ភាពតានតឹងកម្ពុជា-ថៃ Archives - Kampuchea Thmey Daily

ថៃ​ចង់លើកលែងប័ណ្ណស្នាក់នៅដល់​ពលករខ្មែរ ​​ជុំវិញកង្វល់​​មាតុភូមិនិវត្តន៍របស់ពួកគេ
ក្រសួង​មហាផ្ទៃ​ថៃ កំពុង​ពិចារណា​​លើក​លែង «​​​ប័ណ្ណ​អនុញ្ញាតស្នាក់នៅត្រឹមត្រូវ»​ ឬ​​ប័ណ្ណ​​​អនុញ្ញាតផ្សេងៗ​​​ដែល​ផុតសុពលភាព​​ក្នុង​ប្រទេស​ថៃ ​ចំពោះ​ពលករ​ចំណាក​ស្រុក​កម្ពុជា​ ចំពេល​មាន​កង្វល់ថា ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាជុំវិញភាព​តានតឹងព្រំដែន ​អាច​បង្កផលប៉ះពាល់ដល់វិស័យផលិតកម្ម និងសំណង់របស់ប្រទេសនេះ​​។

តាមការចុះផ្សាយរបស់សារព័ត៌មាន​ថៃ Thai Enquirer ការលើកលែងនេះ នឹងអនុញ្ញាតឱ្យ​ពលករចំណាក​ស្រុក​កម្ពុជា អាច​ស្នាក់នៅ​ក្នុងប្រទេសថៃដោយមិនបង់ថ្លៃ រហូតដល់ច្រកព្រំដែនរវាងថៃ និងកម្ពុជា វិលត្រឡប់ទៅរក​ភាពប្រក្រតីវិញ។ នេះបើតាមការឱ្យដឹងរបស់លោក​ ​Surasan Kongsiri អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទថៃ និងមជ្ឈមណ្ឌលអាដហុកស្តីពីស្ថានភាពព្រំដែនថៃ-កម្ពុជា។ មន្រ្តីក្រសួង​មហាផ្ទៃ​ថៃដដែល​ បាន​បន្ថែមថា ​ពេល​ប្រតិបត្តិការ​ព្រំដែន​វិល​​ត្រឡប់​ទៅ​​ប្រក្រតី​វិញ ពលករ​ទាំង​​នោះ ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ថៃ​ក្នុង​រយៈ​ពេល ១៤​ ថ្ងៃ។

ជាមួយគ្នានេះ ក្រសួងការងារថៃឯណោះវិញ កំពុងរៀបចំវិធានការថ្មីដើម្បីជួយពលករចំណាកស្រុកកម្ពុជា ដាក់ពាក្យសុំប័ណ្ណការងារ តាមរយៈការដាក់ឯកសារចាំបាច់ និងភស្តុតាងការងារ។ ការអនុញ្ញាតទាំងនេះ នឹងមានសុពលភាពរយៈពេល ៩០ ថ្ងៃ ហើយអាចបន្តវា ជារៀងរាល់ ៩០​ ថ្ងៃម្តង។ កម្មករក៏អាចផ្លាស់ប្តូរនិយោជក ឬចុះឈ្មោះនិយោជករហូតដល់ ៣ នាក់ ​ក្នុងតំបន់របស់ពួកគេ​អំឡុងពេលអនុញ្ញាត​ផងដែរ​។ ក្រសួង​បន្ថែមថា ​ជំហានទាំងនេះមានគោលបំណងជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយស្ថានភាពបច្ចុប្បន្ន។​

គួរគូសបញ្ជាក់ថា ក្រោយ​មាន​ភាព​តានតឹងព្រំដែនជាមួយថៃ រដ្ឋាភិបាល​កម្ពុជាបាន​អំពាវនាវឱ្យពលករកម្ពុជាធ្វើមាតុភូមិនិវត្តន៍ដោយ​សន្យាររកការងារឱ្យពួកគេធ្វើ មុនពេល​អាជ្ញាធរចាប់ពួកគេបណ្ដេញចេញ។ ខណៈថៃច្រានចោលការចាប់បញ្ជូនពលករខ្មែរមកវិញទ្រង់ទ្រាយធំ វិស័យឯកជនក្នុងស្រុក និងអ្នកជំនាញថៃ បាន​សម្ដែងការព្រួយបារម្ភថា វិស័យផលិតកម្ម វេចខ្ចប់ និងសំណង់ថៃ អាច​នឹង​រងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិន​បើ​កម្មករកម្ពុជាធ្វើដំណើរត្រឡប់មកស្រុកវិញ ទ្រង់ទ្រាយធំ ហើយពួកគេ​មិន​អាច​រកកម្មករជំនួស៕

The post ថៃ​ចង់លើកលែងប័ណ្ណស្នាក់នៅដល់​ពលករខ្មែរ ​​ជុំវិញកង្វល់​​មាតុភូមិនិវត្តន៍របស់ពួកគេ appeared first on Kampuchea Thmey Daily.

សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន
សភាពាណិជ្ជកម្ម​ថៃ​បាន​ទទូចជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ ចរចាជាមួយ​កម្ពុជាដើម្បីបើកព្រំដែនឡើងវិញ ​ ដោយ​ព្រមានថា ​ការបិទច្រកចេញ-ចូល​ដែលបង្កឡើងមុខជាឯកតោភាគីរបស់យោធាថៃ ​កំពុង​ធ្វើឱ្យ​ប៉ះពាល់ដល់​ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញរបស់ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Prachachat Business កាលពីថ្ងៃអាទិត្យ។

ការជំរុញទាមទារ​នេះ ធ្វើឡើងក្រោយជំនួប​រវាង​សភាពាណិជ្ជកម្ម​ថៃប្រចាំបណ្ដាខេត្ត​ព្រំដែនជាប់កម្ពុជាទាំង ៧ ​ដោយ​លើកឡើងពីបញ្ហាផ្សេងៗ និងតម្រូវការរបស់សហគ្រិន។ ​នេះបើតាមអនុប្រធានសភា​ពាណិជ្ជកម្ម​​ថៃ និង​ប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន និងពាណិជ្ជកម្មឆ្លងព្រំដែននៃសភាពាណិជ្ជកម្មថៃ ​លោក Jirapan Asvatanakul។

មួយក្នុងចំណោមផលប៉ះពាល់សម្រាប់ថៃ សភាពាណិជ្ជកម្មថៃបាន​និយាយថា ការបិទ​ព្រំដែន​កំពុងបង្កបញ្ហាយ៉ាង​ធ្ងន់ធ្ងរ​សម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិ​នៅថៃ។ ដំណើរការផលិត​ក្រុមហ៊ុនទាំងនោះ ត្រូវបាន​អាក់ខាន ដោយសារខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​ពីកម្ពុជា​។

ជាទូទៅ សហគ្រិនថៃ​បញ្ជូនវត្ថុធាតុដើមមករោងចក្រ​នៅកម្ពុជាសម្រាប់ផលិត ដោយ​​សារតែ​ផល​ប្រយោជន៍​ផ្នែកពន្ធ​ និងតម្លៃពលកម្មទាបនៅកម្ពុជា។ បន្ទាប់មក គ្រឿង​ទាំងនេះ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​​​ថៃ​វិញ​ ដើម្បី​ដំឡើង​រថយន្ត។ សភាពាណិជ្ជកម្មថា រោងចក្រនៅ​កម្ពុជាត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្តថៃ ដោយ​រួមចំណែកប្រមាណ ៣-៤ ប៊ីលាន​បាត។ ​

លើសពីនេះ «ទំនិញឆ្លងកាត់» ដែលដឹកពីប្រទេសផ្សេងៗមកកាន់កម្ពុជាតាមរយៈថៃ ​កំពុងហូរហៀរពេញ​​ឃ្លាំងនៅកំពង់ផែថៃ Laem Chabang ដែលបណ្ដាលឱ្យ​មាន​កំណើន​ការចំណាយប្រតិបត្តិការប្រចាំថ្ងៃ។

​សម្រាប់កម្ពុជា សភាពាណិជ្ជកម្មថៃបាន​​អះអាងថា ផ្សារទំនើបរបស់កម្ពុជាកំពុងជួបប្រទះនឹង​កង្វះ​ខាត​​​ទំនិញប្រើប្រាស់ ​ដោយ​ប្រជាជនមានការភ័យស្លន់ស្លោទិញទំនិញ និងស្តុកទុក ដែលធ្វើឱ្យ​ជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាមានការលំបាក។

គួរគូសបញ្ជាក់ថា ក្នុងចំណាត់ការជាឯកតោភាគីកាលពីខែមិថុនា យោធាថៃបាន​កំណត់ម៉ោងបិទ-បើក​ និងក្រោយ​មក​បិទទាំងស្រុងនូវច្រកព្រំដែនគោកជាមួយ​កម្ពុជា ដែល​ជំរុញឱ្យ​កម្ពុជាឆ្លើយតបជាមួយ​នឹង​វិធានការដូចគ្នា។ កន្លងមក កម្ពុជាបាន​បញ្ជាក់ជំហររបស់ខ្លួន​ថា ខ្លួននឹង​បើកព្រំដែនវិញ លុះត្រាតែយោធាថៃបញ្ចប់វិធានការឯកតោភាគីជាមុន ដោយ​បើក​​ព្រំដែន​ឱ្យ​​ដំណើការដូចមុនថ្ងៃ ៧ មិថុនា ដែលថៃចាប់ផ្ដើមកម្រិតម៉ោងចេញ-ចូល។

គេមើលឃើញថា ភាពតានតឹងព្រំដែនកម្ពុជា-ថៃ បាន​ក្លាយជាបន្ទុក​ពាណិជ្ជកម្ម​ធ្ងន់ធ្ងររវាងប្រទេសទាំង២ ដែលមាន​ទំហំជាទឹកប្រាក់រាប់ពាន់លានដុល្លារ/ឆ្នាំៗ។ ​ឆ្លើយតបនឹងការគំរាមកំហែង និងគំនាបសេដ្ឋកិច្ចផ្សេងៗរបស់ថៃ កម្ពុជាបាន​បិទការនាំចូលអគ្គិសនី និងអ៊ិនធឺណេតប្រើប្រាស់ បន្លែផ្លែឈើ និងផ្អាកការនាំចូលទាំងស្រុងនូវប្រេង និងឧស្ម័នឥន្ធនៈថៃ។ អ្នកជំនាញថៃបាន​ព្រមានថា ការបិទព្រំដែន និងវិធានការទាំងនេះ នឹង​ប៉ះពាល់ខ្លាំងដល់​ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មពាន់លានដុល្លារជាមួ​យ​កម្ពុជា ជាពិសេសប្រជាជនថៃរស់នៅតាមព្រំដែន និងអាជីវកម្មថៃ ដែល​មាន​កម្ពុជាជាទីផ្សារ៕

