ភ្ជុំបិណ្ឌ ២០២៣ Archives - Kampuchea Thmey Daily

ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ប្រាកដជា​បាន​ដឹង​ច្បាស់​ពី​ប្រពៃណី​ទំនៀមទម្លាប់​ និង​ការ​ប្រារព្ធ​ពិធី​ទៅ​តាម​ជំនឿ​​ពី​បរម​បុរាណ​រៀងមក។ ជាក់ស្ដែងថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី៣ តាមវត្តអារាមនីមួយៗ នឹងឮសូរសណ្ដាប់​ធម៌​ទេសនារបស់​ព្រះសង្ឃ​ និងការ​ឲ្យ​ពរ​ ពី​តាជី​ យាយជី​ មិនខាន។

បើ​តាម​ជំនឿ​ពី​ដូនតា​ខ្មែរ​មក ​បិណ្ឌ​១ គឺ​ថ្ងៃ​ពិសេស​មិន​អាច​អាក់ខាន​បាន​ឡើយ ​ជា​ពិសេស​នោះ​គឺ​ថ្ងៃ​ភ្ជុំ​ធំ​តែ​ម្ដង។ មូលហេតុ​ដែល​កូនខ្មែរ​គ្រប់រូបតែង​មាន​ជំនឿ​លើ​សាសនា​ព្រះពុទ្ធ​មិនចោលបិណ្ឌ១ និង​ភ្ជុំ​ធំ​ គឺ​ដោយសារ​តែ​ពួកគេ​ខ្លាច​ថា​ដូនតា​ដែល​បាន​ចែកឋាន​ទៅ​កាន់បរលោក មិន​អាច​រកសាច់ញាតិ្តខ្លួនឃើញ។ ដោយ​គេ​ជឿ​ថា ​វិញ្ញាណ​ទាំង​ឡាយ​ណា​ដែល​គ្មាន​សាច់​ញត្តិ ​ត្រូវ​បាន​គេ​ដោះលែង​ពី​ឋាន​នរក​ឲ្យ​មក​កាន់​វត្តអារាម​ ដើម្បី​មក​ទទួល​យក​អាហារ​ពី​សាច់​ញត្តិ​របស់​ពួក​គេ ដែល​បាន​បង្សុកូល​ឧទិស​កុសល​ផលបុណ្យ​ទៅឲ្យ។ ពពួក​ប្រេត​នឹង​ទៅ​គ្រប់​ ៧ ​វត្ត​ ដើម្បី​រក​មើល​សាច់​ញត្តិ​ពួកគេ  ​ប្រសិន​បើ​វិញ្ញាណ​ទាំងនោះ មិន​ឃើញ​កូនចៅ​ខ្លួន​មក​វត្ត​ទេ​ នោះនឹង​ដាក់​បណ្ដាសា​តាម​អារម្មណ៍​ដែល​ខឹងមិនខានឡើយ។ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​សាច់​ញត្តិកូនចៅខ្មែរ​ គួរ​តែ​យក​ចង្ហាន់​ទៅ​វត្ត​ បើ​ទោះបី​ជាច្រើន​ឬ​ក៏​តិច​ក៏ដោយ ​ក្នុង​អំឡុង​ពេល​ដាក់​បិណ្ឌទី១​ ឬ​​​ភ្ជុំ​​ធំ​នេះ​តែ​ម្ដង។

បើ​ទោះបី​ជា​បិណ្ឌទី១ សំខាន់​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​ពុទ្ធសាសនិក​ខ្មែរ​គ្រប់រូប ​ចូរ​កុំ​ភ្លេច​មនុស្ស​ពីរ​នាក់​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ថ្ងៃ​នេះ​មក​បាន។ ពួកលោកជា​ព្រះ​រស់​ ដែល​យើង​គ្រប់គ្នា​មិន​ត្រូវ​ភ្លេច​ធ្វើបុណ្យ​ជាមួយ​មុន​គេ​បង្អស់​ មុន​នឹង​អ្នក​រៀប​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​នៅទី​វត្តអារាម។

ថ្វីបើ បិណ្ឌមួយនិងភ្ជុំសំខាន់ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់ពុទ្ធសាសនិក​ដែលមានការរវល់ នៅតែអាចទៅធ្វើបុណ្យគ្រប់ថ្ងៃដែលលាន់បិណ្ឌបានដដែល។ថ្ងៃណាក៏សំខាន់​ដែរ​សម្រាប់​យើង​ឲ្យ​តែ​មាន​ចិត្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា​គឺជា​កុសល​ផលបុណ្យ​របស់​អ្នក​ហើយ៕

គ្រូ ណុប

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

The post ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន? appeared first on Kampuchea Thmey Daily.

ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងប្រារព្ធពិធីនេះឡើងចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។

យ៉ាងណាមិញ ក្នុងនាមជាពុទ្ធសាសនិកខ្មែរ នៃអ្នកកាន់សាសនាព្រះពុទ្ធ តែងមានទម្លាប់អុជធូបទានថ្វាយបង្គំព្រះ ក៏គួរដឹង និងស្វែងយល់ពីពិធីបុណ្យសាសនាដ៏ធំនេះដូចខាងក្រោមផងដែរ។

១ ជា​បុណ្យ​ប្រពៃណី​ដ៏​ពេញនិយម

ភ្ជុំបិណ្ឌ​គឺ​ជា​ពិធី​បុណ្យ​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​បំផុត​មួយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ពិធី​នេះ បាន​នាំ​គ្រួសារ​នៅ​ទូទាំង​រាជធានី​ខេត្ត​ មក​ជួប​ជុំ​គ្នា ​បន្ទាប់​ពី​បែក​គ្នា​ជា​យូរមក​ហើយ។

២ ជា​បុណ្យ​ដែល​មាន​ប្រវត្តិ​និង​អត្ថន័យ​ពី​បុរាណកាល

“ ភ្ជុំ” មានន័យថា“ ប្រមូល​ផ្ដុំ​គ្នា” និង“ បិណ្ឌ” មានន័យថា“ បាយ​ដែល​មូល​ជា​ដុំៗដូចបាល់” ។ ដូច្នេះបានបញ្ជាក់យ៉ាងពេញន័យថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាការជួបជុំមូលគ្នា។

៣ តំណាង​ឲ្យ​ការ​គោរព​ដល់​ឪពុកម្ដាយ ​(ព្រះ​រស់)

ពិធី​បុណ្យ​នេះ​អប់រំ​មនុស្ស​វ័យក្មេង​ស្រករក្រោយ ​ឲ្យ​ដឹង​អំពី​របៀប​ដែល​ពួកគេ​គួរ​ផ្ដល់​ការ​គោរព​ចំពោះ​សាច់ញាតិ​ចាស់​ទុំ ​ឬ​ឪពុកម្ដាយ។ ដែល​ជា​ទូទៅ​គឺ​ការ​ជូន​គ្រឿង​ឧបភោគបរិភោគ​ ឬ​លុយកាក់ ​ឲ្យ​ព្រះ​រស់​បាន​ទៅ​វត្ត​រក្សា​ទាន​សិលនៅតាមទីវត្តអារាម ជាមួយយាយជីតាជី។

រូបភាពពី Google

៤ ថ្ងៃចុងក្រោយជាថ្ងៃជួបជុំនិងពិសេសជាងគេ

ថ្ងៃទី ១៥ គឺជាថ្ងៃដ៏សំខាន់បំផុត​នៃភ្ជុំបិណ្ឌ​ ហើយក៏ជាថ្ងៃ​ចុង​ក្រោយនៃពិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​អស់រយៈពេលកន្លះ​ខែ។ ជា​ពិសេស​គ្រួសារនីមួយៗ នឹងបានទទួលទានអាហារ​ជុំគ្នា​ ក្រោយ​ខកខានជួបគ្នាអស់រយៈកាលយូរក៏ព្រោះតែរវល់កិច្ចការងារ។

៥ ហាមដាច់ខាតកុំប្រើសំលៀកបំពាក់​ពណ៌​ស​ពេល​ជួបជុំ

ពណ៌ស​គឺ​ជា​ពណ៌​បុណ្យ​សព​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង (អាច​ប្រើ​បាន​ពេល​ទៅ​វត្ត)។ ដូច្នេះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ចាស់ៗ​ហាម​ផ្ដាច់​កុំ​ប្រើ​ពណ៌​ស ​ស្លៀក​ចូលរួម​ពិធី​ជួបជុំ​គ្រួសារ​ឲ្យ​សោះ។ គួរស្លៀកឈុតចម្រុះពណ៌ ឬឈុតភ្លឺៗ ដើម្បីនាំសេចក្ដីសុខនាំសុខសប្បាយដល់ខ្លួនឯងនិងក្រុមគ្រួសារ៕

គ្រូ ណុប

ចុចអាន៖ចុងខែកញ្ញា ឆ្នាំទាំង ៥ នេះ នឹងទទួលបានលាភសំណាងផ្នែកលុយកាក់

The post ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ appeared first on Kampuchea Thmey Daily.