មនុស្សចាស់ Archives - Kampuchea Thmey Daily

ជនចាស់ជរា និងគ្រួសារខ្វះខាតចំនួន ១០០គ្រួសារ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី
ជនចាស់ជរា និងគ្រួសារខ្វះខាតចំនួន ១០០គ្រួសារ ទទួលបានអំណោយពីលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្នុងឱកាសប្រារព្វពិធីអបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ « វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ » ដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្តេច តែងតែបានផ្តល់នូវក្តីអាណិតស្រឡាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតា លោកយាយ អ៊ុំ មាមីង និងជនរួមជាតិទាំងអស់។

លោកបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួល​ខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព របស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។

យ៉ាងណាមិញ ការប្រារព្ធទិវានេះ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីឱកាស និងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់ និងជំរុញឱ្យគ្រួសារ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយការលំបាកនានារបស់មនុស្ស វ័យចាស់ តាមរយៈការរៀបចំគោលនយោបាយ ការផ្តល់សេវានានាឆ្លើយតបនឹងតម្រូវការ និងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដោយរៀបចំឱ្យទៅប្រព័ន្ធ គ្រប់គ្រងចាត់ចែង ដោយផ្តោតលើការថែទាំមនុស្សចាស់ ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា និងជនពិការភាពដែលមានការលំបាកនៅតាមសហគមន៍ ក្នុងការលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ដើម្បីអាចធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី  ក៏បានចែកអំណោយ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ជនចាស់ជរា ពិការភាព និងគ្រួសារមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ដើម្បីជួយដោះស្រាយការលំបាកបានមួយកម្រិតផងដែរ៕

អត្ថបទ៖ រៀម សុខហេង

The post ជនចាស់ជរា និងគ្រួសារខ្វះខាតចំនួន ១០០គ្រួសារ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី appeared first on Kampuchea Thmey Daily.

«វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» ជាប្រធានបទសម្រាប់ទិវាមនុស្សចាស់ ឆ្នាំនេះ
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៧ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានកំណត់ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាមនុស្សចាស់កម្ពុជា រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិរបស់កម្ពុជាស្តីពីមនុស្សវ័យចាស់ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

គោលបំណងការប្រារព្ធទិវានេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងតាមរយៈសារាចរណែនាំអំពីការរៀបចំទិវាមនុស្សចាស់នេះ ថា ដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងន័យនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួងស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រៀបចំទិវាមនុស្សចាស់ ១ តុលា ឆ្នាំ២០២៥នេះឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ។

សម្ដេចប្រមុខរដ្ឋាភិបាល ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យដំណើរការ និងមាននិរន្តរភាពទូទាំងប្រទេស និងជាពិសេសសម្ដេចបានលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនបង្កើតមជ្ឈមណ្ឌលមនុស្សចាស់៕

The post «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» ជាប្រធានបទសម្រាប់ទិវាមនុស្សចាស់ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូង ប្រឈមនឹងវិបត្តិធ្វើអត្តឃាតកើនឡើងក្នុងចំណោមមនុស្សចាស់
ប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមនឹងវិបត្តិសុខភាពផ្លូវចិត្តដែលកំពុងកើនឡើងក្នុងចំណោមប្រជាជនវ័យចំណាស់ខណៈដែលមនុស្សវ័យចំណាស់ជិត ១០ នាក់បានស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ថ្ងៃរវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ដែលមានចំនួនសរុបចំនួន ១៨,០៤៤ នាក់បានស្លាប់ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Asia News Network នៅថ្ងៃទី០៤ខែសីហានេះ។

របាយការណ៍ថ្មីមួយពី Journal of the Korean Medical Association បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្វើអត្តឃាតមនុស្សចាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅឆ្នាំ ២០២៣ មនុស្សប្រហែល ៤១នាក់ក្នុងចំណោម ១០០,០០០ នាក់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅបានស្លាប់ដោយការធ្វើអត្តឃាត។ អត្រា​នោះ​គឺ​ខ្ពស់​ជាង​មនុស្ស​វ័យ​ក្មេង ៤៥%។ អ្នកជំនាញនិយាយថា នេះបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការគាំទ្រ និងការថែទាំកាន់តែប្រសើរឡើងសម្រាប់មនុស្សចាស់។

