ភាពតានតឹង Archives - Kampuchea Thmey Daily

ជប៉ុន​​ប្រតិកម្ម​​ដំបូងគេចំពោះ​ការធ្វើ​សមយុទ្ធរបស់​យោធាចិន​​ព័ទ្ធ​​កោះ​តៃ​វ៉ាន់ ​
ជប៉ុន​ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា ​កង​កម្លាំង​យោធា​ចិន​បាន​ធ្វើ​សម​យុទ្ធ​ជុំ​វិញ​កោះ​តៃវ៉ាន់ គឺ​ធ្វើឱ្យ​មាន​ភាព​តាន​តឹងកាន់​តែ​ខ្លាំង​​​ជុំ​វិញ​ច្រក​សមុទ្រ​តៃ​វ៉ាន់​ ហើយ​ខ្លួន​​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាគី​ក្រុង​ប៉េកាំង​​ផង​ដែរ​។ នេះ​បើយោង​តាម​សារព័ត៌មាន AFP។​

លោក​ស្រី សាណាអេ តាកាអ៊ិឈិ។ Reuters

​​លោក Toshihiro Kitamura រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​​ បាន​​និយាយ​​ថា​៖«​ការ​ធ្វើ​សមយុទ្ធ​នាពេល​ថ្មីៗ​ដោយ​កង​កម្លាំង​យោធា​ចិន​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នៅ​ជុំវិញ​​ច្រក​សមុទ្រ​តៃ​វ៉ាន់​ ហើយ​រដ្ឋាភិបាល​ជប៉ុនក៏​​បាន​បង្ហាញ​ពី​កង្វល់​របស់​ចំពោះ​ភាព​តាន​តឹង​នេះ​ទៅ​ខាង​ប្រទេស​ចិន​ផង​ដែរ»។

លោក​បា​ន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «វា​​ជា​​ជំហរ​​ស្រប​​របស់​​រដ្ឋា​ភិបាល​​ជប៉ុន​​​ដែល​ខ្លួន​​រំ​ពឹង​​ថា​​បញ្ហា​​ជុំវិញ​​កោះ​​តៃវ៉ាន់​​នឹង​​ត្រូវ​​បាន​​ដោះ​ស្រាយ​​ដោយ​​សន្តិ​វិធី​​តាម​រយៈ​​ការ​​សន្ទនា​។

លោក​បន្ថែម​ថា​៖ «សន្តិភាព និង​ស្ថិរ​ភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃ​វ៉ាន់​មាន​សារៈ​សំខាន់​សម្រាប់​សហគមន៍​អន្តរជាតិ​ទាំងមូល។ យើង​​នឹង​​បន្ត​​តាម​​ដាន​​ការ​​វិវត្ត​​នានាដែល​​ទាក់​​ទងនឹង​បញ្ហា​នេះ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ទំនាក់​ទំនង​របស់​ជប៉ុន​ជា​មួយ​ចិន​កាន់​តែ​អាក្រក់​ទៅៗ​ក្នុង​ប៉ុន្មា​ន​សប្តាហ៍​ថ្មីៗ​នេះ​ បន្ទាប់​ពីនាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី សាណាអេ តាកាអ៊ិឈិ [Sanae Takaichi] បាន​ស្នើ​ថា ទី​ក្រុង​តូក្យូ​អាច​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​នៅ​ក្នុង​ការ​វាយ​ប្រហារ​ណាមួ​យ​របស់​ចិន​លើ​កោះ​តៃ​វ៉ាន់​ កាលពីខែវិច្ឆិកា៕

ប្រែសម្រួល៖ ណឺ មិនា​

The post ជប៉ុន​​ប្រតិកម្ម​​ដំបូងគេចំពោះ​ការធ្វើ​សមយុទ្ធរបស់​យោធាចិន​​ព័ទ្ធ​​កោះ​តៃ​វ៉ាន់ ​ appeared first on Kampuchea Thmey Daily.

វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹង
ភាពតានតឹងកើតឡើងចំពោះមនុស្សគ្រប់រូប ហើយជាប្រតិកម្មធម្មតារបស់មនុស្ស។ ភាពតានតឹងតិចតួច អាចមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ ព្រោះវាជួយយើងឱ្យផ្តោតអារម្មណ៍ និងផលិតភាព។ ប៉ុន្តែ ​ស្ត្រេស​អាច​បង្ក​គ្រោះថ្នាក់បាន​នៅពេល​វា​ច្រើន​ពេក ឬ​បន្ត​យូរ​ពេក និងនាំឲ្យ​អស់កម្លាំង​។

រូបភាព៖ Google

តម្រូវការជាច្រើនក្នុងជីវិតប្រចាំថ្ងៃ អាចបណ្តាលឲ្យមានភាពតានតឹងដូចជា ការទំនាក់ទំនងទៅលើការងារ និងទំនាក់ទំនង ជាមួយក្រុមគ្រួសារជាដើម។ នៅពេលដែលមានអារម្មណ៍តានតឹង គឺទាមទាឲ្យមាននូវការដោះស្រាយ ហើយដើម្បីអាចដោះស្រាយនូវបញ្ហាទាំងនោះបាន ជំហានដំបូង ត្រូវព្យាយាមមានចិត្តល្អចំពោះខ្លួនឯង។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួនដែលជួយឲ្យលោកអ្នកកាត់បន្ថយភាពតានតឹង៖