The post សភាពាណិជ្ជកម្មថៃ ​ទទូចឱ្យរដ្ឋាភិបាល​ខ្លួន​ចរចាជាមួយ​កម្ពុជាជុំវិញការបិទព្រំដែន appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលថៃ៖ ការមិននាំចូលប្រេង-ឧស្ម័នថៃរបស់កម្ពុជា មិនគួរប៉ះពាល់ធ្ងន់ដល់ក្រុមហ៊ុនថៃទេ
នាយកដ្ឋានពាណិជ្ជកម្មថាមពល (DOEB) នៃរដ្ឋាភិបាលថៃ បាននិយាយថា ការមិននាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទរបស់កម្ពុជា ​មិនគួរមានផលប៉ះពាល់​ធ្ងន់ធ្ងរដល់ក្រុមហ៊ុនប្រេងរបស់ថៃទេ  ដោយសារពួកគេអាចកែសម្រួលការលក់ ដោយ​ដឹកជញ្ជូនផលិតផលរបស់​ខ្លួន​ទៅកាន់ប្រទេសទីផ្សារផ្សេងៗក្នុងអាស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃពុធនេះ។

នាយកដ្ឋានពាណិជ្ជកម្មថាមពល លោក Sarawut Kaewtathip ដែលធ្លាប់ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុន PTT Global Chemical បាន​លើកឡើងថា ក្រុមហ៊ុនថៃនាំចេញប្រេងជិត ៦ លានលីត្រ/ថ្ងៃមកកម្ពុជា ប៉ុន្តែអាចផ្លាស់ប្តូរទិសដៅនាំចេញទៅកាន់ប្រទេសផ្សេងទៀតដូចជាសិង្ហបុរី ដែលជាអ្នកទិញចម្បងរបស់ក្រុមហ៊ុនថៃជាដើម​។

ថៃ​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ចំនួន ៦ ដែល​ផលិត​ប្រេង​ចម្រាញ់​បាន​សរុប​ជិត ១៦០ លាន​លីត្រ​/​ថ្ងៃ ដោយចន្លោះពី ១៣០-១៣៥ លាន​លីត្រ​/ថ្ងៃ គឺដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ​នេះបើតាមការឱ្យដឹងរបស់លោក Sarawut ដែលបាន​បន្តថា៖ «វា​មិន​គួរ​ជាបញ្ហា​ទេ ប្រសិន​បើ​ក្រុមហ៊ុនថៃ​លក់​ផលិតផល​ដែល​នៅ​សល់​ប៉ុន្មានទៅឱ្យ​​ប្រទេស​ផ្សេង​ទៀត»។

ការថ្លែងរបស់លោក Sarawut ត្រូវបាន​គេចាត់ទុកថាជាការបន្ទាបឱ្យស្រាលនូវផលប៉ះពាល់ដែលអាច​កើតមាន​សម្រាប់ក្រុមហ៊ុនថៃ។ កាលពីសប្ដាហ៍មុន នាយកដ្ឋានរបស់លោកបាន​ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤ ​ថៃបាននាំចេញឥន្ធនៈសរុបចំនួន ២,២៨ ប៊ីលាន​លីត្រ មកកម្ពុជា ដែលជាមធ្យមប្រមាណ ៦,២៥ លានលីត្រ/ថ្ងៃ។ នោះស្មើនឹង​ ២១,១ ភាគរយ នៃការនាំចេញ​ឥន្ធនៈសរុបរបស់ប្រទេសថៃ ក្នុងតម្លៃសរុបនៃការនាំចេញ​ប្រមាណ ៤៧,៩៨ ប៊ីលាន​បាត​ ឬជាង ១,៤៦ ប៊ីលាន​ដុល្លារ។

មែនទែនទៅ កម្ពុជាគឺជាគោលដៅនាំចេញ​ឥន្ធនៈធំជាងគេទី ២ របស់​ថៃ ​ពោលគឺនៅតែពីក្រោយសិង្ហបុរីតែប៉ុណ្ណោះ។ ​ថៃបាន​នាំចេញ​​ឥន្ធនៈទៅ​សិង្ហបុរី ក្នុងតម្លៃប្រមាណ ៤៩,៦០ ប៊ីលាន​បាត ឬ​ស្មើនឹង ២៥,៩ ភាគរយ នៃទំហំសរុប។ ​

គួររំឭកថា ក្រោយមាន​ការគំរាមកំហែងផ្ដាច់ការផ្គត់ផ្គង់ប្រេងមកកម្ពុជាពីសំណាក់អ្នកនយោបាយក្នុងស្រុកថៃជុំវិញភាពតានតឹងព្រំដែន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ប្រកាសកាលពីថ្ងៃទី ២២ មិថុនា ពីការផ្អាកទាំងស្រុកនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រទេសថៃ ដោយលើកឡើងថា «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ​»។