លោកវេជ្ជបណ្ឌិត Oh Dae-jong ដែលបានសរសេររបាយការណ៍បាននិយាយថា មនុស្សវ័យចំណាស់ទំនងជាមិនសូវសុំជំនួយផ្នែកសុខភាពផ្លូវចិត្តទេ ហើយជារឿយៗជ្រើសរើសវិធីដ៏គ្រោះថ្នាក់បន្ថែមទៀតដើម្បីបញ្ចប់ជីវិតរបស់ពួកគេ។ នេះ​ធ្វើ​ឱ្យ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ពួក​គេ​ទាន់​ពេល។ មូលហេតុទូទៅនៃការធ្វើអត្តឃាតចំពោះមនុស្សចាស់រួមមានការមានន អារម្មណ៍ឯកោ បញ្ហាលុយកាក់ បាត់បង់ប្តី ឬប្រពន្ធ បញ្ហាគ្រួសារ បញ្ហាសុខភាព និងអារម្មណ៍ដូចជាបន្ទុកដល់អ្នកដទៃ។

របាយការណ៍នេះអំពាវនាវឱ្យមានយុទ្ធសាស្ត្របង្ការការធ្វើអត្តឃាតទូទាំងប្រទេសដែលសម្របសម្រួល រួមទាំងបុគ្គលិកពេទ្យដែលបានទទួលការបណ្តុះបណ្តាលដែលអាចស្គាល់សញ្ញាព្រមានជាមុន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ មនុស្សចាស់ឥឡូវនេះមានចំនួនជិត ២០% នៃចំនួនប្រជាជនកូរ៉េខាងត្បូង ដោយបញ្ជាក់ពីតម្រូវការសម្រាប់សកម្មភាពបន្ទាន់ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាសាស្រ្តដែលមានវ័យចំណាស់របស់កូរ៉េខាងត្បូង៕

មនុស្សចាស់អង្គុយនៅតាមផ្លូវក្នុងប្រទេសកូរ៉េខាងត្បូង

អត្ថបទ៖ ប៊ុន សុភាព

The post កូរ៉េខាងត្បូង ប្រឈមនឹងវិបត្តិធ្វើអត្តឃាតកើនឡើងក្នុងចំណោមមនុស្សចាស់ appeared first on Kampuchea Thmey Daily.

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ
ស្របពេលដែលប្រទេសកម្ពុជា កំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ដាំផ្ញើសួរសុខទុក្ខជូនដល់ពលរដ្ឋកម្ពុជា និងជាពិសេសកងកម្លាំងដែលកំពុងឈរជើងតាមតំបន់ព្រំដែន។ ឯកឧត្ដម ហ៊ុន ម៉ានី បានប្រាប់ឱ្យពលរដ្ឋថែទាំសុខភាពពិសេសត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស់ និងកុមារតូចៗ។

ឯកឧត្ដម ហ៊ុន ម៉ានី ផ្ដាំផ្ញើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១៣ ខែមករា  ក្នុងន័យដើមដូច្នេះ៖« យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលនៃអាកាសធាតុត្រជាក់ក្នុងសប្តាហ៍នេះ ជាពិសេសនៅតាមតំបន់ភ្នំ និងខ្ពង់រាប។ ខ្ញុំសូមផ្តាំផ្ញើការសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ សូមបងប្អូនមានការយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់ ដូចជា ចាស់ៗ និងកុមារតូចៗ»។

បើរបាយ​ការណ៍​ជំរឿន​ឆ្នាំ​ ២០១៩ បានឱ្យដឹងថា ប្រទេសកម្ពុជា​មាន​ប្រជាជនដែលមានអាយុចាប់ពី​ ៦០ ​ឆ្នាំ​ឡើង​ទៅ ​ចំនួន ​១,៣៨​លាន​នាក់ ​ឬ​ប្រហែល ​៨,៩% ​នៃ​ចំនួន​ប្រជាជន​សរុប។​