រូបភាព៖ Google

១.ទទួលស្គាល់សញ្ញានៃភាពតានតឹង

ភាពតានតឹងប៉ះពាល់ដល់មនុស្សតាមរបៀបផ្សេងៗដូចជា អារម្មណ៍ថប់បារម្ភ បង្កើនការថប់បារម្ភ ឆាប់ខឹង និងអស់កម្លាំង ដែលនេះ គឺជាឥទ្ធិពលមួយចំនួនដែលមនុស្សជួបប្រទះ។ ទោះបីជាមិនអាចជៀសវាងនូវភាពស្រ្តេសទាំងស្រុងបាន ប៉ុន្តែ មានវិធី ដើម្បីបញ្ឈប់ភាពតានតឹង។ ព្យាយាមកត់សម្គាល់នូវអ្វីដែលអ្នកត្រូវការ ដើម្បីបញ្ឈប់ភាពតានតឹងមុនពេលវា កើនឡើងកាន់តែខ្លាំង។ ការធ្វើលំហាត់ប្រាណ ដកដង្ហើមឲ្យវែងៗ អាចធ្វើឲ្យរាងកាយរបស់អ្ន​កមានតុល្យភាពឡើងវិញ និងអាចការពារពីភាពតានតឹង ដែលបណ្តាលឲ្យអស់កម្លាំង។

រូបភាព៖ Google

២.អ្វីដែលត្រូវធ្វើនៅពេលដែលអ្នកខឹង

ប្រសិនបើមានអារម្មណ៍ថា ខ្លួនឯងខឹងត្រូវដើរចេញ ហើយចំណាយពេល២០នាទី ដើម្បីឲ្យមានអារម្មណ៍ត្រជាក់មកវិញ ដោយដកដង្ហើមចូល និងចេញយឺតៗ៥ដង មុនពេលអ្ន​កនិយាយ ឬធ្វើចលនា។ អាចចូលទៅកន្លែងផ្សេងរយ:ពេល ៥-១០នាទី ដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកឡើងវិញ។

រូបភាព៖ Google

៣.ការអស់កម្លាំង

ផលវិបាកអវិជ្ជមានមួយនៃភាពតានតឹង គឺការអស់កម្លាំង។ ការអស់កម្លាំង គឺជាស្ថានភាពនៃភាពអស់កម្លាំងខាងផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្ត ដែលបណ្តាលមកពីការប៉ះពាល់រយៈពេលយូរទៅនឹងភាពតានតឹង ឬស្ថានភាពដែលទាមទារអារម្មណ៍។ វា ​គឺ​ជា​ការ​អស់​កម្លាំង​អារម្មណ៍​។

រូបភាព៖ Google

ការអស់កម្លាំងមានរោគសញ្ញាជាច្រើន ដែលអាចមានទាំងផ្លូវកាយ និងផ្លូវចិត្តដូចជា៖

– មានអារម្មណ៍អស់កម្លាំង ពិបាកគេង ឬគេងច្រើនពេក

– កាត់បន្ថយការអនុវត្តបញ្ហានៃការផ្តោតអារម្មណ៍ និងការចងចាំ

– អសមត្ថភាពក្នុងការធ្វើការសម្រេចចិត្ត

– ភាពតានតឹងសាច់ដុំកាន់តែឈឺ ឈឺក្បាលញឹកញាប់ ឬឈឺក្រពះ

– ភាពអត់ឃ្លាន និងការបាត់បង់ការយល់ចិត្តជាដើម៕

The post វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹង appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ សង្កត់ធ្ងន់ថា ការពិភាក្សាគ្នាដោយបើកចំហ ​និងស្មោះត្រង់ គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដោយសង្កត់ធ្ងន់ថា ការពិភាក្សាគ្នាដោយបើកចំហ និងស្មោះត្រង់ គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង និងការបង្ការជម្លោះនាពេលអនាគត។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិ​បតីក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ នៅឯខេត្តសៀមរាប។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នាដោយបើក ចំហ, ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង, និងការបង្ការជម្លោះនាពេលអនាគត។

ម្យ៉ាងទៀត វាក៏ជាគន្លឹះក្នុងការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើការគោរពគា្ន, ការយោគយល់គ្នា, ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។

បើតាមសម្ដេចតេជោ ហ៊ុន សែន «យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីរបស់យើង»៕​

The post សម្ដេចតេជោ សង្កត់ធ្ងន់ថា ការពិភាក្សាគ្នាដោយបើកចំហ ​និងស្មោះត្រង់ គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង appeared first on Kampuchea Thmey Daily.

