​ស្ដេច​យាង​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​លើក​ទី​២​នៅ​ឆ្នាំ​នេះ​កាលពី​ថ្ងៃទី​២៣ ខែ​សីហា កន្លង​ទៅ។

ក្រៅយាងពិនិត្យព្រះរាជសុខភាព ព្រះមហាក្សត្រ​ និងសម្តេចព្រះវររាជមាតា​បានយាងជា​ព្រះកិត្តិយស​ក្នុងពិធីរំឭកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ព្រះមហាក្សត្រ​យាង​និវត្តន៍​មក​ដល់​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​តុលា appeared first on Kampuchea Thmey Daily.

ព្រះរាជបន្ទូល៖ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូប
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ដូនតាខ្មែរ បានថែរក្សាសម្បត្តិធម្មជាតិល្អឯកទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្បត្តិធម្មជាតិល្អឯក នៅលើទឹកដីសុវណ្ណភូមិ ដូចជា ជួរភ្នំខ្ពស់ ព្រៃឈើ ទន្លេមេគង្គ និងបឹងទន្លេសាប ឆ្នេរសមុទ្រ​ និងបណ្ដុំកោះ ជាសសៃឈាម ជួយជីវិត និងអត្តសញ្ញាណជាតិ។ តាំងពីអតីតកាលមក ការរស់នៅដោយសុខសាន្តរវាងមនុស្ស និងធម្មជាតិ គឺជាដើមកំណើតនៃវប្បធម៌ ប្រពៃណី និងជំនឿខ្មែរ។ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរគ្រប់គ្រប់ ដើម្បីមនុស្សជំនាន់ក្រោយតទៀត។

នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបែបនេះ៖«មាតុភូមិកម្ពុជា​ នៃយើងគឺជាទឹកដីដ៏ស្រស់បំព្រង ពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសយើងបានថែរក្សាកេរដំណែលនេះ ទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើខៀវស្រងាត់ស្រស់ត្រកាល  ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្រដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន សម្បត្តិធម្មជាតិទាំងអស់នេះជាសសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាជាតិរបស់យើង។ ភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ គឺជាឬសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។ ការរស់នៅដោយគោរពធម្មជាតិ និងមិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។»។

ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”  ព្រះបាទសម្តេច នរោត្តម សីហនុបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិជាច្រើននៅក្នុងប្រទេសកម្ពុជា។ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចាត់ ទុកការបង្កើតតំបន់ការពារធនធានធម្មជាតិនេះ ថាជាកេរមរតក និង លើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងព្រះរាជពិធីដដែល ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ពកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោត សរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ព្រះមហាក្សត្រ មានព្រះរាជហឫទ័យរីករាយជាអនេក និងអរព្រះគុណចំពោះវត្តមាន របស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងជនរួមជាតិទាំងអស់ ដែលបានចូលរួម ចំណែកគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់កម្ពុជា៕

The post ព្រះរាជបន្ទូល៖ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូប appeared first on Kampuchea Thmey Daily.