​កម្ពុជា​គឺជាអតិថិជនទិញប្រេងថៃដ៏ច្រើនសណ្ធឹក​មួយឆ្នាំៗ ​ហើយក្រោយ​ការកាត់ផ្ដាច់ រដ្ឋាភិបាល​កម្ពុជាបាន​ប្ដេជ្ញាពង្រឹងការធ្វើពិពិធកម្មប្រភព​ផ្គត់ផ្គង់ពីប្រទេសដទៃ រួមទាំងវៀតណាម និងសិង្ហបុរី ដែលជាប្រទេសលក់ប្រេងឱ្យកម្ពុជា ធំៗរួច​ស្រាប់ហើយ។

ក្រោយ​ការប្រកាសផ្អាកការនាំចូលប្រេងថៃរបស់កម្ពុជា ក្រុមហ៊ុន PTT Oil and Retail Business ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT Group បាននិយាយ​ថា ការ​ផ្អាករបស់កម្ពុជា​មិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ខ្លួននោះទេ​​ដោយសារតែ PTT មាន​ស្ថានីយចាក់ប្រេងតែ ១៨៦ កន្លែងប៉ុណ្ណោះ នៅកម្ពុជា។ ​យ៉ាងណាមិញ ក្រុមហ៊ុន​នឹងបន្តអាជីវកម្មរបស់ខ្លួន ហើយលក់បរិមាណប្រេងដែលនៅសេសសល់​តាមស្ថានីយ៍នីមួយៗ រហូតដល់​អស់៕

The post រដ្ឋាភិបាលថៃ៖ ការមិននាំចូលប្រេង-ឧស្ម័នថៃរបស់កម្ពុជា មិនគួរប៉ះពាល់ធ្ងន់ដល់ក្រុមហ៊ុនថៃទេ appeared first on Kampuchea Thmey Daily.

ថៃអាចខាតបង់លើស ១,៨៤ ប៊ីលាន​ដុល្លារ បើព្រំដែនបន្តបិទដល់ចុងឆ្នាំ
នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ (DFT) បាន​ព្យាករថា ប្រទេសថៃអាច​នឹង​ខាតបង់ប្រាក់រហូតដល់ទៅ ៦០ ប៊ីលាន​បាត ឬ ១,៨៤ ប៊ីលាន​ដុល្លារ ប្រសិន​ព្រំដែនជាមួយកម្ពុជាបន្តបិទរហូតដល់ចុងឆ្នាំ ២០២៥​ ក្រោមបរិបទនៃភាពតានតឹងបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាព្រឹកថ្ងៃចន្ទនេះ។

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ

សេចក្ដីរាយការណ៍ពីការព្យាករនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃអាទិត្យ​បាន​បញ្ជាក់ជំហរលើការមិនបើក​ច្រកទ្វារព្រំដែន លុះត្រាតែ​ភាគីថៃ ដែល​ចេញវិធានការបិទច្រកព្រំដែនជាឯកតោភាគីតាំងពីថ្ងៃទី ៧ មិថុនា កន្លងទៅនោះ ធ្វើការបើកច្រកព្រំដែន​ឱ្យ​ដូចស្ថានភាពដើមជាឯកតោភាគីវិញ ហើយ​ផ្ដល់ការធានាច្បាស់លាស់ថា នឹងគ្មាន​ការបិទ-បើកជាឯកតាគី​ឡើយ​។ សម្ដេចធិបតីបាន​ប្រកាសយ៉ាងដូច្នេះ ក្នុងសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីមាន​ព័ត៌មាន​ថា ភាគីថៃនៅខេត្តស្រះកែវបាន​ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាត​ឱ្យ​រថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ដោយ​ការរាំងស្ទះព្រំដែននៅតែបន្ត ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំដែននៅតែបិទចាប់ពីខែមិថុនា ដល់ខែធ្នូ ការខាតបង់ចំណូលពីការនាំចេញ អាចកើនលើសពី ៦០ ប៊ីលានបាត។

​លោកស្រីអះអាងថា តួលេខនេះ​ផ្អែកលើតម្លៃពាណិជ្ជកម្មទ្វេភាគីតាមព្រំដែនសរុបកាលពីឆ្នាំមុនប្រមាណ ១៧៥ ប៊ីលាន​បាត ​ដោយ​ថៃបាន​នាំចូលមកកម្ពុជា ១៤២ ប៊ីលាន​បាត ដែលជាមធ្យម ១១,៨ ប៊ីលានបាត/ខែ។ ​លោកស្រី​បាន​លើកឡើងពីរបាយការណ៍ដែលថា ​សកម្មភាព​នៅតាម​​ច្រក​ព្រំដែន​មាន​ការ​ថមថយ​ ដោយ​អាជីវកម្ម​ទាំង​ថៃ និងកម្ពុជា​​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន។

ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong

​លោកស្រី Arada បាន​បន្តថា ការបិទព្រំដែនជាមួយកម្ពុជា នឹង​ធ្វើឱ្យ​ប៉ះពាល់ដល់គោលដៅនាំចេញរបស់ថៃនៅឆ្នាំនេះ ចំពេលដែលសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិលនៃគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។

គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មថៃជាមួយ​កម្ពុជារងការរំខានជាទម្ងន់ ក្រោយ​យោធាថៃប្រកាសជាឯកតោភាគី​លើការកម្រិត​ម៉ោងបិទ-បើក​ព្រំដែននៅថ្ងៃទី ៧ ខែមិថុនា  ដែល​ទាក់ទាញចំណាត់ការឆ្លើយតបដូចគ្នាពីភាគីកម្ពុជា ជុំវិញភាពតានតឹងចុងក្រោយ បន្ទាប់ពីការវាយប្រហាររបស់យោធាថៃលើទឹកដីកម្ពុជា ដែលបណ្ដាលឱ្យទាហានកម្ពុជាម្នាក់ត្រូវពលីជីវិតនៅចុងខែឧសភា។ ដើម្បីពង្រឹងការឆ្លើយ​តប​ថែម​ទៀតរបស់ខ្លួន កម្ពុជាបាន​បិទការនាំចូលពីថៃនូវបន្លែផ្លែឈើ​ ប្រេង និងឧស្ម័នឥទ្ធនៈគ្រប់ប្រភេទ អគ្គិសនី និងអ៊ិនធឺណិតប្រើប្រាស់ជាដើម​។

ខណៈមាន​ការព្រួយបារម្ភពីពលរដ្ឋ និងវិស័យឯកជនក្នុងស្រុកថៃ យោធាថៃមិនបាន​បន្ធូរបន្ថយភាពតានតឹងទេ។ ផ្ទុយទៅវិញ កាលពីសប្ដាហ៍មុន យោធាថៃបាន​សម្រេចចិត្តជាឯកតោភាគីជាថ្មីលើការបិទច្រកព្រំដែនទាំងអស់ទាំង​ស្រុង​​ ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ដោយ​ថៃបិទការឆ្លងកាត់ស្ទើរគ្រប់ទម្រង់ រួមទាំងការធ្វើដំណើររបស់ភ្ញៀវទេសចរ លើកលែងតែសិស្សានុសិស្ស អ្នកជំងឺ និងការធ្វើដំណើរក្រោមលទ្ធខណ្ឌមនុស្សធម៌។

ក្រោយការបង្អាក់យ៉ាងដូច្នេះថា សារព័ត៌មាន​ថៃបាន​រាយការណ៍ថា ក្រុមហ៊ុននាំចេញថៃបាន​គិត​គូរ​ពី​ជម្រើសផ្លូវនាំចេញថ្មីមកកម្ពុជា រួមទាំងច្រកព្រំដែនឡាវ និងផ្លូវទឹកឆ្ពោះមកកំពង់ផែព្រះសីហនុរបស់កម្ពុជា ប៉ុន្តែក្រុមហ៊ុនត្រូវប្រឈមមុខនឹងការចំណាយថ្លៃដើមច្រើនជាងមុនខ្លាំង៕

The post ថៃអាចខាតបង់លើស ១,៨៤ ប៊ីលាន​ដុល្លារ បើព្រំដែនបន្តបិទដល់ចុងឆ្នាំ appeared first on Kampuchea Thmey Daily.

ផែថងថាន «បារម្ភ» ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ថៃ និង​កម្ពុជា ​ដោយសារ​ការ​បិទ​ព្រំដែន
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាន​សម្ដែងពីកង្វល់ពាក់ព័ន្ធនឹង​ផលប៉ះពាល់សេដ្ឋកិច្ចនៃពលរដ្ឋថៃ និងកម្ពុជា ដោយសារតែការបិទព្រំដែនរវាងប្រទេសទាំង២ ដែលមែនទែនទៅបង្ក​ឡើងមុន​ជាឯកតោភាគី​ដោយយោធាថៃ ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ក្នុងអំឡុងកិច្ចប្រជុំនៅខេត្តស្រះកែវ នាថ្ងៃព្រហស្បតិ៍ ២៦ មិថុនា។ រូបភាពពីសារព័ត៌មាន​ថៃ The Standard

ការសម្ដែងកង្វល់ពីផលប៉ះពាល់​នេះ ធ្វើឡើងនៅពេលលោកស្រីចុះមកទស្សនកិច្ចនៅស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ នាថ្ងៃព្រហស្បតិ៍ ២៦ មិថុនា នេះ ដើម្បីត្រួតពិនិត្យស្ថានការណ៍ ក៏ដូចជាធានានូវជំនួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មដែលរងផលប៉ះពាល់ នៅច្រកព្រំដែនថៃ  ​ជាប់​ក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា។ អំឡុងទស្សនកិច្ចនោះ លោកស្រីបាន​ធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីភាពតានតឹងជាមួយកម្ពុជា រួមទាំងផលប៉ះពាល់សេដ្ឋកិច្ច។

អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោក Jirayu Houngsub បានបង្ហើបថា ​លោកស្រី ផែថងថាន បានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់សេដ្ឋកិច្ច​ទាំងសម្រាប់​ថៃ និងកម្ពុជា ដោយសារតែការបិទព្រំដែនទាំងអស់ រួមទាំងនៅខេត្តស្រះកែវ សុរិន្ទ ​អ៊ូប៊ុនរ៉ាត់ថានី ​បុរីរម្យ ត្រាត ស៊ីសាកេត និង​ច័ន្ទបុរី។

