មន្ទីរទេសចរណ៍ខេត្តសៀមរាប Archives - Kampuchea Thmey Daily

ទេសចរ​អាមេរិក​ឈរលំដាប់ទី ១ ​មក​ទស្សនា​ខេត្ត​សៀមរាប ១០ ខែ ឆ្នាំ ២០២៤ មាន​ជិត ៨ ម៉ឺន​នាក់
បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ក្នុង​រយៈពេល ១០ ខែ ឆ្នាំ​២០២៤ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​​ទេសចរ​អន្តរជាតិ​ចំនួន ៧៧៤ ២០៣ នាក់ មាន​ការ​កើន​ឡើង ២៨,៤៨% បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣​។

ក្នុង​ចំណោម​ទេសចរ​ចម្រុះ​ជាតិសាសន៍​មក​ទស្សនា​ខេត្ត​សៀមរាប ទេសចរ​អាមេរិក​នាំមុខ​គេ​ដោយ​ក្នុង​រយៈ​ពេល​ ១០ ខែ មាន​ចំនួន ៧៨ ១៤៨ នាក់។ ក្រៅពីទេសចរអាមេរិក​ដែល​នាំ​មុខ​គេឈរ​លំដាប់ទី ១ ទេសចរ​អន្តរជាតិដែលមកទស្សនា​ច្រើ​ន​​បន្តបន្ទាប់ មាន​អង់គ្លេស បារាំង កូរ៉េខាងត្បូង ចិន ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី វៀតណាម និង​ឥណ្ឌា។ នេះបើតាម​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប។

ស្រប​ពេលនេះ​ជា​រដូវ​​វិស្សមកាល​មាន​ទេសចរ​ដើរ​កម្សាន្ត​ច្រើន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ កំពុង​មាន​ភាព​មមាញឹក​ដោយ​មាន​ជើង​ហោះហើរ​អន្តរជាតិ​ចេញ​ចូល​ច្រើន​ជាង​មុន។

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បច្ចុប្បន្ន​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួល​បាន​ជើង​ហោះហើរ​ទាំង​ឡើង​ទាំង​ចុះ​​មួយ​ថ្ងៃ​ពី ៥០ ដល់ ៥៦ ជើង​ បើ​ប្រៀបធៀប​ពីមុន​មាន​​ត្រឹម ៣០ ទៅ ៣៤ ជើង​ប៉ុណ្ណោះ​ ហើយ​ភ្ញៀវ​ធ្វើ​ដំណើរ​​​មានកំណើន​មួយ​ថ្ងៃ​ពី ៥ ០០០ ទៅ ៦ ០០០ នាក់​។

ថ្មីៗនេះ​មានការ​​ស្ទង់មតិមួយ ដែល​ចុះផ្សាយដោយសារព័ត៌មាន​អូស្រ្តាលី SBS បង្ហាញថា ជនជាតិ​អូស្រ្តាលី​បានជ្រើស​រើស​យកខេត្តសៀមរាប ជាគោលដៅ​ទេសចរណ៍​ជាមួយនឹង​ការស្ទង់​មតិ​រហូត​ដល់ ៥២៩% នៃភ្ញៀវទេសចរសរុប។

ស្ថានភាពអាកាសធាតុ ភាពទាក់ទាញនៃភ្ញៀវទេសចរ ម្ហូបអាហារ និងវប្បធម៌ប្រពៃណី​ជាផ្នែក​មួយដែលធ្វើឲ្យភ្ញៀវទេសចរ​​អូស្រ្តាលីចង់មកទស្សនានៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៥។ នេះបើតាមរបាយការណ៍ស្ទង់មតិដដែលនេះ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៤,៨​ លាន​នាក់ ពោល​មានការ​កើន​ឡើង ២២,២% បើ​ធៀប​នឹង​ឆ្នាំ ២០២៣៕

The post ទេសចរ​អាមេរិក​ឈរលំដាប់ទី ១ ​មក​ទស្សនា​ខេត្ត​សៀមរាប ១០ ខែ ឆ្នាំ ២០២៤ មាន​ជិត ៨ ម៉ឺន​នាក់ appeared first on Kampuchea Thmey Daily.

វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ទើប​តែ​ស្តារ​ឡើង​វិញ​បាន ៣០%
បើ​តាម​មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​នៅ​តែ​រង​សម្ពាធ​នៃ​វិបត្តិ​សកល និង​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

«វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ ទើប​តែ​ស្តារ​ឡើង​វិញ​បាន​ជាង ៣០%»។ នេះ​បើ​តាម​ លោក តុប សុភ័ក្រ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​នៅ​រសៀលថ្ងៃទី ០៧ ខែ​តុលា ឆ្នាំ២០២៤។

លោក តុប សុភ័ក្រ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា វិបត្តិ​នៃ​ជំងឺ​កូវីដ​ជា​សកល​ បាន​ជះ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប។ ​ស្ថានភាព​វិស័យ​ទេសចរណ៍ក្នុង​ខេត្ត​សៀមរាប​ នៅ​តែទទួល​រង​វិបត្តិ​មិន​ទាន់​ងើបល្អ​ប្រសើរ​​ឡើងវិញ​ដូច​មុន​ឆ្នាំ​២០១៩ នៅ​ឡើយទេ។

ខណៈ​ដែល​ខេត្ត​សៀមរាបទទួល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរជាងគេ ​នៅក្នុង​ចំណោម​បណ្តា​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត​រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់​យក​ឆ្នាំ ២០២៤ ជា​ឆ្នាំ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​។ ​រដ្ឋាភិបាលបាន​ដាក់​ចេញ «ឆ្នាំ​ទស្សនា​សៀមរាប ២០២៤» អម​ដោយ​វិធានការ​ពិសេសនានា ដើម្បី​ជំរុញវិស័យ​ទេសចរណ៍​នៅ​ក្នុងខេត្តសៀមរាប​ឱ្យ​មាន​សន្ទុះ​ងើប​ឡើងវិញ។ ក្នុង​នោះ​ឆ្នាំ​២០២៤ ត្រូវ​បាន​កំណត់​ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និង​ជួយ​ជំរុញ​ឱ្យ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ពី​ប្រទេស​ទាំងពីរ ចូល​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែច្រើន។

លោក តុប សុភ័ក្រ បាន​អះអាង​ថា នៅ​ពេល​ដែល​ស្ថានភាព​ទេសចរណ៍​ខេត្ត​សៀមរាប​មាន​ភាព​ល្អ​ប្រសើរ ក៏​នឹង​ជះឥទ្ធិពល​ដល់​ខេត្ត​ផ្សេង​ទៀត​នៅទូទាំងប្រទេសផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែ​បន្តចាត់ទុក​វិស័យទេសចរណ៍ ជា​វិស័យ​អាទិភាព ដែល​រួម​ចំណែក​ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាម​រយៈការបង្កើតឱកាសការងារ, ការបង្កើន​ប្រាក់​ចំណូល​ជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការ​ថែរក្សា​ការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់។

យ៉ាងណាមិញ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​ លោក ខៀវ ធី បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​មិន​ទាន់​ហ៊ាន​រំពឹង​ទុក​ថា កំណើន​ទេសចរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា អាច​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ដូច​មុន​កូវីដ ដោយសារ​លោក​មើល​ឃើញ​បញ្ហា​មួយ​ចំនួន​បាន​សម្អុយ​ឈ្មោះ​ប្រទេស​កម្ពុជា​ ឲ្យ​​ទេសចរ​បរទេស​រារែក​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា។

លោក​លើក​ឡើង​ករណី​ការ​ផ្សព្វផ្សាយ​ពី​ករណី​ឆបោក​តាម​អនឡាញ បញ្ហា​ចាប់ជំរិត​រួម​ទាំង​បញ្ហា​អសន្តិសុខមួយ​ចំនួន ​​ដែល​បាន​ប៉ះពាល់​ដល់​​អារម្មណ៍​ភ្ញៀវ​ទេសចរ។