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប សីតុណ្ហភាពចុះត្រជាក់ដល់១៩°C និងមានខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាប សីតុណ្ហភាពចុះត្រជាក់ដល់១៨°C និងមានខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពចុះត្រជាក់ដល់២០°C  និងមានខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។

សម្រាប់មន្ទីរធានធានទឹកខេត្តកំពង់ស្ពឺ បានព្យាករថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តកំពង់ស្ពឺចុះត្រជាក់សីតុណ្ហភាពដល់១៦អង្សាសេ។ រីឯមន្ទីរធានធានទឹកខេត្តព្រះវិហារ បានព្យាករថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តព្រះវិហារចុះត្រជាក់សីតុណ្ហភាពដល់១២អង្សាសេ។ ចំណែកមន្ទីរធានធានទឹកខេត្តមណ្ឌលគិរី បានព្យាករថា ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តមណ្ឌលគិរី នឹងចុះត្រជាក់សីតុណ្ហភាពដល់១៣អង្សាសេ។ មន្ទីរធានធានទឹកខេត្តរតនគិរី បានព្យាករថា ចាប់ពីថ្ងៃទី១២  រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥  អាកាសធាតុក្នុងខេត្តមណ្ឌលគិរីចុះត្រជាក់សីតុណ្ហភាពដល់១២ អង្សាសេ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកដដែល ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យស្របពេលដែលខ្យល់កំពុងធ្លាក់ខ្លាំងផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ appeared first on Kampuchea Thmey Daily.

អាយុលើស៤០ឆ្នាំ វះកាត់កែសម្ផស្សមានហានិភ័យដែរទេ?
ការវះកាត់កែសម្ផស្សនៅពេលមានអាយុជ្រេ កំពុងក្លាយជានិន្នាការមួយ ប៉ុន្តែតើវាពិតជាមានសុវត្ថិភាពមែនទេ? ករណីជាច្រើននៃផលវិបាកនៃការវះកាត់កើតឡើងចំពោះមនុស្សដែលមានអាយុលើសពី ៤០ ឆ្នាំ ជាពិសេសចំពោះអ្នកដែលមានប្រវត្តិនៃជំងឺមូលដ្ឋានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬជំងឺសរសៃឈាមបេះដូង។

ផលវិបាកដែលអាចកើតមានរួមមាន ការឆក់អាណាហ្វីឡាក់ទិច, ការពុលដោយថ្នាំស្ពឹក, ការឆ្លងក្រោយការវះកាត់ ឬហានិភ័យនៃការស្លាប់ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ អ្នកជំងឺជាច្រើនបន្ទាប់ពីការវះកាត់កែសម្ផស្សបានធ្លាក់ក្នុងស្ថានភាពងងុយដេក ពិបាកដកដង្ហើម និងសូម្បីតែគាំងបេះដូង បណ្តាលឲ្យគ្រូពេទ្យព្យាយាមជួយសង្គ្រោះពួកគេប៉ុន្តែមិនបានជោគជ័យ។

លើសពីនេះ ការវះកាត់កែសម្ផស្សនៅអាយុកាន់តែចាស់ ក៏អាចបង្កើនហានិភ័យនៃការឆ្លងមេរោគផងដែរ ប្រសិនបើមិនបានអនុវត្តនៅទីកន្លែងដែលមានអាជ្ញាប័ណ្ណ និងដោយអ្នកឯកទេសជំនាញ។ ប្រភេទ​នៃ​ការ​វះកាត់​ទូទៅ​ដូច​ជា​ការ​ចាក់​បំពេញ ការ​លើក​មុខ ឬ​ការ​ពង្រីក​សុដន់​ តម្រូវឲ្យមាន​ការ​រៀបចំ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​ការ​ត្រួត​ពិនិត្យ​ផ្នែក​វេជ្ជសាស្រ្ដ​យ៉ាង​ប្រុង​ប្រយ័ត្ន។ បើ​មិន​ដូច្នេះ​ទេ ផល​វិបាក​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស​ចាស់។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពនៅពេលអនុវត្តនីតិវិធីកែសម្ផស្សក្នុងជីវិតវ័យជ្រេ។ អ្នកជំនាញណែនាំថា អ្នកមិនគួរធ្វើតាមនិន្នាការសម្រស់នៅលើបណ្តាញសង្គម ឬការផ្សាយពាណិជ្ជកម្មឡើយ។ ផ្ទុយទៅវិញ រកមើលគ្រឿងសម្អាងល្បីឈ្មោះ និងមន្ទីរពេទ្យដែលមានអាជ្ញាប័ណ្ណ ជាពិសេសវេជ្ជបណ្ឌិតដែលមានវិញ្ញាបនបត្រអនុវត្តជាផ្លូវការ។