លេចចេញរោគសញ្ញា ៨ នេះ​បញ្ជាក់​ថា រាងកាយកំពុងតានតឹង និងថប់បារម្ភខ្លាំង
ឥរិយាបថ​ដែល​បាន​កើត​ឡើង​មួយ​ភ្លែត អាច​ប្រាប់​ពី​អារម្មណ៍​របស់​យើង ស្ថិតក្នុងស្ថានភាពបែបណា ជាពិសេសអ្នកដែលមានភាពតានតឹង ឬមានការថប់បារម្ភច្រើន។ វាក៏អាចបង្ហាញជាភាសាកាយវិការ ដែលយើងអាចសង្កេតបានយ៉ាងច្បាស់ផងដែរ។

ខាងក្រោម​នេះ ​​ជា​រោគ​សញ្ញា​របស់​មនុស្ស​ដែល​មាន “ភាព​តានតឹង និង​ការ​ថប់បារម្ភ​ហួសហេតុ”​ ដែលអ្នកគួរដឹង៖

១​ និយាយ​លឿន​ជាងធម្មតា

ក្នុង​ករណី​ជា​ច្រើន មនុស្ស​ដែល​រំភើប​ខ្លាំង​ពេក​មាន​ទំនោរ​និយាយ​លឿន​ដោយ​មិន​ដឹង​ខ្លួន។ មនុស្ស​មួយ​ចំនួនអាចនិយាយលឿនពេក ដើម្បីឲ្យឆាប់ចប់​ ពេលខ្លះសឹងមិនអាចស្តាប់បាន ឬ​ស្ទើរតែ​ដកដង្ហើមមិនរួច រួមទាំង​សំឡេង​​ញ័រ​មកជាមួយ។

២ និយាយទៅមក​ប្រើតែ​ភាសា​ច្រំដែល

ពេល​​រំភើប ឬ​តានតឹង និង​ថប់​អារម្មណ៍ ដែល​មិន​អាច​គ្រប់គ្រង​ស្មារតី​របស់​យើង​បាន នេះនឹងធ្វើឲ្យ​យើងខ្វះសមត្ថភាពក្នុងការយល់ពីអ្វីដែលចង់និយាយ ចង់បង្ហាញ ហើយ​មិន​ពូកែ​ក្នុង​ការ​រៀបចំ​ប្រយោគ និង​ពាក្យ ធ្វើឲ្យ​អ្នកស្ដាប់​ពិបាក​យល់លើសមុន។

៣ ដើរចុះឡើង​ដោយគ្មានទិសដៅ

បើ​អ្នក​ឈរ​លើ​ឆាក ឬ​និយាយ​នៅ​មុខ​មនុស្ស​ច្រើន រួច​ដើរ​ហើយ​ដើរ​មិន​ឈប់ មិនអាចដឹងពីទិសដៅនៃការដើរបាន ហើយដើរដូចជា​មិនដឹងថា​ជំហាន​នីមួយៗ​មានន័យ​យ៉ាងណា ចង្វាក់​ដើរ​មិន​ត្រូវ​នឹង​ចង្វាក់​នៃ​ការ​និយាយ​។ នេះអាច​បង្ហាញ​ថា​អ្នក​រំភើប​ពេក តានតឹង ឬ​កំពុងតែ​ថប់បារម្ភ​ខ្លាំង។

៤ ឈរ​ឬផ្អៀងទៅម្ខាង

មនុស្សដែលរំភើប តានតឹង ឬថប់បារម្ភ តែងតែស្វែងរកទី​ជំរក។ បើ​មាន​បង្គោល ឬ​ជញ្ជាំង​សម្រាប់​ឈរ ហើយ​ពឹង​លើ គាត់​នឹង​ធ្វើ។ ប៉ុន្តែប្រសិនបើអ្នក​ឈរនៅកន្លែងទូលាយ នោះ​នឹងព្យាយាមដាក់​ទម្ងន់​នៅលើជើង​ម្ខាងទៀត  ជាជាងឈរជាមួយនឹងទម្ងន់ធម្មតារបស់អ្នក​នៅលើជើងពីរ ហើយអាចប្តូរទៅប្តូរទម្ងន់ទៅឆ្វេង និងស្តាំជាញឹកញាប់។

៥ បញ្ចេញកាយវិការរញ៉េរញ៉ៃ

ពេលកំពុងនិយាយ ឬអំឡុងពេលផ្អាកមួយសន្ទុះ អ្នកនឹងឃើញ​ថា​មាន​ដៃ​​របស់អ្នកបាន​ចាប់យកក​ផ្នែក​ខ្លះ​នៃ​ខ្លួន​ឯង ឬចាប់យករបស់ដែលនៅជុំវិញដូចជា ប៉ះម្រាមដៃ ញ័រជើង ចាប់ដៃ សង្កត់ប៊ិច ព្រិចភ្នែកលឿន អង្គុយស្ងៀម រំកិលជើង ឬដៃពាត់ទៅក្រោយ ឬធ្វើសកម្មភាពចម្លែកៗ ដែលមនុស្សមិនដឹង ប៉ុន្តែ​អ្នក​មើល​បាន​កត់​សម្គាល់​ថា អ្នក​កំពុង​តែ​ធ្វើ​អ្វី​ប្លែកៗ។ វាហាក់បីដូចជាខុសពីធម្មជាតិ ហើយទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សជុំវិញ ចំពោះអាកប្បកិរិយារបស់ច្រើនជាងពាក្យរបស់យើង។