ជាមួយ​គ្នា​នេះ កង្វះ​ខាត​ការ​តភ្ជាប់​នៃ​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ ​ដែល​ត្រូវ​ចំណាយ​ខ្ពស់​បើ​ធៀប​ប្រទេស​ជិត​ខាង ក៏​បង្អាក់​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា​មួយ​ចំណែក​ធំ​ផង​ដែរ។

​បើតាមតួលេខ​​ពី​មន្ទីរទេសចរ​ណ៍​ខេត្ត​សៀមរាប ក្នុង​រយៈពេល ០៧ ខែ ឆ្នាំ២០២៤ ខេត្ត​សៀមរាប​ទទួល​បានភ្ញៀវ​ទេសចរ​​សរុប​ប្រមាណ ២,០២៤,០៧៤ នាក់ កើន​ឡើង​ប្រមាណ ៤១២% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ ១,៤៣៩,៧០០ នាក់ កើន​ឡើង​ប្រមាណ ៤៤.៨៤% និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន ៥៨៤,៣៧៤ នាក់ មាន​ការ​កើន​ឡើង ៣៣%។

ទីផ្សារ​ទេសចរ​ប្រទេស​សំខាន់​ៗ​ ដែល​មក​ទស្សនា​ខេត្ត​សៀមរាប​ច្រើន​ជាង​គេ​ក្នុង​រយៈពេល ៧ ខែ ឆ្នាំ ២០២៤ មាន​អាមេរិក អង់គ្លេស បារាំង កូរ៉េ ចិន ជប៉ុន អាល្លឺម៉ង់ អូស្រ្តាលី វៀតណាម និង​ឥណ្ឌា៕

The post វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ទើប​តែ​ស្តារ​ឡើង​វិញ​បាន ៣០% appeared first on Kampuchea Thmey Daily.

ប្រៀបធៀប​ស្ថានភាព​​ទេសចរ​នៅ​ខេត្ត​សៀមរាប ៦ ឆ្នាំ ចុងក្រោយ​ប្រែប្រួល​យ៉ាង​ណា?
ខេត្ត​សៀមរាប​​ជា​ខេត្ត​គោលដៅ​ទេសចរ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ខណៈ​ដែល​ខេត្ត​នេះ​មានភាពទាក់ទាញ​បំផុតលើ​កេរតំណែល​វប្បធម៌ ​ជាពិសេស​សំណង់​​ប្រាសាទបុរាណ​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក​ដែល​ទេសចរ​បរទេស​មិន​អាច​រំលង​បាន។

វិស័យទេសចរក្នុង​ខេត្ត​សៀមរាប​បាន​រង​សម្ពាធ​ពី​សេដ្ឋកិច្ច​និង​វិបត្តិសកល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​បាន​ប៉ះពាល់​ដល់​លំហូ​រ​ទេសចរ​មក​ទស្សនា​នៅ​ប៉ុន្មាន​ឆ្នាំមកនេះ។

ទេសចរជិះរថយន្ត Jeep កម្សាន្តក្នុងក្រុងសៀមរាប

តើ​​​ក្នុង​រយៈពេល ៦ ឆ្នាំចុងក្រោយ​​ (ពី​ឆ្នាំ ២០១៨ ដល់ ២០២៣) ស្ថានភាព​វិស័យទេសចរណ៍ក្នុង​ខេត្ត​សៀមរាប​មាន​ការ​ប្រែប្រួល​​យ៉ាង​ណា?

I- ស្ថានភាពភ្ញៀវទេសចរ​ឆ្នាំ ២០១៨

ក្នុងឆ្នាំ២០១៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៥.៨៤០.៥៦២ នាក់ ក្នុងនោះ៖

-ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,៥៩០,៨១៥ នាក់
-ភ្ញៀវទេសចរជាតិមានចំនួន ៣,២៤៩,៧៤៧ នាក់

II- ស្ថានភាពភ្ញៀវទេសចរ​ឆ្នាំ ២០១៩

ក្នុងឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៤.២៦២.៣០៦ នាក់ ថយចុះ -២៧,០២% ​បើប្រៀបធៀប​នឹងឆ្នាំ ២០១៨ មានចំនួនសរុប ៥.៨៤០.៥៦២ នាក់ ក្នុងនោះ៖

– ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២.២០៥.៦៩៧ នាក់ ថយចុះ -១៤,៨៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨ មាន​ចំនួន ២. ៥៩០.៨១៥ នាក់។
-ភ្ញៀវទេសចរជាតិមានចំនួន ២.០៥៦.៦០៩នាក់ ថយចុះ-៣៦,៥៩% បើប្រៀបធៀបនឹង​ឆ្នាំ ២០១៨ ​មាន​ចំនួន ៣.២៤៩.៧៤៧ នាក់។

III- ស្ថានភាពភ្ញៀវទេសចរ​ឆ្នាំ ២០២០

ក្នុងឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ១.១០៤.០៣៦ នាក់ ថយចុះ -៧៤,០៩% បើប្រៀប​ធៀបនឹងឆ្នាំ២០១៩ មានចំនួន ៤.២៦២. ៣០៦ នាក់ ក្នុងនោះ៖

-ភ្លៀង​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៤០០.៨៨ នាក់ ថយ​ចុះ -៨១,៨២% បើប្រៀបធៀបនឹងឆ្នាំ ២០១៥ មាន​ចំនួន ២.២០៥.៦៩៧ នាក់ ។

– ភ្ញៀវទេសចរជាតិមាន​ចំនួន ៧០៣.១៤៧ នាក់ ថយ​ចុះ-៦៥,៨១% បើប្រៀបធៀបនឹងឆ្នាំ២០១៩ មាន​ចំនួន ២.០៥៦,៦០៨នាក់។

IV- ស្ថានភាពភ្ញៀវទេសចរ​ឆ្នាំ ២០២១

ក្នុងឆ្នាំ២០២១ ខេត្តសៀមរាបទទួលបាន​ទេសចរ​​សរុប​ប្រមាណ ៥៣៤, ០០៥ នាក់ មានការថយចុះ ៥១, ៦៣% (ឆ្នាំ ២០២០ មាន​ចំនួន ១.១០៤.០៣៦ នាក់) ក្នុងនោះ៖

-ទេសចរបរទេស (ទេសចរផ្ទៃក្នុង) មាន​ចំនួន ១២.៨៧៣ នាក់ ថយ​ចុះ ៩៦,៧៨% (ឆ្នាំ២០២០ មាន​ចំនួន ៤០០,៨៨៩ នាក់)។
-ទេសចរក្នុងស្រុកមានចំនួនប្រមាណ ៥២១,១៣២ នាក់ ថយចុះប្រមាណ ២៥,៨៨% បើប្រៀប​ធៀប​រយៈពេល​ដូចគ្នាឆ្នាំ ២០២០ ចំនួន​ប្រមាណ ៧០៣,១៤៧នាក់)។

V- ស្ថានភាពភ្ញៀវទេសចរឆ្នាំ ២០២២

ឆ្នាំ២០២២ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​​ចំនួន​ប្រមាណ ២,៦៩២.៤២៣ នាក់ កើនឡើង​ ៤០៤.១៩% (ឆ្នាំ២០២១ ប្រមាណ ៣៨៣,៥៥៧ នាក់) ) ក្នុង​នោះ៖

-ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ២៨៧.៤៥៤ នាក់ កើន ២១៣២,៩៩% បើ​ប្រៀបធៀប​រយៈពេលដូចគ្នា​ឆ្នាំ ២០២១ ចំនួន ១២. ៤៨៧៣ នាក់។
-ទេសចរ​ជាតិមាន​ចំនួន​ប្រមាណ ២.៤០៤.៩៦៨ នាក់ កើនឡើង ៣៦១,៤៨% បើ​ប្រៀបធៀប​រយៈពេលដូចគ្នាឆ្នាំ​ ២០២១ ចំនួន​ប្រមាណ ៣៧០, ៦៨៤ នាក់។

VI. ស្ថានភាពភ្ញៀវទេសចរ​ឆ្នាំ ២០២៣

ក្នុងឆ្នាំ២០២៣ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​សរុបប្រមាណ ២,៥២៩,៥១៤ នាក់​ មាន​ការ​កើន​ឡើង​ប្រមាណ ៣២.៣៥% បើប្រៀបធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ចំនួន ១,៩១១,២៩១ នាក់ ក្នុង​នោះ៖