លើសពីនេះទៀត មនុស្សចាស់ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពសុខភាពទូទៅរបស់ពួកគេ។ អ្នកដែលមានប្រវត្តិជំងឺប្រចាំកាយ ដូចជាលើសឈាម ទឹកនោមផ្អែម ឬជំងឺសរសៃឈាមបេះដូង ចាំបាច់ត្រូវពិនិត្យ និងវាយតម្លៃឲ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តធ្វើការវះកាត់។ មានតែនៅពេលជ្រើសរើសវិធីសាស្ត្រត្រឹមត្រូវ និងសុវត្ថិភាពប៉ុណ្ណោះ ទើបអ្នកអាចសម្រេចបាននូវលទ្ធផលភាពស្រស់ស្អាតដែលចង់បាន ដោយមិនចាំបាច់ព្រួយបារម្ភអំពីផលវិបាកដែលមិនចង់បាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នារី ជប៉ុន ដាច់ចិត្តកែសម្ផស្ស២០ដង ព្រោះឈឺចាប់នឹងពាក្យគេមើលងាយពេក

The post អាយុលើស៤០ឆ្នាំ វះកាត់កែសម្ផស្សមានហានិភ័យដែរទេ? appeared first on Kampuchea Thmey Daily.

ទិវាមនុស្សចាស់ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកំណត់ប្រធានបទ«មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល»
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៦ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាល នឹងរៀបចំឡើងក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល»។ ដើម្បីរៀបចំទិវាមនុស្សចាស់ ឆ្នាំនេះ ឱ្យបានទូលំទូលាយ រាជរដ្ឋាភិបាល បានចេញសារាចរណែនាំដល់ក្រសួង-ស្ថាប័ននូវកិច្ចការចាំបាច់មួយចំនួន។

តាមសារាចររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៤ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងគោលបំណងយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់កម្ពុជា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចដែល មានជាអាទិ៍ ការរៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ រៀបចំទិវាមនុស្សចាស់កម្ពុជា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។ នេះបើតាមសារាចររបស់ប្រមុខរាជរដ្ឋាភិបាល ដដែល។

សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល​ ចាត់ទុកទិវាមនុស្សចាស់ក ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជន កម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាល បានណែនាំក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានអធិកអធម។

រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាមគន្លង ប្រក្រតីភាពថ្មី ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០។ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

ដោយប្រធានបទឆ្នាំនេះ ផ្ដោតលើមនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល សម្ដេចធិបតី បានណែនាំក្រសួងប្រៃសណីយ៍ និងភាគីពាក់ព័ន្ធ ត្រូវលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់មនុស្សចាស់ តាមរយៈកម្មវិធីលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាពជាពលរដ្ឋឌីជីថលសម្រាប់មនុស្សចាស់ និងជនងាយរងគ្រោះដទៃទៀត៕

The post ទិវាមនុស្សចាស់ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកំណត់ប្រធានបទ«មនុស្សចាស់ក្នុងបរិវិត្តកម្មឌីជីថល» appeared first on Kampuchea Thmey Daily.