​គួរគូសបញ្ជាក់ថា ថ្មីៗនេះ ​យោធាថៃបិទច្រកព្រំដែនដីគោកទាំងអស់ជាមួយ​កម្ពុជា ក្នុងការសម្រេចចិត្តជាឯកតោភាគី ដែលបង្កការឆ្លើយដូចគ្នាពីភាគីកម្ពុជា។ មុននោះ កម្ពុជាបាន​​ផ្អាកការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ក៏ដូចជា​បន្លែផ្លែឈើ ផ្តាច់អគ្គិសនី និងអ៊ិនធឺណិត​ ដើម្បីឆ្លើយតបជាមុន​ទៅនឹងការរំខានសកម្មភាពតាមច្រកព្រំដែន និងការគំរាមកាត់ផ្ដាច់របស់ថៃ​។

ភាពតានតឹងបែបនេះ បង្កក្ដីបារម្ភខ្លាំងសម្រាប់អាជីវកម្មទាំងខាងកម្ពុជា និងថៃ ជាពិសេសនៅជាប់ព្រំដែន។ យ៉ាងណាមិញ គេរំពឹងថា ផលប៉ះពាល់នឹងធ្ងន់សម្រាប់ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មខ្ពស់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំជាមួយកម្ពុជា៕

The post ផែថងថាន «បារម្ភ» ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ថៃ និង​កម្ពុជា ​ដោយសារ​ការ​បិទ​ព្រំដែន appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនថៃអាចនាំចូលមកកម្ពុជាតាមរយៈឡាវ និងផ្លូវទឹក ខណៈតានតឹងតាមព្រំដែនគោក
ចំពេលភាពតានតឹងព្រំដែនកម្ពុជា-ថៃបន្តហក់ឡើង ដែលរំខានដល់ដំណើរការពាណិជ្ជកម្មតាមច្រកព្រំដែនគោករវាងប្រទេសទាំង២ ក្រុមហ៊ុនថៃដែលមានអាជីវកម្មក្នុងស្រុកខ្មែរ រួមទាំង​ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល​ប្រើប្រាស់ កំពុងត្រៀមសម្រាប់ផលប៉ះពាល់ ក៏ដូចជាគ្រោងនឹង​ផ្លាស់ប្ដូរផ្លូវដឹកជញ្ជូនរបស់ខ្លួន ទោះបីជាថ្លៃដើមកើនឡើងក៏ដោយ​។

កាសែត The Nation បាន​រាយការណ៍ពីបញ្ហា​នេះ ក្រោយ​យោធាថៃបិទព្រំដែនដីគោកទាំងអស់ជាមួយ​កម្ពុជា ក្នុងការសម្រេចចិត្តជាឯកតោភាគី ដែលបង្កការឆ្លើយដូចគ្នាពីភាគីកម្ពុជា។ កម្ពុជាបាន​​ផ្អាកការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ក៏ដូចជា​បន្លែផ្លែឈើ ផ្តាច់អគ្គិសនី និងអ៊ិនធឺណិត​ ដើម្បីឆ្លើយបកទៅនឹងការរំខានសកម្មភាពតាមច្រកព្រំដែន និងការគំរាមកាត់ផ្ដាច់របស់ថៃ​។

ក្រុមហ៊ុនថៃដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា កំពុងអនុវត្តផែនការបន្តអាជីវកម្ម ​គ្រប់គ្រងបុគ្គលិក ​គ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង​សម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា។ ក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍បុគ្គលិកថៃ ក្រោមហេតុផល «ដើម្បីសុវត្ថិភាព»។

ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា លោក Voratat Tantimongkolsuk បានកត់សម្គាល់ថា ការបិទព្រំដែនបានប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ច​មូលដ្ឋាន​ក្នុងខេត្តចំនួន ៧ ។ ជាមួយនឹងការកាត់ផ្តាច់​ការប្រើប្រាស់ព្រំដែនគោក​ អាជីវកម្មថៃនៅមានជម្រើសចម្បង ២ ដែលរួមមាន​ការដឹកជញ្ជូនតាមប្រទេសឡាវចូលមកកម្ពុជា និងការដឹកជញ្ជូនតាមផ្លូវទឹក។ កន្លងមក មាន​សេចក្ដីរាយការណ៍រួចហើយអំពីការណ៍ដែលថា ក្រុមហ៊ុនថៃផ្សេងៗ ដូចជាក្រុមហ៊ុនមី «​MAMA»  បាន​ពិចារណាលើការផ្លាស់ប្ដូរផ្លូវដឹកជញ្ជូន ប្រសិន​បើ​ការរំខានព្រំដែនដីគោកបន្តអូសបន្លាយរយៈពេលយូរ។

ចំពោះតាមឡាវ ក្រុមហ៊ុនថៃអាចដឹកជញ្ជូនពីខេត្ត Ubon Ratchathani ចូលទៅខេត្តប៉ាក់សេរបស់ឡាវ ហើយបន្តរហូតមកដល់កម្ពុជា កាត់តាមច្រកខេត្តស្ទឹងត្រែង ឆ្ពោះមកភ្នំពេញ។ តាមផ្លូវសមុទ្រ ក្រុមហ៊ុនថៃអាចដឹកពីផែថៃមកដល់កំពង់ផែខេត្តព្រះសីហនុ។