-ភ្ញៀវ​ទេសចរជាតិ​មានចំនួនប្រមាណ ១,៧៣១,៤៤៥ នាក់ កើនឡើងប្រមាណ ៦.៦២% ប្រៀបធៀប​រយៈពេល​ដូចគ្នាឆ្នាំ​២០២២ ចំនួន ១,៦២៣,៨៣៧ នាក់។
-ភ្ញៀវទេសចរ​អន្តរជាតិ​មានចំនួន ៧៨៨,០៦៩ នាក់ មាន​ការកើន​ឡើង ១៧៧.៦៣% បើប្រៀបធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួន ២៨៧,៤៥៤ នាក់។

សហគមន៍ទេសចរកំពង់ភ្លុក

ដោយឡែក​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២៤ ខេត្ត​សៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១,៩១៧,០៥០ នាក់ មាន​ការ​កើនឡើងប្រមាណ ៤៤.៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១,៣២៦, ៤៩៩ នាក់។ ក្នុងនោះ​ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១,៣៩៥,១០០ នាក់ កើន​ឡើង​ប្រមាណ ៤៨.៣០% ប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នាំ​២០២៣ ចំនួន ៩៤០,៧៣០ នាក់ និង​ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥២១,៩៥០ នាក់ កើនឡើង ៣៥.៣០% បើប្រៀបធៀប​នឹងរយៈ​ពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣៨៥,៧៦៩ នាក់។

​លោក ធិម សេរីវុឌ្ឍ​ ប្រធាន​ស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ​ទេសចរ​បរទេស​ដែល​នាំ​មុខ​គេ​មក​កម្សាន្ត​​ក្នុង​ខេត្ត​សៀមរាប​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ គឺ​ទេសចរ​អាមេរិក​មាន​ជាង ៥ ម៉ឺន ៥ ពាន់ នាក់​ អង់គ្លេស​មាន​ជាង ៤ ម៉ឺន ៨ ពាន់​នាក់ ​​បារាំង​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​កូរ៉េ​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​ចិន​មាន​ជាង ៣ ម៉ឺន ៨ ពាន់​នាក់ និង​ទេសចរ​ជប៉ុន​មាន​ជាង ៣ ម៉ឺន ៣ ពាន់​នាក់។

មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ បាន​​ប្រាប់​ពី​ស្ថានភាព​នៃ​អ្នក​ដំណើរនៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ។​

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​តាម​តេលេក្រាម​ថា ​បច្ចុប្បន្ន​អាកាសយានដ្ឋាន​សៀមរាប​អង្គរ ​ទទួល​បាន​​ជើង​ហោះហើរ​ជាមធ្យម​ប្រមាណ ៤០ ជើង​ក្នុង​មួយថ្ងៃ។

មន្រ្តី​រូប​នេះ​​រំពឹង​ពី​កំណើន​ទេសចរបរទេស​​ច្រើន​ថែម​ទៀត​មក​កម្សាន្ត​ខេត្ត​សៀមរាប ខណៈ​នៅ​ចុង​ឆ្នាំ​នេះ​នឹង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​តភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្ករ ស្រប​ពេល​ជា​រដូវ high season ដែល​មាន​មាន​ភ្ញៀវ​ទេសចរ​សម្រុក​​មក​កម្សាន្ត​ច្រើន៕

The post ប្រៀបធៀប​ស្ថានភាព​​ទេសចរ​នៅ​ខេត្ត​សៀមរាប ៦ ឆ្នាំ ចុងក្រោយ​ប្រែប្រួល​យ៉ាង​ណា? appeared first on Kampuchea Thmey Daily.