ស្រ្តី​ អេ​ស្ប៉ា​ញ ចាស់ជាងគេលើលោក ទទួលមរណភាពក្នុងអាយុ ១១៧ ឆ្នាំ
Maria Branyas ដែលជាមនុស្សចាស់ជាងគេលើពិភពលោក បានទទួលមរណភាពនៅក្នុងផ្ទះគិលានុប្បដ្ឋាយិកាជនជាតិអេស្ប៉ាញនៅអាយុ ១១៧ឆ្នាំ។ លោកយាយបានឆ្លងកាត់សង្គ្រាមលោកលើកទី២ និងព្រឹត្តិការណ៍ជាច្រើនដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។

អ្នកនាំពាក្យរបស់មណ្ឌលថែទាំ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់គាត់បាននិយាយកាលពីថ្ងៃអង្គារថាលោកយាយ Branyas បានទទួលមរណភាពក្នុងដំណេករបស់គាត់ដូចសព្វមួយដង។​ ជាមួយគ្នានោះថែមទៀត តាមការប្រកាសពីកូនស្រីបង្កើតនៅលើគណនីផ្ទាល់របស់លោកយាយ​បានបញ្ចាក់ថា ​Maria Branyas បានចាកចេញពីពួកយើង។ គាត់​បាន​ស្លាប់​តាម​ការ​ចង់​បាន៖ ក្នុង​ដំណេក​របស់​គាត់ដោយ​សន្តិវិធី និង​គ្មាន​ការ​ឈឺ​ចាប់។

យ៉ាងណាក៏ដោយ មុនពេលទទួលមរណភាពលោកយាយ ​​Branyas ធ្លាប់​បាន​បង្ហោះលើគណនីផ្ទាល់ខ្លួនគាត់ថា «​ខ្ញុំ​មាន​អារម្មណ៍​ទន់​ខ្សោយ។ ពេលវេលាមកដល់ហើយ! កុំ​យំ ខ្ញុំ​មិន​ចូល​ចិត្ត​ស្រក់​ទឹក​ភ្នែក  អ្នក​ស្គាល់​ខ្ញុំ ទោះ​ទៅ​ណា​ក៏​ដោយ ខ្ញុំ​នឹង​សប្បាយ​ចិត្ត»។

កើតនៅសាន់ហ្វ្រាន់ស៊ីស្កូរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី ០៤ ខែមីនាឆ្នាំ ១០០៧ លោកយាយ Branyas បានផ្លាស់ទៅជាមួយគ្រួសាររបស់គាត់ទៅកាន់តំបន់ Catalonia របស់អេស្ប៉ាញ នៅពេលគាត់មានអាយុ ៧ ឆ្នាំ។​ គាត់បានចំណាយពេលពេញមួយជីវិតនៅទីនោះ ដោយរស់នៅឆ្លងកាត់ការរាតត្បាតនៃជំងឺគ្រុនផ្តាសាយអេស្ប៉ាញឆ្នាំ ១៩១៨ សង្គ្រាមស៊ីវិលដ៏បង្ហូរឈាមរបស់ប្រទេសពីឆ្នាំ ១៩៣៦-១៩៣៩ ទាំងសង្រ្គាមពិភពលោក និងជំងឺរាតត្បាតកូវីដ១៩ នាពេលថ្មីៗនេះផងដែរ។

Branyas បានសន្មតថាជីវិតដ៏វែងរបស់គាត់គឺ សណ្តាប់ធ្នាប់ ភាពស្ងប់ស្ងាត់ ទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិ ទំនាក់ទំនងជាមួយធម្មជាតិ ស្ថេរភាពអារម្មណ៍ គ្មានការព្រួយបារម្មណ៍ គ្មានការសោកស្ដាយ ភាពវិជ្ជមានច្រើន និងការនៅឆ្ងាយពីមនុស្សដែលមានជាតិពុល (ប្រភេទមនុស្សតុកសិក)។