បន្ទុកភស្តុភារ តាមរយៈកំណើននៃការចំណាយសម្រាប់ដឹកជញ្ជូនគឺធំ។ ផ្លូវដឹកជញ្ជូនដែលពីមុនមានចម្ងាយ ៥០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តស្រះកែវ ​មកច្រកប៉ោយប៉ែត ឥឡូវនេះ​ត្រូវអូសបន្លាយរហូតដល់ ១ ៥០០ គីឡូម៉ែត្រ ដែលបង្កើនថ្លៃដឹកជញ្ជូនដល់ទៅ ៣ ដង។ ​ប្រការនេះ​អាចបង្ខំអ្នកទិញកម្ពុជា​ ឱ្យផ្លាស់ប្ដូរទៅរកប្រភព​ផ្គត់ផ្គង់ថ្មី ​ឬបណ្តាលឱ្យក្រុមហ៊ុនផលិតថៃមួយចំនួនពន្យារពេលការដឹកជញ្ជូន ឬផ្អាកប្រតិបត្តិការ ជាពិសេសសម្រាប់រោងចក្រនៅកម្ពុជាដែលពឹងផ្អែកលើវត្ថុធាតុដើមថៃ ខណៈក្រុមហ៊ុនថៃរងការប្រកួតប្រជែងកាន់តែខ្លាំង៕

The post ក្រុមហ៊ុនថៃអាចនាំចូលមកកម្ពុជាតាមរយៈឡាវ និងផ្លូវទឹក ខណៈតានតឹងតាមព្រំដែនគោក appeared first on Kampuchea Thmey Daily.

​ថៃ​ប្ដេជ្ញាជួយ​ពលរដ្ឋតាមព្រំដែន ដែល​ប៉ះពាល់​ពីបញ្ហាព្រំដែន-ពាណិជ្ជកម្ម ជាមួយ​កម្ពុជា ​
ក្រសួងពាណិជ្ជកម្មថៃបានប្តេជ្ញាផ្តល់ការគាំទ្រយ៉ាងដិតដល់ ដល់ប្រជាពលរដ្ឋថៃដែលរស់នៅតាម​បណ្ដោយព្រំដែនជាប់កម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរំខានពាណិជ្ជកម្មដោយ​ការបិទច្រកព្រំដែន​ និងពន្លឿនការចែកចាយបន្លែ-ផ្លែឈើស្រស់ដើម្បីជួយដល់កសិករក្នុងស្រុក ជាពិសេសក្រោយពេលដែលកម្ពុជាបិទការនាំចូលបន្លែផ្លែ-ឈើពីថៃ ដែលធ្វើឱ្យតម្លៃផ្លែឈើថៃធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានប្រកាសកាលពីថ្ងៃអង្គារ ក្រោយកិច្ចប្រជុំជាមួយ​លោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ ថា លោកស្រីបាន​បានណែនាំ​ឱ្យ​ក្រសួងពាណិជ្ជកម្ម ត្រួតពិនិត្យឱ្យ​បានដិតដល់នូវសុខុមាលភាព និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដោយអនុវត្តវិធានការឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា។

កិច្ចខិតខំប្រឹងប្រែង​ជួញពលរដ្ឋ​នឹង​ធ្វើឡើងតាមខេត្តថៃចំនួន ៧ ជាប់ព្រំដែនកម្ពុជារួមមាន​ ​ខេត្ត​អូប៊ុនរាជថានី ស៊ីសាកេត សុរិន្ទ ខេត្តបុរីរម្យ ស្រះកែវ ច័ន្ទបុរី និងត្រាត ប្រសិនបើបញ្ហាកើតឡើង ​រួមទាំងបញ្ហាតម្លៃសម្រាប់ទំនិញកសិកម្ម និងទំនិញប្រើប្រាស់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan

ដោយសារភាព​តានតឹងនៅព្រំដែនកម្ពុជា ដែលឈានទៅដល់ការបិទច្រកទ្វារពាណិជ្ជកម្មមួយចំនួន ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ខ្លួន កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។​

កន្លងមក ថៃបាន​ចាត់វិធានការផ្សេងៗ ដើម្បីសម្រួលដល់ការចែកចាយកសិផលក្នុងស្រុក។ នេះរួមបញ្ចូលទាំងការផ្តោតជាពិសេសលើការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្លែឈើ ៣ ០០០ តោន ពីតំបន់ភាគខាងកើតទៅកាន់ទីផ្សារក្នុងស្រុក ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យសាធារណៈ និងឯកជន។

The post ​ថៃ​ប្ដេជ្ញាជួយ​ពលរដ្ឋតាមព្រំដែន ដែល​ប៉ះពាល់​ពីបញ្ហាព្រំដែន-ពាណិជ្ជកម្ម ជាមួយ​កម្ពុជា ​ appeared first on Kampuchea Thmey Daily.