៦ ញើស​ជោគ​ខ្លួន

ប្រសិនបើអ្នករំភើបខ្លាំង តានតឹង ឬ​ថប់បារម្ភ នោះនឹងនាំឲ្យអ្នក​បែកញើស​ដោយ​មិន​អាច​គ្រប់គ្រង​បាន។ ជាពិសេសញើសនឹងហូរតាមដៃជើង និងដងខ្លួនថែមទាំងលើថ្ងាស់ទៀតផង។

៧ មិន​មើល​មុខ​អ្នក​ឆ្លើយឆ្លង

ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្លឹង​មើល​ទៅក្នុងក្រសែភ្នែកអ្នកទល់មុខ​ ដោយសារតែភាពតានតឹង និង​ការ​ថប់បារម្ភ ឬប្រហែលជាកំពុងលាក់បាំងអ្វីមួយ។ ភ្នែក​ក្រឡេក​មើល​ក្នុង​ទិសដៅ​ខុសពី​ធម្មតា ដូចជា​សម្លឹង​មើល​ទៅលើ សម្លឹង​ទៅ​ចំហៀង  ភ្នែក​របស់​អ្នក​មិន​ស្ថិតស្ថេរ ​ញ័រ​ឬ​ភ័យៗ​ជាដើម នេះសុទ្ធតែជាសញ្ញា។

៨ ភ្លេចថាខ្លួនកំពុងតែនិយាយពីអ្វី

មនុស្ស​ខ្លះ​រំភើប​ចិត្ត ឬ​តានតឹង​ខ្លាំង​ពេក ស្រាប់តែ​មាន​ការ​ថប់​បារម្ភ​ខ្លាំង​ពេក។ ភ្លេចអ្វីដែល ត្រូវនិយាយ ភ្លេចអំពីរឿងសាមញ្ញ ឬភ្លេចអ្វីដែលបាននិយាយកាលពីមួយភ្លែត ឬ​អ្នក​កំពុង​តែ​និយាយ​ពី​អ្វី​មួយ​រំពេច​នោះ​ អ្នក​មិន​អាច​គិត​ថា​មាន​អ្វី​ដែល​ត្រូវ​និយាយ​?

អ្វីដែលត្រូវធ្វើនៅពេលមានភាពតានតឹង ហើយ​ព្រួយ​បារម្ភ​ខ្លាំង​ពេក

-អនុវត្តការនិយាយឲ្យបានច្រើន ប្រសិនបើអ្នកត្រូវការនិយាយនៅចំពោះមុខមនុស្សមួយចំនួនធំ។ ហាត់និយាយឲ្យបានញឹកញាប់ រហូតដល់អ្នកប្រាកដ ជាពិសេសបើអាចគួរថតជាវីដេអូ ដើម្បីសង្កេតមើលទឹកមុខរបស់អ្នកអំឡុងពេលហាត់សម។ ដើម្បីធ្វើបច្ចុប្បន្នភាពនៅពេលក្រោយ

-ត្រូវដឹងខ្លួនជានិច្ចមុនពេលនិយាយ រំលឹកខ្លួនឯងឲ្យនិយាយយច្បាស់ៗ។ មិនលឿនពេក មិនយឺតពេក! គ្រប់គ្រងសម្លេងដោយធម្មជាតិ ចាប់យកអ្វីដែលត្រូវនិយាយ។ កុំ​ប្រញាប់ហើយ​ទៅ​និយាយ​រឿង​ផ្សេងវិញ។

-រៀបចំនិងកំណត់ ប្រសិនបើអ្នកមានចំនួនកំណត់នៃអ្វីដែលត្រូវនិយាយ ដូចជាការនិយាយនៅមុខបន្ទប់ ការនិយាយនៅលើឆាក សូមរក្សាកំណត់ចំណាំខ្លីមួយលើប្រធានបទ។ ដើម្បីនិយាយបន្តដោយធម្មជាតិ ហើយកុំភ្លេចអ្វីដែលអ្នកកំពុងនិយាយ និងអ្វីដែលត្រូវនិយាយបន្ទាប់ទៀត។

ប្រសិនបើអ្នករំភើបខ្លាំងពេក ដែលមិនអាចគ្រប់គ្រងរោគសញ្ញាបាន ដូចជាសម្លេងញ័រ ញ័រដៃ ភ្លេចអ្វីដែលអ្នកនឹងនិយាយ សូមឈប់សិន ហើយដកដង្ហើមវែងៗ សម្រាកដើម្បីផឹកទឹក ឬសម្រាកសិនក៏បាន។ ប៉ុន្តែរោគសញ្ញាញឹកញាប់នៃភាពតានតឹង និងការថប់បារម្ភ ដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបន្តការព្យាបាលត្រឹមត្រូវវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស

ចុចអាន៖លេចសញ្ញា ៧ នេះលើរាងកាយ ត្រូវប្រញាប់ជួបពេទ្យចិត្តសាស្ត្រភ្លាមៗ

The post លេចចេញរោគសញ្ញា ៨ នេះ​បញ្ជាក់​ថា រាងកាយកំពុងតានតឹង និងថប់បារម្ភខ្លាំង appeared first on Kampuchea Thmey Daily.

៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស
ផលវិបាកដែលចៀសមិនរួចនៃការងារ គឺភាពតានតឹង ហើយវាអាចកើនឡើងនៅពេលដែល​ថ្ងៃផុតកំណត់ កាន់តែខិតជិតមកដល់។ ពេលវេលាគម្រោង នៅពេលអ្នក​ជួប​មិត្តរួម​ការងារ ឬ​ចៅហ្វាយអាក្រក់ រហូតដល់វាប៉ះពាល់ដល់ និងគ្រប់គ្រង​ជីវិត​របស់យើង។

ខាង​ក្រោម​នេះ​ ​ជា​រឿង​ ៥ យ៉ាង​ ដែល​ត្រូវ​ធ្វើ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​បែប​នេះឡើងមក។

១ សូម​កត់​សម្គាល់​ពី​របៀប​ដែល​ស្ត្រេស​ប៉ះពាល់​ដល់​យើង

ចូរ​ចាប់ផ្តើម​ដោយមើលថា តើភាពតានតឹងប៉ះពាល់ដល់យើងប៉ុណ្ណា។ ព្រោះវា​ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ចាប់ផ្តើម។ ដើម្បីដឹងពីអ្វីដែលបានកើតឡើងចំពោះយើង របៀបដោះស្រាយ ដោយភាព​តានតឹង​ប៉ះពាល់​ដល់​យើង​ដូចជា៖

-ខ្ញុំ​ធុញ ខ្ញុំ​គ្មាន​កម្លាំង​ធ្វើអី​ទេ

-ឈឺ​ក្បាល

-មាន​បញ្ហា​ក្នុង​ការ​គេង

-ការ​ផ្លាស់ប្ដូរ​ចំណង់​អាហារ ញ៉ាំ​ច្រើន/តិច

-មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ទាប​បំផុត។

២ សរសេរអ្វី​ដែល​បណ្តាល​ឲ្យ​មាន​ភាពតានតឹងកើតឡើង

សរសេរអ្វី​ដែលបណ្តាលឲ្យ​មានភាពតានតឹងឡើងមក ​មិន​ថា​ជា​មនុស្ស ទីកន្លែង ឬ​ព្រឹត្តិការណ៍​ដើម្បី​កំណត់​អត្តសញ្ញាណ​មូលហេតុ​ពិតប្រាកដ សូម​ព្យាយាម​សរសេរ​វា​ទុក​មួយ​សប្ដាហ៍ នៅ​ពេល​អ្នក​សរសេរ ហើយ​សួរ​ខ្លួនឯងថា ​តើនេះធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? តើ​យើង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ហេតុការណ៍​នោះ? ដើរ​ចេញ? ដាក់​អារម្មណ៍?) តើ​យើង​មាន​ដំណោះស្រាយ​អ្វីខ្លះ​ សម្រាប់​ហេតុការណ៍​នោះ?

៣ កុំ​យក​ការងារ​ទៅ​ផ្ទះ

មនុស្សខ្លះ​អាចទៅធ្វើការនៅផ្ទះ ហើយធ្វើវាបាន។ ប៉ុន្តែអ្នកត្រូវ​មាន​តុល្យភាព​រវាង​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន។ កំណត់​ព្រំដែន​ច្បាស់លាស់​រវាង​ការងារ និង​ជីវិត​នៅ​ផ្ទះ។ កុំយកវាមកជាមួយគ្នា បញ្ហា​និង​ភារកិច្ច កុំនាំ​មកផ្ទះ។ ប្រសិនបើនាំមកអ្នកនឹងកាន់តែ​ស្មុគស្មាញ​ ហើយ​អាច​ស្រ្តេស​ខណៈ​ដោះស្រាយ​មិន​ចេញ។

៤ ទៅ​វិស្សមកាល

គ្មាន​អ្វី​ល្អ​ជាង​ការ​ផ្ដាច់​ខ្លួន​ពី​ការងារ​មួយ​រយៈ​ជាមួយ​នឹង​ការ​ធ្វើ​ដំណើរនោះទេ។ ចំណាយ​ពេល​ខ្លះ​សម្រាប់​ខ្លួនឯង មិន​ចាំ​បាច់​ទៅ​ដល់​ប្រទេស​ក្រៅ​នោះ​ទេ សូម្បីតែ​ខេត្ត​ផ្សេងៗដែលនៅជិតជាយក្រុង ក៏​ជា​កន្លែង​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើនិង​​សម្រាក​ផងដែរ។

៥ ពិគ្រោះ

នៅ​ពេល​មាន​ភាព​តានតឹង កុំ​ទុក​ចោល ប្រាប់​វា​ទៅ​មិត្តភ័ក្ដិ គ្រួសារ មិត្ត​ប្រុស ថៅកែ មិត្ត​រួម​ការងារ។ ការ​បញ្ចេញ​ខ្យល់​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​បាន​ច្រើន ឬ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត ដូចជា​ខ្សែ​ទូរស័ព្ទ​បន្ទាន់​សុខភាព​ផ្លូវចិត្ត នឹង​ស្ម័គ្រចិត្ត​ស្ដាប់។