ក្រោយមក នៅពេលដែលគាត់មានអាយុ ១១៧ ឆ្នាំ Guinness បានកំណត់អត្តសញ្ញាណ Branyas ថាជាមនុស្សដែលមានវ័យចំណាស់ជាងគេទី១២ ក្នុងខែមករា ឆ្នាំ ២០២៣​ បន្ទាប់ពីមរណភាពរបស់ដូនជីជនជាតិបារាំង Lucile Randon ក្នុងអាយុ ១១៨ ឆ្នាំ និងស្ត្បារាំងម្នាក់ទៀតឈ្មោះ Jeanne Calment ដែលរស់នៅដល់អាយុ ១២២ឆ្នាំ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី ប្រាប់រូបមន្តអាយុវែង ដែលមនុស្សចាស់តែងទម្លាប់ធ្វើប្រចាំថ្ងៃ

The post ស្រ្តី​ អេ​ស្ប៉ា​ញ ចាស់ជាងគេលើលោក ទទួលមរណភាពក្នុងអាយុ ១១៧ ឆ្នាំ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី ប្រាប់រូបមន្តអាយុវែង ដែលមនុស្សចាស់តែងទម្លាប់ធ្វើប្រចាំថ្ងៃ
ការសរសេរនៅក្នុង The Conversation ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Sydney និងសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បាននិយាយថា ពួកគេបានបញ្ចប់អាថ៌កំបាំង ចំនួន ៤ សម្រាប់ភាពជាប់បានយូរ ដោយសារសំណុំទិន្នន័យចំនួន ៣៤ ពីការស្ទង់មតិរបស់មនុស្សដែលមានអាយុលើសពី ១០០ ឆ្នាំ ឬជិត ១០០ឆ្នាំ (អាយុ ៩៥ ដល់ ៩៩ ឆ្នាំ) ។

យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ បានបញ្ចាក់ថា មនុស្សចាស់អាចមានអាយុវែង អាស្រ័យលើចំណុច៤ខាងក្រោមនេះ៖

១ របបអាហារចម្រុះជាមួយនឹងការទទួលទានអំបិលតិចតួច

ផ្ទុយទៅនឹងស៊េរីនៃរូបមន្តរបបអាហារទាន់សម័យ ការស្ទង់មតិបង្ហាញថា អ្នករាប់សិបនាក់ទាំងអស់អនុវត្តរបបអាហារដែលមានតុល្យភាពដោយផ្អែកលើអាហារូបត្ថម្ភរបស់អាយុចាស់។​ ពួកគេប្រើប្រាស់ថាមពល ៥៧-៦៥% ពីកាបូអ៊ីដ្រាត (ជាចម្បងពីម្សៅ) ប្រូតេអ៊ីន ១២-៣២% និង ២៧-៣១% ពីខ្លាញ់។

ចំពោះរបប​អាហារ​របស់​ពួក​គេ​មាន​ភាព​ចម្រុះ ដែល​ក្នុង​នោះ​អាហារ​គេ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​ដូច​ជា​សាច់​ក្រហម​ត្រូវ​បាន​គេ​ប្រើ​ក្នុង​កម្រិត​មធ្យម គ្រាប់​ធញ្ញជាតិ​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់ និង​បន្លែ​និង​ផ្លែ​ឈើ​ជា​ច្រើន។ ជាទូទៅពួកគេមានរបបអាហារបែបសុខភាពច្រើន។ ជាពិសេស អ្នកដែលរស់នៅបានយូរបំផុត តែងតែញ៉ាំអំបិលតិច  សូដ្យូមត្រឹមតែ ១.៦ ក្រាមក្នុងមួយថ្ងៃ ទាបជាងការណែនាំអតិបរមារបស់អង្គការសុខភាពពិភពលោក (WHO) ដែលមានជាតិសូដ្យូមតិចជាង ២ ក្រាមក្នុងមួយថ្ងៃ ស្មើនឹងអំបិល៥ ក្រាម។