៦ ខែ ឆ្នាំ ២០២៤ ​ទេសចរ​បរទេស​ជាង ៥២ ម៉ឺន​នាក់​បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប
បើ​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ដែល​ផ្តល់​ឲ្យ​កម្ពុជា​ថ្មី​ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ ខេត្ត​សៀមរាប​ទទួល​​បាន​ទេសចរ​បរទេស​​មក​កម្សាន្ត​សរុប​ជាង ៥២ ម៉ឺន​នាក់​។

ខណៈ​ខេត្ត​គោលដៅទេសចរដ៏ល្បីនេះ​ទទួល​បាន​ទេសចរ​ក្នុង​ស្រុក​ជាង ១ លាន ៣ សែន នាក់ ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាបកើន​ឡើង​ជាង ៣៥ % បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ភ្ញៀវ​ទេសចរ​បរទេស​ដែលនាំ​មុខ​គេ​ ដែលមក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ គឺ​ទេសចរ​អាមេរិក​មាន​ជាង ៥ ម៉ឺន ៥ ពាន់ នាក់​ អង់គ្លេស​មាន​ជាង ៤ ម៉ឺន ៨ ពាន់​នាក់ ​​បារាំង​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​កូរ៉េ​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​ចិន​មាន​ជាង ៣ ម៉ឺន ៨ ពាន់​នាក់ និង​ទេសចរ​ជប៉ុន​មាន​ជាង ៣ ម៉ឺន ៣ ពាន់​នាក់។

មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ បាន​លើក​ឡើង​ពី​ស្ថានភាពនៃ​អ្នក​ធ្វើដំណើរនៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ។​

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ដឹង​តាម​តេលេក្រាម​ថា ​បច្ចុប្បន្ន​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ទទួលបាន​​ជើង​ហោះហើរ​ជាមធ្យម​ប្រមាណ ៤០ ជើង​ក្នុង​មួយថ្ងៃ ។

បើតាម​លោក​ សានីរាន នៅ​ចុង​ឆ្នាំ​នេះ​នឹង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​ជាច្រើន​ទៀត ​​ភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្ករ ស្រប​ពេល​ជា​រដូវ high season ដែល​មាន​មាន​ភ្ញៀវ​ទេសចរ​បុក​មក​កម្សាន្ត​ច្រើន។​

លោក John KC LEE ​​ប្រធានប្រតិបត្តិនៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជានៅ​ក្នុង​ដំណើរទស្សនកិច្ច​​មកកាន់ប្រទេស​​កម្ពុជាកាលពីពេល​ថ្មីៗ​នេះ បាន​លើកឡើង​​អំពីការ​ពង្រីក​កិច្ចសហការ​លើវិស័យដ៏​សក្តានុពលមាន​​ទាំង​ផ្នែក​​ធុរកិច្ច ការ​វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​និងប្រជាជន រួមទាំង​​ពិនិត្យលទ្ធភាពក្នុងការ​បង្កើត​ជើង​ហោះហើរ​ត្រង់ពីទីក្រុង​ហុងកុង​មក​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា។

នា​ឱកាស​នោះ ក៏​មាន​ការ​​ចុះ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) ​រវាងតំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ដែលមាន​​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ជាមួយ​អាកាសយានដ្ឋាន​កម្ពុជា ដើម្បី​បង្កើន​ការ​តភ្ជាប់ជើងហោះហើរពី​កម្ពុជា​និង​ទីក្រុង​ហុងកុង។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ នេះ​ថា ទីក្រុង​ហុងកុងជា​តំបន់ស្នូល​អន្តរជាតិ ដែល​ជា​ច្រក​ចេញ​ចូល​របស់​ភ្ញៀវចិន និងអន្តរជាតិ​​​ផ្សេង​ទៀត​។ ការបង្កើនជើងហោះហើរ​នេះ​ជា​សញ្ញា​ល្អ ដែល​នឹង​ជួយកែប្រែស្ថានភាពនិង​ពង្រឹង​វិស័យអាកាសចរណ៍​ប្រទេស​កម្ពុជា​​ឲ្យ​កាន់ល្អ​​​ប្រសើរថែម​ទៀត៕

The post ៦ ខែ ឆ្នាំ ២០២៤ ​ទេសចរ​បរទេស​ជាង ៥២ ម៉ឺន​នាក់​បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប appeared first on Kampuchea Thmey Daily.