យ៉ាងណាមិញ ភាព​តានតឹង​ការងារ​អាច​កើតឡើង​គ្រប់​ពេល​គ្រប់​កាលៈទេសៈ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​យើង​​ត្រូវ​មើល​ថែ​ខ្លួន​ឯង​ដើម្បី​កុំ​ឲ្យ​ភាព​តានតឹង​ចូល​មក​ពេញ​ជីវិត ហើយ​ធ្វើ​ឲ្យ​យើង​ប្រែជា​មិន​សប្បាយ​ចិត្ត​ឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំមើលស្រាល ៥ ហេតុផលនេះ អាចជះឥទ្ធិពល​ដល់ជនរងគ្រោះខ្លាំង

ចុចអាន៖លេចសញ្ញា ៧ នេះលើរាងកាយ ត្រូវប្រញាប់ជួបពេទ្យចិត្តសាស្ត្រភ្លាមៗ

The post ៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស appeared first on Kampuchea Thmey Daily.

ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យយើងប្រឈមបញ្ហាអត់កូន
ភាពតានតឹង (ស្រេ្តស) មិនត្រឹមតែជះឥទ្ធិពលដល់សុខភាពផ្លូវកាយ និង​ផ្លូវចិត្តយើងទេ ថែមទាំង​ធ្វើ​ឱ្យ​យើងប្រឈម​បញ្ហា​អត់មានកូនទៀតផង។ តើភាពតានតឹងប៉ះពាល់ដល់លទ្ធភាពបង្កកំណើតតាមវិធីណាខ្លះ? ហើយយើងគួរដោះស្រាយបែបណា?

ភាពតានតឹងធ្វើឱ្យយើងសោកសៅ ឆាប់ខឹង ឈឺក្បាល និងអសកម្ម ហើយជំរុញឱ្យយើងមានទំនោរ​រស់នៅមិនល្អដែលប៉ះពាល់ដល់សុខភាព ឬបណ្តាលឱ្យយើងឡើង​គីឡូ​ដែល​ជះឥទ្ធិពល​ដល់ការ​មាន​កូន។​

១. គេងមិនលក់

តាមការសិក្សាបានឱ្យដឹងថា ការគេងតិចជាងប្រាំម៉ោងជាប្រចាំធ្វើឱ្យយើងប្រឈមនឹងការធាត់ ព្រោះ​ពេលយើងគេងមិនគ្រប់គ្រាន់ រាងកាយនឹងអស់កម្លាំងដែលតម្រូវឱ្យយើងញុំាច្រើន។ ភាពធាត់ជាកត្តាប៉ះពាល់ដល់ការមានផ្ទៃពោះ។

២. ​​ញ៉ាំ​អាហារ​មិន​ល្អចំពោះ​សុខភាព​

នៅ​ពេល​យើង​តានតឹង យើង​មាន​ទំនោរ​ញ៉ាំ​អាហារ​ដែល​មិន​ល្អចំពោះ​សុខភាពដែលបង្កឱ្យយើង​ធាត់​។ ផ្ទុយទៅវិញ ពេលតានតឹងខ្លំាងអាចធ្វើឱ្យយើងមិនឃ្លាន ឬបាត់បង់ចំណង់អាហារ ហើយ​ធ្វើ​ឱ្យយើងខ្វះអាហារូបត្ថម្ភដែលប៉ះពាល់ដល់ការមានកូនក៏មាន។

៣. អសកម្ម

ការហាត់ប្រាណទៀងទាត់នាំឱ្យរាងកាយយើងមានសុខភាពល្អ និងអាចស្រកទម្ងន់។ ផ្ទុយទៅវិញ ស្រ្តេសធ្វើឱ្យយើងអសកម្ម យើងមិនចង់ហាត់ប្រាណ ឬធ្វើអ្វីទាំងអស់ដែលធ្វើឱ្យយើងឡើងទម្ងន់។

៤. ញុំាគ្រឿងស្រវឹង

ភាពតានតឹងអាចឱ្យយើងញុំាគ្រឿងស្រវឹងដើម្បីកាត់សាញ ឬរំសាយអារម្មណ៍។ តាមការសិក្សា​បាន​ឱ្យ​ដឹង​ថា ស្រ្តីដែលញុំាគ្រឿងស្រវឹងលើសពី ៤ ដងក្នុងមួយសប្តាហ៍​ប៉ះពាល់ដល់លទ្ធភាព​ក្នុងការ​បង្ក​កំណើត និងមានហានិភ័យខ្ពស់ក្នុងការរលូតកូន។

៥. ជក់បារី

ស្រ្តីមួយចំនួនអាចបំបាត់ភាពតានតឹងដោយការជក់បារី។ ការជក់បារីអាច​ធ្វើឱ្យដៃស្បូន​ស្ទះ​ដែល​បង្កើន​ហានិភ័យកើតមហារីកមាត់ស្បូន បំផ្លាញមេជីវិតញីនៅក្នុងក្រពេញអូវែ និងរលូតកូន។