២ ប្រើថ្នាំតិចបំផុត

មនុស្សរាប់រយនាក់ដែលចូលរួមក្នុងការសិក្សានេះគ្រាន់តែប្រើថ្នាំជាមធ្យមចំនួន ៤.៦ ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃដូចជាជំងឺលើសឈាម។ នេះគឺទាបជាងចំនួនមធ្យមនៃថ្នាំ ៦.៧ ចំពោះមនុស្សដែលបានស្លាប់នៅក្មេង។ ការប្រើប្រាស់ថ្នាំនេះទាបបង្ហាញថា មនុស្សទាំងនេះវិវត្តទៅជាជំងឺរ៉ាំរ៉ៃនៅពេលក្រោយក្នុងជីវិតជាងអ្នកដ៏ទៃ ហើយក៏អាចគ្រប់គ្រងពួកគេបានល្អតាមរយៈកត្តារបៀបរស់នៅផងដែរ។

៣ គេងលក់ស្រួល

គុណភាព និងបរិមាណនៃការគេងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ អរម៉ូនស្ត្រេស និងមុខងារនៃប្រព័ន្ធមេតាប៉ូលីសដូចជា ធាត់ លើសឈាម និងជំងឺទឹកនោមផ្អែម។

ការ​គេង​លក់​ស្កប់ស្កល់​មាន​ទំនាក់ទំនង​នឹង​សុខភាព​ល្អ​ជាច្រើន​ឆ្នាំ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ ដោយ​ហេតុនេះ​បង្កើន​អាយុ​វែង​។ ៦៨% នៃអ្នករាប់សិបឆ្នាំពេញចិត្តនឹងគុណភាពនៃការគេងរបស់ពួកគេ ខ្ពស់ជាងការវាយតម្លៃ ២៩-៦៧% នៅក្នុងក្រុមប្រជាជនផ្សេងទៀត។

៤ បរិស្ថានរស់នៅ

វាអាចជាដំណឹងអាក្រក់សម្រាប់មនុស្សជាច្រើនដែលរស់នៅប្រកបដោយផាសុកភាព នៅក្នុងទីក្រុង ៧៥% នៃអ្នករាប់សិបនាក់ បានចំណាយពេលភាគច្រើននៃជីវិតរបស់ពួកគេនៅតំបន់ជនបទ។

យោងតាមការស្ទង់មតិពីមុនមួយចំនួនបានបង្ហាញថា កន្លែងដែលមានមនុស្សរស់នៅយូរជាងគេបំផុតក្នុងពិភពលោក ដូចជា អូគីណាវ៉ាក្នុងប្រទេសជប៉ុន, សាឌីនៀក្នុងប្រទេសអ៊ីតាលី, ឧបទ្វីបនីកូយ៉ានៅកូស្តារីកា និងអ៊ីការីក្នុងប្រទេសក្រិច សុទ្ធតែជាតំបន់ជនបទដែលមានសន្តិភាពបំផុត។

ការសិក្សាពីមុនជាច្រើនក៏បានបង្ហាញផងដែរថា ការប៉ះពាល់នឹងកន្លែងពណ៌បៃតងត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយភាពតានតឹង, ការធ្លាក់ទឹកចិត្ត, សម្ពាធឈាម, ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូងជាដើម។

បន្ថែមពីលើកត្តាដែលបានរៀបរាប់ខាងលើ អ្នកនិពន្ធកត់សម្គាល់ថា ការមិនជក់បារី ចៀសវាងគ្រឿងស្រវឹង ឬផឹកស្រាក្នុងកម្រិតមធ្យម ការរក្សាសកម្មភាពរាងកាយ និងទំនាក់ទំនងសង្គម គឺជាកត្តាបន្ថែមដែលជួយបង្កើនលទ្ធភាពនៃការរស់រានមានជីវិតរហូតដល់អាយុលើសពី ១០០ ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ត្រី​ ចិន ​មានអាយុ​ដល់ទៅ១១០​ឆ្នាំ ដោយសារ​តែទម្លាប់​សាមញ្ញ​ ៤​ យ៉ាង ធ្វើប្រចាំថ្ងៃ

The post អ្នកវិទ្យាសាស្ត្រ អូស្ត្រាលី ប្រាប់រូបមន្តអាយុវែង ដែលមនុស្សចាស់តែងទម្លាប់ធ្វើប្រចាំថ្ងៃ appeared first on Kampuchea Thmey Daily.