អ្នកជំនាញថៃ៖ ការបិទព្រំដែនអាចប៉ះពាល់ធ្ងន់ដល់អាជីវកម្មថៃ បើគិតពីរយៈពេលវែង
អ្នកជំនាញ​នៃប្រទេសថៃបាន​លើកឡើងថា ចំណាត់ការបិទព្រំដែនរួមជាមួយកម្ពុជាជាឯកតោភាគីរបស់ថៃ ​អាចប៉ះពាល់ដល់ពលករ និងសហគ្រិនកម្ពុជាក្នុងរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេលវែង អាជីវកម្មថៃ​អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។

អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការអន្តរជាតិ​ថៃ លោក​ Panitan Wattanayagorn បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ក្នុង​រយៈ​ពេល​វែង ការ​បិទ​នេះ​ទំនង​ជា​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ទៅ​លើ​អាជីវកម្ម​ថៃ។ ហេតុផលមួយនោះគឺថា នៅចំណុចត្រួតពិនិត្យព្រំដែនមួយចំនួន ទំហំពាណិជ្ជកម្ម (ប្រចាំឆ្នាំ) ឈានដល់កម្រិតខ្ពស់រហូតដល់ ៣០០ ប៊ីលាន​បាត»។ ​

ការសម្ដែងក្ដីបារម្ភពីអ្នកជំនាញថៃយ៉ាងដូច្នេះ ធ្វើឡើងក្រោយយោធាថៃសម្រេចចិត្តជាឯកតោភាគីបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយ​ហាមឃាត់​ការធ្វើដំណើរចេញចូលគ្រប់ប្រភេទ រួមទាំងទេសចរ និងពាណិជ្ជកម្ម ដោយ​លើកលែងតែអ្នកជំងឺ សិស្សានុសិស្ស និងលខ្ខខណ្ឌមនុស្សធម៌ផ្សេងទៀត។ ចំពេលដែលភាពតានតឹងរវាងប្រទេសទាំង២កើនឡើង ​យោធាថៃបាន​យកលេសថា ​ចំណាត់ការចុងក្រោយ​របស់​ខ្លួនគឺជា​ការឆ្លើយតប​នឹង​ការគំរាមកំហែង​​របស់កម្ពុជាដែលចង់ឈ្លាន​ពាន​ទឹកដីថៃ ​និងជាការ​ការពារ​សន្តិសុខជាតិ ​​​​ដែលបង្កឡើងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង​​​​មជ្ឈ​មណ្ឌល​​ឆបោកអនឡាញ​​នៅកម្ពុជា។​

លោក​ Panitan ដែលថាការរឹតបណ្ដឹងព្រំដែនមិនមែនជារឿងថ្មីនោះ បាន​បន្ថែមទៀតថា ប្រទេសថៃគួរតែត្រៀមខ្លួនចំពោះវិធានការវាយបករបស់កម្ពុជា ដែលអាចសាកល្បងភាពអត់ធ្មត់របស់ថៃ ថាអាចទ្រាំទ្របានយូរប៉ុណ្ណា។ ​

គួរគូសបញ្ជាក់ថា ​លោក​ Panitan មិនមែនជាអ្នកជំនាញថៃម្នាក់ទេ ដែលព្រួយបារម្ភពីផលប៉ះពាល់លើអាជីវកម្មក្នុងស្រុក ពីការរឹតត្បឹតសកម្មភាពឆ្លងកាត់ព្រំដែន ដែលបំផ្ទុះឡើងដំបូងដោយយោធាថៃ​ជា​ឯតោ​ភាគី ដែលបង្កចំណាត់ការឆ្លើយតបក្នុងរូបភាពដូចគ្នាពីភាគីកម្ពុជា។

ការបង្អាក់សកម្មភាពឆ្លងកាត់ព្រំដែន នឹងប៉ះពាល់ដល់លំហូរ​ទំនិញ ដែលថៃមាន​អតិរេកពាណិជ្ជកម្មជាមួយ​កម្ពុជារាប់ពាន់លានដុល្លារកាលពីឆ្នាំមុន ចំពេលដែលថៃរងនូវសម្ពាធសេដ្ឋកិច្ចស្រាប់ហើយ រួមទាំងបំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការក្នុងស្រុក ​ការបិទអាជីវកម្ម​ ​លំហូរទំនិញថោកៗពីចិន និងចុងក្រោយ​គឺលទ្ធភាពនៃការដាក់ពន្ធគយបដិការ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិក​លើទំនិញនាំចូលពីថៃ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានកើនឡើងដល់ ៤,២៩ ​ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤។ ការ​នាំ​ចេញ​កម្ពុជា​ទៅ​​ថៃ​ មាន​ចំនួន ៨៤៤,៩ លាន​ដុល្លារ ខណៈការនាំចូលពីថៃវិញ មានចំនួន​ ៣,៤៤ ប៊ីលាន​ដុល្លារ ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មសម្រាប់ថៃប្រមាណ ២,៦ ប៊ីលាន​ដុល្លារ៕

The post អ្នកជំនាញថៃ៖ ការបិទព្រំដែនអាចប៉ះពាល់ធ្ងន់ដល់អាជីវកម្មថៃ បើគិតពីរយៈពេលវែង appeared first on Kampuchea Thmey Daily.