៦. ប៉ះពាល់វដ្តរដូវ

ពេលយើងស្រេ្តសខ្លាំង វដ្តរដូវនឹងអាក់ខានដោយអូវុលមិនបញ្ចេញ ឬបញ្ចេញមេជីវិតញី​យឺត​ដែល​បង្កឱ្យ​យើងមករដូវយឺត ឬរាំងរដូវ ហើយប៉ះពាល់ដល់ការបង្កកំណើត។

៧. បាត់បង់ចំណង់ផ្លូវភេទ

ភាពតានតឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទយើងបង្កើនល្បឿនចង្វាក់​បេះដូងដែលធ្វើឱ្យយើងដកដង្ហើមញាប់ និងបង្កើនកម្រិតជាតិស្ករក្នុងរាងកាយ។ ដូច្នេះរាងកាយយើង​នឹងផលិតអ័រម៉ូនស្រ្តេស (Cortisol) ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដោយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រង​ការ​បំប្លែងថាមពល និងកាត់បន្ថយការរលាក ជាជាងផលិតអ័រម៉ូនភេទ (អ៊ឹស្ត្រូសែន ប្រូហ្សេស្តេរ៉ូន និង​តេស្តូស្តេរ៉ូន) ដែលធ្វើឱ្យចំណង់ផ្លូវភេទយើងថយចុះ។

បើយើងអត់មានកូនដោយសារភាពតានតឹង ឬក្នុងអំឡុងពេលព្យាយាមយកកូន មានភាពតានតឹង​យើងអាចកាត់បន្ថយភាពតានតឹង​​តាមរយៈ​ការហាត់​ប្រាណ ហាត់យូហ្កា ធ្វើសមាធិ ដើរកំសាន្ត ស្តាប់តន្រ្តី ឬម៉ាស្សាជាដើមដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយ និងមានអារម្មណ៍ល្អឡើងវិញ៕

អត្ថបទផ្ដល់ដោយ​៖ Hello Krupet

ចុចអាន៖អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង

ចុចអាន៖ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

The post ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យយើងប្រឈមបញ្ហាអត់កូន appeared first on Kampuchea Thmey Daily.

អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង
យើងមិនអាចបង្ខំខ្លួនឯងឲ្យស្ត្រេសបានទេ ជាពិសេស​បើ​ជួប​រឿង​អាក្រក់ ឬក្នុងស្ថានភាពធ្ងន់ធ្ងរផ្សេងៗ ។ ជា​លទ្ធផល ស្ទើរតែ​គ្រប់គ្នា​​​ នឹង​ត្រូវ​រស់នៅ​ជាមួយ​ភាព​តានតឹង  មិន​សប្បាយចិត្ត។

ដូច្នេះ ថ្ងៃនេះ​យើងខ្ញុំ​បាន​ចងក្រង​អាហារ​ ៧ ​មុខ ​ដែល​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ បំបាត់ភាពតានតឹង មក​ចែក​ជូន​អ្នក​រាល់​គ្នា ។

១ សូកូឡាខ្មៅ  មាន​ផ្ទុក​ជាតិ Caffeine និង Theobromine ដែលជា​សារធាតុ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង។ វា​ជួយ​ជំរុញ​កម្រិត Serotonin ដែល​ជា​សារធាតុ​ក្នុង​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​។ វាក៏មាន​ផ្ទុក​សារជាតិ flavanols ដែលត្រូវបានបង្ហាញថា​ជួយ​កាត់​បន្ថយ​សំពាធឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ផងដែរ។

២ គ្រាប់ធញ្ញជាតិ មិនថា​ជា​អង្ករ​សំរូប ស្រូវសាលី ឬ​នំប៉័ង​ស្រូវសាលី​ទាំងមូល។ សម្បូរវីតាមីន B ដែល​ផ្ដល់​ថាមពល​ល្អ​ដល់​រាងកាយ ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និង​ជួយ​ការពារ​ការ​ប្រែប្រួល​អារម្មណ៍​ផង​ដែរ​ លើសពីនេះ ការ​ញ៉ាំ​គ្រាប់ធញ្ញជាតិ​ក៏​ជួយបង្កើនកម្រិត Serotonin ដែលជាសារធាតុ​ជំរុញ​អារម្មណ៍​ខួរក្បាល​ផង​ដែរ។

៣ តែ និង​កាហ្វេ ភេសជ្ជៈ​​ទាំងនេះមានផ្ទុកជាតិ Caffein ដែល​ជា​សារធាតុ​ប៉ះពាល់ដ​ល់​អារម្មណ៍ និង​ជំរុញ​រាងកាយ។ មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​ តែ និង​កាហ្វេ​អាច​ជួយ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ រាងកាយ​មិន​គួរ​ទទួល​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​ទេ។ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កើតទុក្ខ

៤ បន្លែដែលមានជាតិ folate  ដូចជា ប្រូខូលី ត្រូវបានគេចាត់ទុកថា​ជាបន្លែដែលអាចជួយឲ្យ​ប្រសើរ​ឡើង​នូវ​អារម្មណ៍​របស់អ្នក។ ព្រោះ​បន្លែ​ទាំង​នេះ ​មិន​ត្រឹម​តែ​មាន​ជាតិ folate ទេ។ ប៉ុន្តែវា​ក៏​មាន​ផ្ទុក​នូវវីតាមីន B ដែលចាំបាច់សម្រាប់ការផលិត Serotonin នៅក្នុងខ្លួនផងដែរ។

៥ អាហារដែលមានវីតាមីន D  វាជាសារធាតុចិញ្ចឹមដែលជួយដល់សុខភាពឆ្អឹង និងប្រព័ន្ធការពាររាងកាយ។ វាក៏ជួយ​ក្នុង​បញ្ហា​សុខភាពផ្លូវចិត្តផងដែរ។ អាហារដែលសម្បូរទៅដោយវីតាមីន D ដែលយើង​អាច​រក​បាន​យ៉ាង​ងាយស្រួល​គឺ ស៊ុត​លឿង ខ្លាញ់ត្រី ឬ​ទឹកដោះគោ​ដែល​មាន​វីតាមីន D ។

៦ អាហារដែលមាន probiotics នៅក្នុងរបបអាហារជាមួយ probiotics មិនថាជាទឹកដោះគោជូរ សាច់ក្រក គីមឈី ឬ kefir នោះទេ វាមានផ្ទុកនូវសារធាតុ probiotics ដែលជួយដល់ការរំលាយអាហារ។ លើសពីនេះទៀត ការ​ស្រាវជ្រាវ​បានរកឃើញថា Probiotics ក៏មានប្រយោជន៍ក្នុងការកាត់បន្ថយទុក្ខព្រួយ ជំងឺ​ធ្លាក់​ទឹកចិត្ត និង​គំនិត​អវិជ្ជមាន​ផងដែរ។

៧ អាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា 3 ត្រូវបានគេ​ស្គាល់​ថាជា DHA មិនថាវាជាត្រី salmon, herring, sardines ឬ mackerel ។ ពួកវា​សុទ្ធ​តែ​ជាអាហារ​ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល និង​សុខភាព​ផ្លូវចិត្ត​ផង​ដែរ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ វា​អាច​ជួយការពារការ​ធ្លាក់ទឹកចិត្ត និង​អារម្មណ៍​ឆេវឆាវ ឬ​ហិង្សា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជឿអត់ ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?

ចុចអាន៖ទទួលទានអាហារប៉ុន្មានមុខនេះ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ

The post អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង appeared first on Kampuchea Thmey Daily.

អ៊ុយក្រែន មិនចុះចាញ់ រុស្ស៊ី ដាច់ខាត និងមិនឲ្យបាត់ទឹកដីសូម្បីប៉ុនក្រចកដៃ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmitry Kuleba បាននិយាយកាលពីថ្ងៃអាទិត្យ មុនការចរចាររវាងទីក្រុងមូស្គូ និងទីក្រុងគៀវថា អ៊ុយក្រែននឹងមិន “ចុះចាញ់” ប្រទេសរុស្ស៊ីនោះទេក្នុងកាលៈទេសៈណាក៏ដោយ ។

Kuleba បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងគៀវថា “មិនមានអ្វីអាក្រក់នៅក្នុងកិច្ចពិភាក្សាបែបនេះឡើយ ហើយប្រសិនបើលទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងមានសន្តិភាព និងការបញ្ចប់សង្រ្គាមនោះ គួរតែត្រូវបានស្វាគមន៍” ។

លោកសង្កត់ធ្ងន់ថា “ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា យើង​នឹង​មិន​ចុះចាញ់ យើង​នឹង​មិន​ចុះញម យើង​នឹង​មិន​បោះបង់​ទឹកដី​របស់​យើង​សូម្បីប៉ុនក្រចកដៃ” ។

លោកបាននិយាយថា “អ៊ុយក្រែនបានយល់ព្រមបញ្ជូនគណៈប្រតិភូទៅព្រំដែនដើម្បីស្តាប់អ្វីដែលរុស្ស៊ីចង់និយាយ និងដើម្បីគូសបញ្ជាក់អំពីអ្វីដែលទីក្រុងគៀវគិតអំពីសង្រ្គាមនេះ និងសកម្មភាពរបស់រុស្ស៊ីជាដើម” ។

គួរបញ្ជាក់ថា គណៈប្រតិភូ​ទាំងពីរ​គ្រោង​នឹង​ជួបពិភាក្សា​គ្នា​នៅ​ទីតាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ប្រទេស​បេឡារុសជិត​ព្រំដែន​ប្រទេស​ទាំងពីរនាថ្ងៃចន្ទនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ មកដឹង ប្រទេសឈរខាង រុស្ស៊ី និង អ៊ុយក្រែន អំឡុងផ្ទុះសង្គ្រាមពេលនេះ

The post អ៊ុយក្រែន មិនចុះចាញ់ រុស្ស៊ី ដាច់ខាត និងមិនឲ្យបាត់ទឹកដីសូម្បីប៉ុនក្រចកដៃ appeared first on Kampuchea Thmey Daily.